ភ្នំពេញ៖ អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ឱ្យដឹងថាសមត្ថកិច្ចកម្ពុជានឹងបញ្ជូនជនសង្ស័យបាញ់សម្លាប់អតីតតំណាងរាស្ត្របក្សប្រឆាំងទៅ ឱ្យសមត្ថកិច្ចថៃវិញតាមសំណូមពររបស់នគរបាលភូមិន្ទថៃស្របតាមច្បាប់ បន្ទាប់ពីនគរបាលជាតិកម្ពុជាបញ្ចប់នីតិវិធី។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះបានបញ្ជាក់អំពីករណីឃាតកម្មបាញ់សម្លាប់ជនរងគ្រោះឈ្មោះ លឹម គឹមយ៉ា ភេទប្រុស កើតឆ្នាំ១៩៥១ ជនជាតិខ្មែរ សញ្ជាតិបារាំង ដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណមួយរូប កាលពីវេលាម៉ោង ១៧:៤៥នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២៥ នៅចំណុចផ្លូវ ១៣ហាង...
ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២.៨៤៤លើក មានអ្នកស្លាប់ចំនួន ១.៥០៩នាក់ ក្រសួងបរិស្ថាន៖ វីដេអូពីម៉ាស៊ីនថតស្វ័យប្រវត្តិ ថតបានដំរីអាស៊ីមួយហ្វូង នៅតំបន់ជួរភ្នំក្រវាញកណ្តាល (Video) រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំឱ្យត្រៀមរៀបចំ សន្និបាតស្មៀនទូទាំងប្រទេស លោក ទូច សុឃៈ៖ កម្ពុជា នឹងបណ្តេញជនជាតិប៉ាគីស្ថាន និងណេប៉ាល់ទៅប្រទេសកំណើត បើរកឃើញចូលមកខុសច្បាប់ មន្ដ្រីក្រសួងមហាផ្ទៃ អំពាវនាវសាធារណជន...
ទិន្នផលឧស្សាហកម្មរបស់កូរ៉េខាងត្បូង ធ្លាក់ចុះចំពេលមានភាពមិនប្រាកដប្រជា ពីអស្ថិរភាពនយោបាយ នាយកប្រតិបត្តិក្រុមហ៊ុន Nippon រិះគន់ការសម្រេចចិត្ត របស់លោក បៃដិន ក្នុងការរារាំងការទិញ យកក្រុមហ៊ុន ដែកថែបអាមេរិក ក្រុមហ៊ុន Nvidia នឹងផ្គត់ផ្គង់បន្ទះឈីប សម្រាប់ការអភិវឌ្ឍន៍រថយន្ត ស្វ័យប្រវត្ដិរបស់ក្រុមហ៊ុន តូយ៉ូតា លោក Trump មិនបដិសេធក្នុងការប្រើប្រាស់ កម្លាំងយោធាដើម្បីគ្រប់គ្រងព្រែកជីក ប៉ាណាម៉ា...
កៀវ៖ ទីភ្នាក់ងារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែនបានរាយការណ៍ថា ឱនភាពថវិកាប្រចាំឆ្នាំរបស់អ៊ុយក្រែនបានកើនឡើងប្រហែល ៣៣ ភាគរយកាលពីឆ្នាំមុន ដែលឈានដល់ ប្រហែល ៤២ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទោះបីជាមានការកើនឡើងក៏ដោយ ឱនភាពនេះ គឺទាបជាងគម្លាតថវិកា ដែលបានព្យាករណ៍ចំនួន ប្រហែល ៤៣,៨ពាន់លានដុល្លារអាមេរិក នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃអ៊ុយក្រែន។ ឯកសារនេះបានកត់សម្គាល់ថា លំហូរចូលនៃជំនួយបរទេសក្នុងខែធ្នូ បានអនុញ្ញាតឱ្យអ៊ុយក្រែន គ្របដណ្តប់លើការចំណាយថវិការដ្ឋ...
វ៉ាស៊ីនតោន៖ ទីក្រុងវ៉ាស៊ីនតោន ដែលធ្លាប់ជាស្ថាបត្យករនៃសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក ឥឡូវនេះហាក់ដូចជាមានចេតនាក្នុងការរុះរើវា ក្រោមលេសសន្តិសុខជាតិមួយក្នុងពេលតែមួយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សម្រាប់អ្នកនយោបាយអាមេរិក ការវិនិយោគពីបរទេស និងការប្រកួតប្រជែងសេដ្ឋកិច្ចត្រូវបានគេដាក់ឈ្មោះយ៉ាងងាយស្រួលថាជា “ការគំរាមកំហែង” ដល់សន្តិសុខជាតិ។ នោះហើយជារបៀបដែលសេតវិមានថ្មីៗនេះ បានបង្ហាញពីភាពត្រឹមត្រូវរបស់ខ្លួនក្នុងការរារាំងក្រុមហ៊ុន Nippon Steel របស់ប្រទេសជប៉ុន ពីការទិញយកក្រុមហ៊ុនដែកថែបរបស់សហរដ្ឋអាមេរិក។ ខណៈពេលដែលយុទ្ធសាស្ត្រគាំពារនិយមរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមហ៊ុនចិន ចាប់ផ្តើមពីការដាក់ប្រទេសចិនជា “គូប្រជែងយុទ្ធសាស្ត្រចម្បង” ការរាំងស្ទះនៃការរួមបញ្ចូលគ្នានៃដែកថែបរបស់សហរដ្ឋអាមេរិក គឺកាន់តែចាក់ឫសនៅក្នុងនយោបាយក្នុងស្រុក។...
ប៉ុន្មានថ្ងៃជាប់មកនេះ សហគ្រាសផលិតរថយន្តទុន បរទេស ជាច្រើនបានប្រកាសថា នឹងបង្កើនការវិនិយោគ នៅក្នុង ប្រទេសចិន ដែលបានបំផុសភាព សន្ទុះខ្លាំងក្លា នៃកិច្ចសហប្រតិបត្តិការ ។ អ្នកជំនាញ បានលើកឡើងថា សកម្មភាពមួយចំនួន របស់ទុនបរទេសនៅ ដើមឆ្នាំនេះបានឆ្លុះបញ្ចាំង ពីកម្លាំងទាក់ទាញ ជាសាកល របស់ប្រទេសចិន ទាក់ទិន នឹងភាពស៊ីសង្វាក់គ្នា រវាងបច្ចេកវិទ្យា...
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋាន សិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ ប្រាប់ឲ្យដឹងថា ដំណើរភាពយន្តចល័តកម្ពុជា-ចិន លើកទី៨ គឺជាជោគជ័យមួយទៀត លើការផ្លាស់ប្តូរវប្បធម៌ ឆ្លើយតបនឹងឆ្នាំ២០២៤ ជាឆ្នាំ នៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ ជាការបញ្ជាក់ ក្រោយពេល ដែលដំណើរភាពយន្តចល័តកម្ពុជា-ចិន លើកទី៨...
ថ្ងៃទី ២ ខែមករា ពិធីបើកស្លាក នៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ អំពីសហគមន៍រួមវាសនា របស់មនុស្សជាតិ បានប្រារព្ធធ្វើ នៅទីក្រុងប៉េកាំង ។ ទស្សនៈស្តីពីសហគមន៍រួមវាសនា របស់មនុស្សជាតិបានផ្តួចផ្តើមឡើង ដោយប្រទេសចិន នៅខែមីនា ឆ្នាំ២០១៣ លោក Xi Jinping ប្រធានរដ្ឋចិន បានលើកឡើង ជាលើកដំបូងនូវទស្សនៈដ៏សំខាន់ ស្តីពីការកសាង...
ភ្នំពេញ ៖ នាឱកាសអនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្ដែងការគួរសម នៅថ្ងៃទី៨ មករា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល នៅតែផ្ដល់អាទិភាព លើដំណាំស្រូវ ដែលជាដំណាំ យុទ្ធសាស្ត្រ យូរអង្វែងរបស់កម្ពុជា និងបានគូសបញ្ជាក់ អំពីការដាក់ចេញ គោលនយោបាយចាំបាច់ ដើម្បីគាំទ្រដំណាំស្រូវ។ ក្នុងឱកាស...
ភ្នំពេញ៖ នាថ្មីៗមកនេះ មានវត្តមានសត្វខ្ទីងដែលជាសត្វដ៏កម្រ និងងាយរងគ្រោះជិតផុតពូជបានបង្ហាញ វត្តមានសារជាថ្មីនៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្នុងភូមិសាស្រ្ត ខេត្តព្រះវិហារ។ ពួកវាតែងមករកចំណីជាមួយហ្វូងគោរបស់អ្នកភូមិ ដោយសុវត្ថិភាព។ ក្រុមមន្រ្តីឧទ្យានុរក្សប្រចាំការនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្រ្ត ខេត្តព្រះវិហារបានប្រាប់ឱ្យដឹងថាសត្វខ្ទីងមេកូន និងហ្វូងសត្វខ្ទីងខ្លះទៀតពួកវាតែងបង្ហាញវត្តមាន នៅក្នុងភូមិភ្ញាក់រលឹក ឃុំធ្មារ ស្រុកជ័យសែន ខេត្តព្រះវិហារ។ ឆ្នាំ២០២៤កន្លងមកវា បានជាមួយគោអ្នកភូមិប្រមាណ ៣ទៅ៤ដងក្នុងឆ្នាំ២០២៤រួចមកហើយ។...
សេអ៊ូល៖ ប៉ូលិសបានឲ្យដឹងថា ពួកគេកំពុងតាមដានទីតាំង របស់ប្រធានាធិបតីលោក Yoon Suk Yeol ចំពេលមានពាក្យចចាមអារ៉ាមថាលោកប្រហែលជា បានភៀសខ្លួនចេញពីលំនៅដ្ឋានរបស់លោក ខណៈដែលប្រឈមនឹងការគំរាមកំហែង នៃការចាប់ខ្លួនជុំវិញការដាក់ច្បាប់អាជ្ញាសឹក រយៈពេលខ្លីរបស់លោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព៧ត៌មានយុនហាប់។ មន្ត្រីប៉ូលិសម្នាក់បានប្រាប់ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ថា “យើងមិនអាចបង្ហាញជាក់លាក់ពី ទីតាំងរបស់ប្រធានាធិបតីលោក Yoon បាននោះទេ យើងកំពុងបន្តតាមដានទីតាំងរបស់លោក”។ លោក...
សេអ៊ូល៖ កំណើនសេដ្ឋកិច្ចយឺតយ៉ាវ ក្នុងទិន្នផលឧស្សាហកម្មរបស់ប្រទេសកូរ៉េខាងត្បូង កំពុងរារាំងដល់ការស្ទុះងើបសេដ្ឋកិច្ច ទាំងមូលរបស់ប្រទេសនេះ ចំពេលមានការកើនឡើងនៃភាពមិនប្រាកដប្រជា ដែលត្រូវបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើង ដោយអស្ថិរភាពនយោបាយក្នុងស្រុក នេះបើតាមក្រុមអ្នកគិតគូផ្នែកសេដ្ឋកិច្ច ដែលគ្រប់គ្រងដោយរដ្ឋ។ វិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (KDI) បានឲ្យដឹងនៅក្នុងរបាយការណ៍វាយតម្លៃ សេដ្ឋកិច្ចប្រចាំខែរបស់ខ្លួនថា “សេដ្ឋកិច្ចរបស់យើងនាពេលថ្មីៗនេះ បានមើលឃើញពីការធ្លាក់ចុះនៃ កំណើនទិន្នផលឧស្សាហកម្ម ដែលពន្យារពេលការកែលម្អសេដ្ឋកិច្ច ហើយភាពមិនច្បាស់លាស់ ដែលកើនឡើងបានធ្វើឱ្យសេដ្ឋកិច្ចចុះខ្សោយ” ។ ប្រភពបានសង្កត់ធ្ងន់ថា...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC ទៅជួយយកស្រ្តីម្នាក់ ជាប្រជាពលរដ្ឋ រស់នៅក្រុងកោះរ៉ុង មកកាន់មន្ទីរពេទ្យខេត្តព្រះព្រះសីហនុភ្លាមៗ បន្ទាប់ពីស្រ្តីរូបនេះ ឈឺពោះសម្រាលកូន។ ប្រជាពលរដ្ឋខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC...
តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Takeshi Iwaya និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការបាញ់មីស៊ីលផ្លោង ចុងក្រោយបំផុតរបស់កូរ៉េខាងជើង ខណៈពេលដែលបញ្ជាក់សារជាថ្មី អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការត្រីភាគីរបស់ពួកគេ ជាមួយកូរ៉េខាងត្បូង។ ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងតូក្យូ លោក Iwaya និងលោក Blinken ក៏បានយល់ស្របថា រដ្ឋាភិបាលទាំងពីរ...
ភ្នំពេញ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចររាចរណ៍កើតឡើងចំនួន ២.៨៤៤លើក មានអ្នកស្លាប់ចំនួន ១. ៥០៩នាក់ គិតជាមធ្យមក្នុងមួយថ្ងៃៗ មានជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤នាក់ បានស្លាប់។ តាមរយៈបណ្ដាញសង្គម...
ភ្នំពេញ៖ បើតាមហ្វេសប៊ុកក្រសួងបរិស្ថាន បានឲ្យដឹងថា វីដេអូពីម៉ាស៊ីនថតស្វ័យប្រវត្តិបង្ហាញវត្តមាន ដំរីអាស៊ីមួយហ្វូង ដើរឆ្លងកាត់តំបន់ការពារនៅតំបន់ជួរភ្នំក្រវាញកណ្តាល នៃប្រទេសកម្ពុជា។ ក្រសួងបានឲ្យដឹងបន្តថា បីក្បាលក្នុងចំណោមដំរីមួយហ្វូងនេះ គឺជាកូនដំរី ដែលមើលទៅហាក់មានសុខភាពល្អ។ វត្តមាននៃកូនដំរី បង្ហាញពីក្តីសង្ឃឹមនៃការរស់រាន និងបន្តពូជនៃប្រភេទសត្វដ៏កម្រនេះ។ សត្វដំរីអាស៊ី គឺជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជ ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ដែលរងការគំរាមកំហែងពីអន្ទាក់ និងការបាត់បង់ទីជម្រកទូទាំងពិភពលោក។ យោងតាមក្រសួងបរិស្ថាន មានដំរីអាស៊ីចំនួនប្រមាណពី...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះពិនិត្យទីតាំងប្រឡាយអូរអាគុជ ក្នុងមូលដ្ឋានខណ្ឌសែនសុខ និងបន្តរហូតដល់ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ ក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវ ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែង និងជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធបង្ហូទឹកធ្វើយ៉ាងណារំដោះទឹកចេញក្រៅក្រុង កុំឱ្យជនលិចដោយជំនន់ទឹកភ្លៀងនារដូវវស្សា ។ ក្នុងដំណើរចុះពិនិត្យមើលស្ថានភាពប្រឡាយនាឱកាសនេះ លោក ឃួង ស្រេង បានដឹកនាំមន្ទីរជំនាញ...
តូក្យូ៖ នាយកប្រតិបត្តិក្រុមហ៊ុន Nippon Steel Corp លោក Eiji Hashimoto បានបរិហារការសម្រេចចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ក្នុងការរារាំងការទិញយកក្រុមហ៊ុន United States Steel Corp. ដែលមានតម្លៃ ១៤,១ ពាន់លានដុល្លារ ដោយថាលោក ជឿថាការបញ្ជាទិញនេះ គឺមានហេតុផលនយោបាយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់ការណែនាំឱ្យថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស ក្នុងពេលវេលាសមស្របខាងមុខនេះ ដើម្បីពង្រឹងបន្ថែមទៀតនូវគុណភាពបំពេញតួនាទី និងភារកិច្ចរបស់ស្មៀនឃុំ សង្កាត់។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមលោកបណ្ឌិត ទូច សុឃៈ បច្ចុប្បន្ន កម្ពុជាមានឃុំ...
ភ្នំពេញ៖ ជនជាតិប៉ាគីស្ថាន និងណេប៉ាល់ជិត៦០នាក់ ដែលបាននាំគ្នារត់ចេញពីកាស៊ីណូអូរស្មាន់រីសត ក្នុងខេត្តឧត្តរមានជ័យ កាលពីថ្ងៃ ៥ មករា ដោយផ្ទុះការតវ៉ាទៅនឹងមេកាជនជាតិចិនបង្ខំឲ្យ ធ្វើការគ្មានថ្ងៃឈប់សម្រាក ត្រូវបានលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃអះអាងថា អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវ តែបើក្នុងករណីរកឃើញថា ពួកគាត់មកធ្វើការនៅកម្ពុជាដោយខុសច្បាប់ នឹងត្រូវបណ្តេញចេញពីកម្ពុជា ។ លោក ទូច សុឃៈបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល...
តូក្យូ៖ ក្រុមហ៊ុន Nvidia Corp. បានឲ្យដឹងថា ខ្លួននឹងផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិកទំនើប (បន្ទះឈីប) របស់ខ្លួនដល់ក្រុមហ៊ុន Toyota Motor Corp. ដើម្បីជួយក្រុមហ៊ុនផលិតរថយន្តជប៉ុន អភិវឌ្ឍបច្ចេកវិទ្យាទាក់ទងនឹងយានយន្តស្វ័យប្រវត្តិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ័ត៌មានក្យូដូជប៉ុន។ ទន្ទឹមនឹងឧបករណ៍ដែលត្រូវបានរចនាឡើងជាពិសេស សម្រាប់ប្រើប្រាស់ក្នុងរថយន្តគ្មានអ្នកបើកបរ ក្រុមហ៊ុនបន្ទះឈីបយក្សដែលមានមូលដ្ឋាន នៅរដ្ឋកាលីហ្វ័រញ៉ាមួយនេះ បានឲ្យដឹងថា ខ្លួននឹងផ្តល់ជូនក្រុមហ៊ុនតូយ៉ូតាផងដែរនូវកម្មវិធីរបស់ខ្លួន ដែលអាចគ្រប់គ្រងយានជំនិះបែបនេះបាន។...
បរទេស៖ ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump នៅថ្ងៃអង្គារបាននិយាយថា លោកនឹងមិនច្រានចោលការប្រើប្រាស់ កម្លាំងយោធាដើម្បីដណ្តើមការគ្រប់គ្រងព្រែកជីក Panama និងតំបន់ស្វយ័ត Greenland នោះទេ ខណៈដែលលោកបានប្រកាសថា ការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកទាំងពីរ មានសារៈសំខាន់ចំពោះសន្តិសុខជាតិរបស់អាមេរិក។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មានតិចជាង ពីរសប្តាហ៍មុនពេលលោកចូលកាន់តំណែងនៅថ្ងៃទី...
បរទេស៖ នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បាននិយាយថា ប្រទេសកាណាដានឹងមិនក្លាយជាផ្នែកមួយ របស់សហរដ្ឋអាមេរិកឡើយ ដោយលោកបានច្រានចោល គំនិតរបស់ប្រធានាធិបតីជាប់ឆ្នោត Donald Trump ក្នុងការធ្វើឱ្យប្រទេសជិតខាងភាគខាងជើងរបស់អាមេរិក (កាណាដា) ក្លាយជារដ្ឋទី ៥១ របស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា...
ភ្នំពេញ៖ ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអំពាវនាវដល់សាធារណជនទាំងអស់ កុំជឿលើការផ្សព្វផ្សាយរបស់បុគ្គលឈ្មោះ ហេង សិទ្ធី ហើយសាធារណជន ត្រូវរួបរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយផងដែរ។ ការលើកឡើងរបស់ ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បន្ទាប់ពីថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយឈ្មោះ Sithy Heng បានបង្ហោះខ្លឹមសារភ្ជាប់រូបភាពជាបន្តបន្ទាប់ ដោយបំភ័ន្តព័ត៌មាន និងចោទប្រកាន់ផ្ទុយសច្ចធម៌មកលើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។...
ភ្នំពេញ៖ អគ្គនាយកដ្ឋានចំណុះឲ្យក្រសួងមហាផ្ទៃ តាំងពីថ្ងៃ៧-៨ មករា បានរួមគ្នាចេញលិខិតបដិសេធ និងបំភ្លឺ ចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋាន និងបែបស្រមើស្រមៃរបស់បុគ្គលឈ្មោះ ហេង សិទ្ធី មកលើលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលថា បានគាបសង្កត់មកលើមន្រ្តីថ្នាក់ក្រោម គ្រប់អគ្គនាយកដ្ឋាន ដើម្បីរកលុយឲ្យខ្លួន ៕
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្រចាំកម្ពុជា បានស្វាគមន៍កិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនពាណិជ្ជកម្មអង្ករ និងជំរុញកិច្ចសហប្រតិបត្តិការ ក្នុងឧស្សាហកម្មអាហារហាឡាល់។ យោងតាមសេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេស។ ការលើកឡើងរបស់ភាគីទាំងពីរ ក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី៦ មករា នៅទីស្តីការក្រសួងការបរទេស ដោយក្នុងឱកាសនោះ...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូ សហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២៥៕
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ហេតុការណ៍គញ រោះរញ្ជួយដីដ៏ខ្លាំង មួយបានអង្រួន តំបន់ស្វយ័ត ទីបេរបស់ប្រទេសចិន នៅជិតភ្នំ Everest ដែលជាភ្នំខ្ពស់បំផុត របស់ពិភពលោក កាលពីព្រឹកថ្ងៃអង្គារ ដោយបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១២៦ នាក់ និងរបួស ១៨៨ នាក់។ ទីតាំងចំណុចកណ្តាលនៃការរញ្ជួយដីនេះមានទីតាំងនៅដាច់ស្រយាល...
ភ្នំពេញ ៖ អ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ បានចេញប្រកាសព័ត៌មាន ពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ចំនួន ៥៧នាក់ បាននាំគ្នារត់ចេញ ពីកាស៊ីណូអូរស្មាន់រីសត ក្រោយមេការជនជាតិចិន ឲ្យធ្វើការគ្មានថ្ងៃ ឈប់សម្រាក។ ជុំវិញករីណនេះដែរ អ្នកនាំពាក្យ បានឱ្យដឹងថា នៅថ្ងៃទី០៥...