ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាផ្ញើលិខិតផ្ញើទៅ លោក Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការស្នើចរចាលើការអនុវត្តពន្ធលើការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក ដែលឆ្លើយតបនឹងសេចក្តីជូនដំណឹងរបស់អាមេរិកនៅថ្ងៃទី២ ខែមេសា។ យោងតាមលិខិតរបស់សម្តេចធិបតីផ្ញើទៅលោក Donald J. Trump ជាភាសាអង់គ្លេសនាថ្ងៃ៤ មេសាបានឲ្យដឹងថា ជាការឆ្លើយតបទៅនឹងការប្រកាសរបស់ឯកឧត្តម កាលពីថ្ងៃទី២ ខែមេសា...
នាយករដ្ឋមន្ត្រីថៃថា មិនចាំបាច់បារម្ភរឿងអាមេរិក ដាក់ពន្ធនាំចូល ៣៦% លើប្រទេសថៃទេ ខណៈរដ្ឋាភិបាល កំពុងបង្កើតក្រុមចរចា សេតវិមាន ពន្យល់ពីមូលហេតុ ដែលរុស្សី មិនស្ថិតក្នុងបញ្ជីប្រទេស ដែលរងការតម្លើងពន្ធគយថ្មី ដោយអាមេរិក ស្ថានទូតអាមេរិក ប្រចាំនៅចិន ចេញបម្រាមបុគ្គលិកមិនឲ្យ មានទំនាក់ទំនងស្នេហា ជាមួយនឹងពលរដ្ឋចិន រដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុអាមេរិក ប្រាប់ប្រទេសនានាថា កុំសងសឹក ប្រឆាំងនឹងការតម្លើង...
ភ្នំពេញ៖ លោក បេនឌីតូ ដូស សាន់តូស ហ្វ្រេតាស (Bendito dos Santos Freitas) រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានថ្លែងអំណរគុណ រាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្របេក្ខភាពទីម័រឡេស្តេ ឱ្យក្លាយជាសមាជិកពេញសិទ្ធិ របស់អាស៊ាន ខណៈដែលការគាំទ្រនេះ ពិតជាមានសារៈសំខាន់ និងមានតម្លៃដ៏ធំធេង សម្រាប់ទីម័រឡេស្តេ។...
ភ្នំពេញ៖ លោក Chen Zhong អនុប្រធានក្រុមហ៊ុន China Communications Construction Company បានគូសបញ្ជាក់អំពីកិច្ចសហការដ៏ល្អ រវាងក្រុមហ៊ុន និងក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា និងប្តេជ្ញាចូលរួមអភិវឌ្ឍន៍វិស័យ ហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា ឱ្យកាន់តែរីកចម្រើន ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង។ ការប្តេជ្ញាចិត្តរបស់អនុប្រធានក្រុមហ៊ុន CCCC ខាងលេីនេះ ក្នុងឱកាសសម្តេចធិបតី...
ភ្នំពេញ៖ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ នាយឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន អតីតប្រធានគណៈកម្មាធិការមជ្ឈិមនៃបក្សបដិវត្តន៍ឡាវ និង ជាអតីតប្រធានរដ្ឋឡាវ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥។ បេីតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា...
បរទេស៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Pichai Naripthaphan បាននិយាយថា ផលិតផលដែលមានតម្លៃខ្ពស់របស់ប្រទេសថៃដែលនាំចេញទៅសហរដ្ឋអាមេរិក នឹងរងផលប៉ះពាល់ដោយពន្ធគយដែលបណ្តាលឱ្យខាតបង់ដល់ប្រទេសថៃចំនួន ៨៨០ពាន់លានបាត។ ការកត់សម្គាល់នេះ បន្ទាប់ពីការប្រកាសរបស់ប្រធានាធិបតីអាមេរិក Donald Trump អំពីពន្ធគយទៅវិញទៅមកយ៉ាងហោចណាស់ 10% កាលពីថ្ងៃពុធ ដោយផ្អែកលើពន្ធដែលដាក់ដោយប្រទេសលើការនាំចូលរបស់សហរដ្ឋអាមេរិក និងរបាំងពាណិជ្ជកម្មមិនជាប់ពន្ធ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៤...
បរទេស៖ រដ្ឋបាលសហរដ្ឋអាមេរិកនៅថ្ងៃសុក្រនេះ បានកែសម្រួលអត្រាពន្ធលើប្រទេសថៃ ឱ្យត្រឡប់ទៅតួលេខដើមវិញ គឺ ៣៧ភាគរយ ក្នុងពេលមានការភ័យខ្លាចនៃសង្គ្រាមពាណិជ្ជកម្ម បានធ្វើឱ្យភាគហ៊ុនថៃធ្លាក់ចុះ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ឧបសម្ព័ន្ធពន្ធចុងក្រោយបំផុតដែលចេញផ្សាយដោយសេតវិមានកាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថា ពន្ធគយដែលដាក់លើប្រទេសថៃត្រូវបានកំណត់នៅ 36% ធ្លាក់ចុះមួយភាគរយពីតួលេខមុន។ យ៉ាងណាក៏ដោយ នៅពេលដែល លោក...
ភ្នំពេញ៖ សហជីពធំដែលជាតំណាងកម្មករកាត់ដេរ និងវាយនភណ្ឌនៅកម្ពុជាលើកឡើងថា ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក គឺជាឱកាសសម្រាប់កម្ពុជាធ្វើពិពិធកម្មទីផ្សារអន្តរជាតិរបស់ខ្លួនឱ្យទទួលបានជោគជ័យ ខណៈដែលទីផ្សារផ្សេងៗទៀតសុទ្ធតែជាទីផ្សារធំៗជាងសហរដ្ឋអាមេរិកសម្រាប់ទំនិញកម្ពុជា។ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជាបានថ្លែងថា៖«ពិតណាស់ថា ទំនិញកម្ពុជាបាននាំចូលទៅសហរដ្ឋអាមេរិកច្រើន ប៉ុន្ដែទីផ្សារនៅសហរដ្ឋអាមេរិកមិនមែនជាទីផ្សារធំសម្រាប់ទំនិញកម្ពុជាទាំងស្រុងនោះទេ។ កម្ពុជានឹងធ្វើពិពិធកម្មទីផ្សាររបស់ខ្លួនបន្ថែមទៀត គឺនៅមានទីផ្សារអ៊ឺរ៉ុប ជប៉ុន សាធារណរដ្ឋកូរ៉េ បារាំង អង់គ្លេសជាដើម»។ លោកបន្តថា ទំនិញកម្ពុជាដែលនាំចូលទីផ្សារអាមេរិកមានតែ ៣៨ភាគរយប៉ុណ្ណោះ ហើយក្រៅពីនេះ...
លោក យង់ ពៅ ៖ អាមេរិកដំឡើងពន្ធលើទំនិញកម្ពុជា៤៩%មិនពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យតែងតាំង លោក ជួន កក្កដា ជាអនុរដ្ឋលេខាធិការ ក្រសួងធម្មការ សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា ប្រជុំជាមួយក្រសួងសេដ្ឋកិច្ច រកដំណោះស្រាយជុំវិញ ការដំឡើងពន្ធរបស់អាមេរិក មេប៉ូលីស ណែនាំកម្លាំងនគរបាល បង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងញៀនខុសច្បាប់ ដើម្បីរក្សាសន្ដិសុខជូនប្រជាពលរដ្ឋ...
មីយ៉ាន់ម៉ា៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សាកសពរបស់បវរកញ្ញា Miss Tourism Myanmar 2018 ដែលរាជិនីសម្រស់មីយ៉ាន់ម៉ា នាង Silimee ត្រូវបានរកឃើញហើយ ដោយបញ្ជាក់ពីការស្លាប់របស់នាងក្នុងការរញ្ជួយដីដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ាកាលពីសប្តាហ៍មុន។ គណៈកម្មការ Miss Tourism Myanmar 2018 នាង Silimee...
ភ្នំពេញ៖ គ្រូបង្រៀនស្ម័គ្រចិនបានចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ជាមួយមន្ត្រី និងយុវជននៅកម្ពុជា ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលខិតចូលមកដល់ នាពេលឆាប់ៗ ខាងមុខនេះ។ ការលេងល្បែងប្រជាប្រិយខ្មែរ ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា មានដូចជា ល្បែងទាញព្រ័ត, ល្បែងដណ្តើមស្លឹកឈើ, ល្បែងលាក់កន្សែង, ចោលឈូង បោះអង្គុញ ព្រមទាំង ល្បែងប្រជាប្រិយ មួយចំនួនទៀត។ លោកស្រីបណ្ឌិត ជា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងចរចាជាមួយសហរដ្ឋអាម៉េរិកដើម្បីរកដំណោះស្រាយ សមស្របណាមួយ បន្ទាប់ពីអាម៉េរិក ដំឡើងពន្ធនាំចូល របស់កម្ពុជា រហូតដល់៤៩%។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ស្ថានភាពភ្លៀងកក់ខែនឹងបន្តមានឥទ្ធិពលមកលើកម្ពុជា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃ ទី៣០ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ដែលនឹងគ្របដណ្តប់រាយប៉ាយនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស កម្ពុជា និងលាយឡំជាមួយខ្យល់កន្រ្តាក់ និងផ្គររន្ទះ៕
ភ្នំពេញ៖ សហជីពនៅកម្ពុជាថា ការដំឡើងពន្ធរបស់អាមេរិកមកលើកម្ពុជានឹងមិនធ្វើឱ្យពលរដ្ឋកម្ពុជាបាត់បង់ការងារធ្វើនោះទេ ហើយវាស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា បានលើកឡើងថា បើទោះជាអាមេរិកដំឡើងពន្ធដល់កម្ពុជាក៏ដោយ ក៏ការនាំចេញទៅអាមេរិក គឺយើងនៅតែចំណេញក្នុងកម្រិតខ្ពស់ ព្រោះការផលិតនៅកម្ពុជាមានតម្លៃធូរថ្លៃ។ ប្រធានសហភាពរូបនេះបានបន្តថា ការដាក់ពន្ធរបស់អាមេរិកក៏អាចជាឱកាសសម្រាប់អ្នកវិនិយោគិនក្នុងការពង្រីកវិសាលភាពទីផ្សាររបស់ខ្លួនផងដែរ “ការដាក់ពន្ធរបស់អាមេរិកមកកម្ពុជាគឺផ្តល់ឱកាសពីរសម្រាប់កម្ពុជា ឱកាសទីមួយសម្រាប់កម្ពុជាគឺជួនកាលការចរចារពន្ធជាមួយអាមេរិកអាចធ្វើឱ្យការនាំចូលនាំចេញរវាងខ្មែរនិងអាមេរិកកើនឡើងជាងមុន ប្រសិនជាមានការចរចារណាមួយអាចទទួលយកបាន ឯឱកាសមួយទៀតគឺក្រុមអ្នកវិនិយោគទាំងអស់នោះព្យាយាមរកទីផ្សារបន្ថែមនៅតាមបណ្តាប្រទេស ដើម្បីកុំឱ្យងាប់ក្រឡា”។ ជាមួយគ្នានេះ លោក...
បាងកក៖ នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានចុះទៅដល់មន្ទីរពេទ្យ Siriraj ក្នុងទីក្រុងបាងកក ប្រទេសថៃ ដើម្បីសាកសួរសុខទុក្ខ និងនាំយកថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់ពលករ ឃិន សាខុន ដែលបានរងគ្រោះថ្នាក់របូតគន្លាក់ជង្គង់ ក្នុងឧបទ្ទវហេតុរញ្ជួយដីក្នុងប្រទេសថៃ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបាន ចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈ ស្តីពី ការផ្គត់ផ្គង់ម៉ាស៊ីនកុំព្យូទ័រ ម៉ាស៊ីនព្រីនធ័រ ឧបករណ៍ GPS និង Server ជូននាយកដ្ឋានមូលនិធិអគ្គិសនីភាវូបនីយកម្មជនបទ ។...
ក្នុងយុគសម័យឌីជីថល ការចូលចិត្តកម្សាន្តតាមអនឡាញ កំពុងកើនឡើងយ៉ាងលឿន។ ជាមួយនឹងពាក្យស្លោក “កម្សាន្តតាមចិត្តអ្នក” កម្មវិធី TV360 មិនត្រឹមតែជាកម្មវិធីកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីទស្សនវិស័យរបស់ Metfone ក្នុងការបញ្ចូលបច្ចេកវិទ្យាចូលទៅក្នុង ជីវិតប្រចាំថ្ងៃផងដែរ។ បន្ទាប់ពីមួយឆ្នាំកន្លងទៅ ក្រោយការប្រកាសចេញកម្មវិធី TV360 បានបង្កើតទីតាំងរបស់ខ្លួន ដោយសារតែភាពងាយស្រួល និងគុណភាពខ្លឹមសារពិសេស។ ចំណុចសំខាន់មួយក្នុងសេវាកម្មនេះ គឺសមត្ថភាពប្តូរខ្លឹមសារតាមចំណូលចិត្ត របស់អ្នកប្រើប្រាស់ រួមផ្សំជាមួយនឹងបច្ចេកវិទ្យាស្ទ្រីមទំនើប...
តូក្យូ៖ ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសនៃប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ បានសម្តែង “ការព្រួយបារម្ភ” យ៉ាងធ្ងន់ធ្ងរលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ក៏ដូចជាកិច្ចសហប្រតិបត្តិការយោធាដែលកំពុងកើនឡើងរបស់ខ្លួនជាមួយរុស្ស៊ី។ ក្រសួងបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងប្រ៊ុចសែល រដ្ឋមន្ត្រីទាំងបីបានអះអាងជាថ្មីថា ពួកគេនឹងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ក្នុងការដោះស្រាយបញ្ហាទាក់ទងនឹង ប្រទេសកូរ៉េខាងជើង ដែលបានចោទប្រកាន់ថាបានចូលរួមក្នុងសកម្មភាពអ៊ីនធឺណិត ដែលមានគំនិតអាក្រក់ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់ការអភិវឌ្ឍន៍យោធារបស់ខ្លួន។ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Takeshi Iwaya...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងអញ្ជើញសម្ពោធដាក់ឱ្យដំណើរការស្នាក់ការផ្តល់សេវាលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណថ្មីមួយទៀត នៅផ្សារទំនើបអ៊ីអនម៉លមានជ័យ រាជធានីភ្នំពេញ។ បើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យ លោកឧបនាយករដ្ឋមន្រ្តី ពិធីសម្ពោធស្នាក់ការថ្មីនេះ នឹងធ្វើឡើងនៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គឺនាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥នេះ។ គួរកត់សំគាល់ថា...
បរទេស៖ប្រធានាធិបតីស្តីទីរបស់កូរ៉េខាងត្បូង លោក Han Duck-soo នៅថ្ងៃសុក្រនេះបានប្តេជ្ញាថា នឹងធានាស្ថិរភាពនៅក្នុងសន្តិសុខជាតិ និងការទូត បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញដែលបានបណ្តេញអតីតប្រធានាធិបតីលោក Yoon Suk Yeol ពីតំណែង ។ យោងតាមទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Han Duck-soo...
ភ្នំពេញ៖ ពលករខ្មែរដែលត្រលប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បង្ហាញក្តីរីករាយ និងអរគុណរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជួយសម្រួលជាមួយរាជរដ្ឋាភិបាលថៃ ក្នុងការលើកលែងថ្លៃសេវាចេញ ចូល ប្រទេសថៃ អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិសម្រាប់ពលករដែលធ្វើការនៅប្រទេសថៃគ្រប់ៗគ្នា ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ លោក ញឹម សុខា ជាពលករខ្មែរដែលធ្វើការនៅប្រទេសថៃបានលើកឡើងថា ខ្លួនមានការសប្បាយចិត្តជាខ្លាំងនៅពេលឮដំណឹងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្របសម្រួលជាមួយរាជរដ្ឋាភិបាលប្រទេសថៃដោយជោគជ័យម្តងទៀត...
តូក្យូ៖ អ្នកវិភាគបានព្រមានថា ពន្ធខ្ពស់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រួមទាំងការនាំចូលរថយន្តទាំងអស់ ត្រូវបានកំណត់ថានឹងធ្វើឱ្យការនាំចេញរបស់ជប៉ុន មានការយឺតយ៉ាវដល់ការពង្រីក សេដ្ឋកិច្ចប្រចាំឆ្នាំរហូតដល់ប្រហែល ២ ភាគរយនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ ក្តីបារម្ភកំពុងកើនឡើងថាសេដ្ឋកិច្ចធំទីពីររបស់អាស៊ី ដែលបានធ្លាក់ចុះរួចទៅហើយដោយសារតែ អតិផរណាខ្លាំងអាចធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ប្រសិនបើការធ្លាក់ចុះនៃការនាំចេញ ដែលបណ្តាលមកពីការដំឡើងពន្ធរបស់ សហរដ្ឋអាមេរិកមានទម្ងន់លើការអនុវត្តសាជីវកម្ម និងរារាំងកំណើនប្រាក់ឈ្នួល។ លោក Takahide Kiuchi...
បរទេស៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Bessent បានផ្តល់ដំបូន្មានដល់ប្រទេសដែលទទួលរង ការយកពន្ធទៅវិញទៅមកពីសហរដ្ឋអាមេរិកឱ្យ “អង្គុយចុះ ហើយកុំសងសឹក” ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានប្រាប់សារព័ត៌មាន FOX...
ភ្នំពេញ ៖ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា បានស្នើឲ្យសមាជិក កម្មករនិយោជិត និងសាធារណជនទាំងអស់រក្សាភាពស្ងប់ស្ងាត់នឹងន ក្រោយពីលោក ដូណាល់ ត្រាំដំឡើងពន្ធលើផលិតផលកម្ពុជា៤៩% កាលពីថ្ងៃ៣ មេសា ។ ការប្រកាសដំឡើងពន្ធគយលើការនាំចេញទៅអាមេរិកនេះ មិនមែនសម្រាប់តែកម្ពុជាមួយប៉ុណ្ណោះទេ បានធ្វើឡើងទៅលើប្រទេសប្រមាណជា៦០នៅលើពិភពលោក ។ ការដំឡើងពន្ធបានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងសម្រាប់ប្រទេសដែលជាគោលដៅនៃការដំឡើងពន្ធនេះ ដោយថ្នាក់ដឹកនាំប្រទេសនីមួយបានចេញប្រតិកម្មជាបន្តបន្ទាប់ផងដែរ ។...
ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការហាមឃាត់ ដល់អ្នកលេងបណ្តាញសង្គមនានា ត្រូវបញ្ឈប់ជាបន្ទាន់ចំពោះការចែកចាយរូបភាពបែបហិង្សា ក្នុងន័យលេងសើច ដើម្បីទាក់ទាញអ្នកចូលទស្សនានៅក្នុងផេកហ្វេសប៊ុក ។ ការលើកឡើងរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនេះ ធ្វើឡើងនាថ្ងៃ៤ មេសា បន្ទាប់ពីសង្កេតឃើញថ្មីនេះ មានការផ្សព្វផ្សាយបង្ហោះរូបភាពរបៀបហិង្សាក្នុងបណ្តាញសង្គម ដែលមានការស៊ែចែករំលែកបន្តគ្នាបង្កការភ្ញាក់ផ្អើលក្នុងបណ្តាញសង្គម។ បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ក្រោយឃើញរូបភាពបែបនេះហើយ សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា រូបភាពនេះនៅបរទេស គឺប្រទេសជិតខាង។...
ភ្នំពេញ៖ រាជបណ្ឌិត្យសភាកម្ពុជានៅព្រឹកថ្ងៃ៤ មេសានេះ បានរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ។ ក្នុងឱកាសរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ មានការរៀបចំបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ...
ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នទៅលើ ជនត្រូវចោទចំនួន៣នាក់ដែលបានធ្វើសកម្មភាពប្លន់រថយន្តស៊េរីទំនើបមួយគ្រឿង នៅលើផ្លូវល្បឿនលឿនកាលពីថ្ងៃ២៩ មីនា ។ បើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃ៣០ មីនា សាលាដំបូងខេត្តកណ្តាល បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌករណីប្លន់រថយន្តដែលកំពុងធ្វើដំណើរលើផ្លូវល្បឿនលឿននៅចំណុចផ្លូវជាតិលេខ៤ ស្ថិតនៅភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល និងចំណុចផ្លូវបេតុង ស្ថិតនៅភូមិព្រៃពង្រ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានហាមប្រាមបុគ្គលិកការទូតរបស់ខ្លួន នៅក្នុងប្រទេសចិន ក៏ដូចជាសមាជិកគ្រួសារ និងអ្នកម៉ៅការរបស់ពួកគេជាមួយនឹង ការបោសសំអាតសន្តិសុខ ពីការចូលរួមក្នុងប្រភេទនៃទំនាក់ទំនងស្នេហា និងផ្លូវភេទជាមួយពលរដ្ឋចិន។ គោលនយោបាយនេះត្រូវបានគេរាយការណ៍ថា បានអនុវត្តដោយការចាកចេញរបស់ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក Nicholas Burns ក្នុងខែមករា ប៉ុន្មានថ្ងៃមុនពេលប្រធានាធិបតីអាមេរិក Donald Trump ចូលកាន់តំណែង។ វាបានពង្រីកលើគោលនយោបាយ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកសភារុស្ស៊ីម្នាក់ត្រូវបាន ដកចេញពីអាណត្តិរបស់គាត់ បន្ទាប់ពីការស៊ើបអង្កេតផ្ទៃក្នុងនៅរដ្ឋ Duma ដែលជាសភាជាន់ទាបរបស់ប្រទេស បានបង្កើតឡើងថាគាត់មិនបានមក បំពេញការងារប្រហែលពីរឆ្នាំ ហើយបានបាត់ខ្លួនប្រហែល ២០០ ថ្ងៃដោយគ្មានមូលហេតុត្រឹមត្រូវ។ សមាជិកសភានៃគណបក្សប្រជាធិបតេយ្យ សេរីនិយមស្តាំនិយមរបស់រុស្ស៊ី (LDPR) លោក Yuri Napso ត្រូវបានដកចេញពីសភាកាលពីថ្ងៃពុធ ជាមួយនឹងការសម្រេចចិត្តគាំទ្រដោយ សមាជិកសភាចំនួន៣៤៥សម្លេង...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់កម្លាំងនគរបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងញៀនខុសច្បាប់ ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមជូនដល់ប្រជាពលរដ្ឋ ពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងឆាប់ៗខាងមុខនេះ និងការពារសុវត្ថិភាពដល់គណៈប្រតិភូជាន់ខ្ពស់ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ក្នុងជំនួបសំណេះសំណាលជាមួយកងកម្លាំងនគរបាល នៃក្រុមការងារចល័តត្រួតពិនិត្យ ឆែកឆេរ អាវុធ គ្រឿងផ្ទុះ គ្រាប់រំសេវ...