តេអេរ៉ង់ៈ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់ បានច្រានចោលការចរចាដោយផ្ទាល់ជាមួយទីក្រុងវ៉ាស៊ីនតោន ក្នុងការឆ្លើយតបទៅនឹងលិខិតរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ មិនបានបិទទ្វារលើការចរចាដោយប្រយោលនោះទេ ដែលជាផ្លូវដែលខ្លួនបានបើកជានិច្ច។ លោក Pezeshkian បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្នុងទីក្រុងតេអេរ៉ង់ ដោយបង្ហាញពន្លឺលើការឆ្លើយតបជាផ្លូវការរបស់អ៊ីរ៉ង់ ចំពោះលិខិតរបស់លោក ត្រាំ...
កំពង់ចាម៖ ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅស្តូបវិមានរំលឹកគុណូបការៈដល់យុទ្ធជនចិន២រូបគឺលោក Chen Zhiguo និងលោក Yu Shili ដែលបានពលីក្នុងបុព្វហេតុបេសកកម្មថែរក្សាសន្តិភាពនៅកម្ពុជាក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ថ្លែងទៅកាន់អ្នកចូលរួមដែលជាតំណាងអញ្ជើញពីរដ្ឋបាលសាលាស្រុកជើងព្រៃ លោកនាយក គណៈគ្រប់គ្រង សិស្សវិទ្យាល័យ ហ៊ុន សែន ស្គន់ ប្រជាការពារ និងមហាជនទូទៅប្រមាណ៨០រូប លោក Liu...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានបេីកកិច្ចប្រជុំ ជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីប្រកាសផ្សាយប្រតិទិន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។ ក្នុងកិច្ចប្រជុំនេះ លោក ប្រាជ្ញ...
ភ្នំពេញ ៖ គិតត្រឹមខែមីនា ឆ្នាំ២០២៥ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានអគ្គនាយកដ្ឋានកសិកម្ម ជាសេនាធិការ បានចាប់ដៃសហការជាមួយក្រុមហ៊ុនសិប្បករអង្គរ ស្ដារឡើងវិញចម្ការដើមមន និងការចិញ្ចឹមដង្កូវនាង ដើម្បីផលិតសូត្រសម្រាប់ផ្គត់ផ្គង់សិប្បកម្មតម្បាញរបស់ក្រុមហ៊ុន។ ជាលទ្ធផល កិច្ចសហការយ៉ាងជាប់លាប់រវាងក្រសួងនិងក្រុមហ៊ុន បានជួយឱ្យសិប្បកម្មតម្បាញសូត្រអាចដំណើរការឡើងវិញទាំងស្រុង ចាប់តាំងពីការដាំដើមមន ចិញ្ចឹមដង្កូវនាង ស្រាវសូត្រ និងតម្បាញ នៅចុងខែសីហា ឆ្នាំ២០២៤...
បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ ថ្នាក់ដឹកនាំនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះពិនិត្យត្រៀមស្វាគមន៍ និងសម្របសម្រួលជូនបងប្អូនពលករខ្មែរ ដែលវិលត្រឡប់ ចូលព្រះរាជាណាចក្រកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ គួរបញ្ជាក់ផងដែរថា យោងតាមស្មារតីព្រមព្រៀងរួម រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃឡង់ដ៍ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយនៅថ្ងៃអាទិត្យថា “ខ្ញុំមិននិយាយលេងទេ” អំពីការព្យាយាមដើម្បីបន្តតំណែងសម្រាប់អាណត្តិទីបី ដែលជាសញ្ញាច្បាស់លាស់បំផុត ដែលលោកកំពុងពិចារណា វិធីដើម្បីបំពានលើរបាំងរដ្ឋធម្មនុញ្ញ ប្រឆាំងនឹងការបន្តដឹកនាំប្រទេសបន្ទាប់ពី អាណត្តិទីពីររបស់លោកបានបញ្ចប់ នៅដើមឆ្នាំ២០២៩។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump...
ភ្នំពេញ៖លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឱ្យដឹងថា សម្រាប់សប្តាហ៍ទី៤ នៃខែមីនា ឆ្នាំ២០២៥ ពោលគឺនៅរាត្រីថ្ងៃសៅរ៍ទី២៩មីនា ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ មានរបាំគោះត្រឡោក (របាំប្រពៃណី) និងថ្ងៃអាទិត្យទី៣០ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឱ្យមានទស្សនីយភាពល្ខោនយីកេ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស បានទស្សនា និងយល់ដឹងកាន់តែច្បាស់ពី...
ភ្នំពេញ៖ ក្នុងឱកាសចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំ ជាមួយក្រុមគ្រួសារសពឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីជាតិ និងសាសនា, គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នាវេលាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ ជាមួយសមានទុក្ខដ៏សែនក្រៀមក្រំនេះ...
ភ្នំពេញ៖ ដើម្បីលើកតម្លៃខ្លោងទ្វារខាងកើត ប្រាសាទអង្គរវត្ត ផ្តល់បទពិសោធន៍ថ្មី ក៏ដូចជាក្នុងគោលដៅថែរក្សាសុវត្ថិភាពបន្ថែម ក្នុងការធ្វើដំណើរដោយថ្មើរជើង ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលអញ្ជើញមកទស្សនាប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរានឹងដាក់ឱ្យប្រើប្រាស់ ឡើងវិញផ្លូវចេញ-ចូល តាមច្រកខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត ដូចមានប្លង់បង្ហាញជូនភ្ជាប់មកជាមួយ ចាប់ពីថ្ងៃរចេញសេចក្តីជូនដំណឹងនេះតទៅ។ បើតាមសេចក្ដីជូនដំណឹង របស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី៣១ មីនានេះ បានឲ្យដឹងបន្តថា ចំណែកឯផ្លូវដីដែលប្រើប្រាស់កន្លងមក អាជ្ញាធរជាតិអប្សរានឹងប្រើ ប្រាស់សម្រាប់តែគោលដៅដឹកជញ្ជូនសម្ភារ និងឧបករណ៍សម្រាប់ការជួសជុលនៅប្រាសាទអង្គរវត្ត...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកអាចនឹងដាក់ពន្ធ លើប្រេងរុស្ស៊ី ប្រសិនបើលោកជឿថា រុស្ស៊ីមានកំហុស ចំពោះការមិនឈានដល់បទឈប់បាញ់ជាមួយអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយ NBC News លោក ត្រាំ បានឲ្យដឹងថា លោកពិតជាខឹងខ្លាំងណាស់ នៅពេលដែលប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន...
ភ្នំពេញ៖ ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet បានដំណើរការជើងហោះហើរពិសេសចំនួនពីរគឺ VJ2875 និង VJ2877 ដោយប្រើយន្តហោះ Airbus A330 និង A321 ដើម្បីដឹកជញ្ជូនក្រុមជួយសង្គ្រោះវៀតណាមទៅកាន់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំបានបំផ្លិចបំផ្លាញ។ ដើម្បីគាំទ្រដល់ការឆ្លើយតបជាបន្ទាន់ចំពោះគ្រោះមហន្តរាយនេះ ក្រុមហ៊ុនអាកាសចរណ៍បានសម្រួលដល់ការដាក់ពង្រាយបុគ្គលិកសង្គ្រោះជាបន្ទាន់ពីក្រសួងសន្តិសុខសាធារណៈវៀតណាម និងក្រសួងការពារជាតិ។ ជើងហោះហើរទាំងពីរបានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុងហាណូយ ទៅកាន់ទីក្រុង Yangon នៅថ្ងៃទី ៣០ ខែមីនា។ ក្រុមហ៊ុន Vietjet បានធានានូវការដាក់ពង្រាយជើងហោះហើរទាំងនេះយ៉ាងរហ័សបំផុត ដោយការពន្លឿនការអនុញ្ញាតឱ្យហោះហើរ និងការត្រៀមលក្ខណៈបច្ចេកទេស។ នាវិក និងបុគ្គលិកដែលមានបទពិសោធន៍ត្រូវបានចាត់តាំងឱ្យជួយបេសកកម្មសង្គ្រោះ ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ចំពោះជំនួយមនុស្សធម៌។ ជើងហោះហើរបានដឹកជញ្ជូនបុគ្គលិកជួយសង្គ្រោះ និងសង្គ្រោះចំនួន ១០៦ នាក់ពីកងកម្លាំងប្រដាប់អាវុធវៀតណាម រួមជាមួយនឹងសត្វឆ្កែស្វែងរក...
តូក្យូ៖ អតីតនាយករដ្ឋមន្ត្រីអីស្រ្តាលីលោក Scott Morrison ដែលបានចរចារកិច្ចព្រមព្រៀងទិញយក បច្ចេកវិទ្យាជាមួយសហរដ្ឋអាមេរិក និងអង់គ្លេសបានឲ្យដឹងថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នាពេលអនាគតរបស់អូស្ត្រាលី អាចធ្វើប្រតិបត្តិការនៅជិតកោះតៃវ៉ាន់ និងក្រុមកោះដែលគ្រប់គ្រងដោយប្រទេសជប៉ុន និងដើរតួជាការរារាំងដល់ប្រទេសចិន នៅក្នុងតំបន់។ ខណៈពេលដែលទទួលស្គាល់ថា ការបញ្ជូននាវាមុជទឹកទៅកាន់ទីតាំងជាក់លាក់ទាំងនោះ មិនមែនជាហេតុផលនៅពីក្រោយការជំរុញរបស់អូស្ត្រាលី សម្រាប់នាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរនោះទេ លោក Morrison បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយ នៅទីក្រុងស៊ីដនីកាលពីថ្ងៃព្រហស្បតិ៍ថា...
ភ្នំពេញ ៖ ក្រោយមានការផ្សព្វផ្សាយ និងជជែកវែកញែកអំពីរឿងរ៉ាវ តុលាការសម្រេចឲ្យស្រ្តី ជាប្រពន្ធដើមជាប់ឃុំបណ្តោះអាសន្ន ដែលប្រើហិង្សាលើស្រ្តីម្នាក់ទៀត ដែលគេអះអាងថា ជាស្រីស្នេហ៍របស់ប្តីថា ជារឿងអយុត្តិធម៌នោះ នាថ្ងៃ៣១ មីនា នេះ អ្នកនាំពាក្យសាលាដំបូង ខេត្តត្បូងឃ្មុំ បានបកស្រាយ នូវរាល់ការលើកឡើងនេះថា គឺអនុវត្តតាមផ្លូវច្បាប់ ។ យោងតាមសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យសាលាដំបូង ខេត្តត្បូងឃ្មុំ...
ភ្នំពេញ ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានស្នើម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានទាំងអស់ ផ្សព្វផ្សាយបញ្ជ្រាបខ្លឹមសារអប់រំ ស្តីពីបញ្ហាគ្រឿងញៀន ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ។ យោងតាមលិខិតរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ លោករដ្ឋមន្ដ្រី បានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦...
ភ្នំពេញ ៖ កម្ពុជា-ជប៉ុន នៅព្រឹកថ្ងៃ៣១ មីនា នេះ បានរួមគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងនានា ពាក់ព័ន្ធទៅនឹងសកម្មភាពកំចាត់មីនកម្ពុជា ។ ពិធីហត្ថលេខានេះ បានធ្វើឡើងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណង និងឯកសារពាក់ព័ន្ធ សម្រាប់អនុវត្តគម្រោង ផ្តល់ជូនរាជរដ្ឋាភិបាលដើម្បីគាំទ្រអង្គភាពCMAC លើគម្រោងចំនួន២ មានហិរញ្ញប្បទានឥតសំណង សរុបចំនួន១.៤៦៦លានយ៉េន ប្រមាណជិត១១លានដុល្លារ...
ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សភាកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យនិងអនុម័តសេចក្តី ព្រាងច្បាប់ និងសេចក្តីស្នើច្បាប់នានា ដែលមានគោលដៅការពារ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ។ ជាក់ស្តែង ក្នុងនីតិកាលកន្លងទៅ រដ្ឋសភាបានអនុម័តច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងមិនស្មោះត្រង់ និងច្បាប់ស្តីពីសុវត្ថិភាព...
តូក្យូ៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Gen Nakatani និងសមភាគីអាមេរិក លោក Pete Hegseth បានព្រមព្រៀងគ្នា ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងការរារាំងរបស់សម្ព័ន្ធមិត្ត ចំពេលមានការអះអាងកាន់តែខ្លាំងឡើង របស់ប្រទេសចិន នៅក្នុងតំបន់ ខណៈដែលការអះអាងពីវឌ្ឍនភាព ក្នុងការធ្វើឱ្យប្រសើរឡើងនូវក្របខ័ណ្ឌបញ្ជាការ សម្រាប់ការសម្របសម្រួល កាន់តែរលូនរវាងកងកម្លាំង របស់ប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងដែលសម្រេចបានក្នុងអំឡុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Hegseth...
បរទេស ៖ រដ្ឋាភិបាលថៃ បានចាប់ផ្តើមការស៊ើបអង្កេត ដើម្បីកំណត់មូលហេតុ នៃការដួលរលំនៃអគារកម្ពស់ ៣០ជាន់ នៅកណ្តាលទីក្រុង បន្ទាប់ពីការរញ្ជួយដីកាលពីថ្ងៃសុក្រ ។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នករិះគន់បានចោទសួរអំពីស្តង់ដារ របស់អ្នកម៉ៅការចិន ដែលពាក់ព័ន្ធ ហើយបានលើកឡើងពីការព្រួយបារម្ភអំពីគុណភាពដែក...
ភ្នំពេញ ៖ រដ្ឋាភិបាលនៃប្រទេសលុចសំបួ នឹងផ្តល់ថវិកាប្រមាណជា ២លានអឺរ៉ូសម្រាប់ការគាំទ្រ គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ និងទី៥ នៅកម្ពុជា។ ការផ្តល់ថវិកានេះ នឹងធ្វើឡើងនាថ្ងៃទី១ មេសា ស្អែក ក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងថវិកាជំនួយចំនួន២លានអឺរ៉ូ សម្រាប់ការគាំទ្រ គម្រោងបោសសម្អាតមីន នៅកម្ពុជាក្រោមអធិបតីលោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការប្រៀបធៀប ឬការចាត់ចំណាត់ថ្នាក់ នៃការអប់រំរបស់កម្ពុជានៅលេខរៀងទី១២០ ក្នុងគេហទំព័រ World Population Review 2025 មិនទាន់ត្រូវបានធ្វើឡើង តាមបែបវិទ្យាសាស្ត្រ និងអាចទទួល យកបានឡើយ ។ យោងតាមសេចក្ដីថ្លែងការណ៍របស់ ក្រសួងអប់រំ នៅថ្ងៃទី៣១...
ភ្នំពេញ៖ ដើម្បីចូលរួមអបអរឆ្នាំថ្មី ឆ្នាំម្សាញ់ ព.ស ២៥៦៨ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំកម្មវិធីដ៏អធឹកអធម សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ ដោយកម្មវិធីនេះ នឹងប្រារព្ធធ្វើឡើង នៅរមណីយដ្ឋានប្រវត្កិសាស្ត្រវត្តភ្នំ ចំនួន៣ថ្ងៃ ត្រូវនឹងថ្ងៃទី១៤, ១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ បន្ថែមើលនេះ សម្រាប់ផ្លូវថ្មើរជើង ឬ Walk...
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២៥ នេះ បានបើកវគ្គបណ្តុះបណ្តាល អន្តរាគមន៍អភិវឌ្ឍន៍សមត្ថភាព សម្រាប់ក្រុមគោលដៅ ជាមន្ត្រីរាជការ ស៊ីវិលរបស់ខេត្ត ដោយពិធីនេះធ្វើឡើង នៅសាលាខេត្តកំពង់ចាមក្រោមអធិបតីភាព លោក សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាល មូលដ្ឋានក្រសួងមហាផ្ទៃ និងលោក អ៊ុន...
កំពង់ស្ពឺ: បុរសជាជនជាតិបរទេសម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូប៉រថយន្តនៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះបង្គលគីឡូម៉ែត្រ៣៧-៣៨ ត្រង់ចំណុចភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣០ខែមីនាឆ្នាំ២០២៥ ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកត្រៃ ពណ៍ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1AS-2188 អ្នកបើកបរឈ្មោះ ដាញែល អាលែន (DANIEL ALLAN) ភេទប្រុស...
កំពង់ស្ពឺ: បុរសពីនាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីរម៉ូតូប៉ះជាមួយរថយន្ត លើផ្លូវលេខ១៤៣ ត្រង់ចំណុចភូមិទន្លាប់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី៣០ខែមីនាឆ្នាំ២០២៥។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនកើតហេតុគេឃើញ មានម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1L-4181 អ្នកបើកបរឈ្មោះ កាត សំអុល ភេទប្រុស អាយុ...
បរទេស៖ តម្លៃមាស កើនឡើងដល់ប្រហែល ៣.០៩០ដុល្លារ ក្នុងអំឡុងពេលវគ្គជួញដូរអាស៊ីដំបូង នៅថ្ងៃចន្ទនេះ។ លោហៈដ៏មានតម្លៃ ឬ មាស គឺរក្សាទិសដៅកើនឡើងនៅជិតកំណត់ត្រាខ្ពស់ ចំពេលមានការភ័យខ្លាចនៃសង្គ្រាមពាណិជ្ជកម្មសកលដែលបង្កឡើងដោយការតម្លើងពន្ធគយចុងក្រោយបំផុត របស់ប្រធានាធិបតីអាមេរិកលោក Donald Trump ។ យោងតាមវែបសាយ FX Street ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា...
បរទេស៖ លោក Zhang Yiming ស្ថាបនិកក្រុមហ៊ុន TikTok ម្ចាស់ ByteDance Ltd. បានក្លាយជាបុគ្គលដែលមាន ជាងគេបំផុតរបស់ប្រទេសចិន វ៉ាមហាសេដ្ឋីទឹកដបលោក Zhong Shanshan និងជាស្ថាបនិកក្រុមហ៊ុន ពាណិជ្ជកម្មអេឡិកត្រូនិកយក្ស Tencent លោក Ma Huateng ថែមទៀត។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនបរទេស៥នាក់ រឹបអូសបានថ្នាំជាង ១០០គីឡូក្រាម នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ យោងតាមគេហទំព័រ ហ្វេសប៊ុករបស់ មន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី៣១ មីនា នេះ។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងតាមអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងការចូលរួមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនម៉ូស្លីមកម្ពុជា ទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនម៉ូស្លីម នៅទូទាំងសកលលោកផងដែរ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌន ដែលជាសសរស្តម្ភទី៤ នៃសាសនាឥស្លាម ប្រកបដោយជោគជ័យ ។ តាមរយៈសារជូនពរតាមបណ្តាញសង្គម នាថ្ងៃទី៣១...
ភ្នំពេញ៖ លោក ម៉ុក ចន្ទសុធា ប្រធានក្រុមអ្នកច្បាប់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបង្កើត ក្រុមអ្នកច្បាប់ ហៅកាត់ ក.ច.ស.ធ. ក្នុងគោលបំណង ផ្តល់ជំនួយផ្នែកច្បាប់ ជូនប្រជាពលរដ្ឋដែលពុំមានលទ្ធភាព ពឹងពាក់សេវាវិជ្ជាជីវៈច្បាប់ ហើយជាយន្តការបំពេញបន្ថែម...
ភ្នំពេញ ៖ ក្រុមគ្រូពេទ្យក្រសួងមហាផ្ទៃ បានពិនិត្យសុខភាព និងព្យាបាលជំងឺ នៅតាមគោលដៅជូនមន្ត្រីក្របខណ្ឌក្រសួងមហាផ្ទៃសរុបចំនួន ២២.៦៧៨ នាក់ ស្រី៣.៦៧៧នាក់ ក្នុងនោះមន្ទីរពេទ្យ១៦ឧសភា ដែលជាមន្ទីរពេទ្យរ៉ាប់រងការពិនិត្យសុខភាពជូនកងកម្លាំងនគរបាលជាតិ បានពិនិត្យសុខភាព និងព្យាបាលជំងឺចំនួន ៥.២៧២នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ក្នុងឆ្នាំ២០២៤។ របាយការណ៍ បានឱ្យដឹងទៀតថា ចំនួនអ្នកមកទទួលសេវាសុខាភិបាលរបស់ក្រសួងមហាផ្ទៃ បើធៀបនឹងឆ្នាំ២០២៣ បានកើនឡើងពីចំនួន ៩.៤៧៥នាក់ ...