រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញឱ្យបង្កើនការផ្សព្វផ្សាយ អនុក្រឹត្យស្ដីពី ឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា ឱ្យបានទូលំទូលាយ កម្ពុជាមិនស្ថិត ក្នុងគន្លងផ្លូវដើរ របស់ព្យុះ ហ្វុង វង់ ទេ មេសិទ្ធិមនុស្សកម្ពុជា ខកចិត្តចំពោះស៊ុយអែត បានលក់យន្តហោះចម្បាំង ប្រភេទ Gripen ឱ្យថៃ អំឡុងពេលមាន ជម្លោះជាមួយកម្ពុជា ក្រសួងបរិស្ថាន...
ត្បូងឃ្មុំ៖ លោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៤ និងទិវាបង្កើតកងយោធពលខេមរភូមិន្ទ នៅសាលប្រជុំសាលាខេត្ត នៅថ្ងៃទី១១...
ពលរដ្ឋជប៉ុន ជាច្រើនក្រុមអំពាវនាវ ឲ្យរដ្ឋាភិបាលដកចេញមីស៊ីល Typhon របស់សហរដ្ឋអាមេរិក ពីទឹកដីរបស់ខ្លួន អ៊ុយក្រែនអះអាងថា ៧០% នៃគ្រាប់រំសេវ ដែលរុស្ស៊ីប្រើប្រាស់ ផលិតនៅកូរ៉េខាងជើង អតីតប្រធានាធិបតីបារាំង Sarkozy ត្រូវបានដោះលែងពីពន្ធនាគារក្រោមការត្រួតពិនិត្យរបស់តុលាការ ព្រឹទ្ធសភាអាមេរិក អនុម័តច្បាប់ដើម្បីបញ្ចប់ការបិទរដ្ឋាភិបាល និងបញ្ជូនបន្តទៅសភា FSB របស់រុស្ស៊ីថា ចារកម្មអ៊ុយក្រែន និងអង់គ្លេស ព្យាយាមសូកអ្នក...
ភ្នំពេញ ៖ អាជ្ញាធរមីនកម្ពុជា បានសម្តែងការសោកស្តាយចំពោះសារព័ត៌មានថៃមួយចំនួន បានផ្សព្វផ្សាយក្នុងចេតនាចោទប្រកាន់ និងបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ថា «បានប្រើប្រាស់ និងដាក់មីនថ្មី» ខណៈពេលកម្ពុជាកំពុងខិតខំប្រឹងប្រែងលុបបំបាត់គ្រាប់មីន និងទុក្ខវេទនា របស់សហគមន៍ បង្កឡើងដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ យោងតាមសេចក្ដីសេចក្តីប្រកាសព័ត៌មានរបស់ អាជ្ញាធរមីន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន...
កាលពីថ្ងៃទី១០ ខែវិច្ឆិកា សិក្ខាសាលាស្តីពីការផ្សាយបន្តផ្ទាល់ពីការប្រកួតកីឡាតិចិនលើកទី១៥ ដោយបច្ចេកវិទ្យា Ultra HD និងបច្ចេកទេសផ្សព្វផ្សាយចម្រុះ បានបើកធ្វើនៅក្រុង Guangzhou ប្រទេសចិន។ ក្នុងសិក្ខាសាលានេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រកាសពីកម្មវិធីនវានុវត្តន៍បច្ចេកវិទ្យាចំនួន១០ ដែលប្រើសមា្រប់ផ្សព្វផ្សាយពីការប្រកួតកីឡាជាតិចិនលើកទី១៥។ដូចជា៖ បច្ចេកវិទ្យា Ultra HD បញ្ញាសិប្បនិម្មិតជាដើម ដើម្បីផ្តល់ជូនទស្សនិកជននូវខ្លឹមសារកាន់តែច្រើនចម្រុះបែប ទិដ្ឋភាពអន្តរកម្ម និងបទពិសោធទស្សនាការប្រកួតដែលមានលក្ខណៈកាន់តែឯកត្តជន។ ក្នុងសិក្ខាសាលានេះ អ្នកជំនាញវិស័យប្រព័ន្ធសារព័ត៌មានមកពីទូទាំងប្រទេសចិន...
កាលពីថ្ងៃទី១០ ខែវិចិ្ឆកា ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៨បានបិទបញ្ចប់ ។ យោងតាមទិន្នន័យបានបង្ហាញថា ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៨ នេះទទួលបានសមិទ្ធផលជាផ្លែផ្កា ៖ ទំហំជួញដូរតាមបំណងក្នុងមួយឆ្នាំ គឺ៨ម៉ឺន៣ពាន់៤៩០លានដុល្លារអាមេរិក ដែលកើនឡើង ៤,៤ភាគរយបើប្រៀបធៀបនឹងពិព័រណ៍លើកមុន ដែលបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ។ សហគ្រាសដែលចូលរួមពិព័រណ៍លើកនេះបានកើនឡើងជាង ៦០០សហគ្រាស បើប្រៀបធៀបនឹងឆ្នាំ២០២៤ សហគ្រាសលំដាប់កំពូលទាំង៥០០លើពិភពលោក និងសហគ្រាសដែលមានសក្តានុពលឈានមុខគេចំនួន២៩០ សហគ្រាសបានចូលរួមពិព័រណ៍ហើយទំហំតាំងពិព័រណ៍សរុប និងចំនួនសរុបរបស់សហគ្រាសដែលចូលរួមពិព័រណ៍សុទ្ធតែបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ។ ផលិតផលថ្មី បច្ចេកវិទ្យាថ្មីនិងសេវាកម្មថ្មីចំនួន៤៦១ផ្នែកត្រូវបានដាក់តាំងបង្ហាញជាលើកដំបូង...
ពោធិ៍សាត់៖នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បាន អញ្ជើញដឹកនាំមន្រ្តីពាក់ព័ន្ធ រួមនិងអាជ្ញាធរស្រុកវាលវែង ចុះពិនិត្យការដ្ឋានសាងសង់ គម្រោងទំនប់វារី អគ្គីសនីស្ទឹងមេទឹក ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ។ គួរជម្រាបជូនដែរថា គម្រោងវារីអគ្គិសនីស្ទឹងមេទឹក មានអនុភាព១៥០មេហ្គាវ៉ាត់ ប្រើទុនវិនិយោគប្រមាណ៤០០លានដុល្លារ ដោយក្រុមហ៊ុនស្ទឹងមេទឹក ហាយដូផៅវ័រ...
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយ នាយទាហាន នាយទាហានរង កងអនុសេនាធំចល័ត កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងគោលបំណងដើម្បីសួរសុខទុក្ខ និងស្តាប់នូវសំណើរសំណូមពរផ្សេងៗរបស់ នាយទាហាន នាយទាហានរង ក្រែងមានជួបការលំបាកក្នុងពេលកន្លងមក ស្ថិតនៅសាលប្រជុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ក្នុងពេលជួបសំណេះសំណាលនេះដែរ...
បរទេស៖ ម៉ាឡេស៊ី បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្តគាំទ្រ ដំណើរការសន្តិភាពរវាងប្រទេសថៃ និងកម្ពុជា បន្ទាប់ពីមានការប្រកាសរបស់ប្រទេសថៃ កាលពីម្សិលមិញថា ខ្លួនកំពុងផ្អាកកិច្ចព្រមព្រៀងទាំងអស់ ជាមួយកម្ពុជាបន្ទាប់ពីការផ្ទុះមីន នៅតាមបណ្តោយព្រំដែនបណ្តាល ឲ្យបុគ្គលិករបស់ខ្លួនជាច្រើននាក់ រងរបួស។ យោងតាមសារព័ត៌មាន Malay Mail ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា អគ្គមេបញ្ជាការកងកម្លាំងការពារជាតិរបស់ម៉ាឡេស៊ី គឺ...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់សមាគមជប៉ុន-កម្ពុជា ។ ក្នុងជំនួបពិភាក្សា ជាមួយលោកតាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា សម្តេចធិប វាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់សមាគម...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី បានរាយការណ៍នៅថ្ងៃអង្គារថា សេវាសន្តិសុខសហព័ន្ធរបស់រុស្ស៊ី (FSB) បាននិយាយថា ខ្លួនបានការពារប្រឆាំងនឹងផែនការដោយចារកម្ម របស់អ៊ុយក្រែន និងអង់គ្លេស ដើម្បីល្បួងអ្នកបើកយន្តហោះរុស្ស៊ីឱ្យលួចយន្តហោះចម្បាំង MiG-31 បំពាក់ដោយមីស៊ីលល្បឿនលឿន Kinzhal ក្នុងតម្លៃ ៣ លានដុល្លារ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា...
កំពត ៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា ការសម្រេចសាងសង់ផ្លូវ និងស្ពានក្រវ៉ាត់ក្រុងកំពតប្រវែងជិត ១០គីឡូម៉ែត្រ ដោយកាត់តាមឆ្នេរកោះស្មៅ ឆ្លងព្រែកកំពង់បាយឆ្ពោះ ទៅកាន់សង្កាត់ត្រើយកោះ គឺ ក្នុងបំណងដើម្បីបម្រើដល់ពហុវិស័យ ពិសេស ដើម្បីលើកកម្ពស់ វិស័យទេសចរណ៍ខេត្ត ព្រោះស្ពាននេះ ហោះរំលងផ្លូវ និងដងព្រែក ប្រវែងជិត...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃចន្ទបានទាមទារឱ្យអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសត្រឡប់ទៅធ្វើការវិញ ខណៈដែលអ្នកដំណើរបានស៊ូទ្រាំនឹងការលុបចោលជើងហោះហើរមួយថ្ងៃទៀត ដែលខាងរដ្ឋបាលបានបញ្ជាឱ្យគ្រប់គ្រងការខ្វះខាតបុគ្គលិកក្នុងអំឡុងពេលបិទរដ្ឋាភិបាល។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ការអត្ថាធិប្បាយរបស់លោក Trump បានធ្វើឡើងបន្ទាប់ពីប្រព័ន្ធអាកាសចរណ៍របស់សហរដ្ឋអាមេរិកបានទទួលរងការរំខានយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈដែលអវត្តមានរបស់ឧបករណ៍បញ្ជាចរាចរណ៍ផ្លូវអាកាសបានកើនឡើង និងពេលដែលពួកគេធ្វើការដោយគ្មានប្រាក់ឈ្នួល។ អ្នកខ្លះអវត្តមានដោយសារពួកគេត្រូវការការងារទីពីរ ឬមិនមានលទ្ធភាពមើលថែទាំកុមារ។ ក្រុមពាណិជ្ជកម្មក្រុមហ៊ុនអាកាសចរណ៍មួយបាននិយាយថា អតិថិជន...
បរទេស៖ ព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃច័ន្ទបានអនុម័តការសម្របសម្រួលដែលនឹងបញ្ចប់ការបិទរដ្ឋាភិបាលដ៏យូរបំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ដោយបំបែកភាពជាប់គាំងរយៈពេលមួយសប្តាហ៍ ដែលបានរំខានដល់អត្ថប្រយោជន៍អាហារសម្រាប់រាប់លាននាក់ ធ្វើឱ្យកម្មករសហព័ន្ធរាប់សែននាក់មិនបានទទួលប្រាក់ឈ្នួល និងចរាចរណ៍ផ្លូវអាកាស ត្រូវជាប់គាំង។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ការបោះឆ្នោតដោយសំឡេង 60 ទល់នឹង 40 បានអនុម័តដោយមានការគាំទ្រពីសមាជិកសភាសាធារណៈរដ្ឋស្ទើរតែទាំងអស់ និងគណបក្សប្រជាធិបតេយ្យចំនួន៨ ដែលបានស្វែងរកមិនជោគជ័យក្នុងការភ្ជាប់មូលនិធិរបស់រដ្ឋាភិបាលទៅនឹងការឧបត្ថម្ភធនសុខភាពដែលនឹងត្រូវផុតកំណត់នៅចុងឆ្នាំនេះ។ ខណៈពេលដែលកិច្ចព្រមព្រៀងបង្កើតការបោះឆ្នោតនៅខែធ្នូលើការឧបត្ថម្ភធនទាំងនោះ ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនអាមេរិក...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានផ្ដល់អនុសាសន៍ណែនាំមួយចំនួនដល់ លោកឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ទើបត្រូវបានប្រកាសចូលកាន់តំណែងជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវ និងលើកកម្ពស់ប្រសិទ្ធភាពការងារ ស្របតាមអ្វីដែលជាតួនាទីភារកិច្ច និងឲ្យសាកសមអ្វីដែលរាជរដ្ឋាភិបាលប្រគល់ជូន។ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ នាយឧត្តមសេនីយ៍ ស ថេត...
កំពង់ស្ពឺ: លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការណែនាំទៅដល់កម្លាំងជំនាញនៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសឱ្យបង្កើនការចុះផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងក្មេងទំនើងនៅតាមសាលារៀន ប្រសើរជាងការបង្ក្រាប ដែលផ្តល់ផលប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរក្រុមគ្រួសារ។ នេះបើយោងតាមការលើកឡើងរបស់លោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺក្នុងឱកាសចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច)និងក្មេងទំនើងនៅក្នុងវិទ្យាល័យ ហ៊ុន សែន ភ្នំស្រួច ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ថ្ងៃទី១១...
មណ្ឌលគិរីៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានប្រគល់ភារកិច្ចជូនអាជ្ញាធរមូលដ្ឋាន ដែលរួមមានថ្នាក់ភូមិ ឃុំស្រែខ្ទុមនិងឃុំស្រែព្រះ និងស្រុកកែវសីមា ដើម្បីចាត់ការទប់ស្កាត់ជាបន្ទាន់នូវរថយន្តដឹកលើសទំងន់កំណត់លើស្ពាន ផ្លូវជនបទស្ថិតក្នុងឃុំស្រែខ្ទុម ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១១វិច្ឆិកានេះ។ លោកធន សារី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី ក្រោយមានសេចក្តីរាយការថាមានរថយន្តធន់ធំដឹកលើសទំងន់លើផ្លូវជនបទមួយនេះ ក៏បានដឹកនាំមន្ត្រីជំនាញមានសមាសភាព លោក កឹង ឈាន អនុប្រធានមន្ទីរ លោក សួង...
ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុង ស្ដីពី «ទស្សនវិជ្ជាក្នុងវិស័យព័ត៌មាន» នៅសាលសេរីភាព នៃអគារទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានលោកបណ្ឌិត ប្រាក់ សម្ផស្ស សាស្ត្រាចារ្យនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ជាគ្រូឧទ្ទេសនៅក្នុងវគ្គបណ្តុះបណ្តាលនេះ។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗរួមមាន...
ប៉េកាំង៖ ប្រទេសចិនប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះការកត់សម្គាល់ខុសឆ្គងរបស់នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi ទាក់ទងនឹងតៃវ៉ាន់ ហើយបានដាក់ពាក្យបណ្តឹងយ៉ាងម៉ឺងម៉ាត់ទៅកាន់ប្រទេសជប៉ុន នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងនៅទីក្រុងប៉េកាំង។ អ្នកនាំពាក្យចិនលោក Lin Jian បានធ្វើអត្ថាធិប្បាយនៅក្នុងសន្និសីទសារព័ត៌មានមួយ ដោយឆ្លើយតបទៅនឹងរបាយការណ៍ស្តីពីការកត់សម្គាល់ថ្មីៗរបស់លោកស្រី Takaichi ថាការវាយប្រហាររបស់ចិនលើតៃវ៉ាន់អាចជា “ស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិត” សម្រាប់ប្រទេសជប៉ុន ដែលធានានូវការអនុវត្តសិទ្ធិការពារខ្លួនរួមគ្នា។ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ខ្លួនបានដាក់ពាក្យបណ្តឹងយ៉ាងម៉ឺងម៉ាត់ជាមួយប្រទេសចិន ទាក់ទងនឹងការគំរាមកំហែងដោយហិង្សាដែលធ្វើឡើងដោយអ្នកការទូតចិនម្នាក់...
ប៉ារីស៖ អតីតប្រធានាធិបតីបារាំងលោក Nicolas Sarkozy ត្រូវបានដោះលែងពីពន្ធនាគារនៅទីក្រុងប៉ារីស បន្ទាប់ពីចំណាយពេលប្រហែល ២០ថ្ងៃក្នុងការឃុំខ្លួន បន្ទាប់ពីការសម្រេចចិត្តរបស់តុលាការឧទ្ធរណ៍ទីក្រុងប៉ារីស កាលពីថ្ងៃចន្ទ ដែលបានបញ្ជាឱ្យដោះលែងរូបលោកក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងរបស់តុលាការ។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោកត្រូវបានគេឃើញកំពុងចាកចេញពីពន្ធនាគារ។ នៅថ្ងៃទី២៥ ខែកញ្ញា តុលាការព្រហ្មទណ្ឌទីក្រុងប៉ារីស បានកាត់ទោសលោក Sarkozy ឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ពីបទឃុបឃិតព្រហ្មទណ្ឌទាក់ទងនឹងការផ្តល់ហិរញ្ញប្បទានដល់លីប៊ី សម្រាប់យុទ្ធនាការប្រធានាធិបតីឆ្នាំ២០០៧ របស់លោក។...
ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មការធ្វើបច្ចុប្បន្នភាព និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងមុខងារសាធារណៈ បានចុះធ្វើជំរឿនមន្ត្រីនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះ ទីស្តីការក្រសួងមុខងារសាធារណៈ។ ការធ្វើជំរឿន នាថ្ងៃនេះ ទទួលបានការអញ្ជើញជាវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដើម្បីធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅក្រសួងមុខងារសាធារណៈដំបូងគេ។ ការធ្វើជំរឿននាពេលនេះ មានការចូលរួមអង្កេតការណ៍ពីតំណាងក្រសួង ស្ថាប័ន...
ភ្នំពេញ ៖ ជនបរទេសម្នាក់ បានមកប្រទេសកម្ពុជា ដោយក្ដីអស់សង្ឃឹម និងចង់បោះបង់ជីវិតខ្លួនឯងចោល ប៉ុន្ដែនៅពេលដែលបានមករស់នៅកម្ពុជា ធ្វើឱ្យលោកភ្លឺភ្នែក ជាប់ចិត្ត និងផ្ដល់ជីវិតថ្មីលើដែនដីកម្ពុជា។ នេះបើតាមហ្វេសប៊ុករបស់លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរ ។ តាមហ្វេសប៊ុករបស់លោករដ្ឋមន្រ្តី បានស្រង់សំដីដោយផ្ទាល់ របស់បុរសជាជនបរទេសនេះថា “ពួកគេមិនព្រមឱ្យខ្ញុំចុះចាញ់! ខ្ញុំមិនបានមកប្រទេសកម្ពុជា ដើម្បីស្វែងរកជីវិតនោះទេ ខ្ញុំបានមកទីនេះ...
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែវិច្ឆិកា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត នៅថ្ងៃទី១០ វិច្ឆិកា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ក្នុងនាមជាអ្នកដឹកនាំ ត្រូវឆាប់មើលឱ្យឃើញនូវរាល់បញ្ហាប្រឈមទាំងឡាយ និងគិតមុនជាស្រេច នូវដំណោះស្រាយផ្សេងៗ។ ក្នុងកិច្ចប្រជុំនេះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ណែនាំ និងផ្តល់នូវអនុសាសន៍ ឱ្យមន្ទីរសុខាភិបាល...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន នឹងរៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ។ វេទិកានេះ នឹងប្រារព្ធពិធីបើកជាផ្លូវការ ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងបរិស្ថាន មន្ទីរបរិស្ថានរាជធានី-ខេត្តទាំង២៥ តំណាងក្រសួង ស្ថាប័ន...
ខេត្តព្រះវិហារ: នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ២០២៥នេះ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ និងកម្លាំងចម្រុះជាច្រើនរូប ចុះសម្អាត និងរៀបចំអនាម័យបរិស្ថាននៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ដែលស្ថិតនៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ។ ការសម្អាតនេះ ធ្វើឡើងក្នុងគោលបំណងស្ដារទីតាំងអតីតមណ្ឌលសុវត្ថិភាពនេះ ឱ្យមានសោភ័ណភាព និងសណ្ដាប់ធ្នាប់ឡើងវិញ បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋដែលភៀសខ្លួន បានវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគាត់វិញប្រកបដោយសុវត្ថិភាពនោះរួចមក ក្រោយពីកិច្ចព្រមព្រៀងបទឈប់បាញ់ដើម្បីរកសុខសន្តិភាពជូនពលរដ្ឋទាំងពីរប្រទេសគឺកម្ពុជា-ថៃ៕ ដោយ...
ភ្នំពេញ ៖ សៀវភៅនេះ គឺជាការចងក្រងព័ត៌មានសំខាន់ៗ ស្តីពីសន្និសីទអង្គការ សហប្រជាជាតិ ស្តីពី ការប្រែប្រួលអាកាសធាតុUNFCCC ដែលកម្ពុជា បានចូលរួមចាប់ពីពេល ដែលចាប់ផ្តើមដំបូងCOP1 រហូតដល់កិច្ច ប្រជុំកំពូលលើកទី COP29 និងការត្រៀមខ្លួនចូលរួមបង្ហាញ ការប្រេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល បន្ថែមទៀតនៅក្នុង កិច្ចប្រជុំកំពូល COP30 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Belém...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឲ្យដឹងថា បណ្តាប្រទេសលោកខាងលិច នៅទីបំផុតនឹងត្រូវទទួលស្គាល់អ៊ីរ៉ង់ ថាជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រក្នុងវិស័យបច្ចេកវិទ្យា នុយក្លេអ៊ែរដោយសន្តិវិធី នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ ។ ថ្លែងក្នុងអំឡុងពេលទស្សនកិច្ច ទៅកាន់អង្គការថាមពលអាតូមិកអ៊ីរ៉ង់ លោក Araghchi បានសរសើរសមិទ្ធផល របស់ប្រទេសនេះក្នុងវិស័យ នុយក្លេអ៊ែរ និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត...
ប៉េកាំង៖ ប្រទេសចិន បានតវ៉ាទៅកាន់សភាអឺរ៉ុបជុំវិញ អ្នកនយោបាយ “ឯករាជ្យតៃវ៉ាន់” ដែលចូលរួមកិច្ចប្រជុំកំពូល “សម្ព័ន្ធអន្តរសភា” នៅក្នុងអគារសភាអឺរ៉ុប នេះបើយោងតាមអ្នកនាំពាក្យ ក្រសួងការបរទេសចិន លោក Lin Jian ។ លោក Lin បានធ្វើការកត់សម្គាល់នេះនៅក្នុងសន្និសីទ សារព័ត៌មានជាប្រចាំ នៅពេលដែលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយ លើការពង្រឹង “ការផ្សព្វផ្សាយ” ដោយតៃវ៉ាន់...
គៀវ៖ ប្រហែល ៧០% នៃគ្រាប់រំសេវដែលរុស្ស៊ីប្រើប្រាស់ ក្នុងសង្គ្រាមប្រឆាំងនឹង អ៊ុយក្រែននាពេលបច្ចុប្បន្ន ត្រូវបានផលិតនៅកូរ៉េខាងជើង នេះបើយោងតាមការវិភាគ របស់អាជ្ញាធរអ៊ុយក្រែន ដែលបានបង្កើតឯកសារសម្ងាត់ ស្តីពីការផ្គត់ផ្គង់យោធារបស់ទីក្រុងមូស្គូ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន។ ឯកសារដែលផ្តល់ជូនកាសែតក្យូដូ បានបង្ហាញថា ទីក្រុងព្យុងយ៉ាងបានផ្តល់គ្រាប់ផ្លោង ប្រហែល ៦.៥ លានគ្រាប់ដល់រុស្ស៊ី ចាប់តាំងពីការចាប់ផ្តើម នៃការឈ្លានពានពេញលេញ របស់ទីក្រុងមូស្គូ...
ភ្នំពេញ ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និង ជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានសម្តែងការខកចិត្ត ចំពោះប្រទេសស៊ុយអែត ដែលជាប្រទេសគម្រូ ក្នុងការការពារសិទ្ធិមនុស្ស ដោយបានលក់យន្តហោះចម្បាំងប្រភេទ Gripen ឱ្យថៃ អំឡុងពេលមានជម្លោះ ជាមួយនឹងកម្ពុជា ។ នេះបើយោងតាមសេចក្តីប្រកាស ព័ត៌មាន...