Feature

ចិនបើកការដ្ឋានសាងសង់រោងចក្រថាមពលប្រើបច្ចេកវិទ្យាឧស្ម័ន CO2 កម្រិត Supercritical និងអំបិលរលាយ (Molten Salt) ជាលើកដំបូងបំផុតនៅលើពិភពលោក

​បរទេស៖ ប្រទេសចិន បានបើកការដ្ឋានសាងសង់គម្រោងថាមពលខ្នាតធំដំបូងគេបង្អស់លើពិភពលោក ដែលរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាផលិតថាមពលដោយប្រើកាបូនឌីអុកស៊ីត (CO2) កម្រិត Supercritical និងប្រព័ន្ធស្តុកថាមពលដោយប្រើអំបិលរលាយ a(Molten Salt) នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន South China Morning Post ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។

គម្រោងដ៏មានសក្តានុពលនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការខ្ជះខ្ជាយថាមពល និងពង្រឹងស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនី។

​គម្រោងបង្ហាញសាកល្បងដែលមានឈ្មោះថា Ruitan នេះ បានចាប់ផ្តើមការសាងសង់កាលពីសប្តាហ៍មុន នៅឯស្ថានីយថាមពល Bajiao របស់ក្រុមហ៊ុនអគ្គិសនី China Huaneng ក្នុងទីក្រុង Yantai ខេត្ត Shandong ភាគខាងកើតប្រទេសចិន។ រោងចក្រថាមពលដ៏ទំនើបនេះ ត្រូវបានរំពឹងថានឹងអាចបញ្ចប់ការសាងសង់ និងដាក់ឱ្យដំណើរការជាផ្លូវការនៅឆ្នាំក្រោយ។

​ប្រភេទគម្រោង រោងចក្រផលិត និងស្តុកថាមពលអគ្គិសនីខ្នាតធំ (Utility-scale) ដំបូងគេលើពិភពលោក។ ការផលិតថាមពលតាមរយៈឧស្ម័ន CO2 កម្រិត Supercritical ផ្សារភ្ជាប់ជាមួយការស្តុកថាមពលតាមរយៈអំបិលរលាយ។
កាត់បន្ថយការបាត់បង់ថាមពល និងធានាស្ថិរភាពនៃបណ្តាញចែកចាយអគ្គិសនីជាតិ (Grid stability)។ ទីក្រុង Yantai ខេត្ត Shandong ប្រទេសចិន ហើយគ្រោងដាក់ឱ្យប្រតិបត្តិការនៅឆ្នាំបន្ទាប់។

ប្រែសម្រួល៖ គីរី

To Top