បរទេស ៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសពីការវាយប្រហារ លើទ្រព្យសម្បត្តិកងទ័ពជើងទឹក របស់ប្រទេសស៊ីរី ដោយកេងចំណេញលើការដួលរលំរបស់ទីក្រុង Damascus លើក្រុមប្រឆាំងប្រដាប់អាវុធ និងការផ្តួលរំលំរដ្ឋាភិបាល លោក Bashar Assad ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា កងកម្លាំង...
បាងកក ៖ លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ បានថ្លែងថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃឡង់ដ៏ នៅថ្ងៃពុធនេះបានអនុម័តលើវិធានការគាំទ្របំណុល បូករួមទាំងការព្យួរការប្រាក់ និងកាត់បន្ថយការបង់ប្រាក់ដើម ដើម្បីជួយដោះបន្ទុកបំណុលគ្រួសារ ។ លោកស្រីបានប្រាប់ដល់សន្និសីទ សារព័ត៌មានមួយថា វិធានការនេះនឹងជួយអ្នកខ្ចីបុល លក់រាយ និងអាជីវកម្មខ្នាតតូច ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Pichai Chunhavajira...
ភ្នំពេញ ៖ ដើម្បីអនុវត្តសារាចរណែនាំលេខ០៧២ សណន ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ឱ្យមានប្រសិទ្ធភាព ជាពិសេសពង្រឹងការអនុវត្តច្បាប់ និងធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ បានធ្វើការណែនាំ ដូចខាងក្រោម៖ ១- ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ...
បរទេស៖ ប្រធានស្ថាប័នស៊ើបអង្កេតអំពើពុករលួយ របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃពុធនេះថា ការិយាល័យរបស់លោក នឹងស្វែងរកការឃុំខ្លួន ឬចាប់ខ្លួនប្រធានាធិបតី Yoon Suk Yeol ប្រសិនបើលក្ខខណ្ឌត្រូវបានបំពេញ ខណៈដែលការស៊ើបអង្កេត បន្តចូលទៅក្នុងការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លី របស់លោកកាលពីសប្តាហ៍មុន ដែលបានបង្កឱ្យមាន កំហឹងនៅក្នុងប្រទេស។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤...
បរទេស ៖ ក្រុមមន្ត្រីបាននិយាយថា អតីតរដ្ឋមន្ត្រីការពារជាតិ របស់កូរ៉េខាងត្បូង គឺលោក Kim Yong Hyun បានប៉ុនប៉ងធ្វើអត្តឃាត ខណៈកំពុងជាប់ឃុំ ដោយសារច្បាប់អាជ្ញាសឹក កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា គណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆាំងសេរី...
បរទេស៖ សមាជិកសភាក្នុងបញ្ជីគណបក្សភឿថៃ លោក ប្រាយុទ្ធ សិរិផានិច បានស្ថិតនៅក្នុងការផ្តោត ជាសាធារណៈបន្ទាប់ពីសំណើរបស់លោក ក្នុងការធ្វើវិសោធនកម្មច្បាប់ គ្រប់គ្រងក្រសួងការពារជាតិ ក្នុងគោលបំណងកាត់បន្ថយអំណាច របស់យោធាក្នុងការធ្វើរដ្ឋប្រហារ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីស្នើច្បាប់របស់លោក Prayuth គឺមួយក្នុងចំណោមសេចក្តីស្នើច្បាប់ចំនួនបី ដែលពីរផ្សេងទៀតត្រូវបាន...
