ព្រះវិហារ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំមន្ដ្រីជំនាញក្រសួង និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ អញ្ជើញពិនិត្យស្ថានភាពផ្លូវក្រាលល្បាយក្រួសក្រហម១ខ្សែ និងវឌ្ឍនភាពការដ្ឋានសាងសង់ ស្ថានីយចែកចាយទឹកស្អាត តាមទុយោខ្នាតសហគមន៍ ស្ថិតនៅឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ ស្ថានីយចែកចាយទឹកនេះ មានទំហំ ១៥,៤ម៉ែត្រ x ១៨,៧ម៉ែត្រ...
តព្រះវិហារ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំមន្ដ្រីជំនាញក្រសួង និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ អញ្ជើញចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះចំនួន២ភូមិ ស្ថិតនៅក្នុងខេត្តព្រះវិហារ ។ ភូមិទាំង២មានដូចខាងក្រោម៖ ទី១. ភូមិឈ្មោះភូមិសេដ្ឋកិច្ច ស្ថិតនៅក្នុងឃុំឈានមុខ ស្រុកត្បែងមានជ័យ មានផ្ទៃដីភូមិសរុប ២ ១០០ហិកតា...
ភ្នំពេញ ៖ កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ-បុគ្គលិក និងសប្បុរសជន នៅមន្ទីរពេទ្យកាល់ម៉ែត បានប្រព្រឹត្តឡើង នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៥ ដោយមានអ្នកចូលរួមបរិច្ចាគឈាម ពីអ្នកស្ម័គ្រចិត្ត និងសប្បុរសជន ប្រមាណ ៤៥៦ នាក់ ដោយទទួលបានអំណោយ ឈាមប្រមាណ ៤៥៦ ប្លោក...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីសម្រេចចុះឈ្មោះ គណបក្សសន្តិភាពជាតិ សរសេរអក្សរកាត់ គ.ស.ជ ក្នុងបញ្ជីគណបក្ស នយោបាយនៅក្រសួងមហាផ្ទៃ ដោយមានអាសយដ្ឋានទីស្នាក់ការកណ្តាលនៅផ្ទះលេខ៦៩z ផ្លូវបេតុង ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្នុងនោះដែរ ក្រសួង ក៏បានណែនាំ គណបក្សសន្តិភាពជាតិ...
ភ្នំពេញ ៖ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និង លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីភ្ជាប់បំពង់មេនាំទឹកឆៅដោយពុំផ្ដាច់ការផ្គត់ផ្គង់ទឹកស្អាត (Connection Under Pressure) ក្រោមគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រង...
បរទេស ៖ អាកាសយានដ្ឋាន Heathrow របស់ចក្រភពអង់គ្លេស បាននិយាយនៅថ្ងៃសុក្រថា អាកាសយានដ្ឋាននឹងបិទរហូតដល់ពាក់កណ្តាលអធ្រាត្រ បន្ទាប់ពីជួបប្រទះ ការដាច់ចរន្តអគ្គិសនី យ៉ាងធំដោយសារតែមានអគ្គីភ័យឆាបឆេះ នៅស្ថានីយអគ្គិសនី ដែលស្ថិតក្បែរនោះដែលផ្គត់ផ្គង់អាកាសយានដ្ឋាន។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា អាកាសយានដ្ឋាន Heathrow បាននិយាយនៅក្នុង...
ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ព័ន្ធករណីលួចយកដោះយកដែក ផ្លាកយីហោផ្សព្វផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូន (Metfone ) ចំនួន១ផ្ទាំង នៅតាមផ្លូវសាធារណៈ នៅចំណុចផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ការឃាត់ខ្លួននេះ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយ ព័ត៌មាននៅលើបណ្តាញសង្គម ជុំវិញករណីលួចយកដោះយកដែកផ្លាកយីហោផ្សព្វផ្សាយពាណិជ្ជកម្មនៅតាមផ្លូវសាធារណៈ ។ ជនសង្ស័យឈ្មោះ ទួន កក្កដា...
បរទេស៖ កាសែត The Times បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េខាងជើងត្រូវបានគេប៉ាន់ស្មានថា ជាអ្នកកាន់រូបិយប័ណ្ណឌីជីថល bitcoin ធំជាងគេទីបីរបស់ពិភពលោក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា សហរដ្ឋអាមេរិកបានចោទទីក្រុងព្យុងយ៉ាង ពីបទលួចបន្លំទ្រព្យសម្បត្តិឌីជីថលចំនួន ១,៥ ពាន់លានដុល្លារ ហើយបានអះអាងថា ជិតពាក់កណ្តាលនៃប្រាក់ចំណូល រូបិយប័ណ្ណបរទេសរបស់កូរ៉េខាងជើង...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា កម្ពុជា នៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងខ្ពស់ នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀត នៅលើសកលលោក បញ្ហានេះ តម្រូវឱ្យបង្កើនល្បឿននៃកិច្ចខិតខំប្រឹងប្រែង បំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយជាអតិបរមាអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេង។ តាមរយៈសារលិខិត សម្តេចបវរធិបតី ហ៊ុន...
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានឆ្លៀតឱកាស ពីការចុះសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារផ្នែកជំងឺកុមារ នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ នាថ្ងៃ២០ មីនាបានឈាងចូលទៅពិនិត្យស្ថានភាព ទូទៅនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពមួយចំនួននៅខេត្តក្រចេះ និងកំពង់ចាម ដោយមិនបានជូនដំណឹងជាមុន ដល់ប្រធានមណ្ឌលសុខភាពឡើយ ។ មណ្ឌលសុខភាពនិងមន្ទីរពេទ្យដែលសាស្រ្តាចារ្យ ឈាង រ៉ាចូលពិនិត្យនោះរួមមាន ៖ មណ្ឌលសុខភាពមនោរម្យ ខេត្តក្រចេះ...
ភ្នំពេញ ៖ លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្រ្តៃយ៍ នៅថ្ងៃទី១៩-២០ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូ និងមានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អង្គភាពពាក់ព័ន្ធ ចុះដោះលែងរថយន្តដែលបានឃាត់ទុករយៈពេល ១ឆ្នាំ មុនកាលកំណត់។ នៅស្ថានីយជញ្ជីងអ្នកលឿង ខេត្តព្រៃវែង ស្ថានីយបាវិត...
ប្រ៊ុចសែល ៖ គណៈកម្មការអឺរ៉ុប បានដាក់ចេញនូវផែនការដ៏ទូលំទូលាយមួយ ដើម្បីបង្កើនសមត្ថភាពការពាររបស់សហភាពអឺរ៉ុប ក្នុងគោលបំណងពង្រឹង ការត្រៀមលក្ខណៈយោធា និងកាត់បន្ថយការ ពឹងផ្អែកលើសម្ព័ន្ធមិត្តមិនមែនសហភាពអឺរ៉ុប ចំពេលមានភាពមិនច្បាស់លាស់លើការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់អង្គការណាតូ នាពេលអនាគត។ ប្រធានគណៈកម្មាការអឺរ៉ុបលោកស្រី Ursula von der Leyen បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សន្តិសុខ ដែលយើងពឹងផ្អែក មិនអាចត្រូវបានគេទទួលយកបានទៀតនោះទេ។ អឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេច...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានផ្ញើលិខិតមួយច្បាប់ទៅកាន់សមភាគីស៊ីរី លោក Ahmed al-Sharaa ដោយសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារស្ថិរភាពនៅក្នុងប្រទេស។ សារនេះកើតឡើងបន្ទាប់ពីការកើនឡើង នៃអំពើហិង្សាក្នុងប្រទេសដែលហែកហួរ ដោយសង្រ្គាមនាពេលថ្មីៗនេះ ដែលទីក្រុងមូស្គូបានថ្កោលទោសយ៉ាងខ្លាំង...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ថាអគារផ្នែកជំងឺកុមារ នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ នឹងជួយលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសសុខភាពមាតា ទារក កុមារនៅកម្ពុជា។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារផ្នែកជំងឺកុមារ នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ នាថ្ងៃ២០ មីនា សាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល ដែលបានបម្រើសេវាថែទាំ...
យេរ៉ូសាឡឹម៖ អ៊ីស្រាអែលបានសម្តែង “ការសោកស្ដាយ” ចំពោះការស្លាប់របស់ បុគ្គលិកអង្គការសហប្រជាជាតិ ប៊ុលហ្គារី ក្នុងការវាយប្រហារលើផ្ទះសំណាក់ របស់អង្គការសហប្រជាជាតិ នៅតំបន់ Deir al-Balah នៃតំបន់ហ្គាហ្សា ប៉ុន្តែបានឲ្យដឹងថា ការស៊ើបអង្កេតដំបូង បានរកឃើញថា មិនមានការពាក់ព័ន្ធ របស់អ៊ីស្រាអែល នៅក្នុងឧប្បត្តិហេតុនោះទេ។ អង្គការសហប្រជាជាតិបានឲ្យដឹងថា បុគ្គលិកដែលជួលដោយការិយាល័យ អង្គការសហប្រជាជាតិសម្រាប់សេវាគម្រោង (UNOPS)...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃ អតិបរមាលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ សម្រាប់អនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ គឺប្រេងសាំងធម្មតា តម្លៃ ៣ ៨៥០រៀលក្នុង១លីត្រ (តម្លៃថេរ) ខណៈប្រេងម៉ាស៊ូតតម្លៃ ៣ ៧០០រៀលក្នុង១លីត្រ (តម្លៃថេរ) បើធៀបទៅ១០ថ្ងៃមុន៕
ភ្នំពេញ ៖ តាមរយៈវេទិកាកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន, លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញ សុទិដ្ឋិនិយមយ៉ាងមុតមាំថា វិនិយោគិន និងធុរជន នឹងពិនិត្យលទ្ធភាព និងឱកាសអញ្ជើញមកសិក្សា ស្វែងយល់ដោយផ្ទាល់នៅកម្ពុជា ។ ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល...
ភ្នំពេញ៖ ក្នុងពេលណែនាំ ដល់លោកគ្រូ អ្នកគ្រូ ត្រូវបង្កើតទំនាក់ទំនង ជាមួយអាណាព្យាបាលសិស្ស ប្រៀបបានបង្កើត ញាតិបន្ថែម និងអាចជួយយកអាសាគ្នា ក្នុងពេលណាមួយដែលជួបការលំបាកនោះ សម្តេចធិបតី ក៏បានរំលឹក រឿងកាលពីឆ្នាំ២០១៣ ដែលពេលនោះជួបបញ្ហា ហើយត្រូវបានមនុស្សមួយភូមិរត់មកជួយ ដែលធ្វើឱ្យសម្តេចមានក្តីរំភើប និងសប្បាយចិត្ត នៅពេលបានឃើញ ការស្រលាញ់រាប់អាន ពីអ្នកភូមិដាច់ស្រយាលបែបនេះ ។ ក្នុងឱកាសអញ្ជើញជាអធិបតី...
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី នៅក្នុងការសន្ទនា តាមទូរស័ព្ទកាលពីថ្ងៃពុធ បានយល់ព្រមលើ “បទឈប់បាញ់មួយផ្នែកប្រឆាំង នឹងទីតាំងថាមពល” រវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ ការហៅទូរស័ព្ទនេះ បានកើតឡើង...
សេអ៊ូល៖ ប្រធានាធិបតីស្តីទីបានឲ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងបន្តដំណើរការប្រព័ន្ធត្រួតពិនិត្យទីផ្សារ ២៤ ម៉ោងរបស់ខ្លួន ចំពេលមានផែនការដំឡើងពន្ធ “ទៅវិញទៅមក” ដោយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងការកែសម្រួលគោលនយោបាយរូបិយវត្ថុ ដែលអាចធ្វើទៅបានដោយប្រទេសសេដ្ឋកិច្ចធំៗ។ ប្រធានាធិបតីស្តីទី កូរ៉េខាងត្បូងលោក Choi Sang-mok បានធ្វើការ កត់សម្គាល់ នៅក្នុងកិច្ចប្រជុំ ស្តីពីលក្ខខណ្ឌ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យលោកគ្រូ-អ្នកគ្រូ ត្រូវពង្រឹងលើការបង្រៀន សិស្សានុសិស្ស ចាប់ពីថ្នាក់ទី១ដល់ទី១២ ដើម្បីឲ្យមានចំណេះពិតប្រាកដ ជៀសវាងនៅពេលចូលប្រឡង ចូលក្របខណ្ឌរដ្ឋសរសេរ អក្សរមិនត្រង់ជួរបន្ទាត់ ។ ក្នុងវេទិកាអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ ហ៊ុនសែន សេរីភាព នាព្រឹកថ្ងៃទី២១ ខែមីនា...
ភ្នំពេញ ៖ លោក ស សុខា អនុប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានក្រុមប្រឹក្សា យុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) បានថ្លែងថា គ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនបានប្រមូលផ្ដុំ បានប្រែក្លាយកម្លាំងយុវជនឱ្យទៅជាសសរស្ដម្ភ និងជាឆ្អឹងខ្នងដ៏រឹងមាំរបស់ជាតិ មាតុភូមិ និងប្រជាជន។ ការលើកឡើងរបស់ លោក ស សុខា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យឪពុកម្តាយ ឬអាណាព្យាបាលសិស្ស ត្រូវផ្តល់ការទុកចិត្តទៅលើការអប់រំ ប្រៀនប្រដៅរបស់លោកគ្រូ អ្នកគ្រូ តាមរយៈសហការរួមគ្នា ទំនាក់ទំនងជាមួយគ្នា កុំឆាប់ប្រតិកម្ម ជាពិសេសតាមរយៈបណ្តាញសង្គម។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអគារសិក្សា ខ្លោងទ្វារ និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ...
ភ្នំពេញ៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានស្កាត់មកពីទីជិតឆ្ងាយ រួតរះក្រោកតាំងពីព្រលឹមស្រាងៗ ដើម្បីរង់ចាំទស្សនាទិដ្ឋភាពដ៏អស្ចារ្យ គឺថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរ និងឆ្លៀតចូលទស្សនាសម្រស់ប្រាសាទអង្គរវត្ត នាពេលព្រឹកផង។ បើតាមហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ ចាប់តាំងពីម៉ោង ៥ព្រឹកមកម្ល៉េះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួនប្រមាណជាង ២០,០០០នាក់ បានមករង់ចាំទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនេះ នៅខាងមុខប្រាសាទអង្គរវត្ត ៕
ភ្នំពេញ៖ ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ធ្វើកំណាយសង្គ្រោះនៅស្ពានហាលខាងលិច របស់ប្រាសាទបេងមាលា ស្ថិតនៅភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ បើតាមហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ការធ្វើកំណាយសិក្សាស្រាវជ្រាវនេះ ជាគម្រោងរបស់អាជ្ញាធរជាតិអប្សរា ដើម្បីរៀបចំជួសជុល និងស្ដារប្រព័ន្ធផ្លូវទឹករបស់ស្ពានហាល ខាងលិចនៃប្រាសាទបេងមាលា ឱ្យដំណើរការល្អឡើងវិញ ដើម្បីនាំយកទឹកតាមកសិន្ធុទៅបំពេញវាលផ្ទី ស្ថិតនៅខាងកើតប្រាសាទ(ជាសំណង់រក្សាទឹក សព្វថ្ងៃគេនិយមហៅ បារាយណ៍)។ លោក...
សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបញ្ចប់សមយុទ្ធយោធារួមប្រចាំឆ្នាំដ៏សំខាន់មួយ ក្នុងគោលបំណងពង្រឹងសមត្ថភាព ការពាររបស់ពួកគេប្រឆាំងនឹងការគំរាមកំហែង ផ្នែកយោធារបស់កូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ លំហាត់ហ្វឹកហ្វឺន Freedom Shield ដែលក្លែងធ្វើដោយកុំព្យូទ័រ បានឈានដល់ទីបញ្ចប់ បន្ទាប់ពីដំណើរការរយៈពេល ១១ ថ្ងៃ ប្រឈមមុខនឹងការវិវត្តន៍នៃការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង និងការពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយរុស្ស៊ី។ សមយុទ្ធឆ្នាំនេះ...
តូក្យូ៖ ទេសាភិបាលធនាគារកណ្តាលជប៉ុនលោក Kazuo Ueda បានសម្តែងការព្រួយបារម្ភ ចំពោះភាពមិនច្បាស់លាស់ ជុំវិញផលប៉ះពាល់លើសេដ្ឋកិច្ចក្នុងស្រុក នៃផែនការពន្ធដ៏គឃ្លើនរបស់ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដោយថាលោកចង់តាមដានស្ថានភាព មុនពេលសម្រេចចិត្តលើការដំឡើង អត្រាការប្រាក់បន្ទាប់ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ នៅចុងបញ្ចប់នៃកិច្ចប្រជុំ គោលនយោបាយរយៈពេលពីរថ្ងៃ ធនាគារកណ្ដាលជប៉ុន បានឈរលើអត្រាបច្ចុប្បន្ន ០.៥ ភាគរយ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កាលពីថ្ងៃពុធបានធ្វើការពណ៌នាការហៅទូរស័ព្ទ ជាមួយនឹងលោក Vladimir Zelensky របស់អ៊ុយក្រែនទទួលបានលទ្ធផលល្អគួរជាទីគាប់ចិត្ត។ ការសន្ទនានេះបានកើតឡើងជាចម្បង ជុំវិញការសន្ទនាតាមទូរស័ព្ទរយៈពេល ២ម៉ោងកន្លង របស់គាត់ជាមួយប្រធានាធិបតីរុស្ស៊ី លោក Putin កាលពីថ្ងៃអង្គារដែលនេះបើយោងតាមអ្វីដែល លោក Trump បានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមTruth...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជាបានមានប្រសាសន៍ថា ការមិនផ្តល់ឋានន្តរសក្តិ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ដល់សម្តេចក្រឡាហោម ស ខេង ព្រោះសម្តេចជាស៊ីវិល ។ ការលើកឡើងរបស់សម្តេចតេជោនេះ ឆ្លើយតបទៅបុគ្គលមួយចំនួនអំពីការមិនផ្តល់ឋានន្តរសក្តិ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ដល់សម្តេច ស ខេង ខណៈសម្តេចក៏ជាឥស្សរជនជាន់ខ្ពស់ របស់គណបក្សប្រជាជនកម្ពុជា ដូចសម្តេច ទៀ...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងដោយជោគជ័យ នូវប្រព័ន្ធមីស៊ីលពីដីទៅអាកាស ចុងក្រោយបង្អស់របស់ខ្លួន ដែលថ្មីៗនេះត្រូវបានដាក់ឱ្យ ដំណើរការក្នុងផលិតកម្មពេញលេញ ខណៈដែលមេដឹកនាំលោក គីម ជុងអ៊ុន ជាអ្នកត្រួតពិនិត្យការសាកល្បងនេះដោយផ្ទាល់។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានកត់សម្គាល់ថា ការបាញ់សាកល្បងនេះត្រូវបាន ធ្វើឡើងដោយរដ្ឋបាលមីស៊ីល របស់ប្រទេសកាលពីថ្ងៃព្រហស្បតិ៍ដើម្បី “ពិនិត្យមើលដំណើរការដ៏ទូលំទូលាយ” នៃប្រព័ន្ធមីស៊ីល ដែលត្រូវបានផលិតឡើង នៅសហគ្រាសឧស្សាហកម្មអាវុធក្នុងស្រុក។...