ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ បានថ្លែងប្រាប់ថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែងថា សន្និបាតប្រចាំឆ្នាំ របស់ក្រសួងខាងមុខនេះ នឹងមានការយកចិត្តទុក ដាក់បន្ថែមលើ របៀបរបបការងារ និងយន្តការ ដើម្បីបង្កើនប្រសិទ្ធភាព អនុវត្តការងារកាន់តែប្រសើរ រវាងក្រសួង និងមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត។ ក្នុងជំនួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យរៀបចំដាក់សៀវភៅ នៅទីតាំងផ្លូវថ្មើរជើង (Walk street) សម្រាប់ឱ្យកុមារ និងប្រជាពលរដ្ឋ ដើម្បីបង្កើនចំណេះដឹង ព្រោះថា ការអានសៀវភៅពិតជាមានសារៈសំខាន់ណាស់។ នាឱកាសអញ្ជើញជាអធិបតីប្រគល់ សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី...
បរទេស ៖ រដ្ឋាភិបាលហ្វីលីពីនបាននិយាយថា អតីតប្រធានាធិបតី ហ្វីលីពីន លោក Rodrigo Duterte ត្រូវបានប៉ូលិសចាប់ខ្លួន នៅអាកាសយានដ្ឋាន អន្តរជាតិ ទីក្រុងម៉ានីល នៅថ្ងៃអង្គារនេះ តាមបញ្ជារបស់តុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ ពាក់ព័ន្ធនឹងករណីឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិ ដែលបានប្តឹងលោក ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១១...
តូក្យូ៖ ប្រទេសជប៉ុននៅថ្ងៃអង្គារនេះ បានប្រារព្ធខួប ១៤ ឆ្នាំចាប់តាំងពីការរញ្ជួយដីដ៏បំផ្លិចបំផ្លាញ និងរលកយក្សស៊ូណាមិ បានកក្រើកភាគឦសានរបស់ប្រទេស និងបង្ក ឱ្យមានវិបត្តិនុយក្លេអ៊ែរ ដោយអ្នកស្រុកនៅក្នុងតំបន់មួយ ក្នុងចំណោមតំបន់ ដែលរងគ្រោះខ្លាំងបំផុត ជាថ្មីម្តងទៀត បានធូរស្រាលពីផល ប៉ះពាល់ នៃគ្រោះមហន្តរាយធម្មជាតិ។ ការរំលឹកនេះបានកើតឡើង នៅក្នុងពេលវេលា ដ៏លំបាកជាពិសេស សម្រាប់អ្នកស្រុក Ofunato ក្នុងខេត្ត...
បរទេស៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានចោទ ActBlue ដែលជាវេទិការៃអង្គាសថវិការបស់ គណបក្សប្រជាធិបតេយ្យដ៏ធំមួយ ដែលត្រូវបានគាំទ្រផ្នែកថវិកាដោយឥស្សរជន ដ៏មានអំណាចជាច្រើន រួមទាំងមហាសេដ្ឋី George Soros ពីការសម្របសម្រួលលើការវាយប្រហារ មកលើក្រុមហ៊ុនរបស់លោក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា មានអ្នកគេថាឲ្យសម្តេចថា ជានាយករដ្ឋមន្រ្តីមានទំនេរ បាននាំគ្នាដើរលេងទៅខ្នងភ្នំផ្សារ ស្ថិតនៅខេត្តកំពង់ស្ពឺ ប៉ុន្តែសម្តេចតបទៅវិញថា ការដើរលើភ្នំផ្សារនេះ ដើម្បីពិនិត្យពីសក្ដានុពលជាក់ស្ដែង នៃវិស័យទេសចរណ៍កម្ពុជាទេ ។ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត នៅសកលវិទ្យាល័យវ៉ាន់ដា នៅព្រឹកថ្ងៃ១១ មីនានេះ សម្ដេចធិបតីបានមានប្រសាសន៍ថា មូលហេតុដែលសម្តេចឡើងទៅភ្នំខ្នងផ្សារ ដើម្បីពិនិត្យពីសក្ដានុពលជាក់ស្ដែង នៃវិស័យទេសចរណ៍កម្ពុជា...
បរទេស៖ អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បាននិយាយនៅក្នុងទីក្រុងហុងកុងថា លោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចាប់ខ្លួន ចំពេលមានរបាយការណ៍ថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានត្រៀមចេញដីកាចាប់ខ្លួន លើ “សង្គ្រាមប្រឆាំងគ្រឿងញៀន” អស់រយៈពេលជាច្រើនឆ្នាំរបស់លោក ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា “សង្គ្រាមប្រឆាំងគ្រឿងញៀន”...
បរទេស៖ ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិននឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីសម្រេចបាន “ការបង្រួបបង្រួមដោយសន្តិភាព” ជាមួយកោះតៃវ៉ាន់ ប៉ុន្តែក៏នឹងចាត់វិធានការចាំបាច់ទាំងអស់ផងដែរ ដើម្បីការពារបូរណភាពទឹកដីរបស់ប្រទេសចិន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ចិនបានអះអាងថា គ្រប់គ្រងកោះតៃវ៉ាន់តាមបែបប្រជាធិបតេយ្យ ជាទឹកដីរបស់ខ្លួនទោះបីមាន ការជំទាស់ពីរដ្ឋាភិបាលទីក្រុងតៃប៉ិក៏ដោយ។ ប្រធានាធិបតីកោះតៃវ៉ាន់ លោក ឡៃ ឈឹងតេ បាននិយាយថា...
ភ្នំពេញ៖ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំប្រតិភូកងទ័ពជើងទឹក និងមន្រ្តីអគ្គលេខាធិការដ្ឋាន នៃគ.ជ.ស.ស. ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានសង្កេតឃើញថា ចលនា នៃការអានសៀវភៅ នាពេលបច្ចុប្បន្ន កំពុងមានល្បឿន ទៅមុខយ៉ាងល្អប្រសើរ ខណៈកាលពីសម័យមុន មិនសូវសម្បូរសៀវភៅ ឬឯកសារអានទេ ប៉ុន្ដែសម័យឥឡូវ នៅតាមសាលារៀននីមួយៗ មានសៀវភៅជាច្រើន សម្រាប់ជាជំនួយការអាន និងរៀនបន្ថែមដល់សិស្សានុសិស្ស ។ ជាមួយគ្នានេះដែរ...
ភ្នំពេញ ៖ ក្រុមមន្រ្តីជំនាញ នៃអង្គភាពCMAC បានរកឃើញគ្រាប់បែក ២គ្រាប់ទម្ងន់២៣០គីឡូក្រាម នៅក្នុងចម្ការស្វាយចន្ទី និងបាតរណ្តៅដីនៅខេត្តផ្សេងគ្នា កាលពីថ្ងៃ១១ មីនា ។ យោងតាមហ្វេសប៊ុក របស់លោក ហេង រតនា អគ្គនាយក CMAC នាថ្ងៃ១ មីនានេះ បានឲ្យដឹងថា ២គ្រាប់ផ្តាច់ អាល័យជាគ្រាប់បែក...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ប្រសិនបើសង្គមជាតិមួយ រវល់តែឈ្លោះគ្នា និងរកាំរកូសជាមួយប្រទេសជិតខាង ច្បាស់ណាស់សង្គមជាតិនោះ គ្មានឱកាសកសាងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងគ្មានឱកាសពង្រឹង សមត្ថភាពមូលធនមនុស្សឡើយ។ នាឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន...
បរទេស ៖ យោងតាមការចេញផ្សយារបស់ RT មហាសេដ្ឋីបច្ចេកវិទ្យា និងមហាសេដ្ឋី រថយន្តអគ្គិសនីដ៏ល្បីលោក Elon Musk បាននិយាយថា វេទិកាប្រព័ន្ធផ្សព្វផ្សាយ សង្គម X របស់គាត់បានស្ថិតនៅក្រោម ការវាយប្រហារតាមអ៊ីនធឺណិត ទ្រង់ទ្រាយធំកាលពីថ្ងៃចន្ទ។ នៅក្នុងការបង្ហោះ នៅលើគណនី ផ្ទាល់ខ្លួនរបស់ខ្លួន លោក Elonបានសរសេរថា ៖យើងទទួលរងការ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រេសិតពិសេសអាមេរិក ប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff បាននិយាយថា មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានសុំទោសប្រធានាធិបតី អាមេរិក Donald Trump រួចរាល់ហើយជុំវិញ ហេតុការណ៍ប៉ះពាក្យសំដីគ្នា នៅអគារសេតវិមាន កាលពីលើកមុន។...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រ ជូនដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា នៅព្រឹកថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥។ និស្សិតបញ្ចប់ការសិក្សា ហើយទទួលសញ្ញាបត្រ នាព្រឹកថ្ងៃនេះ មានកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump បានបញ្ជាក់យ៉ាងច្បាស់ ទៅកាន់ជំនួយការរបស់គាត់ថា លោក Vladimir Zelensky គួរតែរៀបចំការបោះឆ្នោតឡើងវិញ ហើយលាលែងពីតំណែង ជាមេដឹកនាំអ៊ុយក្រែន។ របាយការណ៍នេះកើតឡើង មុនការចរចារ រវាងមន្ត្រីជាន់ខ្ពស់អាមេរិក និងប្រធានបុគ្គលិករបស់ Zelensky នៅទីក្រុង...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ ចេញពីកាសែត South China Morning Post (SCMP) បានរាយការណ៍ កាលពីថ្ងៃចន្ទ ដោយដកស្រង់ប្រភពការទូតថា ប្រធានាធិបតីអាមេរិក Donald Trump និងប្រធានាធិបតីចិន Xi Jinping អាចជួបប្រជុំគ្នា នៅដើមខែមេសា...
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ UnionPay International (UPI) បានដាក់ឱ្យដំណើរការជាផ្លូវការ ប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ដំណាក់កាលទី២ (បាគងស្កេន UnionPay) រវាងប្រព័ន្ធទូទាត់បាគងរបស់ធនាគារជាតិនៃកម្ពុជា និងបណ្តាញទូទាត់ UnionPay របស់ក្រុមហ៊ុន UPI នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា...
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (UN-ESCAP) បានរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពី “ការត្រៀមខ្លួនរបស់កម្ពុជាសម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត” ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័ន សាកលវិទ្យាល័យ និងវិស័យឯកជន ប្រមាណ២០០នាក់។ សិក្ខាសាលានេះមានគោលបំណងពង្រីកសក្តានុពលនៃបញ្ញាសិប្បនិម្មិត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងដោះស្រាយបញ្ហាសង្គម។ ក្នុងសុន្ទរកថាបើកសិក្ខាសាលា លោក...
កងការពារព្រំដែនគោក លេខ៤០២ បន្តដើរល្បាត តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ស្ពានខ្ពស់ជាងគេនៅកម្ពុជា ដំឡើងធ្នឹមបណ្តោយទាំង៩ប្រឡោះរួចរាល់ហើយ រដ្ឋមន្ត្រីក្រសួងអប់រំ ៖ ការអប់រំកុមារតូច ត្រូវបញ្ចូលទ្រឹស្តី និងអនុវត្តជាក់ស្តែង សម្តេចធិបតី សង្ឃឹមថា នឹងមានការសាងសង ទារកដ្ឋានតាមរោងចក្រនានា សម្តេចធិបតី ឱ្យពិនិត្យឱ្យបានម៉ត់ចត់ លើការផ្តល់សេវាសុខាភិបាល កុំឱ្យមានការរើសអើងជាមួយអ្នកប្រើបណ្ណ ប.ស.ស. នាយករដ្ឋមន្ដ្រីកម្ពុជា អះអាងជាថ្មី...
ការព្រួយបារម្ភ ខាងសេដ្ឋកិច្ច របស់អាមេរិកកើនឡើង នៅពេលដែលលោក ត្រាំ អនុវត្តការតម្លើងពន្ធ កាត់បន្ថយកម្លាំងពលកម្ម និងបង្កកការចំណាយ របស់រដ្ឋាភិបាល លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើ ក្រឹត្យប្រតិបត្តិ ដើម្បីបង្កើតទុនបម្រុង bitcoin របស់រដ្ឋាភិបាលអាមេរិក ពលរដ្ឋសិង្ហបុរី ដែលអត់ការងារធ្វើ នឹងទទួលបានប្រាក់ រហូតដល់ ៤.៥០០ដុល្លារពីរដ្ឋាភិបាល...
ខេត្តបន្ទាយមានជ័យ៖ នារសៀលថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ បានដឹកនាំមន្ដ្រីជំនាញក្រសួង និងមន្ទីរ អញ្ជើញចុះពិនិត្យស្ថានភាពភូមិបន្ទាយឆ្មារត្បូង ដែលគ្រោងអភិវឌ្ឍន៍ជាភូមិគំរូគន្លឹះ។ ភូមិបន្ទាយឆ្មារត្បូង...
កំពង់ធំ៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនយ៍ត្រី វ៉ា ចាន់កុសល ស្នងការងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចម្រុះទីបញ្ជាការស្រាលប្រចាំបឹងទន្លេសាប ឈរជើងនៅចំណុចផាត់សណ្តាយ ព្រមទាំងសហការី និងគណកម្មការសហគមន៍នេសាទផាត់សណ្តាយ ចុះបោះរបាំងកាត់ព្រែកខ្សាច់ ស្ថិតក្នុងកន្លែងអភិរក្ស អតីតឡូត៍នេសាទលេខ២ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីការពារការលួចចូលធ្វើនេសាទ និងឆ្លងកាត់ កុំឱ្យប៉ះពាល់ដល់ការរស់នៅរបស់ត្រីជាច្រើនប្រភេទ។ លោកឧត្តមសេនយ៍ត្រី...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទារកដ្ឋាននៅតាមរោងចក្រសហគ្រាស គឺជាកិច្ចការងារដែលសម្រេចបានប្រកបដោយមោទកភាពបំផុតសម្រាប់រាជរដ្ឋាភិបាលកម្ពុជាដើម្បីប្រយោជន៍កម្មករនិយោជិត។ ទន្ទឹមនឹងនេះសម្តេចធិបតីនាយករដ្ឋមន្រ្តីវាយតម្លៃខ្ពស់ និងថ្លែងការកោតសរសើរដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និយោជក រួមទាំងគ្រប់ភាគីពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងធ្វើឱ្យលេចចេញជារូបរាងទារកដ្ឋាននៅក្នុងរោងចក្រ នាពេលនេះផងដែរ។ ការគូសបញ្ជាក់បែបនេះ អំឡុងពេលដែលសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបានជួបសំណេះសំណាលជាមួយអាណាព្យាបាលទារកនិងកុមារ ដែលជាកម្មករនិយោជិតកំពុងបំពេញការងារនៅក្នុងរោងចក្រកាត់ដេរ ម៉ាវ៉ល នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥...
កំពង់ស្ពឺ៖ លោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ រួមជាមួយមនុស្ស ២នាក់ទៀត (ម្នាក់ជាទាហាន) ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួន ពាក់ព័ន្ធបោកប្រាស់លុយអ្នកវិនិយោគជនជាតិចិន ៤០ម៉ឺនដុល្លារ។ ជនជាប់ចោទទាំង បីនាក់ ត្រូវបានតុលាការខេត្តកំពង់ស្ពឺ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥។ បើតាមសេចក្តីរាយការណ៍ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអំពិល ទទួលបានព្រឹកថ្ងៃទី១០...
ហ្គាហ្សា៖ ក្រុមហាម៉ាស់ បានរំលឹកឡើងវិញពីតម្រូវការ ដើម្បីចាប់ផ្តើមដំណាក់កាលទីពីរនៃការចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងអនុញ្ញាតឱ្យការផ្គត់ផ្គង់ជំនួយចូលទៅក្នុងតំបន់ហ្គាហ្សា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រុមហាម៉ាស់ បានឲ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា គណៈប្រតិភូមកពីថ្នាក់ដឹកនាំក្រុមហាម៉ាស់ បានជួបជាមួយភាគីអេហ្ស៊ីបនៅទីក្រុងគែរ ជាកន្លែងដែលបញ្ហាត្រូវបានពិភាក្សា “ក្នុងស្មារតីវិជ្ជមាន និងការទទួលខុសត្រូវ” ជាពិសេសការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ និងការដោះដូរអ្នកទោសក្នុងដំណាក់កាលផ្សេងៗ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា គណៈប្រតិភូបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការប្រកាន់ខ្ជាប់នូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ហើយបានអំពាវនាវឱ្យចាប់ផ្តើមភ្លាមៗនៃការចរចារដំណាក់កាលទីពីរ ការបើកច្រកព្រំដែនឡើងវិញ និងការបញ្ចូលជំនួយដែលមិនមានការរឹតបន្តឹងទៅកាន់តំបន់ហ្គាហ្សា។ កិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សាបីដំណាក់កាលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់...
បរទេស៖ ប្រធានាធិបតីដែលពោរពេញដោយក្តីសង្ឃឹមរបស់ប្រទេស រ៉ូម៉ានី លោក Calin Georgescu បានចាត់ទុកសហភាពអឺរ៉ុបថាជា “របបផ្តាច់ការ” ហើយបាននិយាយថា ប្រទេសរ៉ូម៉ានីគឺ “ស្ថិតនៅក្រោមការដឹកនាំដោយអំណាច” ដើម្បីឆ្លើយតបទៅនឹងការិយាល័យបោះឆ្នោតកណ្តាល (BEC) នៅទីក្រុង Bucharest បានរិះគន់បេក្ខភាពរបស់លោកសម្រាប់ការបោះឆ្នោតឡើងវិញនាពេលខាងមុខ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា...
ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា តាមរយៈការសហការជាមួយស្ថាប័ន ស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ធ្វើកំណាយស្រាវជ្រាវក្នុងដំណាក់កាលទី២ នៅចំណុចខាងក្រៅកំពែងថ្មបាយក្រៀមនាទិសឦសាន នៃរោងទងទី៣ របស់ប្រាសាទតាព្រហ្ម បានរកឃើញដងខ្លួនពុទ្ធបដិមាចំនួន១ ដែលព្រះសិរត្រូវបានរកឃើញនៅប្រាសាទតាព្រហ្ម ក្នុងឆ្នាំ១៩២៧ និងរក្សាទុកនៅអភិរក្សដ្ឋានអង្គរ រហូតមកបច្ចុប្បន្ន។ លោកស្រី នេត ស៊ីមន បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ការណ៍ធ្វើកំណាយនៅដំណាក់កាលទី២ នៅខែកុម្ភៈ...
ភ្នំពេញ ៖ បន្ទាប់ពីបានទស្សនកិច្ច នៃដំណើរការការកសាង អាកាសយានដ្ឋានអន្តរជាតិតេជោហើយនោះ លោក Stepan MESSERER ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាចំណែកហេដ្ឋារចនាសម្ព័ន្ធមួយ ដែលនឹងលើកកម្ពស់សេដ្ឋកិច្ច ក៏ដូចជាស្រូបទាញយកភ្ញៀវទេសចរ មកកាន់ប្រទេសកម្ពុជា ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន នាថ្ងៃទី១០...
ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ លោក សួន សុផល អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំក្រុមការងារ ទទួលជួបពិភាក្សាការងារ ជាមួយ លោក Li Yongjun អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគក្រៅប្រទេស របស់ក្រសួងពាណិជ្ជកម្មចិន ក្នុងគោលបំណងផ្លាស់ប្ដួរទស្សនៈ ស្ដីពីកិច្ចសហការវិនិយោគ...