បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី២៦ ខែមិថុនា នេះ មានពលរដ្ឋខ្មែរមួយចំនួន រួមទាំង ម៉ូតូ និងរថយន្ត ដែលជាប់គាំង នៅខាងច្រកខ្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ត្រូវបានភាគីថៃ-កម្ពុជា យល់ព្រមអនុញាតិឲ្យឆ្លងដែន ចូលមកប្រទេសកម្ពុជាហើយ ។ ក្នុងពេលព្រមគ្នា ពលរដ្ឋថៃដែលជាប់គាំង នៅច្រកអន្តរជាតិប៉ោយប៉ែត គាត់ត្រូវបានអនុញ្ញាតឱ្យឆ្លងដែន ទៅប្រទេសថៃដូចគ្នាផងដែរ...
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់កម្ពុជា-អាមេរិក បានជួបពិភាក្សាគ្នានៅរាជធានីភ្នំពេញ អំពីគម្រោងផែនការ នៃការបំពេញទស្សនកិច្ចរបស់ លោក Pete Hegseth រដ្ឋមន្រ្តីក្រសួងការពារជាតិ អាមេរិកនៅកម្ពុជា នាពេលខាងមុខ ដើម្បីទស្សនាការចូលចតរបស់នាវាជើងទឹក អាមេរិកនៅកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ។ ការពិភាក្សាពីគម្រោងផែនការ នៃការបំពេញទស្សនកិច្ច របស់រដ្ឋមន្រ្តីការពារជាតិអាមេរិក លើទឹកដីកម្ពុជានេះ ត្រូវបានបង្ហាញ ដោយស្ថានទូតអាមេរិក ប្រចាំកម្ពុជា...
ភ្នំពេញ៖ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជួន ខេត្តព្រះសីហនុ បានផ្ញើសារលិខិតអបអរសាទរ និងជូនពរឯកឧត្តម ហ៊ី សោភា ក្នុងឱកាសត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញ បោះឆ្នោតជាឯកច្ឆន្ទជ្រើសតាំង ជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់អាណត្តិ ៣ឆ្នាំ លើកទី១០ (២០២៥-២០២៨) ។ ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា និងមហាកិត្តិយសនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក...
កំពង់ធំ: លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ និងមន្ត្រីខណ្ឌ បានចុះពិនិត្យទីតាំងសម្រាប់លែងកូនត្រី ក្នុងសហគមន៍នេសាទរស្មី ភូមិពីគិរីបឹងក្រញ៉ាក ស្ថិតនៅឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ តាមរបាយការណ៍របស់លោកវីរៈសេនីយ៍ទោ ទិត ចាន់ នាយរងសេនាធិការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ(យោធភាគទី៤) បានឱ្យដឹងថាកម្លាំងតំបន់ប្រតិបត្តិការសឹករោងខេត្តកំពង់ធំ បានសហការជាមួយអង្គការដៃគូ ឈរជើងនៅឃុំផាត់កណ្ដាយ បានបោះស្លាកសញ្ញាហាមឃាត់ និងលួចចូលក្នុងទីកន្លែងអភិរក្សចំនួនបីស្លាក...
បរទេស៖ កប៉ាល់ដឹកទំនិញដែលបានឆេះ នៅឆ្នេរសមុទ្រអាឡាស្កាបានលិច ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃច័ន្ទបន្ទាប់ពីបានឆេះ អស់រយៈពេល ៣ សប្តាហ៍ ដោយបានលិចជាមួយនឹង រថយន្តរាប់ពាន់គ្រឿង ដែលនៅលើកប៉ាល់នោះ។ យោងតាមសារព័ត៌មាន The News York Times ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា នាវា Morning...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTអ៊ុយក្រែននៅតែអាចទទួល បានជ័យជំនះ ផ្នែកយោធាលើរុស្ស៊ី បើយោងតាមអ្វីដែល ជាការអះអាង ដោយ មេបញ្ជាការសម្ព័ន្ធមិត្តកំពូលអឺរ៉ុប របស់អង្គការណាតូ និងជាប្រធានបញ្ជាការ អឺរ៉ុបរបស់សហរដ្ឋអាមេរិក លោក Alexus Grynkewich។ ថ្លែងបែបនេះក្នុងអំឡុង សវនាការ របស់ព្រឹទ្ធសភា អាមេរិកកាលពីថ្ងៃអង្គារ ។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោកប្រធានាធិបតី Donald Trump បានប្រៀបធៀបការ វាយប្រហារតាមអាកាស របស់សហរដ្ឋអាមេរិក នាពេលថ្មីៗ នេះទៅលើប្រទេសអ៊ីរ៉ង់ ទៅនឹងការទម្លាក់គ្រាប់បែកបរមាណូ ក្នុងសង្គ្រាមលោកលើកទី២ របស់ខ្លួនទៅលើទីក្រុង Hiroshima និង Nagasaki យ៉ាងដូច្នោះដែរ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅឯកិច្ចប្រជុំកំពូលរបស់អង្គការ NATO...
កណ្ដាល ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល បរិញ្ញាបត្រពន្ធនាគារ និងវគ្គបណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ជូនដល់ជ័យលាភីសរុបចំនួន៦៩៨នាក់ នៅបណ្ឌិត្យសភានគរបាលជាតិ ៕
ភ្នំពេញ ៖ ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា បានបោះឆ្នោតជាឯកច្ឆន្ទជ្រើសតាំង លោក ហ៊ី សោភា ជាប្រធានក្រុមប្រឹក្សា ធម្មនុញ្ញ សម្រាប់អាណត្តិ៣ឆ្នាំ ចាប់ពីឆ្នាំ២០២៥-២០២៨ ជាលើកទី១០។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការ នៃក្រុមប្រឹក្សាធម្មនុញ្ញ បានឲ្យដឹងថា ការបោះឆ្នោត ជាឯកច្ឆន្ទជ្រើសតាំង លោក ហ៊ី សោភា ជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញលើកទី១០នេះ...
ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានអះអាងថា ឲ្យតែក្រុមទាហានថៃ អនុញ្ញាតឲ្យពលរដ្ឋខ្មែរ ឆ្លងកាត់ទ្វារព្រំដែនវិលមកកាន់កម្ពុជាវិញ គឺកម្ពុជាទទួលហើយ ដោយគ្មានការហាមឃាត់នោះទេ ។ ការលើកឡើងរបស់អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃនេះ បន្ទាប់ពីភាគីថៃ បានធ្វើការបំផ្លើសបំភ្លៃខុសពីការពិត និងបានទម្លាក់កំហុសមកលើអាជ្ញាធរកម្ពុជាជុំវិញ ការបិទច្រកទ្វារព្រំដែន ខណៈមានពលរដ្ឋខ្មែរសុំឆ្លងមកកម្ពុជាវិញ ប៉ុន្តែពួកគេមិនអនុញ្ញាត ហើយបែរមកចោទថា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទីក្រុងមូស្គូ និងក្រុងគៀវបច្ចុប្បន្នកំពុងធ្វើការ ដើម្បីអនុវត្តឱ្យបានពេញលេញ នូវផ្នែកមនុស្សធម៌ នៃកិច្ចព្រមព្រៀងពីមុនរបស់ពួកគេដូច្នេះហើយបច្ចុប្បន្ន មិនមានការចរចាណាមួយ កំពុងដំណើរការលើ ផែនទីបង្ហាញផ្លូវសន្តិភាពរៀងៗ ខ្លួននោះទេ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ជាទៀងទាត់កាលពីថ្ងៃពុធ លោក Peskov...
បរទេស៖ នាយករដ្ឋមន្ត្រី លោក Keir Starmer បានប្រកាសកាលពីថ្ងៃពុធថា ចក្រភពអង់គ្លេសនឹងទិញយន្តហោះចម្បាំង F-35A ផលិតដោយ សហរដ្ឋអាមេរិក ចំនួន ១២ គ្រឿងដែលមានសមត្ថភាព ផ្ទុកគ្រាប់បែកនុយក្លេអ៊ែរ ហើយនឹងចូលរួម បេសកកម្ម នុយក្លេអ៊ែរនៅលើ អាកាសរួមគ្នា របស់អង្គការណាតូ នៅក្នុងការពង្រីកដ៏សំខាន់ នៃអាវុធនុយក្លេអ៊ែរ របស់ខ្លួន។...
បរទេស៖ តុលាការជប៉ុន បានរកឃើញថា ទាហានម៉ារីនអាមេរិកម្នាក់ មានទោសពីបទរំលោភផ្លូវភេទ លើស្ត្រីម្នាក់នៅលើ កោះអូគីណាវ៉ា ហើយបានកាត់ទោស ទាហានម៉ារីនរូបនោះ ឱ្យជាប់គុក ៧ឆ្នាំ ក្នុងករណីដែលបង្ក ឱ្យមានការខឹងសម្បារ និង សុវត្ថិភាពនៅលើកោះភាគខាងត្បូងរបស់ប្រទេសជប៉ុន ដែលមានវត្តមានទាហាន អាមេរិកយ៉ាងច្រើន។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥...
ឧត្តរមានជ័យ ៖ សម្ដេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានបញ្ជាក់យ៉ាងច្បាស់ថា កងទ័ពទាំងឡាយកុំខ្លាច ក្នុងការវាយប្រហារ ជាមួយសត្រូវ ដែលឈ្លានពានទឹកដីកម្ពុជា។ ការលើឡើងរបស់ សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសអញ្ជើញជួបប្រជុំជាមួយ មេបញ្ជាការអង្គភាពចំណុះទិសទី២ និងទិសទី៣...
ឧត្តរមានជ័យ៖ សម្ដេចតេជោ នាយកឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានប្រកាសទទួលយកតាមសំណើ របស់មេបញ្ជាការទាំងឡាយ នូវភារកិច្ចជាអគ្គភស្ដុភាជាន់ខ្ពស់ សម្រាប់កងកម្លាំងប្រដាប់អាវុធ ។ សម្ដេចអគ្គមហាសេនាបតីតេជោ នាយកឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា បានប្រកាសដូច្នេះក្នុងឱកាសអញ្ជើញជួបប្រជុំជាមួយ មេបញ្ជាការអង្គភាពចំណុះទិសទី២ និងទិសទី៣ នៅទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង ខេត្តឧត្តរមានជ័យ...
ថ្ងៃទី ២៥ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិននិង លោក Chapo ប្រធានាធិបតី ម៉ូសំប៊ិក បានផ្ញើសារលិខិតទៅវិញ ទៅមក ដើម្បីអបអរសាទរខួប៥០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូក រវាងប្រទេសទាំងពីរ ។លោក Xi Jinping បានថ្លែងថា ជានិច្ចកាល ចិន...
ក្នុងឱកាសខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនង ការទូត រវាងចិន និងអ៊ីតាលី ព្រឹត្តិការណ៍សម្ពោធការចាក់ផ្សាយកម្មវិធី “និស្ស័យវប្បធម៌របស់លោក Xi Jinping” ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធ ធ្វើនៅទីក្រុងរ៉ូមប្រទេសអ៊ីតាលីកាលពីថ្ងៃទី ២៥ ខែមិថុនា តាមម៉ោងក្នុងតំបន់។ ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗជាង៣០ នៃប្រទេសអ៊ីតាលីនឹងចាក់ផ្សាយ កម្មវិធីនេះជាបន្តបន្ទាប់។ កម្មវិធី”និស្ស័យវប្បធម៌ របស់លោក Xi...