គែរ៖ បណ្ដាមេដឹកនាំអារ៉ាប់បានអនុម័តនូវ ផែនការកសាងឡើងវិញរបស់អេហ្ស៊ីប សម្រាប់តំបន់ហ្គាហ្សា ដែលត្រូវបានគេប៉ាន់ប្រមាណថានឹងចំណាយប្រាក់ ៥៣ ពាន់លានដុល្លារអាមេរិក និងមានបំណងចៀសវាងការផ្លាស់ប្តូរ ប្រជាជនប៉ាឡេស្ទីនចេញពីតំបន់។ ផែនការនេះត្រូវបានទទួលយកនៅឯការ បិទកិច្ចប្រជុំកំពូលអារ៉ាប់គ្រាអាសន្ន ដែលធ្វើឡើងនៅទីក្រុងគែរ ដោយមានការគាំទ្រយ៉ាងពេញទំហឹង ពីមេដឹកនាំអារ៉ាប់ដែលចូលរួម។ កិច្ចប្រជុំកំពូលក៏បានយល់ព្រម បង្កើតគណៈកម្មាធិការបច្ចេកវិទ្យាមិនប្រកាន់បក្សពួក ដើម្បីគ្រប់គ្រងតំបន់ហ្គាហ្សា យ៉ាងហោចណាស់ប្រាំមួយខែ ក្រោមឆ័ត្ររបស់អាជ្ញាធរប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ បន្ទាប់ពីកិច្ចប្រជុំកំពូលនេះ...
ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាខ្ពស់ក្នុងការខិតខំប្រឹងប្រែងគាំទ្រដល់ការវិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ច ជាមធ្យមយ៉ាងតិច ៦%ក្នុងមួយឆ្នាំ។ ក្នុងពិធីទទួលស្វាគមន៍ និងជំនួបផ្គូផ្គងធុរកិច្ច គណៈប្រតិភូវិនិយោគជប៉ុននៅកម្ពុជា នៅថ្ងៃទី៥ មីនា នេះ លោក វង្សី វិស្សុត...
កំពង់ធំ:នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ បានដឹកនាំសហការី ទៅគោរពវិញ្ញាណក្ខន្ធសពលោក ជូ ប៊ុនរ៉ី អតីតអនុប្រធានមន្ទីរផែនការខេត្តកំពង់ធំ ដែលបានទទួលមរណភាព នៅថ្ងៃអង្គារ ៦កើត ខែផល្លុន ឆ្នាំរោង ឆស័កពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ៤...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានផ្ដល់អនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជានារី ក្នុងការពង្រឹងសមត្ថភាព វិជ្ជាជីវៈរបស់ខ្លួន ឱ្យបានខ្លាំងពូកែបន្ថែមទៀត ដើម្បីឱ្យមានលក្ខណៈសម្បត្តិសមស្របក្នុងការបំពេញតួនាទី និងភារកិច្ចនានា។ នៅថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ស ថេត និងលោកស្រី ស...
កំពង់ធំ: មន្ទីរព័ត៌មានខេត្តកំពង់ធំ បានរៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី១១៤ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាពនិងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ធំ លោកអនុប្រធានមន្ទីរ លោកស្រីប្រធាន-អនុប្រធានការិយាល័យ នឹងមន្ត្រី មន្ត្រីជាប់កិច្ចសន្យាជាស្ត្រី នារសៀលថ្ងៃទី០៤...
កំពង់ចាម ៖ លោក ពេជ សោភ័ន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការ គន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.អ) នៅព្រឹកថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ កាចាប់ផ្តើមយុទ្ធនាការវគ្គគាំទ្រ សាលារៀនគោលដៅគណៈកម្មាធិការជាតិជំរុញការ អនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់រាជរដ្ឋាភិបាល...
ប៉េកាំង៖ បំណុលរដ្ឋាភិបាលថ្មី របស់ប្រទេសចិន នឹងមានចំនួនសរុប ១១.៨៦ ទ្រីលានយន់ (ប្រហែល ១.៦៦ ទ្រីលានដុល្លារ) នៅឆ្នាំ២០២៥ កើនឡើង ២.៩ ទ្រីលានយន់កាលពីឆ្នាំមុន ដែលអនុញ្ញាតឱ្យមានកម្រិតខ្ពស់ នៃការចំណាយសារពើពន្ធបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ទោះបីជាយ៉ាងនេះក្ដី ប្រទេសចិន បានប្រកាសពីការបង្កើនកញ្ចប់ថវិកា ៧,២ភាគរយ...
ម៉ិកស៊ិកៈ ប្រធានាធិបតីម៉ិចស៊ិកលោកស្រី Claudia Sheinbaum កាលពីថ្ងៃអង្គារបានជំរុញ ប្រជាជនម៉ិកស៊ិក រួមទាំងអ្នកនៅក្នុងសហរដ្ឋអាមេរិក ឱ្យរួបរួមគ្នាប្រឆាំងនឹងពន្ធ ២៥ ភាគរយរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ លើការនាំចេញរបស់ប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក Sheinbaum បានឲ្យដឹង ពីវិមានជាតិម៉ិកស៊ិកថា “ខ្ញុំអំពាវនាវឱ្យប្រជាជនម៉ិកស៊ិកទាំងអស់ឈរជាមួយគ្នា។ នេះគឺជាពេលវេលាដើម្បីការពារ...
ទីក្រុងម៉ិកស៊ិកៈ សហព័ន្ធនិយោជកនៃសាធារណរដ្ឋម៉ិចស៊ិក (Coparmex) បានឲ្យដឹងថា ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការយកពន្ធលើ ផលិតផលពីប្រទេសកាណាដា និងម៉ិកស៊ិក តំណាងឱ្យ “ការថយក្រោយ” ក្នុងទំនាក់ទំនងពាណិជ្ជកម្ម ខណៈដែលពន្ធគយ ចូលជាធរមាន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមធុរកិច្ចបាននិយាយថា វិធានការនេះ ផ្ទុយនឹងគោលការណ៍ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានស្រាប់រវាងប្រទេសទាំងបី នៅអាមេរិកខាងជើង កិច្ចព្រមព្រៀង សហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានអនុញ្ញាតជូនគណៈប្រតិភូធុរជនជប៉ុន ដឹកនាំដោយ លោក Wakabayashi Kohei ប្រធានការិយាល័យតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Japan External Trade Organization – JETRO)...
ប៉េកាំង ៖ ប្រទេសចិនកាលពីថ្ងៃពុធ បានប្រកាសពីការបង្កើនកញ្ចប់ថវិកា ៧,២ភាគរយ នៅក្នុងថវិកាការពារជាតិឆ្នាំ២០២៥ របស់ខ្លួន ដែលការចំណាយ លើវិស័យការពារជាតិ ដែលបានគ្រោងទុក របស់ប្រទេសនឹងមានចំនួន ១.៧៨៤៦៦៥ ពាន់ពាន់លានយន់ (ប្រហែល ២៤៩ ពាន់លានដុល្លារអាមេរិក) នៅឆ្នាំនេះ នេះបើយោង តាមសេចក្តីព្រាងរបាយការណ៍ថវិកា ដែលបានដាក់ជូនសភាជាតិដើម្បីធ្វើការសម្រេចចិត្ត។ នៅក្នុងនោះដែរប្រទេសចិន ក៏បានកំណត់គោលដៅកំណើនផលិតផលក្នុងស្រុកសរុបរបស់ខ្លួននៅប្រហែល...
ភ្នំពេញ ៖ ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានសហការជាមួយ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួង ស្ថាប័នពាក់ព័ន្ធ និងគណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀន រាជធានី ខេត្ត ផ្សព្វផ្សាយអប់រំលើកកម្ពស់ ការយល់ដឹងអំពីបញ្ហា គ្រឿងញៀនបានចំនួន ១៤៦.៥៦៦លើក អ្នកចូលរួមសរុប ចំនួន២៤.៤៦៤.០៦០អង្គ/នាក់ ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច...
ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានដាក់ចេញអភិក្រមច្បាស់លាស់ មួយចំនួនសម្រាប់មន្ត្រីអ្នកនាំពាក្យ និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធទាំងអស់អនុវត្តជាប្រចាំ នៅក្នុងសមរភូមិព័ត៌មាន និងសាធារណមតិ ដើម្បីការពារសុខសន្តិភាព ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាការពារសមិទ្ធផលដ៏ធំធេង របស់រាជរដ្ឋាភិបាល ចេញពីការមួលបង្កាច់ របស់ក្រុមប្រឆាំងជ្រុលនិយម។ អភិក្រមទាំងនោះមានដូចជា «បើគេបំផ្លើសបំភ្លៃ យើងបំភ្លឺ...
វៀតណាម ៖ ស្ត្រីជនជាតិវៀតណាមម្នាក់វ័យ ២១ ឆ្នាំម្នាក់បានសន្លប់ភ្លាមៗ បន្ទាប់ពីនាងបានលេបថ្នាំសម្រកទម្ងន់ ដែលទិញតាមបណ្តាញសង្គម TikTok ក្រោយមកគ្រូពេទ្យបានរកឃើញថា នាងត្រូវបំពុលនឹងថ្នាំ សម្រកទម្ងន់ Sibutramine មានសារធាតុហាមឃាត់ ដែលបណ្តាលឲ្យរូបនាង មានបញ្ហាញផ្នែកខួរក្បាលយ៉ាងធ្ងន់ធ្ងរ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។ ស្ត្រីរូបនេះពីមុនមាន សុខភាពធម្មតា...
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ នាឱកាសនោះដែរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានស្នើឱ្យចុះហត្ថលេខា លើកិច្ចព្រមព្រៀង ដីកម្រជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីកិច្ចប្រជុំដ៏មហន្តរាយមួយ នៅឯសេតវិមានកាលពីសប្តាហ៍មុន ដែលបានបំផ្លាញកិច្ចព្រមព្រៀងនេះប៉ុន្តែ ទោះយ៉ាងណា លោកមិនបានសុំទោស ដូចការទាមទាររបស់មន្ត្រីអាមេរិក មួយចំនួនទេ។ លោកZelensky និងប្រធានាធិបតីអាមេរិក Donald Trump...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំមន្ដ្រីសុខាភិបាល បន្តពង្រឹងមុខងារ និងសមត្ថភាពមណ្ឌល សុខភាពឱ្យកាន់តែរឹងមាំ ក្នុងការផ្តល់សេវាអប់រំសុខភាព សេវាបង្ការជំងឺ និងសេវាព្យាបាល ដែលមានគុណភាព និងសុវត្ថិភាព។ នាឱកាសអញ្ជើញជាតំណាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត...
បរទេស៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយ កាលពីថ្ងៃអង្គារថា ទណ្ឌកម្មរបស់លោកខាងលិច ប្រឆាំងនឹងទីក្រុងមូស្គូ នឹងត្រូវដកចេញជាបន្តបន្ទាប់ ដើម្បីស្តារទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីរបាយការណ៍ របស់ Reuters កាលពីថ្ងៃចន្ទ ដែលបានអះអាងថា សហរដ្ឋអាមេរិកកំពុងរៀបចំផែនការមួយដើម្បីផ្តល់លទ្ធភាព...
ប៉េកាំង៖ ប្រទេសចិន បានកំណត់គោលដៅកំណើន ផលិតផល ក្នុងស្រុកសរុប របស់ខ្លួននៅប្រហែល ៥ ភាគរយសម្រាប់ឆ្នាំ២០២៥ ក្នុងអំឡុង ពេលបើកសម័យ ប្រជុំសភាប្រចាំឆ្នាំរបស់ខ្លួន ដោយរក្សា បាននូវគោលដៅ ដូចគ្នាសម្រាប់ឆ្នាំទី ៣ ជាប់ៗគ្នា ទោះបីជាមានបញ្ហាប្រឈម ដូចជាភាពតានតឹងពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិកក៏ដោយ ។ កាលពីឆ្នាំមុនផលិតផលក្នុងស្រុក សរុប...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ជំនួយគោលនយោបាយ ការបរទេស របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin លោក Yury Ushakov បាននិយាយថា រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូបានសម្រេចចិត្ត ធ្វើកិច្ចចរចាដាច់ដោយឡែក ពីគ្នាផ្តោតលើប្រទេសអ៊ីរ៉ង់ ក្នុងអំឡុងពេលការចរចាកម្រិត ខ្ពស់កាលពីខែមុន នៅទីក្រុងរីយ៉ាដ។...
ភ្នំពេញ៖ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងថា បទល្មើសព្រហ្មទណ្ឌក្នុងរាជធានីភ្នំពេញ នៅដើមឆ្នាំ២០២៥នេះ មានការថយចុះគួរឲ្យកត់សម្គាល់ ខណៈការបង្ក្រាបសម្រេចបាន៩៥ភាគរយ ។ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទបានមានប្រសាសន៍កាលពីពេលថ្មីៗនេះ ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌមានប្រសិទ្ធភាពទាំងករណីលួច ឆក់ ប្លន់ម៉ូតូ ចោរគាស់ផ្ទះ និងករណីវាយទាត់ម៉ូតូប្លន់ពេលយប់មានការថយចុះ ។ លោកថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងប៉េកាំងបានតម្លើងពន្ធរហូតដល់ ១៥ភាគរយ លើទំនិញម្ហូបអាហារផ្សេងៗ ដែលនាំចូលពីសហរដ្ឋអាមេរិក និងពង្រីកការគ្រប់គ្រងលើការ ធ្វើអាជីវកម្មជាមួយក្រុមហ៊ុនអាមេរិក។ ប្រភពដដែលបានសរសេរទៀតថា ចំណាត់ការនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹង ការតម្លើងពន្ធចុងក្រោយរបស់ ទីក្រុងវ៉ាស៊ីនតោនលើទំនិញចិន។ កាលពីថ្ងៃអង្គារ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសពន្ធចំនួន ១៥ភាគរយទៅ លើការនាំចូលសាច់មាន់ ស្រូវសាលី ពោត និងកប្បាសពីសហរដ្ឋអាមេរិក ព្រមទាំងពន្ធ ១០ភាគរយទៅលើអង្ករអាមេរិក...
បរទេស៖ ប្រទេសចិនបានប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួននឹងដាក់ពន្ធបន្ថែមរហូតដល់ ១៥ភាគរយ លើការនាំចូលផលិតផលកសិកម្មសំខាន់ៗ របស់សហរដ្ឋអាមេរិក រួមទាំងសាច់មាន់ សាច់ជ្រូក សណ្តែក និងសាច់គោ ព្រមទាំងពង្រីកការគ្រប់គ្រងលើការ ធ្វើអាជីវកម្មជាមួយក្រុមហ៊ុនអាមេរិកផងដែរ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ពន្ធដែលប្រកាសដោយក្រសួងពាណិជ្ជកម្មចិន គឺនឹងចូលជាធរមានចាប់ពីថ្ងៃទី១០ ខែមីនា។ ពួកគេធ្វើតាមបញ្ជារបស់ប្រធានាធិបតីអាមេរិក...
ភ្នំពេញ ៖ កម្លាំងនគរបាលចរាចរណ៍ នៃស្នងការដ្ឋានខេត្តព្រៃវែង បានធ្វើប្រតិបត្តិការឃាត់ រថយន្តក្រុងដឹកអ្នក ដំណើរភ្នំពេញ-វៀតណាម ដែលបើកបរល្មើសច្បាប់ចរាចរណ៍ផ្លូវគោក យកមកអប់រំធ្វើកិច្ចសន្យាជាច្រើននាក់។ នេះបើតាមការចេញផ្សាយរបស់ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋានខេត្តព្រៃវែង បង្ហោះនាព្រលប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ។ តាមរយៈទំព័រហ្វេសប៊ុក លោកស្នងការ បានសរសេរ រៀបរាប់ថា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ប្រទេសចិនមានការ មិនពេញចិត្តជាខ្លាំង ចំពោះការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការដាក់ពន្ធបន្ថែម ១០ ភាគរយលើទំនិញ ដែលនាំចូលពីប្រទេសចិន ម្តងទៀត អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា ប្រទេសចិន នឹងចាត់វិធានការតបត ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ផ្ទាល់ខ្លួន។ ប្រទេសចិន គឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានគោលនយោបាយប្រឆាំងគ្រឿងញៀនតឹងរ៉ឹងបំផុត និងតឹងរ៉ឹងបំផុតនៅក្នុងពិភពលោក ។...
ឡុងដ៌៖ បន្ទាប់ពីការប៉ះទង្គិចពាក្យសម្ដីគ្នា នៅសេតវិមានរវាងលោក ត្រាំ និងលោក ហ្សេឡិនស្គី កាលពីសប្តាហ៍មុន បណ្ដាមេដឹកនាំលោកខាងលិច បានប្រមូលផ្តុំគ្នានៅទីក្រុងឡុងដ៌ កាលពីថ្ងៃអាទិត្យ ដើម្បីស្តារឡើងវិញ នូវកិច្ចខិតខំប្រឹងប្រែង សម្រាប់កិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន និងស្នើដំណោះស្រាយ ទៅកាន់ទីក្រុងវ៉ាស៊ីនតោន។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានពណ៌នាកិច្ចប្រជុំកំពូលនេះថាជា “ពេលវេលាមួយក្នុងជំនាន់មួយ សម្រាប់សន្តិសុខនៃប្លុកអឺរ៉ុប”...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា រដ្ឋបាលរបស់លោកនឹងចាប់ផ្តើមដំឡើងពន្ធ ២៥ ភាគរយលើទំនិញកាណាដា និងម៉ិកស៊ិក នៅថ្ងៃអង្គារនេះ ខណៈដែលលោក បានចង្អុលបង្ហាញថា មិនមានកន្លែង សម្រាប់ប្រទេសទាំងពីរ ក្នុងការពន្យារពេលកាតព្វកិច្ច ដែលបានគ្រោងទុកនោះទេ នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ ក្នុងអំឡុងពេលមានសារព័ត៌មានមួយ លោក...
ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នាខែមេសាខាងមុខនេះ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានប្រកាសថា ទោះបីជាសម្ដេចបានជាពីជំងឺកូវីដ១៩ ហើយក្តី តែសម្ដេចនៅត្រូវការពេលសម្រាកបន្ថែម និងសូមការអធ្យាស្រ័យពីមិត្តភ័ក្តបរទេស ក្នុងការលុបចោលជំនួបនានា។ នៅលើគណនីហ្វេសប៊ុកនៅរាត្រីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារដោយមានខ្លឹមសារទាងស្រុងដូចខាងក្រោម៖ «ទោះបីខ្ញុំជាពីជម្ងឺកូវីដ១៩ ហើយក្តីតែខ្ញុំ នៅត្រូវការពេលសម្រាកបន្ថែម។ ខ្ញុំសូមអធ្យាស្រ័យពីមិត្តភក្រ័បរទេសពិសេសអគ្គរដ្ឋទូតមួយចំនួនដែលត្រូវចូលជួបខ្ញុំ...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា ការវិភាគមុខងារ មិនមែនជាយន្តការវះកាត់ មិនធ្វើឱ្យបាត់បង់ផលប្រយោជន៍មន្ត្រី ដែលមានចែងក្នុងច្បាប់ជាធរមាន និងមិនមែនជាការសើរើស្ថានភាពណានោះទេ ពោលគឺជាការបន្តធ្វើវឌ្ឍនភាពប្រព័ន្ធរដ្ឋបាលសាធារណៈ ឱ្យកាន់តែធន់ ទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។ ក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងកសិកម្ម...