ប៉េកាំង៖ ទោះបីជាមានការប្រឈមកាន់តែខ្លាំងក៏ដោយ ពាណិជ្ជកម្មរវាងចិន និងសហភាពអឺរ៉ុបបានបង្ហាញពី ភាពធន់របស់ខ្លួននៅឆ្នាំ២០២៤ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សម្រាប់ភាគច្រើននៃឆ្នាំ២០២៤ ជម្លោះរថយន្តអគ្គិសនី (EV) បានថ្លឹងថ្លែងយ៉ាងខ្លាំង ទៅលើទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន និងសហភាពអឺរ៉ុប។ ទំនាក់ទំនងដែលត្រូវបានសម្គាល់ដោយការប៉ះទង្គិច និងការពឹងពាក់គ្នាទៅវិញទៅមក បានធ្វើឱ្យមហាអំណាចទាំងពីរ ស្វែងរកផ្លូវមិនច្បាស់លាស់មួយ ហើយចាំបាច់ត្រូវការស្វែងរកមូលដ្ឋានរួមគ្នា ទោះបីជាភាពមិនប្រាកដប្រជាកើតឡើងក៏ដោយ។ អ្វីដែលបានចាប់ផ្តើម ជាការស៊ើបអង្កេតរបស់អឺរ៉ុប...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន បានសម្រេចចិត្តដាក់កំហិតទិដ្ឋាការ លើបុគ្គលិកអាមេរិក ជុំវិញការជ្រៀតជ្រែកក្នុងកិច្ចការហុងកុង។ អ្នកនាំពាក្យលោកស្រី ម៉ៅ នីង បានធ្វើសេចក្តីប្រកាសនៅក្នុង សន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងសេចក្តីប្រកាស របស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ ដើម្បីដាក់កំហិតទិដ្ឋាការលើមន្ត្រី នៃរដ្ឋាភិបាលតំបន់រដ្ឋបាលពិសេសហុងកុង។ លោកស្រីបានលើកឡើងថា “យើងបានបង្ហាញពីជំហររឹងមាំ របស់យើងរួចហើយ ចំពោះទង្វើរបស់សហរដ្ឋអាមេរិក” ដោយបានបន្ថែមថា តាមរយៈការបំពានលើការរឹតបន្តឹង...
ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៦ នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ ៕
ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនចំនួន៤ ដឹកនាំដោយអ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Sam Sn Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។...
ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា «សព្វថ្ងៃនេះ ក្រុមប្រឆាំង ជ្រុលនិយមមួយក្តាប់តូច កំពុងសម្ងំនៅទីងងឹត ដើម្បីផលិតព័ត៌មានក្លែងក្លាយ មួលបង្កាច់ បំផ្លើសបំភ្លៃ គ្រប់ទម្រង់ក្នុងគោលបំណងញុះញង់ បង្កឱ្យមានចលាចលសង្គម តាមសេណារីយោបដិវត្តន៍ពណ៌របស់ខ្លួន ។ ប៉ុន្តែព័ត៌មានពិត គឺជាពន្លឺដែលចូលទៅលុបបំបាត់ទីងងឹត...
កំពង់ធំ: នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណៈកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី នាំយកនូវថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារសពលោកពលបាលឯក សោម សាត អតីតយុទ្ធជន នៅអង្គភាពយោធាខេត្តកំពង់ធំ ។ លោកបានទទួលមរណៈភាពកាលពីថ្ងៃទី១០ ខែធ្នូ...
កំពង់ធំ: លោកឧត្តមសេនីយ៍ទោ ហេងសុផល ស្នងការនគរបាលខេត្តកំពង់ធំ បានថ្លែងថា សមិទ្ធផលទាំងអស់ គឺកើតចេញពីអាជ្ញាធរមូលដ្ឋាន ដែលបានខិតខំប្រឹងប្រែង ។ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានថ្លែងក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់ស្នងការដ្ឋាន នគរបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ប៉ូលិសកូរ៉េខាងត្បូង បានចាប់ខ្លួន ស្នងការនគរបាលជាតិ និងមេប៉ូលិសក្រុងសេអ៊ូល ពាក់ព័ន្ធនឹងការស៊ើបអង្កេត លើការដាក់ច្បាប់ អាជ្ញាសឹកកាលពីសប្តាហ៍មុន។ ប៉ូលិសកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ បានឆ្មក់ចូលការិយាល័យប្រធានាធិបតី និងទីភ្នាក់ងារប៉ូលីសជាតិ ភ្នាក់ងារប៉ូលីស ក្រុងសេអ៊ូល និងឆ្មាំប៉ូលីសជាតិ ជុំវិញការប្រកាសច្បាប់ អាជ្ញាសឹករបស់ប្រធានាធិបតីលោក Yoon Suk-yeol កាលពីសប្តាហ៍មុន...
សេអ៊ូល ៖ ប៉ូលិសកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ បានឆ្មក់ចូលការិយាល័យប្រធានាធិបតី និងទីភ្នាក់ងារប៉ូលីសជាតិ ភ្នាក់ងារប៉ូលីសក្រុងសេអ៊ូល និងឆ្មាំប៉ូលីសជាតិ ជុំវិញការប្រកាសច្បាប់ អាជ្ញាសឹក របស់ប្រធានាធិបតីលោក Yoon Suk-yeol កាលពីសប្តាហ៍មុន។ កាលពីម្សិលមិញនេះផងដែរ សភាជាតិរបស់ប្រទេស កូរ៉េខាងត្បូង បានអនុម័តច្បាប់មួយ ដើម្បីតែងតាំងទីប្រឹក្សា ពិសេសអចិន្ត្រៃយ៍ ដើម្បីស៊ើបអង្កេតការចោទ ប្រកាន់ពីបទបះបោរប្រឆាំង នឹងប្រធានាធិបតីលោក...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ បានរាយការណ៍ថា អតីតរដ្ឋមន្ត្រីការពារជាតិ កូរ៉េខាងត្បូង លោក Kim Yong-hyun ត្រូវបានចាប់ខ្លួនជាផ្លូវការនៅថ្ងៃពុធនេះ ពីបទបះបោរពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹក របស់ប្រធានាធិបតីលោក Yoon Suk-yeol ។ តុលាការក្រុងសេអ៊ូល បានចេញដីកាចាប់ខ្លួនជាផ្លូវការ សម្រាប់រូបលោក ដែលត្រូវបានឃុំខ្លួនរួចហើយចាប់តាំងពីថ្ងៃអាទិត្យ បន្ទាប់ពីរដ្ឋអាជ្ញា បានចោទប្រកាន់ លោកថាបានចូលរួមក្នុងសកម្មភាព...
ភ្នំពេញ៖ ធុរជន និងអ្នកវិនិយោគិន អាមេរិក ពីរដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានចូលជួបសម្ដែងការ គួរសមនិងពិភាក្សាការងារ ជាមួយ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីស្នើសុំអនុសាសន៍ ក្នុងការពិនិត្យលទ្ធភាព ឱកាសវិនិយោគ ទៅលើវិស័យ ទេសចរណ៍នៅកម្ពុជា។ ការចូលជួបនេះ ដឹកដោយលោក...
តូក្យូ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Gen Nakatani និងសមភាគីអាមេរិក លោក Lloyd Austin បានអះអាងសារជាថ្មី នូវការប្តេជ្ញាចិត្ត របស់ពួកគេក្នុងការជំរុញ កិច្ចសហប្រតិបត្តិការត្រី ភាគីជាមួយកូរ៉េខាងត្បូង ដែលបានប្រឈមមុខនឹង ភាពចលាចលនយោបាយ ចាប់តាំងពីសប្តាហ៍មុន ។ ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Austin ទៅកាន់ប្រទេសជប៉ុន ចាប់តាំងពីគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីលោក...
បរទេស៖ យន្តហោះចម្បាំងបារាំងពីរគ្រឿង បានចាកចេញពីប្រទេសឆាដ កាលពីថ្ងៃអង្គារ ដែលជាសញ្ញា នៃការចាប់ផ្តើម នៃការដកខ្លួន របស់ទីក្រុងប៉ារីស ពីប្រទេសអាហ្វ្រិកកណ្តាល និងការថយចុះយ៉ាងខ្លាំងនៃការចូលរួមផ្នែកយោធារបស់បារាំង នៅក្នុងតំបន់ Sahel ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា យន្តហោះចម្បាំង Mirage បានចាកចេញពីរដ្ឋធានី...
ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានដឹកនាំគណៈប្រតិភូនៃក្រសួងរ៉ែ និងថាមពល អញ្ជើញចូលរួមពិធីបុណ្យសព របស់នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានទទួលមរណភាព កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១២:២៦នាទី រសៀល នៅរាជធានីភ្នំពេញ ក្នុងជន្មាយុ៧២ឆ្នាំ...
បរទេស៖ គណបក្ស United Thai Nation Party (UTN) និងគណបក្សប្រឆាំង Palang Pracharat Party (PPRP) ដែលជាគណបក្សស្ថិតនៅក្នុងសម្ព័ន្ធចម្រុះ បានសម្តែងការជំទាស់ ចំពោះសេចក្តីស្នើច្បាប់ ដែលព្រាងដោយសមាជិកសភា នៃគណបក្សភឿថៃដែលកំពុងកាន់អំណាច ក្នុងគោលបំណង ទប់ស្កាត់ការធ្វើរដ្ឋប្រហារ យោធានាពេលអនាគត។ យោងតាមសារព័ត៌មាន បាងកក...
នាថ្ងៃទី ៩ ខែធ្នូ លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានបើកធ្វើកិច្ចប្រជុំសន្ទនា “១+១០” ជាមួយប្រធានធនាគារអភិវឌ្ឍន៍ថ្មី ប្រធានធនាគារពិភពលោក ប្រធានមូល និធិរូបិយវត្ថុអន្តរជាតិ អគ្គនាយកអង្គការ ពាណិជ្ជកម្មពិភពលោក និងអ្នកទទួល ខុសត្រូវ នៃអង្គការ សេដ្ឋកិច្ចអន្តរជាតិធំៗ ជាច្រើននៅ សណ្ឋាគាររដ្ឋ Diaoyutai...
នៅព្រឹកថ្ងៃទី១០ ខែធ្នូនេះ លោក Xi Jinping ប្រធានរដ្ឋចិន បានជួបជាមួយប្រធានអង្គការ សេដ្ឋកិច្ចអន្តរជាតិសំខាន់ៗ ដែលបានទៅដល់ប្រទេសចិន ដើម្បីចូលរួមកិច្ចសន្ទនា”១+១០” នៅវិមានសភាប្រជាជនចិនក្នុងទីក្រុងប៉េកាំង ។ លោក Xi Jinping បានថ្លែងថា ប្រទេសចិនមានឆន្ទៈ ក្នុងការធ្វើការជាមួយអង្គការ សេដ្ឋកិច្ចអន្តរជាតិសំខាន់ៗ ដើម្បីអនុវត្ត ពហុភាគីនិយម ជំរុញកិច្ចសហប្រតិបត្តិការ...
រសៀលថ្ងៃទី៩ ខែធ្នូ ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន បានបើកកិច្ចប្រជុំ សិក្សាជាក្រុមលើកទី១៨ ស្តីពីអភិបាលកិច្ចតំបន់ព្រំដែន ក្នុងប្រវត្តិសាស្ត្រចិន ។ នៅពេលអញ្ជើញ ជាអធិបតីក្នុងការ សិក្សាជាក្រុម លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិនបានសង្កត់ធ្ងន់ថា ការជំរុញទំនើបកម្ម នៃប្រព័ន្ធអភិបាលកិច្ច និង...
ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានបង្ហាញក្ដីរំពឹងថាគម្រោងថាមពលស្អាត ដែលមានអានុភាព ១៧០មេហ្កាវ៉ាត់ ក្នុងទឹកដីនៃខេត្តកោះកុង នឹងផ្តល់អគ្គិសនីដល់បណ្តាញអគ្គិសនីជាតិ នៅឆ្នាំ២០២៧ ខាងមុខ។ នេះបើយោងតាមគណនីហ្វេសប៊ុក របស់ក្រសួងរ៉ែនិងថាមពល ។ ការបង្ហាញក្ដីរំពឹងនេះ ធ្វើឡើងក្នុងឱកាស លោករដ្ឋមន្រ្តី កែវ រតនៈ បានអញ្ជើញបិទស្ទឹងវាលថ្មកំបុត និងឫស្សីជ្រុំកណ្តាល...
ភ្នំពេញ ៖ រយៈពេលពេញមួយខែវិច្ឆិកា កន្លងទៅនេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្ដល់សេវាជូនប្រជាពលរដ្ឋ សរុបជាង ៦សែនសេវា។ ក្នុងចំណោមវិស័យទាំង១៤ ការងាររដ្ឋបាលផ្តល់សេវាច្រើនជាងគេ គឺមានសរុបបជិត ២ម៉ឺនសេវា បន្ទាប់មកវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាង១ម៉ឺនសេវា ខណៈសេវាតិចជាងគេ គឺវិស័យវប្បធម៌...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT វ៉ាស៊ីនតោនបានប្រកាសការពារ ការលុកលុយយោធារបស់អ៊ីស្រាអែល ចូលទៅក្នុងប្រទេសស៊ីរី ដោយអ្នកនាំពាក្យក្រសួង ការបរទេស លោក Matthew Miller បានសង្កត់ធ្ងន់ថា វាគ្រាន់តែជាប្រតិបត្តិការ សម្រាប់ការការពារខ្លួនប៉ុណ្ណោះ។ នៅក្នុងសន្និសីទសារព័ត៌មាន មួយកាលពីថ្ងៃចន្ទ លោក Miller បានអះអាងថា កងកម្លាំងការពារអ៊ីស្រាអែល...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានទីភ្នាក់ងារជាតិសន្តិសុខ សហព័ន្ធរុស្ស៊ីហៅកាត់ថាFSBបានបង្ហើបថា ប្រទេសនេះកំពុងប្រឈមមុខ នឹង ការគំរាមកំហែង កាន់តែខ្លាំងឡើងនៃអំពើភេរវកម្ម ដោយភ្ជាប់ពីគ្រោះថ្នាក់ទៅនឹង សកម្មភាពរបស់លោកខាងលិចផងដែរ។ លោក Aleksandr Bortnikov ដែលជាប្រធានគណៈកម្មាធិការជាតិ ប្រឆាំងអំពើភេរវកម្ម (NAK) របស់រុស្ស៊ីបាន ធ្វើការ កត់សម្គាល់កាលពីថ្ងៃអង្គារ ក្នុងអំឡុងពេល...
តូក្យូ៖ ក្រុមហ៊ុន Nippon Steel Corp. បានសន្យាថា នឹងផ្តល់ប្រាក់ចំនួន ៥ពាន់ដុល្លារដល់បុគ្គលិកក្រុមហ៊ុន Steel Corp. របស់សហរដ្ឋអាមេរិកក្នុងម្នាក់ៗជា “ប្រាក់រង្វាន់បិទ” មួយដង ប្រសិនបើក្រុមហ៊ុនផលិតដែកជប៉ុន ត្រូវបានអនុញ្ញាតឱ្យបញ្ចប់ការ ទិញយកក្រុមហ៊ុនអាមេរិក ដ៏ចម្រូងចម្រាសរបស់ខ្លួន។ ការប្រកាសនេះធ្វើឡើងស្របពេលដែលប្រធានាធិបតី សហរដ្ឋអាមេរិកលោក ចូ បៃដិន ត្រូវបានគេរាយការណ៍ថា...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីប្រារព្ធ ទិវាជាតិប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៤ លើកទី១៨ ក្រោមប្រធានបទ «កម្ពុជាប្រឆាំងដាច់ខាតអំពើ ជួញដូរមនុស្សគ្រប់ទម្រង់ ក្នុងយុគសម័យឌីជីថល និងគ្រប់មធ្យោបាយ» នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ...