កាប៊ុល៖ ទីភ្នាក់ងារការពារជនភៀសខ្លួន នៃអង្គការសហប្រជាជាតិ ហៅកាត់ (UNHCR) បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ខ្លួននឹងចែកចាយសម្ភារៈសង្គ្រោះដែលផ្តល់ដោយប្រទេសចិនដល់ជនជាតិអាហ្វហ្គានីស្ថាន ដែលរងគ្រោះដោយជម្លោះជាង ១៧៥.០០០នាក់ នៅទូទាំងប្រទេស នៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ។ យោងតាម UNHCR សម្ភារៈជំនួយរួមមាន ឈុតផ្ទះបាយ ភួយ កំប៉ុង និងក្រណាត់ជ័រ នឹងត្រូវចែកចាយដល់គ្រួសារជាង ២៧.៥០០ ឬស្មើនឹងជាង...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភាកម្ពុជា នៅវេលាម៉ោង១៦.០០ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ (ម៉ោងនៅរដ្ឋធានីដូហា រដ្ឋកាតា) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិដូហា រដ្ឋធានីដូហា រដ្ឋកាតា ប្រកបដោយសុវត្តិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃនៅ រដ្ឋកាតា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ធ្នូ ឆ្នាំ២០២៤។ នៅអាកាសយានដ្ឋានអន្តរជាតិដូហា...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឱ្យដឹងថា ការបង្ហោះរូបភាពផ្សេងៗ លើបណ្តាញសង្គមប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ សាមីខ្លួនត្រូវ ពិចារណាឱ្យបានម៉ត់ចត់ពីសេចក្តីថ្លៃថ្នូរ និងកិត្តិយស របស់មន្ត្រីនគរបាលជាតិ។ តាមរយៈសេចក្ដីណែនាំរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ស ថេត...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារប្រឹក្សាយោបល់ វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប បានអញ្ជើញដឹកនាំបើកកិច្ចប្រជុំក្រុមការងារប្រឹក្សាយោបល់ វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប ដើម្បីពិភាក្សាជំរុញការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧។ កិច្ចប្រជុំ ដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ...
ភ្នំពេញ ៖ លោកឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឱ្យដឹងថា កូនដំរីឈ្មោល១ក្បាល ទំងន់២០០គីឡូក្រាម មានអាការៈហើមជើង ដែលមន្ត្រីឧទ្យានុរក្សដែនជម្រក សត្វព្រៃលំផាត់ប្រទះ ឃើញកាលពីល្ងាចថ្ងៃទី៨ ខែធ្នូឆ្នាំ២០២៤ ត្រូវដឹកយកមកព្យាបាលនៅសួនសត្វភ្នំតាម៉ៅ នាយប់នេះ ។ នេះបើតាមការចេញផ្សាយ របស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិ។ គិតមកដល់រសៀលថ្ងៃទី៩ខែធ្នូនេះ ស្ថានភាពសុខភាពកូនដំរីនោះ បានប្រសើរឡើងហើយ។ យ៉ាងណាក៏ដោយដើម្បីធានាបានសុខភាពល្អប្រសើរ ក្រុមមន្ត្រីជំនាញត្រូវបញ្ជូនកូនដំរីនេះទៅព្យាបាល...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរដែលមានលោក ថោង ខុន ជាប្រធាន។ លិខិតចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានាថ្ងៃ១១ កញ្ញា បានឲ្យដឹងថា ប្រធាន អនុប្រធាន និងសមាជិកសរុបទាំងអស់២៣រូប។ ដោយគណៈកម្មការនេះ មានភារកិច្ចរៀបចំក្រុមជំនុំស្រាវជ្រាវ ដើម្បីចងក្រងឯកសារនិងរៀបចំគម្ពីរអាថ៌កំបាំង យុទ្ធគុនដូនតាខ្មែរ ឲ្យមានការឯកភាពផ្ទៃក្នុងជាតិ ។ ក្នុងនោះសិក្សាស្រាវជ្រាវ...
