ហានិភ័យនៃការវាយប្រហារលើនាវាដឹកប្រេងកើនឡើង ស្របពេលអ៊ីរ៉ង់ព្រមានបិទផ្លូវនាវាចរណ៍បន្ថែមនៅច្រកសមុទ្រ Hormuz
ឡុងដ៍៖ នាវាដឹកប្រេងកំពុងប្រឈមមុខនឹងហានិភ័យកាន់តែខ្ពស់នៃការវាយប្រហារ និងការគំរាមកំហែង ខណៈព្យាយាមដឹកជញ្ជូនប្រេងសំខាន់ៗឆ្លងកាត់ច្រកសមុទ្រ Hormuz បន្ទាប់ពីប្រទេសអ៊ីរ៉ង់បានចេញការព្រមានថ្មីៗថានឹងបិទផ្លូវនាវាចរណ៍ណាដែលខ្លួនមិនបានអនុញ្ញាត នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Reuter ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។
កាលពីសប្តាហ៍មុន ចំនួននៃការវាយប្រហារលើនាវាដឹកប្រេងនៅច្រកផ្លូវទឹកដ៏សំខាន់មួយនេះបានកើនឡើងខ្ពស់បំផុតចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់បានផ្ទុះឡើង ដែលបណ្តាលឱ្យចំនួននាវាព្យាយាមធ្វើដំណើរឆ្លងកាត់បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាងពីរខែកន្លងមកនេះ។
មន្ត្រីជាន់ខ្ពស់ប្រចាំតំបន់ម្នាក់ដែលស្និទ្ធនឹងទីក្រុងតេអេរ៉ង់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា អ៊ីរ៉ង់បានព្រមានដល់បណ្តាប្រទេសក្នុងតំបន់ថា រាល់ការព្យាយាមបើកផ្លូវថ្មីសម្រាប់ការនាំចេញប្រេង នឹងត្រូវចាត់ទុកជា «សកម្មភាពអរិភាព»។ មន្ត្រីរូបនេះបានបន្ថែមថា នេះគឺជាផ្នែកមួយនៃផែនការដែលបានព្រមព្រៀងគ្នារវាងមេដឹកនាំនយោបាយអ៊ីរ៉ង់ និងកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC)។
ដោយឡែក អ្នកការទូតជាន់ខ្ពស់ប្រចាំតំបន់ម្នាក់ទៀតដែលទទួលបានព័ត៌មានពីទីក្រុងតេអេរ៉ង់ បានបង្ហើបប្រាប់ Reuters ថា៖ «អ៊ីរ៉ង់គ្មានចេតនាបណ្តោយឱ្យការគ្រប់គ្រងច្រកសមុទ្រ Hormuz របូតពីដៃរបស់ខ្លួននោះឡើយ ហើយខ្លួនបានត្រៀមផែនការរួចជាស្រេចក្នុងការបិទផ្លូវដែលប្រទេសមួយចំនួនក្នុងតំបន់ប្រើប្រាស់សម្រាប់នាំចេញប្រេង»។
អ្នកការទូតរូបនោះបានបន្ថែមថា វិធានការនេះអាចរួមបញ្ចូលទាំងការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក (ដ្រូន) លើនាវា ឬការបញ្ជូនទូកល្បឿនលឿនទៅគំរាមកំហែងដើម្បីបណ្តេញនាវាទាំងនោះចេញ ដោយអ៊ីរ៉ង់គ្រោងនឹងបន្តគោលនយោបាយបំភិតបំភ័យ និងគំរាមកំហែងនេះបន្តទៀត។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប្រទេសផលិតប្រេងនៅតំបន់ឈូងសមុទ្របានពន្លឿនការដឹកជញ្ជូនប្រេងតាមច្រកផ្លូវទឹកជាប់ឆ្នេរសមុទ្រអូម៉ង់ មុនពេលផ្ទេរប្រេងនៅដែនទឹកបើកចំហក្នុងឈូងសមុទ្រអូម៉ង់ ដោយមានការគាំទ្រផ្លូវអាកាសពីសហរដ្ឋអាមេរិក។
