បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមទីក្រុងមូស្គូជាមួយនឹងការដាក់ទណ្ឌកម្មថ្មី និងទ្រង់ទ្រាយធំជាងមុនរហូតដល់បទឈប់បាញ់ អ៊ុយក្រែនត្រូវបានចុះហត្ថលេខា។ ប្រភពដដែលបានឲ្យដឹងទៀតថា លោកបានប្រកាសនៅក្នុងការបង្ហោះនៅលើ Truth Social កាលពីថ្ងៃសុក្រថា ការរឹតបន្តឹងនេះនឹងកំណត់គោលដៅ លើវិស័យធនាគាររុស្ស៊ី និងរួមបញ្ចូលពន្ធលើពាណិជ្ជកម្មបរទេស របស់ប្រទេសនេះផងដែរ។ យោងតាមលោក Trump យោធារុស្ស៊ីកំពុងបន្តវាយលុកអ៊ុយក្រែនបន្ថែមទៀត...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យកងទ័ពអាកាសលោក Yury Ignat បានប្រកាសកាលពីថ្ងៃសុក្រថា អ៊ុយក្រែនបានដាក់ពង្រាយយន្តហោះចម្បាំង Mirage 2000 ដែលផ្គត់ផ្គង់ដោយបារាំង នៅក្នុងការប្រយុទ្ធជាលើកដំបូង។ អ្នកនាំពាក្យរូបនេះបាននិយាយថា យន្តហោះនេះត្រូវបានប្រើប្រាស់ពេញមួយយប់ ដើម្បីប្រឆាំងនឹងការវាយប្រហារទ្រង់ទ្រាយធំ របស់រុស្ស៊ីទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។ កន្លងមកទីក្រុងគៀវ បានទទួលយន្តហោះជំនាន់ទីបួនដំបូងរបស់ខ្លួន ពីប្រទេសបារាំងកាលពីខែមុនហើយកាលពីខែតុលាកន្លងទៅ រដ្ឋមន្ត្រីការពារជាតិបារាំងលោក Sebastien Lecornu...
ភ្នំពេញ៖ កម្មការិនីក្នុងវិស័យកាត់ដេរ បានលើកឡើងថា រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប ហើយស្ត្រីត្រូវបានផ្ដល់សិទ្ធិជាអាទិភាពជានិច្ច មិនថាក្នុងសង្គមការងារ ឬសង្គមគ្រួសារ ពោលគឺពួកគាត់ទទួលបាននូវការយកចិត្តទុកដាក់ និងលើកកម្ពស់គ្រប់ផ្នែក។ ក្រុមកម្មការិនីនៃក្រុមហ៊ុន សាប្រ៊ីណា (ខេមបូឌា) ហ្គារម៉ិន ម៉ាញូហ្វាក់ឆឺរីង ខប (SABRINA(CAMBODIA) GARMENT MANUFACTURING...
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), នាថ្ងៃទី៧ ខែមីនា ឆ្នាំ ២០២៥ ក្រុមការងាររបស់ធនាគារ ARDB បានចូលរួមពិធីប្រគល់ និងទទួលសៀវភៅសរុបចំនួន ២៧ ក្បាល ពី លោកបណ្ឌិត ពៅ សុខ...
ភ្នំពេញ ៖ លោក ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្ងើចសរសើរ និងថ្លែងអំណរគុណនូវតួនាទីដ៏សំខាន់របស់មន្ត្រីរាជការស៊ីវិលជានារី នគរបាលជាតិជានារី និងនារីជាភរិយានៃថ្នាក់ដឹកនាំ បានដើរតួនាទីក្នុងភាពជាម្តាយ ជាភរិយា ជាអ្នកដឹកនាំ អប់រំ និងថែទាំគ្រួសារ ដើម្បីគ្រួសារមួយពោរពេញទៅដោយក្តីស្រឡាញ់ និងបរិយាកាសរីករាយកក់ក្តៅផងដែរ។ នេះបើយោងតាមសារលិខិតរបស់ លោក ឧបនាយករដ្ឋមន្ដ្រី ស...
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា ប្រទេសចិន បានប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះការដាក់ពង្រាយប្រព័ន្ធមីស៊ីល រយៈចម្ងាយមធ្យមរបស់សហរដ្ឋអាមេរិក នៅក្នុងទ្វីបអាស៊ី ហើយការដាក់ពង្រាយនេះមិនត្រូវបានស្វាគមន៍ ដោយបណ្តាប្រទេសក្នុងតំបន់ទាំងនោះទេ។ លោក វ៉ាង យី បានលើកឡើងថា “ជាច្រើនឆ្នាំបានកន្លងផុតទៅចាប់តាំងពីសហរដ្ឋអាមេរិក បានចេញផ្សាយ ‘យុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិក’ របស់ខ្លួន ប៉ុន្តែតើប្រទេសនេះ...
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា ប្រទេសចិន ពិតជានឹងចាត់វិធានការតបត ចំពោះសម្ពាធតាមអំពើចិត្ត នៅពេលធ្វើអត្ថាធិប្បាយលើការផ្លាស់ប្តូររបស់សហរដ្ឋអាមេរិក ក្នុងការដាក់ពន្ធបន្ថែមលើទំនិញរបស់ចិន ដោយប្រើបញ្ហាសារធាតុ fentanyl ជាលេស។ លោក វ៉ាង យី បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅខាងក្រៅសម័យប្រជុំលើកទី ៣ នៃសភាប្រជាជនជាតិលើកទី ១៤...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានត្អូញត្អែរថា សន្ធិសញ្ញាសន្តិសុខដែលមានអាយុកាលរាប់ទសវត្សរ៍ របស់ប្រទេសរបស់លោកជាមួយប្រទេសជប៉ុន គឺមិនមានការតបស្នងទៅវិញទៅមកទេ ខណៈដែលលោកបង្កើនសម្ពាធលើសម្ព័ន្ធមិត្ត ឱ្យបង្កើនការចំណាយលើវិស័យការពារជាតិ និងទិញផលិតផលអាមេរិកបន្ថែមទៀត។ ពេលកំពុងនិយាយទៅកាន់ អ្នកសារព័ត៌មាននៅក្នុងការិយាល័យ Oval លោក ត្រាំ បានលើកឡើងថា “ខ្ញុំស្រឡាញ់ប្រទេសជប៉ុន។ យើងមានទំនាក់ទំនងល្អជាមួយប្រទេសជប៉ុន ប៉ុន្តែយើងមានកិច្ចព្រមព្រៀងគួរឱ្យចាប់អារម្មណ៍ ជាមួយប្រទេសជប៉ុន...
តូក្យូ៖ ប្រទេសជប៉ុន បានសម្តែងនូវ “ទំនុកចិត្តពេញលេញ” របស់ខ្លួនថា សហរដ្ឋអាមេរិកនឹងបំពេញកាតព្វកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញាសន្តិសុខទ្វេភាគី ដើម្បីការពារប្រជាជាតិអាស៊ីមួយនេះ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចោទសួរសន្ធិសញ្ញា ដោយហៅវាថា មិនមែនទៅវិញទៅមក។ លោក Yoshimasa Hayashi ប្រធានលេខាធិការខុទ្ទកាល័យបានឲ្យដឹងថា ប្រទេសជប៉ុន ដែលមើលឃើញថា សម្ព័ន្ធភាពជាស្នូលនៃវិស័យការពារជាតិ និងការទូតរបស់ខ្លួន...
បរទេស៖ នៅក្នុងកិច្ចប្រជុំកំពូល នៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំសហភាពអឺរ៉ុបបានប្តេជ្ញាថា នឹងបង្កើនការផ្តល់មូលនិធិសម្រាប់អ៊ុយក្រែន និងការការពារជាតិរបស់ពួកគេ ខណៈដែលមេដឹកនាំអឺរ៉ុបចាត់វិធានការ ដើម្បីរៀបចំឡើងវិញតាមរបៀបដែលពួកគេ មិនមានចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា កិច្ចប្រជុំកំពូលនេះក៏មានការចូលរួម ដោយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ជាលើកដំបូងសម្រាប់សមាជិកសហភាពអឺរ៉ុបទាំង ២៧ ចាប់តាំងពីការប្រឈមមុខគ្នានៅសេតវិមាន...
បរទេស៖ មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី X កាលពីថ្ងៃព្រហស្បតិ៍ថា មេដឹកនាំអ៊ឺរ៉ុបដែលកំពុងជំរុញប្រឆាំងនឹង កិច្ចព្រមព្រៀងសន្តិភាពក្នុងប្រទេសអ៊ុយក្រែន ដោយចង់បានស្ថានភាពនៃសង្រ្គាមជារៀងរហូត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ការលើកឡើងរបស់លោក Elon Musk ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងវីដេអូថ្មីៗ របស់នាយករដ្ឋមន្ត្រីដាណឺម៉ាក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទីក្រុងមូស្គូនឹងមិនចូលរួមក្នុងការប្រកួតប្រជែង សព្វាវុធជាមួយសហភាពអឺរ៉ុបទេ។ អ្នកនាំពាក្យរូបនេះគាត់បាននិយាយឆ្លើយតប បែបនេះបន្ទាប់ពីនាយករដ្ឋមន្រ្តីប៉ូឡូញ Donald Tusk បានចេញមកធ្វើការអំពាវនាវឱ្យប្លុកនេះ បង្កើនការចំណាយយោធារបស់ខ្លួន និងធ្វើការប្រកួតប្រជែងសព្វាវុធជាមួយនឹងទីក្រុងមូស្គូ។ លោកTusk កាលពីថ្ងៃពុធបានចោទប្រកាន់ ទីក្រុងមូស្គូពីការចាប់ផ្តើមការប្រណាំងអាវុធថ្មីៗ ហើយបានទទូចថាអឺរ៉ុបខាងលិច ត្រូវតែឆ្លើយតបចំពោះបញ្ហានេះ។...
ភ្នំពេញ៖ អ្នកជំនាញនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា សិទ្ធិស្រ្តីនៅកម្ពុជាត្រូវបានលើកកម្ពស់ និងទទួលបានកិច្ចគាំពារសង្គមពេញលេញ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះ ស្រ្តីបាននិងកំពុងដើរតួរនាទីយ៉ាងសំខាន់ នៅក្នុងសង្គមសេដ្ឋកិច្ចកម្ពុជា និងមានភាពស្មើមុខស្មើមាត់ដូចទៅនឹងបុរសផងដែរ។ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា បើនិយាយពីសិទ្ធិវិញ ស្រ្តីនៅកម្ពុជាត្រូវបានលើកកម្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ ជាងនេះទៀតស្រ្តីបានចូលរួមយ៉ាងសកម្មនៅក្នុងចរន្តសេដ្ឋកិច្ច រួមទាំងនយោបាយ សង្គមនៅកម្ពុជា។ ស្រ្តីមានភាពស្មើមុខស្មើមាត់ជាមួយបុរសនៅគ្រប់វិស័យ ជាពិសេសស្រ្តីបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងគ្រួសារ។...
ភ្នំពេញ៖ នាថ្ងៃសុក្រ ទី៧ ខែមីនា ឆ្នាំ២០២៥នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនិងបងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន សាប្រ៊ីណា ជាង ៥៥០០នាក់ បានប្រារព្ធកម្មវិធីជប់លៀង អបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា ខួបទី ១១៤ នៅក្នុងបរិវេណក្រុមហ៊ុន សាប្រ៊ីណា...
នៅថ្ងៃទី ៥ ខែមីនា ពាក្យថ្មីមួយចំនួន បានលេចឡើង នៅក្នុងរបាយការណ៍ ការងាររបស់រដ្ឋាភិបាល ដែលផ្តល់ដោយលោក Li Qiang នាយករដ្ឋមន្ត្រីចិន ក្នុងនាមក្រុមប្រឹក្សាកិច្ចការរដ្ឋ ទៅកាន់សភាប្រជាជនជាតិ ។ ពាក្យថ្មីទី ១: អាជីវកម្ម Unicornអាជីវកម្ម Unicorn សំដៅលើក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មមួយ ដែលត្រូវបានបង្កើតឡើងក្នុងរយៈពេលខ្លី (ជាធម្មតាមិនលើសពី...
ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាព និងកិច្ចខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់សមភាពយេនឌ័រ នៅក្នុងបញ្ជាការដ្ឋាន កងទ័ពជើងគោក ។ ការវាយតម្លៃខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ធ្វើឡើងនៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥...
ភ្នំពេញ ៖ ឆ្នាំនេះ អង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍កម្ពុជា (AHF) បានចូលរួមជាមួយចលនាសាកល ដើម្បីទាមទារឱ្យមានការបញ្ចប់នូវ វិសមភាពដែលរារាំងស្ត្រី និងក្មេងស្រី តាមរយៈការប្រារព្ធទិវាអន្តរជាតិនារី នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ កាលពីព្រឹកមិញនេះ នៅរាជធានីភ្នំពេញ ដើម្បីរំលឹកដល់មនុស្សគ្រប់គ្នាថា នៅពេលដែលស្ត្រី និងក្មេងស្រីមានការរីកចម្រើន សហគមន៍ទាំងមូល ក៏មានការរីកចម្រើន។ នៅក្នុងទិវាអន្តរជាតិនារី អង្គការមូលនិធិថែទាំ...
On March 7, 2025, a press conference was held on the margins of the Third Session of the 14th National People’s Congress...
ភ្នំពេញ៖ រថយន្ត Ford សេរីថ្មី ចំនួន៥គ្រឿង ត្រូវបានលោកឧកញ៉ា យ៉ាំ ស៊ីងហ៊ ប្រគល់ជូនអង្គភាព អាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាមធ្យោបាយ ក្នុងការរួមចំណែកលើការងារចុះប្រតិបត្តិការ បង្រ្កាបបទល្មើស ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ជាពិសេសត្រៀមការពារសន្តិសុខ សុវត្ថិភាព ជូនប្រតិភូតាមបណ្តាប្រទេសផ្សេងៗ ដែលនឹងមកចូលរួម...
កំពង់ធំ: នារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹក រងកំពង់ធំ និងក្រុមគ្រួសារ បានចូលរួមជាមួយ ប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្ត ក្នុងពិធីក្រុងពាលី និងដង្ហែរវេប្រគេនដុំនិមិត្តសីលា ដើម្បីត្រៀមបញ្ចុះខណ្ឌសីមា នៅវត្តធម្មគន្ឋារាម ហៅវត្តពៅពិសី នៅសង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅ ស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ...
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ៖ បច្ចុប្បន្នកីឡាប្រដាល់គុនខ្មែរ កំពុងទទួលបានការគាំទ្រ ជាខ្លាំងពីមហាជន ព្រះរាជពិធីបួងសួង ចម្រើនសេចក្ដីសុខ ជូនកម្ពុជា នឹងក្លាយជាព្រឹត្តិការណ៍ ប្រវត្តិសាស្រ្ត របាំព្រះរាជទ្រព្យខ្មែរ ត្រូវបានយកទៅបង្ហាញការសម្តែង នៅបារាំងសារជាថ្មី កិច្ចពិធីបូជាព្រះសិវលិង្គ ក្នុងពិធីអាពាហ៍ពិពាហ៍ មិននាំមកសិរីមង្គលដល់គូស្វាមីភរិយាថ្មី បណ្ឌិត ទូច សុឃៈ ៖...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងសេចក្ដីរំភើប ស្ងប់ស្ញែង និងកោតសរសើរចំពោះទឹកចិត្ត និងការតស៊ូក្នុងជីវិតរបស់ លោក ផន ផល្លា ប្រធានមណ្ឌលមែកឈើ ដែលផ្ដល់សេចក្តីសុខ និងភាពកក់ក្តៅ ដល់កកុមាររាប់រយនាក់ ដែលកំពុងជួបការលំបាក ។ នៅលេីបណ្តាញសង្គម នាថ្ងៃទី៧ ខែមីនា សម្តេចធិបតី...
ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ស្ត្រីខ្មែរកាន់តែលេចធ្លោក្នុងសង្គម...
