ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្តឥតងាករេ របស់កម្ពុជា ក្នុងការប្រែក្លាយព្រំដែនកម្ពុជា-ថៃ ទៅជាតំបន់សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដោយគោរពពេញលេញនូវច្បាប់អន្តរជាតិ ព្រមទាំងគោលការណ៍ និងស្មារតីអាស៊ាន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស។ នាឱកាសអញ្ជើញ ធ្វើបទបង្ហាញ ជូនអង្គទូតបរទេស...
ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា បានឲ្យដឹងថា ការងារដោះមីនមនុស្សធម៌ នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ត្រូវស្ថិតក្រោម សមត្ថកិច្ច និងយន្តការក្រុមការងារ សម្របសម្រួលចម្រុះកម្ពុជា-ថៃ (JCTF) និងមិនអនុញ្ញាត ឱ្យធ្វើប្រតិបត្តិការដោះមីនមនុស្សធម៌ ដោយឯកតោភាគីឡើយ ។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ...
បរទេស ៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិក នៅថ្ងៃសុក្របានបដិសេធសេចក្តីព្រាងច្បាប់ ដែលនឹងបន្តបើកប្រាក់ខែ សម្រាប់កម្មករសហព័ន្ធរាប់រយរាប់ពាន់នាក់ ក្នុងអំឡុងពេលបិទទ្វារ រដ្ឋាភិបាលយូរបំផុត ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ខណៈដែលពួកអ្នកប្រជាធិបតេយ្យ និងអ្នកសាធារណរដ្ឋ នៅតែមានការខ្វែងគំនិតគ្នា អំពីរបៀបបើករដ្ឋាភិបាលឡើងវិញ។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា វិធានការនេះទទួលបានសំឡេងគាំទ្រ ៥៣ ទល់នឹង ៤៣...
ភ្នំពេញ៖ លោក ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និងជាប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន តែងយកចិត្តទុកដាក់បំផុត ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-កម្ពុជា និងត្រៀមខ្លួនជាស្រេចធ្វើ ការជាមួយ សម្តេច ដើម្បីធ្វើឱ្យមានវឌ្ឍនភាព កាន់តែធំធេងជាងនេះទៀត នៅក្នុងការជំរុញការកសាង សហគមន៍វាសនារួមចិន-កម្ពុជា គ្រប់រដូវកាល នាយុគសម័យថ្មី សំដៅរួមចំណែកលើក កម្ពស់ការធ្វើទំនើប កម្មរបស់ប្រទេសយើងទាំងពីរ...
ហៃណាន ៖ កងទ័ពជើងទឹកចិន បាន សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវនាវាផ្ទុកយន្តហោះចម្បាំងទី៣ ដែលមានឈ្មោះថា Fujian ក្រោមវត្តមានរបស់ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ។ យោងតាមការចុះផ្សាយរបស់ CCTV នាវា ផ្ទុកយន្តហោះចម្បាំង Fujian ដើរដោយប្រព័ន្ធម៉ាស៊ីនសាមញ្ញ មិនមែនដោយរ៉េអាក់ទ័រនុយក្លេអ៊ែរឡើយ ។...
ភ្នំពេញ៖ លោក ស៊ី ជិនពីង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ញើរសារលិខិតថ្លែងអំណរគុណរបស់ ជូន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលសម្តេចតេជោ ប្រធានព្រឹទ្ធសភា បានជូនលោក ស៊ី ជិនពីង នូវលិខិតអបអរសាទរ...
បរទេស ៖ មន្ត្រីអាមេរិកម្នាក់ បាននិយាយកាលពីថ្ងៃសុក្រថា កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានរៀបចំផែនការធ្វើឃាតឯកអគ្គរដ្ឋទូត អ៊ីស្រាអែល ប្រចាំប្រទេសម៉ិកស៊ិកចាប់តាំងពីចុងឆ្នាំមុន ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងនេះ ត្រូវបានទប់ស្កាត់ ហើយមិនមានការគំរាមកំហែងបច្ចុប្បន្ននោះទេ។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា រដ្ឋាភិបាលម៉ិកស៊ិក បាននិយាយនៅពេលក្រោយនៃថ្ងៃនោះថា ខ្លួនមិនមានព័ត៌មានទាក់ទង នឹងការវាយប្រហារដែលត្រូវបានចោទប្រកាន់ប្រឆាំង នឹងឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំប្រទេសម៉ិកស៊ិកនោះទេ។ចំណែកមន្ត្រីអាមេរិករូបនេះ...
