ស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងបើកឱ្យពលរដ្ឋឆ្លងកាត់បណ្តោះអាសន្ន ៧ថ្ងៃ គឺមុន និងអំឡុងបុណ្យចូលឆ្នាំខ្មែរ សម្តេចធិបតី៖ កៅអីរាជរដ្ឋាភិបាលជាកៅអីក្តៅ សម្រាប់ដោះស្រាយបញ្ហា ក្រសួងអប់រំ ពង្រឹងការបង្រៀនអំណាន កម្រិតថ្នាក់ដំបូង នៅបឋមសិក្សា បុរសសម្លាប់អតីតប្រពន្ធ នៅខណ្ឌឫស្សីកែវ បានចងកសម្លាប់ខ្លួនឯង នៅបន្ទាយមានជ័យ សម្តេចធិបតី៖ មានអ្នកខ្លះគេថាឲ្យខ្ញុំ ទំនេរដើរទៅលើភ្នំខ្នងផ្សារ សម្តេចបវរធិបតី ៖ បើសង្គមមួយ...
បរទេស៖ អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នៅយប់ថ្ងៃអង្គារ ត្រូវបានគេឃើញឡើងជិះយន្តហោះតូចមួយ បន្ទាប់ពីចំណាយពេលមួយថ្ងៃនៅឯមូលដ្ឋានទ័ពអាកាស Villamor បន្ទាប់ពីការចាប់ខ្លួនលោក។ យោងតាមសារព័ត៌មាន ASB BCN ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា យន្តហោះនេះត្រូវបានគេរាយការណ៍ថា នឹងនាំលោក Duterte ទៅកាន់ទីក្រុងឡាអេ ជាកន្លែងដែលោកនឹងប្រឈមមុខនឹងការកាត់ទោសនៅចំពោះមុខតុលាការឧក្រិដ្ឋកម្មអន្តរជាតិ...
មន្រ្តីយោធាថៃម្នាក់ ត្រូវខ្មាន់កាំភ្លើង លបបាញ់ប្រហារ ចាំទ្រូងរបួសធ្ងន់ នៅខេត្តភាគខាងត្បូង ក្រោយហេតុការណ៍បំផ្ទុះគ្រាប់បែក និងបាញ់ប្រហារកាលពីចុងសប្តាហ៍ ថៃ៖ អ្នកទេសចរជិត៣០នាក់ ព្រលឹងចុងសក់ ក្រោយទូកល្បឿនលឿនពួកគេ ធ្លាយបាតចូលទឹក ជាប់គាំងកណ្តាលសមុទ្រ តារាសម្តែងប្រុសម្នាក់របស់ទូរទស្សន៍ TVB ប្រកាសក្ស័យធនជាមួយនឹងបំណុល ៣៦ម៉ឺនដុល្លារ កប៉ាល់ដឹកទំនិញ បុកកប៉ាល់ដឹកប្រេងយន្តហោះ សម្រាប់យោធាអាមេរិក បណ្តាលឱ្យឆេះ និងធ្លាយប្រេងហូរចូលក្នុងសមុទ្រខាងជើង...
ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ក្នុងក្របខណ្ឌកិច្ចគាំពារបរិស្ថាន ក្រសួងបរិស្ថាន បានយកចិត្តទុកដាក់លើការទប់ស្កាត់ ការកាត់បន្ថយការបំពុលបរិស្ថាន និងការថែរក្សាគុណភាពបរិស្ថានទឹក ដី ខ្យល់ ឱ្យមានភាពល្អប្រសើរសម្រាប់ការប្រើប្រាស់ និងការទ្រទ្រង់ជីវិត ជីវៈចម្រុះ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ ប្រសាសន៍ លោកបណ្ឌិត អ៊ាង សុផល្លែត...
យេម៉ែន៖ មន្ត្រីរដ្ឋាភិបាលយេម៉ែនបានឲ្យដឹងថា យ៉ាងហោចណាស់សាកសពជនអន្ដោប្រវេសន៍ចំនួន ៧០នាក់ត្រូវបានគេរកឃើញកាលពីថ្ងៃចន្ទពីឆ្នេរសមុទ្រក្បែរទីក្រុង Yakhtul ភាគខាងជើងនៃទីក្រុង Mokha ប្រទេសយេម៉ែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការរកឃើញនេះធ្វើឡើងបន្ទាប់ពីរបាយការណ៍របស់អង្គការអន្តរជាតិ សម្រាប់ការធ្វើចំណាកស្រុក (IOM) កាលពីថ្ងៃសុក្រ ដែលបានបញ្ជាក់ថាមនុស្ស ១៨៦ នាក់បានបាត់ខ្លួនបន្ទាប់ពីទូកជនអន្ដោប្រវេសន៍ចំនួន ៤គ្រឿង បានលិចនៅឆ្នេរសមុទ្រនៃប្រទេសយេម៉ែន និងប្រទេសជីប៊ូទី។ មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះបានកត់សម្គាល់ថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើង ខណៈដែលប្រតិបត្តិការស្វែងរកបន្តនៅតាមបណ្តោយឆ្នេរ។...
ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូមកពីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ជប៉ុន (METI) និងសមាគមគ្រប់គ្រងបរិស្ថានជប៉ុនសម្រាប់ឧស្សាហកម្ម (JEMAI) ដើម្បីពិភាក្សាអំពីការប្រើប្រាស់ជំនាញ និងបទពិសោធន៍ជាច្រើនទសវត្សរ៍លើការគ្រប់គ្រងឧស្សាហកម្មរបស់ជប៉ុន ដើម្បីគាំទ្រការអភិវឌ្ឍឧស្សាហកម្មប្រកបដោយនិរន្តរភាពនៅកម្ពុជា។ នៅក្នុងកិច្ចប្រជុំនេះ...
ភ្នំពេញ ៖ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ លោកសាកលវិទ្យាធិការរង អុីន វីរជ័យ បានដឹកនាំនិស្សិត និង ក្លឹបយុវជន កាកបាទក្រហមកម្ពុជា(កក្រក) ក្លឹបយុវជនសហភាព សហព័ន្ធយុវជនកម្ពុជា (សសយក) ប្រចាំសាកលវិទ្យាល័យបៀលប្រាយ បានចុះធ្វើកម្មវិធីសប្បុរសធម៌ និងសេវាសហគមន៍ ជូនគ្រួសារក្រីក្រ ចំនួន៧គ្រួសារ ដែលរួមមាន អង្ករ...
បរទេស ៖ មន្ត្រីយោធាម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងការវាយឆ្មក់ ដោយក្រុមប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណ នៅមុខប៉ុស្តិ៍យោធាក្នុងស្រុក Bannang Sata នៃខេត្តព្រំដែន ភាគខាងត្បូងប្រទេសថៃ កាលពីព្រឹកថ្ងៃអង្គារនេះ។ ឧប្បត្តិហេតុនេះបានជំរុញឱ្យឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីការពារជាតិ របស់ថៃ គឺលោក Phumtham Wechayachai អំពាវនាវឱ្យមានការវាយតម្លៃឡើងវិញ នូវការចរចាសន្តិភាព នៅតំបន់ភាគខាងត្បូង។ យោងតាមសារព័ត៌មាន បាងកក...
ភ្នំពេញ ៖ សហជីពនៅកម្ពុជា សំដែងការគាំទ្រ ចំពោះរាជរដ្ឋាភិបាល ដែលយកចិត្តទុកដាក់ លើយន្តការបង្កើតទារកដ្ឋាន នៅតាមបណ្តារោងចក្រ សហគ្រាស ។ ទន្ទឹមនឹងនេះ សហជីពវាយតម្លៃខ្ពស់ លើការអនុវត្តជាក់ស្តែង ពីគ្រប់ភាគីពាក់ព័ន្ធ ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងនិយោជក ដែលបានធ្វើការជាមួយគ្នា រហូតដាក់សម្ពោធឱ្យប្រើប្រាស់ទារកដ្ឋាន សម្រាប់កម្មករជាបណ្តើរៗ ហើយនៅដើមឆ្នាំ២០២៥។ លោក...
ភ្នំពេញ ៖ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានបន្តចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ នាព្រឹកថ្ងៃទី១១ មីនា ២០២៥ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វេ្រតធើនីធី(វីតាល់), លោក...
បរទេស៖ អ្នកទេសចរជិត ៣០នាក់ ត្រូវបានជួយសង្គ្រោះចេញពីទូកលឿនមួយគ្រឿង ដែលបានធ្លាយហូរទឹកចូល ក្នុងដំណើរផ្លូវពីកោះលីពី ទៅកោះភូកេត។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ផ្នែកឧទ្យានជាតិ Hat Noppharat Thara-Mu Koh Phi Phi បានបញ្ជូនទូកល្បាតរបស់ឧទ្យាន...
កាលពីព្រឹកថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ មជ្ឈមណ្ឌលថែទាំរថយន្ត ណាម៉ាសខេ ដែលជាមជ្ឈមណ្ឌលថែទាំរថយន្ត ធំជាងគេ នឹងឈានមុខគេនៅក្នុងប្រទេសកម្ពុជាបានធ្វើកម្មវិធីសម្ពោធជាផ្លូវការនៅសាខាថ្មី ដែលជាសាខាទី៦ របស់ខ្លួន មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសឡា៣៧១ ក្បែរគំរោងផ្សារជីបម៉ុង Super Market ។ នៅក្នុងកម្មវិធីសម្ពោធបានធ្វើឡើងក្រោមវត្តមានរបស់...
ភ្នំពេញ៖ ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន គិតមកដល់ពេលនេះ ការដ្ឋានទាំងមូលសម្រេចបាន៩៩% ហើយ។ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមីនានេះថា ស្ពានអាកាស...
បន្ទាយមានជ័យ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្ដមជាថ្នាក់ដឹកនាំក្រសួង មន្ត្រីបច្ចេកទេស និងមានការចូលរួមពី តំណាងទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA), អាជ្ញាធរថ្នាក់ស្រុក ថ្នាក់ឃុំ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីពីធីសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ថានីយទឹកសហគមន៍រួច បានអញ្ជើញទៅពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍភូមិសន្ដិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ នៅក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។...
បន្ទាយមានជ័យ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពីធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយទឹកសហគមន៍ចំនួន ២៩កន្លែង គាំទ្រថវិកាសាងសង់ដោយអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា នៅក្នុងខេត្តបន្ទាយមានជ័យ។ ជាកិច្ចចាប់ផ្ដើម លោក លឿង សុភក្តិ អភិបាលនៃគណៈអភិបាលស្រុកស្វាយចេក ថ្លែងមតិស្វាគមន៍អំពីស្ថានភាពទូទៅនៅទូទាំងស្រុកស្វាយចេក, ការធ្វើចំណាប់អារម្មណ៍ និងការប្ដេជ្ញារបស់ លោកស្រី ដឿប...
បរទេស៖ យោងតាមកាសែត The Star បានផ្សាយថា លោក Wong ដែលជាតារាសម្តែង បានអវត្តមានពីសវនាការនៅថ្ងៃទី ៣ ខែមីនា នៅពេលដែលចៅក្រមបានចេញដីកាកោះហៅ រឿងការប្រកាសក្ស័យធន។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Wong...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ នឹងបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ គឺមុន និងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ការអនុញ្ញតនេះ គឺសម្រាប់រថយន្តគ្រួសារ និងម៉ូតូ ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង ១៨ល្ងាច...
តូក្យូ៖ ប្រទេសជប៉ុនបានឲ្យដឹងថា ខ្លួននឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសកាណាដា ដើម្បីធានាសន្តិភាពនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក និងរក្សាការរួបរួមក្នុងចំណោមក្រុមប្រទេសទាំងប្រាំពីរ ខណៈដែលអតីតធនាគារកណ្តាលលោក Mark Carney ត្រៀមខ្លួនក្លាយជានាយករដ្ឋមន្ត្រីកាណាដាបន្ទាប់។ អ្នកនាំពាក្យរដ្ឋាភិបាលកំពូលរបស់ប្រទេសជប៉ុន លោក Yoshimasa Hayashi បានគូសបញ្ជាក់អំពីតម្រូវការក្នុងការ ពង្រឹងទំនាក់ទំនងជាមួយប្រទេសកាណាដា ដោយថា ខ្លួនចែករំលែកជាមួយតម្លៃ ជាមូលដ្ឋានរបស់ប្រទេសជប៉ុន ដូចជាសេរីភាព ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ...
តូក្យូ៖ ទីក្រុងតូក្យូកាលពីថ្ងៃចន្ទបានប្រារព្ធខួបលើកទី ៨០ នៃការវាយឆ្មក់តាមអាកាសរបស់សហរដ្ឋអាមេរិក ក្នុងអំឡុងសង្គ្រាមលោកលើកទី ២ ដែលបានសម្លាប់មនុស្សប្រហែល ១០០,០០០ នាក់ ចំពេលមានការព្រួយបារម្ភអំពីការបាត់បង់ ការចងចាំនៃការទម្លាក់គ្រាប់បែកដ៏បំផ្លិចបំផ្លាញនេះ។ ពិធីរំលឹកវិញ្ញាណក្ខន្ធមួយត្រូវបានប្រារព្ធឡើង នៅឯសួនឧទ្យានមួយក្នុងសង្កាត់ Sumida នៃរដ្ឋធានី ដែលជាកន្លែងទុកអដ្ឋិធាតុ នៃជនរងគ្រោះជាច្រើននាក់។ ជាមួយនឹងជាង ៨៧ ភាគរយនៃចំនួនប្រជាជនជប៉ុន ដែលកើតក្រោយសង្រ្គាម អ្នកចូលរួមបានសន្យាថា...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងទៅដល់បុគ្គលិកសុខាភិបាលថា កុំគិតថា ឃើញវិស័យសុខាភិបាលមានការរីកចម្រើនច្រើនហើយនោះ មិនមានបញ្ហាអ្វីទេ ប៉ុន្តែត្រូវតែបន្តខិតខំបន្ថែមទៀតឲ្យបានជាប់ជាប្រចាំ ។ នេះជាប្រសាសន៍របស់លោករដ្ឋមន្រ្តី ក្នុងឱកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែមីនា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត នាថ្ងៃ១០ មីនា ។ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់កម្រិត...
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅប្រទេសបារាំង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃ ទី១៥ ខែមីនា ឆ្នាំ២០២៥។ បើតាមសេចក្ដីបវ្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី១១ មីនានេះ បានឲ្យដឹងបន្តថា ក្នុងអំឡុងពេលស្នាក់នៅទីក្រុងប៉ារីស លោកឧបនាយករដ្ឋមន្ត្រីនឹង ធ្វើទស្សនកិច្ចនៅអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) តបតាមការអញ្ជើញរបស់លោកស្រី Louise...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ ដល់និស្សិតនៅវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ នាព្រឹកថ្ងៃ១១ មីនា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា កៅអីរាជរដ្ឋាភិបាល ដែលសម្តេចអង្គុយរាល់ថ្ងៃជាកៅអីសម្រាប់ដោះស្រាយ បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ។ ការលើកឡើងរបស់សម្តេចធិបតីនេះ បន្ទាប់ពីសម្តេចបានសង្កេតឃើញថា ក្រុមប្រឆាំងនៅក្រៅប្រទេសតែងតែ ភ្ជាប់បញ្ហាផ្សេងមកកាន់សម្តេចផ្ទាល់ អំពីករណីណាមួយដោយស្រែកមកថា “តើនៅដល់ណាទៀត ត្រូវក្រោកឈរឡើង” ។...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ក្រសួង បានពង្រឹងការបង្រៀនអំណាន នៅកម្រិតថ្នាក់ដំបូង នៅបឋមសិក្សា ដោយសហការជាមួយអង្គការដៃគូ ព្រមទាំងរៀបចំបានជា «កញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង»។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្រ្ដី ហង់ជួន ណារ៉ុន នាឱកាសអញ្ជើញចូលរួមក្នុងពិធីប្រារព្ធទិវាជាតិអំណានលើកទី១០...
ភ្នំពេញ ៖ ករណីឃាតកម្មលើស្ត្រីម្នាក់នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលជនសង្ស័យត្រូវជាអតីតប្តី បានចងកសម្លាប់ខ្លួនឯងនៅស្រុកកំណើត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃ១០ មីនា ។ បើតាមការផ្សព្វផ្សាយរបស់ក្រុមការងារ និងប្រតិកម្មរហ័ស របស់ស្នងការរាជធានីភ្នំពេញ កាលពីម៉ោង៧នាថ្ងៃទី១០ មីនា នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវបេតុង ក្រុមទី៦ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ...
បរទេស៖ កប៉ាល់ដឹកទំនិញមួយគ្រឿងបានបុកកប៉ាល់ដឹកប្រេងយន្តហោះ សម្រាប់យោធាអាមេរិក នៅឯភាគខាងកើតប្រទេសអង់គ្លេស កាលពីថ្ងៃចន្ទ ដោយបានធ្វើឱ្យកប៉ាល់ទាំងពីរបានឆេះ និងធ្លាយប្រេងឥន្ធនៈហូរចូលទៅក្នុងសមុទ្រខាងជើង។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា មនុស្សទាំងអស់ លើកលែងតែនាវិកម្នាក់ ក្នុងចំណោមនាវិក ៣៧នាក់ នៃកប៉ាល់ទាំងពីរ ត្រូវបានជួយសង្គ្រោះយកមកច្រាំងដោយសុវត្ថិភាព។ ម្ចាស់នាវា Ernst Russ...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានចេញសេចក្តីណែនាំអំពីបែបបទ នីតិវិធីនៃការទទួលពាក្យបណ្តឹង និងដោះស្រាយបណ្តឹង សម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគិនបរទេស។ តាមរយៈសេចក្ដីណែនាំរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា កត្តាសុខសន្តិភាព ការធ្វើសមាហរណកម្មកម្ពុជា ចូលក្នុងតំបន់ និងពិភពលោក ការដាក់ចេញ...
តូក្យូ៖ រដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុន លោក Yoji Muto បានជួបជាមួយសមភាគីអាមេរិក ដើម្បីស្វែងរកការលើកលែងពីពន្ធថ្មី ដែលប្រធានាធិបតីអាមេរិក លោកគ្រោងនឹងដាក់លើដែកថែប យានយន្ត និងការនាំចូលផ្សេងទៀត ប៉ុន្តែលោកមិនបានផ្ដល់ការធានាណាមួយ ពីពួកគេថា ប្រទេសជប៉ុន នឹងត្រូវបានប្រព្រឹត្តខុសពីនេះទេ ។ លោក Muto បានធ្វើកិច្ចពិភាក្សា ដាច់ដោយឡែកជាមួយតំណាង ពាណិជ្ជកម្មអាមេរិកលោក Jamieson...
ភ្នំពេញ ៖ ឆ្លើយតបទៅក្រុមប្រឆាំង នៅក្រៅប្រទេស សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លើកឡើងថា ការរៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប ដើម្បីផ្ដល់ផលប្រយោជន៍ ដល់វិស័យទេសចរណ៍កម្ពុជាទាំងមូល មិនមែនសម្រាប់តែក្រុមគ្រួសារ របស់សម្តេចឡើយ ។ ការមានប្រសាសន៍ឆ្លើយតប របស់សម្តេចធិបតីនេះ បន្ទាប់ពីមានក្រុមប្រឆាំងនៅក្រៅប្រទេស បានធ្វើការរិះគន់ចំពោះគម្រោងរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍...
ភ្នំពេញ ៖ គម្រោងវិនិយោគចំនួន៤៤ ដែលមានទុនវិនិយោគសរុប ៣២១លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ព្រមទាំងអាចបង្កើតការងារបានប្រមាណ ២៥ពាន់កន្លែង។ យោងសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគទាំងអស់ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់ សេដ្ឋកិច្ចពិសេសមានចំនួន២១គម្រោង និងគម្រោងវិនិយោគ ដែលមានទីតាំងស្ថិត...