តូក្យូ៖ ទិន្នន័យឧស្សាហកម្មបានបង្ហាញថា ក្រុមហ៊ុន Toyota Motor Corp. បានលក់រថយន្តបានច្រើនជាងក្រុមហ៊ុនផលិតរថយន្តដទៃទៀតក្នុងរយៈពេល ៥ឆ្នាំជាប់គ្នាក្នុងឆ្នាំ២០២៤ ខណៈដែលក្រុមហ៊ុន BYD ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសចិន បានវ៉ាដាច់ក្រុមហ៊ុន Honda Motor, Nissan Motor Co. និង Suzuki Motor Corp ក្នុងការលក់រថយន្តជាលើកដំបូង។...
សេអ៊ូល៖ ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Choi Sang-mok នៅថ្ងៃសុក្រនេះ បានអំពាវនាវឱ្យរដ្ឋាភិបាលចាត់វិធានការភ្លាមៗ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរគោលនយោបាយក្រោមរដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ ក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថាក្នុងអំឡុងពេលកិច្ចប្រជុំមួយដែលមានគោលបំណងវាយតម្លៃការវិវត្តចុងក្រោយបំផុតនៅក្នុងគោលនយោបាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក លោក Choi ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការឆ្លើយតប។ ក្រសួងបានឲ្យដឹងថា លោក Choi ត្រូវបានសង្ខេបអំពីគោលនយោបាយពាណិជ្ជកម្មចុងក្រោយរបស់រដ្ឋបាលសហរដ្ឋអាមេរិក រួមទាំងការសម្រេចចិត្តរបស់ខ្លួនក្នុងការដាក់ពន្ធ ២៥ ភាគរយលើការនាំចូលពីប្រទេសកាណាដា...
បរទេស៖ រដ្ឋបាលរបស់លោក Trump បានបញ្ជាក់ថា ការនិរទេសជនជាតិចិននៅតែដំណើរការជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយ ដើម្បីអនុវត្តច្បាប់អន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងការឆ្លើយតបតាមអ៊ីមែលទៅ VOA នៅសប្តាហ៍នេះ មន្ត្រីអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក (ICE) បានសរសេរថា ទីភ្នាក់ងារនេះកំពុងដកចេញពីសហរដ្ឋអាមេរិក រាល់ជនអន្តោប្រវេសន៍ដែលមកទីនេះដោយខុសច្បាប់។ មន្ត្រី...
កណ្ដាល៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំមេឃុំ និងចៅសង្កាត់ ទាំងអស់ក្នុងខេត្តកណ្ដាល ត្រូវធ្វើការពិនិត្យឱ្យបានច្បាស់លាស់នូវប្រជាពលរដ្ឋរបស់ខ្លួន ដែលបានមកដាក់ពាក្យស្នើសុំដី ក្នុងកម្មវិធី «ផ្ដល់ដី ការពារព្រៃឈើ ដើម្បីរូបគ្នាអភិវឌ្ឍន៍ដោយចីរភាព» ដែលបានដាក់ចេញដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ដោយធានាបានថា ប្រជាពលរដ្ឋដែលបានដាក់ពាក្យស្នើសុំដីទាំងអស់...
ភ្នំពេញ៖ ស្ពានតភ្ជាប់ ភូមិក្រាំងធ្នង់-ព្រៃស្នួល ដែលមានទីតាំងនៅក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ត្រូវបានសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតេយ្យភាពឧត្តមសេនីយ៍ឯក កែវ សុឹម មេបញ្ជាការរងនៃបញ្ជាការដ្ឋានអង្គរក្ស និងអាជ្ញាធរឃុំ ភូមិ ព្រមទាំងប្រជាពលរដ្ឋ។ ស្ពាននេះត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ក្រោយសាងសង់អស់រយៈពេល៣ខែ។ ស្ពាននេះសាងសង់អស់ថវិកា ១,៦មុឺនដុល្លារ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន...
សេអ៊ូល៖ ធនាគារកណ្តាលកូរ៉េខាងត្បូងបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ភាពប្រែប្រួលបានកើនឡើងនៅក្នុងទីផ្សារភាគហ៊ុនសហរដ្ឋអាមេរិកដែលដឹកនាំដោយភាគហ៊ុន IT ដោយអំពាវនាវឱ្យមានការតាមដានយ៉ាងជិតស្និទ្ធអំពីផលប៉ះពាល់សក្តានុពលរបស់វាទៅលើទីផ្សារក្នុងស្រុក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ ទេសាភិបាលរងធនាគារកូរ៉េ លោក Ryoo Sang-dai បានធ្វើអត្ថាធិប្បាយក្នុងអំឡុងពេលកិច្ចប្រជុំមួយក្នុងគោលបំណងពិនិត្យមើលស្ថានភាពទីផ្សារ បន្ទាប់ពីធនាគារកណ្តាលសហព័ន្ធ បានសម្រេចរក្សាអត្រាការប្រាក់គោលឱ្យនៅថេរកាលពីថ្ងៃពុធ បន្ទាប់ពីការកាត់បន្ថយអត្រាការប្រាក់ចំនួន ៣ជាប់ៗគ្នា។ លោក Ryoo បានលើកឡើងថា “ការសម្រេចចិត្តរបស់ធនាគារកណ្ដាលអាមេរិក មិនមានផលប៉ះពាល់ធំដុំលើទីផ្សារ ដូចដែលវាត្រូវបានគេរំពឹងទុកយ៉ាងទូលំទូលាយនោះទេ ប៉ុន្តែការប្រែប្រួលបានកើនឡើងនៅក្នុងទីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិក...
ភ្នំពេញ៖ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកលោកឧកញ៉ា ម៉ុង ឬទ្ធី បានបង្ហាញពីករណីភ្លើងកំពុងឆាបឆេះព្រៃនៅចុងខាងជេីងភ្នំម្រះព្រៅ លេីសពី ១០ទីតាំងខុសៗគ្នា គួរព្រួយបារម្ភជាខ្លាំងនាវេលាម៉ោង៨ និង២០នាទីយប់ថ្ងៃ៣១ មករានេះ។ ជាមួយនឹងការឆេះព្រៃនេះ ក្រុមបុគ្គលិក កម្មករ កំពុងតែនាំគ្នាយករថយន្តមកពន្លត់អគ្គិភ័យយ៉ាងញាប់ដៃញាប់ជើងផងដែរ ៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានាព្រលប់ថ្ងៃ៣១ មករានេះ បានទម្លាយសារជាសំឡេងឆ្លើយឆ្លងរវាងសម្តេច និងយុវជនម្នាក់ដែលមកឲ្យសម្តេចជួយរកការងារឲ្យខ្លួនធ្វើនៅក្នុងស្ថាប័នរដ្ឋ។ បើតាមសម្តេចតេជោ ក្រោយពីសុំការងារធ្វើមិនបានសម្រេចតាមដែលខ្លួនចង់បាននោះ យុវជនរូបនេះក៏បានចេញមកវាយប្រហារច្រើនគោលដៅ។ សម្តេចតេជោបន្តថា កន្លងមកដោយមានការសម្របសម្រួលតុលាការ បានពន្យារពេលបណ្តោះអាសន្នលើរឿងក្តី១៨ សីហា ២០២៤។ ប៉ុន្តែពេលនេះសម្តេចមិនស្នើសុំពន្យារពេលសម្រាប់រឿងក្តីនេះទៀតទេ ព្រោះសាមីខ្លួនបានចាកចេញពីការសន្យារបស់ខ្លួនហើយ៕
បរទេស៖ ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃពុធបានស្វែងរកការបំភ្លឺពីបទបញ្ជារបស់លោកប្រធានាធិបតី Donald Trump ក្នុងការបង្កក និងពិនិត្យឡើងវិញនូវជំនួយអភិវឌ្ឍន៍បរទេស បន្ទាប់ពីអ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក បាននិយាយចំៗភាពចលាចលមួយចំនួន ដែលបានកើតឡើងជាមួយនឹងបទបញ្ជាបន្ទាន់ ដែលអាចការពារកម្មវិធីមេរោគអេដស៍ដ៏ធំបំផុត របស់ពិភពលោកពីការបង្កកមូលនិធិរយៈពេល ៩០ថ្ងៃ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅឯសេតវិមាន លោក Trump...
សម្តេចធិបតី ៖ ការចងក្រង ជាសហគមន៍ កសិកម្មទំនើប ប្រជាកសិករ អាចទទួលបាន នូវយន្តការគាំទ្រចំនួនពីរ កូនស្រី-ប្រុស២នាក់ ស្លាប់ក្នុងផ្ទះដោយសារភ្លើងឆេះ ក្រោយម្តាយចាក់សោរពីក្រៅ អាជីវកម្មបានដំណើរការ១៥ថ្ងៃ ត្រូវមកចុះបញ្ជិការនៅក្រសួងពាណិជ្ជកម្ម រដ្ឋមន្ដ្រីអប់រំ ៖ បេសកកម្មកាយរឹទិ្ធជាតិកម្ពុជា ពិតជាបានឆ្លើយតបយ៉ាងវិជ្ជមាន ទៅនឹងអនុសាសន៍របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត រដ្ឋមន្ដ្រីមហាផ្ទៃ...
បុគ្គលិកមន្ទីរបញ្ចកោណរាប់ពាន់នាក់ កំពុងប្រើប្រាស់កម្មវិធី AI- DeepSeek របស់ចិន កងកម្លាំងរុស្សី បំផ្លាញផែនការភេវរកម្ម នៅលើខ្សែរថភ្លើង ក្នុងតំបន់ Stavropol អ៊ីស្រាអែល បញ្ជូនមីស៊ីលជាច្រើនគ្រាប់ ទៅឲ្យប្រទេសអ៊ុយក្រែន Update: គ្មានអ្នកនៅមានជីវិត ក្នុងហេតុការណ៍យន្តហោះដឹកអ្នកដំណើរ បុកជាមួយឧទ្ធម្ភាគចក្រយោធា នៅអាមេរិក អ្នកជំនាញអេស្ប៉ាញ៖ ការគំរាមកំហែងពន្ធគយរបស់លោក ត្រាំ កាន់តែធំឡើងលើសហភាពអឺរ៉ុប
តូក្យូ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Gen Nakatani បានឲ្យដឹងថា លោក និងសមភាគីអាមេរិកថ្មីលោក Pete Hegseth បានយល់ព្រមពង្រឹងសម្ព័ន្ធភាពសន្តិសុខរបស់ប្រទេសរបស់ពួកគេ ក្នុងអំឡុងពេលកិច្ចពិភាក្សាតាមទូរស័ព្ទ ជាលើកដំបូងរបស់ពួកគេចាប់តាំងពីការចាប់ផ្តើមរដ្ឋបាលថ្មី របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ ប្រមុខការពារជាតិទាំងពីរក៏បានបញ្ជាក់សារជាថ្មីថា ប្រជុំកោះ Senkaku ដែលគ្រប់គ្រងដោយចិន និងទាមទារដោយជប៉ុននៅសមុទ្រចិនខាងកើត ស្ថិតនៅក្រោមវិសាលភាពនៃសន្ធិសញ្ញាសន្តិសុខជប៉ុន-អាមេរិក...
បរទេស៖ ទីភ្នាក់ងារជាច្រើនរបស់សហរដ្ឋអាមេរិកកំពុងស៊ើបអង្កេតមូលហេតុ នៃការប៉ះទង្គិចគ្នាកណ្តាលអាកាសរវាងយន្តហោះដឹកអ្នកដំណើរ របស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិច និងឧទ្ធម្ភាគចក្រយោធារបស់សហរដ្ឋអាមេរិក នៅជិតទីក្រុងវ៉ាស៊ីនតោនកាលពីល្ងាចថ្ងៃពុធ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ត្រីសហព័ន្ធ និងមូលដ្ឋានបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា មិនមានអ្នកនៅរស់ទេក្នុងចំណោមអ្នកដំណើរ និងនាវិក ៦៤ នាក់នៅលើជើងហោះហើរ American Airlines ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ PSA...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាបគូសបញ្ជាក់ថា ការចងក្រងជាសហគមន៍ កសិកម្មទំនើប ប្រជាកសិករ អាចទទួលបាននូវយន្តការគាំទ្រ ចំនួន២ ដូចជាក្រុមប្រឹក្សាគោលនយោបាយ សហគមន៍កសិកម្ម និងមូលនិធិអភិវឌ្ឍ សហគមន៍កសិកម្ម ។ ការគូសបញ្ជាក់របស់សម្តេចធិបតី ខាងលេីនេះ ធ្វេីឡេីងបន្ទាប់ពីសម្តេចអញ្ជេីញឆ្លៀតឱកាស ចុះជួបសំណេះសំណាលជាមួយប្រជាសហគមន៍ និងពិនិត្យវឌ្ឍនភាព នៃការរៀបចំសហគមន៍...
ព្រៃវែង ៖ ក្នុងពិធីពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានបង្ហាញសេចក្តីបារម្ភ ចំពោះសុខភាពប្រជាពលរដ្ឋ ជាពិសេសគឺ កុមារ ដែលជាទំពាំងស្នងឫស្សី...
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ពន្ធ ២៥ភាគរយ លើប្រទេសកាណាដា និងម៉ិកស៊ិក នឹងមកដល់នៅថ្ងៃសៅរ៍ ប៉ុន្តែលោកនៅតែពិចារណាថា តើត្រូវបញ្ចូលប្រេង ពីប្រទេសទាំងនោះ ជាផ្នែកនៃពន្ធនាំចូលរបស់លោក។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា...
ភ្នំពេញ៖ ស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ ត្រង់ព្រំប្រទល់រវាង រាជធានីភ្នំពេញ និងខេត្តកណ្តាល កំពុងដំណើរការការដ្ឋានសាងសង់ ដែលសម្រេចបានប្រមាណ៥២% គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ ។ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាល...
ភ្នំពេញ ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើឱ្យ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃរដ្ឋបាលរាជធានីភ្នំពេញ គិតគូររៀបចំបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសដល់ គ.ក.ស.ក នៃរដ្ឋបាលខណ្ឌ និង គ.ក.ន.ក សង្កាត់ ដើម្បីពង្រឹងសមត្ថភាព ក្នុងការដោះស្រាយ និងឆ្លើយតបនូវបញ្ហាផ្សេងៗបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព។ ការស្នើបែបនេះរបស់លោក ម៉ប់...
មណ្ឌលគិរី ៖ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅសួនច្បារដំរីដែកខេត្តមណ្ឌលគីរី នាយកដ្ឋានសេដ្ឋកិច្ចបៃតង នៃអគ្គគោលនយោបាយ និងយុទ្ធសាស្ត្រ បានសហការជាមួយអង្គការ WWF ធ្វើយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ក្រោមអធិបតីភាព លោក មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ថង សាវុន...
បរទេស៖ យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានផ្សាយថា បុគ្គលិកមន្ទីរបញ្ចកោណបាននឹងកំពុង ទាញយកកម្មវិធីជំនាន់ថ្មីរបស់ចិនគឺ DeepSeek ទៅកាន់ស្ថានីយការងាររបស់ពួកគេ ចាប់តាំងពីរដូវស្លឹកឈើជ្រុះឆ្នាំ២០២៤មក។ អ្នកជំនាញផ្នែកព័ត៌មានវិទ្យារបស់មន្ទីរបញ្ចកោណ បានតែផ្លាស់ប្តូរដើម្បីទប់ស្កាត់ការ ប្រើប្រាស់កម្មវិធីមួយផ្នែកប៉ុណ្ណោះ បន្ទាប់ពីការកើនឡើងនៃប្រជាប្រិយភាពនាពេលថ្មីៗនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីដើមខែនេះ ការចាប់ផ្តើមអាជីវកម្មរបស់ចិនបានបង្ហាញគំរូ AI...
ភ្នំពេញ ៖ ក្មេងស្រី-ប្រុស២នាក់បងប្អូនបង្កើត ត្រូវបានស្លាប់យ៉ាងអាណោចអធម ក្នុងភ្នក់ភ្លើងដែលបានឆាបឆេះផ្ទះ ក្រោយពីម្តាយបានចាក់សោរផ្ទះពីក្រៅ នៅវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។ ហេតុការណ៍ឆេះផ្ទះនេះ កើតឡើងនៅចំណុចក្រុម១ ភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ផ្ទះដែលអគ្គិភ័យលេបត្របាក់នេះ ជាប្រភេទផ្ទះតូបលក់ចាប់ហួយ មានទំហំ ៥ម៉ែត្រX១២ម៉ែត្រ សង់ផ្ទាល់ដី ធ្វើអំពីឈើ...
បរទេស៖ ប៉ូលីសនៅប្រទេសវៀតណាម បានផាកពិន័យក្មេងជំទង់ចំនួន ១១នាក់ជាទឹកប្រាក់សរុបចំនួន ៧៨ លានដុង (៣.១១០ ដុល្លារអាមេរិក) ចំពោះការបើកបរមិនប្រុងប្រយ័ត្ន នៅលើផ្លូវល្បឿនលឿន Nghi Son – Dien Chau ខណៈពេលដែលធ្វើដំណើរ ទៅវត្តនៅដើមពិធីបុណ្យចូលឆ្នាំថ្មី។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សេចក្តីថ្លែងការណ៍ របស់ប៉ូលីសថា ជនជាតិអ៊ុយក្រែនម្នាក់ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសស្លូវ៉ាគី ពាក់ព័ន្ធនឹងការគំរាមកំហែង ធ្វើរដ្ឋប្រហារ។ ប្រភពដដែលបានសរសេរទៀតថា ទោះបីជាយ៉ាងណាក្តី បុរសម្នាក់នេះមិនត្រូវបានគេបញ្ចេញឈ្មោះឡើយ ហើយនឹងត្រូវបណ្តេញចេញពីប្រទេសស្លូវ៉ាគី ហើយត្រឡប់ទៅអ៊ុយក្រែន វិញផងដែរ ។ ចំណាត់ការនេះកើតឡើងបន្ទាប់ ពីនាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អាជ្ញាធរ ក្នុងតំបន់បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា មានការរត់ជាន់គ្នា ដ៏អាក្រក់មួយបានកើតឡើង នៅព្រឹត្តិការណ៍បុណ្យសាសនាមួយ ដែលមានឈ្មោះ Maha Kumbh Mela របស់ប្រទេសឥណ្ឌា ដែលជាការជួបជុំសាសនាដែលបានធ្វើឡើងនៅក្នុងទីក្រុង Prayagraj រៀងរាល់១២ ឆ្នាំម្តង ។ ហេតុការណ៍នេះត្រូវបានអជ្ញាធររាយការណ៍ បានសម្លាប់មនុស្ស ៣០នាក់...
