ភ្នំពេញ ៖ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានកំពុងយកចិត្តទុកដាក់ ក្នុងការកៀគរអ្នកវិនិយោគធ្វើការវិនិយោគ នៅកម្ពុជា ឲ្យកាន់តែច្រើន ថែមសមាគមយុវជន ឌីជីថលកម្ពុជា-ចិនបានបញ្ជាក់ថា នឹងខិតខំជួយជំរុញអ្នកវិនិយោគចិន កាន់តែច្រើនចូល មកធ្វើការវិនិយោគ នៅក្នុងប្រទេសកម្ពុជា ។ ក្នុងជំនួបពិភាក្សាការងារ ជាមួយក្រុមអ្នកវិនិយោគ លោកlizhen ប្រធានសមាគមយុវជ នឌីជីថលកម្ពុជា-ចិន បានលើកឡើងថា សមាគមរបស់យើង បានប្តេជ្ញាចិត្តជាចម្បងចំពោះ...
ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រី ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា ចំណងមិត្តភាព កម្ពុជា-ចិន សម្រេចបាន នូវទំនាក់ទំនងយ៉ាងស្អិតរមួត និងរីកចម្រើនគ្រប់វិស័យ ទាំងក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការ នៃស្ថាប័ននីតិប្បញ្ញត្តិ ។ ក្នុងពិធីបើក «មហោស្រពមិត្តភាពកម្ពុជា-ចិន ឆ្នាំ២០២៤» នៅខេត្តសៀមរាប...
បរទេស ៖ នាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra បាននិយាយថា រដ្ឋាភិបាល មិនមានចេតនាធ្វើអន្តរាគមន៍ ក្នុងវិស័យយោធាទេ បន្ទាប់ពីសមាជិកសភាបក្សភឿថៃ បានស្នើច្បាប់ដើម្បីកែប្រែច្បាប់ គ្រប់គ្រងក្រសួងការពារជាតិ ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា លោកស្រី...
បរទេស ៖ សារព័ត៌មាន CBS News បានរាយការណ៍កាលពីថ្ងៃពុធថា ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បានអញ្ជើញប្រធានាធិបតីចិន Xi Jinping ឱ្យចូលរួមពិធីសម្ពោធកាន់តំណែងរបស់លោកនៅថ្ងៃទី ២០ ខែមករាក្រោយនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា មន្ត្រីនគរបាលជាតិ ត្រូវបានតែងតាំងជាមុខងារនយោបាយ មិនអនុញ្ញាតឱ្យស្លៀកពាក់ឯកសណ្ឋាន នគរបាលជាតិ សម្រាប់បំពេញការងារប្រចាំថ្ងៃ និងចូលរួមកិច្ចប្រជុំនានា ។ តាមរយៈសេចក្ដីណែនាំ របស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា កន្លងមក ក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំស្តីពី ការស្លៀកពាក់ឯកសណ្ឋាន និងការប្រើស្លាកសញ្ញានគរបាលជាតិកម្ពុជា ដើម្បីលើកកម្ពស់កិត្យានុភាព សេចក្តីថ្លៃថ្នូរ និងឧត្តមភាពរបស់មន្ត្រីនគរបាលជាតិឱ្យបានស័ក្តិសមជាកងឯកភាពរៀបរយ...
ភ្នំពេញ ៖ មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (មន្ទីរពិសោធន៍ជាតិ វ.ប.ន) ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាគ្រឹះស្ថានសាធារណៈរដ្ឋបាល នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ដែលជាការវិវត្តដ៏សំខាន់របស់ស្ថាប័ននេះ ក្នុងបេសកកម្មគាំទ្រការអភិវឌ្ឍឧស្សាហកម្ម វិទ្យាសាស្ត្រ និងសេដ្ឋកិច្ចរបស់កម្ពុជា។ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធនេះ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា...
