បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា កងកម្លាំងសន្តិសុខ របស់ប្រទេសបេឡារូស បានប្រទះឃើញអាវុធមួយចំនួន ដែលជឿជាក់ថាជាផ្នែកមួយ នៃក្រុមភេវរកម្មបរទេស ដែលបេឡារូសទើបតែបានបាញ់ សម្លាប់កាលពី២ថ្ងៃមុន នៅក្បែរព្រំដែន ជាមួយនឹងប៉ូឡូញ។ ប្រធានាធិបតី បេឡារូសលោក Alexander Lukashenko កាលពីថ្ងៃអង្គារម្សិលមិញនេះផងដែរ បានធ្វើការលើកឡើងអំពីបញ្ហានេះថា...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង មហាផ្ទៃ និងនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញបូកសរុប លទ្ធផលការងារអនុវត្តផែនការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៧...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ថា គ្រោះរញ្ជួយដីមួយបានកើតឡើង នៅក្នុងទឹកដីនៃប្រទេសអាហ្វហ្គានីស្ថាន ដែលមានកម្រិតរញ្ជួយដល់ទៅ៦,៩រ៉ិចទ័រ ។ យោងតាមមជ្ឈមណ្ឌល បណ្តាញរញ្ជួយដីចិន ហៅកាត់ថា (CENC) បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦.៩រ៉ិចទ័រ បានវាយប្រហារក្នុងទឹកដី នៃប្រទេសអាហ្វហ្គានីស្ថាន នៅវេលាម៉ោង១២និង៤៧នាទីព្រឹកថ្ងៃពុធនេះ ។ មជ្ឈមណ្ឌលខាងលើបានឲ្យដឹងថា ចំណុចកណ្តាល នៃគ្រោះរញ្ជួយដីនេះមានជម្រៅ២៣០គីឡូម៉ែត្រ...
បរទេស ៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថា ប្រទេសរុស្សីបានបង្កើន ការទូទាត់ជាលុយយ័ន ហើយសម្រាប់ការជួញដូរ ពាណិជ្ជកម្មបរទេស ក្រោយការប្រកាសឈប់ប្រើប្រាស់ លុយដុល្លារនិងលុយបរទេស មួយចំនួនផ្សេងទៀត។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាសេចក្តីប្រកាស ដែលត្រូវបានធ្វើឡើងដោយផ្ទាល់ ពីសំណាក់លោកប្រធានាធិបតី រុស្សី Vladimir Putin...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា លោក ហ៊ុន ម៉ាណែតមិនបានដឹងខ្លួនជាមុនថា នឹងឡើងឋានន្តរសក្ដិ ជា “នាយឧត្ដមសេនីយ៍”(ផ្កាយ៤)នោះទេ ព្រោះពេលព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង គឺលោក ហ៊ុន ម៉ាណែត នៅជាប់បេកសសកម្មនៅតាមបណ្តាខេត្ត។ សម្តេចតេជោ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនាថ្ងៃ២២ មីនាមានប្រសាសន៍ថា លោក...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា សង្ឃឹមថា តុលាការ និងសមត្ថកិច្ច នឹងចេះធ្វើការចំពោះករណី លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ដែលបាននិយាយក្នុងលក្ខណៈ ប្រមាថទៅលើអង្គព្រះមហាក្សត្រ ។ លោកទាំង២នាក់នេះ ដែលជាមនុស្សស្និតនឹងលោក កឹម សុខា...
