ភ្នំពេញ៖ ដើម្បីជាត្រីវិស័យច្បាស់លាស់ ក្នុងការបំពេញតួនាទី ភារកិច្ចឱ្យសម្រេចបានជោគជ័យ និងមានប្រសិទ្ធភាព លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានផ្ដល់អនុសាសន៍គន្លឹះ ៧ចំណុច ដល់ លោក តាន់ វាសនា ដែលទើបប្រកាសចូលកាន់តំណែង ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ។ អនុសាសន៍គន្លឹះ...
ភ្នំពេញ ៖ ក្រសួងការពារជាតិ បានឱ្យដឹងថា ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកង ទ័ពកម្ពុជាបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការពារជាតិ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងការពារជាតិ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ អំពីការវិវត្តថ្មីៗនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដូចខាងក្រោម៖ ១.ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកង ទ័ពកម្ពុជាបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។ ២.រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា រាប់ទាំងការឈរជើង...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានធ្វើការណែនាំដល់គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយរាជធានី-ខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីឆ្លើយតបគ្រោះមហន្តរាយធម្មជាតិក្នុងរដូវវស្សានេះ ជាពិសេសគឺទឹកជំនន់ និងការប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងធនធានសរុប ។ យោងតាមសេចក្តីណែនាំរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃ៩ មិថុនានេះ បានឲ្យដឹងថា វិធានការដែលត្រូវអនុវត្ត ពេលមានគ្រោះទឹកជំនន់ គឺត្រូវកោះប្រជុំសមាជិកគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានី-ខេត្ត ដើម្បីពិនិត្យផែនការ ត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះមហន្តរាយ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានដឹកាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិ Nice Côte d’Azur នៅទីក្រុងនីស ប្រទេសបារាំង ប្រកបដោយសុខសុវត្ថិភាព នៅព្រឹកថ្ងៃ៩ មិថុនា ម៉ោងនៅទីក្រុងនីស ៕
ភ្នំពេញ ៖ កិត្តិនីតិកោសលបណ្ឌិត ម៉ុម ជីមហ៊ុយ ទីប្រឹក្សាប្រធានព្រឹទ្ធសភា និងជាអតីតសមាជិក រាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា បានទទួលមរណភាព កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២និង៥០នាទីទៀបភ្លឺ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ ។ ក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធសព កិត្តិនីតិកោសលបណ្ឌិត ម៉ុម...
ភ្នំពេញ៖ រហូតមកដល់ពេលនេះ ដំណើរការជួសជុសស្ពានហាលខាងកើត របស់ប្រាសាទបេងមាលាបានសម្រេចលទ្ធផលប្រមាណ ៩០ភាគរយហើយ។ នេះបើតាមហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា ។ អ្នកស្រី បឿត សុប៉ាក បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា រយៈពេលជាង១៤ខែមកនេះ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានជួយសង្គ្រោះរចនាសម្ពន្ធជាច្រើនកន្លែង របស់ស្ពានហាលខាងកើតនៃប្រាសាទបេងមាលា ដែលធ្លាប់តែទ្រុឌទ្រោមខ្លាំង ឱ្យរឹងមាំឡើងវិញ។ ជាមួយគ្នានេះ ក្រុមការងារបានពង្រឹងគ្រឹះរួចរាល់នៅផ្នែកខាងជើង និងខាងត្បូង...
ព្រៃវែង ៖ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីប្រារព្ធ ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៦ នៅបរិវេណសួនច្បារសម្តេចក្រឡាហោម ស ខេង ស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ភ្នំពេញ៖ FirstWave គឺជាចលនាដឹកនាំដោយស្ថាបនិកស្តាតអាប់ ដែលផ្តោត លើការ គាំទ្រដល់ស្តាតអាប់ក្រោយវគ្គបង្កើនល្បឿន បានរៀបចំកម្មវិធី Basecamp Meetup ដំបូងរបស់ខ្លួនយ៉ាង ជោគជ័យ កាលពីយប់មិញ នៅ Pi Coffee, Connexion លើកោះពេជ្រ។ ព្រឹត្តិការណ៍នេះមានការចូល រួមយ៉ាងច្រើនកុះករពី បណ្តាស្ថាបនិកស្តាតអាប់ វិនិយោគិន សហគ្រិន...
ភ្នំពេញ៖ គិតមកដល់ពេលនេះ ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅតាមបណ្ដោយ មហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាង រាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលជាស្ពានអាកាសភ្លោះថ្មីមួយ ក្នុងរាជធានីភ្នំពេញ បានឈានដល់ការតភ្ជាប់តួស្ពានរួចរាល់ហើយ។ ពិធីនេះតភ្ជាប់តួស្ពាននេះ ត្រូវបានបានធ្វើឡើងនាព្រឹកថ្ងៃទី៩ ខែមិថុនា២០២៥នេះ ក្រោមអធិបតីភាពឯកឧត្ដម ឃួង...
ភ្នំពេញ ៖ ជុំវិញបញ្ហាព្រំដែន កម្ពុជា-ថៃ ក្រសួងការពារជាតិ បានអំពាវនាវ ឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ទទួល យកតែព័ត៌មាន ដែលមានប្រភពច្បាស់លាស់ ពិសេសការជូនព័ត៌មាន ដោយរាជរដ្ឋាភិបាល និងពីក្រសួងការពារជាតិ នៃប្រទេសទាំងពីរ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ ក្រសួងការពារជាតិ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មាន...
អ៊ុយក្រែន ៖ ទាហានអ៊ុយក្រែនម្នាក់ បាននិយាយថា ស្មាតហ្វូន Samsung Galaxy S25 Ultra ការពារលោកពីគ្រាប់បែក កំឡុងពេលការទម្លាក់គ្រាប់បែក របស់ប្រទេសរុស្ស៊ីមក លើប្រទេសរបស់លោក ដោយពណ៌នា ឧបករណ៍នេះថា ជាពាសដែក នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ koreajoongangdaily ។ នេះបើយោងតាមសារព័ត៌មាន Ukrainian...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT លោក Vladimir Zelensky ប្រធានាធិបតីអ៊ុយក្រែនបានប្រាប់ ABC ថា រដ្ឋបាលរបស់ប្រធានាធិបតី អាមេរិក Donald Trump បានបង្វែរកញ្ចប់ជំនួយយោធា ដ៏ធំមួយដែលសន្យា ប្រគល់ឲ្យទីក្រុងគៀវ ទៅកាន់កងកម្លាំងអាមេរិក នៅមជ្ឈិមបូព៌ាជំនួសវិញ ។ មេដឹកនាំអ៊ុយក្រែនរូបនេះបាននិយាយថា...
បរទេស៖ ពាណិជ្ជករក្រុមហ៊ុន YLG Bullion and Futures និយាយថា តម្លៃមាសត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងដល់ ៤.០០០ ដុល្លារអាមេរិក ក្នុងមួយអោន ក្នុងរយៈពេលមធ្យម ដែលជំរុញដោយ ដោយសារ តែភាពតានតឹងផ្នែកភូមិសាស្ត្រ នយោបាយ និងការផ្លាស់ប្តូរឆ្ពោះទៅរកអត្រាការ ប្រាក់ទាបទូទាំងពិភពលោក។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍...
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ការបញ្ចៀសសង្គ្រាម ដ៏ធំមួយកុំឱ្យផ្ទុះឡើង ដោយភាគីទាំងពីរ សុខចិត្តសម្រួលកម្លាំងរៀងៗខ្លួន គឺជានយោបាយឈ្នះ-ឈ្នះ មួយទៀត ដែលថ្នាក់ដឹកនាំសម្រេច បានសម្រាប់ប្រទេសជាតិ និងប្រជាជន។ តាមរយៈបណ្ដាញសង្គម នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ប៉ែន...
បរទេស៖ ធុរកិច្ចវៀតណាម បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងចំនួន ២០ ដែលមានតម្លៃប្រហែល ៣ ពាន់លានដុល្លារដើម្បីនាំ ចូលផលិតផលកសិកម្ម របស់សហរដ្ឋអាមេរិកបន្ថែមទៀត មុនពេលការចរចាជាផ្លូវការលើកទី ៣ ដែលគ្រោងនឹងធ្វើឡើង នៅសប្តាហ៍ក្រោយ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួងកសិកម្ម...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីកាសែត Washington Post បានរាយការណ៍ថា អ៊ុយក្រែនគ្រោងនឹងវាយប្រហារ នាវាចម្បាំងរុស្ស៊ីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយប្រើយន្តហោះគ្មានមនុស្ស បើកដែលស្រដៀងទៅនឹងរបៀប ដែលវាវាយប្រហារ មូលដ្ឋានទ័ពអាកាស ដែលមានផ្ទុកយន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្ររបស់ប្រទេសនេះ កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ។ កាលពីថ្ងៃអាទិត្យសប្តាហ៍មុនអ៊ុយក្រែនបានកំណត់គោលដៅ លើមូលដ្ឋានទ័ពអាកាសរុស្ស៊ីនៅទូទាំងប្រទេសចាប់ ពី Murmansk...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រជាជនរុស្ស៊ី មិនចាត់ទុកសហរដ្ឋអាមេរិកជា ប្រទេសដែលមិនរួសរាយរាក់ ទាក់បំផុតឬជាប្រទេសសត្រូវដ៏ធំបំផុត របស់ខ្លួន ទៀតទេ ហើយពេលនេះ គោលដៅប្រហែល ជាអាចក្លាយទៅជា អាល្លឺម៉ង់ជំនួសវិញ ។ ការមើលឃើញថ្មីនេះ ត្រូវបានធ្វើឡើង បើយោងតាមការស្ទង់មតិ ដោយមជ្ឈមណ្ឌល Levada ដែលជាអង្គការ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា សាកសពទាហានអ៊ុយក្រែន ដំបូងចំនួន១,២១២នាក់ ត្រូវបានបញ្ជូនទៅកាន់កន្លែង សម្រាប់ធ្វើការផ្លាស់ប្តូរដែលបានកំណត់ ហើយត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រគល់ទៅឱ្យទីក្រុងគៀវ។ ទីក្រុងម៉ូស្គូបានសម្រេចប្រគល់ សាកសពទាហានអ៊ុយក្រែនជាង ៦ ពាន់នាក់ ក្នុងកាយវិការមនុស្សធម៌ឯកតោភាគីក្នុងអំឡុងកិច្ចពិភាក្សារវាងភាគីទាំងពីរក្នុង ទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃចន្ទ ។ភាគីខាងរុស្សី បានព្យាយាមផ្ទេរអដ្ឋិធាតុ កាលពីថ្ងៃសៅរ៍ ប៉ុន្តែអ្នកតំណាង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបញ្ជាក់ថា ការកែសម្រួលមិនមែនជា ការដកទ័ពចេញពីទឹកដីកម្ពុជានោះទេ ហើយការប្តឹងទៅ ICJ គឺនៅតែប្ដឹងដដែល។ ការបញ្ជាក់នេះធ្វើឡើង នៅក្នុងការឆ្លើយទៅនឹងខាំមិន របស់មហាជន អំពីការប្រកាស កែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះ ដើម្បីបញ្ចៀសការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំគឺជារឿងចាំបាច់៕
នាយករដ្ឋមន្រ្តី ថៃ លោកស្រី Paetongtarn Shinawatra ថា យោធាមានសិទ្ធិអំណាច ក្នុងការសម្រេចចិត្ត លើការប៉ះទង្គិចជាមួយកម្ពុជា កងទ័ពជើងគោក កងទ័ពជើងទឹក និងទ័ពអាកាសរបស់ថៃ ត្រៀមដាក់ពង្រាយភ្លាមៗ បន្ទាប់ពីទទួលបទបញ្ជាពីរដ្ឋាភិបាល ពាក្យចចាមអារ៉ាមនៅថៃ បានផ្សព្វផ្សាយថា រដ្ឋាភិបាល នឹងដកមេបញ្ជាការ កងទ័ពតំបន់ពីរ ប៊ុនស៊ិន ប៉ាដខ្លាំង ចេញពីមុខតំណែង...
បរទេស៖ លោក Elon Musk បានលុបការបង្ហោះនៅលើ X ដោយអះអាងថា ឈ្មោះរបស់ប្រធានាធិបតីអាមេរិក Donald Trump ស្ថិតនៅក្នុងឯកសារបិទជិតរបស់លោក Jeffrey Epstein ដោយបង្ហាញថានេះជាហេតុផលពិតដែលពួកគេនៅតែ ចាត់ថ្នាក់ ឬថាជាសម្ងាត់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា...
សម្ដេចតេជោ ហ៊ុន សែន ៖ បើមិនឱ្យ ICJ កាត់ក្ដីនោះទេ រឿងព្រំដែន កម្ពុជា-ថៃ នឹងដូចជា តំបន់ហ្កាស្សារវាង ប៉ាឡេស្ទីន និងអ៊ីស្រាអែល សម្តេចតេជោ ៖ កម្ពុជា បាត់បង់ដីច្រើនណាស់ មិនទាមទារយកមកវិញទេ តែសូមរក្សាដីមានស្រាប់ សម្តេចតេជោ មានគម្រោងហៅសម្តេច ស...
បរទេស៖ មហាសេដ្ឋី Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX បានស្នើបង្កើតគណបក្ស “America Party” ដែលនេះបង្ហាញពីការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងយុទ្ធសាស្ត្រនយោបាយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ការស្នើសុំនេះកើតឡើងបន្ទាប់ពីជម្លោះជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានគូសបញ្ជាក់ថាការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដែលស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃដើម្បីបញ្ចៀសនូវការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំគឺជារឿងចាំបាច់។ ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី យោធាកម្ពុជា-ថៃ បានជួបគ្នានៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ នេះ និងបានសម្រេចធ្វើការកែសម្រួលកម្លាំងទាហានទាំងសងខាងឱ្យត្រឡប់ចូលតំបន់ដែលសមស្រប ដើម្បីកាត់បន្ថយការប្រឈមមុខគ្នា។ តាមរយៈបណ្ដាញសង្គមសម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ឱ្យដឹងបន្ថែមថា« ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃពិតជាចង់មានសន្តិភាពជាបន្តនិងមិនចង់ឃើញនូវសង្គ្រាមនោះឡើយ។ការស្វែងរកដំណោះស្រាយតាមរយៈការចរចាត្រូវបានធ្វើតាំងពីកំរិតថ្នាក់រាជរដ្ឋាភិបាលរហូតដល់មេបញ្ជាការនៅអង្គភាពជួរមុខទើបមានលទ្ធផលដូចពេលនេះ។សូមបងប្អូនជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីដែលជាវិធីតែមួយគត់ដើម្បីបញ្ជៀសសង្រ្គាមបង្ហូរឈាមនិងដើម្បីមិត្តភាព...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជានាល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួម សន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) ដែលនឹងប្រព្រឹត្តទៅនាទីក្រុងនីស ប្រទេស បារាំង នៅថ្ងៃទី៩-១១ ខែមិថុនា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ លោក...
ខេត្តរតនគិរី -មណ្ឌលគិរី ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និង មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អញ្ជើញទៅពិនិត្យស្ថានភាពផ្លូវ ចំនួន ៤ទីតាំង នៅក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ។ ផ្លូវទាំង៤ទីតាំងនោះរួមមាន៖ ទីតាំងទី១៖ ផ្លូវល្បាយក្រួសក្រហម...
ភ្នំពេញ៖ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុងខេត្តបន្ទាយមានជ័យត្រូវបានបិទនៅម៉ោង ៤រសៀលទៅតាមម៉ោងកំណត់។ បេីយោងតាមប្រភពពីមន្រ្តីនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដេីមអម្ពិលនៅមុននេះបន្តិច។
ភ្នំពេញ ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងការបរទេសបានជំរុញរាជរដ្ឋាភិបាលថៃពិចារណាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការនាំយកវិវាទព្រំដែនទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។ លោក ជុំ សុន្ទរីបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៨ មិថុនាថា វិវាទរវាងកម្ពុជានិងថៃនេះ រដ្ឋមន្រ្តីក្រសួងការបរទេសបានផ្ញើលិខិតទៅភាគីថៃកាលពីថ្ងៃ៦មិថុនា ។ លិខិតកំណត់ការទូតនេះបានរៀបរាប់ថា រាជរដ្ឋាភិបាលកម្ពុជាជឿជាក់ថា មាគ៌ាទៅមុខដែលសមស្រប និងសន្តិវិធីបំផុតនោះគឺការបញ្ជូនបញ្ហាពាក់ព័ន្ធនឹងតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច...
កិច្ចជំនួបតាមទូរស័ព្ទរវាងប្រមុខរដ្ឋចិននិងអាមេរិកកាលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានរំលឹកឱ្យពិភពលោកវិលត្រឡប់ទៅកាន់ប្រវត្តិសាស្រ្តកាលពី៨ឆ្នាំមុន ដែលរំលេចពីភាពប្រសើរនៃទំនាក់ទំនងចិន និងអាមេរិកកាលពីអាណត្តិទី១របស់លោកប្រធានាធិបតី Donald Trump ដោយបានឈានទៅដល់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅវិញទៅមករវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរ ដែលក្នុងនោះ លោក Xi Jinping ប្រធានរដ្ឋចិនបានទៅបំពេញទស្សនកិច្ចនៅប្រទេសអាមេរិកនាខែមេសា ឆ្នាំ២០១៧ ហើយលោក Donald Trump ប្រធានាធិបតីអាមេរិកបានទៅបំពេញទស្សនកិច្ចនៅប្រទេសចិននាខែវិច្ឆិកា ឆ្នាំ២០១៧។ សញ្ញាណវិជ្ជមាននេះនៅដក់ជាប់ជានិច្ចជាមួយនិងក្រសែភ្នែករបស់មនុស្សជាតិដែលបានយល់ស្របគ្នាថា «កិច្ចសហប្រតិបត្តិការគឺជាជម្រើសដ៏ត្រឹមត្រូវតែមួយគត់»សម្រាប់ប្រទេសចិននិងប្រទេសអាមេរិក...
ភ្នំពេញ៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានស្នើយ៉ាងទទូចដល់អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងឡាយ សូមកុំបំប៉ោងព័ត៌មានមិនពិតពាក់ព័ន្ធនឹងករណីពលករខ្មែរ សម្រុកចេញពីប្រទេសថៃចូលមកមាតុភូមិកម្ពុជាវិញ ពីព្រោះមិនមានផលប្រយោជន៍អ្វីដល់ប្រទេសជាតិនិងប្រជាជនកម្ពុជានោះឡើយ ផ្ទុយទៅវិញ រឹតតែធ្វើឱ្យមានការយល់ច្រឡំចំពោះស្ថានការណ៍ពិត បង្កការព្រួយបារម្ភកាន់តែខ្លាំង។ លោក ស៊ុន មេសា បញ្ជាក់ថា៖ «សូមបញ្ឈប់ជាបន្ទាន់ចំពោះការចែករំលែកព័ត៌មានមិនពិតស្តីពីការសម្រុកចេញពីទឹកដីថៃរបស់ពលរដ្ឋខ្មែរ។ កុំដើម្បីតែ...