បរទេស៖ មន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការប៉ះទង្គិចគ្នានៅកណ្តាលអាកាស រវាងឧទ្ធម្ភាគចក្រកងទ័ព និងជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិ បានបណ្តាលឱ្យមនុស្សទាំង ៦៧ នាក់នៅលើយន្តហោះទាំងពីរស្លាប់នេះ ខណៈដែលពួកគេបានពិនិត្យលើសកម្មភាព របស់អ្នកបើកយន្តហោះយោធា ហើយបានរាយការណ៍ថា បុគ្គលិកប៉មបញ្ជាគឺ “មិនធម្មតា” នៅពេលនៃ គ្រោះមហន្តរាយអាកាសចរណ៍ដ៏សាហាវបំផុត របស់ប្រទេសក្នុងរយៈពេលជិត មួយភាគបួនសតវត្សរ៍មកនេះ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥...
ភ្នំពេញ ៖ ក្នុងឱកាសដឹកនាំ កិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២៥ នាថ្ងៃ៣០ មករា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានផ្ញើសារណែនាំ ដល់ថ្នាក់ដឹកនាំគ្រប់កម្រិត ត្រូវបន្តយកចិត្តទុកដាក់ ដល់ការអនុវត្តផែនការ យុទ្ធសាស្រ្ត អាទិភាពរបស់ក្រសួង ឱ្យបានកាន់តែប្រសើរ និងដោយខ្ជាប់ខ្ជួន បើទោះជាទទួលបានលទ្ធផល វិជ្ជមានយ៉ាងណាក៏ដោយ...
បាសេឡូណា៖ ប្រសិនបើប្រធានាធិបតីថ្មី របស់សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ សម្រេចចិត្តធ្វើសកម្មភាពលើការ គំរាមកំហែងរបស់លោក ក្នុងការដំឡើងពន្ធលើសហភាពអឺរ៉ុប វានឹងធ្វើឱ្យមានការឈឺចាប់យ៉ាងខ្លាំង សម្រាប់ប្លុក នេះបើយោងតាមលោក Miquel Vila អ្នកវិភាគនៃវិទ្យាស្ថានសកល Catalonia ដែលជាអ្នកគិតរបស់អេស្ប៉ាញ ដែលមានឯកទេសក្នុងកិច្ចការអន្តរជាតិ។ សហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អឺរ៉ុប។ ពាណិជ្ជកម្មឆ្លងទ្វីបអាត្លង់ទិក បានឈានដល់កម្រិតខ្ពស់គ្រប់ពេលគឺ ១,២ពាន់ពាន់លានអឺរ៉ូ...
ភ្នំពេញ ៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឲ្យគ្រប់អាជីវកម្មដែលទើបតែបើកដំណើរថ្មីៗត្រឹមរយៈពេល១៥ ត្រូវតែមកចុះបញ្ជិការនៅក្រសួងពាណិជ្ជកម្ម ដើម្បីផ្តល់ភាពងាយស្រួលដល់អាជីវករ ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល បានមានប្រសាសន៍កាលពីពេលថ្មីនេះថា ក្នុងដំណើរការនៃការចុះបញ្ជិការនៅក្រសួងរបស់ម្ចាស់អាជីវកម្មដែលទើបតែបើកក្នុងរយៈពេល១៥ថ្ងៃនេះ មិនមានការចំណាយពេលវេលាយូរនោះទេ គឺប្រព្រឹត្តទៅដោយងាយស្រួលនិងរហ័សបំផុតតាមរយៈប្រព័ន្ធអនឡាញរបស់ក្រសួងដើម្បីអនុវត្តទៅតាមច្បាប់របស់វិធានពាណិជ្ជកម្ម ។ លោកស្រីបន្តថា ត្បិតការចុះបញ្ជិការនេះកំណត់ដោយច្បាប់ក៏ដោយ ប៉ុន្តែកន្លងមកដើម្បីចូលរួមលើកទឹកចិត្តក្នុងការគាំពារគោលនយោបាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធទៅនឹងបញ្ហាសេដ្ឋកិច្ចក្រៅប្រព័ន្ធនោះ ក្រសួងក៏បានធ្វើការលើកលែងផាកពិន័យនៅក្នុងអន្តរកាលនេះផងដែរ...
សឹង្ហបុរីៈ ក្រុមអ្នកវិទ្យាសាស្រ្តជនជាតិអាមេរិក បានប្រើប្រាស់ប្រព័ន្ធផ្កាយរណប ដើម្បីសិក្សា និង កំណត់រូបរាងឲ្យបានច្បាស់ជាងមុននៃ ការកើនឡើងកំពស់ទឹកសមុទ្រដែល បានមកពីការរលាយផែនទឹកកក និង កាតឹបទឹកកក។ ការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះអាច ជួយជំរុញឲ្យការសិក្សាអាចដឹងកាន់តែច្បាស់ អំពីកំរិតទឹកជំនន់អាចឡើងទៅតំបន់ ច្រាំងសមុទ្រលឿនប៉ុណ្ណា ដែលវាកើតឡើងដោយសារការកើនឡើងនៃកំដៅផែនដី។ ការសិក្សាដែលបានធ្វើឡើងនៅមហាវិទ្យាល័យ កូរ៉ូណាដូដែលបានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បានរកឃើញថា ការរួមតូចនៃផែនទឹកកក និងកាតឹបទឹកកកបានកំពុងតែធ្វើឲ្យ កំពស់ទឹកសមុទ្រឡើងទៅដល់ ១.៥មីលីលីតក្នុងមួយឆ្នាំ...
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានឲ្យដឹងថា ទីក្រុងម៉ិកស៊ិក មានការងឿងឆ្ងល់ថាតើទីក្រុងវ៉ាស៊ីនតោននឹងអនុវត្តពន្ធ ២៥ភាគរយឬអត់ ប៉ុន្តែលោកស្រីបានត្រៀមខ្លួនរួចជាស្រេច ប្រសិនបើវាកើតឡើង។ ប្រធានាធិបតីម៉ិកស៊ិក បានឲ្យដឹងនៅក្នុងសន្និសីទកាសែតជាទៀងទាត់ថា “ការពិតគឺយើងមិនជឿថាវានឹងកើតឡើងនោះទេ ប៉ុន្តែប្រសិនបើវាកើតឡើង យើងក៏មានផែនការរបស់យើងដែរ ហើយយើងនឹងបង្ហាញវានៅពេលនោះ” ។ លោកស្រីបានលើកឡើងថា ក្រសួងការបរទេសរបស់ប្រទេសម៉ិកស៊ិក ដែលដឹកនាំដោយលោក Juan...
ញូវយ៉ក៖ លោក Bob Menendez អតីតសមាជិកព្រឹទ្ធសភាអាមេរិកមកពីរដ្ឋ New Jersey ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១១ឆ្នាំកាលពីថ្ងៃពុធ បន្ទាប់ពីការកាត់ទោសរបស់លោក ពីបទសូកប៉ាន់ និងអំពើពុករលួយកាលពីខែកក្កដា ឆ្នាំមុន។ លោក Sidney H. Stein ចៅក្រមមកពីតុលាការស្រុកសហរដ្ឋអាមេរិក សម្រាប់សង្កាត់ភាគខាងត្បូងនៃទីក្រុងញូវយ៉ក បានបញ្ជូនការកាត់ទោសនេះបន្ទាប់ពីមេធាវីរបស់លោក Menendez បានដាក់បណ្តឹងឧទ្ធរណ៍...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា បានថ្លែងថា បេសកកម្មកាយរឹទិ្ធជាតិកម្ពុជា ពិតជាបានឆ្លើយតបយ៉ាងវិជ្ជមាន និងមានប្រសិទ្ធភាពបំផុតទៅនឹងអនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការលើកកម្ពស់គុណភាពអប់រំ។ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន...
ភ្នំពេញ៖ យោតាមសេចក្តីជូនដំណឹង ស្តីពី ការពង្វាងចរាចរ ក្នុងឱកាសដាក់ដំណើរការសាកល្បង ផ្លូវថ្មើរជើង (Walk Street) នៅតាម បណ្តោយតីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីផ្លូវលេខ៩៤ រហូតដល់មុខ ព្រះបរមរាជវាំង) របស់រដ្ឋបាល រាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យដំណើរការ សាកល្បងផ្លូវថ្មើរជើង...
ភ្នំពេញ ៖ ចាប់ពីឆ្នាំ២០២៥ តទៅ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកំណត់គោលការណ៍ ក្របខ័ណ្ឌបំពេញជួសថ្មី សម្រាប់ក្រសួងមហាផ្ទៃ ដោយទុកសម្រាប់ថ្នាក់ជាតិ តែ ២០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺផ្ដល់អាទិភាព សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងមន្រ្តីរាជការស៊ីវិល និងកងកម្លាំង ពោលគឺបើជានគរបាល គឺត្រូវតែផ្ដល់ឱ្យគ្រប់គ្រាន់ សម្រាប់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់...
កំពង់ធំ: ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងជាប្រធានអនុសាខា កាកបាទក្រហមស្រុកតាំងគោក នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះចំនួន៣១គ្រួសារ នៅ៤ទីតាំង លើពីរឃុំ គឺឃុំអណ្តូងពោធិ៍...
តូក្យូ៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Katsunobu Kato បានឲ្យដឹង លោកបានយល់ព្រម ជាមួយរដ្ឋមន្ត្រី ក្រសួងរតនាគារ អាមេរិកថ្មីលោក Scott Bessent ថាពួកគេនឹងពិភាក្សាយ៉ាងជិត ស្និទ្ធជាមួយគ្នាលើការ ផ្លាស់ប្តូររូបិយប័ណ្ណបរទេស ប៉ុន្តែលោកបានបដិសេធមិន បញ្ជាក់លម្អិតនោះទេ។ កិច្ចព្រមព្រៀងនេះកើតឡើង នៅពេលដែលវិនិយោគិនវាយតម្លៃ ពីរបៀបដែលការសន្យា របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់...
តូក្យូ៖ រដ្ឋាភិបាលជប៉ុន បានប្រកាសពីវិធានការ ប្រឆាំងនឹងគណៈកម្មាធិការរបស់អង្គការ សហប្រជាជាតិ ស្តីពីការរើសអើងប្រឆាំង នឹងស្ត្រី ដែលបានអំពាវនាវឱ្យពិនិត្យឡើងវិញ នូវច្បាប់ស្នងរាជ្យបន្ត ពីបុរសរបស់ប្រទេសជប៉ុន។ អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន លោក Toshihiro Kitamura បានប្រាប់សន្និសីទសារព័ត៌មានមួយថា រដ្ឋាភិបាលនឹងធានាថា ការរួមចំណែក ស្ម័គ្រចិត្តរបស់ប្រទេសជប៉ុន ចំពោះការិយាល័យឧត្តមស្នងការ សិទ្ធិមនុស្សមិនត្រូវបានប្រើប្រាស់ ដើម្បីផ្តល់មូលនិធិដល់ សកម្មភាព...
លោក ហែម វណ្ណឌី ៖ ប្រព័ន្ធទឹកស្អាតថ្មី ជាង១០ម៉ឺនបណ្តាញ ត្រូវបានតភ្ជាប់ឲ្យពលរដ្ឋប្រើប្រាស់ កម្ពុជា បណ្តេញជនជាតិវៀតណាម ៨២នាក់ទៀត ចេញពីប្រទេស តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងព្រៃវល្លិ៍ ខេត្តស្វាយរៀង ចាប់ខ្លួនឧក្រិដ្ឋជនជនជាតិចិន ២នាក់ ដែលចាប់នារីៗ ញាត់ចូលវ៉ាលី ជំរិតទារប្រាក់ ក្រសួងមហាផ្ទៃ នឹងបន្តដោះស្រាយតាមផ្លូវច្បាប់ ចំពោះសមាគមទេវ...
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាសរុបចំនួន ៤៤៦,៨០១ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយ ចំនួនបី ក្រោមគ្រោងការណ៍សហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុន ជំនួយឥតសំណងសម្រាប់គម្រោង ទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណ៌)។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និង...
យន្តហោះដឹកអ្នកដំណើរ បុកជាមួយឧទ្ធម្ភាគចក្រយោធាអាមេរិក Sikorsky H-60 បណ្តាលឱ្យធ្លាក់ចូលទន្លេ នៅព្រលានយន្តហោះ វ៉ាស៊ីនតោន Update៖ យ៉ាងហោចណាស់មនុស្ស ៣០នាក់ស្លាប់ និង៦០នាក់ផ្សេងទៀតរងរបួស នៅក្នុង អំឡុងពេលរត់ជាន់គ្នានៅឯពិធីបុណ្យហិណ្ឌូដ៏ធំ នៅរដ្ឋភាគខាងជើងប្រទេសឥណ្ឌា ការស្ទាបស្ទង់ថ្មីរកឃើញថា ពលរដ្ឋនៅលើដែលកោះ Greeland តែ៦ភាគរយប៉ុណ្ណោះ ចង់ចូលរួមជាមួយនឹងអាមេរិក បណ្តាញសារព័ត៌មានស្ទើរតែទាំងអស់ នៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានគាំទ្រនិងពឹងផ្អែកទៅលើលុយ...
RAMALLAH ៖ ជនជាតិប៉ាឡេស្ទីនចំនួន១០នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល មកលើទីប្រជុំជន Tammoun ស្ថិតនៅភាគអាគ្នេយ៍នៃ Tubas នៅក្នុងតំបន់ West Bank ដែលកាន់កាប់ កាលពីល្ងាចថ្ងៃពុធ ។ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានបញ្ជាក់ថា សាកសពចំនួន ១០នាក់ និងអ្នករបួសជាច្រើននាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យរដ្ឋាភិបាល Tubas បន្ទាប់ពីមានការវាយប្រហារតាមផ្លូវអាកាស ។ ទន្ទឹមនឹងនេះដែរ...
ប៊ែកឡាំង៖ កាលពីថ្ងៃពុធ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥នេះ ដោយរំពឹងថា សេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុបនឹងកើនឡើង០,៣ ភាគរយ ជំនួសឱ្យការព្យាករណ៍ពីមុន១,១ភាគរយ ។ ការកែប្រែនេះគូសបញ្ជាក់អំពីបញ្ហាប្រឈមជាប់លាប់ដែលកំពុងប្រឈមមុខនឹងសេដ្ឋកិច្ចធ្លាក់ចុះរបស់ប្រទេសអាល្លឺម៉ង់ ចំស្របលមានសម្ពាធផ្នែកខាងក្រៅ និងរចនាសម្ព័ន្ធដែលកំពុងបន្តកើតមានឡើង ។ យោងតាមរបាយការណ៍ព្យាករណ៍សេដ្ឋកិច្ចប្រចាំឆ្នាំដែលចេញផ្សាយដោយក្រសួងសហព័ន្ធសម្រាប់កិច្ចការសេដ្ឋកិច្ច និងសកម្មភាពអាកាសធាតុបានឲ្យដឹងថា ការធ្លាក់ចុះនេះត្រូវបានគេសន្មតថា ជាផ្នែកមួយនៃការដួលរលំនៃ បក្ស “សម្ព័ន្ធពន្លឺចរាចរណ៍” ដែលកំពុងកាន់អំណាចរបស់ប្រទេស បូករួមទាំងគណបក្សសង្គមប្រជាធិបតេយ្យ ហៅកាត់...
ភ្នំពេញ៖ អ្នកសិក្សាស្រាវជ្រាវនិងមូលដ្ឋានសុខាភិបាលដែលជាដៃគូរបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មើលឃើញថា ការចេញសេចក្តីណែនាំរបស់បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើ «ការពង្រឹងតួនាទីភារកិច្ចរបស់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ក្នុងការផ្តល់សេវាសុខាភិបាលជូនសមាជិក ប.ស.ស.» គឺជាការផ្តល់តម្លាភាព និងប្រសិទ្ធភាពលើសេវាថែទាំសុខភាពនៅតាមបណ្តាមន្ទីរសម្រាកព្យាបាលនៅទូទាំងប្រទេស។ លោក ថេង រ៉ាប៊ីន តំណាងមន្ទីរសម្រាកព្យាបាលប្រជាប្រិយទួលពង្រដែលជាដៃគូ ប.ស.ស. បានគាំទ្រយ៉ាងពេញទំហឹងនូវការណែនាំថ្មីនេះ ពីព្រោះនេះជាយន្តការបន្ថែមមួយទៀត ដើម្បីបង្ហាញឱ្យឃើញនូវតម្លាភាពនៃការផ្តល់សេវាថែទាំសុខភាពទៅសមាជិក...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយស្នងការ នៃបណ្តាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ដើម្បីពិនិត្យលើការអនុវត្តតួនាទី ភារកិច្ចក្នុងការបង្ការ ទប់ស្កាត់ និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ដិភាពសង្គម។ ព្រមទាំងដាក់ចេញនូវផែនការគន្លឹះសំខាន់ៗមួយចំនួនបន្ថែមទៀត លើផែនការដែលមានស្រាប់ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់ភាពកក់ក្តៅជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន...
ភ្នំពេញ៖ ពេញមួយឆ្នាំ២០២៤ កន្លងទៅនេះ សាលាជាតិរដ្ឋបាលមូលដ្ឋាន ហៅកាត់ថា NASLA នៃក្រសួងមហាផ្ទៃ បានរៀបចំវគ្គបណ្តុះបណ្តាលសរុបចំនួន៤៥វគ្គ ដោយមានសិក្ខាកាមចូលរួមសិក្សា សរុបចំនួន ២.២៩៦រូប ស្រី៥៥៨រូប។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ សិក្ខាកាមទាំងនោះ ភាគច្រើនជាថ្នាក់ដឹកនាំ និងមន្រ្តីចាប់ពីថ្នាក់ឃុំ សង្កាត់ រហូតដល់រាជធានី ខេត្ត...
កំពង់ចាម ៖ ដើម្បីបញ្ជៀសការខ្វះទឹកស្រោចស្របស្រូវប្រាំងរបស់ប្រជាពលរដ្ឋ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពស្ថានីយ៍បូមទឹកបញ្ចូលប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ដើម្បីមានលទ្ធភាពក្នុងការបញ្ជូនទឹកផ្គត់ផ្គង់ឲ្យប្រជាពលរដ្ឋ ប្រើប្រាស់ស្រោចស្របដំណាំស្រូវរបស់ពួកគាត់បានគ្រប់គ្រាន់ក្នុងរដូវប្រាំងនេះ។ លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ហើយដឹងថា នៅស្ថានីយ៍បូមទឹកព្រែកពោធិ៍ ក្នុងស្រុកស្រីសន្ធរនេះ មានម៉ូទ័របូមទឹកចំនួន ៧គ្រឿង...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នេះ បានអញ្ជើញចុះពិនិត្យស្ថានភាព និងបើកកិច្ចប្រជុំ សម្រួញឲ្យសេវាករ ពន្លឿនការងារ ដោះស្រាយឲ្យបានឆាប់រហ័ស ក្នុងការផ្គត់ផ្គង់ទឹកស្អាត ឲ្យប្រជាពលរដ្ឋប្រើ ក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ។ បើតាម លោក ប៊ិន ឡាដា...
ភ្នំពេញ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា ការបន្ថែមជំនួយថវិការបស់អូស្រ្តាលីចំនួន ២លានដុល្លារអូស្រ្តាលី ពិតជាបានឆ្លើយតបនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជា ដែលជាមូលដ្ឋានគ្រឹះនៃគោលនយោបាយអភិវឌ្ឍន៍ជាតិ។ ការលើកឡើងរបស់ លោក លី ធុជ ទេសរដ្ឋមន្រ្តី...
បរទេស៖ ប្រភពប្រព័ន្ធផ្សព្វផ្សាយនានាបានរាយការណ៍ថា សាកសពជាច្រើននាក់ត្រូវបានរកឃើញពីកន្លែងធ្លាក់យន្តហោះនៅវ៉ាស៊ីនតោនឌីស៊ី។ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines ដំណើរការដោយ PSA បានបុកជាមួយឧទ្ធម្ភាគចក្រយោធាមួយគ្រឿង ខណៈដែលយន្តហោះកំពុងខិតជិតអាកាសយានដ្ឋានជាតិ Reagan Washington ។ យោងតាមសារព័ត៌មាន The Guadian ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា NBC Washington...
ភ្នំពេញ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា ការប្រកាសបង្កកជំនួយទៅកាន់បណ្តាប្រទេសនានានៅជុំវិញពិភពលោក រួមទាំងកម្ពុជាផងដែរនោះពីសំណាក់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកដែលទើបតែឡើងកាន់តំណែងថ្មីៗនេះ តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) មិនប៉ះពាល់ដល់ដំណើរការអភិវឌ្ឍទៅមុខរបស់កម្ពុជានោះទេ ។ លោក ប៉ែន បូណាបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៣០ មករានេះថា ការប្រកាសបង្កកជំនួយនេះ មិនប៉ះពាល់ដល់កម្ពុជានោះទេ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Noel Barrot បាននិយាយថា ប្រទេសបារាំងនឹងមានឆន្ទៈក្នុងការដាក់ពង្រាយកងទ័ពទៅកាន់តំបន់ Greenland ចំពេលមានជម្លោះរវាងដាណឺម៉ាក និងសហរដ្ឋអាមេរិកនៅលើកោះអាកទិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដំបូងបានបណ្ដែតគំនិតក្នុងការទិញយកបូរណភាពទឹកដីក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក ហើយបានធ្វើឱ្យមានគំនិតឡើងវិញបន្ទាប់ពីការវិលចូលកាន់អំណាចកាលពីដើមឆ្នាំនេះ។ លោកបានលើកឡើងពីសារៈសំខាន់របស់តំបន់...
ភ្នំពេញ៖ ក្នុងឱកាសជំនួបសម្តែងការគួរសម ជាមួយលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃ៣០ មករា លោក Shovgi Mehdizade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ បានបញ្ជាក់ជំហររបស់អាស៊ែបៃហ្សង់ ក្នុងការស្នើសុំមានកិច្ចសហប្រតិបត្តិការ វិស័យសុខាភិបាលរវាងប្រទេសទាំងពីរ។ ការស្នើសុំនេះ ធ្វើឡើងតាមរយៈការសិក្សាលទ្ធភាព លើការរៀបចំអនុស្សរណៈ នៃការយោគយល់គ្នាលើការផ្លាស់ប្តូរចែករំលែកចំណេះដឹង...
បរទេស៖ យន្តហោះដឹកអ្នកដំណើរ និងឧទ្ធម្ភាគចក្រយោធាអាមេរិកមួយគ្រឿងប្រភេទ Sikorsky H-60 បានបុកគ្នាកាលពីល្ងាចថ្ងៃពុធ ខណៈដែលយន្តហោះនោះបានខិតជិតអាកាសយានដ្ឋានជាតិ Ronald Reagan ក្បែរទីក្រុងវ៉ាស៊ីនតោន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់រដ្ឋបាលអាកាសចរណ៍ សហព័ន្ធបាននិយាយថា យន្តហោះដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ American Airlines កំពុងធ្វើដំណើរពីទីក្រុង...
ភ្នំពេញ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបកស្រាយថា ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ផាន់ សារ៉ាត់ អនុប្រធានស្តីទីគណបក្សកម្លាំងជាតិ ខេត្តតាកែវ មិនមែនពាក់ព័ន្ធនយោបាយនោះទេ ប៉ុន្តែមកពីបុគ្គលនេះបានផ្សព្វផ្សាយព័ត៌មានបំភ្លៃខុសពីការពិត ។ យោងតាមសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃ៣០ មករា បានឲ្យដឹងថា កាលពីថ្ងៃ២៨ មករា សមត្ថកិច្ចស្នងការរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវស៊ើប អង្កេតបទល្មើសជាក់ស្តែង និងដោយមានការសម្របសម្រួលនីតិវិធី...