Feature

រុស្ស៊ីបើកការវាយប្រហារតាមផ្លូវអាកាស និងដណ្តើមកាន់កាប់តំបន់ជាច្រេីនក្នុងប្រទេសអ៊ុយក្រែន

មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី​ បានឱ្យដឹងថា ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ កងកម្លាំងរុស្ស៊ី​ បានធ្វើការវាយប្រហារទ្រង់ទ្រាយធំមួយ និងការវាយប្រហារជាក្រុមចំនួន ៦ លើសហគ្រាសឧស្សាហកម្មការពារជាតិ និងមជ្ឈមណ្ឌលដឹកជញ្ជូនភស្តុភាររបស់អ៊ុយក្រែន ដែលត្រូវបានប្រើប្រាស់ដោយកងទ័ពអ៊ុយក្រែន។

យោងតាមក្រសួងដដែលនេះ កងកម្លាំងរុស្ស៊ីក៏បានដណ្តើមកាន់កាប់តំបន់នានានៅក្នុងតំបន់ Donetsk, Zaporozhye និង Kharkov នៅក្នុងប្រទេសអ៊ុយក្រែនផងដែរ។

ក្រសួងបានបញ្ជាក់ថា កងទ័ពរុស្ស៊ីបានវាយប្រហារលើនាវាដែលគាំទ្រកងទ័ពអ៊ុយក្រែន និងបានបំផ្លាញយន្តហោះគ្មានមនុស្សបើក ព្រមទាំងអាវុធផ្សេងទៀតរបស់អ៊ុយក្រែនជាច្រើនគ្រឿង ខណៈដែលកងនាវាចរសមុទ្រខ្មៅរបស់ខ្លួនបានបំផ្លាញទូកគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ១២ គ្រឿង៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top