ថ្ងៃទី ៧ខែវិច្ឆិកា មុនពេលអញ្ជើញ ទៅចូលរួមកិច្ចប្រជុំ ពាក់ព័ន្ធ ស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា និងបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសកម្ពុជា លោក Li Keqiang នាយករដ្ឋមន្ត្រីចិន បានចុះផ្សាយអត្ថបទជាភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន លើប្រព័ន្ធសារព័ត៌មានសំខាន់ៗ របស់កម្ពុជា ក្រោមចំណងជើងថា « ដំណើរទស្សនកិច្ចនៅកម្ពុជា ដើម្បីរឹតចំណងមិត្តភាពចិន និងកម្ពុជា...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធី ចុះហត្ថលេខាឯកសារចំនួន១១ រវាងប្រទេសទាំងពីរ ។ ឯកសារទាំង១១នោះរួមមាន៖ ១៖ អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីប្រភេទ...
បរទេស ៖ មន្ត្រីពិសេសតំណាង ឲ្យក្រសួងការបរទេស នៃប្រទេសអាលហ្សេរី កាលពីថ្ងៃចន្ទម្សិលមិញនេះ បានថ្លែងថា ប្រទេសអាល់ហ្សេរី បានដាក់ពាក្យ ស្នើសុំជាផ្លូវការ ហើយដើម្បី អាចចូលរួម ជាមួយនឹងក្រុមប្លុកសេដ្ឋកិច្ច BRICS ដោយអះអាងថា បានត្រៀមខ្លួន គ្រប់លក្ខខណ្ឌរួចរាល់ ហើយ ។ ប្រធានាធិបតី នៃប្រទេសអាល់ហ្សេរី លោក...
បរទេស ៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានចូលរួមនៅក្នុងការទំនាក់ទំនង នៅពីក្រោយឆាកជាមួយ មន្ត្រីជាន់ខ្ពស់រុស្ស៊ី ក្នុងគោលបំណង កាត់បន្ថយឱកាស នៃជម្លោះកាន់តែធំលើអ៊ុយក្រែន, នេះបើយោងតាមការដកស្រង់ ប្រភពពីកាសែត Wall Street Journal កាលពីថ្ងៃអាទិត្យ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ...
បរទេស ៖ ប្រទេស ប៉ូឡូញ នឹងពង្រីកមូលដ្ឋានយោធា ដែលធ្វើជាម្ចាស់ផ្ទះ នៃកងពលតូចអាកាសចរណ៍ ប្រយុទ្ធរបស់សហរដ្ឋអាមេរិក នៅក្នុងប៉ុន្មាន ឆ្នាំខាងមុខនេះ , នេះបើតាមរដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសនេះ លោក Mariusz Blaszczak បានប្រកាសកាលពីថ្ងៃចន្ទ ក្នុងអំឡុងពេលទស្សនកិច្ច ទៅកាន់កន្លែងនោះ ។ លោកបាននិយាយថា មានទីតាំង...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពអាកាសធាតុ នៅកម្ពុជាចាប់ពីថ្ងៃទី៩-១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រសួងធនធានទឹកបញ្ជាក់ថា ពីថ្ងៃទី៩-១០ ខែវិច្ឆិកា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលខ្លាំងពីទ្រនុងសម្ពាធខ្ពស់ និងខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនបង្គួរ និងពីថ្ងៃទី១១-១៥ ខែវិច្ឆិកា ឥទ្ធិពលនៃទ្រនុងសម្ពាធខ្ពស់ និង ខ្យល់បក់មកពីទិសឦសានខ្សោយ ដោយ...
ភ្នំពេញ ៖ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលស្វាគមន៍ចំពោះលោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ក្នុងឱកាស ដែលលោកអញ្ជើញ បំពេញទស្សនកិច្ចផ្លូវការ...
បរទេស៖ យោធារបស់ប្រទេសកូរ៉េខាងជើងបានពន្យល់ថា ការសាកល្បងមីស៊ីលនាពេលថ្មីៗនេះរបស់កូរ៉េខាងជើងគឺជាផ្នែកមួយនៃសមយុទ្ធដែលក្លែងធ្វើការវាយប្រហារលើគោលដៅរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដោយប្រើអាវុធជាច្រើនប្រភេទ រួមទាំងអាវុធដែលមានសមត្ថភាពនុយក្លេអ៊ែរផងដែរ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ទីក្រុងព្យុងយ៉ាងបានបន្តចង្អុលបង្ហាញថា ការបាញ់មីស៊ីលគឺជាការឆ្លើយតបទៅនឹងសមយុទ្ធដែនអាកាសរួមគ្នា ‘Vigilant Storm’ របស់ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ដែលបានធ្វើឡើងនៅចន្លោះថ្ងៃទី ៣១ ខែតុលា...
បរទេស៖ចិនដែលជាអ្នកនាំចូលប្រេងឆៅច្រើនជាងគេបំផុតលើពិភពលោកនោះត្រូវបានគេដឹងថាបានបន្តធ្វើការបញ្ជាទិញប្រេងឆៅយ៉ាងច្រើនសន្ធឹកថែមទៀតកាលពីខែតុលាដែលមានចំនួនសរុបដល់ទៅ៤៣,១៤លានតោនឬប្រហែលជា១០,២លានតោនជារៀងរាល់ថ្ងៃ។ ទិន្នន័យដែលត្រូវបានបង្ហាញដោយសារអជ្ញាធរពន្ធគយរបស់ប្រទេសចិនកាលពីថ្ងៃចន្ទបានបង្ហាញទៀតដែរថាទំហំនៃការនាំចូលកាលពីខែតុលាគឺស្ថិតនៅក្នុងអត្រាកំណើនដល់ទៅ៤ភាគរយច្រើនជាងគេកាលពីខែកញ្ញានិងខ្ពស់ខ្លាំងជាងខែណាណាទាំងអស់គិតចាប់តាំងតែពីខឧសភា។ កាលពីខែកញ្ញារដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រកាសក្នុងការបង្កើនការនាំចេញប្រេងឆៅដែលបូមចេញពីទីតាំងរុករករបស់ខ្លួនផងដែរដែលមានចំនួនទៅដល់១៥លានតោនជារៀងរាល់ថ្ងៃតាមផែនការនិងអាចចាប់ផ្តើមដំណើរការអនុវត្តកិច្ចការងារនេះចាប់ពីត្រីមាសទី១ឆ្នាំក្រោយនេះតទៅហើយ។ ទោះបីជាយ៉ាងណាក្តីគេក៏បានដឹងដែរថាទំហំនៃការនាំចេញប្រេងឆៅរបស់ប្រទេសចិនគឺមានការធ្លាក់ចុះដល់ទៅ៤៣ភាគរយកាលពីខែតុលាកន្លងមកធៀបទៅនឹងតួលេខដែលនាំចេញកាលពីខែកញ្ញា៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរប្រភេទ Vanguard-class របស់កងទ័ពជើងទឹកអង់គ្លេសមួយត្រូវបានបង្ខំឱ្យបោះបង់ “បេសកកម្មសម្ងាត់កំពូល” បន្ទាប់ពីនាវានេះបានរងការខូចខាតដោយភ្លើងឆេះ, នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Sun កាលពីថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមប្រភពពីសារព័ត៌មាន នាវានេះបានប្រើការខិតខំប្រឹងប្រែងពីនាវិក ១៣០នាក់ បូករួមទាំងមនុស្សជាច្រើនដែលមិនបានបំពេញការងារ ដើម្បីនាំគ្នាពន្លត់ភ្លើងនៅលើនាវា HMS Victorious...
ភ្នំពេញ៖លោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋរដ្ឋ សង្គមនិយមវៀតណាម បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងដំណើរទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា...
បរទេស៖ក្នុងអំឡុងពេលធ្វើសេចក្តីថ្លែងការណ៍ទៅកាន់កិច្ចប្រជុំ COP27 នៅក្នុងប្រទេសអេហ្ស៊ីបកាលពីថ្ងៃចន្ទ អគ្គលេខាធិកាអង្គការសហប្រជាជាតិដែលហៅកាត់ថាយូអិនលោក Antonio Guterres បានព្រមានខ្លាំងៗថាពិភពលោកត្រូវតែជ្រើសរើសត្រូវកាត់បន្ថយការបំពុលអាកាសឬត្រូវដាក់ទោសទាំងអស់ទៅកាន់មនុស្សលោកជំនាន់ក្រោយចំពោះមុខ បញ្ហាគ្រោះមហន្តរាយដ៏អាក្រក់ដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ។ លោក Guterres បានថ្លែងប្រាប់ទៅកាន់ក្រុមគណៈប្រតិភូទាំងអស់ ដែលកំពុងប្រមូលផ្តុំនិងពិភាក្សាពីវិធីសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងទៅ នឹងបញ្ហាបម្រែបម្រួលអាកាសធាតុនិងបញ្ហា ជម្លោះដែលកំពុងបន្តរវាងអ៊ុយក្រែននិងរុស្សីថា៖មនុស្សលោកពេលនេះ គឺមានជម្រើស២គឺសហការឬវិនាសប៉ុណ្ណោះ ចំពោះមុខបញ្ហាអាកាសធាតុ។ លោក Guterres បានលើកឡើងថា ពិភពលោកទាំងមូលទាំងប្រទេសអ្នកមានបំផុត និងប្រទេសអ្នកក្រីក្រក្តីចាំបាច់ត្រូវតែបង្កើតកត្តសញ្ញាមួយ រវាងគ្នាក្នុងការពន្លឿនការផ្លាស់ប្តូរខ្លួនចេញ...
បរទេស៖ ក្រុមហ៊ុនអ្នកជំនាញផលិតនាវារបស់រុស្សី ដែលមានមូលដ្ឋាននៅក្នុងតំបន់ Serverodvinsk កាលពីថ្ងៃចន្ទម្សិលមិញនេះបានអះអាងថា នាវាមុជទឹកជាយុទ្ធសាស្ត្រនិងដើរដោយថាមពលនុយក្លេអ៊ែរថ្មីមួយ ប្រភេទដែលមានឈ្មោះថា Generalissimo Suvorov គឺស្ទើរតែត្រៀមខ្លួន រួចរាល់ហើយក្នុងការចូលបម្រើ ប្រតិបត្តិការនៃកងកម្លាំងយោធារបស់រុស្សី។ ប្រធានប្រតិបត្តិនៃក្រុមហ៊ុនផលិត Sevmash លោក Mikhail Bundichenko បានថ្លែងប្រាប់បណ្តាញក្រុមអ្នកសារព័ត៌មានថា៖ Generalissimo Suvorov បានបញ្ចប់គ្រប់ដំណាក់កាលធ្វើតេស្តសាកល្បងទាំងការប្រតិបត្តិការនៅក្នុងសមុទ្រទាំងការធ្វើតេស្តសាកល្បងប្រព័ន្ធដំណើរការគ្រប់ទាំងអស់។ គួរឲ្យដឹងដែរថាកាលពីសប្តាហ៍កន្លងទៅ...
បរទេស៖ ក្រសួងការបរទេសនៃប្រទេសចិន បានចេញសេចក្តីប្រកាសព្រមានទៅកាន់ ចក្រភពអង់គ្លេសថា គួរតែបញ្ចប់សកម្មភាពគាំទ្រទៅដល់ កងកម្លាំងឯករាជ្យរបស់កោះតៃវ៉ាន់ពោលគឺនៅបន្ទាប់ពីពេល ដែលអង់គ្លេសបានអះអាងថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នឹងត្រូវបំពេញទស្សនកិច្ច ទៅកាន់កោះមួយនេះ។ អ្នកនាំពាក្យរបស់ ក្រសួងការបរទេសចិនលោក Zhao Lijian បានថ្លែងកាលពីថ្ងៃចន្ទថា៖ នៅលើលោកនេះមានប្រទេសចិនតែមួយគត់ ហើយក្នុងនោះកោះតៃវ៉ាន់ គឺជាផ្នែកមួយនៃអធិបតេយ្យភាពរបស់ចិន។ ពួកយើងអំពាវនាវឲ្យអង់គ្លេសត្រូវតែដាច់ខាត គោរពដែនអធិបតេយ្យភាពរបស់យើង និងឈប់បង្ហាញសញ្ញាដែលមាន កំហុសទៅកាន់ក្រុមផ្តាច់ខ្លួន...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានអំពាវនាវឱ្យសហរដ្ឋអាមេរិកបង្ហាញ “ឆន្ទៈពិតប្រាកដ” របស់ខ្លួននៅក្នុងការចរចា ដែលសំដៅលើការរស់ឡើងវិញនៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ នេះបើយោងតាមគេហទំព័រ របស់ក្រសួងការបរទេស។ លោក Amir-Abdollahian បានឲ្យដឹងនៅក្នុងកិច្ចប្រជុំលើកដំបូងរបស់អ្នកសម្របសម្រួលជាតិ នៃក្រុមមិត្តក្នុងការការពារនៃធម្មនុញ្ញ អង្គការសហប្រជាជាតិថា សហរដ្ឋអាមេរិក គួរតែបង្ហាញថា ខ្លួននឹងមិន “បំពាន” កាតព្វកិច្ចរបស់ខ្លួន...
ម៉ូស្គូ៖ បណ្តាញព័ត៌មានឯកជនរបស់ឥណ្ឌា Zee News បានរាយការណ៍ថា ប្រទេសរុស្ស៊ី ដែលបានបំពេញតម្រូវការប្រេងតិចតួចបំផុតរបស់ ប្រទេសឥណ្ឌារហូតដល់ ខែមីនាឆ្នាំនេះ បានលេចចេញជាប្រទេសផ្គត់ផ្គង់ ប្រេងដ៏ធំបំផុតរបស់ប្រទេស ក្នុងខែតុលា លើសពីអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ាក់។ ដោយដកស្រង់ទិន្នន័យ ពីក្រុមហ៊ុនតាមដានទំនិញថាមពល Vortex របាយការណ៍បានឲ្យដឹងថា ប្រទេសរុស្ស៊ីក្នុងខែតុលាមានចំនួន ២២ ភាគរយ នៃការនាំចូលប្រេងឆៅសរុប...
សេអ៊ូល៖ ប្រទេសកូរ៉េខាងជើងបានឲ្យដឹងថា ខ្លួនបានធ្វើ “ប្រតិបត្តិការយោធា” នាពេលថ្មីៗនេះ រួមទាំងការបាញ់មីស៊ីលជាង ៨០គ្រាប់ ជាការឆ្លើយតបទៅនឹងសមយុទ្ធដែនអាកាសទ្រង់ទ្រាយធំដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយប្តេជ្ញាថា “វិធានការយោធាជាក់ស្តែងដ៏លើសលប់” ដើម្បីបន្តប្រឆាំងនឹងសមយុទ្ធរបស់ពួកគេ។ ទីក្រុងព្យុងយ៉ាង បានបាញ់បង្ហោះមីស៊ីលចាប់ពីថ្ងៃពុធ ដល់ថ្ងៃសៅរ៍ ខណៈដែលសមយុទ្ធផ្លូវអាកាស Vigilant Storm កំពុងធ្វើឡើងក្នុងប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមរបាយការណ៍របស់អគ្គសេនាធិការនៃកងទ័ពប្រជាជនកូរ៉េ ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង។ សមយុទ្ធផ្លូវអាកាសរួមគ្នាដ៏ធំលើកដំបូងដោយសហរដ្ឋអាមេរិក...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន (MOC) បានឲ្យដឹងថា ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការរំខានរបស់កាណាដា ក្នុងកិច្ចសហប្រតិបត្តិការអាជីវកម្មទៀងទាត់រវាងក្រុមហ៊ុនចិន និងកាណាដា ក្រោមលេសនៃសន្តិសុខជាតិ។ ការកត់សម្គាល់នេះបានធ្វើឡើងជាការឆ្លើយតបទៅនឹងការស៊ើបអង្កេតរបស់ប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹងសំណើថ្មីៗនេះរបស់ប្រទេសកាណាដា សម្រាប់ក្រុមហ៊ុនចិនចំនួន៣ ដើម្បីដកការវិនិយោគរបស់ពួកគេនៅក្នុងក្រុមហ៊ុនរ៉ែកាណាដា។ អ្នកនាំពាក្យ MOC បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាគីកាណាដាគួរតែយកចិត្តទុកដាក់លើការព្រួយបារម្ភរបស់ចិនជាខ្លាំង បញ្ឈប់នយោបាយបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ហើយបង្កើតបរិយាកាសធុរកិច្ចដោយយុត្តិធម៌ យុត្តិធម៌ តម្លាភាព និងមិនរើសអើង...
ដាម៉ាស់៖ សាក្សី និងក្រុមអ្នកជួយសង្គ្រោះបានឲ្យដឹងថា យន្តហោះរុស្ស៊ីបានទម្លាក់គ្រាប់បែកលើជំរុំក្បែរទីក្រុង Idlib ភាគពាយ័ព្យនៃប្រទេសស៊ីរីកាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់ជនស៊ីវិលយ៉ាងតិច ៩នាក់នៅក្នុងការវាយប្រហារដោយផ្ទុះអាវុធលើបន្ទាយចុងក្រោយដែលគ្រប់គ្រងដោយក្រុមប្រឆាំង។ សាក្សីបានឲ្យដឹងថា យន្តហោះចម្បាំង ដែលហោះហើរក្នុងរយៈកម្ពស់ខ្ពស់ បានទម្លាក់គ្រាប់បែកលើព្រៃក្បែរជំរំបណ្តោះអាសន្ននៅភាគខាងលិចប្រទេសស៊ីរីនៃទីក្រុង Idlib នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។ មិនមានការអត្ថាធិប្បាយភ្លាមៗពីរុស្ស៊ី ឬសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងកងទ័ពស៊ីរី ដែលបដិសេធការវាយប្រហារលើជនស៊ីវិល ហើយលើកឡើងថា គោលដៅរបស់ខ្លួន គឺជាកន្លែងលាក់ខ្លួនរបស់ក្រុមបះបោរ។...
ភ្នំពេញ៖ នៅថ្ងៃទី១ នៃពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប សំពះព្រះខែ ក្នុងភូមិព្រៃស្នួល ទទួលបានភ្ញៀវទេសចរណ៍ ជិត១ពាន់នាក់ ចូលរួមលេងកម្សាន្ត។ សូមបញ្ជាក់ថា ភូមិព្រៃស្នួល បានរៀបចំឱ្យមានការលេងប្រណាំងទូក ជាលើកទី២ ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ភូមិព្រៃស្នួលបានប្រែមុខមាត់ថ្មី ក្រោមការជួយឧបត្ថមគាំទ្រផ្ទាល់ ពីសម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ ៖ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ នៅព្រលប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញពីការពាក់នាឡិកាមានផ្លាកសញ្ញាអាស៊ានផលិតនៅកម្ពុជាមុនគេ។ តាមរយៈបណ្តាញសង្គមសម្តេចតេជោបញ្ជាក់ថា “ខ្ញុំនឹងពាក់នាឡិកានេះ ក្នុងការប្រជុំអាស៊ាននៅភ្នំពេញនិងបន្តពាក់នៅឥណ្ឌូនេសុីពេលប្រជុំG20 ថ្ងៃ១៥ដល់១៦ បន្ទាប់មកពាក់ចូលរួមប្រជុំAPECនៅថៃ ថ្ងៃ១៧និង១៨វិច្ឆិកា២០២២ ព្រោះខ្ញុំចូលរួមទាំងនៅឥណ្ឌូនេសុី និងថៃ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ដែរ(ខ្មែរធ្វើបាន)”៕
អេហ្ស៊ីប៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ថា មេដឹកនាំពិភពលោកនឹងពិភាក្សាអំពីការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុនៅឯកិច្ចប្រជុំកំពូល ហៅកាត់ថា COP27 របស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសអេហ្ស៊ីប ដែលចាប់ផ្តើមដោយភាពស្មោះស្ម័គ្រនៅថ្ងៃនេះ ។ លោក Rishi Sunak នឹងអំពាវនាវឱ្យមាន “បេសកកម្មសកលសម្រាប់កំណើននៃភាពស្អាត” នៅគ្រាដែលគាត់ថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូលនៅពេលក្រោយ ។ អង្គការសហប្រជាជាតិ (UN) ឲ្យដឹងថា...
សាណាអា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃអាទិត្យកងកម្លាំងរដ្ឋាភិបាលនៃប្រទេសយេមែន បានឲ្យដឹងបាន ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលផ្ទុកគ្រាប់បែកចំនួន២គ្រឿង ដែលបានបាញ់បង្ហោះដោយក្រុមជីវពល ហួធី (Houthi) ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចាក់ផ្សាយដោយទូរទស្សន៍យេមែនបានផ្សាយថា កងទ័ពបានបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើក១គ្រឿងត្រូវបានបាញ់ទម្លាក់នៅក្នុងខេត្ត Marib ភាគកណ្តាល ខណៈ១គ្រឿងទៀតត្រូវបានស្ទាក់ចាប់នៅជិតទីក្រុង Al-Hazm...
“យើងគួរតែមានការយល់ដឹង កាន់តែស៊ីជម្រៅនិងបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាជំរុញសកម្មភាពអភិរក្សដីសើម ទូទាំងពិភពលោក ” កាលពីថ្ងៃទី៥ខែវិចិ្ឆកា លោកប្រធានរដ្ឋចិន Xi Jinping បានអញ្ជើញចូលរួមពិធីបើកមហាសន្និបាតភាគីហត្ថលេខីនៃ《អនុសញ្ញាដីសើម》លើកទី១៤ដែលបើកធ្វើនៅក្រុង Wuhan តាមប្រព័ន្ធវីដេអូហើយថ្លែងសុន្ទរកថា ។ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវគំនិតផ្តួចផ្តើមបីចំណុចអំពីការអភិរក្សដីសើមពីមុំមនុស្សជាតិទាំងមូល ប្រកាសវិធានការជាក់ស្តែងដែលចិននឹងចាត់នៅពេលអនាគត ក៏ដូចជាគ្រោងផែនការយ៉ាងច្បាស់លាស់អំពីការអភិរក្សដីសើមទូទាំងពិភពលោក ។ដីសើម ព្រៃឈើនិងសមុទ្រត្រូវគេស្គាល់ថា ជាប្រព័ន្ធអេកូឡូស៊ីធំបីលើទូទាំងពិភពលោកដែលត្រូវគេប្រសិទ្ធនាមថា...
ការ៉ាកាស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ថា ក្រសួងការពារជាតិបានឲ្យដឹងថា លោក Nicolas Maduro ប្រធានាធិបតីវេណេស៊ុយអេឡា កាលពីថ្ងៃអាទិត្យបានបញ្ជាឱ្យមានការស៊ើបអង្កេតដើម្បីកំណត់ពីមូលហេតុនៃការធ្លាក់យន្តហោះដែលបានសម្លាប់មនុស្សចំនួន៥នាក់ ។ អាជ្ញាធរនៅក្នុងតំបន់បានរាយការណ៍ថា មនុស្សចំនួន៥នាក់បានស្លាប់កាលពីថ្ងៃអាទិត្យនៅគ្រាដែលយន្តហោះ Bolivarian Military Aviation ហៅកាត់ (AMB) បានធ្លាក់នៅទីក្រុង Puerto Ayacucho...
ភ្នំពេញ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ថា ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា (ADB) ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីល នៅថ្ងៃទី៧នេះ បានអនុម័តលើការផ្តល់ហិរញ្ញប្បទានទឹកប្រាក់ចំនួន៧០លានដុល្លារអាមេរិក ។ កម្ចីប្រាក់ដុល្លារដល់កម្ពុជា ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅលើការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ហៅថា (STEM) នៅទូទាំងប្រទេស ។ នៅសេចក្តីថ្លែងការណ៍បានដាក់ថា...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ថា នៅថ្ងៃចន្ទនេះ លោក Yoon Suk-yeol ប្រធានាធិបតីកូរ៉េខាងត្បូង បានសុំទោសសម្រាប់ព្រឹត្តិការណ៍កើតឡើងក្នុងពិធីបុណ្យ Halloween នៅទីក្រុងសេអ៊ូល ដោយសន្យាថា នឹងទទួលខុសត្រូវចំពោះមន្ត្រីណាដែលរកឃើញថា មានទំនួលខុសត្រូវចំពោះការឆ្លើយតបទៅនឹងកំហុសឆ្គង និងធ្វើកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងប៉ូលិស និងសុវត្ថិភាព ។...
អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក: យើងនឹងក្លាយជាមនុស្ស ៨ពាន់លាននាក់ នៅលើផែនដីជាផ្លូវការនៅថ្ងៃទី ១៥ ខែវិច្ឆិកា តើវាច្រើនពេកទេ? មិនចាំបាច់ទេ ចូរឆ្លើយទៅកាន់អ្នកជំនាញ ដែលជាជាងព្រមានអំពី ការប្រើប្រាស់ធនធានរបស់ភពផែនដី ដោយផ្នែកដ៏មានបំផុតនៃមនុស្សជាតិ។ “ប្រាំបីពាន់លាន គឺជាព្រឹត្តិការណ៍ដ៏សំខាន់ សម្រាប់មនុស្សជាតិ” នេះជាការកត់សម្គាល់របស់ ប្រធានមូលនិធិប្រជាជន អង្គការសហប្រជាជាតិ (UNFPA) លោកស្រី Natalia...
ភ្នំពេញ៖ តបតាមការយាងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ (His Majesty Sultan Haji HASSANAL BOLKIAH MU’IZZADDIN WADDAULAH) ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម...