បន្ទាយមានជ័យ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី២៦ ខែមីនាឆ្នាំ២០២៥នេះ បានស្នើឲ្យម្ចាស់កសិដ្ឋានចិញ្ចឹមទាមួយកន្លែងស្ថិតនៅសង្កាត់ កោះពង សត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យត្រូវរួមគ្នាឡើងវិញចងក្រងជាសហគមន៍ដឹកនាំមួយ ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការស្វែងរកទីផ្សារ និងចែកចាយស៊ុតទាលក់ទៅឲ្យអតិថិជនជាគោលដៅរបស់ខ្លួននីមួយៗ។ ការស្នើសុំឲ្យមានការចងក្រងជាបណ្តុំសហគមន៍ និងបណ្តាញកសិករអ្នកចិញ្ចឹមទា គឺ ក្នុងឱកាសដែល ឯកឧត្តមបណ្ឌិតកៅ ថាច...
សេអ៊ូល៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ប្រទេសបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងត្រូវបានគេរំពឹងថា នឹងប្រឈមមុខនឹងភាពមិនច្បាស់លាស់បន្ថែមទៀត នៅក្នុងពាណិជ្ជកម្មដោយសារតែការគ្រោងដាក់ពន្ធ “ទៅវិញទៅមក” ដោយរដ្ឋបាលលោក ដូណាល់ ត្រាំ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Cheong In-kyo បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីពាក់ព័ន្ធការនាំចេញថា “ភាពមិនច្បាស់លាស់ជុំវិញបរិយាកាសពាណិជ្ជកម្មរបស់យើង បាននឹងកំពុងកើនឡើង នៅពេលដែលរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក បានយកពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូមទាំងអស់ ក៏ដូចជាផលិតផលដេរីវេ នៅថ្ងៃទី...
ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់មន្រ្តីកសិកម្មឃុំ ខិតខំបន្តការងារជួយដល់កសិករ ក្នុងឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បន្ថែមទៀត។ លោករដ្ឋមន្ត្រី ឌិត ទីណា បានលើកឡើងបែបនេះ នាឱកាសអញ្ជើញជួបសំណេះសំណាល និងពិនិត្យការច្រូតស្រូវរបស់ប្រជាកសិករ នៅឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ...
តូក្យូ៖ តុលាការជប៉ុន បានចេញបញ្ជាឱ្យរំលាយព្រះវិហារបង្រួបបង្រួម ដែលត្រូវបានរិះគន់ ចំពោះការស្វែងរកការបរិច្ចាកផ្នែកហិរញ្ញវត្ថុពីសមាជិករបស់ខ្លួន ដែលនឹងត្រូវបានរំលាយ បន្ទាប់ពីមានការស្នើសុំពីរដ្ឋាភិបាលកណ្តាល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ បញ្ជាដោយតុលាការក្រុងតូក្យូ នឹងដកហូតអង្គការដ៏ចម្រូងចម្រាសនៃឋានៈរបស់ខ្លួនជាសាជីវកម្មសាសនា ដែលមានអត្ថប្រយោជន៍ពន្ធ ទោះបីជាវានឹងនៅតែត្រូវបានអនុញ្ញាតឱ្យដំណើរការនៅក្នុងប្រទេសជប៉ុនក៏ដោយ។ ព្រះវិហារបង្រួបបង្រួមមួយនេះ គឺជាអង្គការសាសនាដំបូងគេ នៅក្នុងប្រទេសជប៉ុន ដែលត្រូវបានចេញដីការំលាយជុំវិញការរំលោភច្បាប់រដ្ឋប្បវេណី ហើយជាលើកទីបីហើយ ដែលត្រូវបានទទួលដោយដីកាបែបនេះ សម្រាប់ការបំពានច្បាប់ស៊ីវិល។ តុលាការបានឲ្យដឹងថា ខ្លួនមិនអាចមើលរំលងការខូចខាតដ៏សំខាន់ ដែលបានកើតឡើងដោយព្រះវិហារនោះទេ...
បរទេស៖ រូបភាពនៃឧប្បត្តិហេតុបានបង្ហាញឱ្យឃើញថា យន្តហោះយោធាពីរគ្រឿងមកពីក្រុមអាកាសយានិកដ៏ល្បី បានបុកគ្នានៅកណ្តាលអាកាសអំឡុងពេលហាត់សមនៅប្រទេសបារាំង ដោយបណ្ដាលឱ្យយន្តហោះធ្លាក់ដល់ដី និងផ្ទុះឆេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា មនុស្ស ៣ នាក់ ក្នុងនោះរួមមានពីឡុត ២នាក់ និងអ្នករួមដំណើរម្នាក់ បានចុចកៅអីសុវត្ថិភាពចេញមុនពេលធ្លាក់ ។ នេះបើតាមកងកម្លាំងអាកាស និងអវកាសបារាំងបានសរសេរនៅលើ...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានស្នើឲ្យក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាស គ្រឹះស្ថាន បន្តចាត់បញ្ជូនភ្នាក់ងារសន្តិសុខឯកជនរបស់ខ្លួនមកទទួលការបំពាក់បំប៉នពីអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យបានគ្រប់ៗគ្នាដើម្បីពង្រឹងនូវគុណភាព និងគុណប្រយោជន៍។ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៧១ នៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ លោក ឧត្តមសេនីយ៍ឯក លឹម សុខារស្មី...
បរទេស៖ FBI បានបង្កើតក្រុមការងារពិសេសមួយ ដើម្បីដោះស្រាយការកើនឡើងនៃឧប្បត្តិហេតុហឹង្សាដែលផ្តោតលើរថយន្ត Tesla ក្រុមហ៊ុនចែកចាយ និងស្ថានីយ៍សាកថ្មនៅទូទាំងសហរដ្ឋអាមេរិក។ អំពើដែលរួមមានការដុតបំផ្លាញ និងការបំផ្លិចបំផ្លាញ ត្រូវបានចាត់ថ្នាក់ជាផ្លូវការថាជា “អំពើភេរវកម្មក្នុងស្រុក”។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា កាសែត New York Post បានរាយការណ៍កាលពីថ្ងៃចន្ទថា...
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នេះ បានធ្វើលិខិតជម្រាបជូន អភិបាលស្រុកកងមាស ត្រូវរៀបចំបែបបទបញ្ចប់មុខតំណែងលោក ហែម គឹមសាធ ពីប្រធានការិយាល័យ រដ្ឋបាល និងហិរញ្ញវត្ថុ មកជាមន្ត្រីសាលាស្រុកកងមាស បន្ទាប់ពីយកលុយ ៣៦០ដុល្លារពីប្រជាពលរដ្ឋ ដើម្បីកែតម្រូវសំបុត្រកំណើត ការបញ្ចប់មុខតំណែងនេះ...
បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Michael Waltz – ឬមន្ត្រីជាន់ខ្ពស់ម្នាក់ទៀត ប្រហែលជាត្រូវទទួលខុសត្រូវចំពោះការបែកធ្លាយដោយអចេតនាអំពីផែនការវាយប្រហារតាមអាកាសរបស់អាមេរិកក្នុងប្រទេសយេម៉ែន។ នេះបើតាមអ្នកខាងក្នុងសេតវិមាន បានប្រាប់សារព័ត៌មាន Politico ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃចន្ទ អ្នកកាសែត The Atlantic...
ប៉េកាំង ៖ របាយការណ៍ស៊ើបការណ៍ សម្ងាត់មួយបានឲ្យឹងថា ប្រទេសចិន បានបង្កការគំរាមកំហែង ផ្នែកយោធាដ៏ទូលំទូលាយបំផុត ចំពោះសន្តិសុខជាតិ របស់សហរដ្ឋអាមេរិក ហើយមានបំណងចង់ក្លាយច្លួន ជាមហាអំណាចបញ្ញាសិប្បនិមិត្ត កំពូលនៅឆ្នាំ២០៣០ នេះបើយោងតរាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។ របាយការណ៍ដែល ចេញផ្សាយដោយសហគមន៍ ស៊ើបការណ៍សម្ងាត់អាមេរិក បានដាក់ឈ្មោះថា ចិន អ៊ីរ៉ង់ កូរ៉េខាងជើង...
កណ្តាល ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកវគ្គបណ្តុះបណ្តាល ស្តីពីការ «បង្ការនិងទប់ស្កាត់ការ ប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង» នៅវិទ្យាស្ថានពហុបច្ចេកទេសតេជោសែន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមអធិបតីភាព លោក អ៉ិន ខេមរា...
ហ្សឺណែវ ៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នេះ នៅឯទីស្នាក់ការធំ របស់អង្គការពាណិជ្ជកម្ម ពិភពលោក (World Trade Organisation ហៅកាត់ថា WTO) ប្រចាំនៅទីក្រុងហ្សឺណែវ សហព័ន្ធស្វ៊ីស បានចាប់ផ្តើមអញ្ជើញ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបញ្ជាក់ថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានធូស្រាលពីជំងឺ និងគ្រូពេទ្យអនុញ្ញាតចេញពីមន្ទីរពេទ្យហើយ តែទោះបីជាយ៉ាងណា សម្ដេចមិនអាចមកទាន់ដង្ហើមចុងក្រោយ របស់បងប្រុសរបស់សម្ដេច (ហ៊ុន សាន) បានឡើយ ។ នៅលើគណនីហ្វេសប៊ុក នៅរសៀលថ្ងៃទី២៦...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ លោក សន សៃស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បានបង្ហាញការគាំទ្រ ចំពោះគំនិតផ្តួចផ្តើម សិក្សាបង្កើតច្រកទ្វារព្រំដែន ជាមួយខេត្តរតនគិរី និងបានលើកទឹកចិត្ត ឱ្យរដ្ឋបាល ខេត្តជាប់ព្រំដែន ខិតខំពង្រឹងកិច្ចសហការ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT កងទ័ពជើងទឹកឥណ្ឌា សហការជាមួយ ប្រទេសអាហ្រ្វិកចំនួន ១០ នឹងចាប់ផ្តើមសមយុទ្ធយោធា ជើងទឹកពហុភាគី ដែលដាក់ឈ្មោះថា អាហ្រ្វិកឥណ្ឌា (AIKEYME) ដែលមានគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការដែនសមុទ្រ និងសន្តិសុខនៅក្នុងតំបន់ មហាសមុទ្រឥណ្ឌា ។ ដំណឹងនេះត្រូវបានធ្វើឡើងដោយ លោក Tarun Sobti...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RTវិមានក្រឹមឡាំង បានចេញផ្សាយបញ្ជី នៃទីតាំងផ្គត់ផ្គង់ថាមពល ដែលស្ថិតនៅក្រោមបទ ឈប់បាញ់បណ្តោះអាសន្ន ដោយសហរដ្ឋអាមេរិក រវាងរុស្ស៊ីនិងអ៊ុយក្រែន ។គួរឲ្យដឹងដែរថា ការផ្អាកនៅក្នុងការវាយប្រហារ រយៈពេលវែងប្រឆាំងនឹងគោលដៅ បែបនេះបានចូលជាធរមាននៅថ្ងៃទី១៨ខែមីនា ហើយនឹងមានរយៈពេល៣០ថ្ងៃ នេះបើយោងតាមការ ប្រកាសដោយភាគីរដ្ឋាភិបាល នៃទីក្រុងមូស្គូ។ ក្នុងនោះគេប្រភេទនៃទីតាំងថាមពលដែលស្ថិតក្រោមបទឈប់បាញ់រួមមាន កន្លែងកែច្នៃប្រេង និងឧស្ម័ន រួមទាំងស្ថានីយ៍បូមទឹក...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RTសេតវិមានបាន ចេញសេចក្តីថ្លែងការណ៍មួយ ស្តីពីការចរចាររវាងសហរដ្ឋអាមេរិក និងរុស្ស៊ី នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដោយបានបំភ្លឺខ្លះៗ អំពីកិច្ចពិភាក្សារយៈពេល12ម៉ោង ដែលបានធ្វើឡើងកាលពីថ្ងៃចន្ទ ។ សេតវិមានបាននិយាយកាលពីថ្ងៃអង្គារថា ៖កិច្ចចរចាកម្រិតបច្ចេកទេស ទ្វេភាគីបានផ្តោតលើស្ថានភាព នៅក្នុងសមុទ្រខ្មៅ ក៏ដូចជាកិច្ចព្រមព្រៀង ដើម្បីបញ្ឈប់ការវាយប្រហារលើ កន្លែងថាមពលរបស់រុស្ស៊ី និងអ៊ុយក្រែន ដែលស្នើឡើងដោយប្រធានាធិបតី អាមេរិក...
ភ្នំពេញ ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ២០២៥ ស្អែកនេះ ដោយនាំយកក្រុមហ៊ុនធំៗចំនួន៩ ដើម្បីផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន...
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេតបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលប្រតិបត្តិការប្រចាំខែមីនា ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមក្នុងឱកាស ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលនឹងខិតជិតមកដល់ឆាប់ៗនេះ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រីឧត្តមសេនិយ៍ វរសេនីយ៍...
កំពង់ស្ពឺ: នាយប៉ុស្តិ៍នគរបាលស្វាយរំពារ បានរងរបួសប្រអប់កដៃក្នុងប្រតិបត្តិការ បង្ក្រាបជនសង្ស័យម្នាក់ ក្នុងករណីហិង្សាដោយចេតនា។ លោក វរសេនីយ៍ឯក ចន សុភិត អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានឱ្យលោកវរសេនីយ៍ទោ ឆាយ ប៊ុនរិទ្ធ អធិការរងការងារសេនាធិការ នាំយកសម្ភារ: ថវិកាទៅសួរសុខទុក្ខ កាលពីព្រឹកថ្ងៃទី២៦ខែមីនាឆ្នាំ២០២៥។ សម្ភារ:និងថវិការ ដែលត្រូវយកទៅឱ្យលោកវរសេនីយ៍ត្រី ឡោ ឡាបុាំង នាយប៉ុស្តិ៍នគរបាលស្វាយរំពារសម្រាកព្យាបាល...
ភ្នំពេញ៖ ដើម្បីបំពេញតម្រូវការអតិថិជន និងតម្រូវការទីផ្សារ ខ្មែរ ប៊ែវើរីជីស សម្រេចបង្ហាញសមាជិកថ្មី និងបានធ្វើការដាក់សម្ពោធ «ទឹកក្រូច អាយស៍ រសជាតិទំពាំងបាយជូរ» ជាផ្លូវការជូនដល់តំណាងចែកចាយ និងអតិថិជនទូទាំងប្រទេសចាប់ពីថ្ងៃនេះតទៅ។ ថ្មី! ជាមួយអាយស៍ រសជាតិទំពាំងបាយជូរ ជាប់មាត់ជាប់ចិត្តហ្មង ខ្មែរ ប៊ែវើរីជីស ផ្ដល់ជូននូវរសជាតិថ្មី បទពិសោធន៍ថ្មី និងប្លែកអារម្មណ៍ដល់អតិថិជន នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី...
បរទេស៖ សភាប្រទេសថៃ បានបោះឆ្នោតទម្លាក់ការចោទប្រកាន់ របស់គណបក្សប្រឆាំង ប្រឆាំងនឹងនាយករដ្ឋមន្ត្រីលោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ក្នុងសម័យប្រជុំខ្លីរបស់ខ្លួនកាលពីព្រឹកថ្ងៃពុធ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានសភា លោក Wan Muhamad Noor Matha បានចាប់ផ្តើមសម័យប្រជុំនៅម៉ោង...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងការចំអកចំអនឲ្យមនុស្សម្នាក់ដែលពូកែដើរជេរ និងរិះគន់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានចាត់តាំងឲ្យក្លាយជា អ្នកនាំពាក្យចលនាសម្ព័ន្ធតស៊ូប្រជាធិបតេយ្យ របស់ក្រុមប្រឆាំងនៅក្រៅប្រទេស ។ ថ្លែងចេញពីវេទិកាសម្ពោធសាលារៀន នៅខេត្តព្រះសីហនុ នាថ្ងៃ២៦ មីនានេះ សម្តេចធិបតីបានឆ្លៀតឱកាសឌឺដង ទៅក្រុមប្រឆាំងដែលផ្តោតលើបុគ្គលម្នាក់វិភាគគ្រប់រឿង ហើយចាំមើលមកកម្ពុជាដើម្បីរិះគន់ក្នុងន័យជាន់ពន្លិចថា “តូអង្គគាត់ពូកែ គាត់ជេរ គាត់ប្រឌិតគ្រប់គ្រាន់ទីបំផុតបានក្លាយទៅជា...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា កម្ពុជា-ឥណ្ឌា នៅមានវិស័យសក្ដានុពលជាច្រើនទៀត ដែលជាឱកាសនៃការពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជាផលប្រយោជន៍ដល់ប្រទេសទាំងពីរ។ ការលើកឡើងរបស់លោក ស៊ុន ចាន់ថុល នាឱកាសអនុញ្ញាតជូន លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមហ៊ុនអាកាសចរណ៍ដែលល្បីខាងតម្លៃទាប Wizz Air របស់ប្រទេសហុងគ្រីបានប្រកាសពីផែនការ ក្នុងការត្រឡប់ធ្វើការហោះហើរ ទៅកាន់អ៊ុយក្រែនវិញភ្លាមៗ នៅពេលដែលបទឈប់បាញ់ ជាមួយរុស្ស៊ីត្រូវបានបង្កើតឡើង។ ថ្លែងនៅក្នុងសន្និសិទ Logistics as a Driver of Economic Growth កាលពីថ្ងៃអង្គារ នាយកប្រតិបត្តិ Jozsef...
