ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងថា ក្នុងមួយថ្ងៃៗ មន្រ្តីផ្នែកទទួលបន្ទុក ខាងរដ្ឋបាលពន្ធគយ បានទទួលពន្ធគយប្រមាណ ជាជិត២០លានដុល្លារក្នុងមួយថ្ងៃៗ ។ បើតាមសម្តេចធិបតីថ្លែង ចេញពីវេទិកា នៃការអញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ថា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យអភិបាលខេត្ត ឬអភិបាលស្រុកទាំងអស់ ត្រូវផ្លាស់ប្តូរ និយមន័យចេញ នៅពេលដែលមានវិនិយោគិន ចង់មកវិនិយោគក្នុងខេត្តស្រុករបស់ខ្លួន កុំសួរថា«បានអ្វីមកខ្ញុំ» (ខ្លួនឯង) ត្រូវសួរថា «បានអ្វីមកខេត្តរបស់ខ្ញុំ»វិញ ។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិសរុប៣ខ្សែ មានដូចជាផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវ ដល់ម្ចាស់សត្វពាហនៈទាំងអស់ ត្រូវគ្រប់គ្រងសត្វរបស់ខ្លួនបានត្រឹមត្រូវ កុំឱ្យសត្វទាំងនោះដើរផ្លូវកាត់ផ្លូវ ដែលបង្កជាគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដំណើរ។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ប្រវែងសរុប ២០១,៣៨៥គីឡូម៉ែត្រ នៅថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ទោះបីជាពេលបច្ចុប្បន្នកម្ពុជាបាននិងកំពុងជួបបញ្ហាប្រឈមជាមួយសមរភូមិសង្គ្រាមពាណិជ្ជកម្មក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជាមិនរត់ចោលប្រជាពលរដ្ឋនោះទេនៅតែបន្តខាំស្មៅជាមួយពលរដ្ឋ ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៣១,៣៣,៤១ នាខេត្តកំពតនាព្រឹកថ្ងៃទី២៩ ខែមេសា សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា នៅទូទាំងពិភពលោកបានជួបបញ្ហាជាបន្តបន្ទាប់មិនចេះអស់មិនចេះហើយ ចប់ពីមួយចូលមួយ ។ ជាក់ស្តែងបន្ទាប់ពីបញ្ចប់បញ្ហាជំងឺកូវីដជាសកលមក ចូលមកដល់សង្គ្រាមប្រដាប់អាវុធរវាងរុស្ស៊ី...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃ២៩ មេសានេះ បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមពិធីអបអរសាទរ អនុស្សាវរីយ៍លើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិ របស់វៀតណាម ។ នាឱកាសនេះ សម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចោទសួរក្រុមអ្នករិះគន់ថា ឥឡូវនេះ ប្រទេសណាខ្លះមិនខ្ចីលុយបរទេស? គ្រាន់តែទម្រង់នៃការខ្ចីលុយខុសគ្នា។ រដ្ឋាភិបាលជាច្រើននៅលើពិភពលោក ប្រភពចំណូល និងរដ្ឋ មានមកពីណាខ្លះ? ដូច្នេះភាគច្រើនគឺខ្ចីគេ គ្រាន់តែទម្រង់ នៃការខ្ចីខុសគ្នា។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ប្រវែងសរុប...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា មានផ្លូវ មានសង្ឃឹម មានផ្លូវផ្តល់ឱកាស ឱ្យប្រជាពលរដ្ឋ អាចឆ្នៃប្រឌិត ទាញយកផលសេដ្ឋកិច្ច សម្រាប់ជីវភាពរស់នៅរបស់ខ្លួនឯងបាន នេះហើយជាអ្វី ដែលរដ្ឋាភិបាល វិនិយោគលើផ្លូវ ជាជាងវិនិយោគ លើអ្វីផ្សេងមុននឹងមានផ្លូវ ។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធ...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា រុស្ស៊ីពិតជានឹងជួយកូរ៉េខាងជើងការពារខ្លួន ប្រសិនបើតម្រូវការបែបនេះកើតឡើង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃសៅរ៍ អគ្គសេនាធិការរុស្ស៊ី លោក Valery Gerasimov បានប្រាប់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោក Vladimir Zelensky ប្រធានាធិបតី ប្រទេសអ៊ុយក្រែនបានច្រានចោលបទឈប់បាញ់ ៧២ម៉ោងនៃទិវាជ័យជំនះ ដែលប្រកាសដោយ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅព្រឹកថ្ងៃចន្ទ ដោយដាក់ឈ្មោះវាថាជា ការប៉ុនប៉ង ឧបាយកលប៉ុណ្ណោះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានបង្ហោះនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គម...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា បើគិតពីឆ្នាំ៨០ជាងមក ដល់ពេលបច្ចុប្បន្ន នៅមានភូមិស្រុកណាមួយ នៅក្នុងខេត្តតាកែវ គ្មានការអភិវឌ្ឍសោះ សម្តេចមិនជឿសោះឡើយ ហើយហ៊ានភ្នាល់ មិនបាច់ធ្វើនាយករដ្ឋមន្ត្រីទៀតក៏បានដែរ ប្រសិនបើមានភូមិស្រុកមិនមានការអភិវឌ្ឍអ្វីសោះ ។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិសរុប៣ខ្សែ មានដូចជាផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់សិក្ខាកាមជាមន្ត្រីក្រសួងមហាផ្ទៃ កំពុងសិក្សានៅភាគខាងត្បូង នៃប្រទេសវៀតណាម កុំឱ្យមានការបារម្ភខ្លាចបាត់បង់ផលប្រយោជន៍ស្របច្បាប់ក្នុងនាមជាមន្ត្រី រួមទាំងអតីតភាពការងាររបស់ខ្លួន និងការលើកទឹកចិត្តនានា។ ការលើកឡើងទឹកចិត្តរបស់ ឧបនាយករដ្ឋមន្ត្រី ស សុខា នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិក្ខាកាមជាមន្ត្រីក្រសួងមហាផ្ទៃ ទាំងមន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារ កំពុងសិក្សានៅតាមបណ្តាសាលាបណ្តុះបណ្តាលនគរបាល ចំណុះក្រសួងនគរបាលវៀតណាម ដែលមាននៅភាគខាងត្បូងប្រទេស...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបាន ចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា៖ អគ្គិសនីកម្ពុជានឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈ ស្តីពី ការផ្គត់ផ្គង់ម៉ាស៊ីនកុំព្យូទ័រ ម៉ាស៊ីនព្រីនធ័រ ឧបករណ៍ GPS និង Server ជូននាយកដ្ឋានមូលនិធិអគ្គិសនីភាវូបនីយកម្ម ជនបទ (លើកទី 2) ។ អគ្គិសនីកម្ពុជាបានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ...
ភ្នំពេញ៖ ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ – Emirates ជាក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងគេលើពិភពលោក កំពុងជ្រើសរើសបេក្ខជនតំណាងមួយចំនួនជាអ្នកបម្រើការងារលើយន្តហោះនៅក្នុងប្រទេសកម្ពុជា។ មានតែបេក្ខជនដែលឆ្នើម តែប៉ុណ្ណោះដែលនឹងត្រូវបានអញ្ជើញឱ្យចូលរួមថ្ងៃជ្រើសរើសបុគ្គលិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៧ ខែឧសភា។ លោកអ្នកដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យ សូមចូលទៅកាន់គេហទំព័រ www.emiratesgroupcareers.com/cabincrew។ អ្នកដាក់ពាក្យតាមតំណភ្ជាប់ នឹងទទួលបានការអញ្ជើញដើម្បីចូលរួមសម្ភាសន៍។ ក្រុមហ៊ុន Emirates...
កំពង់ស្ពឺ: បន្ទាប់ពីទទួលបានការណែនាំពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ លោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញចុះទៅពិនិត្យផ្ទាល់នៅទីតាំង ដី១កន្លែងមានទំហំ ៦២៧០ ម៉ែត្រការ៉េ ស្ថិតនៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ...
បរទេស៖យោងតាមការស្រាវជ្រាវរបស់វិទ្យាស្ថាន ស្រាវជ្រាវសន្តិភាពអន្តរជាតិនៅទីក្រុង Stockholm ហៅកាត់ថាSIPRI បានឱ្យដឹងថា ការចំណាយលើផ្នែកយោធាសកលបានកើនឡើងច្រើនជាងឆ្នាំណាទាំងអស់កាលពីឆ្នាំ២០២៤ ពោលគឺជាងពេលណាទាំងអស់ចាប់តាំងពីសង្គ្រាមត្រជាក់។ របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ បានកត់សម្គាល់កំណើនយ៉ាងឆាប់រហ័សជាពិសេសនៅក្នុងទ្វីបអឺរ៉ុប និងមជ្ឈិមបូព៌ា។យោងតាមរបាយការណ៍បានឱ្យដឹងថា ការចំណាយសរុបបានឡើងទៅដល់២,៧ទ្រីលានដុល្លារ ដែលនេះជាការកើនឡើងប្រចាំឆ្នាំដ៏ខ្លាំងបំផុតក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមក។ របាយការណ៍ដោយSIPRI បានសរសេរថា ប្រទេសជាង១០០ ជុំវិញពិភពលោកបានបង្កើនការចំណាយយោធារបស់ពួកគេនៅឆ្នាំ២០២៤ ដោយបន្ថែមថា រដ្ឋាភិបាលត្រូវបាន បង្កើនអាទិភាពសន្តិសុខយោធាជាញឹកញាប់និងដោយចំណាយលើសពីផ្នែកថវិកាជាតិផ្សេងទៀត។ ក្នុងនោះផងដែរយោងតាមរបាយការណ៍បានឱ្យដឹងថា អ៊ុយក្រែនមាន បន្ទុកយោធាដ៏ធំបំផុត...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងថា ឥឡូវនេះលោកកំពុងដំណើរការគ្រប់គ្រងមិនត្រឹមតែប្រទេសរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូល និងកំពុង រីករាយ ជាមួយនឹងអាណត្តិប្រធានាធិបតីទីពីររបស់គាត់នេះខ្លាំងណាស់។ លោកប្រធានាធិបតីបានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍ជាមួយ The Atlantic ក្នុងឳកាសធ្វើការកត់សម្គាល់រយៈពេល១០០ថ្ងៃ ដំបូងរបស់គាត់នៅក្នុងតំណែង។ លោក Trump បានចែករំលែកបទពិសោធន៍របស់គាត់ជាមួយទស្សនាវដ្ដី ដោយបញ្ជាក់ថា លោកបានធ្វើដំណើរទៅបានវែងឆ្ងាយជាងពេលដែលលោកកាន់តំណែងជាប្រធានាធិបតីទីមួយ។...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិសរុប៣ខ្សែ មានដូចជាផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិតចិន ស្ថិតនៅភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។ ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ បានចាត់ឱ្យក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌដង្កោ សហការជាមួយរដ្ឋាករទឹកស្វ័យក្រុងភ្នំពេញ ដឹកទឹកស្អាតមកចែកជូន ប្រជាពលរដ្ឋរស់នៅក្នុងបុរី VIP ស្ថិតនៅក្នុងភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ខណៈដែលតំបន់នេះ...
ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការភ្នំពេញ បានឲ្យដឹងថា ករណីផ្សព្វផ្សាយវិដេអូជាបន្តបន្ទាប់អំពីស្រ្តី២រូបយកស្បែកជើងវាយលើស្រ្តីម្នាក់ទៀតគឺកើតឡើងនៅបរទេស មិនមែននៅខ្មែរទេ។ ការលើកឡើងនេះ បន្ទាប់ពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សឃើញមានអ្នកលេងបណ្តាញសង្គមខ្លះនៅក្នុងស្រុកខ្មែរចង់បានការទាក់ទាញឲ្យមហាជនស្គាល់និងគាំទ្រផេករឺអាខោនហ្វេសប៊ុករបស់ខ្លួន ឲ្យបានច្រើន ឬក៏មានបំណងចង់បំពុលសង្គម បានយករូបភាព ហិង្សានៅបរទេសមកបង្ហោះ ហើយក៏មានអ្នកស៊ែចែកចាយបន្តគ្នាកាន់ច្រើន ។ ជាក់ស្តែងដូចរូបភាពហិង្សាដែលស្រ្តីវ័យក្មេងពីរនាក់បានយកស្បែកជើងវាយទៅលើស្រ្តី១នាក់ទៀតនោះគឺកើតឡើងនៅបរទេស។ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមណែនាំដល់អ្នកលេងបណ្តាញសង្គម សុំបញ្ឈប់យករូបភាពហិង្សានៅបរទេស មកបង្ហោះបែបនេះតទៅទៀត គឺមិនចំណេញដល់សង្គមខ្មែរទេ...
ភ្នំពេញ ៖ ក្នុងជំនួបដ៏កម្រមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានគូសបញ្ជាក់ទៅកាន់សមាជិកព្រឹទ្ធសភា៣រូប មកពីគណបក្សឆន្ទៈខ្មែរថា មិនចាំបាច់មានទស្សនដូចគ្នាទាំងស្រុងនោះទេ តែត្រូវយល់អ្វីដែលដូចគ្នានិងខុសគ្នា ។ នេះជាប្រសាសន៍របស់សម្តេចតេជោ ក្នុងឱកាសអនុញ្ញាតឱ្យលោម សុក ហាច, លោក សេង ម៉ារឌី និងលោក គង់ មុនីកាសមាជិកព្រឹទ្ធសភា៣រូប មកពី គណបក្ស...
ក្រសួងពាណិជ្ជកម្មកម្ពុជា ដាក់បំរាមហើយ!”គាស់ឈ្នះៗ, កោសឈ្នះៗ, ទិញឈ្នះៗ, បើកឈ្នះៗ, កាន់តែគាស់ កាន់តែឈ្នះ, គាស់ច្រើន ឈ្នះច្រើន, កាន់តែកោស កាន់តែឈ្នះ, ទិញ១ ថែម១, ទិញថែមៗ, ឬប្រើពាក្យ.. សាស្ដ្រាចារ្យ ឈាង រ៉ា ៖ បើចង់ឲ្យកម្ពុជា គ្មានជំងឺគ្រុនចាញ់ ត្រូវប្តេជ្ញារួមគ្នា...
ចិន ប្រកាសយុត្តាធិការអធិបតេយ្យភាពលើថ្មប៉ប្រះទឹក នៅសមុទ្រចិនខាងត្បូង ចំពេលហ្គេមសង្គ្រាមរវាងអាមេរិក និងហ្វីលីពីន លោក Lee Jae-myung ដែលចង់បានទំនាក់ទំនង ដ៏កក់ក្តៅជាមួយកូរ៉េខាងជើង ក្លាយជាបេក្ខជនប្រធានាធិបតី របស់គណបក្សប្រឆាំងដ៏ធំរបស់កូរ៉េខាងត្បូង រុស្ស៊ី បើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងតាមផ្លូវអាកាសនៅទូទាំងប្រទេសអ៊ុយក្រែន បន្ទាប់ពីលោក Trump សង្ស័យពីឆន្ទៈរបស់លោកពូទីន ចិន ព្រមានហ្វីលីពីនឲ្យបញ្ឈប់ ការរំលោភបំពានលើកោះ Tiexian...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណចំពោះភាគីវៀតណាម ក្នុងការទទួលបណ្ដុះបណ្ដាលកងកម្លាំងក្រសួងមហាផ្ទៃ ស្របតាមស្មារតីនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ឈរលើមូលដ្ឋាន នៃមរតកកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្រ្តី ស សុខា នាឱកាសអញ្ជើញជួបពិភាក្សាជាមួយថ្នាក់ដឹកនាំបណ្ដាសាលានគរបាលប្រជាជនភាគខាងត្បូងប្រទេស ចំណុះក្រសួងនគរបាល នៃប្រទេសវៀតណាម នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសវៀតណាម...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសកូរ៉េខាងជើងបានរាយការណ៍ នៅថ្ងៃចន្ទថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ផ្ទាល់បានបញ្ជាឱ្យយោធារបស់ប្រទេសកូរ៉េខាងជើងប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ី “ដើម្បីបំផ្លាញអ្នកកាន់កាប់ neo-Nazi អ៊ុយក្រែន និងរំដោះតំបន់ Kursk” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងរបាយការណ៍មួយទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ...
បរទេស៖ យោធាអាមេរិកបានដាក់ពង្រាយកាំជ្រួចមីស៊ីលប្រឆាំងនាវាជាលើកដំបូងនៅលើកោះ Batan ក្នុងប្រទេសហ្វីលីពីន ខណៈដែលកងម៉ារីន គឺមានផ្ទុកអាវុធដែលមានភាពជាក់លាក់ខ្ពស់នៅលើចុងភាគខាងជើងនៃប្រជុំកោះ ដែលស្ថិតនៅជាប់ព្រំដែនសមុទ្រឆ្ងាយពីកោះតៃវ៉ាន់។ យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងសមយុទ្ធបាញ់គ្រាប់ពិត កាលពីថ្ងៃអាទិត្យ ក្នុងខេត្ត Zambales ដែលប្រឈមមុខនឹងជម្លោះសមុទ្រចិនខាងត្បូង គឺកងកម្លាំងសហរដ្ឋអាមេរិក និងហ្វីលីពីន បានបញ្ចេញដោយឡែកពីគ្នា នូវការបាញ់កាំជ្រួចមីស៊ីល...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នេះ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញ បន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា ជួបសំណេះសំណាលសួរសុខទុក្ខជាមួយសិក្ខាកាម មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ចំនួន ២៥៦នាក់ ដែលកំពុងសិក្សានៅតាមបណ្តាសាលាភាគខាងត្បូង នៃប្រទេស វៀតណាម...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបាន ចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈស្តីពី ការផ្គត់ផ្គង់ End Adapter for ABB Switchgear, 24kV ចំនួន 01...
ភ្នំពេញ៖ តាមរយៈផេកហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ Post នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានបង្ហាញពីសកម្មភាពប្រកួតវាយសី ក្នុងកម្មវិធី ការប្រកួតកីឡាវាយសីមិត្តភាព រវាង ក្រុមកីឡាវាយសី OJI (ម៉ាឡេស៊ី) និងក្រុមកីឡាវាយសី ខ្លាឃ្មុំទឹកកក...
វ៉ាស៊ីនតោន៖ លោក ដូណាល់ត្រាំ បានឈ្នះតំណែងការិយាល័យ Oval និងទទួលបន្ទុករដ្ឋាភិបាលអាមេរិក ចំពេលមានការស្ទង់មតិខ្លាំងបំផុតនៃអាជីពនយោបាយរបស់លោក ប៉ុន្តែនៅពេលដែលសញ្ញា ១០០ ថ្ងៃនៃការកាន់តំណែងជាប្រធានាធិបតីរបស់លោកកាន់តែខិតជិត ទស្សនៈរបស់ប្រជាជនអាមេរិកអំពីអ្វីដែលលោកបានធ្វើកន្លងមកបានប្រែទៅជាអវិជ្ជមានយ៉ាងខ្លាំង នេះបើយោងតាមការស្ទង់មតិថ្មីរបស់ CNN ។ ការវាយតម្លៃការគាំទ្រ ៤១% របស់លោក ត្រាំ គឺទាបបំផុតសម្រាប់ប្រធានាធិបតី ដែលទើបជាប់ឆ្នោតថ្មីណាមួយក្នុងរយៈពេល ១០០ ថ្ងៃដែលមានទំនាក់ទំនងយ៉ាងហោចដល់លោក...
បរទេស៖ កងទ័ពជើងទឹករបស់ប្រទេសឥណ្ឌាបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅសមុទ្រអារ៉ាប់ ចំពេលមានភាពតានតឹងជាមួយប្រទេសប៉ាគីស្ថានដែលនៅជិតខាង ដែលកាន់តែអាក្រក់ទៅៗ ចាប់តាំងពីមានការវាយប្រហារភេរវករនៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា កាលពីថ្ងៃអង្គារ ដែលបានបណ្តាលឲ្យមនុស្ស ២៦ នាក់ស្លាប់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា កងទ័ពជើងទឹកឥណ្ឌាបានចែករំលែកវីដេអូ និងរូបថតនៃការបាញ់មីស៊ីលប្រឆាំងនាវានៅក្នុងការបង្ហោះនៅលើ X កាលពីថ្ងៃអាទិត្យ ដោយសរសេរថា ឥណ្ឌា “ត្រៀមខ្លួនសម្រាប់ការប្រយុទ្ធ...