ពោធិ៍សាត់÷នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក លីវ សេងហ៊ីម អភិបាលនៃគណៈអភិបាលស្រុកក្រគរ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពង្រឹងការងារបរិស្ថានអនាម័យ សណ្ដាប់ធ្នាប់ និងក្រមសីលធម៌គ្រូបង្រៀន ជាមួយលោក លោកស្រី នាយក នាយិកា សាលាទាំងបីកម្រិត និងសាលាឯកជន(អប់រំក្រៅប្រព័ន្ធ) ព្រមទាំងបានប្រគល់ធុងសំរាមជាជំនួយរបស់ក្រសួងបរិស្ដាន តាមរយៈរដ្ឋបាលស្រុកក្រគរ ចំនួន ៨២ធុង ដល់ការិយាល័យអប់រំ និងលោក...
តំបន់តៃវ៉ាន់ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានរបស់ប្រទេសចិន នេះជារឿងដែលមិនអាចប្រកែកបាន ពោលមានទាំងភស្តុតាងផ្នែកច្បាប់និងប្រវត្តិសាស្ត្រ ហើយត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ជាទូទៅ ។តាមកំណត់ត្រាប្រវត្តិសាស្ត្រ ក្នុងអំឡុងរជ្ជកាលស៊ុយនៃប្រទេសចិន ( គ.ស.៥៨១-៦១៨ ) អធិរាជស៊ុយបានចាត់បញ្ជូនទ័ពចំនួនបីលើកឱ្យទៅប្រចាំការនៅកោះ Liuqiu ( កោះតៃវ៉ាន់ )លុះដល់សម័យរជ្ជកាលសុងនិងយាន់ រដ្ឋាភិបាលចិនបានគ្រប់គ្រងលើកោះ Penghu និងកោះតៃវ៉ាន់ទាំងស្រុង ។ ចាប់ពីឆ្នាំ១៦២៤ ដល់ ឆ្នាំ១៩៤១ ជោគវាសនានៃទឹកដីកោះតៃវ៉ាន់បានជួបនឹងការឡើងចុះជាច្រើនដងដោយសារស្ថិតក្រោមអាណានិគមនិងការឈ្លានពានរបស់បរទេស...
នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ កិច្ចប្រជុំកំពូល Wuzhen នៃសន្និបាតអ៊ីនធឺណិតពិភពលោកឆ្នាំ ២០២៥ បានបើកធ្វើនៅឃុំ Wuzhen ខេត្ត Zhejiang ប្រទេសចិន។ នេះជាលើកទី ១២ ហើយដែលឃុំ Wuzhen បានធ្វើជាម្ចាស់ផ្ទះសន្និបាតអ៊ីនធឺណិតពិភពលោក។ ចាប់ពីការស្កែនមុខនៅច្រកទ្វារ ក្រណាត់ឆ្លាតវៃសណ្ឋាគារ និងប្រព័ន្ធចតរថយន្តឆ្លាតវៃ រហូតដល់ការគ្របដណ្តប់ Wi-Fi...
ថ្មីៗនេះ លោក Xi Jinping ប្រធានរដ្ឋចិនបាន ឆ្លើយតបលិខិតរបស់អ្នកជំនាញចិនវិទ្យាវ័យក្មេង ដោយលើកទឹកចិត្តពួកគេដើរតួនាទីជាបេសកជនតភ្ជាប់អរិយធម៌ចិន និងបរទេស។ លោក Xi Jinping បានថ្លែងថា ខ្ញុំសូមកោតសរសើរចំពោះអ្នកទាំងអស់គ្នាដែលស្រឡាញ់ភាសាចិន និងវប្បធម៌ចិន ព្រមទាំងដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញការសិក្សាអំពីចិនវិទ្យា និងការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក។ លោក Xi Jinping បានសង្កត់ធ្ងន់ថាចិនវិទ្យាមានប្រភពនៅប្រទេសចិន ហើយក៏ជាទ្រព្យសម្បត្តិខាងវិញ្ញាណរបស់មនុស្សទាំងមូលផងដែរ។សង្ឃឹមថា លោកអ្នកនឹងបន្តសិក្សាអំពីចិនវិទ្យា...
នៅថ្ងៃទី១៣ ខែវិច្ឆិកា បន្ទាប់ពីប្រសាសន៍ណែនាំពីថ្នាក់លើ លោកSun Weidong អនុរដ្ឋមន្ត្រីការបរទេសចិនបានកោះហៅលោក Kenji Kanasugi ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសចិន ដើម្បីធ្វើការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះការលើកឡើងដ៏ខុសឆ្គងរបស់លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនទាក់ទងនឹងបញ្ហាតៃវ៉ាន់ ។ លោក Sun Weidong បាននិយាយថា លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនបានប្រើពាក្យសម្តីបង្កហេតុយ៉ាងគឃ្លើនពាក់ព័ន្ធបញ្ហាតៃវ៉ាន់...
លោក Ishiba Shigeru អតីតនាយករដ្ឋមន្ត្រីជប៉ុនបានសម្តែងការជំទាស់ចំពោះការលើកឡើងរបស់លោកស្រី Sanae Takaichi នាយករដ្ឋមន្រ្តីជប៉ុនស្តីពីបញ្ហាតៃវ៉ាន់ ក្នុងកម្មវិធីវិទ្យុមួយនៅថ្ងៃទី ១៣ ខែវិច្ឆិកា។ លោក Ishiba បានថ្លែងថា ការលើកឡើងរបស់លោកស្រី Takaichi គឺស្ទើរតែមានន័យថា «ប្រសិនបើតៃវ៉ាន់មានរឿង នោះជប៉ុនក៏មានរឿងដែរ»។ លោកបានបន្ថែមថា រដ្ឋាភិបាលជប៉ុនគ្រប់អាណត្តិសុទ្ធតែជៀសវាងការលើកឡើងដ៏ជាក់លាក់បែបនេះទាក់ទងនឹងបញ្ហាតៃវ៉ាន់ថា «នឹងធ្វើបែបណាប្រសិនជាស្ថិតក្នុងកាលៈទេសៈណា» ៕
កាលពីថ្ងៃទី១៣ ខែវិច្ឆិកា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។ មានអ្នកយកព័ត៌មានបានសួរថា៖ លោកស្រី សាណាអេ តាកាអ៊ីឈី នាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងនាពេលថ្មីៗនេះថា បើតំបន់ដីគោកនៃប្រទេសចិនប្រើកម្លាំងអាវុធទៅលើតំបន់តៃវ៉ាន់វាមានលទ្ធភាពអាចនឹងបង្កើតជា «វិបត្តិពាក់ព័ន្ធនឹងការស្លាប់រស់របស់ជប៉ុន»។ យោងតាមការផ្សាយដំណឹងឱ្យដឹងថា លោកស្រី តាកាអ៊ីឈី បានអះអាងក្នុងអំឡុងពេលចូលរួមការជជែកដេញដោលនៅរដ្ឋសភាថា ការលើកឡើងពាក់ព័ន្ធនេះគឺស្របនឹងទស្សនៈរបស់រដ្ឋាភិបាលជប៉ុន ដូច្នេះលោកស្រីគ្មានបំណងដកវិញ ឬលុបចោលវានោះទេ។ តើប្រទេសចិនមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ?
លោក He Lifeng សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាឧបនាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Greenberg អនុប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលនិងលោក Orlins ប្រធានគណៈកម្មាធិការជាតិស្តីពីនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិននៅទីក្រុងប៉េកាំងកាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា។ លោក He Lifeng បានថ្លែងថា ចិននិងសហរដ្ឋអាមេរិកមានលំហសហប្រតិបត្តការយ៉ាងទូលំទូលាយលើវិស័យពាណិជ្ជកម្ម ចិននិងសហរដ្ឋអាមេរិកគួរតែដើរស្របតាមទិសដៅតែមួយ រួមគ្នាគាំពារឱ្យបានល្អនិងអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួម និងសមិទ្ធផលសំខាន់ៗនៃកិច្ចជំនួបប្រមុខរដ្ឋទាំងពីរនៅក្រុងប៊ូសាន បង្កើនកិច្ចសហប្រតិបត្តិការនិងគ្រប់គ្រង់ការខ្វែងគំនិត ជំរុញឱ្យទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកអភិវឌ្ឍដោយនឹងនរ រំពឹងថាគណៈកម្មាធិការជាតិស្តីពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិក...
នៅថ្ងៃទី១១ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ព្រឹត្តិការណ៍ប្រព័ន្ធផ្សព្វផ្សាយស្តីពី “អភិបាលកិច្ចសកល ប្រតិបត្តិការយុវជន” ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនក្រោមប្រធានបទ“យុវជនរួមគ្នាពិភាក្សាអំពីអភិបាលកិច្ចសកល និងរួមគ្នាបង្កើតអនាគតទំនើបសម្រាប់ប្រទេសចិននិងអាហ្វ្រិក”បានបើកធ្វើនៅទីក្រុងចូហានណេសប៊ឺក ប្រទេសអាហ្វ្រិកខាងត្បូង។ ពេលថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរ លោក Shen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានគូសបញ្ជាក់ថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនផ្តោតការយកចិត្តទុកដាក់ចំពោះយុវជនពិភពលោក ភ្ជាប់ទំនាក់ទំនងជាមួយយុវជនពិភពលោក និងគាំទ្រយុវជននៅជុំវិញពិភពលោកជាប់រហូតមក យើងនឹងបង្កើតវេទិកាផ្លាស់ប្តូរកាន់តែច្រើនសម្រាប់ការប្រមូលផ្តុំតម្រិះប្រាជ្ញា និងការពិគ្រោះពិភាក្សាជាមួយគ្នាតាមរយៈ ប្រព័ន្ធផ្សព្វផ្សាយសកលដែលមាន៨៥ភាសា វេទិកាប្រព័ន្ធផ្សព្វផ្សាយចម្រុះ CGTN...
កិច្ចប្រជុំពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ដែលប្រារព្ធធ្វើនៅពេលមុននេះមិនជាយូរប៉ុន្មានបានពិនិត្យពិភាក្សានិងអនុម័តលើ«សំណើរបស់មជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការតាក់តែងផែនការអភិវឌ្ឍជាតិ ៥ ឆ្នាំទី ១៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិចិន»ដោយបានផ្តោតលើគោលដៅថ្មីស្តីពីការអភិវឌ្ឍនៃការធ្វើទំនើបកម្មតាមបែបផែនចិនក្នុងរយៈពេល ៥ ឆ្នាំខាងមុខរហូតដល់រយៈពេលកាន់តែយូរអង្វែង ។ បច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលពុំធ្លាប់កើតមានក្នុងអំឡុងពេលមួយសតវត្សរ៍កន្លងទៅកំពុងវិវត្តទៅមុខយ៉ាងលឿន សេដ្ឋកិច្ចសកលងើបឡើងវិញដោយទន់ខ្សោយ ហើយហានិភ័យភូមិសាស្ត្រនយោបាយបានកើនឡើង ។ ផែនការគោលថ្មីសម្រាប់ការអភិវឌ្ឍរបស់ប្រទេសចិនដែលបានគ្រោងដោយកិច្ចប្រជុំពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ មិនត្រឹមតែពាក់ព័ន្ធដល់ទិសដៅអភិវឌ្ឍន៍របស់ប្រទេសចិនខ្លួនឯងប៉ុណ្ណោះទេ...
ភ្នំពេញ ៖ តាមរយៈជួបពិភាក្សាតាមទូរសព្ទជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា, លោក Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក នឹងបន្តតាមដានដោយយកចិត្តទុកដាក់ ដើម្បីធានាមិនឱ្យមានការផ្ទុះអាវុធឡើងវិញនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេសរថា «នាយប់ថ្ងៃទី ១៤ វិច្ឆិកា...
ហ្ឡាវីឡាដែលផ្យ៉ា រដ្ឋផែន្នីស៊ីវិននៀ៖ លោក នាក់ សំបូរ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីក្នុងពីធីប្រគល់ប្រកាសនីយបត្រ ទទួលស្គាល់ពលរដ្ឋខ្មែរអាមេរិកាំង២នាក់ស្វាមីនិងភរិយា ជាមហាឧបាសិក និងឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ នាថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែវិច្ឆិកាឆ្នាំ២០២៥ នៅវត្ត បាលិលេយ្យ ស្ថិតក្នុងទីក្រុងហ្វីឡាដែលផ្យ៉ា រដ្ឋផែន្នីស៊ីវិននៀ។ លោករដ្ឋលេខាធិការ បានសម្តែងការនូវកោតសរសើរចំពោះ លោក អឿ សុវណ្ណ...
Brooklyn, NewYork: លោក នាក់ សំបូរ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ក្នុងអញ្ជើញបំពេញបំពេញបេសកកម្មនៅសហរដ្ឋអាមេរិក បានអញ្ជើញចូលទៅក្រាបថ្វាយបង្គំព្រះសង្ឃ នៅវត្តសាមគ្គីធម្មិការរាម នៅទីក្រុង ប្រុកលីន បុរីញ៉ូវយ៉ក នារាត្រីថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែវិច្ឆិកាឆ្នាំ២០២៥។ លោកសំបូរ ក៏បានពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណក់លោកចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងសម្តេចព្រះសង្ឃរាជ ជូនព្រះភិក្ខុសង្ឃគង់ចាំនៅវត្ត...
ភ្នំពេញ៖ ដោយមានការអនុញ្ញាតពីលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រតិភូតំណាង គ.ជ.ប ដឹកនាំដោយលោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប បានជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ របស់ប្រទសអូស្រ្តាលី ឧបត្ថម្ភដោយរាជរដ្ឋាភិបាល ប្រទេសអូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៦ នៅទីស្តីការ គ.ជ.ប...
បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ រួមជាមួយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បាននាំយកអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត...
ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោលបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងទិវាសហគ្រិនកម្ពុជា ឆ្នាំ២០២៥ ក្រោមមូលបទ ចក្ខុវិស័យឆ្នាំ២០៣០៖ “ការវិនិយោគដើម្បីអនាគត” ក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្រី្ត ក្រសួងឧស្សាហកម្ម...
ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមធ្វើជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាតុមូលស្តីពី ហិរញ្ញប្បទានផ្នែកកសិស្បៀងអាហារ៖ ការបិទគម្លាត និងការចាប់យកកាលានុវត្តភាពថ្មីៗ ក្នុងកម្មវិធីវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៥ ដែលរៀបចំឡើងដោយក្រសួងកសិកម្ម។ ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ លោកបណ្ឌិត បានសង្កត់ធ្ងន់អំពីគម្លាតហិរញ្ញប្បទានក្នុងវិស័យកសិកម្ម...
ប្រធានាធិបតីចិនថា ប្រទេសចិន និងថៃ តែងតែធ្វើការជាមួយគ្នា និងគាំទ្រគ្នាទៅវិញទៅមក ដែលធ្វើឱ្យប្រទេសទាំងពីរជាសាច់ញាតិល្អ មិត្តល្អ និងដៃគូល្អ រដ្ឋមន្ត្រីក្រសួងសង្រ្គាមអាមេរិក ប្រកាសប្រតិបត្តិការយោធាថ្មីប្រឆាំងនឹង “ពួកភេរវករ” ចំពេលមានភាពតានតឹងដែលកំពុងបន្តជាមួយប្រទេសវេណេហ្ស៊ុយអេឡា ខេត្ត អយុធ្យា របស់ថៃ ស្ថិតក្នុងគ្រោះមហន្តរាយ ប្រជាពលរដ្ឋចំនួន ៦២.៣៤៨ គ្រួសារ លិចក្នុងទឹកជាង ៤ ខែ...
ប៉ៃលិន៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំជំនាញចុះពិនិត្យមើលសង្វាក់ផលិតកម្មវេចខ្ចប់ផ្លែមៀនប៉ៃលិន របស់ក្រុមហ៊ុន ឆាយណាជីនវ័រយាន អ៉ីមផត អិចផត (ខេមបូឌា) ឯ.ក សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន ដែលមានទីតាំងនៅភូមិសួនអំពៅ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ នាឱកាសនោះលោកស្រី បាន ស្រីមុំ បានថ្លែងបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកកម្ពុជាដែលមានសម្តេចមហាបវរធិបតី...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងក្រុមការងារ នៅរសៀលថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានបន្តនាំអំណោយរបស់រាជរដ្ឋាភិបាល ផ្ដល់ជូនប្រជាពលរដ្ឋ ចំនួន ១៥៤គ្រួសារ ដែលរងគ្រោះប៉ះពាល់ដោយទឹកជំនន់ នៅក្នុងស្រុកស្ទឹងត្រង់។ ស្ថិតក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន...
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំធំសាលាខេត្ត បានប្រារព្វពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...
ខេត្តសៀមរាប៖ ដោយមានការចង្អុលបង្ហាញពី លោកប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ឱ្យមានការគូរគំនូរជារូបភាពសិល្បៈបង្ហាញពីវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីអ្នកស្រុកអង្គរ នៅតាមបន្ទប់អគ្គិសនី ក្នុងនោះគឺមានអង្គការចំនួនពីរ អង្គការGIZ នឹង អង្គការពន្លឺធម្មជាតិនៃកម្ពុជា បានស្ម័គ្រចិត្តចូលរួមគូសគំនូសដែលមានរចនាបថជាប្រពៃណី វប្បធម៌ និងការរស់នៅតាមទំនៀមទម្លាប់របស់អ្នកស្រុកអង្គរ នៅតាមបន្ទប់អគ្គិសនីក្នុងក្រុងសៀមរាប ដើម្បីជាការលើកកម្ពស់សោភ័ណភាពក្នុងក្រុងសៀមរាបឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត។ សូមបញ្ជាក់ថា អង្គការទាំងពីរ បានសាកល្បងគូសគំនូរនៅបន្ទប់អគ្គិសនី មួយកន្លែងដែល...
ខេត្តសៀមរាប៖ សភាពាណិជ្ជកម្មបារាំង កម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាបរៀបចំកម្មវិធី «អបអរសាទរទិវាហ្វ្រង់កូហ្វូនី ២០២៥» ដើម្បីលើកកម្ពស់វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និងដើម្បីជួយផ្សព្វផ្សាយប្រជាប្រិយភាពជាសកលរបស់ប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាប។ កម្មវិធីនេះ ប្រារព្វធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៩:០០នាទី ដល់ម៉ោង ២២:០០នាទី ដែលមានសកម្មភាពដូចជា ផ្សារវប្បធម៌ដែលមានស្តង់ប្រមាណ...
បរទេស៖ ប្រធានាធិបតីចិន លោក Xi Jinping បានជួបពិភាក្សាជាមួយព្រះមហាក្សត្រថៃ Maha Vajiralongkorn Phra Vajiraklaochaoyuhua នៅថ្ងៃសុក្រ ដោយអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាដើម្បីជំរុញការកសាងសហគមន៍ចិន-ថៃឱ្យកាន់តែមានអនាគតរួមគ្នា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Xi បាននិយាយថា ព្រះមហាក្សត្របានយកប្រទេសចិនជាប្រទេសសំខាន់ដំបូងគេដែលធ្វើទស្សនកិច្ចផ្លូវរដ្ឋ...
