តម្លៃប្រេងកើនឡើង បន្ទាប់ពីលោក ត្រាំ បដិសេធថា លោកមិនមានបំណងបន្ធូរបន្ថយ ការដាក់ទណ្ឌកម្ម លើប្រទេសអ៊ីរ៉ង់ឡើយ
បរទេស៖ តម្លៃប្រេងបាន កើនឡើងនៅថ្ងៃពុធ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានបដិសេធថា លោកនឹងមិនបន្ធូរបន្ថយ ការដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់នោះទេ ខណៈដែលប្រទេសកាតា បានជំរុញឱ្យមានកិច្ចចរចាសន្តិភាព។ ការកើនឡើងនេះបានកើតឡើង បន្ទាប់ពីតម្លៃប្រេងបានធ្លាក់ចុះនៅក្នុងវគ្គជួញដូរមុននេះ ដោយសារតែការងើបឡើងវិញ នៃការផ្គត់ផ្គង់ប្រេងឆៅពីមជ្ឈិមបូព៌ា។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅ Brent បានកើនឡើង ១,១៤ ដុល្លារ ឬ ១,១១% ដល់ ១០៣,៧៣ ដុល្លារក្នុងមួយបារ៉ែល ចំណែកឯតម្លៃប្រេងឆៅអាមេរិក West Texas Intermediate (WTI) បានកើនឡើង ៣៤ សេន ឬ ០,៣៨% ដល់ ៨៩,៧២ ដុល្លារ។
ប្រេង Brent កំពុងឆ្ពោះទៅរកការកើនឡើងប្រហែល ១៤% ក្នុងខែនេះ ដែលជាការកើនឡើងខ្ពស់បំផុតចាប់តាំងពីខែកក្កដាមក ខណៈដែលប្រេង WTI ក៏កំពុងស្ថិតក្នុងគន្លងនៃការកើនឡើង ៤% ផងដែរ បន្ទាប់ពីបានកើនឡើងលើសកម្រិត ១០៦ ដុល្លារជាលើកដំបូងចាប់តាំងពីខែឧសភា។
ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងពិចារណាអនុញ្ញាតឱ្យមានការលក់ប្រេងម៉ាស៊ូតដែលមានពណ៌ក្រហម (red-dyed diesel) ជំនួសឱ្យការហាមឃាត់ការនាំចេញ ដើម្បីជួយសម្រួលដល់តម្លៃ សម្រាប់អ្នកប្រើប្រាស់ នៅពេលដែលការបោះឆ្នោត ពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកាកំពុងខិតជិតមកដល់។
ប្រែសម្រួលៈ តុលា