“ការបង្កើតរបាំង និងផ្តាច់ទំនាក់ទំនងនឹងប៉ះពាល់ដល់ផលប្រយោជន៍របស់ អ្នកដទៃហើយក៏គ្មានប្រយោជន៍ដល់ខ្លួនឯងនោះទេ ។ ” ព្រឹកថ្ងៃទី ១០ ខែធ្នូ ខណៈពេលជួបពិភាក្សាជាមួយ អ្នកទទួលខុសត្រូវរបស់អង្គការសេដ្ឋកិច្ចអន្តរជាតិ ដ៏សំខាន់នៅក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានឆ្លើយតបនឹងសំណួរ អំពីសេដ្ឋកិច្ចសកលលោក សេដ្ឋកិច្ចចិន និងអភិបាលកិច្ចសេដ្ឋកិច្ចសកលជាដើម ។ ព្រមពេលជាមួយគ្នានេះ លោក Xi...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន និយាយតិច តែបានធ្វើការងារច្រើន ក្នុងការឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុសកល បើទោះជានៅមានការខ្វះខាតធនធានថវិកាក្តី» នេះ ជាការថ្លែងឡើងរបស់ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងសិក្ខាសាលាបិទបញ្ចប់កម្មវិធីសម្ព័ន្ធភាព ប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3) នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន...
ម៉ូស្គូៈ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា កងកម្លាំងអ៊ុយក្រែនកាលពីថ្ងៃពុធ បានបើកការវាយប្រហារ ដោយមីស៊ីលជាមួយនឹងអាវុធ ដែលមានភាពជាក់លាក់ខ្ពស់ របស់លោកខាងលិច នៅលើអាកាសយានដ្ឋានយោធា Taganrog ក្នុងតំបន់ Rostov របស់ប្រទេសរុស្ស៊ី ។ ក្រសួងបានកត់សម្គាល់ថា មីស៊ីលផ្លោង ATACMS ផលិតដោយសហរដ្ឋអាមេរិកចំនួន ៦ គ្រាប់ត្រូវបានប្រើប្រាស់ ដោយក្រសួងបានបន្ថែមថា ពីរគ្រាប់ត្រូវបានបាញ់ទម្លាក់...
ភ្នំពេញ ៖ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបកស្រាយ ចំពោះការបង្ហោះរូបភាព នៃសកម្មភាពថតភាពយន្ត ដែលត្រូវបានបណ្តាញសង្គម យកមកផ្សព្វផ្សាយ និងផ្ទុះប្រតិកម្មរិះគន់។ យោងតាមសេចក្តីបញ្ជាក់ របស់ក្រសួងនាថ្ងៃ១២ ធ្នូនេះបានរៀបរាប់ពីរូបភាព កំពុងទទួលការរិះគន់នោះថា គឺជារូបភាពក្រៅឆាក នៃការថតភាពយន្ត របស់ផលិតករ មកពីចិនសហការជាមួយផលិតករ ក្នុងស្រុក ដែលកំពុងដំណើរការ ថតនៅតំបន់កំពង់ភ្លុក...
ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បាន វាយតម្លៃខ្ពស់ពីជោគជ័យ បេសកកម្មការទូតរបស់លោក ង្វៀន ហ៊ុយតាំងឯកអគ្គរដ្ឋទូត វៀតណាមនៅកម្ពុជា នាពេលកន្លងមក ។ ការវាយតម្លៃនេះ ខណៈម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន លោក...
ភ្នំពេញ ៖ តារាចម្រៀង ព្រាប សុវត្ថិដែលមានឋានន្តរសក្ដិ «វរសេនីយន៍ឯក» បានស្នើសុំលាលែងចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ដោយរក្សាទុកងារជាឧកញ៉ា។ នេះបើតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃ៥ ធ្នូ ។ ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលបានឲ្យដឹងថា «ត្រូវបានលាលែងចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ដោយសុំរក្សាទុកគោរមងារ ជា ឧកញ៉ា ដល់ វរសេនីយ៍ឯក ព្រាប...
