លោក Trump អះអាងថា នឹងវាយប្រហារអ៊ីរ៉ង់បន្ថែមទៀត តែបដិសេធមិនប្តុរឈ្មោះច្រក Hormuz មកជាឈ្មោះរបស់គាត់ឡើយ
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃពុធថា យោធាអាមេរិក បានត្រៀមខ្លួនដើម្បីបើកការវាយប្រហារ បន្ថែមទៀតលើអ៊ីរ៉ង់ នៅពេលណាក៏បានដែលយើងចង់បាន ។
លោក Trump បានប្រាប់អ្នកយកព័ត៌មាន នៅឯសេតវិមានថាវាគឺ ជាការវាយប្រហារដ៏ធ្ងន់មួយកាលពីយប់មិញ ហើយយើងបានរៀបចំធ្វើមួយផ្សេងទៀត នៅពេលណាដែលយើងចង់បាន។
លោក Trump បាននិយាយថា យោធាអាមេរិកបានដកយកឧបករណ៍ថ្មី ទាំងអស់ដែលពួកគេព្យាយាមសាងសង់នៅតាមច្រកសមុទ្រ Hormuz។
មន្ត្រីអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃពុធថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកកាលពីយប់ថ្ងៃអង្គារបានវាយប្រហារលើពិធីមង្គលការមួយនៅភាគខាងត្បូង
ប្រទេសអ៊ីរ៉ង់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៤នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។
ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃពុធថា ខ្លួនកំពុងពិនិត្យមើលរបាយការណ៍ ហើយយោធាសហរដ្ឋអាមេរិក មិនដែលកំណត់គោលដៅជនស៊ីវិលទេ។
នៅពេលត្រូវបានសួរកាលពីរសៀលថ្ងៃពុធថាតើគាត់ពិតជាមានបំណងប្តូរឈ្មោះច្រកសមុទ្រ Hormuz តាមខ្លួនគាត់ឬអត់នោះលោក Trump បាននិយាយថា “ទេ ទេ … វាគ្រាន់តែជាដំណឹង ដែលគេលើកមកនិយាយ ចោលនៅទីនោះប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី
