អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយរូប ដែលមានគណនីឈ្មោះ Kuch Naren បានបញ្ចេញទស្សនៈជុំវិញរឿងដែលកំពុងផ្ទុះ និងល្បីខ្លាំងក្នុងបណ្ដាញសង្គម គឺរឿង«អ្នកជិះឡានទំនើប និងបុគ្គលិកចាក់សាំង ជជែកវែកញែករឿងលុយ ១០០០ ឬ២០០០ រៀល » ។ នេះជាខ្លឹមសារទាំងស្រុងរបស់គណនីហ្វេសប៊ុកឈ្មោះ Kuch Naren ដែលបានសរសេរបង្ហោះនាថ្ងៃទី១៩ មេសានេះ «រាល់ពេលមានបញ្ហាកើតឡើង គឺយើងត្រូវរកចំណុចកណ្តាលដើម្បីដោះស្រាយ។ រឿងលុយកាក់នេះទៀតសោត...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ តាន់ស្រ៊ី ដាតុ វីរ៉ា ម៉ូហាម៉ាដ ហាហ្វីស៊ូដេឌីន ប៊ីនចាន់តាន់ មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី និងលោកស្រី នឹងដឹកនាំប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២៣ ខែមេសា...
ភ្នំពេញ៖ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានថ្លែងថា ចិន-កម្ពុជា នឹងរួមគ្នាដើម្បីការពារសន្តិសុខ ការពារយុត្តិធម៌លើឆាកអន្តរជាតិ ដែលមានអង្គការសហប្រជាជាតិជាស្នូល។ ការលើកឡើងរបស់លោកទូត ខាងលើនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ពោលមួយថ្ងៃបន្ទាប់ពី ដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោក...
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា កិច្ចចរចាសន្តិភាពអ៊ុយក្រែន នៅតែលំបាក ខណៈមានវឌ្ឍនភាពមួយចំនួន។ លោក Peskov បានលើកឡើងថា រុស្ស៊ីស្វែងរកការដោះស្រាយជម្លោះអ៊ុយក្រែន ដោយគិតពីផលប្រយោជន៍របស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា ការរីកចម្រើនត្រូវបានធ្វើឡើងដូចជា ការផ្អាកជាបណ្តោះអាសន្ននៃការធ្វើកូដកម្ម លើហេដ្ឋារចនាសម្ព័ន្ធថាមពល។ ដោយអត្ថាធិប្បាយលើបទឈប់បាញ់នេះ លោក...
ហ្គាហ្សា៖ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃសុក្រ បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៤៥នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារការពារជនស៊ីវិល នៅក្នុងតំបន់ហ្គាហ្សា។ លោក Mahmoud Basal អ្នកនាំពាក្យការពារជនស៊ីវិល បានឲ្យដឹងថា នៅទីក្រុងខាន់យូនីស ភាគខាងត្បូងតំបន់ហ្គាហ្សា មនុស្ស ១០នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល សំដៅលើផ្ទះលំនៅដ្ឋានមួយ ដែលជាកម្មសិទ្ធិរបស់គ្រួសារ...
ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ ទៀ វិញ រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោកស្រី កាន់ ចន្រ្ទា ទៀ វិញ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីកាត់ខ្សែបូរ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវឈាបនដ្ឋាន និងសាលាបុណ្យស្ថិតនៅ វត្តគីរីសាគរ(ហៅវត្តចម្លងគោ) ដែលស្ថិតនៅ ភូមិចម្លងគោ ឃុំថ្មសរ...
ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កន្លងទៅនេះ មានបងប្អូនប្រជាពលរដ្ឋជាង ៨ម៉ឺន៦ពាន់នាក់ បានធ្វើដំណើរតាមរថយន្តក្រុង របស់រដ្ឋបាល រាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើត ពោលគឺបានកើន ឡើងប្រមាណ ២១% បើប្រៀបធៀបជាមួយនឹងបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤កន្លងមក។ លោកស្រីដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ មេសានេះថា ក្នុងរយៈពេល ៦ថ្ងៃ (១២-១៧...
វ៉ាស៊ីនតោន៖ នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានព្រមានថា ភាពមិនច្បាស់លាស់គឺ “ការចំណាយ” ចំពេលមានការដំឡើង ពន្ធនាពេលថ្មីៗនេះ ដោយកត់សម្គាល់ថា ការកើនឡើងរបាំងពាណិជ្ជកម្ម មានផលប៉ះពាល់ភ្លាមៗ ដល់កំណើនសេចក្ដី។ លោកស្រី Georgieva បានឲ្យដឹងនៅក្នុងសុន្ទរកថា មួយមុនពេលកិច្ចប្រជុំនិទាឃរដូវរបស់ IMF-World Bank ដែលគ្រោងធ្វើនៅសប្តាហ៍ក្រោយថា...
ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញបានចេញសេចក្ដីបំភ្លឺ ជូនសាធារណជនជុំវិញ ការផ្សព្វផ្សាយតាមបណ្តាញសង្គម គឺមានពីរនាក់ប្តីប្រពន្ធ បានលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ ត្រូវបានទូកអ្នកនេសាទសង្រ្គោះ ដោយតូចចិត្តជាមួយមួយមន្រ្តី បុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ មិនទទួលពាក្យបណ្តឹង ករណីពួកមិត្តភក្តិចាប់រំលោភប្រពន្ធខ្លួន។ ជុំវិញករណីនេះនៅថ្ងៃទី ១៦ខែមេសាឆ្នាំ២០២៥ វេលាម៉ោង ១៥និង០០នាទី មានស្រ្តីពីរនាក់ និង...
“ដំណើរទស្សនកិច្ចលើកនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកថែមមួយកម្រិតទៀត នូវទំនាក់ទំនង មេត្រីភាពជាប្រពៃណី រវាងកម្ពុជានិងចិន ។ ”និយាយចំពោះដំណើរ ទស្សនកិច្ចផ្លូវរដ្ឋ របស់លោកប្រធានរដ្ឋចិន Xi Jinping នៅប្រទេសកម្ពុជា ប្រព័ន្ធសារព័ត៌មាន នៃប្រទេសកម្ពុជា បានផ្សាយដំណឹង ដូចពោលខាងលើ ។ ក៏ដូចការរំពឹង ទុករបស់មជ្ឈដ្ឋាន ខាងក្រៅដែរ ក្នុងអំឡុងដំណើរ...
ភ្នំពេញ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា អ្នកដឹកនាំដែលធ្វើឱ្យប្រទេសពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយ ដែលបន្លាចប្រជាពលរដ្ឋឱ្យភិតភ័យ។ តាមរយៈបណ្ដាញសង្គម នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ លោក ប៉ែន បូណា បានឱ្យដឹងថា ពិធីបុណ្យចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ ដែលទើបតែកន្លងទៅនេះមានសភាពអធិកអធមយ៉ាងក្រៃលែង។ ភ្ញៀវទេសចរជាតិ និងបរទេសចំនួនជិត ២៤លាននាក់...
មូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសរុស្ស៊ីកាលពីថ្ងៃទី១៧ ខែមេសា បានធ្វើការតវ៉ាយ៉ាងខ្លាំងជាមួយប្រទេសជប៉ុនជុំវិញផែនការរបស់ទីក្រុងតូក្យូ ដើម្បីធ្វើសមយុទ្ធមីស៊ីលប្រឆាំងនាវានៅជិតព្រំដែនប្រទេសរុស្ស៊ី។ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសរុស្ស៊ីបានធ្វើការតវ៉ាជាមួយស្ថានទូតជប៉ុន នៅទីក្រុងមូស្គូ ជុំវិញគម្រោងរបស់ប្រទេសជប៉ុន ដើម្បីធ្វើសមយុទ្ធជាមួយប្រព័ន្ធមីស៊ីលប្រឆាំងនាវា SSM-1 ដែលបំពាក់ដោយមីស៊ីល Type-88 នៅលើកោះហុកកៃដូ ក្បែរព្រំដែនរុស្ស៊ី ក្នុងខែមិថុនា។ សេចក្ដីថ្លែងការណ៍បានឲ្យដឹងថា ទីក្រុងម៉ូស្គូចាត់ទុកសកម្មភាពយោធា “បង្កហេតុ”...
ភ្នំពេញ ៖ ដោយទទួលបាន ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី រាជរដ្ឋាភិបាល លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូ ក្រសួងទេសចរណ៍កម្ពុជា ចូលរួមកិច្ចប្រជុំកំពូល ប្រចាំឆ្នាំ២០២៥ របស់ សមាគមទេស ចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA Annual Summit 2025) និងកិច្ចប្រជុំពាក់ព័ន្ធ និងពិធីសម្ពោធ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃសុក្រថា ការចរចាដែលកំពុងបន្ត ដើម្បីទទួលបានសន្តិភាពនៅក្នុងជម្លោះអ៊ុយក្រែនគឺ ពិបាកណាស់ទៅហើយ ប៉ុន្តែរុស្ស៊ីនៅតែប្តេជ្ញាចិត្ត ក្នុងការសម្រេច បាននូវដំណោះស្រាយនេះ។ ការអត្ថាធិប្បាយរបស់លោក Peskov ធ្វើឡើងតាមសេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតីអាមេរិក Donald Trumpដែលលោករំពឹងថា នឹងមានការឆ្លើយតប...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងអនុក្រឹត្យ ចំនួន២ រួមមាន៖ ទី១- អនុក្រឹត្យស្តីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា និងទី២- អនុក្រឹត្យស្តីពីការដាក់មន្ត្រីនគរបាលជាតិ ឱ្យស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស នៅសាលប្រជុំនៃទីស្តីការក្រសួងមហាផ្ទៃ។ សេចក្ដីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា...
បរទេស៖ ក្រសួងការបរទេសអូម៉ង់ បានអះអាងថា ខ្លួននឹងបន្តសម្របសម្រួល កិច្ចចរចានុយក្លេអ៊ែរ ជុំទីពីររវាងមន្ត្រីអាមេរិកនិងអ៊ីរ៉ង់ ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងរ៉ូម នៅថ្ងៃសៅរ៍ស្អែកនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានឲ្យដឹងថា រដ្ឋធានីរបស់ប្រទេសអ៊ីតាលី ត្រូវបានជ្រើសរើសជាកន្លែងថ្មី សម្រាប់កិច្ចពិភាក្សានេះ ដោយសារ តែហេតុផលដឹកជញ្ជូន ដោយបង្ហាញក្តីសង្ឃឹមថា ការពិភាក្សាអាចធ្វើ ឱ្យមានការវិវឌ្ឍបន្ថែមទៀតឆ្ពោះទៅរកការសម្រេច បាននូវកិច្ចព្រមព្រៀងដ៏ត្រឹមត្រូវ ជាប់ពាក់ព័ន្ធ និងនិរន្តរភាព។ អូម៉ង់...
ហ្គាហ្សា៖ ក្រុមហាម៉ាស់ បានឲ្យដឹងថា ខ្លួនត្រៀមខ្លួនជាស្រេច ដើម្បីចាប់ផ្តើមការចរចាភ្លាមៗ លើកិច្ចព្រមព្រៀង ដើម្បីផ្លាស់ប្តូរចំណាប់ខ្មាំង អ៊ីស្រាអែលទាំងអស់ ជាមួយនឹងចំនួនអ្នកទោស ប៉ាឡេស្ទីន ដែលបានព្រមព្រៀងគ្នា ក្នុងគោលបំណង ដើម្បីបញ្ឈប់សង្គ្រាមនៅតំបន់ហ្គាហ្សាទាំងស្រុង។ លោក Khalil Al-Hayya ប្រធានក្រុមហាម៉ាស់ នៅហ្គាហ្សាបានឲ្យដឹងនៅក្នុងសុន្ទរកថាវីដេអូមួយថា ក្រុមហាម៉ាស់បាន សម្តែងការត្រៀមខ្លួន ដើម្បីចាប់ផ្តើមការចរចាជាបន្ទាន់លើកញ្ចប់ទូលំទូលាយមួយ ដែលអ្នកទោសទាំងអស់...
ប៉ារីស៖ ប្រទេសបារាំង បានរៀបចំកិច្ចប្រជុំត្រីភាគីលើប្រទេស អ៊ុយក្រែន ដែលនេះជាលើកទីមួយ ដែលសហរដ្ឋអាមេរិក អ៊ុយក្រែន និងអឺរ៉ុប បានអង្គុយនៅតុចរចាដូចគ្នា ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចូលកាន់តំណែងក្នុងខែមករា ។ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានប្រាប់ News Channel...
ប្រទេសថៃ ៖ នាល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ លោក សេង សក្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ព្រមទាំងមានការចូលរួម ពីថ្នាក់ដឹកនាំក្រសួងការងារ, តំណាងក្រុមការងារ ESEA,...
មូស្គូ៖ បទឈប់បាញ់ក្នុងប្រទេស អ៊ុយក្រែន នាពេលថ្មីៗនេះ គឺមិនប្រាកដប្រជាទេ ដោយសារតែការបន្តវាយ ប្រហាររបស់ប្រទេសនេះ លើហេដ្ឋារចនាសម្ព័ន្ធ ថាមពលរុស្ស៊ី នេះបើតាមតំណាងអចិន្ត្រៃយ៍ របស់រុស្ស៊ីប្រចាំ នៅអង្គការសហប្រជាជាតិ លោក Vasily Nebenzya។ លោក Nebenzya ត្រូវបានដកស្រង់ ដោយទីភ្នាក់ងារសារព័ត៌មាន TASS បានឲ្យដឹងថា “យើងមានការប៉ុនប៉ងមួយ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTទីក្រុងមូស្គូ នឹងពិចារណារាល់ការ វាយប្រហារដោយទីក្រុងគៀវ លើគោលដៅ របស់រុស្ស៊ី ដោយប្រើមីស៊ីល Taurus ដែលផ្គត់ផ្គង់ដោយអាល្លឺម៉ង់ ដែលជាការចូលរួម ដោយផ្ទាល់ ពីទីក្រុងប៊ែរឡាំង ក្នុងជម្លោះអ៊ុយក្រែន នេះបើតាមអ្នកនាំពាក្យ ក្រសួងការបរទេសលោកស្រី Maria Zakharova បានព្រមាន។ ការអត្ថាធិប្បាយ...
សេចក្តីថ្លងការណ៍រួមរវាងកម្ពុជា និងចិន ស្ដីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី និងការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍសកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល
បរទេស៖ យោងតាមឯកសារផែនការផ្ទៃក្នុងដែលត្រូវបានពិនិត្យដោយសារព័ត៌មាន Reuters បានឱ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump គឺចង់កាត់បន្ថយថវិការបស់ក្រសួងការបរទេសប្រហែលពាក់កណ្តាល ដែលជាការកាត់បន្ថយដែលអាចឃើញបេសកកម្មទូតរបស់សហរដ្ឋអាមេរិកជិត៣០ ត្រូវបានបិទ និងកាត់បន្ថយយ៉ាងខ្លាំងដល់ជំនួយបរទេស។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ការកាត់បន្ថយដែលបានស្នើឡើងចំនួនជិត ៣០ ពាន់លានដុល្លារនៅក្នុងសារពើពន្ធ ២០២៦ ត្រូវបានគូសបញ្ជាក់នៅក្នុងអ្វីដែលគេហៅថា...
បរទេស៖ គេហទំព័រព័ត៌មាន Axios រាយការណ៍ថា លោក Donald Trump បានធានាដោយផ្ទាល់ថា លោក Elon Musk ដែលជាដៃស្តាំរបស់លោក គឺ មិនអាចចូលរួមសន្និសីទសម្ងាត់ស្តីពីប្រទេសចិនបានទេ។ យោងតាមគេហទំព័រ msn បានឱ្យដឹងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ថា សន្និសីទព័ត៌មានសម្ងាត់នេះគឺធ្វើឡើងនៅមន្ទីរបញ្ចកោណ ហើយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក...
សៀមរាប៖ ពេលយប់ថ្ងៃទី ១៨ ខែមេសា ផ្ទាំងសំពត់សចាក់បញ្ចាំងភាពយន្តត្រូវបានដំឡើងលើវាលស្មៅនៅក្បែរអង្គរវត្តកម្ពុជា ដែលជាបេតិកភណ្ឌពិភពលោក។ ប្រជាជនកម្ពុជាជាង ៣០០ នាក់បានមកដល់ទីនេះដើម្បីរង់ចាំមើលភាពយន្តរបស់ចិន ។ នាថ្ងៃដដែលនេះ ព្រឹត្តិការណ៍ពិសេសអបអរខួប ១០ ឆ្នាំ “ដំណើរភាពយន្តចល័តកម្ពុជា-ចិន”ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា បានប្រារព្ធធ្វើឡើងនៅទីនេះ។ លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា លោក...
ទិន្នន័យថ្មីៗដែលទទួលបានពីក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថកូរ៉េខាងត្បូង បង្ហាញថា អាហារបំប៉នកូរ៉េខាងជើង ភាគច្រើនមានកម្រិតនៃលោហធាតុធ្ងន់លើសពីស្តង់ដារសុវត្ថិភាព ហើយគួរឱ្យភ្ញាក់ផ្អើល សូម្បីតែគ្រឿងផ្សំដែលរកឃើញក្នុងថ្នាំបន្ថយការឡើងរឹងរបស់លិង្គក៏ដោយ។ នៅក្នុងករណីនៃផលិតផល ‘Angung Uhwanhwan (1)’ លទ្ធផលតេស្តបានបង្ហាញពីភាពភ្ញាក់ផ្អើល ៤០.០០០ ដងនៃដែនកំណត់ដែលអាចអនុញ្ញាតបាននៃបារត។ តួលេខគួរឱ្យព្រួយបារម្ភនេះបង្ហាញពីកម្រិតនៃការចម្លងរោគដែលលើសពីភាពមិនបរិសុទ្ធ ដែលបង្កហានិភ័យដល់សុខភាពយ៉ាងខ្លាំង។ លើសពីនេះ សមាសធាតុស្តេរ៉ូអ៊ីតក៏ត្រូវបានរកឃើញនៅក្នុងផលិតផលនេះផងដែរ ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីគ្រោះថ្នាក់ដែលអាចកើតមានដល់អ្នកប្រើប្រាស់។ លើសពីនេះទៅទៀត ផលិតផលរបស់ប្រទេសកូរ៉េខាងជើងផ្សេងទៀត រួមទាំង...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែត Bloomberg បានរាយការណ៍កាលពីថ្ងៃពុធថា ប្រទេសចិន បាននឹងកំពុងនាំចូលប្រេងឆៅ ក្នុងបរិមាណដ៏ច្រើន ពីប្រទេសកាណាដា និងកាត់បន្ថយការផ្គត់ផ្គង់ ពីសហរដ្ឋអាមេរិកយ៉ាងខ្លាំង ដោយសារសង្គ្រាមពាណិជ្ជកម្ម ជាមួយទីក្រុងវ៉ាស៊ីនតោន ។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានអនុវត្តការដំឡើងពន្ធទៅវិញទៅមក ជាបន្តបន្ទាប់ ក្នុងរយៈពេលពីរខែកន្លងមកហើយ...
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញប្រកាសបើកសិក្ខាសាលា ស្តីអំពីការលើកកម្ពស់ហិរញ្ញប្បទានបៃតង និងចីរភាព មាគ៌ា និងកាលានុវត្តភាព សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ ដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាល របស់ធនាគារ ARDB ស្ថិតនៅសង្កាត់ព្រែកលៀប...
North Korean Dietary Supplements: ‘Health Tonics’ Revealed as ‘Poison’! Heavy Metals and Even Erectile Dysfunction Drug Ingredients Detected! – Consumer Safety on...