បរទេស៖ កាសែតរបស់អាល្លឺម៉ង់ The Bild កាលពីថ្ងៃម្សិលមិញនេះ បានសរសេរថា ជម្លោះរវាងអ៊ុយក្រែននិងរុស្សី កំពុងឈានទៅដល់ការសម្រេចចិត្ត ជាចុងក្រោយខណៈដែល រដ្ឋាភិបាលទីក្រុងគៀវកំពុងរៀបចំ ផែនការធំក្នុងការវាយប្រហារដែនដីមួយចំនួន របស់រុស្សីក្នុងនិទាឃរដូវខាងមុខនេះ។ ប្រភពដដែលបានសរសេរទៀតថា ប្លុករបស់អង្គការណាតូទាំងអស់ កំពុងបន្តធ្វើការផ្គត់ផ្គង់ជំនួយឥតស្រាក់ស្រានអាវុធ និងហិរញ្ញវត្ថុដល់ប្រទេសអ៊ុយក្រែន ដើម្បីធ្វើយ៉ាងណាអាចបង្កើតបាន ទៅជាស្ពានមួយដែលអាចឈានទៅដល់ ការដណ្តើមយកតំបន់ Crimea មកគ្រប់គ្រងវិញឬ Land...
បរទេស៖ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Irina Vereshchuk បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky និងសមភាគីចិន លោក Xi Jinping មានរឿងជាច្រើនដែលត្រូវពិភាក្សា ប៉ុន្តែបច្ចុប្បន្ននេះ វាមិនច្បាស់ទេថា តើការសន្ទនារបស់មេដឹកនាំទាំងពីរ នឹងកើតឡើងពិតប្រាកដឬយ៉ាងណានោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១...
ប៉េកាំង៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានទៅដល់ប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទ ដើម្បីបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ បន្ទាប់ពីទើបតែបានជួប ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol និងអធិការបតីអាល្លឺម៉ង់លោក Olaf Scholz នៅទីក្រុងតូក្យូ។ ទំនាក់ទំនងការទូតសកម្មបែបនេះ ដែលបានកើតឡើងនៅពេល ដែលសហរដ្ឋអាមេរិក កំពុងផ្តល់ការយកចិត្តទុកដាក់ភាគច្រើនរបស់ខ្លួន ចំពោះជម្លោះរុស្ស៊ី-អ៊ុយក្រែន ហើយប្រទេសជប៉ុនកំពុងធ្វើជាប្រធាន G7...
បរទេស៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត ប្រទេសថៃ (EC) បានប្រកាសនៅថ្ងៃអង្គារថា ការបោះឆ្នោតសកលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែឧសភា ហើយថាវានឹងផ្សាយនៅក្នុងវែបសាយ Royal Gazette នាពេលឆាប់ៗនេះ។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមច្បាប់ស្តីពីការបោះឆ្នោត EC...
ប៉េកាំង៖ បេសកជនចិន បានឲ្យដឹងថា កលល្បិចនៃការរារាំង និងសម្ពាធរបស់សហរដ្ឋអាមេរិក បាននាំឱ្យភាពតានតឹង កើនឡើងនៅលើឧបទ្វីបកូរ៉េ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Geng Shuang តំណាងអចិន្ត្រៃយ៍របស់ចិន ប្រចាំអង្គការសហប្រជាជាតិ ក៏បានអំពាវនាវឱ្យភាគីនៃ កិច្ចសហប្រតិបត្តិការនាវាមុជទឹកនុយក្លេអ៊ែរ AUKUS លុបចោលការសម្រេចចិត្តរបស់ពួកគេ និងកំណត់ផ្លូវត្រឹមត្រូវសម្រាប់ការ ដោះស្រាយបញ្ហាឧបទ្វីបកូរ៉េ ជាមួយនឹងសកម្មភាពជាក់ស្តែង។ លោកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខ...