សៀមរាប៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍បង្ហាញការគាំទ្រ នឹងចង់ឃើញស្នាដៃសិប្បកម្មកែច្នៃ ក្នុងស្រុកមានអភិវឌ្ឍន៍យ៉ាងលឿន ជាមួយនិងការកែច្នៃកសិផលខ្មែរ និងត្រីសាច់មានផលិតភាពខ្ពស់ អាចផ្គត់ផ្គង់លើទីផ្សារប្រកបដោយនិរន្តភាព។ មានប្រសាសន៍បែបនេះគឺ ក្នុងឱកាសដែល ឯកឧត្តមបណ្ឌិតនិងសហការី បានអញ្ជើញចុះពិនិត្យមើលផ្ទាល់ ផលិតកម្មចំនួន២កន្លែង ក្នុងក្រុងសៀមរាប គឺទី១...
ការ៉ាកាស៖ រដ្ឋមន្ត្រីមហាផ្ទៃវេណេស៊ុយអេឡា លោក Diosdado Cabello បានឲ្យដឹងថា “ការហែក្បួនដ៏អស្ចារ្យ” នឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារនេះ ដើម្បីគាំទ្រដល់សិទ្ធិជនចំណាកស្រុក បន្ទាប់ពីការនិរទេសរបស់សហរដ្ឋអាមេរិក នៃជនជាតិវេណេស៊ុយអេឡារាប់រយនាក់នាពេលថ្មីៗនេះ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Cabello បានលើកឡើងថា ព្រឹត្តិការណ៍នេះគឺនៅក្នុង “ការឆ្លើយតបចំពោះអ្នកដែលនៅជុំវិញពិភពលោក ដែលចង់ធ្វើបាបប្រជាជនវេណេស៊ុយអេឡារបស់យើង និងចំពោះអ្នកដែលបង្ហាញអំពីភាពត្រឹមត្រូវ វិធានការណ៍ដ៏អាក្រក់ និងកំសាកបំផុតប្រឆាំងនឹង...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi និងសមភាគីតួកគី លោក Hakan Fidan បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀតដោយរដ្ឋមូស្លីម ដើម្បីបញ្ឈប់ការវាយប្រហារជាថ្មីរបស់ អ៊ីស្រាអែលប្រឆាំងនឹងតំបន់ហ្គាហ្សា និងលីបង់ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃចន្ទ ភាគីទាំងពីរបានពិភាក្សាអំពី ការវិវឌ្ឍន៍ចុងក្រោយបង្អស់ នៅក្នុងតំបន់អាស៊ីខាងលិច ជាពិសេសស្ថានភាពនៅប៉ាឡេស្ទីន ការចាប់ផ្តើមឡើងវិញនៃការវាយប្រហាររបស់...
ភ្នំពេញ៖ ចាប់រង្វាន់ពិត ឈ្នះរង្វាន់ពិត និងសុក្រឹតបំផុត! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ហ៊ាននិយាយ ហ៊ានធ្វើ និងជាក្រុមហ៊ុនដំបូងគេបង្អស់ ដែលរៀបចំកម្មវិធី មហាសំណាងពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សរុបជាទឹកប្រាក់ ១,០០០,០០០$ និងបានធ្វើការចាប់រង្វាន់លើកទី១ កាលពីថ្ងៃអាទិត្យ ទី២៣ ខែ មីនា...
ភ្នំពេញ៖ អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ បានចេញលិខិតជូនដំណឹងបង្គាប់ឲ្យលោក ឌួង ឧត្តមឆវិន ហៅ ឌួង ឆាយត្រូវប្រគល់កូនស្រីឈ្មោះ ឌួង រាជនីគុជ ទៅឲ្យអ្នកនាង ដេត ម៉ាលីណា ត្រឹមរយៈពេល៧ថ្ងៃចាប់ពីថ្ងៃ២៦ មីនា ដល់២ មេសា ឆ្នាំ២០២៥ខាងមុខ ។ យោងតាមលិខិតជូនដំណឹងអំពីការអនុវត្ត របស់អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃ២៦...