(ភ្នំពេញ)៖ ទីបំផុតបានសង់ផ្ទះតបស្នងអ្នកមានគុណ! ប្អូនស្រី ហ៊ីម ថាវី បច្ចុប្បន្នរស់នៅ ភូមិថ្លុកក្រវ៉ាន់ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម មុខរបរជាអ្នកដកដំឡូង បានបញ្ជាក់ថា គាត់បានទិញទឹកក្រូចអាយស៍កូឡា២ដប ឱ្យម្តាយមួយដប ខ្លួនឯងផឹកមួយដប។ ស្រាប់តែមូលគម្របភ្លាម ក៏បានឃើញលុយសុទ្ធ 5,555$ នៅលើកម្របដប ស្រែកហ៊ោឡើងផ្អើរពេញចំការដកដំឡូង។ ប្អូនស្រី បានបន្តរៀបរាប់យ៉ាងរំភើបថា៖ «នេះជាលើកដំបូងក្នុងឆាកជីវិតរបស់ខ្ញុំ ដែលមានសំណាងបានកាន់លុយ $5,555 ដ៏ច្រើនសន្ធឹកសន្ធាប់នេះ។ ភ្លាមៗ ខ្ញុំស្រមៃមានគម្រោងយកទៅសាងសង់ផ្ទះថ្មី ឱ្យធំជាងមុន...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានឲ្យដឹងថា ប្រទេសចិនគាំទ្រយ៉ាងមុតមាំគុយបាក្នុងការការពារអធិបតេយ្យភាពជាតិរបស់ខ្លួន និងប្រឆាំងនឹងការជ្រៀតជ្រែក និងការរារាំងពីបរទេស។ លោក ស៊ី បានធ្វើការកត់សម្គាល់នៅពេលជួបជាមួយប្រធានាធិបតីគុយបាលោក Miguel Diaz-Canel នៅខាងក្រៅការប្រារព្ធពិធីរំលឹកខួបលើកទី៨០ នៃជ័យជំនះក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យរបស់សហភាពសូវៀត។ ភាគីចិនក៏គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសគុយបា ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមផងដែរ ដោយលោក ស៊ី បានបន្ថែមថា ភាគីទាំងពីរ...
បរទេស៖ ទូរទស្សន៍រដ្ឋប៉ាគីស្ថានបានផ្សាយនៅថ្ងៃសៅរ៍ថា ការវាយប្រហារសងសឹកកំពុងដំណើរការបន្ទាប់ពីឥណ្ឌា បានបាញ់មីស៊ីលទៅកាន់មូលដ្ឋានទ័ពអាកាសចំនួនបីក្នុងប្រទេសប៉ាគីស្ថាន។ វាមិនបានផ្តល់ព័ត៌មានលម្អិតទេ ហើយវាមិនច្បាស់ថាទីតាំងយោធាមួយណាក្នុងប្រទេសឥណ្ឌាកំពុងត្រូវបានកំណត់គោលដៅនោះដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា “ទីតាំងជាច្រើននៅក្នុងប្រទេសឥណ្ឌាកំពុងត្រូវបានកំណត់គោលដៅក្នុងការវាយប្រហារសងសឹកនេះ” ។ អ្នកនាំពាក្យកងទ័ពប៉ាគីស្ថានបាននិយាយនៅថ្ងៃសៅរ៍ថា ឥណ្ឌាបានបាញ់មីស៊ីលទៅកាន់មូលដ្ឋានទ័ពអាកាសចំនួនបី នៅក្នុងប្រទេសប៉ាគីស្ថាន ប៉ុន្តែភាគច្រើននៃមីស៊ីលត្រូវបានស្ទាក់ចាប់។ វាជាការកើនឡើងចុងក្រោយបង្អស់នៅក្នុងជម្លោះដែលបង្កឡើងដោយការសម្លាប់រង្គាលដោយកាំភ្លើងកាលពីខែមុន ដែលឥណ្ឌាបានស្តីបន្ទោសប៉ាគីស្ថាន។ ប៉ុន្មានម៉ោងមុនពេលការអះអាងរបស់ប្រទេសប៉ាគីស្ថានលើការបាញ់មីស៊ីលចូលទៅក្នុងទឹកដីរបស់ខ្លួនដើម្បីកំណត់គោលដៅមូលដ្ឋានទ័ពអាកាស...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសង្កត់ធ្ងន់លើទំនាក់ទំនងក្នុងសម័យសង្រ្គាម និងការកើនឡើងនៃតួលេខពាណិជ្ជកម្មក្នុងអំឡុងពេលជួបជាមួយប្រធានាធិបតីអេហ្ស៊ីប Abdel Fattah el-Sisi នៅវិមានក្រឹមឡាំងកាលពីថ្ងៃសុក្រ។ លោកបានពណ៌នាប្រទេសនេះថាជាដៃគូសំខាន់មួយរបស់ក្រុងម៉ូស្គូនៅទ្វីបអាហ្វ្រិក។គណៈប្រតិភូអេហ្ស៊ីបបានមកដល់ទីក្រុងមូស្គូ ដើម្បីចូលរួមក្នុងក្បួនដង្ហែរទិវាជ័យជំនះលើទីលានក្រហម និងពិធីបុណ្យផ្សេងៗទៀតដែលប្រារព្ធខួបលើកទី៨០ នៃជ័យជំនះរបស់សហភាពសូវៀតលើពួកណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទីពីរ។ ក្រោយការដង្ហែក្បួន មេដឹកនាំរុស្ស៊ី និងអេហ្ស៊ីបបានជួបប្រជុំទ្វេភាគីផងដែរ។ លោក Putinបាននិយាយថា៖...
ភ្នំពេញ៖ លោក វ៉ាង វិនពិន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា សម្ដែងការជឿជាក់ថាទុរេនខ្មែរឆ្ងាញ់កាន់តែច្រើននឹងត្រូវនាំចេញទៅកាន់ប្រទេសចិននាពេលអនាគត។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា គូសបញ្ជាក់ថា «ខ្ញុំរីករាយដែលបានមកលេងចម្ការទុរេនកំពត និងភ្លក្សទុរេនអៅខាក់ ដែលជាទុរេនឆ្ងាញ់ជាងគេលើពិភពលោក។ សូមអរគុណដល់សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សម្រាប់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ ជឿជាក់ថាទុរេនខ្មែរឆ្ងាញ់កាន់តែច្រើននឹងត្រូវនាំចេញទៅកាន់ប្រទេសចិននាពេលអនាគត»៕
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីភ្នាក់ងារជាតិសន្តិសុខនៃអ៊ុយក្រែន ហៅកាត់ថាSBU បាននិយាយថា ខ្លួនបានរុះរើបណ្តាញចារកម្មយោធានៃប្រទេសហុងគ្រី ដែលត្រូវបានចោទប្រកាន់ថា បានប្រតិបត្តិការនៅក្នុងតំបន់ Transcarpathia ដែលជាតំបន់ភាគខាងលិចបំផុតរបស់ប្រទេសអ៊ុយក្រែន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម X កាលពីថ្ងៃសុក្រ អ្នកនាំពាក្យ SBU លោក Artyom Degtyarenko បាននិយាយថា អតីតយុទ្ធជនយោធាអ៊ុយក្រែនពីរនាក់ដែលក្នុងនោះមានបុរសម្នាក់ និងស្ត្រីម្នាក់...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba មិនមានគម្រោងកាត់បន្ថយអត្រាពន្ធលើការប្រើប្រាស់ ដើម្បីជួយបន្ទន់ការវាយប្រហារពីអតិផរណា និងពន្ធអាម៉េរិកនោះទេ ដោយបានច្រានចោលការអំពាវនាវឱ្យមានការបន្ធូរបន្ថយពីគណបក្សប្រឆាំង និងសូម្បីតែសមាជិកសភាបក្សកាន់អំណាចមួយចំនួនមុនការបោះឆ្នោតជាតិ។ ប្រភពបានឲ្យដឹងថាលោក Ishiba បានជូនដំណឹងដល់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរួចហើយអំពីចេតនារបស់គាត់ ដែលជាក់ស្តែងឆ្លុះបញ្ចាំងពីការព្រួយបារម្ភថាការកាត់បន្ថយពន្ធនឹងរារាំងទំហំសារពើពន្ធរបស់រដ្ឋាភិបាល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ប្រធានខុទ្ទកាល័យលោក Yoshimasa Hayashi បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា ពន្ធលើការប្រើប្រាស់ ដែលបច្ចុប្បន្នកំណត់នៅ ៨ ភាគរយសម្រាប់អាហារ...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ បញ្ជាក់ឱ្យដឹងថា ករណីអំពីការជជែកវែកញែករវាងរដ្ឋបាលរោងចក្រ និងកម្មករនិយោជិតនៃក្រុមហ៊ុនស៊ីង កៃ សេន ហ្គាមិន ឯ.ក ដែលបានកើតឡើងកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ត្រូវបានដោះស្រាយរួចរាល់ប្រកបដោយការយោគយល់និងអធ្យាស្រ័យខ្ពស់។ ក្រោយមានករណីនេះភ្លាម ក្រសួង បានចាត់មន្ត្រីជំនាញ ចុះពិនិត្យនិងសម្របសម្រួលដោះស្រាយដោយលទ្ធផលមានការយោគយល់ និងអធ្យាស្រ័យខ្ពស់ព្រោះភាគីរដ្ឋបាលក្រុមហ៊ុនព្រមព្រៀង មិនធ្វើលិខិតព្រមាននោះទេខណៈភាគីកម្មករនឹងប្រគល់ជូនលិខិតពេទ្យបញ្ជាក់ ពីគ្រោះថ្នាក់ចរាចរណ៍ទៅកាន់ក្រុមហ៊ុនផងដែរ។ ក្រសួងការងារ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT វិមានក្រឹមឡាំងបានសរសើរប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic និងនាយករដ្ឋមន្រ្តីស្លូវ៉ាគីលោក Robert Fico ចំពោះការប្រឆាំងនឹងសម្ពាធរបស់សហភាពអឺរ៉ុប និងចូលរួមក្នុងការប្រារព្ធទិវាជ័យជំនះនៅក្នុងរដ្ឋធានីរុស្ស៊ីកាលពីថ្ងៃសុក្រ។ ទោះបីជាមានការព្រមានពីទីក្រុងប្រ៊ុសែលក៏ដោយ លោក Vucic និង Fico ក៏បានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បន្ថែមពីលើការចូលរួមក្នុងពិធីរំលឹកខួបលើកទី80នៃជ័យជំនះរបស់សហភាពសូវៀតក្នុងសង្គ្រាមលោកលើកទីពីរដដែល។...
បរទេស៖ ប្រទេសឥណ្ឌា និងប៉ាគីស្ថាន បានព្រមព្រៀងលើបទឈប់បាញ់មួយកាលពីថ្ងៃសៅរ៍ បន្ទាប់ពីកិច្ចចរចាដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នាផ្នែកយោធាដ៏ធ្ងន់ធ្ងរបំផុតរវាងគូប្រជែង ដែលមានប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរក្នុងរយៈពេលជាច្រើនទសវត្សរ៍។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថានឹងនាំមកនូវការបញ្ចប់យ៉ាងឆាប់រហ័សនៃការប៉ះទង្គិចគ្នាដែលកើនឡើងជាច្រើនសប្តាហ៍ រួមទាំងការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដែលបង្កឡើងដោយការសម្លាប់រង្គាលអ្នកទេសចរដោយខ្មាន់កាំភ្លើងកាលពីខែមុន ដែលឥណ្ឌាបានស្តីបន្ទោសលើប៉ាគីស្ថានដែលបដិសេធការចោទប្រកាន់នេះ។ ជាងនេះទៅទៀត ក៏មានជនស៊ីវិលរាប់សិបនាក់ត្រូវបានសម្លាប់ទាំងសងខាងចាប់តាំងពីពេលនោះមក។ ពាក្យដំបូងនៃបទឈប់បាញ់បានមកពីប្រធានាធិបតីអាមេរិក Donald...
Breaking: រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាននិយាយថា ប្រទេសរបស់លោកនិងឥណ្ឌាបានព្រមព្រៀងបទឈប់បាញ់ដោយមានប្រសិទ្ធភាពភ្លាមៗ។ ប្រភពCNN។
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ (ILO) បានរៀបចំកម្មវិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី “ការបង្កើតគោលនយោបាយ ដោយផ្អែកលើភស្តុតាងសម្រាប់ការងារសមរម្យ” នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ពិធីបិទវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមអធិបតីភាព លោក សោម ចំណាន រដ្ឋលេខាធិការ...
ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និង លោកជំទាវ ព្រមទាំងមន្រ្តីរាជការទាំងអស់ សូមគោរពអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសទទួលបានគ្រឿងឥស្សរិយយស «Grand Collar of the Order of Timor-Leste»...
ភ្នំពេញ៖ លោក សយ ច័ន្ទវិចិត្រអ្នកនាំពាក្យអង្គភាពប្រឆាំងអំពេីពុករលួយ (ACU)បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ក្រោយមានការឃាត់ខ្លួនលោក សម្បត្តិ កុសលរួចមក នៅព្រឹកថ្ងៃ១០ ឧសភានេះ ACU បានរៀបចំសំណុំរឿងបញ្ជូនខ្លួនបុគ្គលរូបនេះទៅតុលាការសៀមរាបហើយ។ លោក សម្បត្តិ កុសលជាស្នងការរងខេត្តបន្ទាយមានជ័យគឺជាអ្នកពាក់ព័ន្ធជាប់ជំពាក់បំណុលជាមួយស្រ្តីឈ្មោះ ចិន ស្រីដា ត្រូវបាន ACU ឃាត់ខ្លួន នាល្ងាចថ្ងៃ៨ ឧសភា។...
ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានក្រុមការងារ ចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក បានអញ្ជើញធ្វើដំណើរ ចាកចេញពីមាតុភូមិកម្ពុជា តាមរយៈអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ទឹកដីនៃសហរដ្ឋអាម៉េរិក ដើម្បីបំពេញបេសកកម្ម ក្រោមការចង្អុលបង្ហាញ ដ៏ខ្ពង់ខ្ពស់ពីសំណាក់...
ភ្នំពេញ ៖ យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ នាថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ មន្ត្រីអត្តសញ្ញាណកម្ម នឹងប្រគេនអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនព្រះសង្ឃគង់នៅវត្តនិគ្រោធវ័ន (គល់ទទឹង) រួមទាំងអាចារ្យ តាជី យាយជី សរុបចំនួន៧០អង្គ/នាក់។ ការប្រគេន និងផ្ដល់ជូននេះបានធ្វើឡើង បន្ទាប់ពីអគ្គនាយកដ្ឋាន បានចាត់មន្រ្តីជំនាញចុះផ្ដល់សេវាធ្វើអត្តសញ្ញាណបណ្ណប្រគេន ព្រះសង្ឃចំនួន១២៨អង្គ និងគណកម្មការវត្ត៣២នាក់នៅវត្តគល់ទទឹង កាលពីពេលថ្មីនេះ។ បើតាមរបាយការណ៍...
ថ្ងៃទី៩ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Vucic ប្រធានាធិបតីស៊ែប៊ីនៅទីក្រុងម៉ូស្គូ។ លោក Xi Jinping បានលើកឡើងថា ប្រឈមមុខនឹងការវិវឌ្ឍយ៉ាងលឿននៃបម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលពុំធ្លាប់មានក្នុង ១សតវត្សរ៍ និងហានិភ័យនិងបញ្ហាប្រឈមជាច្រើន ប្រទេសចិន និងស៊ែប៊ីគួរតែរក្សាយុទ្ធសាស្ត្រដ៏រឹងមាំ ផ្តោតលើការធ្វើរឿងផ្ទាល់ខ្លួនឱ្យបានល្អបន្តវេន និងផ្សព្វផ្សាយទំនាក់ទំនងមិត្តភាពដែកថែប ពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក និងជំរុញការកសាងសហគមន៍រួមវាសនាចិន-ស៊ែប៊ី...
ថ្ងៃទី៩ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិន បានជួបពិភាក្សា ការងារជាមួយលោកFico នាយករដ្ឋមន្រ្តីស្លូវ៉ាគី នៅទីក្រុងម៉ូស្គូ។ លោក Xi Jinping បានលើកឡើងថា ការជំរុញការអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយ ស៊ីជម្រៅ និងក្នុងកម្រិតខ្ពស់នៃទំនាក់ទំនងចិន-ស្លូវ៉ាគី គឺសមស្របតាមផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជននៃប្រទេសទាំងពីរ ហើយសមស្របនឹងនិន្នាការប្រវត្តិសាស្ត្រនៃកិច្ចសហប្រតិបត្តិការបើកចំហ ការផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ។...
“ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋចិន Xi Jinping លើកនេះមានអត្ថន័យដ៏សំខាន់ក្នុងការរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រនិងរំពឹងទុកពីអនាគត” “គោលជំហររបស់ចិន និងរុស្ស៊ីដែលរួមគ្នាគាំពារសមិទ្ធផលជ័យជម្នះ នៃសង្គ្រាមលោកលើកទីពីរនិងសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្រ្គាមលោកលើកទី២ ធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពកាន់តែជិតស្និទ្ធ ព្រមទាំងបានជះឥទ្ធិពលដ៏ជ្រាលជ្រៅនិងវែងឆ្ងាយចំពោះទូទាំងពិភពលោក”។ល។ អំពីការដែលលោកប្រធានរដ្ឋចិន Xi Jinping អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅរុស្ស៊ី ព្រមទាំងចូលរួមពិធីអបអរសាទរខួប ៨០ ឆ្នាំនៃថ្ងៃជ័យជម្នះក្នុងសង្គ្រាមការពារជាតិដ៏មហិមារបស់សហភាពសូវៀតពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែឧសភា មតិអន្តរជាតិបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ។ ឆ្នាំនេះជាខួបទី៨០ នៃថ្ងៃជ័យជម្នះក្នុងសង្គ្រាមប្រជាជនចិនប្រឆាំងការឈ្លានពានរបស់ជប៉ុននិងថ្ងៃជ័យជម្នះក្នុងសង្រ្គាមការពារជាតិដ៏មហិមារបស់សហភាពសូវៀត...
ថ្ងៃទី៩ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Min Aung Hlaing មេដឹកនាំមីយ៉ាន់ម៉ានៅទីក្រុងម៉ូស្គូ។ លោក Xi Jinping បានលើកឡើងថា ប្រទេសចិន និងមីយ៉ាន់ម៉ា គឺជាសហគមន៍រួមវាសនា ដែលរួមសុខរួមទុក្ខ និងជួយយកអាសាទៅវិញទៅមក។ ឆ្នាំ២០២៥នេះគឺជាខួបលើកទី ៧៥...
កាលពីថ្ងៃទី ៨ ខែឧសភា លោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចិនបានជួបពិភាក្សាជាមួយលោក Maxim Reshetnikov រដ្ឋមន្ត្រីក្រសួង ការអភិវឌ្ឍសេដ្ឋកិច្ច រុស្ស៊ីនៅទីក្រុងម៉ូស្គូ ។ ភាគីទាំងពីរបានធ្វើការ ផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ អំពីបញ្ហាដូចជាការ អនុវត្តកិច្ចព្រមព្រៀង ដែលត្រូវបានដំឡើក ម្រិតស្តីពីការជំរុញ និងការការពារវិនិយោគទៅវិញទៅមកចិន-រុស្ស៊ី ការពង្រឹងកិច្ចសហប្រតិបត្តិការ...
ភ្នំពេញ៖ ព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារ របស់អគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភាបានចុះទៅពិនិត្យ វឌ្ឍនភាព នៃការកែលម្អបណ្ណាល័យឡានឆាង-មេគង្គ (ទី៣) ស្ថិតនៅក្នុងសាលាបឋមសិក្សាព្រែកលាប ។ លោក អោក បូរ៉ា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះអំណោយដ៏ថ្លៃថ្លា របស់មជ្ឈមណ្ឌលប្រទេសចិន សម្រាប់បោះពុម្ពនិង ចែកផ្សាយសៀវភៅ ទៅកាន់បរទេស...
ភ្នំពេញ ៖ ជាទំព័រប្រវត្តិសាស្ត្រថ្មី ក្នុងឧស្សាហកម្ម ផលិតទឹកពិសា វីតាល់ជាផលិតផលដំបូងគេ នៅកម្ពុជា ដែលទទួល បានវិញ្ញាបនបត្រ បញ្ជាក់ផលិតផល គុណភាពខ្ពស់ និងសុវត្ថិភាពចំណីអាហារ ពីស្ថាប័ន NSF នៃសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ។ អបអរសាទរ ទឹកពិសាវីតាល់គ្រប់ចំណុះ មោទនភាពផលិតផលជាតិ គុណភាព និងសុវត្ថិភាព...
ភ្នំពេញ ៖ លោកជំទាវ ខៀវ សស៊ីលៀប ស្ថាបនិកា និងជាអគ្គនាយិកា នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស (Hanuman Beverages) បានបរិច្ចាគថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ...
ភ្នំពេញ៖ ឯកឧត្តម សាស្រ្តាចារ្យបណ្ឌិត ទ្រី ចាន់ធុច អនុរដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យអាស៊ីអឺរ៉ុប សូមគោរពអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសទទួលបានគ្រឿងឥស្សរិយយស «Grand Collar of the Order of Timor-Leste» ជាឥស្សរិយយសកម្រិតខ្ពស់បំផុតរបស់ប្រទេសទីម័រឡេស្តេ។...
ភ្នំពេញ ៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងនាថ្ងៃ១០ ឧសភាថា ក្រសួងកសិកម្មកំពុងធ្វើការយ៉ាងសកម្មជាមួយរដ្ឋបាលខេត្តបាត់ដំបង និងក្រសួងពាណិជ្ជកម្ម ក្នុងការចរចាជាមួយភាគីថៃ ដើម្បីដោះស្រាយបញ្ហារឹតបន្តឹង«ការនាំចេញផ្លែល្ពៅក្រៅផ្លូវការ»ទៅកាន់ប្រទេសថៃ នៅតាមច្រកព្រំដែនគោកក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។ ការលើកឡើងរបស់អ្នកនាំពាក្តក្រសួងកសិកម្មនេះ បន្ទាប់ពីបណ្តាញសង្គមហ្វេសប៊ុកលើកឡើងជាបន្តបន្ទាប់ពីករណីផ្លែល្ពៅរបស់កម្ពុជាទីផ្សារក្រោយពីការប្រមូលផល។ លោកអ្នកនាំពាក្យបានឱ្យដឹងថា បញ្ហានៃការរឹតបន្តឹងនេះ បានបណ្តាលឱ្យមានការជន់ជោរផ្លែល្ពៅដែល នាំចេញមិនបាននេះនៅលើទីផ្សារក្នុងស្រុក និងត្រូវបានឈ្មួញទាំងនោះយកទៅចែកចាយដោយឥតគិតថ្លៃ...
ថ្ងៃទី៩ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Miguel Díaz-Canel លេខាធិការទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តគុយបា និងជាប្រធានរដ្ឋគុយបានៅទីក្រុងម៉ូស្គូ។ លោក Xi Jinping បានលើកឡើងថា ឆ្នាំនេះគឺជាខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងគុយបា។ ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងចំណងមិត្តភាពដែកថែបជាមួយគុយបា កសាងសហគមន៍រួមវាសនាចិន-គុយបាឱ្យកាន់តែជិតស្និទ្ធ ដើម្បីធ្វើជាគំរូនៃសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសសង្គមនិយម...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីចិន លោក Xi Jinping បានអំពាវនាវឱ្យលុបបំបាត់បុព្វហេតុនៃជម្លោះអ៊ុយក្រែន ជាមធ្យោបាយមួយដើម្បីសម្រេចបានសន្តិភាពយូរអង្វែង។ លោកប្រធានាធិបតីចិនរូបនេះក៏បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលកិច្ចប្រជុំក្រៅផ្លូវការមួយកាលពីថ្ងៃទី៨ខែឧសភាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinផងដែរ នេះបើយោងតាមក្រសួងការបរទេសនៅទីក្រុងប៉េកាំង។ លោក Xi ស្ថិតក្នុងចំណោមមេដឹកនាំពិភពលោកជាង២០រូប ដែលចូលរួមក្នុងព្រឹត្តិការណ៍ឆ្នាំនេះនៅទីក្រុងមូស្គូ ដើម្បីរំលឹកខួបលើកទី៨០នៃជ័យជម្នះរបស់សូវៀតលើពួកណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទីពីរ។ លោក Xi និង Putin បានជួបពិភាក្សាគ្នាក្នុងទម្រង់បិទជិត...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានណែនាំគ្រប់អង្គភាពគយតាមច្រកព្រំដែនថៃទាំងអស់ ត្រូវទប់ស្កាត់ ការប៉ុនប៉ងលួចនាំចូល ដោយខុសច្បាប់នូវសត្វពាហនៈ (គោ-ក្របី) និងសាច់គោ-ក្របី ពីប្រទេសថៃ ចូលមកកម្ពុជា។ ការណែនាំនេះ បន្ទាប់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់វិធានការទប់ស្កាត់ការឆ្លងជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ចូលកម្ពុជា ដោយផ្អាកការនាំចូលជាបណ្ដោះអាសន្នសត្វពាហនៈ (គោ-ក្របី) និងសាច់គោ-ក្របី ពីប្រទេសថៃ។...
បរទេស៖ ប្រទេសប៉ាគីស្ថានបាននិយាយថា ប្រទេសឥណ្ឌាបានបាញ់មីស៊ីល ទៅកាន់មូលដ្ឋានទ័ពអាកាស ចំនួនបីក្នុងប្រទេស ប៉ាគីស្ថាន នៅថ្ងៃសៅរ៍ ប៉ុន្តែមីស៊ីលភាគ ច្រើនត្រូវបានស្ទាក់ចាប់ ហើយការវាយប្រហារ សងសឹកទៅលើប្រទេសឥណ្ឌា កំពុងដំណើរការ។ វាជាការកើនឡើងភាពតានតឹង ចុងក្រោយបង្អស់ នៅក្នុងជម្លោះដែលបង្កឡើង ដោយការសម្លាប់រង្គាលកាលពីខែមុន ដែលឥណ្ឌាបានស្តីបន្ទោសលើប៉ាគីស្ថាន។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥...