បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីលោក Vladimir Putin បាននិយាយថា មនុស្សមួយចំនួន នៅលោកខាងលិច មិនយល់ពីប្រទេសរុស្ស៊ីទេ ប៉ុន្តែការពិតនោះមិនបានរារាំង ដល់ការអភិវឌ្ឍន៍ របស់ប្រទេសនោះទេ។ ប្រធានាធិបតីរុស្ស៊ី បានធ្វើការកត់សម្គាល់ទាំងនោះ កាលពីថ្ងៃពុធក្នុងអំឡុងពេលកិច្ចប្រជុំមួយ nS ក្រុមប្រឹក្សាភិបាល នៃចលនាទីមួយ ដែលជាអង្គការរុស្ស៊ី...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារចិនស៊ិនហួ បានឲ្យដឹងថា ប្រទេសស៊ុយអែត គ្រោងនឹងបង្កើនការចំណាយ លើវិស័យការពារជាតិ របស់ខ្លួនចំនួន៣០០ពាន់លាន kronor ស៊ុយអែត ឬត្រូវជា២៩,៨ ពាន់លានដុល្លារអាមេរិក រហូតដល់ឆ្នាំ២០៣៥ និងមានបំណងបង្កើន ការចំណាយលើវិស័យការពារជាតិ ដល់៣,៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៅត្រឹមឆ្នាំ ២០៣០ ។...
ភ្នំពេញ ៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ពុំមានការស្រាវជ្រាវ ណាមួយរកឃើញថា ការលេបប្រម៉ាត់ ទាកាប៉ាស្រស់ៗ ជួយព្យាបាលអ្នកជំងឺ កាត់ប្រម៉ាត់នោះទេ ។ ការលើកឡើង របស់មន្ទីរសុខាភិបាលភ្នំពេញនេះ បន្ទាប់ពីឃើញមានវិដេអូ របស់ស្រ្តីម្នាក់លើកឡើងថា ខ្លួនមានការអាការៈធម្មតា ក្រោយការកាត់ប្រម៉ាត់ ជិត២ឆ្នាំ ដោយសារការលេបប្រម៉ាត់ ទាកាប៉ាស្រស់ៗ។ យោងតាមសេចក្តីបំភ្លឺព័ត៌មាន របស់មន្ទីរ...
បរទេស៖ បើយោងតាមតួលេខ ឧស្សាហកម្មផ្លូវការ ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារ បានឱ្យដឹងថា ការលក់របស់ ក្រុមហ៊ុន Tesla នៅអឺរ៉ុបបានធ្លាក់ ចុះក្នុងរយៈពេលពីរខែ ដំបូងនៃឆ្នាំនេះ ។ យោងតាមគេហទំព័រ Business Insider ចេញផ្សាយ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមហ៊ុនផលិត...
ភ្នំពេញ ៖ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការ កងទ័ពជើងទឹក បានអនុញ្ញាតឱ្យ នាយការិយាល័យ អនុព័ន្ធយោធា សហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជូនពរក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ នាទីបញ្ជាការដ្ឋាន កងទ័ពជើងទឹកជ្រោយចង្វារនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ។
ភ្នំពេញ៖ TikTok បានដាក់បង្ហាញមុខងារត្រួតពិនិត្យសុវត្ថិភាព (Security Checkup) ដែលជាមុខងារថ្មីមួយដែលត្រូវបានរចនាឡើងដើម្បីជួយអ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជាក្នុងការការពារគណនីរបស់ពួកគេឲ្យបានប្រសើរជាងមុន។ មុខងារនេះផ្តល់នូវផ្ទាំងគ្រប់គ្រងងាយស្រួលប្រើដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ពិនិត្យមើល និងធ្វើបច្ចុប្បន្នភាពការកំណត់សុវត្ថិភាពរបស់ពួកគេតែប៉ុន្មានជំហានតែប៉ុណ្ណោះ។ យោងតាម TikTok មុខងារត្រួតពិនិត្យសុវត្ថិភាពនឹងណែនាំអ្នកប្រើប្រាស់តាមរយៈវិធានការសុវត្ថិភាពសំខាន់ៗ រួមទាំងការភ្ជាប់លេខទូរស័ព្ទ និងអ៊ីមែលជាជម្រើសបន្ថែមក្នុងការចូលប្រើប្រាស់ បើកការផ្ទៀងផ្ទាត់ពីរជំហាន និងការត្រួតពិនិត្យឧបករណ៍ដែលបានចូលប្រើប្រាស់។ មុខងារនេះក៏ដាស់តឿនអ្នកប្រើប្រាស់អំពីសកម្មភាពគណនីមិនប្រក្រតី និងផ្តល់នូវការផ្ទៀងផ្ទាត់លេខសម្ងាត់ដែលអនុញ្ញាតឱ្យការចូលប្រើប្រាស់គណនីដោយគ្មានពាក្យសម្ងាត់កាន់តែមានសុវត្ថិភាព។ KahnJi Siriprapa Weerachaising អ្នកគ្រប់គ្រងផ្នែកផ្សព្វផ្សាយ និងដៃគូនៅក្រុមហ៊ុន TikTokបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ភ្លេតហ្វមនេះចំពោះសុវត្ថិភាពអ្នកប្រើប្រាស់ដោយបញ្ជាក់ថា ក្រុមហ៊ុននៅតែបន្តវិនិយោគលើការការពារឯកជនភាព និងផ្តល់ធនធានអប់រំដើម្បីជួយអ្នកប្រើប្រាស់រក្សាសុវត្ថិភាពតាមអ៊ីនធឺណិត។ អ្នកប្រើប្រាស់ TikTok នៅកម្ពុជាអាចចូលប្រើមុខងារ Security Checkup ដោយចូលទៅកាន់ «Settings and privacy» នៅក្នុងកម្មវិធីរបស់ពួកគេ ហើយជ្រើសរើស «Security &...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញទទួលជំនួបជាមួយលោក Algernon YAU លេខាធិការក្រសួងពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងជំនួបនេះ លោក Algernon YAU បានជំរាបជូនប្រតិភូ សុខាភិបាលកម្ពុជា អំពីកិច្ចសហប្រតិបត្តិការសំខាន់ៗ រវាងប្រទេសទាំងពីរ និងសក្តានុពលសហប្រតិបត្តិការវិស័យផ្សេងៗ រួមទាំងវិស័យសុខាភិបាល...
បរទេស៖ សារព័ត៌មាន Financial Express បានរាយការណ៍កាលពីថ្ងៃចន្ទថា ការនាំចូលប្រេងឆៅរបស់ឥណ្ឌាពីរុស្ស៊ីបានស្ទុះងើបឡើងវិញយ៉ាងខ្លាំងនៅក្នុងខែមីនា ជាមួយនឹងតម្លៃទាប ដែលធ្វើឱ្យវាកាន់តែសន្សំសំចៃ សម្រាប់អ្នកចម្រាញ់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា តម្លៃថោកក៏បាននាំឲ្យមានការកើនឡើងនូវភាពអាចរកបាននៃ នាវាដឹកប្រេងដែលមិនមានទណ្ឌកម្ម ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ក្រុមហ៊ុនឥណ្ឌាក្នុងការដឹកជញ្ជូនប្រេង។ របាយការណ៍បានបន្ថែមថា ជាលទ្ធផល ការនាំចូលប្រេងពីរុស្ស៊ីរបស់ឥណ្ឌាបានស្ទុះងើបឡើងវិញក្នុងខែមីនា បន្ទាប់ពីការធ្លាក់ចុះនៅក្នុងខែមុនៗ។...
បរទេស៖ ប្រទេសឥណ្ឌាកំពុងសម្លឹងរក ការបង្កើនពាណិជ្ជកម្មជាមួយប្រទេសចិន ជាវិធានការប្រឆាំងនឹងការតម្លើងពន្ធពីអាមេរិកដែលជិតមកដល់, នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Indian Express។ ប្រធានាធិបតីអាមេរិកលោក Donald Trump បានដាក់ពន្ធតបតវិញ លើផលិតផលទាំងអស់ពីប្រទេសអាស៊ីខាងត្បូង ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ២ ខែមេសាខាងមុខ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា របាយការណ៍នេះបានដកស្រង់ប្រភពបាននិយាយថា...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើឱ្យលោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី សិក្សាលទ្ធភាពក្នុងការផ្តល់កម្ចី ក្នុងអត្រាសមរម្យ សម្រាប់ជួយដល់សហគមន៍ទេសចរណ៍ និងឱ្យជួយផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍កម្ពុជា ក្នុង Website ACLEDA និង App របស់ធនាគារផងដែរ...
ភ្នំពេញ៖ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានលើកឡើងថា កម្ពុជា ជាប្រទេសមួយដែលរងគ្រោះ ដោយការគម្រាមកំហែងពីបទល្មើសឆ្លងដែន ដែលក្រុមឧក្រិដ្ឋជន បានពង្វក់ស្មារតីប្រជាពលរដ្ឋ ឱ្យឆ្កួត វង្វេង និងរងគ្រោះជាដើម។ ក្នុងកម្មវិធីផ្សព្វផ្សាយផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៤ និង លើកទិសដៅការងារ...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ថា លោក Michael Waltz ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក បានអះអាងទទួលខុសត្រូវទាំងស្រុង សម្រាប់ការជជែកជាក្រុមដែលលេចធ្លាយ ពិភាក្សាអំពីការវាយប្រហារ នាពេលខាងមុខនៅក្នុងប្រទេសយេម៉ែន។ បើទោះបីជាមានរឿងបែបនេះក្ដី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្ដគាំទ្រទីប្រឹក្សាសន្តិសុខជាតិ របស់លោក គឺលោក Mike...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាល និងគណៈប្រតិភូក្នុងឱកាសបំពេញ ទស្សនកិច្ចនៅទី ក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃបញ្ចប់នាថ្ងៃ២៦ មីនា បានអញ្ជើញទស្សនកិច្ចមន្ទីរពិសោធន៍ នៃរោងចក្រផលិតឱសថសំខាន់មួយ នៃក្រុងហុងកុង Synco Hong Kong Ltd.និងតំបន់សំខាន់មួយចំនួនទៀត ។ ទស្សនកិច្ចនេះ...
រីយ៉ាដ៖ ការចរចាកម្រិតបច្ចេកទេសរយៈពេល ៣ថ្ងៃ ស្តីពីព័ត៌មានលម្អិតនៃបទឈប់បាញ់ដែ លមានសក្តានុពលក្នុង ប្រទេសអ៊ុយក្រែនបានបញ្ចប់នៅថ្ងៃអង្គារម្សិលមិញនេះ ដោយគ្មានសេចក្តី ថ្លែងការណ៍រួមផ្លូវការ មួយត្រូវបានឈាន ដល់ឡើយ ខណៈដែលភាគី ដែលចូលរួមបាន ផ្តល់ការវាយតម្លៃផ្ទុយគ្នាខ្លះនៃកិច្ចចរចា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព៧ត៌មានចិនស៊ិនហួ។ អន្តរកម្មប៉ារ៉ាឡែលដ៏ខ្លាំងក្លារវាងសហរដ្ឋអាមេរិក និងគណៈប្រតិភូមកពីអ៊ុយក្រែន និងរុស្ស៊ីនៅលើតុចរចា រួមទាំងរយៈពេល ១២ ម៉ោងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគាំទ្រទីប្រឹក្សាសន្តិសុខជាតិរបស់លោក គឺលោក Mike Waltz បន្ទាប់ពីនិពន្ធនាយករបស់ទស្សនាវដ្ដី The Atlantic ត្រូវបានបន្ថែមដោយចៃដន្យ ក្នុងការជជែកជាក្រុម Signal ដែលជាកន្លែងដែលមន្ត្រី សន្តិសុខជាតិកម្រិតខ្ពស់ កំពុងពិភាក្សាអំពីផែនការ យោធានៅក្នុងប្រទេសយេម៉ែន។ លោក ត្រាំ បានឲ្យដឹងនៅក្នុងបទសម្ភាសន៍...
សេអ៊ូល ៖ មន្ត្រីសេវាកម្មព្រៃឈើបានឲ្យដឹងថា ចំនួនអ្នកស្លាប់ ដោយសាររលកនៃភ្លើងឆេះព្រៃ ដែលបានលេបត្របាក់ តំបន់ភាគអាគ្នេយ៍ បានកើនឡើងដល់ ១៨នាក់ហើយ ដោយមនុស្សម្នាក់ បានបន្ដបាត់ខ្លួន ខណៈអ្នកពន្លត់អគ្គីភ័យ នៅតែព្យាយាមទប់ទល់ នឹងអណ្តាតភ្លើង ដែលកំពុងរីករាល ដាលយ៉ាងឆាប់រហ័ស។ ភ្លើងដែលបានចាប់ផ្តើមនៅក្នុងខោនធី Sancheong ក្នុងខេត្ត South Gyeongsang កាលពីថ្ងៃសុក្រសប្តាហ៍មុន...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើង បរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម។...
ទូតខ្មែរ នៅអាមេរិក ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន ២ ដុំ ត្រលប់កម្ពុជាវិញ ភ្នំពេញ៖ លោក កុយ គួង ឯកអគ្គរាជទូតខ្មែរ ប្រចាំសហរដ្ឋអាមេរិក នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៥ បានចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន ២ ដុំ ដែលបានប្រព្រឹត្តទៅនៅការិយាល័យរដ្ឋអាជ្ញាទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។...
នាយករដ្ឋមន្ដ្រី សង្ឃឹមថា ឆ្នាំ២០២៥នេះ នឹងអាចឈានទៅដល់ការ សម្អាតខេត្តព្រះសីហនុ ជាកន្លែងសុវត្ថិភាពល្អ រាជរដ្ឋាភិបាល គ្រោងវិនិយោគអភិវឌ្ឍកំពង់ផែព្រះសីហនុជិត ១ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៩ សម្តេចធិបតី៖ អ្នកខ្លះពូកែរិះគន់រាជរដ្ឋាភិបាល បានក្លាយជាអ្នកនាំពាក្យ ចលនាសម្ព័ន្ធតស៊ូប្រជាធិបតេយ្យ របស់ក្រុមប្រឆាំង សម្តេចធិបតី ឆ្លើយតបនឹងការលើកឡើងថា ទាហានជួរមុខវេទនា រហូតទទួលទានអាហារលើដីថា គ្មាននរណាទៅល្បាតស្ពាយតុបាយទៅតាមនោះទេ ចុចអានអត្ថបទ៖ តុលាការចេញដីកាឲ្យលោក...
តើសហភាពអឺរ៉ុប បានត្រៀមខ្លួន សម្រាប់ការការពារ ឯករាជ្យហើយ ឬនៅ? ថៃ បិទលីងអនឡាញជាង ៩.៥០០ ក្នុងការបង្ក្រាបបារី អេឡិកត្រូនិក ឬ Vape សភាប្រទេសថៃ ទម្លាក់ការចោទប្រកាន់ប្រឆាំងនឹង នាយករដ្ឋមន្ត្រីលោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ឥណ្ឌា និងប្រទេសអាហ្វ្រិក ចំនួន១០ នឹងចូលរួមគ្នារៀបចំ សមយុទ្ធយោធាជើង...
ភ្នំពេញ៖ នៅក្នុងឱកាស ទទួលជួបសម្តែងការគួរសម ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឆ្នាំសិក្សា២០២៥ (MEXT Scholarship 2025) ចំនួន ៣១នាក់ ដែលនឹងត្រូវចេញទៅបន្តការសិក្សានៅប្រទេសជប៉ុន នាដើមខែមេសា និងដើមខែតុលាខាងមុខនេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងការអបអរសាទរ និងបានផ្តល់ជាអនុសាសន៍ណែនាំដល់និស្សិតជ័យលាភីដើម្បីទទួលបានជោគជ័យក្នុងការសិក្សានៅក្នុងប្រទេសជប៉ុន ជាពិសេសនិស្សិតជ័យលាភីទាំងអស់ ត្រូវពាំនាំយកនូវចំណេះវិជ្ជា...
បន្ទាយមានជ័យ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី២៦ ខែមីនាឆ្នាំ២០២៥នេះ បានស្នើឲ្យម្ចាស់កសិដ្ឋានចិញ្ចឹមទាមួយកន្លែងស្ថិតនៅសង្កាត់ កោះពង សត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យត្រូវរួមគ្នាឡើងវិញចងក្រងជាសហគមន៍ដឹកនាំមួយ ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការស្វែងរកទីផ្សារ និងចែកចាយស៊ុតទាលក់ទៅឲ្យអតិថិជនជាគោលដៅរបស់ខ្លួននីមួយៗ។ ការស្នើសុំឲ្យមានការចងក្រងជាបណ្តុំសហគមន៍ និងបណ្តាញកសិករអ្នកចិញ្ចឹមទា គឺ ក្នុងឱកាសដែល ឯកឧត្តមបណ្ឌិតកៅ ថាច...
សេអ៊ូល៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ប្រទេសបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងត្រូវបានគេរំពឹងថា នឹងប្រឈមមុខនឹងភាពមិនច្បាស់លាស់បន្ថែមទៀត នៅក្នុងពាណិជ្ជកម្មដោយសារតែការគ្រោងដាក់ពន្ធ “ទៅវិញទៅមក” ដោយរដ្ឋបាលលោក ដូណាល់ ត្រាំ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Cheong In-kyo បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីពាក់ព័ន្ធការនាំចេញថា “ភាពមិនច្បាស់លាស់ជុំវិញបរិយាកាសពាណិជ្ជកម្មរបស់យើង បាននឹងកំពុងកើនឡើង នៅពេលដែលរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក បានយកពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូមទាំងអស់ ក៏ដូចជាផលិតផលដេរីវេ នៅថ្ងៃទី...
ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់មន្រ្តីកសិកម្មឃុំ ខិតខំបន្តការងារជួយដល់កសិករ ក្នុងឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បន្ថែមទៀត។ លោករដ្ឋមន្ត្រី ឌិត ទីណា បានលើកឡើងបែបនេះ នាឱកាសអញ្ជើញជួបសំណេះសំណាល និងពិនិត្យការច្រូតស្រូវរបស់ប្រជាកសិករ នៅឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ...
តូក្យូ៖ តុលាការជប៉ុន បានចេញបញ្ជាឱ្យរំលាយព្រះវិហារបង្រួបបង្រួម ដែលត្រូវបានរិះគន់ ចំពោះការស្វែងរកការបរិច្ចាកផ្នែកហិរញ្ញវត្ថុពីសមាជិករបស់ខ្លួន ដែលនឹងត្រូវបានរំលាយ បន្ទាប់ពីមានការស្នើសុំពីរដ្ឋាភិបាលកណ្តាល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ បញ្ជាដោយតុលាការក្រុងតូក្យូ នឹងដកហូតអង្គការដ៏ចម្រូងចម្រាសនៃឋានៈរបស់ខ្លួនជាសាជីវកម្មសាសនា ដែលមានអត្ថប្រយោជន៍ពន្ធ ទោះបីជាវានឹងនៅតែត្រូវបានអនុញ្ញាតឱ្យដំណើរការនៅក្នុងប្រទេសជប៉ុនក៏ដោយ។ ព្រះវិហារបង្រួបបង្រួមមួយនេះ គឺជាអង្គការសាសនាដំបូងគេ នៅក្នុងប្រទេសជប៉ុន ដែលត្រូវបានចេញដីការំលាយជុំវិញការរំលោភច្បាប់រដ្ឋប្បវេណី ហើយជាលើកទីបីហើយ ដែលត្រូវបានទទួលដោយដីកាបែបនេះ សម្រាប់ការបំពានច្បាប់ស៊ីវិល។ តុលាការបានឲ្យដឹងថា ខ្លួនមិនអាចមើលរំលងការខូចខាតដ៏សំខាន់ ដែលបានកើតឡើងដោយព្រះវិហារនោះទេ...
បរទេស៖ រូបភាពនៃឧប្បត្តិហេតុបានបង្ហាញឱ្យឃើញថា យន្តហោះយោធាពីរគ្រឿងមកពីក្រុមអាកាសយានិកដ៏ល្បី បានបុកគ្នានៅកណ្តាលអាកាសអំឡុងពេលហាត់សមនៅប្រទេសបារាំង ដោយបណ្ដាលឱ្យយន្តហោះធ្លាក់ដល់ដី និងផ្ទុះឆេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា មនុស្ស ៣ នាក់ ក្នុងនោះរួមមានពីឡុត ២នាក់ និងអ្នករួមដំណើរម្នាក់ បានចុចកៅអីសុវត្ថិភាពចេញមុនពេលធ្លាក់ ។ នេះបើតាមកងកម្លាំងអាកាស និងអវកាសបារាំងបានសរសេរនៅលើ...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានស្នើឲ្យក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាស គ្រឹះស្ថាន បន្តចាត់បញ្ជូនភ្នាក់ងារសន្តិសុខឯកជនរបស់ខ្លួនមកទទួលការបំពាក់បំប៉នពីអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យបានគ្រប់ៗគ្នាដើម្បីពង្រឹងនូវគុណភាព និងគុណប្រយោជន៍។ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៧១ នៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ លោក ឧត្តមសេនីយ៍ឯក លឹម សុខារស្មី...
បរទេស៖ FBI បានបង្កើតក្រុមការងារពិសេសមួយ ដើម្បីដោះស្រាយការកើនឡើងនៃឧប្បត្តិហេតុហឹង្សាដែលផ្តោតលើរថយន្ត Tesla ក្រុមហ៊ុនចែកចាយ និងស្ថានីយ៍សាកថ្មនៅទូទាំងសហរដ្ឋអាមេរិក។ អំពើដែលរួមមានការដុតបំផ្លាញ និងការបំផ្លិចបំផ្លាញ ត្រូវបានចាត់ថ្នាក់ជាផ្លូវការថាជា “អំពើភេរវកម្មក្នុងស្រុក”។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា កាសែត New York Post បានរាយការណ៍កាលពីថ្ងៃចន្ទថា...
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នេះ បានធ្វើលិខិតជម្រាបជូន អភិបាលស្រុកកងមាស ត្រូវរៀបចំបែបបទបញ្ចប់មុខតំណែងលោក ហែម គឹមសាធ ពីប្រធានការិយាល័យ រដ្ឋបាល និងហិរញ្ញវត្ថុ មកជាមន្ត្រីសាលាស្រុកកងមាស បន្ទាប់ពីយកលុយ ៣៦០ដុល្លារពីប្រជាពលរដ្ឋ ដើម្បីកែតម្រូវសំបុត្រកំណើត ការបញ្ចប់មុខតំណែងនេះ...