ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនិង បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា ការបង្រាបបទល្មើសឆបោក ត្រូវការទាមទារ នូវកិច្ចសហការអន្តររដ្ឋាភិបាល ទើបអាចធ្វើទៅមានប្រសិទ្ធភាព។ នៅលើគណនីហ្វេសប៊ុក នៅរាត្រីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «មួយរយៈចុងក្រោយនេះ ព្រះរាជាណាចក្រថៃ បានខិតខំយ៉ាងខ្លាំងក្នុងការបង្រ្កាបបទល្មើសឆបោក...
បរទេស៖ ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងបាងកក កាលពីថ្ងៃសុក្របានចេញការព្រមានផ្នែកសុវត្ថិភាពសម្រាប់ពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសថៃ មួយថ្ងៃបន្ទាប់ពីថៃ បាននិរទេសជនជាតិអ៊ុយហ្គ័រមួយក្រុមទៅកាន់ប្រទេសចិន។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា សេចក្តីជូនដំណឹងដែលបានបង្ហោះនៅលើគេហទំព័រស្ថានទូតបាននិយាយថា “ការនិរទេសស្រដៀងគ្នានេះបានជំរុញឱ្យមានការវាយប្រហារសងសឹកដោយហិង្សានាពេលកន្លងមក” ។ លើសពីនេះទៅទៀត បន្ទាប់ពីការបណ្តេញជនជាតិ អ៊ុយហ្គ័រ ចេញពីប្រទេសថៃកាលពីឆ្នាំ ២០១៥ មានការបំផ្ទុះនៅទីសក្ការៈ Erawan...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់ពីការរំពឹងទុក របស់លោក ចំពោះការចូលរួម នាពេលអនាគត ជាមួយលោក វ្លាឌីមៀ ហ្សេលេនស្គី ដោយសង្កត់ធ្ងន់ថា ការចរចាបន្តទៅមុខទៀត អាស្រ័យលើការប្តេជ្ញាចិត្តច្បាស់លាស់ ចំពោះសន្តិភាព ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា...
បរទេស ៖ អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ សង្គមជាច្រើនបានអះអាងថា មេដឹកនាំអ៊ុយក្រែន លោក វ្លាឌីមៀ ហ្សេលេនស្គី ត្រូវបានគេលឺថា បានជេរជាភាសារុស្សី អំឡុងពេលមានការជជែកវែកញែក ដ៏ក្តៅគគុក ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងអនុប្រធានាធិបតី J.D. Vance នៅក្នុងការិយាល័យ Oval នៅសេតវិមាន។ យោងតាមសារព័ត៌មាន...
បរទេស៖ មេដឹកនាំអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បាននិយាយការពារអាកប្បកិរិយារបស់លោកនៅសេតវិមាន ដោយនិយាយថា លោកមិនច្បាស់ថាតើ លោក “បានធ្វើរឿងអាក្រក់ដែរទេ” បន្ទាប់ពីមានការជជែកគ្នាដ៏តានតឹងជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និង អនុប្រធានាធិបតីអាមេរិកលោក J.D. Vance ។ លោក ហ្សេលេនស្គី បានឆ្លើយតបទៅនឹងសំណួរមួយដោយ Bret...
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានលើកឡើងថា វិស័យទេសចរណ៍ គឺជាកត្តាជម្រុញ ដ៏សំខាន់ នៃកំណើនសេដ្ឋកិច្ច និងជាក្បាលម៉ាស៊ីន សម្រាប់បង្កើតឱកាសការងារយ៉ាងច្រើន និងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការជម្រុញម៉ាក្រូសេដ្ឋកិច្ច និង ការអភិវឌ្ឍន៍លើគ្រប់វិស័យ ។ សម្ដេច ម៉ែន...
កំពង់ធំ៖ នាព្រឹកថ្ងៃសៅរ៍ ទី១ ខែមីនា ឆ្នាំ២០២៥នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញប្រគល់កុំព្យូទ័រយួរដៃ កុំព្យូទ័រលើតុ សរុបចំនួន ១៣៩គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP) បានលើកឡើងថា ចក្ខុវិស័យ និងគោលដៅរួមរបស់ សមាគម ADFIAP គឺការជំរុញលើការឈានឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព ។ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរដ្ឋធានីខេបថោន សាធារណរដ្ឋអាហ្វ្រិកខាងត្បូង លោកបណ្ឌិត...
បរទេស៖ នៅក្នុងជំនួបនៅសេតវិមាន លោកTrump៖ អ្នក មិនដឹងរឿងនោះ ទេ ។ កុំប្រាប់យើងពីអ្វី ដែលយើងនឹងមានអារម្មណ៍ ។ យើងកំពុងព្យាយាម ដោះស្រាយបញ្ហា ។ កុំប្រាប់យើងពីអ្វី ដែលយើងនឹង មានអារម្មណ៍ ។ យោងសារ The Straight Times បានផ្សាយថា...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ធ ឲ្យស្ដាប់តាមការណែនាំរបស់រដ្ឋាភិបាល ជាពិសេសក្រសួងធនធានទឹក ដែលតែងតែប្រកាសជាមុនដល់ប្រជាពលរដ្ឋស្ដីពីការគ្រប់គ្រងទឹក និងការខ្វះខាត់ទឹកនារដូវប្រាំង។ នៅក្នុងវេទិកាសារព័ត៌មាន “ការគ្រប់គ្រងសក្កដានុពលទឹក និងស្ថានភាពប្រព័ន្ធធារាសាស្ត្រកម្ពុជា” នៅទីស្ដីការក្រសួងធនធានទឹកនិងឧតុនិយមថ្ងៃទី០១ ខែមីនា ២០២៥ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានមានប្រសាសន៍ថា ក្រសួងធនធានទឹកតែងតែប្រកាសជារៀងរាល់ឆ្នាំជាពិសេសរដូវវស្សា តាមរយៈខេត្ត-ស្រុក-ឃុំ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានដឹងជាមុន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា ការទទួលយកអ៊ុយក្រែនចូលទៅក្នុងសហភាពអឺរ៉ុបនឹងជាទង្វើ មិនអាចនឹកស្មានដល់ថានឹងទៅរួចនោះទេដោយបន្ថែមថា ការចូលទៅកាន់ប្លុកដោយទីក្រុងគៀវ អាចមានផលវិបាកសេដ្ឋកិច្ច និងសន្តិសុខយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រទេសហុងគ្រី។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ Kossuth នៅថ្ងៃសុក្រ លោក Orban បាននិយាយថា ខណៈពេលដែលលោកនឹងមិនច្រានចោលការចូលរួមក្នុងប្លុកអ៊ុយក្រែនជាគោលការណ៍ ការធ្វើដូច្នេះក្នុងកាលៈទេសៈបច្ចុប្បន្ននឹងស្ទើរតែមិនអាចទៅរួចទេហើយ គាត់បាននិយាយទៀតថា...
បរទេស៖ យោងតាមការចេញផ្សាយ RT អតីតឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Chrystia Freeland បានអំពាវនាវឱ្យទីក្រុង Ottawa ងាកទៅរកមហាអំណាចនុយក្លេអ៊ែរអ៊ឺរ៉ុប សម្រាប់ការរារាំងប្រឆាំងនឹងសហរដ្ឋអាមេរិក ឃោឃៅណាមួយកើតឡើង ។ លោកស្រី Freeland បានធ្វើសំណើនេះកាលពីថ្ងៃពុធ ក្នុងអំឡុងពេលជជែកដេញដោលសម្រាប់ការដឹកនាំ នៃគណបក្សសេរីរបស់ប្រទេសកាណាដា។ អតីតអ្នកឆ្លើយឆ្លងព័ត៌មាន FT Moscow...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងមូស្គូបានស្នើសុំការស្ដារឡើងវិញ នូវការធ្វើដំណើរតាមផ្លូវអាកាសដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិកឡើងវិញ។ ការលើកឡើងនេះបានធ្វើឡើងដោយភាគីរុស្សីដោយផ្ទាល់និង ដែលវាជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងបន្តដើម្បីស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញដោយក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃសុក្រ បន្ទាប់ពីកិច្ចចរចាថ្មីនៅទីក្រុងអង់ការ៉ាប្រទេសតួគី។ សហរដ្ឋអាមេរិកបានផ្អាកជើងហោះហើរ និងបិទដែនអាកាសរបស់ខ្លួនទៅកាន់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីក្នុងឆ្នាំ២០២២ រួមជាមួយនឹងប្រទេសលោកខាងលិចផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃជម្លោះអ៊ុយក្រែនហើយ ចាប់តាំងពីពេលនោះមក អ្នកធ្វើដំណើរបានពឹងផ្អែកលើការភ្ជាប់ជើងហោះហើរតាមរយៈមជ្ឈមណ្ឌលនានាដូចជា Istanbul និង Dubai ផងដែរ។ ជាការឆ្លើយតប ទីក្រុងមូស្គូបានហាមប្រាមការហោះហើរពីប្រទេសចំនួន៣៦...
កំពង់ធំ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងផែនការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិរបស់ឯកឧត្ដមឧត្ដមសេនីយ៍ឯកពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ព្រមទាំងការ ដឹកនាំបញ្ជាដោយផ្ទាល់ពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលកំពង់ធំ ។ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ...
ភ្នំពេញ៖ ជនជាតិថៃ ចំនួន ១១៩នាក់ ស្រី ៥៨នាក់ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយបានលួចចូលធ្វើការងារ និងស្នាក់នៅខុសច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជា។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា...
មីនស៍៖ ប្រធានាធិបតីបេឡារុស្សលោក Alexander Lukashenko បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសរសេរប្លុកជនជាតិអាមេរិក Mario Nawfal នៅទីក្រុងមីនស៍ ឲ្យដឹងថា ប្រទេសរុស្ស៊ី បានប្រកាសប្រឆាំងជាដាច់ខាតទៅនឹងកងកម្លាំងរក្សាសន្តិភាពណាមួយ ពីរដ្ឋអឺរ៉ុបក្នុងប្រទេសអ៊ុយក្រែន។ មេដឹកនាំបេឡារុស្សរូបនេះ បានឲ្យដឹងថា រុស្ស៊ីនឹងមិនយល់ព្រមចំពោះកងកម្លាំងរក្សាសន្តិភាពរបស់សហភាពអឺរ៉ុបនៅអ៊ុយក្រែនឡើយ។ លោក Lukashenko បានលើកឡើងថា “យ៉ាងហោចណាស់នេះ គឺជាជំហររបស់រុស្ស៊ីនាពេលបច្ចុប្បន្ននេះ ជាពិសេសចាប់តាំងពីការដឹកនាំរបស់សហភាពអឺរ៉ុប ជាពិសេសអាល្លឺម៉ង់...
បរទេស៖ ជំនួបរបស់លោក Donald Trump និងលោក Volodymyr Zelensky បានឈានដល់ភាពតានតឹងយ៉ាងខ្លាំង នៅពីមុខកាមេរ៉ាទូរទស្សន៍នៅថ្ងៃទី ២៨ ខែកុម្ភៈ។ យោងតាមសារព័ត៌មាន The Straight Times ចេញផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា នេះគឺជាចំណុចសំខាន់ដែលនិយាយ ជាពាក្យមួយពីពេលដែលលោក Zelensky...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃ អតិបរមាលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ សម្រាប់អនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ គឺប្រេងសាំងធម្មតា តម្លៃ ៣ ៩៥០រៀលក្នុង១លីត្រ (ចុះថ្លៃ ១០០រៀល) ខណៈប្រេងម៉ាស៊ូតតម្លៃ ៣ ៨០០រៀលក្នុង១លីត្រ (ចុះថ្លៃ ៥០រៀល) បើធៀបទៅ១០ថ្ងៃមុន៕
អាប៊ូដាប៊ី៖ ប្រទេសអារ៉ាប់រួម (UAE) បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល លើទឹកដីស៊ីរីដោយបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះអធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី។ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញដោយក្រសួងការបរទេស UAE ប្រទេសនេះបានបរិហារការវាយប្រហារថា ជាការបំពានច្បាប់អន្តរជាតិ ជាពិសេសកិច្ចព្រមព្រៀងផ្តាច់ខ្លួនឆ្នាំ១៩៧៤ រវាងអ៊ីស្រាអែល និងស៊ីរី។ ក្រសួងបានសង្កត់ធ្ងន់ថា សកម្មភាពបែបនេះផ្ទុយនឹងការបង្កើតក្របខ័ណ្ឌច្បាប់ និងធ្វើឱ្យអស្ថិរភាពក្នុងតំបន់កាន់តែធ្ងន់ធ្ងរ។ អេមីរ៉ាតអារ៉ាប់រួម បានអះអាងជាថ្មីនូវការបដិសេធ...
ព្រុចសែល៖ ភាពតានតឹងពាណិជ្ជកម្មឆ្លងកាត់អាត្លង់ទិក បានកើនឡើងបន្ទាប់ពីការប្រកាស របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អំពីពន្ធ ២៥ភាគរយលើការនាំចូលរបស់អឺរ៉ុប ដោយបណ្តាប្រទេសអឺរ៉ុបព្រមានថាអឺរ៉ុប នឹងប្រតិកម្ម “យ៉ាងម៉ឺងម៉ាត់និងភ្លាមៗ” ប្រឆាំងនឹងរបាំងពន្ធគយ ដែលមិនសមហេតុផលនេះ។ ផែនការពន្ធដែលបានប្រកាសដោយលោក ត្រាំ កាលពីថ្ងៃពុធគ្របដណ្តប់លើ ការនាំចូលជាច្រើនរបស់អឺរ៉ុប រួមទាំងរថយន្ត និងទំនិញផ្សេងៗទៀត។ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសេតវិមាន លោកបានអះអាងថា សហភាពអឺរ៉ុបបាន...
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា ទិវាវប្បធម៌ជាតិ មានសារៈសំខាន់ ក្នុងការបង្កើនការយល់ដឹង អំពីគុណតម្លៃដ៏មហាសាល នៃសម្បត្តិវប្បធម៌ដ៏សម្បូរបែប បានបន្សល់ទុកពីបុព្វបុរស។ តាមរយៈព្រះរាជសារ ក្នុងឱកាសនៃទិវាវប្បធម៌ជាតិ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា រាជរដ្ឋាភិបាលកម្ពុជា ស្របតាមទិសស្លោក «កម្ពុជា:...
បរទេស៖ បទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ មានភាពច្បាស់លាស់៖ ឈូងសមុទ្រម៉ិកស៊ិកបានលុបចោល បន្ទាប់មានរាប់រយឆ្នាំ។ ឈូងសមុទ្រអាមេរិកគឺជាឈ្មោះនៅពេលបច្ចុប្បន្ននេះ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា យ៉ាងណាក៏ដោយ សារព័ត៌មាន Associated Press បានសម្រេចចិត្តរក្សាឈ្មោះដើមសម្រាប់រចនាប័ទ្មរបស់ឈូងសមុទ្រនេះ ហើយក៏កត់សម្គាល់ផងដែរថា...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានឲ្យដឹងថា ការគិតថ្លៃលើកប៉ាល់របស់ចិន ដែលចូលមកកំពង់ផែសហរដ្ឋអាមេរិក នឹងរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល និងផលប៉ះពាល់ដល់សេដ្ឋកិច្ច និងការងាររបស់សហរដ្ឋអាមេរិក។ លោក He Yadong អ្នកនាំពាក្យក្រសួងបានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅពេល ធ្វើអត្ថាធិប្បាយលើសំណើរបស់ការិយាល័យ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ដើម្បីដំឡើងថ្លៃសេវានេះ។ លោកបានលើកឡើងថា ប្រសិនបើសហរដ្ឋអាមេរិកទទូច លើការដំឡើងថ្លៃកំពង់ផែ វានឹងជំរុញឱ្យថ្លៃដឹកជញ្ជូនសកល និងរំខានដល់ស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្តីបន្ទោសប្រធានាធិបតី អ៊ុយក្រែនលោក វ្លាឌីមៀ ហ្សេលេនស្គី សម្រាប់ការមិនគោរព កាលពីថ្ងៃសុក្រនៅ ក្នុងកិច្ចប្រជុំការិយាល័យ Oval បន្ទាប់មកក៏បានលុបចោលការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែដែល លោក ត្រាំ បាននិយាយថា នឹងធ្វើឱ្យអ៊ុយក្រែនកាន់តែ ខិតជិតក្នុងការបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី។ យោងតាមសារព័ត៌មាន AP...
សេអ៊ូល៖ កូរ៉េខាងជើងបានឲ្យដឹងថា ខ្លួនបានធ្វើការសាកល្បងមីស៊ីល នាំផ្លូវយុទ្ធសាស្ត្រនៅដើមសប្តាហ៍នេះ ដែលត្រូវបានត្រួតពិនិត្យដោយមេដឹកនាំលោក គីម ជុងអ៊ុន ដើម្បីបង្ហាញពី “ភាពជឿជាក់នៃការទប់ស្កាត់នុយក្លេអ៊ែររបស់រដ្ឋ” នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន កណ្តាលរបស់កូរ៉េ។ KCNA បានឲ្យដឹងថា ការធ្វើតេស្តដែលបានធ្វើឡើងនៅសមុទ្រលឿង ពីឆ្នេរសមុទ្រភាគខាងលិចនៃឧបទ្វីបកូរ៉េ នៅព្រឹកថ្ងៃពុធនេះ ក៏មានបំណង “ជូនដំណឹងដល់សត្រូវដែលកំពុង បំពានយ៉ាងធ្ងន់ធ្ងរដល់បរិស្ថានសន្តិសុខ” អំពី “សមត្ថភាពវាយប្រហាររបស់ទីក្រុងព្យុងយ៉ាង ក្នុងគ្រប់លំហ”...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកនឹងដំឡើងពន្ធបន្ថែមរបស់រដ្ឋបាល របស់លោកទ្វេដងលើការនាំចូលពីប្រទេសចិនដល់ ២០ ភាគរយនៅសប្តាហ៍ក្រោយ ដោយចោទប្រកាន់ប្រទេសនេះថា មិនបានធ្វើគ្រប់គ្រាន់ដើម្បីទប់ស្កាត់លំហូរ នៃគ្រឿងញៀនខុសច្បាប់។ លោក ត្រាំ ក៏បានឲ្យដឹងផងដែរថា ពន្ធ ២៥ ភាគរយដែលបានស្នើឡើងរបស់គាត់លើទំនិញកាណាដា និងម៉ិកស៊ិកចូលសហរដ្ឋអាមេរិក នឹងចូលជាធរមាននៅថ្ងៃអង្គារ តាមការគ្រោងទុកដោយអះអាងថា ថ្នាំដែលផលិតដោយខុសច្បាប់ដូចជា...
កំពង់ចាម៖ នៅព្រឹកថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៥ ក្នុងពិធីបើកការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ដើម្បីជ្រើសរើស ជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ ២០២៥ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ ណែនាំឲ្យសិស្សានុសិស្ស យុវជន ងាកមកស្រឡាញ់វិស័យអប់រំកាយនិងកីឡា ព្រោះវិស័យនេះបានរួមចំណែកកាត់បន្ថយភាពអសកម្ម និងអំពើអបាយមុខក្នុងសង្គម ដូចជា ការសេពគ្រឿងញៀន...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសប្រទេសថៃ ចំពោះការបញ្ជួនយ៉ាង ហោចណាស់ជនជាតិ អ៊ុយហ្គ័រ (Uyghurs) ចំនួន ៤០ នាក់ទៅកាន់ប្រទេសចិន ដែលទីក្រុងវ៉ាស៊ីនតោននិយាយថា សមាជិក នៃក្រុមមូស្លីមបានប្រឈមមុខ នឹងអំពើប្រល័យពូជសាសន៍។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយ...
បរទេស៖ លោកប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងតម្លើង ពន្ធលើប្រទេសកាណាដា និងម៉ិកស៊ិក ចាប់ពីថ្ងៃអង្គារនេះ បន្ថែមពីលើការតម្លើងពន្ធសកល ១០ភាគរយ ទ្វេដងលើការនាំ ចូលពីប្រទេសចិន។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងការបង្ហោះបណ្តាញសង្គម Truth...
បរទេស៖ ប្រទេសម៉ិកស៊ិកបានបញ្ជូន ក្រុមជួញដូរគ្រឿងញៀន ចំនួន ២៩ នាក់ រួមទាំងស្តេចគ្រឿងញៀន ម្នាក់ផងដែរ គឺ Rafael Caro Quintero ដែលនៅពីក្រោយការសម្លាប់ភ្នាក់ងារ DEA របស់សហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៨៥ ទៅកាន់សហរដ្ឋអាមេរិក ខណៈដែលរដ្ឋបាលលោក ដូណាល់ ត្រាំ បង្កើតសម្ពាធលើអង្គការ ជួញដូរគ្រឿងញៀន។...