បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយ កាលពីថ្ងៃអាទិត្យថា លោកមិនមានឆន្ទៈ ធ្វើកិច្ចព្រមព្រៀង ជាមួយប្រទេសចិនទេ លុះត្រាតែឱនភាពពាណិជ្ជកម្មលើសពី ១ ពាន់ពាន់លានដុល្លារ ត្រូវដោះស្រាយជាមុនសិន។ យោងតាមសារព័ត៌មាន Fox News ចេញផ្សាយ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំស្ថាប័នជំនាញ អាជ្ញាធរពាក់ព័ន្ធ ទាំងអស់ ពិនិត្យមើលលើសំណង់អគារចាស់ៗ ដើម្បីបង្ការគ្រោះថ្នាក់ដោយប្រការណាមួយ ទោះបីគ្រោះរញ្ជួយដី នៅប្រទេសកម្ពុជា មានហានិភ័យ នៃការរញ្ជួយដីទាបក៏ដោយ។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស មរតកតេជោ នៅថ្ងៃចន្ទ ទី៧ ខែមេសា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា មានក្រុមប្រឆាំង នៅក្រៅប្រទេសដឹកនាំ ដោយមេឧទ្ទាមក្រៅច្បាប់ បាននឹងកំពុងយកសាំង ចាក់លើភ្លើងបន្ថែមទៀត ក្នុងករណីរដ្ឋបាល អាមេរិករបស់លោក ដូណាល់ ត្រាំ បានដំឡើងពន្ធគយ លើផលិតផលកម្ពុជា៤៩% ៕
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំឲ្យអាជ្ញាធរមាន សមត្ថកិច្ចនៅតាមមូលដ្ឋាននានា នៅទូទាំងប្រទេសត្រូវរួមគ្នា ពិនិត្យទីតាំងលេងបាញ់ ឬជះទឹកនៅថ្ងៃ ចូលឆ្នាំខ្មែរ ដើម្បីធ្វើយ៉ាងណាលេង កុំឲ្យមានគ្រោះថ្នាក់ ដល់ខ្លួននិងអ្នកដទៃ ។ ជាមួយគ្នានេះដែរ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឲ្យពលរដ្ឋ ចូលរួមលេងល្បែង ប្រជាប្រិយខ្មែរ...
ភ្នំពេញ ៖ មន្រ្តីក្រសួងបរិស្ថាន រកឃើញជាលើកទី២ ករណី រោងចក្រកែច្នៃស្បែកសត្វជ្រូក របស់ក្រុមហ៊ុន CS TAN CO., LTD. នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានបញ្ចេញសំណល់រាវ ពុំបានសម្អាតត្រឹមត្រូវ និងលើសកម្រិតស្តង់ដារ ចូលទៅក្នុងតំបន់ទឹកសាធារណៈ ។ ដោយមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ កាលពីពេលថ្មីៗកន្លងមកនេះ នៅថ្ងៃទី៤...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រជាជនអាមេរិករាប់ពាន់នាក់ បានដើរតាមផ្លូវទូទាំងប្រទេស ដើម្បីតវ៉ាប្រឆាំងនឹង គោលនយោបាយសេដ្ឋកិច្ច និងសង្គមរបស់ប្រធានាធិបតីអាមេរិក Donald Trump និងសម្ព័ន្ធមិត្តជិតស្និទ្ធ របស់លោក Elon Musk ។តាមប្រភពដដែលបានអ្នករៀបចំ អះអាងថា ការដណ្តើមអំណាច របស់លោក Trump បានធ្វើឱ្យប្រទេសនេះធ្លាក់...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការស្ពានអាកាសមរតកតេជោ មានទីតាំងស្ថិតនៅ ចំណុចប្រសព្វ រវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន, មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ។ ស្ពានអាកាសមរតកតេជោ...
