ទិញទំនិញអាមេរិកឬមួយក៏មិនទិញទំនិញអាមេរិក ? បើនិយាយចំពោះប្រជាជនអឺរ៉ុប នេះគឺជាបញ្ហាលំបាកដ៏កម្រមានមួយ ។ បច្ចុប្បន្ននេះ អារម្មណ៍ស្ទាក់ស្ទើរបែបនេះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញទំនាក់ទំនងសង្គមអន្តរជាតិ ។ ចាប់ពីខែកុម្ភៈ ឆ្នំនេះតទៅ ការពិគ្រោះពិភាក្សាស្តីពី”សកម្មភាពធ្វើពហិការរបស់អឺរ៉ុបចំពោះទំនិញអាមេរិក”បានកើនឡើងយ៉ាងខ្លាំងនៅលើបណ្តាញទំនាក់ទំនងសង្គម ដូចជា X ជាដើម ។ ក្នុងរយៈពេលជាយូរមកហើយ អឺរ៉ុបនិងសហរដ្ឋអាមេរិកគឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធ ។ លើកនេះ ហេតុអ្វីបានជាប្រជាជនអឺរ៉ុបប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើពហិការចំពោះទំនិញអាមេរិក ?បើមើលពីមូលហេតុផ្ទាល់អាចឃើញថា នេះគឺពាក់ព័ន្ធនឹងការបង្ហាញអាកប្បកិរិយារបស់សហរដ្ឋអាមេរិកចំពោះកោះ...
កាលពីថ្ងៃទី១២ ខែមីនា លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន បានអញ្ជើញសួរសុខទុក្ខអ្នកទទួលខុសត្រូវ និងអ្នកប្រកបអាជីពក្នុងវិស័យសារព័ត៌មាននៃស្ថាប័នព័ត៌មានមជ្ឈិមសំខាន់ៗ ដែលចូលរួមការផ្សាយដំណឹងអំពីមហាសន្និបាតលើកទី៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ នៅវិមានសភាប្រជាជនក្រុងប៉េកាំង ។ លោកបានតាងនាមគណៈអធិបតីនៃមហាសន្និបាត និងគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនសម្តែងការសួរសុខទុក្ខ និងថ្លែងអំណរគុណចំពោះអ្នកប្រកបអាជីពក្នុងវិស័យសារព័ត៌មានទាំងអស់គ្នាដែលបានចូលរួមការផ្សាយដំណឹងអំពីមហាសន្និបាតលើកនេះ ។ លោក Zhao Leji បានលើកឡើងថា ស្ថាប័ននានាបានបំពេញភារកិច្ចនយោបាយដ៏សំខាន់របស់គណៈកម្មាធិការមជ្ឈិមបក្សយ៉ាងល្អប្រសើរ ។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន មេដឹកនាំនយោបាយកំពូលកម្ពុជា នៅតែរង់ចាំធ្វើជា ថ្មសំលៀង សម្រាប់កូនៗតទៅទៀត ទោះបីពេលនេះកូនៗចេញដឹកនាំប្រទេស ឬចូលរួមក្នុងការងារ បម្រើជាតិក្នុងឋានៈខ្ពង់ខ្ពស់ ក៏ដោយ។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបថតជាច្រើនសន្លឹក ដោយភ្ជាប់នូវខ្លឹមសារថា «...
ភ្នំពេញ ៖ រយៈពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចគ្រប់មូលដ្ឋាន បានបង្ក្រាបក្មេងករណីទំនើងជាង១០ករណី និងឃាត់ខ្លួនមនុស្សជាង៥០នាក់ ដោយភាគច្រើនត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធធនាគារ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ។ អ្នកនាំពាក្យ បានមានប្រសាសន៍ថា ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងបានអនុវត្តយ៉ាងសកម្ម និងតឹងរឹងបំផុត ស្របតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានដាក់ពន្ធ ២៥ ភាគរយលើការនាំចូលដែកថែប និងអាលុយមីញ៉ូមទាំងអស់ មិនត្រឹមតែផ្តោតលើប្រទេស ដែលបានជ្រើសរើសរួចហើយដូចជាកាណាដា ចិន និងម៉ិកស៊ិក។ នេះជាលើកទីមួយហើយដែលរដ្ឋបាលអាមេរិក បានដាក់ពន្ធលើវិស័យចូលជាធរមាន ចាប់តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ចូលកាន់តំណែងជាលើកទីពីរនៅថ្ងៃទី២០ ខែមករា មានន័យថា ផលិតផលដែក និងអាលុយមីញ៉ូមដែលនាំចូលទៅសហរដ្ឋអាមេរិក ពីប្រទេសជប៉ុន និងដៃគូពាណិជ្ជកម្មសំខាន់ៗរបស់សហរដ្ឋអាមេរិក...
កាណាដា៖ រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រជាធិបតេយ្យ អ្នកមានទាំងប្រាំពីរ G7 បានប្រមូលផ្តុំគ្នា នៅក្នុងរមណីយដ្ឋានតូចមួយរបស់ប្រទេសកាណាដា ដើម្បីពិភាក្សាអំពីកិច្ចការពិភពលោកសំខាន់ៗ ចាប់ពីកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែនរហូតដល់វិធីដោះស្រាយ ជាមួយនឹងឥទ្ធិពលរបស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ អ្នកការទូតមកពីចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក រួមទាំងសហភាពអឺរ៉ុប នឹងចាប់ផ្តើមកិច្ចពិភាក្សាជាផ្លូវការនៅទីក្រុងឡាម៉ាល់បៃ នៃខេត្តកេបិចប្រទេសកាណាដា នៅថ្ងៃព្រហស្បតិ៍នេះ...
បរទេស៖ នាយកសេវាស៊ើបការណ៍បរទេសរុស្ស៊ី (SVR) លោក Sergey Naryshkin បាននិយាយគ្នាតាមទូរស័ព្ទជាមួយសមភាគី CIA របស់អាមេរិក គឺលោក John Ratcliffe ដោយអ្នកទាំងពីរយល់ព្រមរក្សាទំនាក់ទំនងជាប្រចាំ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា នាយកសេវាស៊ើបការណ៍បរទេសរុស្ស៊ី (SVR) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា កិច្ចចរចារវាងភាគីពាក់ព័ន្ធសម្រាប់ រកដំណោះស្រាយដើម្បីបញ្ចប់សង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន នឹងឈានទៅដល់ការបញ្ចប់សង្គ្រាម នាពេលឆាប់ខាងមុខនេះ ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ក្រោយបញ្ចប់ជំនួបរវាង សម្តេចតេជោ ជាមួយលោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំកម្ពុជានៅថ្ងៃទី១៣...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ហេង គីមជី បានឧបត្ថម្ភថវិកា គ្រឿងឧបភោគ បរិភោគ ជាម្ហូបអាហារចម្រុះ ជូនបងប្អូនអ្នកសំអាតបរិស្ថានក្រុងព្រះសីហនុ ចំនួន ៦៤នាក់។ កម្មវិធីខាងលេីនេះ ត្រូវបានធ្វេីឡេីងនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោកស្រី ឈុន ដារី អភិបាលរងក្រុងព្រះសីហនុ...
ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា ក្រោយពីការសាងសង់រួច វិទ្យាស្ថានពហុជំនាញ តេជោសែន នឹងក្លាយជាសមិទ្ធផលលើកដំបូង និងមានតម្លៃ ជាប្រវត្តិសាស្ត្រសម្រាប់កងទ័ពជើងគោក ក្នុងការកសាងធនធានមនុស្ស របស់កងយោធពលខេមរភូមិន្ទ លើមុខជំនាញមួយចំនួន ។ ការបញ្ជាក់របស់នាយឧត្ដមសេនីយ៍ វង្ស ពិសេន ធ្វើឡើងក្នុងឱកាសអញ្ជើញបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង ដោយមានការចូលរួមពីអាជ្ញាធរថ្នាក់ស្រុក និងថ្នាក់ឃុំ អញ្ជើញទៅពិនិត្យស្ថានភាពផ្លូវចំនួន២ខ្សែ និងស្ពានទ្រុឌទ្រោមមួយចំនួន ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម។ ផ្លូវនិងស្ពានទ្រុឌទ្រោមនោះរួមមាន៖ ទី១/ អញ្ជើញពិនិត្យផ្លូវក្រាលល្បាយថ្មភ្នំ មានប្រវែង ៤,២០គីឡូម៉ែត្រ ស្ថិតនៅលើទំនប់តាកុយ ភូមិថ្កូវ...
កំពង់ធំ: នៅព្រឹកថ្ងៃទីទី ១៣ ខែមីនា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានបើកកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ដីពីវិធានការការពារទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិនិងកិច្ចសហប្រតិបត្តិការការពារសន្តិសុខសុវត្ថិភាពនិងរក្សាសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់នៅពេលខាងមុខ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធភូមិភាគទី ៤។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កំពង់ធំ យោធិននៃបញ្ជាការដ្ឋានតំបន់ប្រិបត្តិការសឹករងកំពង់ធំ...
កំពង់ធំ: នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បានដឹកនាំសហការី ទៅត្រួតពិនិត្យសកម្មភាព ការងារបង្កបង្កើនផល ដាំដំណាំបន្លែបង្ការ របស់ការិយាល័យអភិវឌ្ឍន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ សម្រាប់ផ្គត់ផ្គង់ផ្ទះហូបបាយនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ។ លោកវរសេនីយ៍ទោ ហួន ប៊ុនចែម ...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ការប្រើប្រាស់ផលិតផលឱសថប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព មិនត្រឹមតែជួយគាំទ្រដល់ សុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនប្រសិទ្ធភាព នៃប្រព័ន្ធសុខាភិបាល និងការការពារផ្នែកហិរញ្ញវត្ថុថែមទៀតផង។ ការលើកឡើងរបស់លោករដ្ឋមន្រ្តីនេះ ក្នុងឱកាសអញ្ជើញក្នុងពិធីបើកសិក្ខាសាលា ពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីផលិតផលឱសថ កាលពីថ្ងៃ១២ មីនា ដើម្បីប្រមូលយោបល់...
ភ្នំពេញ៖ មន្ត្រីនគរបាល បង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ដែលជួបគ្រោះថ្នាក់បណ្ដាលឱ្យមានរបួស ក្នុងពេលចេញប្រតិបត្តិការពន្លត់អគ្គិភ័យឆ្នាំ២០២៤ មានចំនួន៨នាក់ ក្នុងនោះរបួសធ្ងន់៣នាក់ និងស្រាល ៥នាក់។ នេះបើតាមរបាយការណ៍ លោកឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃក្រសួងមហាផ្ទៃ។ បើតាម លោកឧត្តមសេនីយ៍ឯក ក្នុងពេលកើតមានគ្រោះអគ្គិភ័យម្ដងៗ...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុង យកចិត្តទុកខ្ពស់លើជនមានពិការភាព តាមរយៈការផ្តល់ឱកាស សិទ្ធិពេញលេញ ភាពស្មើមុខស្មើមាត់គ្នា ក្នុងការទទួលបានការងារធ្វើសមរម្យ និងកិច្ចគាំពារសង្គម។ ទាំងជនមានពិការភាព និងជនមិនមានពិការភាពគឺទទួលបាន នូវអត្ថប្រយោជន៍ផ្សេងៗពីរាជរដ្ឋាភិបាលស្មើភាពគ្នា ដោយមិនមានការរើសអើងពណ៌សម្បុរ សាសនា ឋានៈ និងនិន្នាការនយោបាយណាមួយឡើយ។ នេះជាការលើកឡើងរបស់ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៣...
ភ្នំពេញ៖ លោក បាវីតលុង វ៉ាន់ឡាល់វ៉ាវណា (Bawitlung Vanlalvawna) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា បានថ្លែងបញ្ជាក់ថា ទំនាក់ទំនងឥណ្ឌា-កម្ពុជាគួរត្រូវបានលើកកម្រិត កាន់ឱ្យតែខ្ពស់ថែមទៀត ហើយឥណ្ឌាបានចាត់ទុកកម្ពុជាគឺជាដៃគូដ៏សំខាន់មួយ ។ ក្នុងឱកាសទទួលបានការអនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែមីនាលោកឯកអគ្គរដ្ឋទូតឥណ្ឌា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងយូរអង្វែង...
បរទេស៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ឬ ICC បានចាប់ឃុំខ្លួនអតីត ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte កាលពីថ្ងៃពុធ លើដីកាចោទប្រកាន់លោកពីបទ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ចំពោះការបង្ក្រាបគ្រឿងញៀនដ៏សាហាវ ដែលលោកបានមើលការ ខុសត្រូវពេលកំពុងកាន់តំណែង ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា...
បរទេស៖ ដៃគូពាណិជ្ជកម្មសំខាន់ៗ បានវាយបកភ្លាមៗចំពោះការដំឡើងពន្ធ របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ លើការនាំចូលអាលុយមីញ៉ូម និងដែក ដោយដាក់ពន្ធថ្មីយ៉ាងតឹងរឹង លើផលិតផលរបស់សហរដ្ឋអាមេរិក ចាប់ពីវាយនភណ្ឌនិងម៉ាស៊ីនកម្តៅទឹក រហូតដល់សាច់គោ និងស្រាវីស្គី។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រទេសកាណាដា ដែលជាអ្នកផ្គត់ផ្គង់ដែកថែប និងអាលុយមីញ៉ូមដ៏ធំបំផុត...
បរទេស៖ ក្រុមអ្នកស៊ើបអង្កេត យោធាកូរ៉េខាងត្បូង បានចោទអ្នកបើកយន្តហោះកងទ័ពអាកាស ពីរនាក់ពីបទធ្វេសប្រហែសផ្នែកព្រហ្មទណ្ឌ បន្ទាប់ពីការទម្លាក់គ្រាប់បែក ដោយចៃដន្យនៅក្នុងភូមិ Nogok-ri ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៩ នាក់រងរបួស និងការខូចខាតទ្រព្យសម្បត្តិសំខាន់ៗ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃទី ៦ ខែមីនា នៅពេលដែលយន្តហោះចម្បាំង...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នេះ លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញបិទសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការ...
បរទេស ៖ ក្រុមមន្ត្រីប៉ាគីស្ថានបាននិយាយ កាលពីថ្ងៃពុធថា ក្រុមបះបោរដែលបានវាយប្រហារលើរថភ្លើង ដឹកអ្នកដំណើរ ចំនួន ៤៤០នាក់ នៅភាគនិរតីប្រទេសប៉ាគីស្ថាន បានសម្លាប់ចំណាប់ខ្មាំង ២១ នាក់ មុនពេលកងកម្លាំងសន្តិសុខបានសម្លាប់ អ្នកវាយប្រហារទាំង ៣៣ នាក់ ហើយអ្នកដំណើរផ្សេងទៀតទាំងអស់ ត្រូវបានជួយសង្គ្រោះ ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៣...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានគេបញ្ជូន ទៅដល់ទីក្រុង Hague ហើយក៏កំពុងដាក់ឲ្យលោកស្នាក់នៅ ក្នុងមន្ទីរឃុំឃាំង របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)ផងដែរ ។ អតីតមេដឹកនាំរូបនេះ កំពុងប្រឈមមុខនឹង ការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិ ដែលជាប់ទាក់ទងនឹងសង្គ្រាមប្រឆាំង គ្រឿងញៀនដ៏ធំកាលពី...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មេបញ្ជាការកំពូលរុស្សី លោក Valery Gerasimov បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងអ៊ុយក្រែន នៅក្នុងតំបន់ Kursk ភាគខាងលិច នៃប្រទេសរុស្ស៊ី ត្រូវបានឡោមព័ទ្ធទាំងស្រុង និងកំពុងដាក់ឲ្យដាច់ដោយឡែក។ មន្ត្រីកំពូលរូបនេះបានបន្ថែមទៀតថា មកទល់បច្ចុប្បន្ន ៨៦ភាគរយនៃទឹកដីរបស់ Kursk ត្រូវបានរំដោះ ហើយការបំផ្លិចបំផ្លាញ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល ហៅកាត់ថា IDF បាននឹងកំពុងរៀបចំ សម្រាប់ការស្នាក់នៅ មិនកំណត់មួយ នៅភាគខាងត្បូងប្រទេស ស៊ីរី ។ ការលើកឡើងនេះ បើយោងតាមរដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល លោក Katz បាននិយាយក្នុងអំឡុងដំណើរ ទស្សនកិច្ចទៅកាន់ភ្នំ...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលស្រុកស្នួល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បាននិងកំពុងធ្វើការស្រាវជ្រាវ រកជនជាតិចិនចំនួន៤នាក់ ដែលបានចាប់បង្ខាំង បុគ្គលិកខ្មែរ បម្រើការងារនៅកាស៊ីណូ Gold City ជាប់ច្រកទ្វាអន្តរជាតិ ត្របាំងស្រែ ស្ថិតនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃ១០ មីនា ។ យោងតាមសេចក្តីបំភ្លឺរបស់អធិការដ្ឋាននគរបាលស្រុកស្នួល កាលពីថ្ងៃ១២...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានទទួលជួបសម្ដែងការគួរសម លោក Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៉ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ។
ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹង ស្តីពី ការបញ្ចប់វិធានការ ហាមឃាត់ការនាំចូល ជាបណ្តោះអាសន្ន គ្រឿងក្នុង និងបំណែកសាច់សត្វបង្កក ក្រោយផ្អាកមួយ រយៈក្នុងការនាំចូល គ្រឿងក្នុង និងបំណែកសាច់សត្វបង្កក។ អនុលោមតាមខ្លឹមសារលិខិត របស់ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា(អគរ) មានកិត្តិយសសូមជម្រាប...
ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ដើម្បីអភិវឌ្ឍវិស័យអប់រំ និងបញ្ញាសិប្បនិម្មិត (AI) ឱ្យមានប្រសិទ្ធភាព គ្រូបង្រៀនដែលចេញថ្មី ត្រូវតែមានសមត្ថភាព ឌីជីថល ដូចជាការបង្កើតខ្លឹមសារ មេរៀនឱ្យមានភាពទាក់ទាញ និងគុណភាព ក្នុងរយៈពេលខ្លីជាដើម ។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានទទួលជួប លោក Bawitlung Vanlalvawna ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ដើម្បីសម្ដែងការគួរសម។