ភ្នំពេញ ៖ សមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងពិនិត្យឱ្យអស់លទ្ធភាពចូលរួមដាក់ចេញនូវវិធានការសមស្របក្នុងការបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុសម្រាប់ប្រជាពលករខ្មែរ ត្រលប់មកពីប្រទេសថៃវិញ តាមរយៈការរៀបចំឥណទានឡើងវិញ។ នេះបេីយោងសេចក្តីថ្លែងការណ៍រួមរបស់សមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ អំពីការគាំទ្រលើសេចក្តីអំពាវនាវរបស់ សម្តេច នាយករដ្ឋមន្ត្រី ក្នុងការចូលរួមសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)...
បន្ទាយមានជ័យ៖ មានករណីបាក់រលំអគារ មួយកន្លែងនៅចំណុចមាត់អូរ ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៤:២០នាទី ថ្ងៃទី១៤ ខែមិថុន ឆ្នាំ២០២៥ បានបាក់ធ្លាក់ផ្នែកខាងក្រោយ ប្រវែងប្រហែល ៣០ម៉ែត្រ មកធ្លាក់សង្កត់លើម៉ូតូរបស់ប្រជាពលរដ្ឋ បណ្ដាលឱ្យខូចខាតអស់ជាច្រើនគ្រឿង។ ភ្លាមៗកម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងកម្លាំងនគរបាលប៉ុស្តិ៍ បានចុះមកដល់កន្លែងកើតហើយ ឃើញថា ហេតុការណ៍នេះពុំបណ្ដាលឲ្យមនុស្សរោងរបួសឬស្លាប់បាត់បង់ជីវិតនោះទេនោះទេ គឺមានតែខូចខាតម៉ូតូចំនួន...
ភ្នំពេញ ៖ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន កិច្ចការព្រំដែនកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក កម្ពុជា-ថៃ (JBC) បានប្រព្រឹត្តទៅដោយរលូន។ ការលើកឡើងរបស់ លោក ឡាំ ជា ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC) នៅរសៀលថ្ងៃទី១៤ ខែមិថុនា...
ពោធិ៍សាត់៖ អភិបាលខេត្តពោធិ៍សាត់ និង ជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យអំពីស្ថានភាពជាក់ស្តែងនៅក្នុងភូមិសាស្ត្រឃ្មំថ្មដា ស្រុកវាលវែង ជាប់ព្រំប្រទល់ខេត្តត្រាត ប្រទេសថៃ និង បានដឹកនាំរៀបចំកម្លាំង និង រថយន្តជាច្រើនរយគ្រឿងត្រៀមជម្លៀសប្រជាពលរដ្ឋនៅតាមព្រំដែនកម្ពុជា-ថៃ ទៅកាន់ទីតាំងមានសុវត្ថិភាព ក្នុងករណីមានហេតុការណ៍ណាមួយកើតឡើងជាយថាហេតុ។ នៅក្នុងឱកាសនោះ លោក ខូយ រីដា អភិបាលខេត្តក៍បានបញ្ជាក់ថា...
ញូវយ៉ក៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងនិរទេសក្នុងរដ្ឋកាលីហ្វ័រញ៉ា ជាមួយនឹងការវាយឆ្មក់លើជនអន្តោប្រវេសន៍នៅតាមភោជនីយដ្ឋាន ការឈប់ចរាចរណ៍ និងការត្រួតពិនិត្យផ្លូវច្បាប់ជាទម្លាប់ ប៉ុន្តែអ្នកសេដ្ឋកិច្ចព្រមានថា រយៈពេលវែង ជនអន្តោប្រវេសន៍តិចជាងមុន អាចប៉ះពាល់ដល់សេដ្ឋកិច្ច ដែលជំរុញឱ្យមានកំណើនសេដ្ឋកិច្ចយឺតយ៉ាវ។ លោក Giovanni Peri សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា បានឲ្យដឹងកាលពីថ្ងៃសុក្រថា “ជនអន្តោប្រវេសន៍ដើរតួនាទីយ៉ាងធំនៅក្នុងសេដ្ឋកិច្ចកាលីហ្វ័រញ៉ា” USA Today...
ភ្នំពេញ៖ កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នាថ្ងៃ១៤ មិថុនា នេះត្រូវបានបិទបញ្ចប់ជាបណ្ដោះអាសន្ន ដោយមិនទទួលលទ្ធផលផ្លែផ្កាអ្វីនោះទេ ដោយភាគីទាំងពីរនឹងបន្ដកិច្ចប្រជុំនៅព្រឹកថ្ងៃទី១៥ មិថុនា ស្អែកនេះទៀត
ភ្នំពេញ ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា កម្ពុជាស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ ហើយករណីតែមួយគត់ ដែលកម្ពុជា រក្សាសិទ្ធិប្រើអាវុធ គឺករណីមានការឈ្លានពានតែប៉ុណ្ណោះ។ ការលើកឡើងរបស់ ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក Gen Boonsin Padklang បានប្រកាសចង់ធ្វើសង្គ្រាម ជាជាងចរចាជាមួយភាគី...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានយល់ច្បាស់ថា ជម្លោះព្រំដែន កម្ពុជា-ថៃ នឹងអូសបន្លាយពេលយូរពិសេស នៅពេលកម្ពុជា ដាក់ពាក្យប្តឹងទៅកាន់តុលាការ យុត្តិធម៌អន្តរជាតិ ICJ ពេលនោះ ពួកជ្រុលនិយមថៃ និងយោធាថៃមួយចំនួន នឹងរករឿងធ្វើបាបពលករខ្មែរ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ...
ក្នុងឱកាស ដែលលោកប្រធានរដ្ឋចិន Xi Jinping អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល ចិន-អាស៊ីកណ្តាល លើកទីពីរនៅក្រុង Astana រដ្ឋធានីប្រទេស កាហ្សាក់ស្ថាន សកម្មភាព ចាក់ផ្សាយភាពយន្ត ដ៏ឆ្នើម នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដែលឈ្មោះ “មនោសញ្ចេតនា អាស៊ីកណ្តាល”ឆ្នាំ២០២៥ បានចាប់ដំណើរការនៅក្រុង Astana ។ ភាពយន្តដ៏ឆ្នើមចំនួន១២នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដូចជា 《អ្នកអភិរក្សបេតិកភណ្ឌ 》...
ស្វាយរៀង៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២៥ បានអញ្ជេីញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងចំនួន ០១ខ្សែ ប្រវែង ១១គ.ម ស្ថាបនាលើផ្លូវក្រវ៉ាត់ព្រំដែន ចាប់ពីបង្គោលព្រំដែនលេខ ១៧១ ដល់ ១៧៥។ ពិធីនេះមានការអញ្ជេីញចូលរួមពី លោកអភិបាលរងខេត្ត លោកតំណាងក្រុមហ៊ុនដឹញូ វីនេទៀន រីហ្សត លោក...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវឲ្យសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់ប្រជាពលករ ដែលត្រលប់មកពីថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព។ តាមរយៈបណ្ដាញសង្គម នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា «ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំដោយមូលហេតុណាមួយ...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យខ្សែសង្វាក់ផលិតកម្មរោងម៉ាស៉ីនកិនស្រូវចំនួន ២ ទីតាំង ស្ថិតក្នុងខេត្តកំពង់ចាម រួមមានរោងម៉ាស៉ីនកិនស្រូវ យូឃីម ស្ថិតនៅក្នុងស្រុកបាធាយ និងរោងម៉ាស៉ីនកិនស្រូវ សេកមាស ស្ថិតក្នុងស្រុកជើងព្រៃ។
បរទេស៖ ការឆ្លើយតបរបស់ទីក្រុងតេហេរ៉ង់ចំពោះការវាយឆ្មក់តាមអាកាសរបស់អ៊ីស្រាអែលលើសាធារណរដ្ឋអ៊ីស្លាម គឺបាន “ឆ្លងកាត់បន្ទាត់ក្រហម” ហើយ។ រដ្ឋមន្ត្រីការពារជាតិរបស់រដ្ឋជ្វីហ្វគឺលោក Israel Katz បាននិយាយដោយប្តេជ្ញាថា នឹងធ្វើឱ្យអ៊ីរ៉ង់ចំណាយ “តម្លៃដ៏ធ្ងន់” សម្រាប់សកម្មភាពរបស់ខ្លួននេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា អ៊ីរ៉ង់បានបាញ់មីស៊ីលដ៏ខ្លាំងក្លាកាលពីល្ងាចថ្ងៃសុក្រ ដើម្បីជាការឆ្លើយតបនឹងការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែលជាបន្តបន្ទាប់ដែលសំដៅលើទីតាំងយោធា និងនុយក្លេអ៊ែរនៅក្នុងសាធារណរដ្ឋអ៊ីស្លាមនៅថ្ងៃដដែល។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់...
ប៉េកាំង៖ ប្រេសិតចិន បានឲ្យដឹងកាលពីថ្ងៃសុក្រនៅឯកិច្ចប្រជុំរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ប្រទេសចិន ថ្កោលទោសសកម្មភាពយោធារបស់អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ និងប្រឆាំងនឹងការវាយប្រហារដោយប្រដាប់អាវុធលើទីតាំងនុយក្លេអ៊ែររបស់ប្រទេសនេះ។ ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ IAEA ជុំវិញការវាយប្រហាររបស់អ៊ីស្រាអែល លើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ លោក Li Song តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំ IAEA បានឲ្យដឹងថា ប្រទេសចិន តែងតែប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ដំណោះស្រាយដោយសន្តិវិធី ចំពោះបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ តាមរយៈមធ្យោបាយនយោបាយ...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា កងកម្លាំងការពារដែនអាកាសរបស់ប្រទេសអ៊ីរ៉ង់ បានបាញ់ទម្លាក់យន្តហោះចម្បាំងអ៊ីស្រាអែល Lockheed Martin F-35 Lightning II ចំនួនពីរគ្រឿង ក៏ដូចជាយន្តហោះខ្នាតតូចមួយចំនួនធំ ដោយចាប់បានពីឡុតស្ត្រីជនជាតិអ៊ីស្រាអែលម្នាក់។ បើទោះបីជាមានការអះអាងបែបនេះក្ដី ប៉ុន្ដែកងទ័ពអ៊ីរ៉ង់ មិនបានបញ្ជាក់ជាផ្លូវការនូវរបាយការណ៍នេះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានច្រានចោលរបាយការណ៍នេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ...
សំដៅចំពោះកិច្ចប្រជុំលើកដំបូង នៃយន្តការពិគ្រោះពិភាក្សា ខាងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងអាមេរិក ដែលបានប្រារព្ធ ធ្វើនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែមិថុនា ប្រព័ន្ធសារព័ត៌មាន អន្តរជាតិ បានផ្តោតការយកចិត្តទុក ដាក់យ៉ាងដិតដល់។កិច្ចប្រជុំនេះគឺជាកិច្ចពិគ្រោះពិភាក្សា ដ៏សំខាន់មួយលើកដែលធ្វើឡើង ក្រោមការណែនាំ នៃគំនិតឯកភាពរួមជាយុទ្ធសាស្រ្ត របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរចិននិងសហរដ្ឋអាមេរិក ក្នុងកិច្ចជំនួបតាមទូរស័ព្ទកាលពីថ្ងៃទី...
កិច្ចសន្ទនារវាងភាគី ទាំងពីរចិន និងអាមេរិក នៅក្រុងឡុងដ៍ ប្រកបដោយភាពស្មោះត្រង់ និងស៊ីជម្រៅ ធ្វើឱ្យមជ្ឈដ្ឋាន សាធារណមតិមានសុទិដ្ឋិនិយម និង ការតាមដានយ៉ាងមធ្យ័ត ចំពោះអនាគត នៃកិច្ចពិគ្រោះពិភាក្សាអំពីសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងអាមេរិក ។ បណ្តាញ CGTN របស់អគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន បានប្រកាស លទ្ធផល...
“ខ្ញុំមិនបានត្រឡប់ទៅស្រុកកំណើត នៅខេត្តHenan វិញនៅក្នុងថ្ងៃបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន អស់រយៈពេលជាច្រើន ឆ្នាំហើយ គ្រាប់ពូជមិនខ្វល់ថា តើអ្នកចូលឆ្នាំឬអត់ឡើយ” ។ នេះជាឆ្នាំទី៩ហើយដែលលោកJia Yajunបានមកទីក្រុងSanyaខេត្តHainan ។ សូមអរគុណ ចំពោះលក្ខខណ្ឌធម្មជាតិ ដ៏អំណោយផល ដែលសមស្រប សម្រាប់ដំណាំលូតលាស់ លោកJia Yajun អ្នកស្រាវជ្រាវ ផ្នែកឧស្សាហកម្មគ្រាប់ពូជ បាននាំយកគ្រាប់ពូជ...
គែរ៖ ការវាយប្រហារទ្រង់ទ្រាយធំ របស់អ៊ីស្រាអែល ទៅលើទីតាំងយោធា និងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ បានទាក់ទាញការថ្កោលទោស យ៉ាងទូលំទូលាយនៅទូទាំង មជ្ឈិមបូព៌ា ដោយរដ្ឋាភិបាលនានា បានថ្កោលទោសការ វាយប្រហារនេះថា ជាការរំលោភលើច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់អ៊ីរ៉ង់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេស របស់ប្រទេសទុយនីស៊ី បានពណ៌នាការវាយប្រហារនេះថាជា “ការរំលោភលើអធិបតេយ្យភាព និងសន្តិសុខរបស់អ៊ីរ៉ង់” ដោយព្រមានថា សកម្មភាពបែបនេះគំរាមកំហែងដល់សន្តិភាព...
ភ្នំពេញ៖ លោក សយ សុភាព ក្នុងនាមជាអ្នកតាមស្ថានការណ៍នយោបាយ បានលើកឡើងថា ការប្រជុំគណៈកម្មាការព្រំដែន កម្ពុជា-ថៃ ទំនងជាមិនមានលទ្ធផលដុំកំភូនទេ ព្រោះភាគីថៃ បានបញ្ជូនប្រធានគណៈប្រតិភូ មកចរចារដូចក្មេងបៀបដៃ ជាមនុស្សរបស់ពួកអាម៉ាត្យ។ លោក សយ សុភាព បានលើកឡើងនូវទស្សនៈរបស់ អ្នកវិភាគថា កម្ពុជាត្រូវត្រៀមអាចក្រុមហ្វាស ស៊ីសយោធារបស់ថៃ ប្រើល្បិចនៅព្រំដែន ក្រោយគណៈប្រតិភូរបស់ថៃឡើងយន្តហោះ...
យេរ៉ូសាឡឹម៖ អ៊ីស្រាអែល កាលពីថ្ងៃសុក្របានបើកការវាយប្រហារទ្រង់ទ្រាយធំ “ទុកជាមុន ច្បាស់លាស់ និង រួមបញ្ចូលគ្នា” លើទីតាំងយោធា និងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលជំរុញឱ្យមានការវាយប្រហារសងសឹកពីទីក្រុងតេអេរ៉ង់ នៅម៉ោង ១រំលងអាធ្រាតឈានចូលថ្ងៃសៅរ៍នេះ។ ក្រុមអ្នកវិភាគបានព្រមានថា ការវាយប្រហារអាចធ្វើឲ្យស្ថានការណ៍ ដឺលប្រែប្រួលរួចទៅហើយនៅមជ្ឈិមបូព៌ាកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត និងបញ្ឆេះភ្លើងសង្គ្រាមនៅក្នុងតំបន់កាន់តែធំ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា ការវាយប្រហារនេះមានគោលបំណងធ្វើឱ្យខូចហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់អ៊ីរ៉ង់...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានជំរុញឱ្យប្រទេសពាក់ព័ន្ធ គោរពតាមគោលការណ៍ចិនតែមួយ និងបញ្ឈប់ការបញ្ជូនសញ្ញាខុសណាមួយ ទៅកាន់ក្រុមផ្តាច់ខ្លួន “ឯករាជ្យតៃវ៉ាន់” ។ លោក Jiang Bin អ្នកនាំពាក្យក្រសួងការពារជាតិចិន បានធ្វើការកត់សម្គាល់នេះ ក្នុងពេលកំពុងធ្វើអត្ថាធិប្បាយលើល្បែងសង្គ្រាមកម្រិតថ្នាក់សេនាធិការ ដែលរៀបចំដោយក្រុមជនស៊ីវិលនៅតៃវ៉ាន់ និងមានការចូលរួមពីអតីតមន្ត្រីយោធាជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងជប៉ុន ព្រមទាំងវេទិកាឧស្សាហកម្មការពារជាតិអាមេរិក-តៃវ៉ាន់ នៅតៃប៉ិ។ ដោយកត់សម្គាល់ថា សំណួរតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ...
តាកែវ៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ (RPITST) បានត្រៀមដាក់តាំងបង្ហាញស្នាដៃសិស្ស យ៉ាងហោចណាស់ចំនួន៧មុខជំនាញក្នុងឱកាសអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» នៅទីតាំងវិទ្យាស្ថានផ្ទាល់នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ស្របតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល។ ស្នាដៃទាំង៧នោះរូមមាន៖ ១.ការថែទាំ និងជួសជុលបរិក្ខារអេឡិចត្រូនិក ២.ជំនាញសំណង់ ៣....
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សី លើស្ត្រីម្នាក់អាយុ ៦៥ឆ្នាំ ដែលមានទីលំនៅក្នុងភូមិក្រាំងអំពិល ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។ បើតាមសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា មានអ្នក ជំងឺផ្តាសាយបក្សីចំនួន ០១ករណី កើតលើស្ត្រីអាយុ ៦៥ឆ្នាំ និងត្រូវបានបញ្ជាក់ថា...
ភ្នំពេញ៖ សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC)តំណាងឱ្យសហព័ន្ធសហជីព សមាគម សមាជិកជិត ៥ម៉ឺននាក់ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងលើវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបនឹងការគំរាមរបស់ក្រុមជ្រុលនិយមថៃដែលចង់កាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី និងអ៊ិនធឺណេតពីកម្ពុជា។ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC) បានចាត់ទុកវិធានការរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន គឺជាការឆ្លើយតបដ៏មានប្រសិទ្ធភាពទៅនឹងការគំរាមរបស់ក្រមជ្រុលនិយមថៃ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា សហរដ្ឋអាមេរិកបានផ្តល់ ឱកាសឱ្យអ៊ីរ៉ង់ជាច្រើនដងមកហើយ ដើម្បីធ្វើកិច្ចព្រមព្រៀងមួយ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយលើកឡើងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាម គឺជាលទ្ធផលនៃកំហុសរបស់ខ្លួន។ លោកប្រធានាធិបតី Donald Trump ក៏បានអំពាវនាវ ឲ្យក្រុងតេហរ៉ង់យល់ព្រមតាមលក្ខខណ្ឌរបស់ក្រុងវ៉ាស៊ីនតោន មុនពេលដែលអ្វីៗ នឹងត្រូវយឺតពេលថែមទៀតផង។...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានជំរុញឱ្យប្រជាជនអ៊ីរ៉ង់ នាំគ្នាចេញមកបះបោរផ្តួលរំលំរដ្ឋាភិបាលរបស់ពួកគេ ខណៈដែលអរិភាពដែលមិនធ្លាប់មានពីមុនមកបានផ្ទុះឡើងរវាងប្រទេសទាំងពីរ។ លោក Netanyahu បានធ្វើការអំពាវនាវរបស់គាត់ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីយន្តហោះរបស់អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរ និងយោធានៅទូទាំងប្រទេសអ៊ីរ៉ង់ ដោយផ្តោតលើកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមក្នុងទីក្រុង Natanz និងបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរជាច្រើន។ យ៉ាងណាក្តីប្រទេសអ៊ីរ៉ង់បានឆ្លើយតបនឹងការរារាំងនៃយន្តហោះគ្មានមនុស្សបើក kamikaze និងកាំជ្រួចផ្លោងដែលជាច្រើនគ្រាប់បានវាយប្រហារក្រុង Tel Aviv។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putinបានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ីរ៉ង់ លោក Masoud Pezeshkian និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដើម្បីពិភាក្សាអំពីការកើនឡើងនៅតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។ អ៊ីស្រាអែលបានបើកការវាយប្រហារដ៏ធំមួយលើអ៊ីរ៉ង់ពេញមួយយប់សំដៅលើទីតាំងនុយក្លេអ៊ែរ និងការដំឡើងយោធាផ្សេងៗ។ ការវាយប្រហារបានបន្តរហូតដល់ថ្ងៃ បន្ទាប់ហើយដោយបានធ្វើឱ្យខូចខាតសម្ភារៈយ៉ាងច្រើនសន្ធឹកសន្ធាប់ និងរបួសដល់ថ្នាក់ដឹកនាំយោធាកំពូលរបស់អ៊ីរ៉ង់ទៀតផង។ ទីភ្នាក់ងារសារព័ត៌មានរបស់វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោកប្រធានាធិបតី Donald Trump បានលើកឡើងថា សហរដ្ឋអាមេរិកនឹង ចេញមុខការពារខ្លួន និងអ៊ីស្រាអែលផងប្រសិនបើអ៊ីរ៉ង់សងសឹក ចំពោះការវាយប្រហារទុកជាមុន របស់ក្រុងយេរូសាឡឹមខាងលិច។ កងកម្លាំងការពារអ៊ីស្រាអែលហៅកាត់ថាIDFបាននិយាយមុននេះថា ខ្លួនបានវាយប្រហារលើគោលដៅរាប់សិបនៅទូទាំងប្រទេសអ៊ីរ៉ង់ រួមទាំងការទីតាំងយោធា និងកន្លែងពង្រឹងនុយក្លេអ៊ែរនៅ Natanz ផងដែរ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu...
ម៉ិចស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានឲ្យដឹងថា លោកស្រីបានអះអាងជាថ្មីពីការប្រឆាំង ចំពោះការវាយឆ្មក់អន្តោប្រវេសន៍ ដែលកំពុងបន្តនៅក្នុងសហរដ្ឋអាមេរិក ដោយថាវិធានការនេះគឺផ្ទុយទៅនឹងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោកស្រី Sheinbaum បានប្រាប់អ្នកយកព័ត៌មានអំពីកិច្ចប្រជុំរបស់លោកស្រី ជាមួយនឹងការបំពេញទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក Christopher Landau កាលពីថ្ងៃពុធ។ លោកស្រីប្រធានាធិបតីបានលើកឡើងថា អ្នកទាំងពីរបាននិយាយអំពីបញ្ហាជាច្រើន រួមទាំងឧក្រិដ្ឋកម្ម អន្តោប្រវេសន៍ ពាណិជ្ជកម្ម និង...