ភ្នំពេញ៖ រសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ក្រោមកិច្ចសហការជាមួយសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន សមាគមយុវជនឌីជីថលកម្ពុជា-ចិន ស្ទូឌីយោវប្បធម៌ចិន Jun Guzheng និងសាលាមធ្យមវិចិត្រសិល្បៈ ទើបការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍបានរៀបចំព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ ភ្លេងបុរាណកម្ពុជា-ចិន «ចិត្តនិងចិត្តភ្ជាប់គ្នាតាមផ្លូវសូត្រ» នៅជាន់ទី៤៧នៃអគារMorgan ស្ថិតក្នុងបរិវេណកោះពេជ្រ។ ក្នុងឱកាសសាទរ សង្ក្រាន្តឆ្នាំម៉្សាញ់ ប្រពៃណីជនជាតិខ្មែរ ព្រឹត្តិការណ៍នេះបាននាំយកនូវទស្សនីយភាព មហោស្រពតន្ត្រីឆ្លងព្រំដែន ដោយបានទាក់ទាញទស្សនិកជនប្រមាណ៥០០នាក់ចូលរួម...
ព្រះវិហារ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជានៅថ្ងៃទី៦ ខែមេសានេះ បានអញ្ជើញចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយបងប្អូនជានាយ ទាហាន នាយទាហានរងនិងពលទាហាននៃកងពលតូចអន្តរាគ មន៍លេខ៨ នៃកងពលធំអន្តរាគមន៍លេខ៣ ដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនប្រាសាទព្រះវិហារ។ នៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខនោះ លោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍រំលឹកជូនថា នេះគឺជាលើកទី៣ហើយ ដែលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី៧មេសា ឆ្នាំ២០២៥ស្អែកនេះ នឹងអញ្ជេីញជាអធិបតីភាព សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានមរតកតេជោ ដែលជាស្ពានអាកាសកំពស់២ជាន់ ដំបូងគេ នៅកម្ពុជា ។ ដោយឡែកនារសៀលថ្ងៃទី៦ មេសា ឆ្នាំ២០២៥ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី...
បរទេស៖ អាមេរិកគឺជាទីផ្សារនាំចេញធំជាងគេ ប៉ុន្តែមិនមែនតែមួយទេ ដូច្នេះ វៀតណាមត្រូវពង្រឹងគុណភាពផលិតផលរបស់ខ្លួន ដើម្បីជ្រៀតចូលទីផ្សារសក្តានុពលផ្សេងទៀត ហើយបន្តការចរចាជាមួយអាមេរិក, នេះបើយោងតាមនាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើង។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលទៀងទាត់ នាព្រឹកថ្ងៃទី៦ ខែមេសា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh...
ភ្នំពេញ៖ លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជា អមដោយមន្រ្ដីការទូតនៃស្ថានឯកអគ្គរាជកម្ពុជា ប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិក នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ បានចូលរួមពិធីលើកទង់ជាតិខ្មែរ ជាមួយលោក Paul E Coogan អភិបាលក្រុង Fall River រដ្ឋ Massachusetts សហរដ្ឋអាមេរិក រួមជាមួយសហគមន៍ខ្មែរ...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC ទៅទទួលអ្នកនេសាទម្នាក់ បានដេកខ្យល់គរសន្លប់លើទូក កណ្តាលសមុទ្រ យកមកសង្គ្រោះនៅមន្ទីរពេទ្យ។ អ្នកនេសាទខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន...
បរទេស៖ ហ្វូងមនុស្សដែលមានការខឹងសម្បារចំពោះវិធី ដែលលោកប្រធានាធិបតី Donald Trump កំពុងដឹកនាំប្រទេស បានដើរដង្ហែក្បួន និងប្រមូលផ្តុំគ្នានៅក្នុងទីក្រុង ជាច្រើនរបស់សហរដ្ឋអាមេរិក នៅថ្ងៃសៅរ៍នៅក្នុងថ្ងៃដ៏ធំបំផុត នៃបាតុកម្មដោយចលនាប្រឆាំង ដែលកំពុងព្យាយាមទទួល បានសន្ទុះឡើងវិញ បន្ទាប់ពីមានការភ្ញាក់ផ្អើល នៃសប្តាហ៍ដំបូងរបស់ប្រធានាធិបតី របស់គណបក្សសាធារណរដ្ឋនៅក្នុងតំណែង។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា...
បរទេស៖ មហាសេដ្ឋីដែលមានជាងគេបំផុតទាំងបី របស់ពិភពលោកគឺ មហាសេដ្ឋី Elon Musk, Jeff Bezos និង Mark Zuckerberg បានខាតបង់យ៉ាងតិច ២៣ ពាន់លានដុល្លារក្នុងម្នាក់ៗ ក្នុងរយៈពេលត្រឹមតែពីរថ្ងៃបន្ទាប់ពីលោក Trump ប្រកាសគោលនយោបាយពន្ធថ្មីរបស់លោក។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា...
ភ្នំពេញ៖ លោក នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំប្រតិភូ បន្តចុះចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងទ័ពន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅកងពលធំអន្តរាគមន៍លេខ៣ ។ ថ្លែងក្នុងពិធីសំណេះសំណាល លោក នាយឧត្តមសេនីយ៍ ម៉ៅ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Maris Sangiampongsa កាលពីថ្ងៃសៅរ៍បានបញ្ជាក់ឱ្យច្បាស់ថា ជំនួបរវាងអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi គឺជារឿងផ្ទាល់ខ្លួន។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ទោះជាយ៉ាងណាក៏ដោយ...
ភ្នំពេញ ៖ លោក ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់អំពីមហិច្ឆតាក្រសួងមហាផ្ទៃ ក្នុងការពង្រាយសេវា ក្រោមសមត្ថកិច្ច របស់ក្រសួងឱ្យកាន់តែកៀក និងមានគុណភាពជូនប្រជាពលរដ្ឋ។ ការលើកឡើងរបស់ លោក ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាឱកាសអញ្ជើញអធិបតី រួមជាមួយ និងលោកស្រី កែ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អតីតប្រធានាធិបតីអាមេរិក លោក Barack Obama បាននិយាយថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះគោលនយោបាយ ដែលមេដឹកនាំបច្ចុប្បន្នរបស់ប្រទេសលោក Donald Trump បានអនុវត្តចាប់តាំងពីការចាប់ផ្តើមអាណត្តិទីពីររបស់លោក។ ក្នុងអំឡុងពេលសុន្ទរកថារបស់គាត់នៅមហាវិទ្យាល័យ Hamilton ក្នុងរដ្ឋញូវយ៉កកាលពីថ្ងៃព្រហស្បតិ៍ លោក Obama បានរិះគន់គោលនយោបាយសេដ្ឋកិច្ចគាំពារនិយមរបស់រដ្ឋបាល Trump និងការប៉ុនប៉ងដើម្បីដោះស្រាយការចំណាយរបស់សហព័ន្ធ ការគៀបសង្កត់ទៅលើជនអន្តោប្រវេសន៍...
កំពត៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំឲ្យស្នងការនគរបាលរាជធានី ខេត្ត ត្រូវត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។ នាឱកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី៣ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥...
ភ្នំពេញ៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកស្រី បានអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន អគារផ្សារទំនើប អ៉ីអនម៉ល មានជ័យ (អ៉ីអន៣) ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សូមជម្រាជូនថា ការផ្តល់សេវាធ្វើឡើងចាប់ផ្តើមពី៩ព្រឹក ដល់ម៉ោង៤ល្ងាច ពីថ្ងៃពុធ ដល់ថ្ងៃ អាទិត្យ។ ការពង្រីកកន្លែងផ្តល់សេវាធ្វើអត្តសញ្ញាណបណ្ណ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donadl Trump បានការពារការសម្រេចចិត្តដ៏ចម្រូងចម្រាសរបស់លោក ក្នុងការដាក់ពន្ធគយលើដៃគូពាណិជ្ជកម្មភាគច្រើនរបស់អាមេរិក។ គួររំលឹកដែរថាការសម្រេចចិត្តផ្លាស់ប្តូរ ដែលបានប្រកាសកាលពីដើមសប្តាហ៍នេះបានធ្វើឱ្យទីផ្សារពិភពលោកភ្ញាក់ផ្អើល និងបង្កឱ្យមានប្រតិកម្មតបតពីមេដឹកនាំពិភពលោក។ ចំពោះបញ្ហានេះលោក Trump បានសរសេរនៅលើវេទិកាសង្គមTruth Social របស់គាត់ថា៖ ចំពោះអ្នកវិនិយោគជាច្រើនដែលចូលមកក្នុងសហរដ្ឋអាមេរិក និងវិនិយោគប្រាក់យ៉ាងច្រើន គោលនយោបាយរបស់ខ្ញុំនឹងមិនផ្លាស់ប្តូរទេ។ នេះជាពេលវេលាដ៏ល្អមួយដើម្បីក្លាយជាអ្នកមាន កាន់តែសម្បូរបែបជាងមុន។...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបអ្នកមានបុណ្យ Barcelona ទំនងអាចប្រឈមមុខទៅនឹងការបាត់បង់វត្តមានរបស់កីឡាករ Ronaldo Araujo ខណៈដែលបច្ចប្បន្ន Liverpool កំពុងតាមសម្លឹងកីឡាកររូបនេះជាប់ខ្លាំងមែនទែន។ ក្លឹបហង្សក្រហម Liverpool រំពឹងទុកថានឹងអាចចរចាកីឡាកររូបនេះដើម្បីយកមកជំនួសកីឡាករខ្សែការពារឆ្នើម Virgil van Dijk នៅពេលខាងមុខនេះហើយមិនខ្វល់ថានឹងត្រូវចំណាយទំហំណានោះទេ។ ទោះបីជាយ៉ាងណាក្តីក្លឹប Barcelona កំពុងព្យាយាមរក្សាទុកកីឡាកររូបនេះតាមរយៈការចរចាកុងត្រាថ្មីដែលនឹងអាចអូសបន្លាយរហូតទៅដល់ឆ្នាំ២០៣១ខែមករា៕ ប្រែសម្រួល៖ ស៊ុនលី
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីសារព័ត៌មាន The Telegraph បានរាយការណ៍ថា ប្រធានាធិបតីបារាំង Emmanuel Macron អាចនឹងដឹកនាំការងារក្នុងការចូលរួមជាមួយរុស្ស៊ី ក្នុងនាមអ្នកគាំទ្រអឺរ៉ុបរបស់ទីក្រុងគៀវ។ កិច្ចប្រជុំដែលអាចធ្វើឡើងនេះគឺស្ថិតនៅក្នុងគោលបំណងដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន នេះបើយោងតាមប្រភពពី The Telegraph បានរាយការណ៍ដោយដកស្រង់ប្រភពពីវិមាន Elysee Palace បារាំងហើយ មេដឹកនាំបារាំងត្រូវបានគេរាយការណ៍ថាមិនញញើតនឹងការចរចានោះទេពោលគឺវា ផ្ទុយពីនាយករដ្ឋមន្ត្រីអង់គ្លេសលោក...
ភ្នំពេញ៖ ដើម្បីបង្កើនប្រសិទ្ធភាពលើការផ្តល់សេវាអត្តសញ្ញាណកម្ម និងបង្ខិតសេវាឱ្យកៀកជិតប្រជាពលរដ្ឋ ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ក្រសួងមហាផ្ទៃ ដែលមានអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ជាសេនាធិការ បានសម្រេចដាក់ឱ្យដំណើរការទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងទីស្នាក់ការ ផ្តល់សេវាលិខិតឆ្លងដែននៅផ្សារទំនើបអ៊ីអនម៉ល មានជ័យ (អ៊ីអន៣) ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ៕
ញូវយ៉ក៖ ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការដាក់ “ពន្ធមូលដ្ឋានអប្បបរមា” ១០ភាគរយ និងអត្រាខ្ពស់លើដៃគូពាណិជ្ជកម្មមួយចំនួន កំពុងធ្វើឱ្យមានការខកចិត្តក្នុងចំណោមប្រជាជនអាមេរិក និងការគំរាមកំហែងដល់ការប្រើប្រាស់ និងអាជីវកម្មខ្នាតតូច ដែលជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចសហរដ្ឋអាមេរិក។ លោក Oriana Smith ដែលកំពុងដើរទិញឥវ៉ាន់នៅហាង Lululemon ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃពុធ ខណៈពេលដែលលោក ត្រាំ ប្រកាសដាក់ពន្ធទៅវិញទៅមក...
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យរបស់លោកបាននិយាយកាលពីថ្ងៃសុក្រថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានសម្តែងនូវទំនុកចិត្ត “ពេញលេញ” ចំពោះការប្តេជ្ញាចិត្តរបស់កូរ៉េខាងត្បូង ចំពោះគោលការណ៍លទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីការទម្លាក់អតីតប្រធានាធិបតីលោក Yoon Suk Yeol ក្នុងសប្តាហ៍នេះ។ តុលាការធម្មនុញ្ញរបស់ទីក្រុងសេអ៊ូល បានប្រកាសជាឯកច្ឆ័ន្ទលើការចោទប្រកាន់លោក Yoon កាលពីថ្ងៃសុក្រ (ម៉ោងនៅប្រទេសកូរ៉េ) ដោយដកលោកចេញពីតំណែងជុំវិញការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោកនៅក្នុងខែធ្នូ និងកំណត់ដំណាក់កាលសម្រាប់ការបោះឆ្នោតប្រធានាធិបតីដែលទំនងជានៅដើមខែមិថុនា។ លោក...
ភ្នំពេញ៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនអាជីវករអ្នកលក់ដូរ តាមបណ្តោយផ្លូវថ្មើរជើង គឺហាមមិនឱ្យក្រាលកន្ទេលលក់ដូរ និងអង្គុយញាំលើស្មៅលើសួនច្បារ ដែលបណ្តាលឱ្យងាប់ស្មៅ ងាប់ផ្កា និងប៉ះពាល់ដល់បរិស្ថាន។ ការអំពាវរបស់លោកស្រី ដោ សម្ផស្ស ខាងលើនេះ ធ្វើឡើងបន្ទាប់ពីមួយរយៈកន្លងមកនេះ គេសង្កេតឃើញមានការក្រាលកន្ទេលលក់ និងមានអ្នកអង្គុយញាំលើស្មៅ និងចាក់កាកសំណល់តាមមាត់លូ ហើយថែមទាំងមានអ្នកទិញ កាន់មកញាំលើស្មៅដែរ...
ភ្នំពេញ៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនអាជីវករអ្នកលក់ដូរ តាមបណ្តោយផ្លូវថ្មើរជើង គឺហាមមិនឱ្យក្រាលកន្ទេលលក់ដូរ និងអង្គុយញាំលើស្មៅលើសួនច្បារ ដែលបណ្តាលឱ្យងាប់ស្មៅ ងាប់ផ្កា និងប៉ះពាល់ដល់បរិស្ថាន។ ការអំពាវរបស់លោកស្រី ដោ សម្ផស្ស ខាងលើនេះ ធ្វើឡើងបន្ទាប់ពីមួយរយៈកន្លងមកនេះ គេសង្កេតឃើញមានការក្រាលកន្ទេលលក់ និងមានអ្នកអង្គុយញាំលើស្មៅ និងចាក់កាកសំណល់តាមមាត់លូ ហើយថែមទាំងមានអ្នកទិញ កាន់មកញាំលើស្មៅដែរ...
នៅថ្ងៃទី២ ខែមេសា តាមម៉ោងក្នុងតំបន់ រដ្ឋាភិបាលអាមេរិកបានប្រកាសថា យកពន្ធគយស្មើគ្នាចំពោះដៃគូពាណិជ្ជកម្មទាំងអស់ ភាគីចិនបានឆ្លើយតបភ្លាមថា នឹងធ្វើការតបតវិញ ដើម្បីគាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ។ មួយថ្ងៃក្រោយមក វិធានការតបតវិញមួយចំនួនត្រូវបានអនុវត្ត ក្នុងនោះបូករួមទាំងដំឡើងពន្ធគយ ៣៤ភាគរយទៅលើផលិតផលទាំងអស់ដែលនាំចូលពីអាមេរិក ដាប់ពាក្យបណ្តឹងអំពីទង្វើរបស់អាមេរិកទៅកាន់យន្តការដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោក ព្រមនិងដាក់បញ្ចូលអង្គភាពអាមេរិកជាច្រើនក្នុងបញ្ជីឈ្មោះស្តីពីការដាក់កំហិតលើការនាំចេញជាដើម ។ ខណៈពេលចិនប្រកាសព័ត៌មាន ការជួញដូរឧបករណ៍និស្សន្ទក្នុងទីផ្សារភាគហ៊ុនរបស់អាមេរិកក៏បានធ្លាក់ចុះយ៉ាងខ្លាំង សន្ទស្សន៍ Dow Jones Average,...