ភ្នំពេញ៖ នាវាល្បាតបារាំងមួយគ្រឿងឈ្មោះ Prairial នឹងចូលសំចត នៅកំពង់ផែក្រុងព្រះសីហនុ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមីនាឆ្នាំ២០២៣ បន្ទាប់ពីការបំពេញបេសសកម្មយ៉ាងយូរលើផ្ទៃសមុទ្រ ការចូលសំចតនេះនឹងជាឱកាសមួយ ក្នុង ការ រិតចំណងមិត្តភាពរវាងកងទ័ពបារាំង និងកងទ័ពកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតបារាំងបនរចាំកម្ពុជា ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាន នៅថ្ងៃពុធទី២២ ខែមិនា ឆ្នាំ២០២៣ អោយដឹងថា ការចូលសំចតចុងក្រោយ របស់នាវា បារាំង នៅ កម្ពុជាធ្វើឡើងកាលពីឆ្នាំ២០១៦ ហើយការចូលសំចតដែលគ្រោងធ្វើឡើងកាលពីឆ្នាំ២០២០-២០២១ មិន អាច ប្រព្រឹត្តទៅបានដោយសារស្ថានភាពសុខាភិបាល។ ដូច្នេះទស្សនកិច្ចរបស់នាវា Prairial គឺជាសញ្ញាថ្មី មួយទៀត នៃភាពរស់រវើកនៃទំនាក់ទំនង រវាងប្រទេសទាំងពីរ។ នាវា Prairial មានមូលដ្ឋាននៅ Papeete គឺជានា វារបស់ កងទ័ពបារាំងនៅ ប៉ូលីនេស៊ី ដែលស្ថិត ក្រោម ការ បញ្ជា របស់ ឧត្តមនាវីត្រី Geoffroy d’Andigné ។ នាវានេះត្រូវបានប្រើប្រាស់សម្រាប់បំពេញបេសកកម្មផ្សេងៗ ដូចជាការការពារ អធិបតេយ្យ នៅតាម តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់បារាំង ឬការផ្តល់ជំនួយដល់ប្រជាជន ឬចូលរួម ក្នុងកិច្ច សហប្រតិបត្តិការនានា។ នាវានេះមានបណ្តោយប្រវែង៩៤ម៉ែត្រ ហើយមានសមាជិកនាវិកប្រមាណ ១០០នាក់ ដោយមានផ្ទុកឧទ្ធម្ភាគចក្រមួយគ្រឿងប្រភេទ Dauphin។ជាទូទៅ នាវា Prairial ចូលរួមនៅក្នុង ការ ប្រយុទ្ធ ប្រឆាំង នឹង ការនេសាទខុសច្បាប់ នៅក្នុងដែនទឹកអន្តរជាតិ និងក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់បណ្តា ប្រទេស ដែនកោះ នៃមហាសមុទ្រប៉ាស៊ីហ្វិក។ នាវានេះ តែងតែបំពេញបេសកកម្ម ជាប្រចាំនៅតំបន់អាស៊ី ដើម្បីគូសបញ្ជាក់អំពីការប្រកាន់ខ្ជាប់របស់បារាំង ចំពោះ ការគោរពច្បាប់អន្តរជាតិ និងសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងតំបន់រួម។ ក្រុមនាវិកតែង ធ្វើការផ្លាស់ប្តូរ សកម្មភាពជាមួយកងកម្លាំងនៃប្រទេសអាស៊ាន កូរ៉េ និងជប៉ុន ដែលជួយពង្រឹងលទ្ធភាពនៃការធ្វើប្រតិបត្តិការចម្រុះ ជាមួយ ទាហានជើងទឹកនៃប្រទេសដៃគូ។ជាក់ស្តែងនាពេលកន្លងមក នាវានេះបានចូលរួម នៅក្នុងសមយុទ្ធមួយ ជាមួយឆ្មាំសមុទ្រហ្វ៊ីលីពីន។ នៅប្រទេសកម្ពុជា ការចូលសំចតនេះនឹងជាឱកាសផ្លាស់ប្តូរបទពិសោធន៍ ជាពិសេស រវាងទាហានជើងទឹកបារាំង និងកម្ពុជា តាមរយៈការបង្ហាញយុទ្ធសាស្រ្ត និងជំនួបស្និទ្ធស្នាលផ្សេងៗទៀត ដូចជា ការ ប្រកួត បាល់ទាត់ជាដើម។ ការចូលសំចតរបស់នាវា Prairial ធ្វើឡើងក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្រ្តរបស់បារាំងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ បារាំងក៏ជាប្រទេសអធិបតេយ្យមួយ នៅឥណ្ឌូប៉ាស៊ីហ្វិកផងដែរ ព្រោះនៅក្នុងតំបន់នេះ បារាំងមានទឹកដីឯនាយ សមុទ្រ ចំនួន៧ ដោយមានពលរដ្ឋបារាំងរស់នៅ ចំនួន១,៦លាននាក់ និងយោធាបារាំង ចំនួន ៧ ០០០នាក់ ។ ៩៣%នៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់បារាំង ស្ថិតនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ការប្តេជ្ញាចិត្តរបស់បារាំងនៅក្នុង តំបន់ នេះឆ្លុះបញ្ចាំងឱ្យឃើញនៅក្នុងវិស័យធំៗចំនួន៤គឺ៖ សន្តិសុខនិងការការពារសេដ្ឋកិច្ច ពហុភាគីនិយម និងវិធានច្បាប់ បម្រែបម្រួលអាកាសធាតុនិងការគ្រប់គ្រងមហាសមុទ្រដោយចីរភាព។ ប្រទេសបារំាងខិតខំពង្រឹង បន្ថែមទៀតនូវភាពជាដៃគូ និងវត្តមានរបស់ខ្លួននៅក្នុងតំបន់នេះ។ សហភាពអឺរ៉ុបក៏មានទស្សនវិស័យដូចគ្នា ចំពោះអាទិភាពទាំងនេះ ដែលត្រូវបានដាក់បញ្ចូលក្នុងយុទ្ធសាស្រ្តសហប្រតិបត្តិការអឺរ៉ុបនៅ ឥណ្ឌូប៉ាស៊ីហ្វិក។ ការចូលសំចតរបស់នាវា Prairial ឆ្លុះបញ្ចាំងពីការលើកកម្ពស់ទំនាក់ទំនងបារាំងកម្ពុជា ដែលស្តែងចេញតាមរយៈ ការផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ ជាច្រើននៅឆ្នាំនេះ។ វាក៏ជាលទ្ធផលនៃការពង្រឹងភាពជាដៃគូ រវាង ប្រទេស បារាំងជាមួយអា ស៊ានផងដែរ។ បច្ចុប្បន្ន ប្រទេសបារាំងបានក្លាយទៅជាសមាជិកសង្កេតការណ៍ នៅក្នុង ក្រុមការងារ ចំនួនពីរនៃ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) ក្នុងនោះមានក្រុមការងារ ទទួលបន្ទុក សន្តិសុខ លំហ សមុទ្រ។ នេះគឺជាការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ បារាំងសម្រាប់សន្តិសុខតំបន់ និងការគាំទ្រ ដល់ដំណើរការ សន្តិសុខជាទូទៅ ដែលអាស៊ានស្ថិតនៅចំកណ្តាល ៕
តាកែវ៖ តំណាងនិងសកម្មជនរបស់គណបក្សភ្លើងទៀន ប្រចាំខេត្តព្រះសីហនុ ជាច្រើនរូប បានចេញមកប្រតិកម្ម និងបដិសេធចំពោះការតែងតាំង លោក គឹមសួរ ភីរិទ្ធ ជាប្រធានគណកម្មាធិការប្រតិបត្តិគណបក្ស ខេត្តព្រះសីហនុ និងលោក ម៉ៃ ហុងស្រៀង ជាអនុប្រធានគណកម្មាធិការប្រតិបត្តិគណបក្ស ខេត្តព្រះសីហនុ។ តាមរយៈសារដែលបានបង្ហោះនៅលើបណ្ដាញសង្គម បានបញ្ជាក់ឱ្យដឹងថា លោក គឹម សួរភីរិទ្ធ មិនមានលំនៅអចិន្រ្តៃយ៍...
