ភ្នំពេញ ៖ លោក វ៉ាង វិនប៊ីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុចា បានលើកឡើងពីផលចំណេញចំពោះការដឹកទំនិញតាមរថភ្លើងពីទីក្រុងគុនមិញ ប្រទេសចិន មកឡាវ ហើយដឹកពីឡាវមករាជធានីភ្នំពេញ តាមរថយន្តចំណេញពេលវេលាជាងពាក់កណ្តាល បើបៀបធៀបនឹងដឹកតាមនាវា ។ យោងតាមហ្វេសប៊ុករបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុចា នាថ្ងៃ៣១ មីនា បានឲ្យដឹងថា រថភ្លើងដឹកទំនិញចម្រុះដំបូងដែលតភ្ជាប់រវាងប្រទេសចិន ឡាវ ថៃ និងកម្ពុជានៃសេវាកម្ម “ឡានឆាង-មេគង្គអ៊ិចប្រេសបូក”...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបប្រតិភូសមាគមជប៉ុន-កម្ពុជា ដឹកនាំដោយ ឯកឧត្តម TAKAHASHI Fumiaki ប្រធាន សមាគមជប៉ុន-កម្ពុជា នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នាទីស្តីការក្រសួង។ ក្នុងជំនួប លោក TAKAHASHI Fumiaki បានវាយតម្លៃខ្ពស់ចំពោះ...
បន្ទាយមានជ័យ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពីធីប្រកាសទទួលស្គាល់ខេត្តបន្ទាយមានជ័យជាខេត្តទី១៨ ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។ តាមរយៈរបាយការណ៍ស្វាគមន៍របស់ លោក អ៊ុំ រាត្រី អភិបាលខេត្ត បានបង្ហាញអំពីស្ថានភាពទឹកស្អាត និងអនាម័យក្នុងខេត្តបន្ទាយមានជ័យ ដោយខេត្តបែងចែកចេញជា ២ក្រុង និង ៧ស្រុក...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១-១០ ខែមេសា ឆ្នាំ២០២៥ ដោយប្រេងសាំងធម្មតាតម្លៃ៣ ៩០០ រៀលក្នុង១លីត្រ (ឡើងថ្លៃ ៥០រៀល) ខណៈប្រេងម៉ាស៊ូតតម្លៃ៣ ៧០០ រៀលក្នុង១លីត្រ (តម្លៃថេរ) បើប្រៀបធៀប១០ថ្ងៃមុន៕
ភ្នំពេញ ៖ ដើម្បីប្រយុទ្ធប្រឆាំងចំពោះព័ត៌មានក្លែងក្លាយ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានដាក់ចេញនូវយុទ្ធនាការ “ត្រូវនិយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ”។ កម្មវិធីបើកយុទ្ធនាការនេះ ចាប់ផ្តើមឡើងនាថ្ងៃ១ មេសា ។ មុនចាប់ផ្តើមនូវយុទ្ធនាការ លោករដ្ឋមន្រ្តីព័ត៌មានក៏បានរៀបចំសន្និសីទសារព័ត៌មានមួយផងដែរ កាលពីថ្ងៃ៣១ មីនា ។ ក្នុងសន្និសីទនេះ បានផ្តោតជាសំខាន់ទៅលើ “សូមនិយាយថាទេ!...
ភ្នំពេញ៖ បតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក Bendito dos Santos Freitas រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រឡេស្តេ នឹងអញ្ជើញ មកបំពេញទស្សនកិច្ច ផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥។...
បរទេស៖ យោធាចិនបានប្រកាសសមយុទ្ធទ្រង់ទ្រាយធំនៅក្នុងដែនទឹកជុំវិញកោះតៃវ៉ាន់ នៅថ្ងៃអង្គារ ខណៈដែលចិន គឺបានព្រមានកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ ប្រឆាំងនឹងការស្វែងរកឯករាជ្យ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមលោក Shi Yi អ្នកនាំពាក្យនៃបញ្ជាការភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បាននិយាយថា សមយុទ្ធរួមគ្នានេះពាក់ព័ន្ធនឹងកងទ័ពជើងទឹក ជើងគោក អាកាស និងគ្រាប់រ៉ុក្កែត ហើយមានន័យថាជា...
រ៉ូម៖ អាជ្ញាធរក្នុងតំបន់បានបញ្ជាក់ថា អគ្គីភ័យបានឆាបឆេះនៅហាងលក់រថយន្ត Tesla នៅជាយក្រុងរ៉ូម កាលពីព្រឹកថ្ងៃចន្ទ ដោយបានបំផ្លាញរថយន្តអគ្គិសនីយ៉ាងហោចណាស់ ១៧ គ្រឿង យោងតាមការចេញផ្សាយពីគេហទំព័រ China Daily ។ អគ្គីភ័យនេះ ត្រូវបានគេរាយការណ៍ថា នៅម៉ោងប្រហែល ៤:៣០ ម៉ោងក្នុងស្រុកបានឆាបឆេះរថយន្តចំនួន ១៧ គ្រឿងក្នុងបន្ទប់តាំងបង្ហាញ និងខូចខាតផ្នែកខ្លះនៃរចនាសម្ព័ន្ធរបស់អាជីវករ បើទោះបីជាមានការឆ្លើយតបភ្លាមៗពីអ្នកពន្លត់អគ្គីភ័យ...
ភ្នំពេញ៖ កម្លាំងនគរបាល និងសមត្ថកិច្ចគ្រប់មូលដ្ឋាននឹងបន្តសកម្មភាពបង្ក្រាបក្មេងទំនើងយ៉ាងម៉ឺងម៉ាត់តែម្ដង ដោយមិនដកដៃឡើយ ជាពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កាន់តែខិតជិតចូលមកដល់ ដើម្បីឱ្យក្រុមដែលប្រព្រឹត្តសកម្មភាពទំនើងទាំងអស់នោះបានស្ថិតនៅក្រោមសំណាញ់ច្បាប់ ពោលគឺបញ្ជូនទៅពន្ធនាគារ និងឋិតក្នុងការឃុំខ្លួន ចៀសវាងពួកគេមានឱកាសប្រព្រឹត្តសកម្មភាពទំនើង អុកឡុករំខានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា លោកអភិសន្តិ ស សុខា...
ភ្នំពេញ ៖ បើតាមការផ្សាយព័ត៌មានបឋមពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋានគរបាលជាតិ ខណៈនេះកំពុងមានករណីអគ្គិភ័យឆាបឆេះរោងចក្រទល់មុខស្ថានីយប្រេងឥន្ធនៈ PTT អង្គស្នួល តាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ២៧-២៨ ស្រុកអង្គស្នួល ខេត្តកណ្ដាល វេលាម៉ោង ១០:០០ នាទីព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥៕
កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ គណៈប្រតិភូធនាគារជាតិកាណាដា និងធនាគារ ABA មានកិតិ្តយស បានជួបពិភាក្សាជាមួយ ធនាគារជាតិនៃកម្ពុជា បង្ហាញពីការគាំទ្រឥតងាករេរបស់ខ្លួន នៅក្នុងវិស័យហិរញ្ញវត្ថុរបស់ កម្ពុជា។ ធនាគារជាតិកាណាដា ជាធនាគារធំមួយក្នុងប្រទេសកាណាដា និងជាភាគហ៊ុនិករបស់ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំបំផុតមួយនៅកម្ពុជា។ គណៈប្រតិភូ ដែលដឹកនាំដោយលោក Laurent Ferreira អគ្គនាយក...
ម៉ាន់ដាឡេ៖ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះបានបន្តនៅភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទ បន្ទាប់ពីមានការរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រកាលពីសប្តាហ៍មុន ដោយរដ្ឋាភិបាលបានឲ្យដឹងថាចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង ២០០០ នាក់ និងជាង ៣៩០០ នាក់បានរងរបួស ខណៈដែល រយៈពេល ៧២ ម៉ោងដ៏សំខាន់ដើម្បីស្វែងរកអ្នកនៅរស់ត្រូវបានបិទបញ្ចប់។ មនុស្សជាច្រើនត្រូវបានគេជឿថានៅតែជាប់នៅក្រោមគំនរបាក់បែកក្នុងទីក្រុងម៉ាន់ដាឡេ ដែលជាទីក្រុងធំទីពីររបស់ប្រទេសនេះ នៅជិតចំណុចកណ្តាលនៃការរញ្ជួយដីដ៏ខ្លាំងដែលបានវាយប្រហារកាលពីរសៀលថ្ងៃសុក្រ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ចំពេលមានការខ្វះខាតគ្រឿងយន្តធុនធ្ងន់ អ្នកស្រុកបានបន្តកិច្ចខិតខំប្រឹងប្រែងស្វែងរក...
កំពង់ចាម៖ ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅវិទ្យាល័យ ហ៊ុន សែន ស្គន់ មានរៀបចំកម្មវិធីនៃការយល់ដឹងពីប្រពៃណីទំនៀមទម្លាប់បុណ្យឆេងម៉េង។ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានគូសរំលេចថា ជារៀងរាល់ឆ្នាំ នៅក្នុងពេលនៃពិធីបុណ្យឆេងម៉េង ប្រជាជនកម្ពុជាកាត់សែស្រឡាយចិនបានទទួលបន្តនូវមរតកនៃអរិយធម៌អេកូឡូស៊ីដែលបានរំលេចពីកិច្ចកសាងសហគមន៍រួមជីវិត ដូចជាការបោសសម្អាតផ្នូរ ការដាំដើមឈើ ការបង្ហោះខ្លែង ការបង្កើតកម្មវិធីសុខភាព និងកម្មវិធីនានាទាក់ទងនឹងការលើកកម្ពស់បៃតងភាព។...
កិច្ចប្រជុំបានបង្ហាញថា ការត្រួតពិនិត្យនិងការពារបរិស្ថានអេកូឡេស៊ីរបស់មជ្ឈិមបក្ស គឺជាវិធានការសំខាន់របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដើម្បីជំរុញការ កសាងអរិយធម៌អេកូឡូស៊ី ត្រូវតែប្រកាន់ខ្ជាប់និងបង្កើនការដឹកនាំរបស់បក្សកុម្មុយនីស្តចិនសម្រាប់ការងារ អធិការកិច្ចក្នុងកិច្ចការពារបរិស្ថានបន្តដើរតួនាទីអធិការកិច្ចជាដាវដ៏មុតស្រួច និងពង្រឹងបន្ថែមទៀតនូវទំនួលខុសត្រូវនយោបាយនៃគ្រប់តំបន់និងស្ថាប័ន ដើម្បីកសាងប្រទេសចិនដ៏ស្រស់ស្អាត។ត្រូវតែពង្រឹងការកសាងក្រុមអធិការកិច្ច បង្កើនការគ្រប់គ្រងតាមស្តង់ដារ និងពង្រឹងរបៀបរបបការងារនិងវិន័យឱ្យបានម៉ឺងម៉ាត់៕
គូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី បានកោះប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងគ្រាអាសន្នពិសេសកាលពីថ្ងៃអាទិត្យ ដើម្បីជាការឆ្លើយតបទៅនឹងការរញ្ជួយដីដ៏ខ្លាំង ដែលបានអង្រួនប្រទេសមីយ៉ាន់ម៉ា នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសម៉ាឡេស៊ី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan តាមរយៈ Video Conference កិច្ចប្រជុំនេះមានការចូលរួមដោយរដ្ឋមន្ត្រីការបរទេសអាស៊ាន ឬតំណាងរបស់ប្រទេសនីមួយៗ។ មន្ត្រីបានចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិតក្នុងគ្រោះរញ្ជួយដីនេះ ហើយបានសន្យាសាមគ្គីភាព និងការជួយដល់ប្រទេសដែលរងគ្រោះមួយនេះ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា...
បរទេស៖ នាយកដ្ឋានអង្កេតការរញ្ជួយដីរបស់នាយកដ្ឋានឧតុនិយមថៃរាយការណ៍ថា ចំណុចកណ្តាលនៃការរញ្ជួយដីគឺនៅ 19.608°N និង 98.339°E នៅក្នុងស្រុកថមឡូត ក្នុងជម្រៅ ៣ គីឡូម៉ែត្រ។ ផ្នែកក៏បានបន្ថែមថា ការរញ្ជួយដីកម្រិត ៤.៤ រ៉ិចទ័រ ត្រូវបានរាយការណ៍នៅមុននេះបន្តិចនៅថ្ងៃអង្គារនេះនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា...
បរទេស៖ ប្រជាជនប៉ាឡេស្ទីនកាលពីថ្ងៃច័ន្ទ បានរៀបចំពិធីបុណ្យសពសម្រាប់គ្រូពេទ្យ និងអ្នកសង្គ្រោះបន្ទាន់ចំនួន ១៥ នាក់ដែលត្រូវបានសម្លាប់ដោយទាហានអ៊ីស្រាអែលនៅភាគខាងត្បូងតំបន់ហ្គាហ្សា បន្ទាប់ពីសាកសពរបស់ពួកគេ និងរថយន្តសង្គ្រោះដែលត្រូវបានបំផ្លាញ គឺត្រូវបានរកឃើញកប់នៅក្នុងផ្នូរដ៏ធំភ្លាមៗ ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា អឌ្ឍចន្ទក្រហមប៉ាឡេស្ទីននិយាយថា បុគ្គលិកដែលត្រូវបានសម្លាប់ និងរថយន្តរបស់ពួកគេត្រូវបានសម្គាល់យ៉ាងច្បាស់ថា ជាបុគ្គលិកពេទ្យ និងមនុស្សធម៌ ហើយបានចោទកងទ័ពអ៊ីស្រាអែលថា...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយបរទេសបានរាយការណ៍ថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ។ នេះត្រូវបានគេមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាងចំពេលមានអស្ថិរភាពពិភពលោកកើនឡើងចាប់តាំងពីអាណត្តិទីពីរនៃរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ។ យោងតាមវែបសាយ Chisun Biz ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា កាសែត South China Morning...
បរទេស៖ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៣ថ្ងៃ នៅប្រទេសម៉ាឡេស៊ី វៀតណាមនិងកម្ពុជា នៅពាក់កណ្តាលខែមេសានេះ។ នេះបើយោងតាម South China Morning Post ។
ភ្នំពេញ ៖ ក្នុងឱកាសអបអរបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ ណាហ្គាវើលដ៍ នឹងមានផ្តល់ ជូនព្រឹត្តិការណ៍ ប្រគំតន្ត្រី “មរតកសំនៀងចូលឆ្នាំខ្មែរ” របាំបុរាណខ្មែរ ម្ហូបប្រពៃណីខ្មែរ និងសេវាកម្មស្ប៉ាសម្រាប់សុខភាព និងសម្រស់ពេញមួយខែមេសា ។ ព្រឹត្តិការណ៍ប្រគំតន្ត្រី “មរតកសំនៀងចូលឆ្នាំខ្មែរ” ដែលនាំមក ជូនដោយណាហ្គាវើលដ៍ និងវង់តន្ត្រីយុវជនអង្គរ នឹងមានការ ប្រគំតន្ត្រី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់សារព័ត៌មានចេញពី NBC News បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកអាចនឹងមានការហៅទូរស័ព្ទមួយផ្សេងទៀតជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅប៉ុន្មានថ្ងៃខាងមុខនេះ។ លោក Trump និងលោកPutin បាននិយាយចុងក្រោយតាមទូរស័ព្ទកាលពីថ្ងៃទី ១៨...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថាលោកប្រាកដថាទីក្រុងវ៉ាស៊ីនតោននឹងកាន់កាប់ទឹកដី Greenland ហើយថាលោកបានអះអាងទៀតថា ពិតប្រាកដរួចទៅហើយអំពីការបញ្ចូលទឹកដីស្វយ័ត របស់ដាណឺម៉ាកមួយនេះមកឲ្យសហរដ្ឋអាមេរិក។ លោក Trump បានប្រាប់ទូរទស្សន៍ NBC របស់សហរដ្ឋអាមេរិកនៅក្នុងបទសម្ភាសន៍ តាមទូរស័ព្ទកាលពីថ្ងៃសៅរ៍ថា យើងនឹងទទួលបាន Greenland ច្បាស់ណាសគឺ១០០ភាគរយ ។ លោកបានបញ្ជាក់ថា...
ភ្នំពេញ ៖ ក្នុងឱកាសត្រៀមអបអរសាទរ និងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្រសួងអប់រំ យុវជន និងកីឡា បានហាមឃាត់ និងទប់ស្កាត់រាល់ល្បែងទាំងឡាយណា មិនមែនជាល្បែង ឬរបាំប្រជាប្រិយខ្មែរ ដូចជា ដុត ឬបាញ់ផាវ បាញ់ទឹក ជះទឹក លាបម្សៅ ជាដើម។ តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងអប់រំ...
អ្នកនាំពាក្យ តុលាការខេត្តត្បូងឃ្មុំ បកស្រាយ ការឃុំខ្លួនបណ្តោះអាសន្ន លើស្រ្តីប្រពន្ធដើម ប្រើហិង្សាលើស្រីស្នេហ៍ប្តី ពលករខ្មែរម្នាក់ បានស្លាប់ ក្នុងគ្រោះរញ្ជួយដី នៅប្រទេសថៃ លុចសំបួ នឹងផ្តល់២លានអឺរ៉ូ សម្រាប់បោសសំអាតមីន នៅកម្ពុជា ក្រសួងអប់រំ ៖ ការចាត់ចំណាត់ថ្នាក់ នៃការអប់រំរបស់កម្ពុជា នៅលេខរៀងទី១២០ មិនទាន់ត្រូវបានធ្វើឡើងតាមបែបវិទ្យាសាស្ត្រ ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញលេងកម្សាន្ត...
ភ្នំពេញ៖ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ លោក ស្រី ចាន់ថន ប្រធានក្លិបគុនខ្មែរអន្តរជាតិ (KKIF) និងអនុប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិបានទទួលជោគជ័យយ៉ាងត្រចះត្រចង់លើឆាកអន្តរជាតិ ក្នុងនោះលោកនាំយកខ្សែក្រវ៉ាត់ WBC KUN KHMER របស់ស្ថាប័នប្រដាល់ពិភពលោក World Boxing Council (WBC) មកដល់ទឹកដីកម្ពុជាជាផ្លូវការ ដើម្បីការប្រកួតកម្រិតពិភពលោកក្នុងការដណ្តើមខ្សែក្រវ៉ាត់នៅខេត្តព្រះហនុនាពេលខាងមុខនេះ។ លោក...
លោក Donald Trump និយាយថា លោកកំពុងពិចារណាវិធី ដើម្បីកាន់តំណែងសម្រាប់អាណត្តិទីបី ជាប្រធានាធិបតីថែមទៀត នាវាមុជទឹកនុយក្លេអ៊ែររបស់អូស្ត្រាលី អាចនឹងធ្វើប្រតិបត្ដិការនៅជិតកោះតៃវ៉ាន់ និងប្រជុំកោះសេនកាគូ របស់ជប៉ុន រដ្ឋាភិបាលថៃ ចាប់ផ្តើមការស៊ើបអង្កេត មូលហេតុ នៃការដួលរលំនៃអគារកម្ពស់ ៣០ជាន់ ក្រោយមានការចោទសួរ អំពីស្តង់ដារ របស់អ្នកម៉ៅការចិន ស្ថាបនិកក្រុមហ៊ុន TikTok ក្លាយជាអ្នកដែល...
ប៉ារីស៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានជួបជជែកជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ដោយជំរុញឱ្យអ៊ីស្រាអែល បញ្ឈប់ការវាយប្រហាររបស់ខ្លួនលើតំបន់ហ្គាហ្សា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅពេលល្ងាចថ្ងៃអាទិត្យម្សិលមិញនេះ លោក ម៉ាក្រុង បានប្រកាសនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថាលោកបាននិយាយជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក ណេតាន់យ៉ាហ៊ូ ដោយអំពាវនាវឱ្យបញ្ចប់ការវាយប្រហារលើតំបន់ហ្គាហ្សា ដើម្បីស្តារបទឈប់បាញ់ និងបើកការផ្តល់ជំនួយមនុស្សធម៌។ លោក...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានជូនដំណឹងដល់សាធារណជនជ្រាបថា យោងតាមរបាយការណ៍ នាយកដ្ឋានបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយ នៃក្រសួងមហាផ្ទៃថៃ និងការតាមដានជាប្រចាំរបស់ក្រសួង និងស្ថានឯកអគ្គរាជ ទូតកម្ពុជាប្រចាំប្រទេសថៃ គិតត្រឹមម៉ោង ៣:៣០នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ មានពលករខ្មែរ ១រូប...
កំពង់ធំ៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង សរុបប្រវែង ៩២,៩០គ.ម. ជានិមិត្តរូបនៅខេត្តកំពង់ធំ ត្រូវបានបើកការដ្ឋានសាងសង់ ជានិមិត្តរូបនៅខេត្តកំពង់ធំ ក្រោមអធិបតីភាពលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ។ ពិធីបើកការដ្ឋានសាងសង់ផ្លូវនេះ បានប្រារព្ធឡើងនៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣១ ខែមីនា...
តេអេរ៉ង់ៈ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់ បានច្រានចោលការចរចាដោយផ្ទាល់ជាមួយទីក្រុងវ៉ាស៊ីនតោន ក្នុងការឆ្លើយតបទៅនឹងលិខិតរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ មិនបានបិទទ្វារលើការចរចាដោយប្រយោលនោះទេ ដែលជាផ្លូវដែលខ្លួនបានបើកជានិច្ច។ លោក Pezeshkian បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្នុងទីក្រុងតេអេរ៉ង់ ដោយបង្ហាញពន្លឺលើការឆ្លើយតបជាផ្លូវការរបស់អ៊ីរ៉ង់ ចំពោះលិខិតរបស់លោក ត្រាំ...