ព័ត៌មានអន្តរជាតិ

មន្ត្រីទទួលបន្ទុកផ្នែកធនធានរ៉ែរបស់បារាំងថា ការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់រ៉ែដ៏កម្រ ឱ្យផុតពីការពឹងផ្អែកលើប្រទេសចិន គឺអាចធ្វើទៅបានក្នុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំ

បរទេស៖ មន្ត្រីជាន់ខ្ពស់របស់ប្រទេសបារាំងដែលទទួលបន្ទុកផ្នែកលោហៈធាតុយុទ្ធសាស្ត្រ បានថ្លែងកាលពីថ្ងៃពុធថា បណ្តាប្រទេសលោកខាងលិចអាចសម្រេចបាននូវកម្រិតសមស្របមួយក្នុងការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់រ៉ែដីកម្រ (rare earths) ដោយកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ក្នុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ថា រដ្ឋាភិបាល និងក្រុមហ៊ុនផលិតនានាកំពុងប្រញាប់ប្រញាល់ស្វែងរកប្រភពផ្គត់ផ្គង់ថ្មីៗសម្រាប់លោហៈធាតុដែលចាំបាច់បំផុតសម្រាប់វិស័យការពារជាតិ បច្ចេកវិទ្យា និងថាមពលកកើតឡើងវិញ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ដែលជាអ្នកផលិតរ៉ែដីកម្រមួយចំនួន ក្នុងចំណែករហូតដល់ ៩០% នៃផលិតកម្មសរុប។ កាលពីឆ្នាំមុន ទីក្រុងប៉េកាំងបានធ្វើឱ្យទីផ្សារសកលលោកមានការព្រួយបារម្ភយ៉ាងខ្លាំង នៅពេលដែលខ្លួនបានដាក់កម្រិតលើការនាំចេញម៉ាញេទិចអចិន្ត្រៃយ៍ ដែលបានបង្កផលប៉ះពាល់ដល់ឧស្សាហកម្មជាច្រើន រួមទាំងវិស័យផលិតរថយន្តផងដែរ។ ព្រឹត្តិការណ៍នេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ឧស្សាហកម្មទាំងនោះពឹងផ្អែកខ្លាំងពេកទៅលើប្រភពផ្គត់ផ្គង់តែមួយគត់។ វិនិយោគិន និងអ្នកវិភាគមួយចំនួនបានចោទសួរថា…

បរទេស៖ មន្ត្រីជាន់ខ្ពស់របស់ប្រទេសបារាំងដែលទទួលបន្ទុកផ្នែកលោហៈធាតុយុទ្ធសាស្ត្រ បានថ្លែងកាលពីថ្ងៃពុធថា បណ្តាប្រទេសលោកខាងលិចអាចសម្រេចបាននូវកម្រិតសមស្របមួយក្នុងការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់រ៉ែដីកម្រ (rare earths) ដោយកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ក្នុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ថា រដ្ឋាភិបាល និងក្រុមហ៊ុនផលិតនានាកំពុងប្រញាប់ប្រញាល់ស្វែងរកប្រភពផ្គត់ផ្គង់ថ្មីៗសម្រាប់លោហៈធាតុដែលចាំបាច់បំផុតសម្រាប់វិស័យការពារជាតិ បច្ចេកវិទ្យា និងថាមពលកកើតឡើងវិញ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ដែលជាអ្នកផលិតរ៉ែដីកម្រមួយចំនួន ក្នុងចំណែករហូតដល់ ៩០% នៃផលិតកម្មសរុប។

កាលពីឆ្នាំមុន ទីក្រុងប៉េកាំងបានធ្វើឱ្យទីផ្សារសកលលោកមានការព្រួយបារម្ភយ៉ាងខ្លាំង នៅពេលដែលខ្លួនបានដាក់កម្រិតលើការនាំចេញម៉ាញេទិចអចិន្ត្រៃយ៍ ដែលបានបង្កផលប៉ះពាល់ដល់ឧស្សាហកម្មជាច្រើន រួមទាំងវិស័យផលិតរថយន្តផងដែរ។ ព្រឹត្តិការណ៍នេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ឧស្សាហកម្មទាំងនោះពឹងផ្អែកខ្លាំងពេកទៅលើប្រភពផ្គត់ផ្គង់តែមួយគត់។

វិនិយោគិន និងអ្នកវិភាគមួយចំនួនបានចោទសួរថា តើការបញ្ចប់ឥទ្ធិពលត្រួតត្រារបស់ប្រទេសចិនអាចទៅរួចដែរឬទេ ដោយពិចារណាលើទំហំនៃការវិនិយោគ និងចំណេះដឹងបច្ចេកទេសដ៏ស្មុគស្មាញ ដែលតម្រូវឱ្យមានសម្រាប់ការផលិតលោហៈធាតុពិសេសទាំងនេះ ដែលត្រូវបានប្រើប្រាស់នៅក្នុងផលិតផលស្ទើរតែគ្រប់ប្រភេទ ចាប់ពីរថយន្ត និងយន្តហោះ រហូតដល់ឧបករណ៍អេឡិចត្រូនិក និងប្រព័ន្ធអាវុធ។

ប្រែសម្រួលៈ តុលា

To Top