ព័ត៌មានអន្តរជាតិ

ប្រាក់ខែរដ្ឋមន្ត្រីនៅសឹង្ហបុរី នឹងកើនឡើងរហូតដល់ ៩% ដល់ ១,២ លានដុល្លារសិង្ហបុរី ដែលទាបជាងអនុសាសន៍ របស់គណៈកម្មាធិការ ពិនិត្យឡើងវិញ

បរទេស៖ នាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Lawrence Wong បានប្រកាសនៅថ្ងៃអង្គារនេះថា អ្នកកាន់តំណែងនយោបាយ របស់ប្រទេសសិង្ហបុរី នឹងទទួលបានការដំឡើងប្រាក់ខែរហូតដល់៩ ភាគរយ ដែលធ្វើឱ្យចំនួនទឹកប្រាក់សរុបឡើងដល់ប្រហែល ១,២ លានដុល្លារសិង្ហបុរី ជារៀងរាល់ឆ្នាំ សម្រាប់រដ្ឋមន្ត្រីដែលមានកម្រិត MR4 ទាបបំផុត ។

យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ថា លោក Wong ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុផងដែរនោះ បានថ្លែងនៅក្នុងសភាថា ការផ្លាស់ប្តូរទាំងនេះ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី ១៥ ខែតុលា ឆ្នាំនេះ បន្ទាប់ពីរដ្ឋាភិបាល បានទទួលយកអនុសាសន៍ ដោយគណៈកម្មាធិការពិនិត្យឯករាជ្យមួយដែលត្រូវបានតែងតាំងក្នុងខែធ្នូ ឆ្នាំមុន។

នេះជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១១ ដែលប្រាក់ខែរដ្ឋមន្ត្រីត្រូវបានផ្លាស់ប្តូរ។

លោក Wong បានថ្លែងការឆ្លើយតបរបស់រដ្ឋាភិបាល ចំពោះអនុសាសន៍របស់គណៈកម្មាធិការសម្រាប់ប្រាក់ខែគោលសម្រាប់រដ្ឋមន្ត្រីដែលមានកម្រិត MR4 – កម្រិតទាបបំផុតនៃកម្រិតទាំងបួន ដែលត្រូវដំឡើងពីប្រាក់ខែយោងបច្ចុប្បន្នចំនួន ១,២ លានដុល្លារសិង្ហបុរី ដល់ ១,៨ លានដុល្លារសិង្ហបុរី។

គណៈកម្មាធិការក៏បានណែនាំការផ្លាស់ប្តូរប្រាក់ខែនយោបាយផ្សេងទៀត និងប្រាក់ឧបត្ថម្ភរបស់សមាជិកសភា និងសមាជិកសភាផ្សេងទៀត។

លោក Wong បាននិយាយទៀតថា ការកែតម្រូវប្រាក់ខែ របស់ប្រធានាធិបតី ប្រធានសភា និងអនុប្រធានសភាក៏នឹងចូលជាធរមាន ចាប់ពីថ្ងៃដដែលនោះដែរ។
ប្រែសម្រួលៈ ណៃ តុលា

To Top