ភ្នំពេញ ៖ នៅរសៀលថ្ងៃ១១ មករានេះ ក្រុមសមត្ថកិច្ចកម្ពុជាបានបញ្ជូនឃាតកបាញ់សម្លាប់លោក លិម គិមយ៉ា ទៅថៃវិញហើយ តាមនៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យក្រោយពីឃាតកនេះបានរត់ចូលកម្ពុជានាយប់ថ្ងៃ៧ មករា ក្រោយធ្វើសកម្មភាពបាញ់សម្លាប់រួចនៅបាងកក។ បើតាមការផ្សាយពីសារព័ត៌មានថៃ គឺសមត្ថកិច្ចថៃ ជិះឧទ្ធម្ភាគចក្រមកទទួលឃាតករ ជនជាតិថៃជាឃាតកនេះ នៅច្រកក្លងឡឹក ខេត្តស្រះកែវជាប់ជាមួយច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មានថៃ៕
ភ្នំពេញ ៖ សាលាជាតិរដ្ឋបាលមូលដ្ឋាន ជាអង្គភាពមួយចំណុះទីស្ដីការក្រសួងមហាផ្ទៃ ដែលមានឋានៈស្មើអគ្គនាយកដ្ឋាន។ សាលានេះមានតួនាទីអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធដទៃទៀត សិក្សាស្រាវជ្រាវអំពីអភិបាលកិច្ច ការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ស័្វយភាពមូលដ្ឋាន និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។ នេះបើយោងតាមអនុក្រឹត្យស្ដីពី ការបង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋាន ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។ ផ្អែកតាមអនុក្រឹត្យ លោកបណ្ឌិត ទូច...
ភ្នំពេញ៖ សមត្ថកិច្ចថៃ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ស្អែក នេះ នឹងជិះឧទ្ធម្ភាគចក្រមកទទួលឃាតករ ជនជាតិថៃបានបាញ់សម្លាប់ អតីតអ្នកតំណាងរាស្ត្រ អតីតគណបក្សសង្គ្រោះជាតិ លោក លិម គីមយ៉ា នៅច្រកក្លងឡឹក ខេត្តស្រះកែវជាច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មានថៃ។
ប្រ៊ុចស៊ែល៖ ថ្ងៃសុក្រនេះ ក្រុមអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា ពិភពលោកទើបតែជួបប្រទះរយៈពេលពេញមួយឆ្នាំដំបូង ដែលសីតុណ្ហភាពសកលលោកបានឡើងលើសពី ១,៥អង្សាសេ លើសពីសម័យមុនឧស្សាហកម្ម ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះត្រូវបានបញ្ជាក់ដោយ ក្រុមសេវាកម្មដោះស្រាយការបំរ៉ែបំរួលអាកាសធាតុ ហៅកាត់ថា (C3S) របស់សហភាពអឺរ៉ុប ដែលបានបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុកំពុងធ្វើឲ្យសីតុណ្ហភាព របស់ភពផែនដីដល់កម្រិតដែលមិនធ្លាប់មានពីមុនមក ដោយសារមនុស្សសម័យទំនើប ។ លោក Carlo Buontempo នាយកដឹកនាំក្រុម...
ភ្នំពេញ៖ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឲ្យដឹងថា មន្រ្តីអាវុធហត្ថខេត្តតាកែវ ២រូបត្រូវបានបញ្ជូនខ្លួនទៅសាដំបូងខេត្តកណ្តាលកាលពីថ្ងៃ៩ មករា ពាក់ព័ន្ធជាប់សង្ស័យក្នុងបទល្មើសស៊ីសំណូក។ លោក សយ ច័ន្ទវិចិត្រ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១០ មករាថា សំណុំរឿងពាក់ព័ន្ធមន្ត្រីកងរាជអាវុធហត្ថទាំងពីរដែលមានឈ្មោះង៉ែត ចាន់ធី ជាប់សង្ស័យពីបទ ស៊ីសំណូក រំលោភអំណាច និងប្រើប្រាស់ផ្លាកលេខសម្គាល់យានជំនិះក្លែងក្លាយ...
លោក ទូច សុឃៈ ៖ លោក ហេង សិទ្ធី គួរមកជួបគូបក្ខដិបក្ស នៃបណ្តឹងខ្លួន ដើម្បីបញ្ចប់រឿង ជៀសវាងខូចឈ្មោះកម្ពុជា នាយឧត្តមសេនីយ៍ សៅ សុខា ៖ ត្រូវរកឃើញ រថយន្តពាក់ផ្លាកលេខខ.ម ដាក់ភ្លើងសារ៉ែន បើកនាំផ្លូវក្បួន រថយន្តស្រ្តីលក់ឡេ បារាំង នឹងតាមដានយកចិត្តទុកដាក់...
Update: អ្នកស្លាប់កើនដល់១០នាក់ ក្នុងគ្រោះធម្មជាតិភ្លើងឆេះព្រៃនៅ Los Angeles ខណៈក្រុមមន្ត្រីព្រមានថា ចំនួនអ្នកស្លាប់អាច នឹងកើនឡើងថែមទៀត លោក Donald Trump ជំរុញឱ្យអភិបាលរដ្ឋ California លាលែងពីតំណែង ដោយសារភ្លើងឆេះព្រៃ ដ៏សន្ធោសន្ធៅរបស់រដ្ឋនេះ រដ្ឋសមាជិកអឺរ៉ុប ជាច្រើនបន្តទិញហ្គាស ពីប្រទេសរុស្សី ក្នុងកំណត់ត្រាខ្ពស់បំផុត ទោះធ្លាប់ប្តេជ្ញាថា នឹងបញ្ឈប់ការនាំចូល...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើបុរសអាយុ ២៨ឆ្នាំម្នាក់ទីលំនៅភូមិលេខ២២ ឃុំចម្ការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។ ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល បានជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មានអ្នក ជំងឺផ្តាសាយបក្សីចំនួន ០១ករណី កើតលើបុរសអាយុ ២៨ឆ្នាំ និងត្រូវបានបញ្ជាក់ថា...
បរទេស៖ ប៉ូលិសកំពុងស៊ើបអង្កេតករណីជនជាតិចិនពីរនាក់ទៀតដែលបាត់ខ្លួនក្នុងប្រទេសថៃ , នេះបើយោងតាមមន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់។ ក្នុងករណីមួយ គឺតារាម៉ូដែលប្រុសម្នាក់ឈ្មោះ Yang Zeqi បានបាត់ខ្លួនកាលពីចុងខែធ្នូ ខណៈដែលការបាត់ខ្លួនរបស់នារីវ័យក្មេងឈ្មោះ Wu Jiaqi ត្រូវបានប៉ូលិសថៃយកមកយកចិត្តទុកដាក់ក្នុងសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ឧត្តមសេនីយ៍ Thatchai...
បរទេស៖ ឡានម៉ាក VinFast VF 3 ដែលផលិតនៅក្នុងប្រទេសវៀតណាម បានឆាបឆេះបន្ទាប់ពីបានបំពាក់ចង្កៀងមុខដែលមិនមានស្តង់ដារ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា Hoai An ដែលជាម្ចាស់រថយន្តបាននិយាយថា នាងបានទទួលរថយន្តនេះកាលពីចុងខែវិច្ឆិកាឆ្នាំមុន។ ខណៈពេលដែលកំពុងរង់ចាំស្លាកលេខ នាងបានសម្រេចចិត្តកែលម្អរថយន្តជាមួយនឹងគ្រឿងបន្ទាប់បន្សំជាច្រើនទៀត រួមទាំងប្តូរចង្កៀងមុខផងដែរ។ ឧបទ្ទវហេតុឆេះរថយន្តនេះបានកើតឡើងនៅយប់មួយក្នុងខែមករា...
ភ្នំពេញ៖ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នាទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក សោម ចំណាន រដ្ឋលេខាធិការ ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររៀបចំក្រុមអធិការកិច្ចអន្តរក្រសួង បានដឹកនាំកិច្ចប្រជុំក្រុមការងារអធិការកិច្ចអន្តរក្រសួងក្នុងវិស័យកម្មន្ដសាល ដោយមានការចូលរួមពីតំណាងក្រសួងបរិស្ថាន និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ...
ភ្នំពេញ៖ទីភ្នាក់ងារជាតិ មុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ សាកលវិទ្យាល័យឯកទេស នៃកម្ពុជា(CUS) និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន១៣៦៩ កន្លែង ពីក្រុមហ៊ុនធំៗ៥...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបណ្តេញជនជាតិ វៀតណាមសរុបចំនួន ៣៥នាក់ (ស្រី១៤នាក់) ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងផលិត ឬចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗ (អនុវត្តទោសចប់) លួចស្នាក់នៅធ្វើការងារខុសច្បាប់...
ភ្នំពេញ៖ ព្រឹទ្ធសភានៃកម្ពុជា បានកំណត់យកថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០នាទីព្រឹក ដើម្បីប្រជុំព្រឹទ្ធសភាជា វិសាមញ្ញនីតិកាលទី៥ ដោយមានរបៀបវារៈតែមួយគឺ ពិនិត្យ និងអនុម័តលើសេចក្តីស្នើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ការកំណត់នេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន...
បរទេស ៖ អាជ្ញាធរនៅរដ្ឋកាលីហ្វ័រញ៉ា ភាគខាងលិចសហរដ្ឋអាមេរិក បាននិយាយថា មនុស្សយ៉ាងតិច១០នាក់ បានស្លាប់នៅក្នុងភ្លើងឆេះព្រៃដ៏ធំ ដែលបានលេបត្របាក់ទីក្រុង Los Angeles។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកទទួលបន្ទុកការស្លាប់នៅ Los Angeles County កាលពីល្ងាចថ្ងៃព្រហស្បតិ៍បានប្រកាសអំពីចំនួនអ្នកស្លាប់ថ្មី ដែលបានកើនឡើងទ្វេដងពីរបាយការណ៍មុននេះ។...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមដើមខែមករា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពាន ឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៧៩,២២% ហើយគ្រោងដាក់ឱ្យដំណើរការបណ្ដោះអាសន្ន កំឡុងខែកញ្ញា។ តាមរយៈបណ្ដាញសង្គម នារសៀថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ...
បរទេស ៖ ប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក Donald Trump បានជំរុញអភិបាលរដ្ឋ California លោក Gavin Newsom ឱ្យលាលែងពីតំណែង ដោយសារភ្លើងឆេះព្រៃ ដ៏សន្ធោសន្ធៅរបស់រដ្ឋនេះ ដោយលោក Donald Trump បានចោទថា គោលនយោបាយទឹក របស់គាត់បណ្តាលឱ្យមានគ្រោះមហន្តរាយនេះ។ យោងតាមសារព័ត៌មាន...
បរទេស ៖ យោងតាមលការចេញផ្សាយ របស់ RT រដ្ឋសហភាពអឺរ៉ុបមួយចំនួនបានបន្តទិញបរិមាណឧស្ម័នធម្មជាតិរាវ (LNG) ពីប្រទេសរុស្ស៊ី កាលពីឆ្នាំមុនក្នុងទំហំ ដ៏ច្រើនបំផុត មិនធ្លាប់មាន។ ការបញ្ជាទិញនេះត្រូវបានគេបាន គេមើលឃើញធ្វើឡើង បើទោះបីជាប្រទេសទាំងនោះធ្លាប់ បានសន្យាថានឹងបញ្ឈប់ការប្រើប្រាស់ ប្រេងឥន្ធនៈពីប្រទេស ដែលមានទណ្ឌកម្មនេះ ឲ្យបានទាំងស្រុងនៅឆ្នាំ២០២៧ក៏ដោយ ។ ទោះបីជាមានការថយចុះគួរឱ្យកត់សម្គាល់ នៃការនាំចូលឧស្ម័នតាមបំពង់ពីរុស្ស៊ី ដោយសារជម្លោះអ៊ុយក្រែន...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT កាលពីខែវិច្ឆិកាឆ្នាំមុន ប្រធានាធិបតី កេនយ៉ា លោក William Ruto បានបង្ហាញជាសាធារណៈ នូវចេតនារបស់ប្រទេស របស់គាត់ក្នុងការចូលរួម ជាមួយនឹងក្រុមប្រទេស BRICS ។ ការប្រកាសនេះបានធ្វើឡើងដោយផ្ទាល់នៅ ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់លោក Li Xi លេខាគណៈកម្មាធិការកណ្តាល...
ភ្នំពេញ៖ ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet បានស្វាគមន៍យន្តហោះ A321neo ACF (Airbus Cabin Flex) ចំនួនពីរគ្រឿងបន្ថែមទៀតពីក្រុមហ៊ុន Airbus មុនបិទបញ្ចប់ឆ្នាំ ២០២៤ កន្លងទៅ។ ក្រុមហ៊ុនអាកាសចរណ៍ក៏បានជួលយន្តហោះបន្ថែមចំនួន ៤ គ្រឿង ដាក់ទៅក្នុងកងនាវាអាកាសចររបស់ខ្លួននៅថ្ងៃទី ៨ ខែមករា ដើម្បីបំពេញតម្រូវការធ្វើដំណើរខ្ពស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលជាថ្ងៃឈប់សម្រាកដ៏ធំបំផុតរបស់ប្រទេសវៀតណាម។ ព្រឹត្ដិការណ៍ដ៏សំខាន់នេះបង្ហាញពីឆ្នាំដ៏អស្ចារ្យនៃកំណើនអ្នកធ្វើដំណើរជាបន្តបន្ទាប់ និងការពង្រីកបណ្តាញហោះហើរ ដែលជាកក្តាកំណត់ជំហ៊ានថ្មីមួយទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍សម្រាប់ឆ្នាំ ២០២៥។ កាលពីឆ្នាំ ២០២៤ ក្រុមហ៊ុន Vietjet បានបន្ថែមយន្តហោះថ្មីចំនួន១០គ្រឿង ទៅក្នុងកងនាវាអាកាសចររបស់ខ្លួន ដែលនាំឱ្យយន្តហោះAirbus សរុបមានចំនួន ១១៥ គ្រឿង។ ឥឡូវនេះក្រុមហ៊ុនអាកាសចរណ៍នេះ ប្រតិបត្តិការលើផ្លូវហោះហើរជាង ១៧០ ដោយតភ្ជាប់គោលដៅរស់រវើកនៅក្នុងប្រទេសវៀតណាម និងទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជា អូស្ត្រាលី ឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង និងលើសពីនេះ។ការពង្រីកបណ្តាញជើងហោះហើររបស់ក្រុមហ៊ុន Vietjet បំពេញតម្រូវការការធ្វើដំណើរដែលកំពុងកើនឡើងទាំងអ្នកដំណើរក្នុងស្រុក និងភ្ញៀវទេសចរ។ យន្តហោះដ៏ទំនើប A321neo ACF ដែលទើបទទួលបានថ្មីៗ នឹងបន្ថែមជាសមាជិកក្នុងគ្រួសារយន្តហោះដ៏ជោគជ័យ គឺយន្តហោះ A320 ដែលមានការរចនាឡើងយ៉ាងទំនើប ហើយថែមទាំងមានកាប៊ីនដែលអាចបត់បែនបានសម្រាប់ដឹកអ្នកដំណើររហូតដល់ ២៤០ នាក់។ ការប្រើប្រាស់យន្តហោះ A321neo ទាំងនេះ ក៏ជួយកាត់បន្ថយការបំភាយឧស្ម័នពុលទៅកាន់រិយាកាស និងសំឡេងរំខានផងដែរ បើប្រៀបធៀបទៅនឹងម៉ូដែលយន្តហោះមុនៗ។ ការធ្វើឱ្យប្រសើរឡើងនេះ មិនត្រឹមតែជួយពង្រឹងសមត្ថភាពសេវាកម្មដឹកអ្នកដំណើររបស់ Vietjet ប៉ុណ្ណោះទេ ថែមទាំងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងគោលដៅរបស់ខ្លួនក្នុងការសម្រេចបាននូវអព្យាក្រិតកាបបូនត្រឹមឆ្នាំ ២០៥០។ កងនាវាទំនើបរបស់ Vietjet បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីផ្តល់នូវបទពិសោធន៍ធ្វើដំណើរប្រកបដោយសុវត្ថិភាព តម្លៃសមរម្យ និងរីករាយ។ការដាក់ឱ្យដំណើរការយន្តហោះបន្ថែមចុងក្រោយបំផុតនេះ នឹងត្រូវបានចាប់ផ្តើមផ្តល់សេវាភ្លាមៗនៅដើមឆ្នាំ ២០២៥ ដោយបង្កើនសមត្ថភាពរបស់ក្រុមហ៊ុនអាកាសចរណ៍សម្រាប់ការដឹកជញ្ជូននៅនិទាឃរដូវ ខណៈពេលដែលធានាថាអ្នកដំណើរមានជម្រើសជាច្រើនក្នុងការធ្វើដំណើរកាន់តែងាយស្រួល និងរីករាយជាមួយការធ្វើដំណើរបានកាន់តែឆ្ងាយក្នុងអំឡុងពេលថ្ងៃឈប់សម្រាកខាងមុខនេះ។ ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃរវាងខេត្តសៀមរាប និងហាណូយ...
ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកទូច សុឃៈ បានលើកឡើង ជាមតិទៅកាន់លោក ហេង សិទ្ធី ដែលបានដើរចោទថ្នាក់ដឹកនាំ នៃក្រសួងស្ថាប័នរដ្ឋមួយចំនួន និង ក្រុមអ្នកឧកញ៉ាគួរមកជួបដៃគូ នៃពាក្យបណ្តឹង ដែលលោកបានដាក់ ដើម្បីដោះស្រាយបញ្ចប់រឿង ជៀសវាងការនាំឲ្យកម្ពុជា ខូចឈ្មោះ ។ បើតាមលោក ទូច សុឃៈ...
ខេត្តពោធិ៍សាត់៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទ មានផ្លូវ និងសំណង់សិល្បការ្យនៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង ដែលជាទីតាំងដីសម្បទានសង្គមកិច្ចសម្រាប់អតីតយុទ្ធជន ស្ថិតនៅឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ សូមបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង មានប្រវែងសរុប...
ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃ បានចេញបញ្ជាជាបន្ទាន់ ឲ្យតាមរករថយន្តបំពាក់ ផ្លាកលេខខេមរភូមិន្ទ(ខ.ម) ហើយបើកភ្លើងសារ៉ែន នាំផ្លូវក្បួនរថយន្តរបស់ស្រ្តីរូបស្រស់ ជាអ្នកលក់អនឡាញ ទៅញាំការគេកាលពីពេលថ្មីៗនេះ ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានការរិះគន់និងវែកញែកជាខ្លាំង ទៅលើករណីនារី ស្អាតជាអ្នកលក់ អនឡាញបានជិះរថយន្តទំនើប...
ភ្នំពេញ៖ លោក ណុប នី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ បានចុះត្រួតពិនិត្យការងារ ជុសជុលស្ពានដែកបេឡេ (ស្ពានកំពង់ចក) ដែលបានបាក់ស្រុតដែកទ្រស្ពាន ស្ថិតលើផ្លូវខេត្តលេខ១២៩ ។ ស្ពានកំពង់ចក ស្ថិតនៅលើកំណាត់ផ្លូវខេត្តលេខ១២៩ ក្នុងឃុំកំពង់រាប ព្រំប្រទល់ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលប៉ូឡូញនឹងអនុញ្ញាតឱ្យលោក Benjamin Netanyahu ចូលរួមក្នុងពិធីរំលឹកមួយនៅឯអតីតជំរុំប្រមូលផ្តុំ Auschwitz-Birkenau នៅចុងខែនេះ បើទោះបីជាកំពុងត្រូវបានដាក់សំពាធ ទៅដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដើម្បីចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះក៏ដោយ។ តុលាការICC បានចេញដីកាចាប់ខ្លួនលោក Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិរបស់គាត់លោក Yoav Gallant កាលពីខែវិច្ឆិកា ដោយចោទប្រកាន់មន្ត្រីទាំងពីរពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។...
តូក្យូ ៖ អ្នកនាំពាក្យរដ្ឋាភិបាល កំពូលរបស់ប្រទេសជប៉ុន លោក Yoshimasa Hayashi បានជំរុញឱ្យយោធា សហរដ្ឋអាមេរិក អនុវត្តវិធានការបង្ការ ទាក់ទងនឹងការរំលោភផ្លូវភេទ បន្ថែមទៀត បន្ទាប់ពីឧប្បត្តិហេតុថ្មីៗនេះ ពាក់ព័ន្ធនឹងទាហានម៉ារីនអាមេរិក នៅអូគីណាវ៉ា។ ប្រធានខុទ្ទកាល័យលោក Hayashi បានឲ្យដឹងថា ករណីចុងក្រោយបំផុត ដែលអ្នកបម្រើក្នុងវ័យ ៣០ឆ្នាំរបស់លោក ត្រូវបានចោទប្រកាន់...
ប្រ៊ុចសែលៈ នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico បានប្រកាសថា លោកនឹងធ្វើដំណើរ ទៅកាន់ទីក្រុងព្រុចសែល ដើម្បីជួបជាមួយស្នងការអឺរ៉ុប ទទួលបន្ទុកថាមពល អំពីបញ្ហាដឹកជញ្ជូនឧស្ម័ន និងដាស់លោកឱ្យភ្ញាក់ពីដំណេកដ៏ផ្អែមល្ហែម លង់លក់របស់លោក” ។ លោក Fico នៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយ សង្គមមុនការធ្វើដំណើរ របស់លោកបានគូសបញ្ជាក់ពីការខូចខាតសេដ្ឋកិច្ច ដែលស្លូវ៉ាគី ប្រឈមមុខ ដោយសារតែការសម្រេចចិត្ត...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងមូស្គូនឹងមានឆន្ទៈ ក្នុងការពិភាក្សាជាមួយប្រធានាធិបតី ជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក Donald Trump ប្រសិនបើគាត់ប្រកាន់ខ្ជាប់ នូវផែនការរបស់គាត់ ក្នុងការស្តារទំនាក់ទំនងឡើងវិញ ។ លោក...
ភ្នំពេញ៖ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ខូអិលធីឌី (Vireak Buntham Express Co., Ltd) បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាស្តីពី កិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្ត ប្រតិបត្តិការកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត និងសេវាកម្មទូកល្បឿនលឿន ជាមួយក្រុមហ៊ុន ខេអាយធីភី ឌីវេឡុបម៉ិន...
ភ្នំពេញ ៖ ប្រទេសបារាំង នឹងតាមដានដោយយកចិត្តទុកដាក់បំផុស លើការស៊ើបអង្កេតរបស់អាជ្ញាធរថៃ ជុំវិញឃាតកម្មលោក លឹម គិមយ៉ាដែលជាអតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានឃាតកបាញ់សម្លាប់កាលពីពេលថ្មីៗនេះ ។ ការប្រកាសជំហររបស់បារាំងនេះ ដោយសារលោក លឹម គិមយ៉ាគឺជាពលរដ្ឋខ្មែរមានសញ្ជាតិបារាំង ខណៈអតីតតំណាងរាស្រ្តរូបនេះ បានរស់នៅលើទឹកដីបារាំងជាង ៥០ឆ្នាំមកហើយ តាំងពីអំឡុងឆ្នាំ១៩៧០ ពោលមុនរបបខ្មែរក្រហមចូលមកដល់ ។ បើតាមស្ថានទូតបារាំងប្រចាំកម្ពុជា...