បរទេស៖ អតីតប្រធានាធិបតីអាមេរិកគឺលោក Donald Trump បានអះអាងថា ប្រធានាធិបតី Joe Biden និង អង្គការ NATO បានធ្វើទង្វើ “ល្ងង់” បើប្រៀបធៀបទៅនឹង ភាព “ឆ្លាត” របស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin ហើយបានអះអាងថា ជម្លោះរបស់រុស្ស៊ីនៅអ៊ុយក្រែននឹងមិនកើតឡើងឡើយ ក្រោមអាណត្តិប្រធានាធិបតីរបស់លោក។ ...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នំា២០២២ថា លោក Yoshimasa Hayashi រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសជប៉ុន បានថ្លែងនៅថ្ងៃអាទិត្យនេះថា ប្រទេសជប៉ុន នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយសមភាគីក្រុម G7 របស់ខ្លួនក្នុងការសម្រេចចិត្ត ថាតើ ត្រូវដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងរុស្ស៊ីដែរឬទេ ។ គួររំលឹកថា...
បរទេស៖ វីដេអូពីខាងក្នុងនៃប្រទេសរុស្ស៊ី ហាក់ដូចជាបង្ហាញពីការបាញ់បង្ហោះគ្រាប់រ៉ុក្កែតបំផ្លាញសិរីរាង្គ ដែលត្រូវបានដាក់ពង្រាយឆ្ពោះទៅព្រំដែនអ៊ុយក្រែន នេះបើយោងតាមកាសែត The Guardian ។ យោងតាមសារព័ត៌មាន Business Insider ចេញផ្សាយកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា វីដេអូដែលត្រូវបានចែករំលែកនៅលើ Twitter ដោយអ្នកឆ្លើយឆ្លងព័ត៌មាន CNN លោក Frederik Pleitgen...
បរទេស៖ នាវា USS Ralph Johnson ដែលជានាវាពិឃាតបំពាក់មីស៊ីល ដឹកនាំនៃកងនាវាចរទី 7 របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃសៅរ៍។ មន្ទីរបញ្ចកោណបាននិយាយថា សមយុទ្ធនេះគឺជា “ទម្លាប់” ប៉ុន្តែចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅអឺរ៉ុបជុំវិញអ៊ុយក្រែន ចំណែក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានចោទប្រកាន់សហរដ្ឋអាមេរិក ពីបទបង្កជម្លោះ “លើភាគីទាំងពីរនៃពិភពលោក” ។ យោងតាមសារព័ត៌មាន RT...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នំា២០២២ថា យោធារបស់ប្រទេស រុស្ស៊ី បានបំផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិនៅក្នុងទីក្រុង Kharkov របស់អ៊ុយក្រែន ។ សេវារដ្ឋនៃការទំនាក់ទំនងពិសេស និងការការពារព័ត៌មានរបស់ប្រទេសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យនេះ ។ ការបំផ្ទុះនេះមានសណ្ឋានដូចផ្សិត ត្រូវបានបង្ហាញនៅក្នុងវីដេអូដែលគេបានបង្ហោះលើកម្មវិធីផ្ញើសារ Telegram ។ ភ្លាមៗនោះដែរ...
ភ្នំពេញ៖ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០២២ បានយាងចុះជួប សំណេះសំណាល ជាមួយថា្នក់ដឹកនាំ ខេត្ត ស្រុក ឃុំ រចនាសម្ព័ន្ធគណបក្ស ខេត្តស្វាយរៀង ។ ក្នុងឱកាសយាងចុះជួប សំណេះសំណាល ព្រះអង្គម្ចាស់ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានព្រះបន្ទូលថ្លែងការកោតសរសើរចំពោះ សហជីវិន សហជីវិនី...