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍កាលពីថ្ងៃអង្គារថា អ្នកវិទ្យាសាស្ត្រ នុយក្លេអ៊ែរកំពូលរបស់អ៊ីរ៉ង់ម្នាក់ ដែលមានឈ្មោះថា Sayyed Mostafa Sadati- Armakiនិងគ្រួសាររបស់គាត់ទាំងមូលត្រូវ បានសម្លាប់នៅក្នុងការវាយប្រហារចុងក្រោយ បង្អស់របស់អ៊ីស្រាអែល លើទីក្រុងតេហរ៉ង់ ។ យោងតាមទីភ្នាក់ងាររដ្ឋរបស់អ៊ីរ៉ង់ Sadati-Armaki គឺជាសមាជិកនៃ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានគណៈកម្មាធិការកិច្ចការអន្តរជាតិ របស់សភាឥណ្ឌា លោកបណ្ឌិត Shashi Tharoor បានជួបសមភាគីរុស្ស៊ី លោក Leonid Slutsky កាលពីថ្ងៃអង្គារនៅទីក្រុងមូស្គូ។សមាជិកសភាទាំងពីររូបបានផ្លាស់ប្តូរ យោបល់លើភាពតានតឹង ដែលកំពុងកើត មាននៅមជ្ឈិមបូព៌ា ហ្គាហ្សា ជម្លោះអ៊ុយក្រែន និងការកើនឡើង ផ្នែកយោធានាពេលថ្មីៗនេះរវាងទីក្រុងញូវដេលី និងទីក្រុងអ៊ីស្លាម៉ាបាដ។...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងដោយស្មោះអស់ ពីបេះដូងជូនចំពោះ កាកបាទក្រហមកម្ពុជា អង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋ និងប្រតិបត្តិករមេត្រី ភាពបរិស្ថានទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្ម ធ្វើឱ្យកម្ពុជាមានភាពស្អាតគួរជាទីមោទនៈ។ ការថ្លែងអំណរគុណនេះ ធ្វើឡើងក្នុងពិធី «លើកទឹកចិត្តប្រតិបត្តិករ មេត្រីបរិស្ថាន ឆ្នាំ២០២៥» ដែលប្រព្រឹត្តទៅនៅទីស្តីការ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានបដិសេធមិនពិភាក្សា អំពីបទឈប់បាញ់អ៊ុយក្រែន ក្នុងអំឡុងកិច្ចប្រជុំ របស់លោកជាមួយលោក Vladimir Zelenskyនោះទេ នៅឯខាងក្រៅកិច្ចប្រជុំកំពូល របស់អង្គការណាតូ នៅទីក្រុងឡាអេ។ ទោះបីជាយ៉ាងណាក្តីការប្រកាសនេះហាក់ដូចជាមានភាព ផ្ទុយទៅនឹងអ្វីដែលលោកZelensky បានពណ៌នាកិច្ចប្រជុំនេះថា មានរយៈពេលវែង និងសំខាន់...
ឧត្តរមានជ័យ ៖ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានៅ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញមកដល់ ខេត្តឧត្តរមានជ័យហើយ ដើម្បីចុះសួរសុខទុក្ខកងទ័ព និងប្រជាពលរដ្ឋ នៅខេត្តព្រំដែនកម្ពុជា-ថៃ ។
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
រយៈពេល ៣ម៉ោង ពលរដ្ឋខ្មែរ វិលត្រឡប់ចូលប្រទេសកម្ពុជាវិញ មានចំនួន៦,៤៨៥នាក់ លោក ដូណាល់ ត្រាំ ខឹងខ្លាំង ជាមួយនឹងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលបានបំពាន លើបទឈប់បាញ់ ដែលដឹកនាំដោយ ទីក្រុងវ៉ាស៊ីនតោន ប្រភព៖ ការវាយប្រហារតាមអាកាសរបស់អាមេរិក បានបរាជ័យក្នុងការបំផ្លាញ ទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ថៃ រឹបអូសគ្រឿងញៀនទម្ងន់ ២,៦តោន...
លោក ប៉ែន បូណា ៖ អាជ្ញាធរថៃ គួរយកទាហានថៃ បាញ់សម្លាប់ទាហានខ្មែរ មកផ្តន្ទាទោស ឧបនាយករដ្ឋមន្ដ្រី ស សុខា៖ បើថៃមានសុចរិតភាព បើកច្រកព្រំដែនជាផ្លូវការមែន ត្រូវចេញលិខិតបើកជាចំហមកកម្ពុជា បណ្ឌិត ទូច សុឃៈ៖ ថៃប្រើល្បិចកលពិសពុលថ្មីមួយទៀត ធ្វើជាបើកច្រកព្រំដែន សម្តេចតេជោ ប្រាប់មេទ័ពជប៉ុនថា កម្ពុជាចង់ដោះស្រាយវិវាទព្រំដែនជាមួយថៃ...