ព្រះមហាក្សត្រ យាងប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡាhttps://dap-news.com/seagame/2023/03/21/320025/ ថ្ងៃចូលឆ្នាំខ្មែរ រាល់តម្លៃសេវាស្នាក់នៅ និងម្ហូបអាហារ ត្រូវសរសេរឲ្យច្បាស់ ជៀសវាងកំណត់ថ្លៃ ខ្ពស់ហួសហេតុhttps://dap-news.com/national/2023/03/21/320036/ រាជរដ្ឋាភិបាល តែងតាំងលោក ហ៊ុន ម៉ានិត ជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោកhttps://dap-news.com/national/2023/03/21/320068/ វត្តនៅស្រុកខ្មែរមានជាង៥ពាន់ និងព្រះសង្ឃជិត៧ម៉ឺនអង្គhttps://dap-news.com/national/2023/03/21/320073/ ព្រះអគ្គិជ័យកីឡា មានប្រវត្តិជាង២០០០ឆ្នាំ មានអត្ថន័យស៊ីជម្រៅ ជានិមិត្តរូប...
ភ្នំពេញ៖នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដាចំនួន ៤.៧០៥ នាក់ ក្នុងនោះមានកម្រិតបរិញ្ញាបត្ររង និង កម្រិតបរិញ្ញាបត្រ។ ពិធីនេះ ត្រូវប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ។នេះបេីយោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ។ លោកបណ្ឌិត ហេង វ៉ាន់ដា...
ម៉ូស្គូ៖ លោក Yevgeny Prigozhin ដែលជាអ្នកផ្តល់ហិរញ្ញប្បទាននៃក្រុម Wagner ដែលជាក្រុមទាហានស៊ីឈ្នួល ដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែន បានអំពាវនាវទៅកាន់ទីក្រុងម៉ូស្គូសម្រាប់ជំនួយមុនពេលការវាយលុករបស់អ៊ុយក្រែន ដែលរំពឹងទុក ហើយខណៈដែលការវាយតម្លៃរបស់អង់គ្លេសបានឲ្យដឹងថា គាត់លោកប្រឈមមុខនឹងការចាកចេញរបស់កងទ័ពដែលជិតមកដល់។ លិខិតមួយដែលត្រូវបានចេញផ្សាយនៅលើបណ្តាញ Telegram របស់លោក Prigozhin រៀបរាប់ពីកង្វល់របស់លោក Prigozhin ទៅកាន់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu អំពីអ្វីដែលអាចនឹងកើតឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខនៅក្នុងសមរភូមិ...
ភ្នំពេញ៖ នារសៀលថ្ងៃទី ១៩ ខែ មីនា ឆ្នាំ២០២៣ នៅបរិវេណវិទ្យាល័យបាក់ទូក មានប្រារព្ធកម្មវិធីបិទការប្រកួត ដណ្តើមពានរង្វាន់បាល់ទាត់មិត្តភាព តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យ រៀននៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ និង ឧត្តមសេនីយ៍ឯក...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានផ្សព្វផ្សាយឲ្យដឹងកាលពីថ្ងៃសៅរ៍ថា យុវជនកូរ៉េខាងជើង ប្រមាណជាង៨០០.០០០នាក់ បានស្ម័គ្រចិត្តចូលរួមជាមួយកងទ័ព ដើម្បីប្រយុទ្ធប្រឆាំងនឹង “ចក្រពត្តិនិយមអាមេរិក” ដែលនេះបានកើតឡើងនៅប៉ុន្មានថ្ងៃបន្ទាប់ពីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបដ៏មានឥទ្ធិពលបំផុតរបស់ខ្លួន ។ បន្ទាប់ពីឆ្នាំបំបែកកំណត់ត្រានៃការសាកល្បងអាវុធ និងការគំរាមកំហែងនុយក្លេអ៊ែរកើនឡើងពីក្រុងព្យុងយ៉ាង ក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន បានបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ ហើយនៅក្នុងសប្តាហ៍នេះបានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតរបស់ពួកគេក្នុងរយៈពេល៥ឆ្នាំមកនេះ...
បរទេស៖ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ថា សហរដ្ឋអាមេរិក បានជំរុញដល់លោក ហ្ស៊ី ជិនពីងប្រធានាធិបតីចិន គួរតែដាក់សម្ពាធលើលោក វ្លាឌីមៀ ពូទីន ឱ្យ “បញ្ឈប់ឧក្រិដ្ឋកម្មសង្រ្គាម” នៅអ៊ុយក្រែន ។ អ្នកទាំង២នឹងជួបគ្នាម្តងទៀតនៅថ្ងៃអង្គារនេះ សម្រាប់ការចរចាជាផ្លូវការក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ហ្ស៊ី ទៅកាន់ទីក្រុងម៉ូស្គូចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី ។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានបានអំពាវនាវឱ្យលោក...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យភាគីពាក់ព័ន្ធទាំងអស់ ត្រូវពន្លឿនការធ្វើវិសោធនកម្មច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន សំដៅទប់ស្កាត់ការយកសារធាតុគីមីផ្សំ ទៅផលិតគ្រឿងញៀន។ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២២ និងលើកទិសដៅការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២៣ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ សម្ដេច ស ខេង...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងប្រាប់អាជ្ញាធរខេត្តជាប់ព្រំដែនទាំងអស់ ត្រូវធ្វើការណែនាំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋរបស់ខ្លួន ឲ្យស្គាល់បន្ទាត់ព្រំដែនព្រោះមានពលរដ្ឋមួយចំនួន មិនទាន់ស្គាល់បន្ទាត់ព្រំដែនខ្លួនឯង។ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២២ និងលើកទិសដៅការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២៣ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ សម្ដេច...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានសន្យាកាលពីថ្ងៃច័ន្ទថា ទីក្រុងប៉េកាំង នឹងជំរុញកិច្ចចរចាសន្តិភាពយ៉ាងសកម្ម ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន ខណៈដែលលោកបានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសរុស្ស៊ី និងបានជួបជាមួយសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ដែលបានស្វាគមន៍ការត្រៀមខ្លួនរបស់ប្រទេសចិនក្នុងការរួមចំណែកដ៏មានអត្ថន័យ។ មេដឹកនាំទាំងពីរបាននិពន្ធអត្ថបទសម្រាប់សារព័ត៌មានសំខាន់ៗនៅក្នុងប្រទេសរបស់គ្នាទៅវិញទៅមក មុនពេលចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់លោក ស៊ី ទៅកាន់ប្រទេសរុស្ស៊ី ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់រដ្ឋជិតខាងចាប់តាំងពីការឈ្លានពានរបស់ទីក្រុងមូស្គូលើអ៊ុយក្រែនបានចាប់ផ្តើមនៅក្នុងខែកុម្ភៈឆ្នាំមុន។ មេដឹកនាំទាំងពីរ បានបើកកិច្ចប្រជុំមួយទល់មួយនៅរសៀលថ្ងៃចន្ទនៅទីក្រុងមូស្គូ ដោយលោក ពូទីន...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ឆ្នាំ២០២២-២០២៣នេះ កម្ពុជា នៅបន្តរងគ្រោះ ពីការចរាចរណ៍គ្រឿងញៀន តាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងតាមបញ្ញើប្រៃសណីយ៍ ពិសេសករណីរក្សាទុក កែច្នៃផលិត និងជួញដូរគ្រឿងញៀន នៅក្នុងប្រទេស ។ ក្នុងពិធីបិទសន្និបាតបូក...
ភ្នំពេញ ៖ លោក ដូមីនីក វិលលៀមស៍ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការអបអរសាទរ និងកោតសរសើរយ៉ាងខ្លាំង ចំពោះការគ្រប់គ្រងរដ្ឋបាល រាជធានីភ្នំពេញបានល្អ និង ការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ជាមួយនឹងការអភិវឌ្ឍន៍ រីកចំរើនយ៉ាងឆាប់រហ័ស មានអគារខ្ពស់ៗរីកដូចផ្សិត ។ ក្នុងជំនួបសម្តែងការគួរសម ជាមួយលោក...
ហាណូយ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ នៅថ្ងៃអង្គារនេះថា ប្រទេសវៀតណាម បានចល័តកងកម្លាំងយោធា ដើម្បីទប់ទល់នឹងការខ្វះខាតបុគ្គលិក នៅក្នុងមជ្ឈមណ្ឌល ចុះបញ្ជីយានយន្ត ខណៈដែលមនុស្សជាច្រើន បានបិទសម្រាប់ការស៊ើបអង្កេត ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ។ កាសែតក្នុងស្រុក Vietnam News បានរាយការណ៍ថា...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជេីងគោក មេបញ្ជាការកងពលតូចលេខ៧០ ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃ កងពលតូចលេខ៧០ សូមចូលរួមអបអរសាទរ និងគោរពជូនពរដល់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ ដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំងមុខតំណែងជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន។ ការតំឡើងមុខតំណែងនេះ គឺពិតជាស័ក្តិសមនឹងសមត្ថភាព ស្នាដៃ សមិទ្ធផល និងការលះបង់ដ៏ធំធេង មិនអាចកាត់ថ្លៃបានរបស់លោកក្នុងការចូលរួមពង្រឹងសន្តិសុខជាតិ រួមចំណែកដ៏សំខាន់ ក្នុងការថែរក្សាការពារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែខ្លាំងក្លាជាបន្តបន្ទាប់។ យេីងខ្ញុំទាំងអស់គ្នា សូមសម្តែងការកោតសរសើរ និងអរគុណចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ លោកក្នុងការការពារនូវសុខសន្តិភាពស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជានាពេលកន្លងមក បច្ចុប្បន្ន និងសម្រាប់ថ្ងៃអនាគត ។ ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ បវរមហាប្រសើរ ជូន លោកឱ្យទទួលបាននូវជោគជ័យថ្មីៗ ថែមទៀត ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។ សូម លោក និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ប្រកបដោយពុទ្ធពរទាំង៥ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញបិទសន្និបាត បូកសរុបលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២២ និង លើកទិសដៅការងារ ត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២៣ របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការអញ្ជើញ ចូលរួមពី...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃអង្គារនេះថា ប្រទេសវៀតណាម មានការ ព្រួយបារម្ភយ៉ាងខ្លាំង អំពីការរីករាលដាល នៃជំងឺគ្រុនឈាម បន្ទាប់ពីក្រសួងសុខាភិបាល បានឃើញការកើនឡើង នៃចំនួនករណីនេះ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ចំនួនករណីជំងឺគ្រុនឈាម នៅក្នុងប្រទេសវៀតណាម នៅក្នុងរយៈពេល២ខែដំបូង ក្នុងឆ្នាំនេះបានកើនឡើង ទ្វេដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយមានការឆ្លង...
បរទេស៖ អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានចេញមុខប្រឆាំងនឹងសេចក្តីសម្រេច របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្នុងការចោទប្រកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ដោយលោក John Bolton បានហៅតុលាការថា “ខុសច្បាប់ជាមូលដ្ឋាន” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយថា ប្រទេសរបស់លោក នឹងមិនត្រូវបានជំរុញ ឱ្យផ្គត់ផ្គង់អាវុធដល់ អ៊ុយក្រែនឡើយ។ អ្នកការទូតរបស់ហុងគ្រីរូបនេះ បានចោទប្រកាន់សហភាពអឺរ៉ុប អំពីយុទ្ធនាការដាក់សម្ពាធប្រឆាំង នឹងទីក្រុង Budapest ។ បណ្តារដ្ឋមន្ត្រីនៃប្លុកនេះត្រូវបានគេរាយការណ៍ថា បានយល់ព្រមបញ្ជូនគ្រាប់រំសេវ ដែលមានតម្លៃ២ពាន់លានដុល្លារ ទៅឱ្យកងកម្លាំងរបស់ទីក្រុងគៀវ ។ យោងតាមសារព័ត៌មាន...