បរទេស ៖ លោក Sean Duffy រដ្ឋមន្ត្រីក្រសួង ដឹកជញ្ជូនសហរដ្ឋអាមេរិក បានព្រមានកាលពីថ្ងៃសុក្រថា លោកអាចបង្ខំឱ្យក្រុមហ៊ុន អាកាសចរណ៍កាត់បន្ថយជើង ហោះហើរ រហូតដល់ 20% ប្រសិនបើការបិទទ្វាររបស់រដ្ឋាភិបាលមិនបានបញ្ចប់នោះទេ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ សហរដ្ឋអាមេរិកនៅថ្ងៃសុក្របានប្រញាប់ប្រញាល់ ធ្វើការកាត់បន្ថយដែលមិនធ្លាប់មានពីមុនមក ដែលដាក់ដោយរដ្ឋាភិបាល។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ជំនួបជាមួយលោក Vladimir Putin នៅតែអាចធ្វើទៅបាន នេះបើយោងតាមប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃសុក្រ ដោយបន្ថែមថា លោកនៅតែចង់រៀបចំកិច្ចប្រជុំកំពូលជាមួយមេដឹកនាំរុស្ស៊ីនៅទីក្រុង Budapest ។ លោក Trump បានប្រកាសហើយបន្ទាប់ មកបានលុបចោលកិច្ចប្រជុំ ដែលបានស្នើឡើងជាមួយលោកPutin...
ភ្នំពេញ : នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិការ ឆ្នាំ២០២៥នេះ លោក នេត ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ចើញចុះពិនិត្យការងារ ជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការ នៃអគ្គនាយកដ្ឋានទូរទស្សន៏ជាតិ និង វិទ្យុជាតិ លើការរៀបចំបច្ចេកទេសសម្រាប់ការផ្សាយផ្ទាល់ ទិវាបុណ្យជាតិ ៩ វិច្ឆិការ ។ ទាំងទូរទស្សន៏ និង វិទ្យុ...
បរទេស÷ ទឹកជំនន់នៅតែបន្តជន់លិចផ្ទះសម្បែង និងផ្សារនានាក្នុងខេត្ត អាងថង ប្រទេសថៃ ដោយអាជ្ញាធរបានប្រើប្រាស់ទំនប់ដី ដើម្បីគ្រប់គ្រងលំហូរទន្លេចៅព្រះយ៉ា។ មន្ទីរពេទ្យ និងអ្នកស្រុកកំពុងមានការប្រុងប្រយ័ត្នខ្ពស់។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា ស្ថានភាពទឹកជំនន់នៅក្នុងខេត្តអាងថងនៅតែមានសារៈសំខាន់ ខណៈដែលមន្ត្រីកំពុងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងការការពារប្រឆាំងនឹងការកើនឡើងនៃទឹកទន្លេចៅព្រះយ៉ា ដែលបានហូរចូលតំបន់ជាច្រើន រួមទាំងផ្សារប៉ាម៉ុក...
កំពង់ចាម ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយថ្នាក់ដឹកនាំជាច្រើនទៀត បានអញ្ជើញប្រគល់ពានរង្វាន់ សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី...
ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិការ ឆ្នាំ២០២៥នេះ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក វី សំណាង អភិបាល នៃគណ:អភិបាលខេត្តតាកែវ រួមទាំងមន្ត្រីសាលាខេត្ត បានអញ្ចើញចូលរួមផ្តល់ស្រូវពូជ ចំនួន ២៩ ៩០០គីឡូក្រាម ចែកជូនប្រជាពលរដ្ឋ...
បរទេស: ក្រសួងឧតុនិយមរបស់ថៃ ព្រមានអំពីព្យុះត្រូពិច Kalmaegi ដែលធ្វើដំណើរចូលទៅក្នុងតំបន់ភាគឦសាន តំបន់កណ្តាលខាងលើ និងតំបន់ភាគខាងជើង ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងទៅខ្លាំងខ្លាំងនៅក្នុងខេត្តចំនួន 24 ក្នុងប្រទេសថៃ ដែលប្រឈមនឹងទឹកជំនន់ភ្លាមៗ ទឹកហូរច្រោះ និងរលកសមុទ្រខ្ពស់។ សារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីប្រឹក្សាសេដ្ឋកិច្ចសេតវិមាន លោក Kevin Hassett បានព្រមានថា ការបិទរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកកំពុងធ្វើឱ្យខូចខាតសេដ្ឋកិច្ច កាន់តែអាក្រក់ ជាងការប៉ាន់ស្មាន ហើយអាចកាត់បន្ថយកំណើន GDP នៅពាក់កណ្តាលត្រីមាសទី៤។ លោកបានប្រាប់ Fox Business ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃសុក្រថា ការបិទរយៈពេល៣៨ថ្ងៃ ដែលជារយៈពេលវែងបំផុតក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក កំពុងធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ សណ្ឋាគារ...
