ភ្នំពេញ៖ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ សូមក្រាបបង្គំទូលថ្វាយព្រះពរ សូមព្រះបារមី ព្រះមហាស្វេតច្ឆត្រនិងវត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រមទាំងបារមីនៃព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រព្រះមហាក្សត្រីយានីគ្រប់ព្រះអង្គ ប្រោសប្រទានពរជ័យសិរីមង្គលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្ដីថ្លៃថ្នូរ និង សុភមង្គល ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ...
ភ្នំពេញ៖ សាលាឧទ្ធរណ៍ខេត្តបាត់ដំបង នៅថ្ងៃ១១ មេសានេះ បានសម្រេចដោះលែងជនជាប់ចោទឈ្មោះ ចិន ស្រីដា ឲ្យមានសេរីភាព វិញហើយ។ ការដោះលែងនេះធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍ខេត្តបាត់ដំបងបានបើកសវនាការជាអសាធារណៈជំនុំជម្រះលើសំណុំរឿងសភាព្រហ្មទណ្ឌ។ សូមបញ្ជាក់ថា ឈ្មោះ ចិន ស្រីដានេះគឺជាម្ចាស់បំណុលរបស់ឈ្មោះ រាំង ភិរម្យ ហើយរាំងភិរម្យនេះមានប្តីឈ្មោះ សម្បត្តិ កុសល ជាស្នងការរងខេត្តបន្ទាយជ័យ ប៉ុន្តែកាលពីប៉ុន្មានថ្ងៃមុន ត្រូវបានផ្ទេរមកនាយកដ្ឋានវិទ្យុទាក់ទងចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិនោះបានប្តឹងឈ្មោះចិន...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខិតខំបំពេញភារកិច្ចថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរឡើងថែមទៀត។ តាមរយៈសារជូនពរ កងកម្លាំងនគរបាលជាតិ មន្រ្តីរាជការស៊ីវិល និងមន្រ្តីពន្ធនាគារគ្រប់លំដាប់ថ្នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន កាលពីនៅជានាយករដ្ឋមន្រ្តីកម្ពុជាបានដឹកនាំនាវាកម្ពុជា បាននូវសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស ស្តារនិងអភិវឌ្ឍប្រទេសពីគំនរផេះផង់រហូតដល់មានការរីកចម្រើនបដូចសព្វថ្ងៃ។ នេះជាសាររបស់សម្តេចធិបតី ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា នាឱកាសបុណ្យពិធីចូលឆ្នាំខ្មែរ ។ ក្នុងសារជូនពរសម្តេចតេជោរបស់សម្តេចធិបតី បានគូសរំលេចថា...
ភ្នំពេញ៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ សូមផ្ញើសារគោរពជូនពរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ ។...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រគល់វិញ្ញាសារប្រឡង និងអត្រាកំណែដល់លេខាធិការដ្ឋាន រៀបចំការបោះឆ្នោតខេត្តកំពត នូវកញ្ចប់វិញ្ញាសាចំនួន ៨កញ្ចប់ និងកញ្ចប់អត្រាកំណែចំនួន ១កញ្ចប់ សម្រាប់ការប្រឡងជ្រើសរើសក្រុមចុះឈ្មោះបោះឆ្នោត ជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី សម្រាប់បម្រើការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ។ ពិធីប្រគល់ខាងលេីនេះ ត្រូវបានធ្វេីឡេីងក្រោមអធិបតីភាពលោក យិច សមិទ្ធិ សមាជិក...
ភ្នំពេញ៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទសូមក្រាបបង្គំទូលថ្វាយព្រះពរ សូមព្រះបារមី ព្រះមហាស្វេតច្ឆត្រនិងវត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រមទាំងបារមីនៃព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រព្រះមហាក្សត្រីយានីគ្រប់ព្រះអង្គ ប្រោសប្រទានពរជ័យសិរីមង្គលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្ដីថ្លៃថ្នូរ និង សុភមង្គល ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រីនៃព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ សូមផ្ញើសារគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥...
ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវៃង និងលោកស្រី កែ សួនសុភី ស សុខា បានអញ្ជើញប្រារព្ធពិធីបួងសួងសុំសេចក្ដីសុខ និងភាពជោគជ័យ សម្រាប់កម្មវិធីសង្ក្រាន្តព្រៃវែង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។ កិច្ចបួងសួងបានប្រព្រឹត្តទៅ តាមគន្លងប្រពៃណីជាតិ...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសថា ចាប់ពីថ្ងៃទី១១-២០ ខែមេសា ឆ្នាំ២០២៥ តម្លៃលក់រាយប្រេងសាំងធម្មតា មានតម្លៃ៣.៧៥០រៀលក្នុង១លីត្រ ដោយចុះថ្លៃ ១៥០រៀល ខណៈប្រេងម៉ាស៊ូតតម្លៃ៣.៥៥០រៀលក្នុង១លីត្រ ចុះថ្លៃ ១៥០រៀលដូចគ្នា បើធៀប១០ថ្ងៃមុន ៕
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ នៅតាមបណ្ដាច្រកទ្វារព្រំដែនកម្ពុជា-ថៃ ខិតខំយកចិត្តទុកដាក់ជួយសម្រួល ដល់លំហូររបស់ប្រជាពលរដ្ឋ ធ្វើដំណើរចូលមកប្រទេស ដើម្បីអបអរសាទរឆ្នាំថ្មី។ តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រាប់ពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ...
ភ្នំពេញ៖ ពលករខ្មែរបានសម្រាកពីការងារ វិលត្រលប់ពីប្រទេសថៃ ចូលតាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ នានា ជាច្រើនកុះករ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីធ្វើដំណើរ ត្រឡប់មកលេងស្រុកកំណើត ជួបជុំគ្រួសារ សាច់ញាតិ បងប្អូន ខណៈពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែខិតចូលមកដល់។ ក្នុងឱកាសត្រឡប់ជួបជុំគ្រួសារ ដ៏សប្បាយរីករាយនេះផងដែរ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងស្ថាប័នពាក់ព័ន្ធជាសេនាធិការ បាននិងកំពុងយកចិត្តទុកដាក់ ដល់បងប្អូនពលករ...
ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ បានរៀបចំពិធីសូត្រមន្តរាប់បាត្រ ព្រះសង្ឃចំនួន៦៨អង្គ ក្នុងន័យចូលរួមអបអរសាទរ ទេវតាឆ្នាំថ្មី ព្រះនាម “គោរាគទេវី”ជាបុត្រីទី២ របស់កបិលមហាព្រហ្ម ដែលនឹងចុះមកគ្រប់គ្រងភពផែនដីជំនួសទេវតាឆ្នាំចាស់ នាវេលាម៉ោង ៤និង៤៨នាទីទៀបភ្លឺថ្ងៃទី១៤មេសាឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមជាអធិបតីពីលោក...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ជនដែលសង្ស័យជាអ្នករៀបចំផែនការសំខាន់ក្នុងការវាយប្រហារភេរវកម្មក្រុងបុមបៃឆ្នាំ ២០០៨ ត្រូវបានធ្វើបត្យាប័នទៅឥណ្ឌា ពីប្រទេសអាមេរិកហើយ។ បុរសដែលត្រូវបានគេស្គាល់ឈ្មោះថាTahawwur Hussain Rana ដែលមានដើមកំណើតប៉ាគីស្ថាន និងមានសញ្ជាតិកាណាដា និងអាមេរិក បានបញ្ជូនមកដល់ទីក្រុង New Delhi កាលពីថ្ងៃព្រហស្បតិ៍។ លោកRana ត្រូវបានចាប់ខ្លួន ជាផ្លូវការដោយទីភ្នាក់ងារស៊ើបអង្កេតជាតិ (NIA)...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រី គីម សុខលាភ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាល បាននិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូល ជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស ព្រមទាំងចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានជេរប្រមាថលោក Kirill Dmitriev ដែលត្រូវស្គាល់ថា ជំនួយការ របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដោយហៅអ្នកចរចារូបនេះថា គឺជាជនជាតិដែលកើតនៅទីក្រុងទឹកដី អ៊ុយក្រែនប៉ុន្តែស្ថិតនៅក្នុងក្រុមបំបែកខ្លួន ។...
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ នេះ បានអញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីរួមខេត្តសៀមរាប។ ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី មេបញ្ជាការរង និងជានាយសេនាធិការ កងពលតូចដឹកជញ្ជូនលេខ៩៩ អគ្គភស្តុភារ-ហិរញ្ញវត្ថុ...
ចូលកាន់មុខតំណែងជានាយប៉ុស្ដិ៍នគរបាលរដ្ឋបាលបាន៣ឆ្នាំ លោកវរសេនីយ៍ត្រី នង លីកា នាយប៉ុស្ដិ៍រដ្ឋបាលឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល បានផ្ដល់បទសម្ភាសមកកាន់ក្រុមមន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ថា លោកបានត្រៀមលក្ខណៈរួចជាស្រេចដើម្បីដឹកនាំមន្រ្តីនគរបាលប៉ុស្តិ៍សហការធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋក្នុងឱកាសឆ្នាំថ្មី។ បើតាមលោកវរសេនីយ៍ត្រី នង លីកា ការងារស្នូលនាឱកាសចូលឆ្នាំថ្មីនេះ ត្រូវបានលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត យកចិត្តទុកដាក់ប្រជុំបញ្ជាណែនាំរួចជាស្រេច ហើយអធិការនគរបាលស្រុក...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានស្នើឲ្យបុគ្គលដែលបានបង្កើតហ្វេសប៊ុកដាក់រូបនិងឈ្មោះលោក ត្រូវបញ្ឈប់ឬលុបចោលជាបន្ទាន់ ។ ជាមួយនឹងអ្នកបង្កើតហ្វេសប៊ុករបស់លោកក្លែងក្លាយនេះ លោកក៏បានយល់ពីបំណងអ្នកបង្កើតនេះដោយសារតែបុគ្គលនោះស្រឡាញ់ចូលចិត្តលោក ។ ការលើកឡើងរបស់លោកនេះ បន្ទាប់ពីមានបុគ្គលម្នាក់បានបង្កើតអាខោនហ្វេសប៊ុកហើយបានដាក់រូប និងឈ្មោះរបស់លោកកាលពីពេលថ្មីៗនេះ ។ ជាមួយគ្នានេះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្ញើសារទៅអ្នកបង្កើតហ្វេសប៊ុកក្លែងក្លាយនោះថា បើមិនព្រមលុបចេញទេ ស្នងការភ្នំពេញ នឹងធ្វើការស្រាវជ្រាវ...
