Feature

យោធាប៉ូឡូញនឹងធ្វើជាម្ចាស់ផ្ទះទទួលសមយុទ្ធ «សម្ព័ន្ធនៃភាគីស្ម័គ្រចិត្ត» ខែក្រោយ ខណៈរុស្ស៊ីព្រមានពី «ខ្សែបន្ទាត់ក្រហម»

​បរទេស៖ ប្រទេសចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងប៉ូឡូញ គ្រោងនឹងបញ្ជូនកងទ័ពយ៉ាងហោចណាស់ ១,៥០០ នាក់ ទៅចូលរួមក្នុងសមយុទ្ធយោធាទ្រង់ទ្រាយធំក្រោមឈ្មោះ «សម្ព័ន្ធនៃភាគីស្ម័គ្រចិត្ត» (Coalition of the Willing) ដែលនឹងប្រព្រឹត្តទៅនៅប្រទេសប៉ូឡូញក្នុងខែក្រោយនេះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន RT ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ។

​យោងតាមផែនការ សមយុទ្ធនេះនឹងផ្តោតសំខាន់លើការហ្វឹកហាត់ និងត្រៀមរៀបចំការដាក់ពង្រាយកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែន ក្នុងករណីដែលកិច្ចព្រមព្រៀងបទឈប់បាញ់ណាមួយត្រូវបង្កើតឡើងនាពេលអនាគត។

​ទោះបីជាយ៉ាងណាក៏ដោយ ផែនការនេះបានបង្កឱ្យមានភាពតានតឹងជាថ្មី ដោយទីក្រុងមូស្គូបានប្រកាសជាបន្តបន្ទាប់រួចមកហើយថា ការដាក់ពង្រាយកងទ័ពលោកខាងលិចចូលទៅក្នុងទឹកដីអ៊ុយក្រែន គឺជាទង្វើដែល «មិនអាចទទួលយកបានដាច់ខាត» និងជា «ខ្សែបន្ទាត់ក្រហម» ដ៏គ្រោះថ្នាក់បំផុតសម្រាប់សន្តិសុខរុស្ស៊ី។

ប្រែសម្រួល៖ គីរី

To Top