ស្ថានទូតអូស្ត្រាលី និងក្រុមហ៊ុន គីរីរម្យ ហ្វ៊ូដ ប្រដាក់សិន (ខេ.អេហ្វ.ភី) បានសម្រេចនូវជោគជ័យនៃភាពជាដៃគូពាណិជ្ជកម្មថ្មីមួយ ជាមួយនឹងការនាំចេញដំណាប់ស្វាយស្ងួតកម្ពុជាទៅកាន់ប្រទេសអូស្ត្រាលី។ នេះ គឺជាការនាំចេញលើកដំបូងក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មរយៈពេលវែង (២០២៤-២០៣០) រវាងក្រុមហ៊ុន ខេ.អេហ្វ.ភី និងតំណាងចែកចាយលក់ដុំដ៏ធំមួយដែលមានទីតាំងនៅក្នុងប្រទេសអូស្ត្រាលី ដែលកិច្ចព្រមព្រៀងនេះជួយត្រួសត្រាយផ្លូវសម្រាប់ការផ្គត់ផ្គង់ស្វាយស្ងួតកម្ពុជា ទៅកាន់ហាងទំនិញល្បីៗនៅទូទាំងប្រទេសអូស្ត្រាលី។ លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ «ភាពជាដៃគូនៃការនាំចេញនេះ...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញដឹកនាំការធ្វើបទបង្ហាញស្តីពីការ វិវត្តថ្មីៗនៃបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ជូនសមាជិកអង្គទូតបរទេសចំនួន ៣៩ រូប ដែលមាននិវេសនដ្ឋាននៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ វិច្ឆិកានេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា បានបញ្ជាក់សាជាថ្មីផងដែរថា ការដោះមីនមនុស្សធម៌ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោករវាងប្រទេសទាំងពីរ និងត្រូវធ្វើឡើងនៅតំបន់ព្រំដែនអាទិភាពដែលមានការឯកភាពដោយភាគីទាំងពីរ ស្របតាមនិយាមប្រតិបត្តិ (SOP) ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ...
ភ្នំពេញ ៖ ដើម្បីអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងប្រមូលផល ក្នុងខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០២៥ និងដើមឆ្នាំ ២០២៦ ខាងមុខនេះ រាជរដ្ឋាភិបាល បានសម្រេចបញ្ចេញមូលនិធិចំនួន៤០ លានដុល្លារអាម៉េរិកបន្ថែមទៀត។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ARDB បានគូសបញ្ជាក់ថា ក្នុងរដូវកាលប្រមូលផលស្រូវជាបន្តបន្ទាប់មកនេះ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ការិយាល័យរដ្ឋអាជ្ញានៃ រដ្ឋាភិបាលទីក្រុងអ៊ីស្តង់ប៊ុល បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងមន្ត្រីជាន់ខ្ពស់ចំនួន ៣៦នាក់ផ្សេងទៀត ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅក្នុងតំបន់ហ្គាហ្សា។ ប្រទេសអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការយោធារបស់ខ្លួនជាការឆ្លើយតបទៅនឹងការវាយឆ្មក់ដឹកនាំដោយក្រុមហាម៉ាស់កាលពីថ្ងៃទី៧ខែតុលា ឆ្នាំ២០២៣ដែលបានសម្លាប់មនុស្សប្រហែល ១២០០នាក់។ ចាប់តាំងពីពេលនោះមក ការវាយប្រហារសងសឹក និងប្រតិបត្តិការជើងគោកបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង៦៨០០០នាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលរបស់ហ្គាហ្សា។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ចក្រភពអង់គ្លេសបានប្រកាសដកទណ្ឌកម្មលើប្រធានាធិបតីស៊ីរី Ahmad al-Sharaa បន្ទាប់ពីការសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ដកគាត់ចេញពីបញ្ជីភេរវកររបស់ខ្លួន។ប្រភពដដែលបានសរសេរទៀតថា ការសម្រេចចិត្តនេះកើតឡើងមុនដំណើរទស្សនកិច្ច ដែលបានគ្រោងទុករបស់ al-Sharaa ទៅកាន់សហរដ្ឋអាមេរិក។ ការិយាល័យអនុវត្តទណ្ឌកម្មហិរញ្ញវត្ថុ (OFSI)របស់អង់គ្លេស បានចេញផ្សាយសេចក្តីជូនដំណឹងផ្លូវការមួយកាលពីថ្ងៃសុក្រ ដោយបញ្ជាក់ថា លោក al-Sharaa ក៏ដូចជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Anas Khattab ត្រូវបានដកចេញពីបញ្ជីខ្មៅរបស់ខ្លួន...
យេរូសាឡឹម៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ អ៊ីស្រាអែល លោក Israel Katz បានឧ្យដឹងថា លោកបានបញ្ជាឱ្យកងកម្លាំង ការពារជាតិអ៊ីស្រាអែល (IDF) ប្រកាសតំបន់ តាមបណ្តោយព្រំដែនអ៊ីស្រាអែល-អេហ្ស៊ីបជាតំបន់យោធាបិទ ដើម្បីបញ្ឈប់ការ គំរាមកំហែងកាន់តែខ្លាំងឡើងពីការ រត់ពន្ធអាវុធយន្ដហោះដ្រូន ។ លោក Katz ថ្លែងបន្ទាប់ពីកិច្ចប្រជុំស្តីពីការ គំរាមកំហែងដោយយន្តហោះ គ្មានមនុស្សបើកនៅក្រសួងការពារជាតិ បានឧ្យដឹងថា...
ដាម៉ាស់ ៖ យោងតាមរបាយការណ៍មួយ ដែលចេញផ្សាយដោយអង្គការឃ្លាំមើល សិទ្ធិមនុស្សស៊ីរីបានឧ្យដឹងថា សហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថា កំពុងស្វែងរកការពង្រីកវត្តមានយោធា របស់ខ្លួននៅក្នុងតំបន់វាលខ្សាច់កណ្តាល របស់ប្រទេសស៊ីរី ដោយការគ្រប់គ្រងអាកាសយានដ្ឋានជាច្រើន និងបង្កើតមូលដ្ឋានថ្មី ក្រោមការត្រួតពិនិត្យ ពេញលេញរបស់អាមេរិក។ របាយការណ៍នេះបានឧ្យដឹងថា ចលនានេះគឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ដ៏ទូលំទូលាយរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីពង្រឹងមូលដ្ឋានយោធា របស់ខ្លួននៅក្នុងវាលខ្សាច់ស៊ីរី ដែលត្រូវបានគេស្គាល់ថាជា Badiya...
រដ្ឋមន្ត្រីព័ត៌មាន ៖ មិនត្រូវសម្ភាសយកមកផ្សព្វផ្សាយសាធារណៈ ចំពោះជនមានវិល្លាសស្មារតី ស្រវឹងស្រា និងជនសង្ស័យប្រើគ្រឿងញៀន ៣ថ្ងៃបុណ្យអុំទូក មានមនុស្សស្លាប់ ១៣នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍! ក្រុមការងារកម្ពុជា-ថៃ ប្រគល់ភារកិច្ចឱ្យក្រុមការងារ កំចាត់មីនទាំងពីរ ពិនិត្យក្នុងតំបន់អាទិភាព ផ្ទះមួយខ្នង ត្រូវបានប្រគល់ ជូនគ្រួសារវីរកងទ័ពពលី ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ រដ្ឋមន្រ្តីសុខាភិបាល ៖ សេវាសុខាភិបាលប្រកបដោយគុណភាព ទោះនៅលើកោះឆ្ងាយដាច់ស្រយាលយ៉ាងណាក៏ដោយ...
ភ្នំពេញ ៖ យ៉ាងហោចណាស់មានជនសង្ស័យ ចំនួន ៦៥៨នាក់ ភាគច្រើនជាជនបរទេស ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរទីតាំងចំនួន២កន្លែង ពាក់ព័ន្ធករណីសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ថ្លែងឱ្យដឹង នាល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។...
កម្ពុជា, ខែវិច្ឆិកា ឆ្នាំ២០២៥ — vivo បាននាំមកនូវ V60 Lite ដែលឥឡូវនេះបានបើកឱ្យបញ្ជាទិញជាមុន។ V60 Liteបានមកជាមួយ ជម្រើសពណ៌ Pop Pink, Titanium Blue និង Elegant Black ដែលត្រូវបានរចនាឡើងសម្រាប់បទពិសោធន៍កម្សាន្តដ៏រលូនជាមួយអេក្រង់ AMOLED ទំហំ...
