កំពង់ចាម៖ វេទិកា រវាងរដ្ឋបាលខេត្ត និងសមាគម អង្គការសង្គមស៊ីវិលប្រចាំខេត្តកំពង់ចាម បានធ្វើឡើងនៅព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ។ ក្នុងឱកាសបើកវេទិកា លោក អ៊ុន ចាន់ដា អភិបាលខេត្ត សូមឱ្យសមាគម...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ច នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជូនក្មេងស្រីជាអនីតិជន ប្រហែល ៤០នាក់ ទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ និងបន្តកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅ ឲ្យស្នាក់នៅក្នុងអង្គការគាំពារអនីតិជន ដើម្បី អប់រំរៀនសូត្រ បណ្តុះបណ្តាល នូវមុខជំនាញឲ្យបានល្អប្រសើរ ។ ដោយ : យុទ្ធា...
ភ្នំពេញ ៖ ក្រុមប្រតិបត្តិការបច្ចេកទេស នៃភាគីកម្ពុជា-ថៃ បានជួបប្រជុំគ្នានៅព្រឹកថ្ងៃទី១៨ វិច្ឆិកា នេះ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីរៀបចំផែនការអនុវត្តការងារ តាមស្មារតី បែបបទណែនាំបច្ចេកទេស ។ នេះបើតាមការចេញផ្សាយរបស់ AKP ។ មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា បានថ្លែងថា បន្ទាប់ពីទទួលបានអនុម័តពីគណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែន (JBC) នៃប្រទេសទាំងពីរ លើបែបបទណែនាំបច្ចេកទេស...
ខេត្តពោធិ៍សាត់÷នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័កព.ស.២៥៦៩ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំណែនាំការរៀបចំតេស្តស្តង់ដា ដោយប្រើប្រាស់បច្ចេកវិទ្យា AI និងការធ្វើអធិការកិច្ចអចិន្រ្តៃយ៍នៅតាមសាលា ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីជាប្រធាន អនុប្រធានការិយាល័យក្រុង ស្រុកទាំង៧។ លោកនាយក...
ស្វាយរៀង៖ ថ្ងៃ១៧ ខែ ១១ ឆ្នាំ ២០២៥ ប៉ូលីសបានឆ្មក់ចូលទីតាំងពីរកន្លែងក្នុងខេត្តស្វាយរៀង ដោយចាប់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន ៣០នាក់ ដែលពាក់ព័ន្ធនឹងការឆបោកតាមអ៊ីនធឺណិត។ ក្នុងអំឡុងពេលប្រតិបត្តិការនេះ ប៉ូលីសបានរឹបអូសភស្តុតាង រួមមានកុំព្យូទ័រ all-in-one ចំនួន ១១៥គ្រឿង កុំព្យូទ័រយួរដៃចំនួន ២គ្រឿង កាបូបកុំព្យូទ័រចំនួន ១០គ្រឿង ទូរស័ព្ទដៃចំនួន ៧គ្រឿង...
កំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកវរសេនីយ៍ទោ ណុល ដារា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស រួមជាមួយនិង លោក សេង សុវណ្ណា អភិបាលរងស្រុកថ្ពង បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំង់ស្ពឺ សហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ។...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តី ជូនដំណឹង ក្រើនរំលឹកជាលើកទី២ ដល់ម្ចាស់យានយន្តទាំងអស់ អំពីការពន្ធលើមធ្យោបាយ ដឹកជញ្ជូន នឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។ បើតាម អគ្គនាយកដ្ឋានពន្ធដារ រហូតមកទល់ពេលនេះ ម្ចាស់យានយន្តមួយចំនួន បានប្រកាសបង់ពន្ធរួចរាល់ ខណៈដែលម្ចាស់យានយន្តមួយចំនួនទៀត នៅមិនទាន់បានបង់ពន្ធប្រភេទនេះនៅឡើយ។ ក្នុងន័យនេះ...