ភ្នំពេញ ៖ សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅព្រឹកថ្ងៃ៩ ធ្នូនេះ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាបើកការដ្ឋានបុកគ្រឹះ សាងសង់អគារមន្ទីរពេទ្យ សាកលវិទ្យាល័យវិទ្យាសាស្រ្ត សុខាភិបាល ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សេចក្តីសុខចំរុងចម្រើន និងត្រៀមបើកការដា្ឋនសាងសង់ នៅថ្ងៃស្អែកនេះ ត្រូវនឹងថ្ងៃទី១០ ធ្នូ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ ៖ សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជានឹងអញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិ (បាក់ឌុប)និងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ សរុបចំនួន២ ២២៥នាក់ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ខាងមុខ។ នេះបើតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តីជម្រាបជូនមកលោករដ្ឋមន្រ្តីក្រសួងអប់រំ នាថ្ងៃ៤ ធ្នូ។ សូមបញ្ជាក់ថា ក្នុងសម័យប្រឡងបាក់ឌុប កាលពីថ្ងៃ៨-៩ធ្នូសិស្សទទួលបាននិទ្ទេស...
សៀមរាប៖ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤៖ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ខេត្តសៀមរាប ក្រសួងអប់រំ យុវជន និងកីឡា និងប្រតិភូសហភាពអឺរ៉ុប បានរៀបចំពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោង “ការ គាំទ្រ កំណែទម្រង់ ការ អប់រំ បច្ចេកទេសកម្រិត មធ្យមសិក្សា ទុតិយភូមិ នៅ កម្ពុជា”។ ...
ភ្នំពេញ ៖ តាមរយៈវីដេអូ ប្រមាណ ២១នាទី អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានពន្យល់អំពី កម្រិតទោសតាមច្បាប់ ចំពោះអ្នកលេងល្បែងស៊ីសងខុសច្បាប់ អ្នកបើកល្បែងស៊ីសងខុសច្បាប់ រួមទាំងអ្នកកាងល្បែងស៊ីសងខុសច្បាប់។ លោកបណ្ឌិត បានមានប្រសាសន៍ថា តាមច្បាប់ស្តីពីការ បង្ក្រាបល្បែង ឆ្នាំ១៩៩៦ មាត្រា៤ បានចែងថា ជនណាលេង...
ភ្នំពេញ ៖ បណ្តាក្រុមសហជីពធំៗនៅកម្ពុជា បានលើកឡើងថា ការចូលរួមផ្ទាល់របស់លោក ហេង សួរ រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦ ក្រោមប្រធានបទ “សិទ្ធិសេរីភាពសហជីព សមាគម និងប្រព័ន្ធគាំពារសង្គម” ដែលរៀបចំឡើងដោយសហជីព ជាសក្ខីភាពបង្ហាញ ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិបងប្អូនកម្មករនិយោជិត និងរក្សាឱ្យបាន នូវសុដុមនីយកម្មនៅក្នុង...
ខេត្តកណ្តាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានអំពាវនាវដល់ម្ចាស់អាជីវកម្មអចលនវត្ថុ និងបញ្ចាំ ទូទាំងខេត្តកណ្ដាល អញ្ជើញមកធ្វើច្បាប់អាជីវកម្ម ដោយស្ម័គ្រចិត្ត ឲ្យបានមុនដំណាច់ខែកុម្ភៈ ឆ្នាំ២០២៥ បើផុតកាលកំណត់ នោះស្មើនឹងបទល្មើស ហើយអាជ្ញាធរពាក់ព័ន្ធ និងនគរបាលយុត្តិធម៌នឹងសហការគ្នា ដើម្បីធ្វើការផាកពិន័យ ទៅតាមវិធានការរដ្ឋបាល វិធានការច្បាប់ រឺបិទមិនឲ្យប្រកបអាជីវកម្មតទៅទៀត។ ការអំពាវនាវនេះ...
ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាធិបតីបើកវគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកទេសក្នុងការប្រើប្រាស់ប្រព័ន្ធបណ្តាញផ្សព្វផ្សាយសង្គមក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។ ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី ជាថ្នាក់ដឹកនាំក្រសួង មន្ត្រីថា្នក់ជាតិ និងក្រោមជាតិរបស់ក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្ត ជាច្រើនរូបផងដែរ។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងការផ្សព្វផ្សាយឱ្យមានប្រសិទ្ធភាព នៅលើបណ្តាញសង្គម តាមរយៈបច្ចេកទេសនៃការសរសរអត្ថបទ...
តេអេរ៉ង់៖ អ៊ីរ៉ង់បានឲ្យដឹងថា ខ្លួនជឿថា ប្រជាជនស៊ីរី គួរតែមានសិទ្ធិតែមួយគត់ក្នុងការកំណត់អនាគតរបស់ពួកគេ ដោយមិនមានការជ្រៀតជ្រែកពីបរទេស ឬការដាក់ទណ្ឌកម្ម ណាមួយឡើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍន៍ចុងក្រោយបង្អស់នៅក្នុងប្រទេសស៊ីរី រួមទាំងការដួលរលំ នៃរដ្ឋាភិបាលរបស់ប្រធានាធិបតី បាសា អាល់អាសាដ ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការកំណត់អនាគត របស់ប្រទេសស៊ីរី និងការសម្រេចចិត្តអំពីជោគវាសនារបស់ខ្លួន គឺជាការទទួលខុសត្រូវរបស់ប្រជាជនស៊ីរីតែមួយគត់...
វ៉ាស៊ីនតោន៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន នៅក្នុងសុន្ទរកថាពីសេតវិមាន ដោយបានដាក់ចេញ នូវគោលនយោបាយ បីយ៉ាងឆ្ពោះទៅមុខ ខណៈដែលកងកម្លាំង ប្រឆាំងនៅក្នុងប្រទេសស៊ីរី បានដណ្តើមកាន់ កាប់រដ្ឋធានីដាម៉ាស់ ដោយព្រមានប្រឆាំងនឹងការគំរាមកំហែង ណាមួយរបស់ពួកជ្រុលនិយម។ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា លោក បាសា អាល់អាសាដ បានចាកចេញពីប្រទេសស៊ីរី ហើយបានលាលែងពីតំណែងជាប្រធានាធិបតី...
ភ្នំពេញ ៖ រយៈពេល៤ថ្ងៃគិតចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ក្រោមកិច្ចសហការជាមួយមន្ទីរពេទ្យសរសៃ ឈាមបេះដូង Fuwai នៃខេត្តយូណាន ប្រទេសចិន(Fuwai Cardiovascular Hospital of Yunnan Province) ក្រុមគ្រូពេទ្យកម្ពុជា-ចិន បានជួយវះកាត់និងព្យាបាលជំងឺ ជូនដល់កុមារកម្ពុជា ចំនួន៤រូប ដែលមានជំងឺបេះដូង...
កាលពីឆ្នាំ ២០១៤ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានលើកឡើង យ៉ាងជាក់លាក់ ក្នុងកិច្ចប្រជុំអំពីកិច្ចការ បរទេសរបស់មជ្ឈិមចិនថា ក្តីសុបិនចិនគឺជាក្តីសុបិន ដែលប្រកបដោយសន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ អ្វីដែលយើងស្វែងរកនោះគឺ សុខុមាលភាពនិងផល ប្រយោជន៍ របស់ប្រជាជនចិន ហើយក៏ជាសុខុមាលភាព និងផលប្រយោជន៍រួម របស់ប្រជាជន...
ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Heilongjiang Province Maiku Information Technology Co., Ltd. នៃប្រទេសចិន បានធ្វើបទបង្ហាញ លើកម្មវិធីព័ត៌មានវិទ្យា គ្រប់គ្រងទេសចរណ៍ទំនើប និងជាបច្ចេកវិទ្យាចុងក្រោយ បូកបញ្ចូលគ្នារវាងប ញ្ញាសប្បនិមិត្ត (AI) ទិន្ន័យដ៏ច្រើន (Big Data) និងរូបភាពថតពីផ្កាយរណប ហៅថា...
សេអ៊ូល៖ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា ការគ្រប់គ្រងកងកម្លាំងយោធា របស់ប្រទេសបច្ចុប្បន្ន ស្ថិតនៅជាមួយប្រធានាធិបតី លោក Yoon Suk-yeol នេះបើតាមទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់បានរាយការណ៍។ កនាំគណបក្សកាន់អំណាច បានឲ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol នឹងមិនចូលរួមក្នុងការងារ រដ្ឋាភិបាលមុនការលាលែងពីតំណែង ដែលជិតមកដល់របស់លោកនោះទេ មួយថ្ងៃបន្ទាប់ពីការប៉ុនប៉ងដឹក នាំដោយក្រុមប្រឆាំង ដើម្បីចោទប្រកាន់លោក...
សេអ៊ូល៖ ប៉ូលីសបានឲ្យដឹងថា ពួកគេនឹងពិចារណា ដាក់បម្រាមធ្វើដំណើរ លើប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ដើម្បីស៊ើបអង្កេតលោកជុំវិញ ការចោទប្រកាន់ទាក់ទងនឹងការប្រកាសច្បាប់ អាជ្ញាសឹករយៈពេលខ្លីរបស់លោក កាលពីសប្តាហ៍មុន នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានយុនហាប់។ ប៉ូលីសក៏មិនបានច្រានចោល ការសាកសួរលោក Yoon ដោយផ្ទាល់ដែរ។ លោក Woo Jong-soo...
ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមកិច្ចសហការជាមួយការិយាល័យប្រចាំតំបន់នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការតំបន់ (RCARO) និងការិយាល័យសន្តិសុខវិទ្យុសកម្មរបស់ក្រសួងថាមពលសហរដ្ឋអាមេរិក បានរៀបចំសិក្ខាសាលាបង្កើនការយល់ដឹង និងការប្រើប្រាស់បរិក្ខារប្រព្រឹត្តកម្មវិទ្យុសកម្មពហុបំណងដោយបច្ចេកវិទ្យា E-beam និង X-ray នៅកម្ពុជា។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោក ហែម វណ្ណឌី...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា អ្នកនិពន្ធជាទូតវប្បធម៌ និងសន្តិភាព ខណៈរាជរដ្ឋាភិបាល បន្តលើកកម្ពស់វិស័យតែងនិពន្ធ ហើយវិស័យនេះជាសសរស្តម្ភនៃសង្គមវប្បធម៌ផងដែរ។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នាឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទទួលជួបប្រតិភូសមាគមអ្នកនិពន្ធខ្មែរ...
ភ្នំពេញ៖ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីសន្និសីទស្តីពី“កិច្ចសហប្រតិបត្តិការចិន-អាស៊ានលើការអភិវឌ្ឍ និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (Al) នៅសាលប្រជុំ C អគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី (គ.រ.ម.)។ ព្រឹត្តិការណ៍នេះរៀបចំ ដោយទីស្តីការគណៈរដ្ឋមន្ត្រីសហការរៀបចំដោយ ក្រុមប្រឹក្សាសេដ្ឋកិច្ច...
តូក្យូ៖ មន្រ្តីរដ្ឋាភិបាលជប៉ុន បានសម្ដែងការព្រួយបារម្ភថា ភាពចលាចលនយោបាយដែលកំពុងបន្តនៅក្នុងប្រទេសកូរ៉េខាងត្បូង អាចបង្អាក់ការកែលម្អទំនាក់ទំនងរវាងប្រទេសទាំងពីរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ប្រភពក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol អាចមានការជាប់គាំង ទោះបីជាលោក បានរួចផុតពីការចោទប្រកាន់លើការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក ដែលបង្កឱ្យមានការថ្កោលទោសពីសមាជិកសភា និងសាធារណជនក៏ដោយ។ សំណើនេះត្រូវបានលុបចោលដោយសារតែខ្វះចំនួនអ្នកបោះឆ្នោត ដែលត្រូវការនៅក្នុងសភា។ ប្រភពបានឲ្យដឹងថា “យើងអាចត្រលប់ទៅថ្ងៃដែលទំនាក់ទំនងទ្វេភាគីកាន់តែអាក្រក់ទៅៗ” ។ ប្រភពពីជប៉ុនបានឲ្យដឹងថា...
សេអ៊ូល៖ មេដឹកនាំគណបក្សកាន់អំណាចបានឲ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol នឹងមិនចូលរួមក្នុងការងាររដ្ឋាភិបាលមុនការលាលែងពីតំណែងដែលជិតមកដល់របស់លោកនោះទេ មួយថ្ងៃបន្ទាប់ពីការប៉ុនប៉ងដឹកនាំដោយក្រុមប្រឆាំង ដើម្បីចោទប្រកាន់លោក ចំពោះការប្រកាសច្បាប់អាជ្ញាសឹករបស់លោក ដែលបានបរាជ័យកាលពីដើមសប្ដាហ៍មុ។ មេដឹកនាំគណបក្សអំណាចប្រជាជន លោក Han Dong Hoon បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សូម្បីតែមុនពេលលោកលាលែងពីតំណែងក៏ដោយ ក៏ប្រធានាធិបតី នឹងមិនជាប់ពាក់ព័ន្ធក្នុងកិច្ចការរដ្ឋ រួមទាំងការទូតផងដែរ” ។...
បរទេស៖យោងតាមព័ត៌មានដែលទទួលបានដោយ RT បានឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងបង្កើនការដាក់ពង្រាយទាំងមីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយខ្លី ហើយក៏មានទាំងអាវុធប្រភេទល្បឿនលឿនជាងសំលេងនៅក្នុងទ្វីបអឺរ៉ុប និងអាស៊ីផងដែរ។ គួរឲ្យដឹងដែរថាគេសង្កេតឃើញការផលិត និងការដាក់ពង្រាយប្រព័ន្ធអាវុធទាំងនេះនៅក្នុងប្រទេសអាមេរិកត្រូវបានគេរាយការណ៍ថាកំពុងកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដូចគ្នាដែរ។ ក្នុងចំណោមអាវុធសំខាន់ៗទាំងនោះគេសង្កេតឃើញមានប្រព័ន្ធរ៉ូក្កែតDark Typhoon ដែលនឹងអាចបាញ់មីស៊ីល Standard-6 ដែលមានរយៈចម្ងាយ៥០០គីឡូម៉ែត្រ និងមីស៊ីល Tomahawkបាញ់ក្នុងចំងាយ២,៤០០គីឡូម៉ែត្រ ក៏ដូចជាមីស៊ីលដែលមានល្បឿនលឿនជាងសំឡេងផងដែរ។ រំលឹកឡើងវិញដែរថាក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល របស់អង្គការណាតូកាលពីខែកក្កដាកន្លងទៅនេះ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៊ែរឡាំងបានប្រកាសថា Dark...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយថា អនាគតនៃប្រទេសស៊ីរីគួរតែត្រូវបានកំណត់ដោយប្រជាជនរបស់ ខ្លួនដោយគ្មានការជ្រៀតជ្រែកពីបរទេស ហើយបានសម្តែងក្តីសង្ឃឹមថាទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបន្តទៅមុខទៀត។ កាលពីថ្ងៃអាទិត្យ ក្រុមជីហាដបានចូលកាន់កាប់រដ្ឋធានីដាម៉ាសរបស់ស៊ីរីជាស្ថាពរ ដោយបញ្ចប់ការគ្រប់គ្រងរយៈពេល ២៤ ឆ្នាំរបស់ប្រធានាធិបតី Bashar Assad។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ទីក្រុងតេហរ៉ង់បានរំលឹកឡើងវិញនូវការគាំទ្ររបស់ខ្លួនចំពោះកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដោយផ្អែកលើដំណោះស្រាយ ២២៥៤របស់អង្គការសហប្រជាជាតិ ដើម្បីជំរុញដំណើរការនយោបាយនៅក្នុងប្រទេសស៊ីរី។ក្រុមមន្ត្រីបានអំពាវនាវឱ្យបញ្ចប់ជម្លោះយោធា អំពើភេរវកម្មឱ្យឆាប់ត្រូវបានរារាំង និងការពិភាក្សាដើម្បីចាប់ផ្តើមពាក់ព័ន្ធនឹងគ្រប់ផ្នែកទាំងអស់នៃសង្គមស៊ីរីដើម្បីបង្កើតរដ្ឋាភិបាលមួយ។ ក្នុងនោះផងដែរប្រទេសអ៊ីរ៉ង់ក៏បានជំរុញឱ្យធានាសុវត្ថិភាពរបស់ប្រជាពលរដ្ឋទាំងអស់ និងការពារទីតាំងសាសនា...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពីការកំណត់លេខកូដសម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិនៃកម្ពុជា ។ ការកំណត់នេះ ត្រូវបានរៀបចំតាមគោលការណ៍និងទម្រង់ ដូចខាងក្រោម៖ រាជធានី ខេត្ត ត្រូវមានលេខកូដសម្គាល់ ២ខ្ទង់ , ក្រុង ស្រុក...
ឥស្លាម៉ាបាដ ៖ កាលពីថ្ងៃសៅរ៍ យោធាបានឲ្យដឹង ភេរវករ២២នាក់ និងសមាជិកសន្តិសុខចំនួន៦នាក់ ត្រូវបានសម្លាប់នៅ ក្នុងប្រតិបត្តិការ យោធាដាច់ដោយឡែកពីគ្នា នៅក្នុងប្រទេសប៉ាគីស្ថាន ។កងកម្លាំងសន្តិសុខ បានធ្វើប្រតិបត្តិការ នៅក្នុងស្រុកផ្សេងៗ នៃខេត្ត Khyber Pakhtunkhwa ស្ថិតនៅភាគពាយព្យ នៃទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម ហៅកាត់ (ISPR) ដែលជាក្រុមរបស់ប្រព័ន្ធផ្សព្វផ្សាយ របស់យោធាប៉ាគីស្ថាន...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បានលើកឡើងថា ប្រជាជនកម្ពុជាតែងតែចងចាំ និងថ្លែងអំណរគុណ ចំពោះជំនួយ និងការគាំទ្ររបស់ប្រទេសជប៉ុន និងប្រជាជនជប៉ុន ក្នុងការកសាងអភិវឌ្ឍប្រទេស ក្រោយទទួលបានសុខសន្តិភាពពេញលេញ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាស លោករដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ទេសចរណ៍ជប៉ុន លើកទី៦ (The 6th Japan...