On November 5, US Supreme Court justices expressed skepticism about the legality of aggressive tariffs imposed by President Donald Trump against most...
អេហ្ស៊ីប និងកាតា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង តម្លៃ ២៩.៧ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍឆ្នេរសមុទ្រមេឌីទែរ៉ាណេ យូធូបចាប់ផ្តើមលុបចោលវិដេអូរាប់រយ ដែលពាក់ព័ន្ធទៅនឹងការចោទប្រកាន់ទៅលើអ៊ីស្រាអែល នៃបទឧក្រិដ្ឋកម្មសង្គ្រាម ក្រុមហ៊ុនអ្នកផលិតអាវុធអាល្លឺម៉ង់ មើលឃើញកំណើនការលក់និងប្រាក់ចំណេញកើនឡើងខ្លាំង មហាក្សត្រថៃ នឹងយាងទៅទស្សនកិច្ចផ្លូវរដ្ឋ ជាលើកដំបូងរយ:ពេល៥ថ្ងៃ នៅប្រទេសចិន American Dream មិនបានរលាយ បាត់ទាំងស្រុងនោះទេ ហើយអាមេរិក នៅតែជាកន្លែង ដែលមានស្តង់ដារ...
ភ្នំពេញ៖ សៀវភៅមគ្គុទេសក៍ ដ៏ល្បីល្បាញរបស់ពិភពលោក Lonely Planet បានចាត់ចំណាត់ថ្នាក់ខេត្តសៀមរាប ជាគោលដៅទេសចរណ៍កំពូល ដែលត្រូវមកទស្សនាក្នុងឆ្នាំ២០២៦ ។ នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងឡុងដ៏...
ភ្នំពេញ៖ ព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងវេទិកាជំនួបក្រុមបញ្ញាញាណនិងព័ត៌មានរវាងប្រទេសយើងទាំងពីរ កម្ពុជា-ចិន ក្រោមកិច្ចសហការរៀបចំរវាងសមាគមការទូតសាធារណៈរបស់ប្រទេសចិន និង រាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងជាវាគ្មិនក្នុងវេទិកានេះបានថ្លែងសុន្ទរកថាគន្លឹះស្តីពី «សុខដុមនីយកម្មរួមគ្នា៖ តភ្ជាប់កាន់តែស៊ីជម្រៅទៅវិញទៅមក លើកកម្ពស់ស្ថិរភាពក្នុងតំបន់ និង ការអភិវឌ្ឍសកលប្រកបដោយចីរភាព»។ លោកបណ្ឌិត ជា មុនីឫទ្ធិ...
រ៉ាម៉ាឡា៖ មន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីនម្នាក់បានឧ្យដឹងថា កម្លាំងអន្តរជាតិណាមួយដែលគ្រោងនឹងដាក់ពង្រាយនៅតំបន់ហ្គាហ្សាមិនគួរបម្រើជាការជំនួសកម្លាំងសន្តិសុខប៉ាឡេស្ទីននោះទេ។ លោក Azzam al-Ahmed សមាជិកគណៈកម្មាធិការប្រតិបត្តិអង្គការរំដោះប៉ាឡេស្ទីន បានប្រាប់ស៊ីនហួថា “ជំហររបស់ប៉ាឡេស្ទីនគឺច្បាស់លាស់។ កម្លាំងអន្តរជាតិណាមួយគួរតែត្រូវបានបង្កើតឡើងក្រោមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងសម្របសម្រួលជាមួយអាជ្ញាធរប៉ាឡេស្ទីន ជាជាងការជំនួស ឬទទួលយកតួនាទីរបស់កម្លាំងសន្តិសុខប៉ាឡេស្ទីន”។ លោកបានលេីកឡេីងថា ការយោគយល់គ្នាថ្មីៗដែលបានឈានដល់ជាមួយហាម៉ាសបានចែងថា គណៈកម្មាធិការរដ្ឋបាល ដែលទទួលខុសត្រូវក្នុងការគ្រប់គ្រងតំបន់ហ្គាហ្សា “នឹងត្រូវភ្ជាប់ជាមួយរដ្ឋាភិបាលប៉ាឡេស្ទីន និងដឹកនាំដោយរដ្ឋមន្ត្រីម្នាក់របស់ខ្លួន”។ លោក Al-Ahmad បានបន្ថែមថា...