ស្វាយរៀង៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៣១ខែមករាឆ្នាំ២០២៥ បានអញ្ជេីញពិធីក្រុង ពាលីសុំសេចក្តីសុខបេីកការដ្ឋានលេីការងារអនុគម្រោងសាងសង់ ទីលានទុកដាក់សម្រាមក្រុងបាវិត នៃគម្រោងទីក្រុងគួរឲ្យចង់រស់នៅ ស្ថិតនៅភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ពិធីនេះមានការអញ្ជេីញចូលរួមពីលោកអភិបាលរងខេត្ត លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត តំណាងទីប្រឹក្សាបច្ចេកទេសទទួលបន្ទុកគម្រោងADB លោកប្រធានមន្ទីរបរិស្ថានខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ត្រីPIU ចំណុះមន្ទីរ...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់អនុសាសន៍ដល់បុគ្គលិកអប់រំពាក់ព័ន្ធ ឱ្យរៀបចំការប្រឡងប្រណាំងសាលារៀនគ្មានសំរាម សម្រាប់វិទ្យាល័យ ក្នុងខេត្តពោធិ៍សាត់ទាំងអស់ ពិសេសអាចប្រែក្លាយ សាលារៀន មានធុងសំរាម ទៅជាសាលារៀនគ្មានធុងសំរាម។ ការលើកឡើងរបស់ លោក ហង់ជួន ណារ៉ុន ក្នុងពិធីបើកសន្និបាតបូកសរុប...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ទីភ្នាក់ងារជាតិសន្តិសុខសហព័ន្ធហៅកាត់ថា FSB បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ថាបុរសម្នាក់ ដែលគ្រោងនឹងធ្វើការវាយប្រហារភេរវកម្ម លើរថភ្លើងដឹកអ្នកដំណើរមួយ ត្រូវបានចាប់ខ្លួននៅក្នុង ប្រទេសរុស្ស៊ី ។ ប្រភពដដែលបានអះអាងទៀតថា ជនសង្ស័យមានប្រភព មកពីតំបន់អាស៊ី កណ្តាល ហើយត្រូវបានចោទប្រកាន់ថា បានសន្យាភក្តីភាព ចំពោះអង្គការដែលត្រូវ បានហាមឃាត់នៅ ក្នុងប្រទេសរុស្ស៊ី។...
ចូលឆ្នាំថ្មីចិន តើត្រូវត្រៀមអ្វីខ្លះ? ចាំបាច់ត្រូវត្រៀមកាដូ របស់របរចូលឆ្នាំ ទៅជួបនឹងមនុស្សដែលយកចិត្តទុកដាក់ ។ សម្រាប់លោក Xi Jinping ប្រធានរដ្ឋចិន កិច្ចការមួយ ដែលចាំបាច់ត្រូវធ្វើមុនចូលឆ្នាំចិន គឺចុះមូលដ្ឋានសួរសុខទុក្ខ ប្រជាជន និងកម្មាភិបាល ដើម្បីចង់ដឹងថាតើអ្នកទាំងអស់គ្នា ហូបចុកយ៉ាងដូចម្ដេច រស់នៅយ៉ាងដូចម្តេច ឆ្លងឆ្នាំថ្មីចិនបានល្អឬអត់ ស្ដាប់អំពីការប្រមូលផល និងបំណងប្រាថ្នា របស់ប្រជាជន។...
កំពង់ចាម ៖ ក្នុងកិច្ចប្រជុំស្ដីអំពីការគ្រប់គ្រង សំណល់រឹង និងសម្រាម និងបញ្ហាផ្សេងៗពាក់ព័ន្ធ វិស័យបរិស្ថាន របស់រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដាក់វិធានការ ដើម្បីឲ្យមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីព័ត៌មានAxios បានរាយការណ៍ថា មីស៊ីលស្ទាក់ចាប់ប្រហែល ៩០គ្រាប់ សម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ត្រូវបានបញ្ជូនពីប្រទេសអ៊ីស្រាអែល ទៅកាន់ប្រទេសប៉ូឡូញរួចរាល់ហើយ ដែលជាទីកន្លែងនឹងវារក្សាទុកមុនបញ្ចូន ទៅដល់ចុងក្រោយនៅអ៊ុយក្រែន។ បន្ទាប់ពីកងកម្លាំងការពារអ៊ីស្រាអែល ដែលហៅកាត់ថា IDF បានដាក់ឲ្យចូលនិវត្តន៍នូវមីស៊ីល Patriots ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក របស់ពួកគេនៅក្នុងខែមេសា ឆ្នាំ២០២៤នោះរដ្ឋាភិបាលទីក្រុងគៀវ បានស្នើសុំមីស៊ីលទាំងនោះដើម្បីយកមកប្រើប្រាស់។...