ភ្នំពេញ៖ លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ បានបង្ហាញចំណាប់អារម្មណ៍ អញ្ជើញចូលទស្សនា ពន្លារបស់ក្រសួងទេសចរណ៍កម្ពុជា ក្នុងឱកាសពិព័រណ៍ទេសចរណ៍អន្តរជាតិ International Tourismus Borse (ITB Berlin) 2025 នៅទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ។ យោងតាមបណ្តាញសង្គមរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា កាលពីថ្ងៃទី៥...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីសំណេះសំណាល ជាមួយបងប្អូននារី ក្នុងន័យចូលរួមអបអរសាទរ ទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ២០២៥ ខណៈដែល សិទ្ធិ សមភាព និងភាពអង់អាចស្រី្ត និងក្មេងស្រីគ្រប់រូប ជាប្រធានបទ ដែលបានលើកឡើង ក្នុងទិវាអន្តរជាតិ នារី ខួបលេីកទី១១៤ ក្នុងន័យលើកតម្កេីនសិទ្ធិនារី ដែលជាដៃគូ មិនអាចខ្វះបាន...
បរទេស៖ តុលាការកូរ៉េខាងត្បូង បានលុបចោលដីកាចាប់ខ្លួនប្រធានាធិបតី Yoon Suk Yeol នៅថ្ងៃសុក្រនេះ ដោយបើកផ្លូវឱ្យមានការ ដោះលែងលោកចេញពីពន្ធនាគារ បន្ទាប់ពីការចាប់ខ្លួនលោកកាល ពីពាក់កណ្តាលខែមករា លើការចោទប្រកាន់ពីបទបះបោរ ជុំវិញការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លី ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា តុលាការក្រុងសេអ៊ូលបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញ ចូលរួមអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ក្រោមមូលបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» របស់មន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី៧ មីនា ឆ្នាំ២០២៥ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា តួនាទីស្រ្តី ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងដំណើរជីវិតរបស់យើងទាំងអស់គ្នា...
បរទេស ៖ សហភាពអឺរ៉ុបបានបរាជ័យក្នុងការយល់ព្រមលើកញ្ចប់ជំនួយយោធាថ្មីចំនួន ៣០ ពាន់លានអឺរ៉ូ (៣២ ពាន់លានដុល្លារ) សម្រាប់អ៊ុយក្រែន បន្ទាប់ពីប្រទេសហុងគ្រី បានវេតូវិធានការនេះនៅឯកិច្ចប្រជុំបន្ទាន់ក្រុមប្រឹក្សាអឺរ៉ុប នៅទីក្រុងព្រុចសែលកាលពីថ្ងៃព្រហស្បតិ៍។ ទោះបីជាមានការគាំទ្រ យ៉ាងទូលំទូលាយពីសមាជិក សហភាពអឺរ៉ុបចំនួន ២៦ ផ្សេងទៀតក៏ដោយ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានរារាំងសេចក្តីថ្លែងការណ៍ របស់មេដឹកនាំអឺរ៉ុប...
ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ បានរៀបចំសន្និសីទ សារព័ត៌មានលើប្រធានបទ «ទស្សនទាន របស់អគ្គលេខាធិការ អាស៊ាន ស្តីពចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥» ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក កៅ គឹមហួន អគ្គលេខា ធិការអាស៊ាន និងលោក ពុយ គា ប្រធាន...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជូនសំបកកង់រថយន្តចាស់ៗប្រើរួចដែលខុសច្បាប់ផ្ទុកក្នុងកុងតឺន័រចំនួន៤ទូ ចំនួន៧៨,៦៤០ គីឡូក្រាម ទៅប្រទេសដើមវិញ ។ បើតាមអគ្គនាយកដ្ឋានគយនាថ្ងៃ៧ មីនានេះ ការបញ្ជូនទៅវិញបានធ្វើឡើងកាលពីថ្ងៃ២៦ កុម្ភៈ ថ្មីៗនេះ បន្ទាប់ពីអគ្គនាយកដ្ឋានគយកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ បានទប់ស្កាត់ការប៉ុនប៉ងលួចនាំចូលដោយខុសច្បាប់នូវសំបកកង់រថយន្តចាស់ៗប្រើរួចផ្ទុកក្នុងកុងតឺន័រចំនួន៤ទូពីក្រៅប្រទេស តាមមាត់ច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។ បន្ទាប់ពីសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានទទួលព័ត៌មានពីការអនុញ្ញាតផ្តល់ដោយក្រុមហ៊ុននាវាដឹកជញ្ជូនតាមសមុទ្រ...