ភ្នំពេញ ៖ ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ បានបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នហើយ នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ ។ នេះបើតាមហ្វេសប៊ុករបស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។ បើតាមលោក ផន រឹម ការបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្ននេះ មានរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១១-១៧...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT គណៈប្រតិភូរុស្ស៊ី និងសហរដ្ឋអាមេរិក នៅក្នុងកិច្ចពិភាក្សាកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួគីបានផ្តោតជាសំខាន់លើការស្ដារឡើងវិញនូវប្រតិបត្តិការធម្មតានៃបេសកកម្មការទូតរៀងៗខ្លួន ហើយដែលភាគីទាំងពីរបានបង្ហើបឱ្យដឹងថាការចរចាបិទទ្វារនេះមានរយៈពេលដល់ទៅជាង៥ម៉ោង។ ក្រុមភាគីខាងប្រទេសរុស្ស៊ីដែលត្រូវបានដឹកនាំដោយឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មីរបស់ទីក្រុងមូស្គូប្រចាំនៅទីក្រុងវ៉ាស៊ីនតោន លោក Aleksandr Darchiev ខណៈដែលឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអឺរ៉ុប និងអឺរ៉ាស៊ីលោក Sonata Coulter គឺជាអ្នកដឹកនាំគណៈប្រតិភូភាគីខាងអាមេរិក។ លោកDarchiev បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំថា ៖ការយល់ដឹងរវាងគ្នាត្រូវបានឈានដល់ទីតាំងមួយដើម្បីអាចបន្តវិធានការបន្ថែមទៀតក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងរវាងអ្នកការទូតនៅក្នុងប្រទេសម្ចាស់ផ្ទះក៏ដូចជានីតិវិធីទិដ្ឋាការដែលពាក់ព័ន្ធ។ ដោយឡែកចំពោះបញ្ហាទ្រព្យសម្បត្តិការទូតរបស់រុស្ស៊ី ដែលធ្លាប់បានរឹបអូសដោយសហរដ្ឋអាមេរិក ទីក្រុងមូស្គូ...
ភ្នំពេញ៖ ភាពជាដៃគូរយៈពេល ២៥ ឆ្នាំរវាងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន ដឹកជញ្ជូន និងភស្តុភារក្នុងស្រុក ជីអូលីង គ្រុប (Geolink Group) បានរួមចំណែកផ្លាស់ប្តូរឧស្សាហកម្មដឹកជញ្ជូន ដោយបានកំណត់ស្តង់ដាថ្មី ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងនិរន្តរភាពនៅក្នុងវិស័យភស្តុភារ នៅក្នុងប្រទេសកម្ពុជា។ ភាពជាដៃគូនេះបានចាប់ផ្តើម ក្នុងអំឡុងពេលដែលវិស័យភស្តុភារនៅប្រទេសកម្ពុជាមិនទាន់មានរចនាសម្ព័ន្ធជឿនលឿននៅឡើយ។ ពេលនោះ ដំណើរការចែកចាយផលិតផល មិនទាន់មានភាពស្របគ្នា និងសុក្រិត ដោយសារតែភ្នាក់ងារតំណាងចែកចាយ និងដេប៉ូ ត្រូវមកទទួល និងប្រមូលផលិតផលដោយផ្ទាល់ ដែលបានបង្កនូវបញ្ហាទាក់ទងនឹងស្តង់ដានៃតម្លៃ។ ជាមួយនឹងចក្ខុវិស័យរួមគ្នា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងជីអូលីង បានបង្កើតនូវប្រព័ន្ធភស្តុភារ...
ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការសាងសង់ផ្លូវទៅកាន់តំបន់ខ្នងផ្សារ ក្រោមគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា CESLEP។ ខណៈ រាជរដ្ឋាភិបាល អនុម័តផែនការអភិវឌ្ឍន៍តំបន់ខ្នងផ្សារនេះ ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន តាមរយៈការបង្កើតគោលដៅលំហែបៃតង។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងធនាគារពិភពលោក។...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានអំពាវនាវក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការនូវជំងឺផ្តាសាយបក្សី និងការពុលអាហារ ពុលស្រា ស ឬបញ្ហាសុខភាពផ្សេងៗ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ប្រសិនបើប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានជំងឺ ឬសង្ស័យថា មានការឆ្លងជំងឺ...