បរទេស÷ នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម បានសរសេរនៅក្នុងហ្វេសប៊ុកលោកនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកានេះថាថា ខ្ញុំបានទាក់ទងជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៃកម្ពុជា ដើម្បីវាយតម្លៃពីការវិវឌ្ឍថ្មីៗទាក់ទងនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។ នៅក្នុងការពិភាក្សាទាំងនោះ ខ្ញុំសូមកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះវិធីសាស្រ្តចាស់ទុំដែលប្រជាជនកម្ពុជាបានអនុវត្ត ដែលបន្តជ្រើសរើសផ្លូវសន្តិភាព និងផ្តល់អាទិភាពដល់ដំណោះស្រាយតាមរយៈការពិគ្រោះយោបល់ និងការសន្ទនាដែលមានសុខភាពល្អ។លោក អាន់វ៉ា អ៊ីប្រាហ៊ីម បន្តថា ប្រទេសម៉ាឡេស៊ីពិតជាគាំទ្រយ៉ាងពេញទំហឹងចំពោះជំហររបស់កម្ពុជាក្នុងការប្រើប្រាស់បណ្តាញដែលត្រូវបានព្រមព្រៀងគ្នាពីមុន និងគាំទ្រសន្ធិសញ្ញាសន្តិភាពទីក្រុងគូឡាឡាំពួរ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញសេចក្ដីបញ្ជាក់ព័ត៌មានលំអិតអំពីលទ្ធផលកោសល្យវិច័យសពពលរដ្ឋស៊ីវិលខ្មែរ ស្លាប់ដោយការបាញ់ប្រហារពីកងកម្លាំងថៃ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ បើតាម ក្រសួងមហាផ្ទៃ បានជូនសាធារណជនជ្រាបថា នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានបណ្តាញព័ត៌មានថៃ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងសង្រ្គាមអាមេរិក លោក Pete Hegseth បានប្រកាសប្រតិបត្តិការយោធាប្រឆាំងនឹង “ពួកភេរវករ” ចំពេលមានភាពតានតឹងដែលកំពុងបន្តជាមួយប្រទេសវេណេហ្ស៊ុយអេឡា និងការវាយប្រហារលើនាវាក្រុមជួញដូរដែលត្រូវបានចោទប្រកាន់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃឋតី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Hegseth បានសរសេរនៅថ្ងៃទី X ថ្ងៃព្រហស្បតិ៍ថា “ថ្ងៃនេះខ្ញុំកំពុងប្រកាសប្រតិបត្តិការ SOTHERN...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានជួបសន្ទនាជាមួយលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដើម្បីពិភាក្សាស្វែងរក ដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងតាមយន្តការដែលមានស្រាប់ ។តាមរយៈបណ្តាញទំនាក់ទំនងសង្គម សម្តេចធិបតីមានប្រសាសន៍ថា នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចបានជួបពិភាក្សា តាមទូរសព្ទជាមួយ លោក...
បរទេស៖ តម្លៃប្រេងបានកើនឡើងជាង 2% នៅថ្ងៃសុក្រនេះ បន្ទាប់ពីការវាយប្រហារដោយយន្តហោះ គ្មានមនុស្សបើករបស់អ៊ុយក្រែន បានបំផ្លាញឃ្លាំងប្រេងនៅក្នុងកំពង់ផែសមុទ្រខ្មៅ នៃទីក្រុង Novorossiysk របស់រុស្ស៊ី ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រេងឆៅរបស់ Brent បានកើនឡើង 1.34 ដុល្លារឬ...
បរទេស៖ ប្រជាពលរដ្ឋនៅក្នុងស្រុកចំនួន ១១ នៃខេត្តអយុធ្យាកំពុងរងគ្រោះដោយទឹកជំនន់ ដោយមានអ្នកស្លាប់ចំនួន ១៥ នាក់ និង ៦២ ៣៤៨ គ្រួសារកំពុងប្រឈមនឹងទឹកជំនន់ខ្លាំង ។ ទុក្ខលំបាកនេះកើតឡើង ដោយសារលិចទឹកអស់រយៈពេលជាង៤ខែ ហើយឥឡូវនេះ គោ និងក្របីក៏ចាប់ផ្តើមអស់ស្មៅដើម្បីស៊ីស្មៅ ។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី១៤...