ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃ អតិបរមាលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ សម្រាប់អនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ គឺប្រេងសាំងធម្មតា តម្លៃ ៤.០០០រៀលក្នុង១លីត្រ (តម្លៃថេរ) ខណៈប្រេងម៉ាស៊ូតតម្លៃ៣.៨៥០រៀលក្នុង១លីត្រ (ចុះថ្លៃ១០០រៀល) បើធៀបទៅ១០ថ្ងៃមុន៕
កំពង់ចាម ៖ លោក ហាន កុសល អភិបាលរងខេត្តកំពង់ចាម បានលើកឡើងថា អាជ្ញាធរខេត្តកំពុងបន្តជំរុញ ការលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ ក្នុងគោលដៅលើក កម្ពស់កំណើនសេដ្ឋកិច្ច របស់ពលរដ្ឋម្នាក់ៗ ក៏ដូចជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងមូលផងដែរ។ លោកអភិបាលរងខេត្ត បានលើកឡើងដូច្នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៩ អាណត្តទី ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាមនាព្រឹកថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ ២០២៥...
ភ្នំពេញ ៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ បានជួបប្រជុំពិភាក្សាគ្នាជុំវិញ ការចាប់ផ្តើមដោះស្រាយ ផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណនតេជោ ក្នុងពេលដំណើរការផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី នៃគម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី២ ប្រវែង១៥៩គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប គ្រោងបញ្ចប់កំឡុងខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។ ការចាប់ផ្តើមរកដំណោះ ស្រាយនេះ ធ្វើឡើងក្នុងវេទិកាពិភាក្សាលើការ អនុវត្តការងារដោះស្រាយ ផលប៉ះពាល់ដោយសារ...
សេអ៊ូល ៖ អ្នកតាមដានទិន្នន័យសាជីវកម្មបានឲ្យដឹងថា ក្រុមហ៊ុនផលិតបន្ទះឈីប របស់កូរ៉េខាងត្បូង និងអ្នកនាំចេញផ្សេងទៀត ទំនងជានឹងទទួលរង នូវការធ្លាក់ចុះ នៃការលក់នៅសហរដ្ឋអាមេរិក របស់ពួកគេ ក្នុងករណីមានពន្ធបន្ថែមលើផលិតផលរបស់ពួកគេ។ Leaders Index បានស្ទង់មតិក្រុមហ៊ុនចំនួន ១០០ ក្នុងចំណោម ក្រុមហ៊ុនកំពូលទាំង ៥០០ របស់ ប្រទេសដោយការលក់ ដើម្បីវិភាគការលក់នៅសហរដ្ឋអាមេរិក របស់ពួកគេនៅចន្លោះខែមករាដល់ខែកញ្ញាឆ្នាំ២០២៤។...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះ បញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា អគ្គិសនីកម្ពុជានឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈ ដើម្បីជ្រើស រើស អ្នកទទួលការងារ ស្តីពីការងារជីកស្រះទំហំ (25 x 35 x 3.5)m និងយកដីចាក់លើកធ្វើជាទំនប់តាមព្រំដី ប្រវែង...
វ៉ាស៊ីនតោន ៖ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានឧ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិមួយ ដែលបញ្ជាឱ្យក្រសួងយុត្តិធម៌ ផ្អាកការកាត់ទោសជនជាតិអាមេរិក ដែលចោទប្រកាន់ ពីបទសូកប៉ាន់ មន្ត្រីរដ្ឋាភិបាលបរទេស ខណៈដែលព្យាយាមយកឈ្នះ ឬរក្សាអាជីវកម្មនៅក្នុង ប្រទេសរបស់ពួកគេ។
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បី ផ្គត់ផ្គង់ ប្រេងម៉ាស៊ូត និង ប្រេងសាំងធម្មតា សម្រាប់ប្រើប្រាស់ ក្នុងការងាររដ្ឋបាលអគ្គិសនីកម្ពុជា ឆ្នាំ២០២៥ ។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសស្វាគមន៍ស្រ្តីខ្មែរម្នាក់ដែលនិរទេ្ទសខ្លួនឯង ទៅរស់នៅក្រៅប្រទេសហើយបាននិយាយក្បែងៗ តាមបណ្តាញសង្គមដែលចង់មកកំចាត់ត្រកូលហ៊ុន សូមអញ្ជើញមកស្រុកខ្មែរមក សម្តេចស្វាគមន៍ជានិច្ច ។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល នៅថ្ងៃ១១ កុម្ភៈដែលជាលើកដំបូងរបស់សម្តេច បានចេញវេទិកាជាសាធារណៈបានលើកឡើងជាច្រើន ពីសមិទ្ធផលដែលសម្តេចបានខិតខំកសាង ដើម្បីទុកជាប្រយោជន៍សម្រាប់ឲ្យពលរដ្ឋប្រើប្រាស់...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ជាថ្មី ជុំវិញសំណួរថា តើពេលណាសម្តេចធិបតី ហ៊ុន ម៉ាណែត អាចដើរចេញពីស្រមោលរបស់ឪពុក ថានេះពាក់ព័ន្ធនឹងគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ខណៈសម្តេចបញ្ជាក់ថា ទោះបីសម្តេចជាឪពុកនាយករដ្ឋមន្ត្រី តែសម្តេចមិនលូកលាន់ កិច្ចការរបស់នាយករដ្ឋមន្ត្រីនោះទេ ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីកាត់ខ្សែបូសម្ពោធឆ្លងអគារសិក្សា និងសមិទ្ធផលនានា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមអ្នកមាននៅប្រទេសដាណឺម៉ាក បានស្នើឱ្យប្រទេសរបស់ពួកគេ ទិញយករដ្ឋកាលីហ្វ័រញ៉ា California សហរដ្ឋអាមេរិកក្នុងតម្លៃ ១ទ្រីលានដុល្លារ និងការផ្គត់ផ្គង់កុម្មង់នំនានាពីប្រទេសដាណឺម៉ាក ពេញមួយជីវិតផងដែរ។ គួរឲ្យដឹងដែរថាគំនិតនៃការទិញទឹកដីនេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានបញ្ជាក់ជាថ្មីពីការចាប់អារម្មណ៍ របស់លោកក្នុងការទិញយកទឹកដី Greenlandចេញពីប្រទេសដាណឺម៉ាក។ ប្រធានាធិបតីអាមេរិកលោក Donald Trump បានបង្ហាញនូវគំនិតរបស់លោកសាជាថ្មីម្តងហើយម្តងទៀត...
ភ្នំពេញ៖ ពាក់ព័ន្ធទៅនឹងរឿងចារកម្មដែលមាន ការបែកធ្លាយនូវសំឡេងឆ្លើយឆ្លងរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានិងលោក សេង សារី ពាក់ព័ន្ធទៅនឹងក្រុមប្រឆាំងកាលពីពេលថ្មីៗនេះ ត្រូវបានសម្តេចសង្កត់ធ្ងន់ទៅវិញថា គ្មានហេតុផលអ្វីត្រូវចាក់ថ្នាំសង្គ្រោះសាកសពមួយ ដែលគេកប់ចោលហើយនោះទេ។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥...
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១១ កុម្ភៈនេះ មានរយៈពេល ១០ថ្ងៃដែលកងទ័ពកងពលតូចដឹកជញ្ជូនលេខ៩៩ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការរកងពលតូចដឹកជញ្ជូនលេខ៩៩ បានឈរជើងជួយអន្តរគមន៍បូមទឹក សង្គ្រោះស្រែប្រាំងប្រជាពលរដ្ឋក្នុងឃុំចំនួន៣ នៅស្រុកចន្ទ្រា ខេត្តស្វាយរៀងដែលទទួលរងផលប៉ះពាល់ នៃកង្វះទឹកស្រោចស្រពក្នុងផ្ទៃដី ៦៥៧ហិកតា ក្នុងចំណោមស្រែប្រាំងចំនួន៤៧៤២ហិកតា។ ក្នុងយុទ្ធនាការសង្គ្រោះស្រែប្រាំង ជូនប្រជាពលរដ្ឋដោយមានកិច្ចសហការ រវាងកងពលតូចដឹកជញ្ជូនលេខ៩៩ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ជាលទ្ធផលបានជួយសង្គ្រោះស្រែប្រាំងប្រជាពលរដ្ឋ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Al Mal បានរាយការណ៍ដោយដកស្រង់ ប្រភពពីប្រភពនានាថា ប្រទេសអេហ្ស៊ីបបានផ្តល់សិទ្ធិដល់ក្រុមហ៊ុនប្រេង Lukoil ក្នុងការរុករក និងអភិវឌ្ឍតំបន់សំខាន់មួយសម្រាប់ផលិតប្រេង។ ការសម្រេចចិត្តរបស់សមាជិក BRICS មួយនេះត្រូវបានធ្វើឡើងក្រោយ រយៈពេលតែមួយខែប៉ុណ្ណោះបន្ទាប់ពី សហរដ្ឋអាមេរិកបានកំណត់គោលដៅ ដាក់ទណ្ឌកម្មបន្ថែមទៅលើក្រុមហ៊ុន Lukoil ដែលជាក្រុមហ៊ុនដ៏ធំបំផុតមួយរបស់ប្រទេសរុស្សី។ Al Mal...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តា ក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបាន ចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈស្តីពី ការងាររៀបចំប្រព័ន្ធបណ្តាញ Network Infrastructure, Internet Phone និង Camera Security សម្រាប់អគារថ្មី...
ភ្នំពេញ ៖ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប បានបដិសេធថា គ្មានការប្តូរសួនព្រះរាជដំណាក់ស្ថិតនៅក្រុងសៀមរាប ទៅសួនតេជោសន្តិភាពនោះទេ ។ យោងតាមការផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប នាថ្ងៃ១១ កុម្ភៈនេះ បានឲ្យដឹងថា “សូមជម្រាបជូនថា សួនព្រះរាជដំណាក់ ពុំមានការប្ដូរឈ្មោះឡើយ គឺស្ថិតនៅដដែល។ សួនតេជោសន្តិភាព ជាឈ្មោះផ្លូវការសួនមួយទៀត ដោយឡែកពុំមានពាក់ព័ន្ធនឹងសួនព្រះរាជដំណាក់ឡើយ” ។ ការបដិសេធរបស់អ្នកនាំពាក្យខេត្តសៀមរាបនេះ បន្ទាប់ពីមានការផ្សព្វផ្សាយថា ប្រជាពលរដ្ឋខេត្តសៀមរាបមិនពេញចិត្តនឹងការប្តូរឈ្មោះ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈ ស្តីពី ការផ្គត់ផ្គង់សម្ភារ Converter 21-219 Fiber Optic IEEE C37.94-G703 E1 Multiplexer ចំនួន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហើបឱ្យដឹង អំពីផែនការ របស់ក្រុមភេវរក ដែលបានរៀបចំគម្រោង បើប្រាស់យន្តហោះគ្មានមនុស្សបើក បញ្ជាពីចម្ងាយ (Drone) ចង់ធ្វើឃាតសម្តេច នៅភូមិគ្រឹះសម្តេចនាក្រុងតាខ្មៅ ដោយផែនការនេះ ត្រូវបានទប់ស្កាត់ និងកម្ទេចចោលទាំងស្រុង ខណៈសម្តេចផ្តាំផ្ញើ ទៅកាន់ជនបរទេស ប្រយ័ត្នប្រយែងលើការគាំទ្រទាំងឡាយ នៃកម្មភាពភេវរកម្មនេះ។...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ដោយដកស្រង់ប្រភពពីទូរទស្សន៍ CNN ថា ទីភ្នាក់ងារសម្ងាត់អាមេរិក បានចេញផ្សាយការផ្សាយ ពាណិជ្ជកម្មជ្រើសរើសបុគ្គលិកថ្មី ដែលចំណាយប្រាក់ ចំនួន២លានដុល្លារ ពោលគឺទ្វេដង នៃការចំណាយ លើការផ្សាយ ពាណិជ្ជកម្មប្រភេទនេះ ។ប្រភពដដែលបានឲ្យដឹងទៀតថា ការផ្សាយពាណិជ្ជកម្មនេះ ត្រូវបានចាក់ផ្សាយជាលើកដំបូង ក្នុងអំឡុងពេល Super...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ការនាំចេញស្រូវសាឡី របស់ប្រទេសរុស្ស៊ី បានកើនឡើង ដល់កម្រិតខ្ពស់បំផុត នៅដើមរដូវ កាលកសិកម្មឆ្នាំ២០២៤-២០២៥ នេះទោះបីជាមានការខិតខំប្រឹង ប្រែងរបស់ EU ក្នុងការរឹតបន្តឹងការចូលទៅកាន់ទីផ្សារ គ្រាប់ធញ្ញជាតិ ពិភពលោកក៏ដោយ។ គួរឲ្យដឹងដែរថាសហភាពអឺរ៉ុប បានដាក់ពន្ធខ្ពស់ លើការនាំចូល គ្រាប់ធញ្ញជាតិ របស់រុស្ស៊ីកាលពីឆ្នាំមុន...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញឱ្យប្រធានមន្ទីរបរិស្ថានថ្មីត្រូវបង្កើនកិច្ចសហការល្អ ជាមួយអាជ្ញាធរ និងដៃគូពាក់ព័ន្ធ ធ្វើឱ្យខេត្តមណ្ឌលគីរីមានភាពស្អាត មានភាពបៃតង និងការទាក់ទាញទេសចរ។ ក្នុងពិធីប្រកាសចូលកាន់ មុខតំណែងប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលាខេត្តមណ្ឌលគិរី លោករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ខេត្តមណ្ឌលគិរីសម្បូរដោយសម្បត្តិធម្មជាតិ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះចំណាប់អារម្មណ៍ របស់ក្រុមហ៊ុន World Citi Group ក្នុងការវិនិយោគនៅកម្ពុជា ពិសេសក្នុងវិស័យអប់រំផ្នែកសុខាភិបាល និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនានា ខណៈសម្តេចគូសបញ្ជាក់អំពីអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យសុខាភិបាល ស្របពេលដែលកម្ពុជា នឹងមានតម្រូវការខ្ពស់ ចំពោះអ្នកជំនាញ ការផ្នែកសុខាភិបាលនេះ ។...
ភ្នំពេញ ៖ លោក Dai Jianlaing ប្រធានក្រុមហ៊ុន Excellent Associates Group Limited បានបង្ហាញពីចំណាប់អារម្មណ៍ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដែលរួមមានការវិនិយោគ សួនឧស្សាហកម្ម និងកសិ-ឧស្សាហកម្ម ព្រមទាំងការកែច្នៃ និងនាំចេញអង្ករ ទៅកាន់ទីផ្សារសំខាន់ៗមួយ ។ ការបង្ហាញចំណាប់អារម្មណ៍វិនិយោគ របស់ប្រធានក្រុមហ៊ុន Excellent...
បរទេស៖ ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog បានប្រាប់ Fox News កាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងចាប់ផ្តើមកិច្ចពិភាក្សា ជាមួយមេដឹកនាំអារ៉ាប់ ទាក់ទងនឹងសំណើ របស់លោកក្នុងការផ្លាស់ ទីលំនៅប្រជាជនប៉ាឡេស្ទីន ពីតំបន់ ហ្គាហ្សា ទៅកាន់ប្រទេសជិតខាង ខណៈដែលតំបន់ជុំវិញ...
បរទេស៖ លោក Elon Musk ជារដ្ឋមន្រ្តីក្រសួង ប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) បាននិយាយថា ក្រសួងហិរញ្ញវត្ថុ សហរដ្ឋអាមេរិកចំណាយជាង ១០០ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដល់បុគ្គល ដែលគ្មានលេខសន្តិសុខសង្គម (SSNs) ឬលេខអត្តសញ្ញាណបណ្តោះអាសន្ន ។ លោក Musk បានជំរុញឱ្យមានកំណែទម្រង់ជាបន្ទាន់ ដើម្បីដោះស្រាយការក្លែងបន្លំ និងអប្រសិទ្ធភាព នៅក្នុងប្រព័ន្ធទូទាត់។...
គែរ៖ ប្រទេសអេហ្ស៊ីប បានថ្កោលទោសការលើកឡើងនាពេលថ្មីៗនេះ ស្តីពីតំបន់ហ្គាហ្សា ដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក ដោយពណ៌នាពួកគេថាជា “ព័ត៌មានមិនពិត” ដោយចេតនា ដែលផ្ទុយនឹងកិច្ចខិតខំប្រឹងប្រែងរបស់អេហ្ស៊ីប។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News ដែលបានចាក់ផ្សាយកាលពីថ្ងៃសៅរ៍ លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា មូលហេតុដែលហ្គាហ្សា ត្រូវបានពិពណ៌នាថាជា...
នៅភ្នំពេញ មានអគារចាស់បែកបាក់ទ្រុឌទ្រោម ២១កន្លែង អាជ្ញាធរខេត្តតាកែវ គ្រោងសាងសង់ប្រាសាទកណ្ដាលផ្ទៃបឹងតាកែវ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ លោក ប៉ែន បូណា៖ សមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាល ប្រៀបបាននឹងពន្លឺព្រះអាទិត្យ បំភ្លឺភពដែនដី លោក សេង ឌីណា ៖ ពលរដ្ឋកាន់តែច្រើនដាក់ពាក្យ សុំកែតម្រូវអត្រានុកូលដ្ឋាន នៅតាមតុលាការ ឧត្តមសេនីយ៍ឯកជួន ណារិន្ទ ៖...
លោក Musk អំពាវនាវឲ្យមានការបិទដំណើរការ បណ្តាញសារព័ត៌មានមួយចំនួន ដែលមានការគាំទ្រដោយថវិការដ្ឋ ប្រទេសជប៉ុន បំបែកកំណត់ត្រាអតិរេកគណនីចរន្ត ១៩៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ លោក Donald Trump កាត់ជំនួយ ដែលផ្តល់ឱ្យជំរក សម្រាប់ជនភៀសខ្លួន នៅក្នុងប្រទេសថៃ រយៈពេល ២៦ឆ្នាំមកនេះ សហរដ្ឋអាមេរិក ចំណាយប្រាក់សរុប ២៥,៤ លានដុល្លារ...
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសស្វាគមន៍ចំពោះក្រុមហ៊ុមហ្វីលីពីន ចាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗ នៅប្រទេសកម្ពុជា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសស្វាគមន៍បែបនេះ នាឱកាសអនុញ្ញាតឱ្យ លោក Ramon S. Ang ប្រធាន និងជានាយកប្រតិបត្តិនៃសាជីវកម្ម San...
ភ្នំពេញ៖ កូនផ្សោតទើបកើតថ្មីមួយក្បាល មានអាយុប្រមាណ ២ថ្ងៃ ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាល ជលផលនិងអង្គការ WWF វេលាម៉ោង៣ និង២០នាទីរសៀល នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអន្លង់ជ្រោយបន្ទាយ ភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន ៨ ក្បាលផ្សេងទៀត។ នេះគឺជាកូនផ្សោតទី៣ ដែលបានកើតនៅដើមឆ្នាំ២០២៥នេះ។...
ភ្នំពេញ៖ លោកឧញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានស្នើឱ្យសមាជិកសមាគមទេសចរណ៍កម្ពុជាទាំងអស់ យកចិត្តទុកដាក់ដើម្បីទទួលភ្ញៀវទេសចរ និងជួយធ្វើការផ្សព្វផ្សាយ ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈប្រតិបត្តិករទេសចរណ៍ គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការកៀរគរភ្ញៀវទេសចរមកទស្សនាកម្ពុជា ។ ការស្នើសុំរបស់លោកឧញ៉ា ឆារស៍ វ៉ាន់ ខាងលើនេះ...