ប៉េកាំង៖ អ្នកនាំពាក្យ ក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បានឲ្យដឹងថា ប្រទេសចិន ជំរុញឱ្យប្រទេសកាណាដា ឆ្លុះបញ្ចាំងពីស្ថានភាពរបស់ខ្លួន និងបញ្ឈប់ការជ្រៀតជ្រែក របស់ខ្លួននៅក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកស្រីបានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយ លើការដាក់ទណ្ឌកម្មលើបុគ្គលចិនមួយចំនួន ចំពោះការចោទប្រកាន់ថា មានការរំលោភសិទ្ធិមនុស្ស ដែលរដ្ឋមន្ត្រីក្រសួងការបរទេសកាណាដា...
ភ្នំពេញ ៖ យុវជនម្នាក់ មិនដឹងថា ជាមានរឿងអ្វីបានបោលសម្រុក ជិះម៉ូតូចូលផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុកាលពីល្ងាចថ្ងៃ១១ ធ្នូ។ តាមហ្វេសប៊ុក លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃ១២ ធ្នូនេះ បានឲ្យដឹងថា “នាល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅច្រកចូល កំពង់ស្ពឺកើត គ•ម...
ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងរយៈពេល ១ខែ គិតចាប់ពីថ្ងៃទី២៦ ខែតុលា រហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសថៃ បានផ្ដល់សេវាប័ណ្ណព្រំដែនជូនប្រជាពលរដ្ឋប្រើប្រាស់បានចំនួន១៩.២០២ក្បាល។ ក្នុងនោះ ខេត្តបន្ទាយមានជ័យផ្ដល់បាន៩.៨១៩ក្បាល ខេត្តប៉ៃលិនផ្ដល់បាន៣.៥២១ក្បាល ខេត្តឧត្តរមានជ័យផ្ដល់បាន២.៩៩៩ក្បាល ខេត្តបាត់ដំបងផ្ដល់បាន២.៤៦៧ក្បាល និងខេត្តកោះកុងផ្ដល់បានចំនួន៣៩៦ក្បាល។...
វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានប្រាប់ក្រុមសមាជិកសភាមួយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក ចាំបាច់ត្រូវធ្វើអ្វីគ្រប់យ៉ាង ដែលអាចធ្វើទៅបាន ដើម្បីចៀសវាងសេណារីយ៉ូ ដែលស៊ីរីក្លាយជា “ក្រុមភេរវករ” ។ អ្នកការទូតកំពូលរបស់ប្រទេសនេះ បានផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការកិច្ចការបរទេសនៃសភា ស្តីពីការដកទ័ពអាមេរិក ចេញពីប្រទេសអាហ្វហ្គានីស្ថាន ដោយភាពវឹកវរក្នុងឆ្នាំ២០២១។ ត្រូវបានសួរដោយសមាជិកសភាលោក Keith Self...
ហ្សឺណែវ៖ អ្នកជំនាញសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បានថ្កោលទោសសហរដ្ឋអាមេរិកចំពោះ “ស្តង់ដារទ្វេរ” របស់ខ្លួន ក្នុងការដោះស្រាយការរំលោភច្បាប់អន្តរជាតិក្នុងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយជំរុញឱ្យបញ្ចប់និទណ្ឌភាពសម្រាប់ប្រទេស និងអ្នកគាំទ្ររបស់ខ្លួន។ នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ អ្នកជំនាញចំនួន ៤នាក់ដែលមានតួនាទីជាអ្នករាយការណ៍ពិសេសទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានជំរុញសហគមន៍អន្តរជាតិឱ្យទទួលខុសត្រូវលើអ៊ីស្រាអែល ចំពោះការរំលោភច្បាប់អន្តរជាតិ រួមទាំងអំពើហិង្សាមិនសមាមាត្រ ការរារាំងមនុស្សធម៌ និងការពង្រីកសកម្មភាពក្នុងការកាន់កាប់ទឹកដីប៉ាឡេស្ទីន។ លោកស្រី Margaret Satterthwaite អ្នករាយការណ៍ពិសេស...
ភ្នំពេញ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានស្នេីដល់អាជ្ញាធរភ្នំពេញ ជួយពន្លឿនការតទឹកស្អាត ជូនប្រជាពលរដ្ឋប្រើប្រាស់ នៅក្នុងសង្កាត់ចំនួន៣ ក្នុងខណ្ឌកំបូល ។ ការស្នើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ម៉ប់ សារិន...
យូអិន ៖ អង្គការសហប្រជាជាតិ និងដៃគូមនុស្សធម៌របស់ខ្លួន បានបើកការអំពាវនាវភ្លាមៗ ដើម្បីស្វែងរកកញ្ចប់ថវិកា ដែលមានតម្លៃ ៤.១ ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៥ ដើម្បីជួយដល់ប្រជាជន ប៉ាឡេស្ទីនចំនួន ៣.៣ លាននាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្រប សម្រួលកិច្ចការមនុស្សធម៌បានឲ្យដឹងថាស្ទើរតែ ៩០ ភាគរយនៃមូលនិធិ ដែលត្រូវការគឺសម្រាប់ការឆ្លើយតប...
បរទេស ៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol នៅថ្ងៃព្រហស្បតិ៍បាននិយាយថា ការដែលលោកបានប្រកាសច្បាប់ អាជ្ញាសឹកកាលពីសប្តាហ៍មុន គឺដើម្បីការពារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ ហើយលោកបដិសេធការចោទប្រកាន់ ដែលលោកបានញុះញង់ ឱ្យមានការបះបោរ។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា សុន្ទរកថា តាមទូរទស្សន៍របស់លោក...
ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានផ្តល់ឱកាសគ្រប់បែបយ៉ាង ដល់យុវជនក្នុងការសិក្សា ដូច្នេះ យុវជនត្រូវចាប់យកឱកាស ដើម្បីក្លាយជា មូលធនមនុស្ស ដ៏មានប្រយោជន៍ សម្រាប់ប្រទេសជាតិ ទៅថ្ងៃអនាគត ស្របតាមមុំទី១ នៃយុទ្ធសាស្ត្របញ្ចកោណ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» ។...
មូស្គូ៖ សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី ត្រូវបានព្យាករណ៍ថា នឹងកើនឡើង ៣,៩ភាគរយ នៅឆ្នាំ២០២៤។ ឧបនាយករដ្ឋមន្រ្តីលោក Alexander Novak បានកត់សម្គាល់ថា សេដ្ឋកិច្ចរុស្ស៊ីបានបង្ហាញពីការអភិវឌ្ឍន៍ជាលំដាប់ ទោះបីជាមានការប្រឈមពីខាងក្រៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ។ លោកបានលើកឡើងថា ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ សេដ្ឋកិច្ចរុស្ស៊ីត្រូវបានគេរំពឹងថា នឹងកើនឡើងប្រហែល ១២,៧ភាគរយ ដោយលោកបានបន្ថែមថា រួមមានកំណើនជាង ៣,៦ ភាគរយកាលពីឆ្នាំមុន...
ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពគម្រោងក្រោមហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ និងផ្សព្វផ្សាយផែនការអភិវឌ្ឍន៍ជនបទ ២០២៤-២០២៨ ក្រោមអធិតីភាព លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។ យោងតាមបទបង្ហាញស្ដីពី វឌ្ឍនភាពគម្រោងក្រោមក្របខ័ណ្ឌហិរញ្ញប្បទានជាមួយដៃគូអភិវឌ្ឍន៍ និងផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២៤ – ២០២៨ ដោយ លោក...
ប្រទេសចិន ឈរនៅចំនុចសំខាន់មួយ ដែលនឹងឈានទៅដល់ការសម្រេចបាន នូវ “ក្តីស្រមៃចិន” របស់ប្រធានាធិបតី Xi Jinping នៃការស្តារជាតិឡើងវិញ ដែលបានប្រកាសកាលពីឆ្នាំ២០១២ ឬថ្កោលទោសប្រទេសនេះ ទៅជាភាពឯកោអន្តរជាតិ និងមិនពាក់ព័ន្ធ។ សព្វថ្ងៃនេះ ដោយសារជម្លោះធំៗចំនួនពីរ កំពុងឆក់យកជីវិតមនុស្សរាប់មិនអស់ ការឆ្លើយតបរបស់ប្រទេសចិន នឹងកំណត់ជំហរពិភពលោករបស់ខ្លួន។ ជម្លោះមួយក្នុងចំណោមជម្លោះទាំងនេះ ការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន ដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ...
China stands at a critical juncture, one that will either advance the realization of President Xi Jinping’s “Chinese Dream” of national rejuvenation...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា រៀងរាល់ឆ្នាំការវាយតម្លៃ និងដាក់ចំណាត់ឲ្យកម្ពុជា លើការជួញដូរមនុស្សពីសំណាក់ ប្រទេសមួយចំនួនគឺមិនសុក្រឹត្យ និងយុត្តិសម្រាប់កម្ពុជាឡើយ ទោះបីជាកម្ពុជាខិតខំទប់ស្កាត់ បង្ក្រាបយ៉ាងណាក៏ដោយ។ ក្នុងឱកាសអញ្ជើញជាអធិបតីខួបលើកទី១៨ ទិវាជាតិប្រ យុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ៖ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល»នៅព្រឹកថ្ងៃ១២ ធ្នូ សម្តេចធិបតីមានប្រសាសន៍ថា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការទប់ស្កាត់ ការជួញដូរមនុស្សនៅកម្ពុជា មិនត្រឹមតែអាចជួយដល់បុគ្គល ឬជនរងគ្រោះតែមួយមុខនោះទេ តែជាការជួយសង្គ្រោះដល់ជាតិ និងបានរួមចំណែក នៅក្នុងការកាត់បន្ថយ និងទប់ស្កាត់នៃបណ្តាញជួញដូរមនុស្សពិភពលោក ដែលប៉ះពាល់ប្រជាពលរដ្ឋទាំងអស់ នៅលើសកលលោក ។ ក្នុងឱកាសអញ្ជើញជាអធិបតី ប្រារព្ធទិវាជាតិប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៤...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា បានអំពាវនាវបណ្ដាប្រទេសនានា បន្ដកិច្ចសហការ ដោយភាពស្មោះត្រង់ ក្នុងឆន្ទះដោះស្រាយពិតប្រាកដ ដែលប៉ះពាល់សុវត្ថិភាពប្រជាជន នៃប្រទេសនីមួយៗ ។ នាឱកាសអញ្ជើញចូលរួមក្នុងទិវាជាតិ ប្រឆាំងការជួញដូរមនុស្ស ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២...
កំពង់ធំ៖ បុរសម្នាក់បានសម្រេចចិត្តចងក ធ្វើអត្តឃាតសម្លាប់ខ្លួន ដោយយកក្រម៉ាចងភ្ជាប់នឹងឈើបង់បាញ់ជំទុលស្ពាន បណ្តាលឲ្យស្លាប់ សង្ស័យមានវិបត្តិផ្លូវ ។ ករណីនេះត្រូវបានប្រជាពលរដ្ឋ រាយការណ៍ជូនសមត្ថកិច្ច នៅម៉ោងប្រមាណ៥និង២០នាទី ព្រលឹមស្រាងៗថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចក្រោមស្ពានកំពង់ធំ(ចាស់)ភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ ប្រភពពីសមត្ថកិច្ចអោយដឹងថា សពជនរងគ្រោះមានឈ្មោះរ៉េត សុខជាតិ ភេទប្រុស...
កំពង់ចាម ៖ លោក ហេង វណ្ណី អភិបាលរងខេត្តកំពង់ចាម បានលើកឡើងថា គម្រោងស្ថាបនាពង្រីកផ្លូវជាតិលេខ៧ ជា ៤គន្លង ប្រវែង សរុបជាង ៤៥គីឡូម៉ែត្រ ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម ចាប់ផ្តើម ដំណើរការឡើងវិញហើយ តាំងពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤នេះ ដែលមានគ្រឿង ចក្រធ្វើការឈូសឆាយ...