ចំពោះហេតុការណ៍ចុងក្រោយបំផុតក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ទីភ្នាក់ងារប្រតិបត្តិការពាណិជ្ជកម្មផ្លូវទឹកចក្រភពអង់គ្លេស បានរាយការណ៍ថា គ្រាប់ផ្លោងបានធ្លាក់ចំលើនាវាដឹកប្រេងមួយគ្រឿងនៅចម្ងាយប្រមាណ ៥១ ម៉ាយល៍សមុទ្រ ពីរឆ្នេរសមុទ្រប្រទេសកាតា នៅក្នុងតំបន់ឈូងសមុទ្រ។ ប្រភពសន្តិសុខដែនសមុទ្របានឱ្យដឹងថា នាវាដឹកសារធាតុគីមី Acers ដែលបង្ហូតទង់ជាតិប្រទេស Antigua and Barbuda ត្រូវបានវាយប្រហារដោយគ្រាប់ផ្លោងជាច្រើនគ្រាប់នៅភាគខាងជើងនៃទីក្រុង Madinat ash Shamal របស់កាតា ដែលបណ្តាលឱ្យសមាជិកនាវិកទទួលរងរបួសស្រាល។
ក្រុមហ៊ុន Clearwater Dynamics ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមប្រមូលព័ត៌មានស៊ើបការណ៍ហានិភ័យដែនសមុទ្រ Pole Star Global បានបញ្ជាក់ក្នុងរបាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា៖ «ការវាយប្រហារលើនាវា Acers បានបង្កើនក្តីបារម្ភអំពីការពង្រីកតំបន់ប្រយុទ្ធ ដែលអាចប៉ះពាល់ដល់ផ្លូវនាវាចរណ៍ឆ្ពោះទៅកាន់ប្រទេសកាតា បារ៉ែន អារ៉ាប៊ីសាអូឌីត គុយវ៉ែត និងអ៊ីរ៉ាក់»។ ដោយឡែក ក្រុមហ៊ុន Valvoria Shipping ដែលជាប្រតិបត្តិករនាវានេះ មិនអាចទាក់ទងសុំការបំភ្លឺបាននៅឡើយទេ។
លោក Jakob Larsen ប្រធានផ្នែកសុវត្ថិភាព និងសន្តិសុខនៃសមាគមដឹកជញ្ជូនផ្លូវទឹក BIMCO បានលើកឡើងថា៖ «រលកនៃការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីរ៉ង់នាពេលថ្មីៗនេះ ហាក់ដូចជាបានកាត់បន្ថយទំនុកចិត្តរបស់ម្ចាស់នាវាក្នុងការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះ ហើយការគំរាមកំហែងពីសំណាក់អ៊ីរ៉ង់ហាក់ដូចជាកំពុងកើនឡើង»។
ទន្ទឹមនឹងនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កំពុងថ្លឹងថ្លែងលើជំហានបន្ទាប់ប្រឆាំងនឹងអ៊ីរ៉ង់ រួមទាំងការពិចារណាថាតើត្រូវបង្កើនការវាយប្រហារមុន ឬក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងខែវិច្ឆិកា ដែលជាការបោះឆ្នោតកំណត់ការគ្រប់គ្រងសភា ខណៈដែលលោកកំពុងជំរុញការបិទខ្ទប់ផ្លូវទឹក (Naval blockade) ដើម្បីបង្កើនសម្ពាធសេដ្ឋកិច្ចលើទីក្រុងតេអេរ៉ង់ ឱ្យឈានទៅរកកិច្ចព្រមព្រៀងបញ្ចប់ជម្លោះ៕
ប្រែសម្រួល៖ គីរី
15. ហានិភ័យនៃការវាយប្រហារលើនាវាដឹកប្រេងកើនឡើង ស្របពេលអ៊ីរ៉ង់ព្រមានបិទផ្លូវនាវាចរណ៍បន្ថែមនៅច្រកសមុទ្រ Hormuz