Feature

ឥទ្ធិពលលោក ស៊ី ជិនពីង ជះស្រមោល លើជំនួបដ៏សំខាន់រវាងលោក ត្រាំ និងលោកស្រី តាកាអុីឈី

បរទេស៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកាអុីឈី (Sanae Takaichi) ជួបពិភាក្សាការងារជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុងញូវយ៉ក នាថ្ងៃអង្គារនេះ មេដឹកនាំដែលមានឥទ្ធិពល និងកំពុងជះស្រមោលខ្លាំងបំផុតលើកិច្ចប្រជុំនេះ បែរជាមិនមានវត្តមាននៅក្នុងបន្ទប់ប្រជុំទៅវិញ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន South China Morning Post ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។

​លោក ដូណាល់ ត្រាំ គ្រោងនឹងជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅរដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃព្រហស្បតិ៍ ពោលគឺត្រឹមតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីជំនួបរវាងលោកស្រី តាកាអុីឈី និងមេដឹកនាំអាមេរិករូបនេះ នៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។ នេះក៏ជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងបង្អស់របស់លោក ស៊ី ជិនពីង មកកាន់សហរដ្ឋអាមេរិក ក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងមកនេះផងដែរ។

​ជំនួបកំពូល លោកត្រាំ និង លោកស៊ី បង្កជាស្រមោលលើកិច្ចចរចាសំខាន់រវាងអាមេរិក និងជប៉ុន។ ភូមិសាស្ត្រនយោបាយតានតឹង ស្រមោលលោក ស៊ី ជិនពីង គ្របដណ្ដប់លើជំនួបលោក ត្រាំ ជាមួយនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi។

ប្រែសម្រួល៖ គីរី

To Top