(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងក្រុមហ៊ុន ថោន គ្រុប បានប្រកាសចាប់ដៃសហការគ្នា នាំយកមហាព្រឹត្តិការណ៍ប្រគំតន្ត្រីខ្នាតយក្ស WURKZ TOUR CONCERT និងព្រឹត្តិការណ៍ប្រកួតប្រដាល់ WURKZ សេនាគុនខ្មែរយ័ន្ត ៨ ទិស ដែលនឹងធ្វើឡើងចំនួន ១៩ ទីតាំង ដើម្បីបន្តជ្រោមជ្រែងវិស័យសិល្បៈតន្ត្រី អភិរក្សប្រដាល់គុនខ្មែរ ដោយបន្តបង្កើតឱកាស ផ្តល់ចំណូលដល់សិល្បៈករ-សិល្បៈការិនី និងកីឡាករ-កីឡាការិនីគុនខ្មែរ។ តាមប្រសាសន៍អ្នកឧកញ៉ា លាង ម៉េង បានបង្ហើបក្នុងកម្មវិធីប្រកាសពីកិច្ចសហការនេះថា គោលជំហររបស់ ខ្មែរ ប៊ែវើរីជីស គឺធ្វើយ៉ាងណាជំរុញលើកស្ទួយវប្បធម៍ សិល្បៈតន្ត្រីខ្មែរ ដែលផ្តោតសំខាន់លើការផ្សារភ្ជាប់សិល្បៈបុរាណ និងសម័យ ហើយការបន្តបង្កើតព្រឹត្តិការណ៍ប្រគំតន្ត្រីធំៗ ក៏ដូចជាសង្វៀនប្រកួតប្រដាល់គុនខ្មែរនេះ នឹងកាន់តែបណ្តុះសមត្ថភាព ទេព្យកោសល្យរបស់សិល្បករ-សិល្បការិនី កីឡាករ-កីឡាការិនីជំនាន់ក្រោយ។ ជាការរួមសហការដ៏ស្អិតរមួត ដើម្បីចូលរួមជ្រោមជ្រែងវិស័យតន្ត្រីនៅកម្ពុជា ឱ្យកាន់តែទូលំទូលាយ វត្តមានរបស់មហាព្រឹត្តិការណ៍ប្រគំតន្ត្រីខ្នាតយក្ស WURKZ TOUR CONCERT និងព្រឹត្តិការណ៍ប្រកួតប្រដាល់ WURKZ សេនាគុនខ្មែរយ័ន្ត ៨ ទិស នឹងប្រព្រឹត្តឡើងចាប់ពីពាក់កណ្តាលខែធ្នូ ឆ្នាំ ២០២៥ នេះ ដើម្បីនាំយកទស្សនីយភាពកំសាន្តចម្រុះដល់បងប្អូនខ្មែរគ្រប់ខេត្ត-ក្រុង ជាពិសេស គឺបណ្តុះស្មារតី មនសិកា និងឧត្តមគតិក្នុងការជំរុញលើកកម្ពស់វិស័យសិល្បៈតន្ត្រីទាំងបុរាណ និងសម័យ ឱ្យកាន់តែរុងរឿងខ្ពស់ត្រដែតឡើង។ វើក ជំរុញវិស័យសិល្បៈ តន្ត្រី គុនខ្មែរ ឱ្យកាន់តែល្បីរន្ទឺដល់ឆាកអន្តរជាតិ! ភេសជ្ជៈប៉ូវកម្លាំង វើក បង្កើនថាមពលឥតឈប់ឈរ!
ភ្នំពេញ ៖ នាវាទេសចរណ៍ឈ្មោះ WESTERDAM សញ្ជាតិ HOLLANDដែលបានដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ ជិត២ពាន់នាក់ បានចូលចតនៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ ដើម្បីទស្សនាកម្ពុជា ។ នាវាទេសចរណ៍អន្តរជាតិបាននេះ បានចូលចត់ នាវេលាម៉ោង ៦និង២០នាទីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ នាវាទេសចរណ៍នេះ មានប្រវែងបណ្តោយ ២៨៥,២២ ម៉ែត្រ...
ភ្នំពេញ ៖ ណាហ្គាវើលដ៍ សហការជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូ បង្កើតគំនិតផ្តួចផ្តើម រៀបចំពិព័រណ៍ “សិល្បៈស្រមោលឆ្លងកាត់ពហុសម័យ” ឬហៅថា “ពិព័រណ៍ស្រមោលស្បែកធំ” ដើម្បីចូលរួមអបអរ ដល់កេរដំណែល ១០០០ ឆ្នាំ នៃស្បែកធំ និងសាទរដល់ខួបលើកទី២០ នៃការចុះបញ្ជីល្ខោន ស្រមោលស្បែកធំ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ...
(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួមជាមួយរដ្ឋាភិបាល និងសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីង បញ្ជូនកីឡាករ-កីឡាការិនី តំណាងកម្ពុជា ៨ រូបទៅប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣៣ នាពេលខាងមុខនេះ ដែលនេះមិនមែនជាលើកទី ១ ទេ ដែលក្រុមហ៊ុនបានចូលរួមលើកទឹកចិត្តដល់កីឡាករ ដោយកន្លងមក ខ្មែរ ប៊ែវើរីជីសបានឧបត្ថម្ភគាំទ្រ បង្កើតសង្វៀនគុនខ្មែរក្នុងស្រុកជាច្រើន។ ជាក់ស្តែង ដូចជាព្រឹត្តិការណ៍ប្រកួតប្រដាល់ ថ្នាលគុនខ្មែរ ទឹកពិសាកម្ពុជា ដែលធ្វើឡើងដើម្បីបណ្តុះកីឡាករវ័យក្មេង ក៏មានសន្ទុះគាំទ្រខ្លាំងរហូតឈានដល់វគ្គប្រកួតផ្តាច់ព្រ័ត្រក្នុងសប្តាហ៍នេះផងដែរ។ ខ្មែរ ប៊ែវើរីជីស ជាប្រេនភេសជ្ជៈកូនខ្មែរធំមួយ ប្រើប្រាស់ពលកម្មក្នុងស្រុក ដែលផ្តល់ឱកាសការងារ និងបណ្តុះបណ្តាលជំនាញជាច្រើន ដល់យុវជនជំនាន់ក្រោយ។ សកម្មភាពទាំងអស់នេះ គឺសុទ្ធសឹងតែធ្វើឡើងដើម្បីលើកកម្ពស់ទីផ្សារផលិតផលខ្មែរ ក៏ដូចជាបណ្តុះស្មារតីអ្នកប្រើប្រាស់ ឱ្យងាកមកគាំទ្រផលិតផលក្នុងស្រុក ឱ្យកាន់តែខ្លាំងក្លាឡើងបន្ថែមទៀត។ ក្រៅពីនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានជួយលើកស្ទួយដល់វិស័យផ្សេងដូចជាវិស័យកីឡា វិស័យទេសចរណ៍ និងវិស័យសិល្បៈជាដើម ជាពិសេស គឺវិស័យកីឡា ដើម្បីឱ្យអត្តពលិកខ្មែរយើង ក៏ដូចជាសិល្បៈករ-សិល្បៈការិនីយើង មានកម្លាំងចិត្តនាំយកទង់ជាតិខ្មែរឡើងលើឆាកអន្តរជាតិ។ ខ្មែរ ប៊ែវើរីជីស ជាអ្នកជំរុញកីឡាករកីឡាការនីកម្ពុជាឱ្យឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះ បានចុះឃាត់ខ្លួន ជនសង្ស័យចំនួន៣០នាក់ ដែលជាជនជាតិវៀតណាម ក្នុងករណីសង្ស័យប្រព្រឹត្តបទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅក្រុងបាវិត។ ប្រតិបត្តិការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីតាំងពីរកន្លែង ស្ថិតនៅផ្ទះល្វែងលេខ F23 ក្នុងបុរី លី ចូវ និងទីតាំងកាស៊ីណូ...
ភ្នំពេញ៖ ក្រសួងទេសចរណ៍ សហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍ សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងក្រសួង ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំ «វេទិកាជាតិអេកូទេសចរណ៍ លើកទី៤» ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា វេទិកាជាតិអេកូទេសចរណ៍នេះ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំមួយ...
ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានស្នើសហគមន៍អន្តរជាតិ ជួយជំរុញដល់ភាគីថៃ ឱ្យទទួលខុសត្រូវ ចំពោះករណីទាហានថៃ បានរំលោភបំពាន មកលើនារីខ្មែរម្នាក់ ខណៈ គ.ស.ម.ក. ចាត់ទុកការរំលោភផ្លូវភេទ គឺ ជាបទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ត្រូវផ្តន្ទាទោសដោយ គ្មានការលើកលែង។ យោងតាមសេចក្ដីថ្លែងការណ៍របស់ គ.ស.ម.ក. ចេញផ្សាយនាថ្ងៃទី១៨ ខែវិច្ឆិកា...
ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ – ក្រុមហ៊ុន RMA Cambodia PLC បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការ រថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ដោយមានការអញ្ជើញចូលរួមពី លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន RMA Cambodia រួមទាំងគណៈគ្រប់គ្រង បងប្អូនអ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងអតិថិជនប្រមាណជាង...
ភ្នំពេញ ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សូមសម្តែងការសោកស្តាយយ៉ាងខ្លាំងបំផុត និងសូមប្រកាសថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះទង្វើអមនុស្សធម៌ ដែលក្រុមទាហានឈុតខ្មៅថៃ បានធ្វើមកលើក្រុមពលករទេសន្តរប្រវេសន៍ខ្មែរ ចំនួន ១៣នាក់ ដោយបានប្រើអំពើហិង្សាយ៉ាងសាហាវយង់ឃ្នង ក្នុងរូបភាពជាការវាយដំ ទាត់ធាក់ អុកស្វាយកាំភ្លើង ជំរិតទារប្រាក់ និងអំពើថោកទាប ជាករណីរំលោភសេពសន្ថវៈ (រំលោភបូក) ដោយទាហានឈុតខ្មៅថៃចំនួន...
សម្តេចតេជោ ផ្ញើសារទៅ សេង សារី ពាក់ព័ន្ធការបញ្ចេញមតិ ទៅនឹងជម្លោះព្រំដែន កម្ពុជា-ថៃ សម្តេចតេជោ ៖ សពខ្មោចស្អុយ នៅតាមទល់ដែន មិនមែនរបស់ខ្មែរទេ សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជា អត់ទាន់មានដក សញ្ជាតិអ្នកណាមួយទេ ខណៈថៃ បានដកសញ្ជាតិឧកញ៉ា កុក...
អ៊ីស្រាអែល បញ្ជាក់ពីការវាយប្រហារ លើកងកម្លាំងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅលីបង់ខាងត្បូង ដោយលើកឡើងពីការចាត់ថ្នាក់ខុស ចំពេលអាកាសធាតុមិនល្អ រដ្ឋបាលលោក Trump បញ្ចប់ការកាត់ជើងហោះហើរនៅអាកាសយានដ្ឋានដែលមមាញឹក Breaking News: អតីតនាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Sheikh Hasina ត្រូវបានតុលាការកាត់ទោសប្រហារជីវិត លោក ដូណាល់ ត្រាំ បើកចំហរទ្វារចរចា ជាមួយប្រធានាធិបតី...
ខេត្តមណ្ឌលគិរី ៖ ក្រោយទទួលបានព័ត៌មានជុំវិញសកម្មភាពធ្វើរ៉ែមាសអនាធិបតេយ្យនៅតំបន់ឃុំចុងផ្លាស់ មន្ត្រីជំនាញមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី សហការជាមួយអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងនគរបាល កម្លាំងអាវុធហត្ថ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះពិនិត្យ និងស្រាវជ្រាវនៅភូមិសាស្រ្តឃុំចុងផ្លាស់ ស្រុកកែវសីមា ។ ប្រភពក្រៅផ្លូវការបានរាយការណ៍ថា ទីតាំងរ៉ែមាសនេះ មន្ត្រីជំនាញបានបិទផ្អាកអស់ជាច្រើនឆ្នាំហើយតាំងពីអំឡុងឆ្នាំ២០១៧។ តែបច្ចុប្បន្ន អាចមានអ្នកលួចធ្វើសកម្មភាពរ៉ែងរកមាសបែបគ្រួសារ ដែលមិនមានការអនុញ្ញាតពីមន្ទីរជំនាញនោះទេ។ ហើយមន្ត្រីជំនាញ...
កំពង់ធំ៖ លោក ចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ សហការជាមួយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ ដឹកនាំកម្លាំងមន្រ្តីខណ្ឌជលផលកំពង់ធំ មន្ត្រីជាប់កិច្ចសន្យា និងសហគមន៍នេសាទសាមគ្គីអភិវឌ្ឍន៍បឹងស្ពង់ សហការជាមួយកម្លាំងទីបញ្ជាការស្រាលស្រុកកំពង់ស្វាយ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅលើផ្ទៃបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំនាថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ២០២៥។ លោក លឹម សុថាត នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម ចូលរួមជាមួយក្រុមការងារចម្រុះដឹកនាំដោយលោកអនុសេនីយ៍ទោ ឌឿ ប៊ុនធឿន ជានាយទាហានតំបន់ប្រតិបត្តិការសិករងកំពង់ធំ(យោធភូមិភាគទី៤) សហការជាមួយកម្លាំងទីបញ្ជាការស្រាលឃុំផាត់សណ្តាយ ...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា បច្ចុប្បន្ន វិទ្យាស្ថានគរុកោសល្យ និងសាលារៀនជំនាន់ថ្មី បានចាប់ផ្តើមធ្វើសមាហរណកម្មបច្ចេកវិទ្យាអប់រំ (EdTech) និងបញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្រៀន។ ការលើកឡើងរបស់របស់ លោក ហង់ជួន ណារ៉ុន...
ភ្នំពេញ៖ យើងខ្ញុំជាតំណាង សហភាព អង្គការ សហជីព សមាគម និងសហគមន៍ សរុបចំនួន ២១៦ ដែលកំពុងបំពេញការងារយ៉ាងសកម្មជាមួយកម្មករទាំងក្នុង និងក្រៅប្រព័ន្ធសេដ្ឋកិច្ច យុវជន សិទ្ធិស្ត្រី និងប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើហិង្សា និងការរំលោភបំពានផ្លូវភេទដ៏សាហាវ ដែលបានប្រព្រឹត្តទៅលើ ពលការិនីចំណាកស្រុកកម្ពុជា ដោយកងទ័ពឈុតខ្មៅថៃនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ អំពើនេះគឺជាការ រំលោភបំពានយ៉ាងធ្ងន់ធ្ងរ...
ភ្នំពេញ៖ អតីតពលករខ្មែរមកពីប្រទេសថៃ ប្រមាណជាង ២ពាន់នាក់ ក្នុងស្រុកថ្មគោល និងស្រុកមោងឫស្សី ខេត្តបាត់ដំបង បានចូលរួមពិព័រណ៍ការងារ សន្តិសុខសង្គម និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរៀបចំឡើង ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង វិស័យឯកជន សមាគមមិត្តយើង អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងដៃគូពាក់ព័ន្ធផ្សេងទៀត។ នេះបើតាមអ្នកនាំពាក្យក្រសួងការងារ...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា គណបក្សសាធារណរដ្ឋកំពុងរៀបចំច្បាប់ ដើម្បីដាក់ទណ្ឌកម្មប្រទេសណាក៏ដោយ ដែលធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ចាប់តាំងពីមានការកើនឡើង នៃជម្លោះអ៊ុយក្រែនមក សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានដាក់ទណ្ឌកម្ម ដែលមិនធ្លាប់មានពីមុនមកលើប្រទេសរុស្ស៊ី ក្នុងគោលបំណងធ្វើឱ្យសេដ្ឋកិច្ច...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកបើកចំហរក្នុងការចរចា ជាមួយប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ដើម្បីកាត់បន្ថយភាពតានតឹង និងការភ័យខ្លាចសង្គ្រាម ដែលកំពុងបន្ត រវាងប្រទេសទាំងពីរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានពិនិត្យ ស្រាវជ្រាវ និងឈានទៅសម្រេចអនុវត្តវិន័យ តាមបទវិន័យនគរបាលជាតិកម្ពុជា ជាធរមាន ចំពោះលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ វិច្ឆិកា អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថា «ក្រោយពីមានការផ្សព្វផ្សាយ តាមបណ្តាញសង្គម...
តាកែវ ៖ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការ អនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ និងលើកទិសដៅសប្ដាហ៍បន្ត ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យដែលពាក់ព័ន្ធ លោកស្រីប្រធានក្រុមការងារយេនឌ័រ និងមេបញ្ជាការរង...
ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក សំ ណារិទ្ធិ អភិបាលនៃគណះអភិបាលស្រុកតាលោសែនជ័យ បានដឹកនាំមន្ត្រីរាជការសាលាស្រុក កងកម្លាំងទាំងបីប្រភេទ អាជ្ញាធរ ឃុំ ភូមិ ដើម្បីចូលរួមរៀបចំសណ្តាប់ធ្នាប់សាធារណៈ សម្អាតអនាម័យបរិស្ថាន នៅតាមតំបន់ទីប្រជុំជន និងដងផ្លូវ មួយចំនួនក្នុងមូលដ្ឋានស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់៕ ប្រភព៖ រដ្ឋបាលស្រុកតាលោសែនជ័យ|ដោយ៖ ធឿន/ដើមអម្ពិល
កំពង់ស្ពឺ៖នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប និងពង្រឹងការងារជំនាញស្រាវជ្រាវ និងបង្រ្កាបបទល្មើស ស្ថិតនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ក្នុងកិច្ចប្រជុំនេះដែរមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរងទទួលជំនាញ,លោកប្រធាន-អនុប្រធានមន្ទីរ,លោកនាយ-នាយរងករិយាល័យ ជំនួយការសមាជិកទាំងអស់នៅក្នុងមន្ទីរស្រាវជ្រាវបង្រ្កាប។ តាមប្រសាសន៏ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កិច្ចប្រជុំនេះធ្វើឡើងគឺដើម្បីស្ថាបនា កែសម្រួល និងដោះស្រាយ នូវរាល់បញ្ហាប្រឈម ព្រមទាំង...
បរទេស៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICT-BD) របស់ប្រទេសបង់ក្លាដែស នៅថ្ងៃចន្ទនេះ បានកាត់ទោសប្រហារជីវិតអតីតនាយករដ្ឋមន្ត្រីលោកស្រី Sheikh Hasina ដែលត្រូវបានទម្លាក់ចេញពីតំណែង បន្ទាប់ពីបានរកឃើញថា លោកស្រីមានពិរុទ្ធពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលបានប្រព្រឹត្តកំឡុងការប៉ះទង្គិចដែលដឹកនាំដោយនិស្សិតកាលពីឆ្នាំមុនដែលនាំឱ្យមានការដួលរលំនៃរដ្ឋាភិបាលសម្ព័ន្ធ Awami របស់លោកស្រី។ យោងតាមសារព័ត៌មាន INDIAN EXPRESS ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា សាលាក្តីដែលមានសមាជិកបីនាក់ក៏បានចេញសាលក្រមប្រឆាំងនឹងជំនួយការរបស់លោកស្រី Hasina...