បរទេស៖ ការដាស់តឿនសុវត្ថិភាព គឺបានបង្កឲ្យមានការឆ្លើយតបជាបន្ទាន់ នៅពេលដែលអាជ្ញាធរស៊ើបអង្កេតឧបករណ៍ផ្ទុះដែលអាចកើតមាន។ ក្រុមកម្ចាត់អាវុធជាតិផ្ទុះ (EOD) របស់ប្រទេសថៃ បានសម្រុកទៅកាន់អាកាសយានដ្ឋានអន្តរជាតិភូកេត នៅរសៀលថ្ងៃទី២៥មិថុនានេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ម៉ូតូដែលគួរអោយសង្ស័យដែលគេជឿថាមានផ្ទុកគ្រឿងផ្ទុះ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ការជូនដំណឹងនេះ ត្រូវបានលើកឡើងនៅម៉ោងប្រហែល ៤ និង១០នាទីរសៀលថ្ងៃនេះ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយកាលពីថ្ងៃអង្គារថា សហភាពអឺរ៉ុបកំពុងប្រែក្លាយទៅជាមែកធាងថ្មីរបស់អង្គការណាតូ។ ក្នុងអំឡុងសុន្ទរកថានៅឯវេទិកាអន្តរជាតិនៅទីក្រុងមូស្គូ លោក Lavrov បានរំលឹកថា សហភាពអឺរ៉ុបត្រូវបានបង្កើតឡើងដំបូងជាសហជីពសេដ្ឋកិច្ច ដែលមានបំណងធ្វើឱ្យជីវិតកាន់តែប្រសើរឡើងសម្រាប់អ្នករស់នៅរបស់ខ្លួនក្នុង ពោលគឺក្នុងន័យសេដ្ឋកិច្ចសង្គមប៉ុណ្ណោះ ។ លោកបានអះអាងទៀតថា កន្លងមកប្លុកនេះបានឆ្លងកាត់ ការផ្លាស់ប្តូររ៉ាឌីកាល់ ដែលបានក្លាយទៅជា ឈ្លានពាន ប្លុកនយោបាយយោធា...
បរទេស៖ អតីតប្រធានសង្គ្រាមពិសេសរបស់ថៃ គឺ ឧត្តមសេនីយ៍ Sunai Praphuchanay ត្រូវបានគេរំពឹងថា នឹងក្លាយជារដ្ឋមន្ត្រីការពារជាតិបន្ទាប់របស់ប្រទេសថៃ ដោយបន្តពីលោក Phumtham ក្នុងគណៈរដ្ឋមន្ត្រី Paetongtarn II ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ឧត្តមសេនីយ៍...
បរទេស៖ ក្រុមអនីតិជនចំនួន ១៣ នាក់ត្រូវបានប៉ូលីសថៃចាប់ខ្លួននៅក្នុងស្រុក Chaiwan នៃខេត្ត Udon Thani កាលពីយប់ថ្ងៃអង្គារ បន្ទាប់ពីបានបើកម៉ូតូ និងគប់គ្រឿងផ្ទុះតូចៗដែលផលិតនៅក្នុងស្រុក ចូលទៅខាងមុខមន្ទីរពេទ្យ Chaiwan ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា...
ភ្នំពេញ៖ លោកបណ្ឌិត ហេង វ៉ាន់ដា ក្នុងនាមអ្នកតាមស្ថានការណ៍នយោបាយ នៅក្នុងប្រទេសថៃ បានលើកឡើងថា លោក Pitha Limjaroenrat ដែលធ្លាប់បានជាប់ឆ្នោតកាន់តំណែងនាយករដ្ឋមន្រ្តីថៃ ក្នុងរយៈពេលខ្លី ពេលនេះកំពុងឡើងប្រជាប្រិយ៍ភាព បន្ទាប់ពីកៅអីនាយករដ្ឋមន្រ្តីបច្ចុប្បន្ន ស្ថិតក្នុងភាពរង្គោសរង្គើរ ដោយកត្តាជម្លោះនយោបាយផ្ទៃក្នុង របស់ថៃ។ ក្នុងនោះ លោកបណ្ឌិត ហេង វ៉ាន់ដា បានលើកឡើងនូវទស្សនៈចំនួន៤ចំណុចរួមមាន៖...