អ៊ុយក្រែន ប្រកាសពីការប្រើប្រាស់មីស៊ីលបាលីស្ទីកយុទ្ធសាស្ត្រ FP-7 ក្នុងសមរភូមិជាលើកដំបូង
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានប្រកាសពីការប្រើប្រាស់ជាលើកដំបូងនៅក្នុងសមរភូមិ នូវមីស៊ីលបាលីស្ទីកយុទ្ធសាស្ត្រ FP-7 ដែលផលិតឡើងក្នុងស្រុក។
លោក ហ្សេឡិនស្គី បានសរសេរនៅលើបណ្តាញសង្គម X ថា៖ «មីស៊ីលបាលីស្ទីកយុទ្ធសាស្ត្ររបស់អ៊ុយក្រែន FP-7 និងការប្រើប្រាស់ក្នុងសមរភូមិជាលើកដំបូង។ សូមអរគុណចំពោះលទ្ធផលនេះ» ដោយភ្ជាប់មកជាមួយនូវវីដេអូមួយផងដែរ។
លោក បានបន្ថែមថា មីស៊ីលនេះនឹងឈានចូលដល់ដំណាក់កាលផលិតកម្ម។ មីស៊ីល FP-7 ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអ៊ុយក្រែនឈ្មោះ Fire Point ដោយវាត្រូវបានរចនាឡើង ដើម្បីផ្ទុកបន្ទុករហូតដល់ ២០០ គីឡូក្រាម និងវាយប្រហារគោលដៅក្នុងរយៈចម្ងាយរហូតដល់ ២៥០ គីឡូម៉ែត្រ។
មីស៊ីលដែលបាញ់ចេញពីដីនេះ កំពុងត្រូវបានអភិវឌ្ឍជាមីស៊ីលស្ទាក់ចាប់បាលីស្ទីក សម្រាប់កម្មវិធី Freyja ផងដែរ៕
ប្រែសម្រលួល ឈូក បូរ៉ា