បរទេស៖ ប្រទេសអាល្លឺម៉ង់បានប្រកាសថា ខ្លួននឹងបិទដែនអាកាសរបស់ខ្លួនចំពោះយន្តហោះពីរុស្ស៊ី ចំពេលមានសកម្មភាពយោធារបស់រដ្ឋាភិបាលទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន ដូច្នេះហើយបានចូលរួមក្នុងបញ្ជីដែលកំពុងកើនឡើងនៃបណ្តាប្រទេសអឺរ៉ុបដែលបានដាក់កម្រិតលើក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីរួចមកហើយនោះ។ រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានប្តេជ្ញាឆ្លើយតបទៅវិញទៅមក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់សហព័ន្ធអាល្លឺម៉ង់បានប្រកាសកាលពីល្ងាចថ្ងៃសៅរ៍ថា រដ្ឋមន្ត្រីដឹកជញ្ជូនលោក Volker Wissing “គាំទ្រការបិទដែនអាកាសអាល្លឺម៉ង់សម្រាប់យន្តហោះរុស្ស៊ី” ហើយបាន “បញ្ជាឱ្យរៀបចំអ្វីគ្រប់យ៉ាងសម្រាប់រឿងនេះ” ។ ...
Breaking: លោក Trump ព្រមានថា ‘សង្រ្គាមលោក’ អាចនឹងកើតមាន នៅពេលក្រោយ ខណៈដែលរុស្ស៊ី នៅតែបន្តការឈ្លានពាន ក្នុងប្រទេសអ៊ុយក្រែន, នេះបើតាមការផ្សាយ របស់FOX News នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នំា២០២២ថា លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃសៅរ៍ ថា សហរដ្ឋអាមេរិកកំពុងផ្តល់អាវុធ “ការពារដ៍សាហាវ” មានតម្លៃ៣៥០លានដុល្លារដល់ប្រទេសអ៊ុយក្រែន ដើម្បីជួយ ការពារខ្លួនប្រឆាំងនឹងប្រតិបត្តិការយោធារុស្ស៊ីដែលកំពុងបន្ត វាយលុក ។ លោក Blinken បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក...
ទីក្រុងគៀវ, អ៊ុយក្រែន (AP) – រុស្ស៊ីបានបញ្ចេញរលកនៃការវាយប្រហារ លើអ៊ុយក្រែន សំដៅលើអាកាសយានដ្ឋាន និងកន្លែងផ្ទុកឥន្ធនៈ នៅក្នុងអ្វីដែលហាក់ដូចជាដំណាក់កាល បន្ទាប់នៃការលុកលុយ ដែលត្រូវបានបន្ថយដោយការតស៊ូយ៉ាងខ្លាំងក្លា។ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានឆ្លើយតបជាមួយនឹងអាវុធ និងគ្រាប់រំសេវសម្រាប់ប្រជាជនអ៊ុយក្រែនដែលមានចំនួនលើសពីនេះ និងការដាក់ទណ្ឌកម្មដ៏ខ្លាំងក្លា ដែលមានគោលបំណងចង់ ធ្វើឱ្យទីក្រុងម៉ូស្គូ កាន់តែឯកោថែមទៀត។ ការផ្ទុះដ៏ធំបានបំភ្លឺមេឃ នៅព្រឹកថ្ងៃអាទិត្យ ភាគខាងត្បូងនៃរដ្ឋធានី...
តូក្យូ៖ ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំប្រទេសជប៉ុន កំពុងជំរុញឱ្យប្រទេសចិន ចូលរួមកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីបញ្ឈប់ “ការសម្លាប់រង្គាល” របស់រុស្ស៊ី នៅក្នុងប្រទេសរបស់គាត់ ចំពេលទីក្រុងប៉េកាំង ខ្វះការរិះគន់ចំពោះសកម្មភាពរបស់ទីក្រុងម៉ូស្គូ។ អ្នកការទូតអ៊ុយក្រែនលោក Sergiy Korsunsky បានប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុងតូក្យូថា “យើងពិតជាស្វាគមន៍យ៉ាងខ្លាំង ដែលប្រទេសចិន អនុវត្តទំនាក់ទំនងរបស់ខ្លួន ជាមួយរុស្ស៊ី ហើយពិភាក្សាជាមួយលោកពូទីន ហើយពន្យល់គាត់ថា វាមិនសមរម្យ...
កម្រងរូបភាព៖ មនោសញ្ចេតនាប្រឆាំងនឹងសង្គ្រាម កើនឡើង ក្នុងប្រទេសរុស្ស៊ី ទោះបីជាមានការបង្រ្កាប ពីរដ្ឋាភិបាលក៏ដោយ។ (រូបភាព AP + AFP)
Update: នៅពេលដែលទាហានរុស្ស៊ី កំពុងរុលជិតដល់ រដ្ឋធានីអ៊ុយក្រែន ប្រជាជនរុស្ស៊ី កាន់តែច្រើនឡើង បាននិយាយកាលពីថ្ងៃសៅរ៍ ប្រឆាំងនឹងការលុកលុយនេះ ទោះបីជាវោហាសាស្ត្រផ្លូវការ របស់រដ្ឋាភិបាល កាន់តែតឹងរ៉ឹងក៏ដោយ។ នេះបើតាមសេចក្តីរាយការណ៍ ព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានអាមេរិកាំង AP នៅមុននេះបន្តិច។ ការតវ៉ាតាមដងផ្លូវទោះ បីជាតូចក៏ដោយ បានបន្តឡើងវិញ នៅក្នុងរដ្ឋធានីម៉ូស្គូ ដែលជាទីក្រុងធំទីពីរនៃសាំងពេទឺប៊ឺគ និងទីក្រុងផ្សេងទៀតរបស់រុស្ស៊ី សម្រាប់រយៈពេលបីថ្ងៃជាប់គ្នា...
Breaking: នាយករដ្ឋមន្ត្រីលោក Denys Shmygal បាននិយាយនៅក្នុងការបង្ហោះ Twitter កាលពីព្រឹកថ្ងៃអាទិត្យថា ប្រទេសអ៊ុយក្រែន មានអំណរគុណ ចំពោះការដាក់ទណ្ឌកម្មហិរញ្ញវត្ថុ ចុងក្រោយបង្អស់ លើប្រទេសរុស្ស៊ីដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន អង់គ្លេស Reuters នៅមុននេះបន្តិច។ គាត់បាននិយាយថា “សូមអរគុណដល់មិត្តរបស់យើង … សម្រាប់ការប្តេជ្ញាចិត្តដើម្បីដកធនាគាររុស្ស៊ីជាច្រើនចេញពី...
Update: ភៀសខ្លួនទៅព្រំដែន៖ ជនជាតិអ៊ុយក្រែនឡើងដល់ជាង ១៥ម៉ឺននាក់, ស្វែងរកការជ្រកកោន, បុរសៗ ត្រលប់មកអ៊ុយក្រែនវិញ ដើម្បីកាន់អាវុធ! Update: ការអូសវ៉ាលី និងដឹកកុមារ ប្រជាជនអ៊ុយក្រែនរាប់ម៉ឺន នាក់បានប្រញាប់ប្រញាល់ទៅកាន់ព្រំដែន កាលពីថ្ងៃសៅរ៍ ខណៈដែលកងទ័ពរុស្ស៊ីឈ្លានពាន បានបន្តជាមួយនឹងការដើរក្បួនរបស់ពួកគេ ឆ្ពោះទៅកាន់រដ្ឋធានី Kyiv របស់អ៊ុយក្រែន។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន អាមេរិកាំង...
AP – ការអូសវ៉ាលី និងដឹកកុមារ ប្រជាជនអ៊ុយក្រែនរាប់ម៉ឺន នាក់បានប្រញាប់ប្រញាល់ទៅកាន់ព្រំដែន កាលពីថ្ងៃសៅរ៍ ខណៈដែលកងទ័ពរុស្ស៊ីឈ្លានពាន បានបន្តជាមួយនឹងការដើរក្បួនរបស់ពួកគេ ឆ្ពោះទៅកាន់រដ្ឋធានី Kyiv របស់អ៊ុយក្រែន។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន អាមេរិកាំង AP នៅមុននេះបន្តិច។ ទីភ្នាក់ងារជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃសៅរ៍ថា យ៉ាងហោចណាស់មនុស្ស ១៥០.០០០...
អង្គការសហប្រជាជាតិ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងជួបប្រជុំគ្នានៅរសៀលថ្ងៃអាទិត្យដើម្បីរៀបចំការបោះឆ្នោត តាមនីតិវិធីលើសំណើរបស់អ៊ុយក្រែន សម្រាប់សម័យប្រជុំបន្ទាន់នៃមហាសន្និបាត ដែលមានសមាជិកចំនួន ១៩៣រូប ទាក់ទងនឹងការឈ្លានពានរបស់រុស្ស៊ី លើប្រទេសរបស់ខ្លួន។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន អាមេរិកាំង AP នៅមុននេះបន្តិច។ មិនមានការវេតូលើការបោះឆ្នោត តាមនីតិវិធីនៅក្នុងក្រុមប្រឹក្សាទេ ខុសពីដំណោះស្រាយ។ ការបោះឆ្នោតតាមនីតិវិធីតម្រូវឱ្យមានការយល់ព្រមពី សមាជិកក្រុមប្រឹក្សាចំនួនប្រាំបួន ក្នុងចំណោមសមាជិកក្រុមប្រឹក្សាទាំង ១៥។ អ្នកការទូតក្រុមប្រឹក្សាបាននិយាយថា...
ទីក្រុង COPENHAGEN – កាសែតដាណឺម៉ាក Ekstra Bladet និយាយថា បុគ្គលិកឯករាជ្យពីរនាក់ ដែលធ្វើការឱ្យកាសែត បានរងរបួសនៅពេលដែលរថយន្ត ដែលពួកគេកំពុងធ្វើដំណើរ ត្រូវបានវាយប្រហារដោយកាំភ្លើង នៅជិតភូមិ Ohtyrka ភាគខាងកើតអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារព័ត៌មាន អាមេរិកាំង AP នៅមុននេះបន្តិច។ លោក Ekstra...
Update: ទីភ្នាក់ងារទំនាក់ទំនងពិសេស និងការការពារព័ត៌មាន បានព្រមានថា ការផ្ទុះដែលវានិយាយថា មើលទៅដូចជាពពកផ្សិត អាចបង្កឱ្យមាន “មហន្តរាយបរិស្ថាន” ហើយបានណែនាំអ្នកស្រុក ឱ្យគ្របបង្អួចរបស់ពួកគេដោយក្រណាត់សើម ឬមារៈបង់រុំ និងផឹកវត្ថុរាវ ឱ្យបានច្រើន។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន អាមេរិកាំង AP នៅមុននេះបន្តិច។ រដ្ឋអាជ្ញាកំពូលរបស់អ៊ុយក្រែន គឺលោកស្រី Iryna Venediktova...
បរទេស៖ ប្រធានាធិបតីប្រទេស បេឡារុស លោក Alexander Lukashenko ក្នុងការសន្ទនាជាមួយសមភាគីបារាំងលោក Emmanuel Macron លោកបានច្រានចោល លទ្ធភាពនៃអាវុធនុយក្លេអ៊ែរដែលត្រូវបានដាក់ពង្រាយ នៅក្នុងប្រទេសបេឡារុស ។ លោក Lukashenko បានហៅការរំពឹងទុកផ្ទុយពីនេះថា “ក្លែងក្លាយ” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ...
បរទេស៖ ជនស៊ីវិលរាប់ម៉ឺននាក់ បាននិងកំពុងភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន ទៅកាន់ប្រទេសប៉ូឡូញ ភាគច្រើននៅលើរថភ្លើងមកដល់ទីក្រុងព្រំដែន Przemysl ជាកន្លែងដែលទោះបីជាមានការគាបសង្កត់ក៏ដោយ ក៏សីលធម៌គឺខ្ពស់គួរឱ្យកត់សម្គាល់។ យោងតាមសារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកស្រី Anna អាយុ 34 ឆ្នាំ ដែល មិត្តភ័ក្តិប្រុសរបស់គាត់ស្នាក់នៅក្នុងទីក្រុង គៀវ...
Breaking: កម្លាំង រុស្ស៊ីបំផ្ទុះបំពង់បង្ហូរឧស្ម័ន នៅក្រុង Kharkov,ជាទីក្រុងធំទី២ របស់អ៊ុយក្រែន , នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន អាមេរិកាំង AP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន អនុវត្តការអត់ធ្មត់ជាអតិបរមា និងខិតខំប្រឹងប្រែង ឱ្យអស់ពីសមត្ថភាព បន្តការសន្ទនាតាមគ្រប់ច្រកផ្លូវ រួមទាំងមធ្យោបាយការទូត ដើម្បីទប់ស្កាត់ស្ថានការណ៍ កុំឲ្យកាន់តែធ្ងន់ធ្ងរ ។ នេះបេីយោងតាម សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានការណ៍ នៅប្រទេសអ៊ុយក្រែន នៅថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០២២។ តាមរយៈសេចក្ដីថ្លែងការណ៍នេះដែរ រដ្ឋមន្ត្រីការបរទេសអាស៊ាន មានការព្រួយបារម្ភ...
Breaking: រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នឹងជួបគ្នា នៅថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីទណ្ឌកម្មរុស្ស៊ី បន្ថែមទៀត៖ អ្នកការទូត, បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖សយ សុភា
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនកំពុងបន្ត បន្ទាប់ពីថ្នាក់ដឹកនាំរបស់ប្រទេសអ៊ុយក្រែន បានបដិសេធមិនចរចា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងមូស្គូបាននិយាយថា ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន ពីមុនបានបញ្ជាឱ្យទាហានរុស្ស៊ីបញ្ឈប់ការវាយប្រហាររុលទៅមុខនៅថ្ងៃសុក្រ ដោយរង់ចាំការឆ្លើយតបពីទីក្រុងគៀវ...
BREAKING៖ មនុស្សជាង ៣.០០០ នាក់ត្រូវ បានឃុំខ្លួន សម្រាប់ការតវ៉ាប្រឆាំងសង្រ្គាម នៅក្នុងប្រទេសរុស្ស៊ី ចាប់តាំងពីថ្ងៃព្រហស្បតិ៍: ឃ្លាំមើល, នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
បរទេស៖ យោធារុស្ស៊ីបានអះអាងថា ឆ្មាំព្រំដែនអ៊ុយក្រែន ដែលអ៊ុយក្រែន ដំបូងបានប្រកាសថាត្រូវបានសម្លាប់ទាំងស្រុងនោះ បាននៅរស់រានមានជីវិតនៅឡើយទេ ខណៈយោធារបស់ទីក្រុងគៀវ បានយល់ស្របថា វាពិតជាអាចទៅរួច។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសទាំងពីរកាលពីថ្ងៃសៅរ៍បាននិយាយថា ក្រុមឆ្មាំព្រំដែនអ៊ុយក្រែនមួយក្រុមដែលឈរជើងនៅលើកោះ Zmeinyy (កោះពស់) ស្ថិតនៅចម្ងាយប្រហែល 48 គីឡូម៉ែត្រពីឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសអ៊ុយក្រែនក្នុងសមុទ្រខ្មៅ...
Breaking: បាតុកម្មគាំទ្រអ៊ុយក្រែន ផ្ទុះឡើងជុំវិញពិភពលោក ដោយមនុស្សរាប់ពាន់នាក់ បានថ្កោលទោសការវាយលុករបស់រុស្ស៊ីទៅលើ ប្រទេសអ៊ុយក្រែន, បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖សយ សុភា
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថា លោកប្រឈមមុខនឹងជម្រើសពីរ បន្ទាប់ពីការវាយលុករបស់រុស្ស៊ីទៅលើអ៊ុយក្រែន គឺនោះ “ចាប់ផ្តើមសង្រ្គាមលោកលើកទី៣” ឬវាយប្រហាររុស្ស៊ីដោយទណ្ឌកម្មសេដ្ឋកិច្ច។ នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ លោក Biden បានទទូចថាទីក្រុងម៉ូស្គូនឹងបង់ “តម្លៃដ៏ធ្ងន់ធ្ងរ” សម្រាប់ប្រតិបត្តិការយោធារបស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា...