អាតែន៖ កាលពីថ្ងៃអាទិត្យ មានមនុស្សប្រមាណ៣០.០០០នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅសភាក្រិច ដើម្បីទាមទាររកយុត្តិធម៌ សម្រាប់ឧប្បត្តិហេតុរថភ្លើង កាលពីឆ្នាំ២០២៣នៅទីក្រុង Tempi ស្ថិតនៅភាគកណ្តាល នៃប្រទេសក្រិច ដែលបានឆក់យកជីវិតមនុស្សអស់ចំនួន៥៧នាក់ ។គេបានដឹងថា បាតុកម្មដែលរៀបចំដោយសមាគមគ្រួសារជនរងគ្រោះត្រូវបានគាំទ្រ ដោយគណបក្សប្រឆាំង និងសហជីពកម្មករ ។ គ្រួសារទាំងនោះបានចោទ ប្រកាន់ទៅលើរដ្ឋាភិបាលថា បានចាត់ចែងការស៊ើបអង្កេតខុស ដោយចោទប្រកាន់ថា ជា “ការបិទបាំង” ព័ត៌មានលម្អិតសំខាន់ៗ...
ភ្នំពេញ ៖ គណៈប្រតិភូក្រុមហ៊ុន LipCo Foods របស់ប្រទេសប៉ូឡូញ បានបង្ហាញពីផែនការ របស់ខ្លួន ក្នុងការបង្កើតរោងចក្រកែច្នៃ ចំណីអាហារ នៅប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងតំបន់ ។ ការលើកឡើងរបស់ គណៈប្រតិភូក្រុមហ៊ុន LipCo Foods នាឱកាសលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១...
ទូតជប៉ុន ចាប់អារម្មណ៍ខ្លាំង ចំពោះវឌ្ឍនភាព នៃការសាងសង់ អាកាសយាន្តដ្ឋានអន្តរជាតិតេជោ និងសន្យាឱ្យមានជើងហោះហើរត្រង់ រវាងកម្ពុជា-ជប៉ុន ទៅថ្ងៃមុខ លោក ខ្វៃ អាទិត្យា ៖ គុណភាពខ្យល់នៅព្រឹកនេះ ល្អណាស់ អង្គសន្និបាតគណបក្សប្រជាជន ប្ដេជ្ញាមិនឱ្យកម្លាំងអមិត្ត ឬក្រុមជ្រុលនិយម មកបំផ្លាញសេចក្ដីសុខប្រជាជនឡើយ ស្ពានអាកាសភ្លោះ “សម្តេចមហាបវរធិបតី” សម្រេចបានប្រមាណ ៤៥%...
ភ្នំពេញ៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែមករា ដើម្បីពិនិត្យវឌ្ឍនភាពការ និងលើកទិសដៅការងារ នាថ្ងៃ២៧ មករា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញ និងបង្កើនការផលិត សារអប់រំសុខភាពបន្ថែមទៀត ដើម្បីផ្សព្វផ្សាយដល់សាធារណជន អំពីការថែទាំសុខភាព និងត្រូវចូលរួមអនុវត្តទាំងអស់គ្នា។ ជាមួយគ្នានេះ សាស្រ្តចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ត្រូវបង្កើនការយកចិត្តទុកដាក់បញ្ហាសុខភាពបឋម និងត្រូវបង្កើនការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់...
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា សុខភាពបឋម គឺជាការផ្តោតសំខាន់លើសុខភាព និងសុខុមាលភាព ដោយផ្តោតលើការទទួលបានសេវាសុខភាពសម្រាប់បុគ្គល ម្នាក់ៗ និងសម្រាប់សហគមន៍។ នេះជាប្រសាសន៍របស់លោករដ្ឋមន្រ្តីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការពិនិត្យលទ្ធផលនៃការអនុវត្តក្របខ័ណ្ឌជំរុញបង្កើនការងារថែទាំសុខភាពបឋមឆ្នាំ២០២៤ និងផែនការសកម្មភាព ឆ្នាំ២០២៥ នាព្រឹកថ្ងៃ២៧ មករា។ សិក្ខាសាលានេះ ក្នុងគោលបំណងពិនិត្យ និងវាយតម្លៃប្រតិបត្តិការ ដើម្បីជំរុញបង្កើនការថែទាំសុខភាពបឋម ដែលជាមូលដ្ឋានគ្រឹះសម្រាប់ឈានទៅសម្រេចបាននូវផែនទីបង្ហាញផ្លូវឆ្ពោះ...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ប៉ុន្តែលើកទឹកចិត្តឱ្យរាជធានី-ខេត្ត ម្ចាស់ការក្នុងការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែ ប្រចាំរាជធានី-ខេត្ត។ យោងតាមលិខិតរបស់ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ផ្ញើទៅកាន់ប្រធានមន្ទីរអប់រំ រាជធានី-ខេត្ត នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានបញ្ជាក់ថា «ក្រសួងអប់រំ យុវជន...
ប្រទេស ម៉ិកស៊ិក មិនអនុញ្ញាតឱ្យយន្តហោះយោធាអាមេរិក ដឹកជនភៀសខ្លួនខុសច្បាប់ ចុះចតក្នុងទឹកដីរបស់ខ្លួន ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ប្រឈមនឹងការជាប់ ពន្ធនាគារអស់មួយជីវិត ឬកាត់ទោសប្រហារជីវិត ក្រោយតុលាការចោទប្រកាន់ ជាផ្លូវការពីបទបះបោរ លោក Trump នឹងធ្វើការសម្រេចចិត្ត ទៅលើអនាគត របស់កម្មវិធី TikTok នៅក្នុងរយៈពេល៣០ថ្ងៃ នាយករដ្ឋមន្ត្រីវៀតណាម...
គៀវ៖ កាលពីថ្ងៃអាទិត្យ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងអ៊ុយក្រែន បានវាយលុកទៅលើទីតាំងរបស់ក្រុមហ៊ុនចម្រាញ់ប្រេង ឈ្មោះថា Ryazan ស្ថិតនៅភាគខាងលិចនៃប្រទេសរុស្ស៊ី ដែលជាការវាយប្រហារលើកទី២ បើគិតទៅមិនលើសពី ១សប្តាហ៍នោះទេ ។ យោងតាមសេចក្តីថ្លែងការណ៍បានដាក់ថា ការផ្ទុះ និងការបាញ់ប្រហារត្រូវបានកត់ត្រានៅក្នុងតំបន់គោលដៅ បន្ទាប់ពីការវាយប្រហាររួច ។ សេចក្តីថ្លែងការណ៍បានដាក់ថា “រោងចក្រចម្រាញ់ប្រេង Ryazan គឺជារោងចក្រចម្រាញ់ប្រេង...
បរទេស៖ សារព័ត៌មាន NBC News និង Reuters បានរាយការណ៍កាលពីថ្ងៃសុក្រដោយដកស្រង់សម្តីមនុស្សដែលដឹងពីបញ្ហានេះថា ប្រទេសម៉ិកស៊ិកបានបដិសេធមិនអនុញ្ញាតឱ្យយន្តហោះយោធាអាមេរិក ដឹកជននិរទេសចុះចតនៅលើទឹកដីរបស់ខ្លួននោះទេ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា បន្ទាប់ពីចូលកាន់តំណែងកាលពីថ្ងៃចន្ទ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសអាសន្ននៅព្រំដែនភាគខាងត្បូង...
ភ្នំពេញ៖ លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ បង្កើនការយកចិត្តទុកដាក់ ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ តាមរយៈការចុះណែនាំតាមខ្នងផ្ទះ ដោយដាក់មេក្រូតាមម៉ូតូកង់បី ណែនាំមិនឱ្យដុតផាវ ជាដាច់ខាត ជាមួយនិងការប្រើពាក្យថា ពេលស្រវឹងកុំបើកបរ ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំនេះ។ ការណែនាំ របស់លោក ឃួង ស្រេង ខាងលើនេះ...
ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារ Raffles Hotel Le Royal ភ្នំពេញ លោក ហ៊ែល តូនី អនុប្រធានអចិន្ត្រៃយ៍ អាជ្ញាធរទន្លេសាប តំណាងលោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេច លុបឈ្មោះក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន ចំនួន២៦ក្រុមហ៊ុន ដែលប្រកាសក្ស័យធន និងពុំមានសកម្មភាព បម្រើសេវាកម្ម ៕
វាគ្មិនកិតិ្តយស៖ លោក សាស្ត្រាចារ្យ មាស រ៉េនរិទ្ធ ព្រឹទ្ធបុរសជាន់ខ្ពស់ សាកលវិទ្យាល័យ បៀប្រាយ ចូលរួមទស្សនាការផ្សាយផ្ទាល់ 🚨 កម្មវិធី “សន្ទនាសេដ្ឋកិច្ច” Episode 1 នៅលើ៖Facbook: DAP News https://www.facebook.com/dapnewsfb/YouTube: DAP News https://www.youtube.com/@DAPNewsofficial🗓 កាលបរិច្ឆេទ៖...
ភ្នំពេញ៖ Smart Axiata ដែលជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយបច្ចេកវិទ្យា និងទូរគមនាគមន៍នៅកម្ពុជា បានប្រកាសពីសមិទ្ធផល ដែលចូលរួមលើកកម្ពស់ការភ្ជាប់ទំនាក់ទំនងឌីជីថលនៅកម្ពុជា។ ក្នុងឆ្នាំ ២០២៤ ក្រុមហ៊ុននេះ បានបន្ថែមអង់តែនសេវាថ្មីៗ ប្រមាណជា ៤៧៥ ទីតាំង និងសម្រេចបាននូវអង់តែនសរុបចំនួន៤ ០០០ ទីតាំង។ ការពង្រីកសេវាទូរសព្ទនេះ នឹងជួយសម្រួលគុណភាពសេវាទូរសព្ទឱ្យកាន់តែទូលំទូលាយសម្រាប់ប្រជាជនកម្ពុជារាប់លាននាក់។ ទន្ទឹមនឹងសមិទ្ធផលនេះដែរ Smart ក៏បានពង្រឹងសេវា ចំនួន ២៥០០ Sectors នៅតាមបណ្តាស្ថានីយ៍អង់តែនដែលបានសាងសង់រួច ព្រមទាំងបំពាក់ឧបករណ៍ថ្មីៗសម្រាប់ស្ថានីយជាង ៨០០ ដើម្បីអាចផ្គត់ផ្គង់នូវកំណើននៃតម្រូវការបណ្ដាញសេវាទូរសព្ទក្នុងពេលបច្ចុប្បន្ន។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ជួយបង្កើនគុណភាពសេវាទូរសព្ទកាន់តែប្រសើរ សម្រាប់ជាង ២០០ ទីតាំងជាងបន្ថែមទៀតដែលនេះបានឆ្លុះបញ្ចាំងពីសក្ដានុពលរបស់ក្រុមហ៊ុន Smart ក្នុងការបន្តផ្គត់ផ្គង់ និងចូលរួមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៃវិស័យទូរគមនាគមន៍នៅពាសពេញផ្ទៃប្រទេស។ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន Smart Axiata បានវិនិយោគលើការពង្រីកបណ្ដាញសេវា ដោយចំណាយទុនប្រមាណជា ៥០ លានដុល្លារ។ ការវិនិយោគនេះ បង្ហាញពីការប្ដេជ្ញារបស់ក្រុមហ៊ុន ក្នុងការពង្រីកការភ្ជាប់បណ្ដាញសេវាទៅកាន់គ្រប់តំបន់នៅទូទាំងប្រទេស។ សមិទ្ធផលនេះមិនត្រឹមតែសបញ្ជាក់ពីយុទ្ធសាស្រ្តក្នុងការផ្ដល់សេវាកាន់តែទូលំទំលាយប៉ុណ្ណោះទេ តែនេះក៏ជាកាតាលីករនៃការអភិវឌ្ឍន៍ដ៏សំខាន់ ដែលស្របទៅនឹងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ របស់រដ្ឋាភិបាលកម្ពុជាផងដែរ។ សេវាទូរសព្ទកាន់តែទំលំទូលាយ...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីអំពាវនាវដល់សាធារណជនទាំងអស់ ចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងពិធីបុណ្យចូលឆ្នាំចិន វៀតណាម។ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន វៀតណាម ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានធ្វើការអំពាវនាវដល់សាធារណជន ជាអ្នកប្រើប្រាស់ផ្លូវ ត្រូវបើកបរក្នុងស្មារតីគោរពច្បាប់...
បេរូត៖ កាលពីថ្ងៃអាទិត្យ ក្រសួងសុខាភិបាលលីបង់បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយការវាយប្រហារ របស់អ៊ីស្រាអ៊ែលលើក្រុមមនុស្សលីបង់ ដែលព្យាយាមធ្វើដំណើរវិលត្រឡប់ទៅផ្ទះ របស់ពួកគេនៅភាគខាងត្បូងប្រទេស បានកើនឡើងដល់២២នាក់ ក្នុងនោះរួមមានស្ត្រីចំនួន០៦នាក់ និងចំនួន ១២៥នាក់ផ្សេងទៀតបានរងរបួស ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នករងរបួសរួមមានស្ត្រីចំនួន១២នាក់ និងគ្រូពេទ្យមកពីសមាគមកាយរឹទ្ធិឥស្លាម ដែលកំពុងបំពេញបេសកកម្មជួយសង្គ្រោះមនុស្សធម៌ ។ ប្រភពយោធាលីបង់បានប្រាប់ដល់ទីភ្នាក់ងារ Xinhua ថា កងកម្លាំងអ៊ីស្រាអ៊ែល ដែលគាំទ្រដោយរថពាសដែក...
ភ្នំពេញ ៖ លោក អូអ៊ិណូ អាត់ស៊ូហ្ស៉ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូ ដែលមកពីបណ្តាលក្រុមហ៊ុនជប៉ុន ប្រមាណជាង៥០ក្រុមហ៊ុនផ្សេងៗគ្នា មកទស្សនកិច្ច នូវវឌ្ឍនភាពនៃការសាងសង់ អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកអគ្គរាជទូតជប៉ុន និងគណៈប្រតិភូ មានអង្គការ...
(ភ្នំពេញ) ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៥៖ ថ្មីៗនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងជំនួយការយល់ចិត្តមិត្ត AI ដែលបំពាក់លើកំពូលស្មាតហ្វូន Samsung Galaxy S25 Series!! ហើយទីបំផុត បច្ចេកវិទ្យា AI ជំនាន់ថ្មីដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានដាក់សម្ពោធជាផ្លូវការ ហើយ!! ស្របពេលនៃការដាក់សម្ពោធជាផ្លូវការនេះ ក្រុមហ៊ុន...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយក្នុង ស្រុកបានរាយការណ៍ កាលពីថ្ងៃអាទិត្យថា រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទ ប្រកាន់ជាផ្លូវការ ទៅលើប្រធានាធិបតី Yoon Suk Yeol ពីបទដឹកនាំការបះបោរកំឡុង ពេលដាក់ច្បាប់អាជ្ញាសឹក រយៈពេលខ្លី របស់លោកកាលពីខែមុន ។ លោក Yoon ដែលត្រូវបានចោទ ប្រកាន់ កាលពីថ្ងៃទី១៤ ខែធ្នូ ប្រឈមមុខនឹងការចោទ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាលពីថ្ងៃសៅរ៍ថា លោកកំពុងធ្វើការលើផែនការមួយដើម្បីរក្សាទុកកម្មវិធីទូរស័ព្ទ TikTok ហើយអាចនឹងសម្រេចចិត្ត លើអនាគត របស់ខ្លួនក្នុងរយៈពេល៣០ថ្ងៃខាងមុខ ។ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅលើយន្តហោះ Air Force One លោក Trump...
បរទេស៖ ប្រទេសកូឡុំប៊ីបានឱនលំទោន ចំពោះសម្ពាធពីទីក្រុងវ៉ាស៊ីនតោន ដោយផ្លាស់ប្តូរការសម្រេចចិត្ត របស់ខ្លួនក្នុងការរារាំងជើងហោះហើរ ដែលដឹកជនចំណាក ស្រុកខុសច្បាប់ ដែលត្រូវបាននិរទេស ពីការចុះចតនៅ ក្នុងប្រទេស ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro...
ថ្ងៃទី២៦ខែមករា «រាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២៥» នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានបញ្ចប់ការហាត់ សមលើកទី៥ ដោយគាប់ប្រសើរ ។ កម្មវិធីដ៏សម្បូរបែប ដូចជាចម្រៀង របាំ អាយ៉ៃ ឈុតកំប្លែងខ្លី ល្ខោន ក្បាច់គុណ និង វេទមន្តជា ដើមប្រកបដោយភាព ទាក់ទាញ់យ៉ាងខ្លាំង រាត្រីសមោសរទាំងមូល...
បរទេស៖ ដំណាក់កាលទីពីរ នៃគម្រោងផ្តល់សាច់ប្រាក់ ១០.០០០ បាតចាប់ផ្តើមនៅថ្ងៃចន្ទ នៅពេលដែលនាយករដ្ឋមន្រ្តីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ចាប់ផ្តើមយុទ្ធនាការនេះ។ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Julapun Amornvivat បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រជាជនប្រហែល ៣ លាននាក់ ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅនឹងមាន សិទ្ធិទទួលបានសាច់ប្រាក់ ។...
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី ប៊ុត រតនា នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន(ARMAC) នាថ្ងៃទី២៧ មករានេះ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា វិស័យសកម្មភាពមីន បាននឹងកំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ និងកសាងនូវទំនាក់ទំនងអន្តរជាតិ និងការបរទេសរវាងប្រទេសកម្ពុជា ជាមួយបណ្តាប្រទេសនានា ទាំងក្នុងតំបន់...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសអ៊ុយក្រែននឹងមិនអាចចូលរួមជាមួយអង្គការណាតូ ហើយការព្យាយាមប៉ុនប៉ងទាំងឡាយរបស់ខ្លួនសម្រាប់ក្លាយជាសមាជិកសហភាពអឺរ៉ុបទំនងជាមិនជោគជ័យទេ។ ការលើកឡើងនេះត្រូវបានធ្វើឡើងដោយ នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico បាននិយាយអំឡុងពេលបង្ហាញខ្លួននៅលើទូរទស្សន៍រដ្ឋ STVR’s ‘Saturday Dialogues’កាលពីសប្តាហ៍កន្លងទៅ ។ កន្លងមករដ្ឋាភិបាលទីក្រុងគៀវបានប្តេជ្ញាថា ខ្លួនត្រូវការការធានាសន្តិសុខយ៉ាងម៉ឺងម៉ាត់ដើម្បីយល់ព្រមបទឈប់បាញ់ជាមួយក្រុងមូស្គូ ហើយចាត់ទុកសមាជិកភាពណាតូជាការធានាល្អបំផុត។ រដ្ឋាភិបាលទីក្រុងមូស្គូ ខណៈពេលដែលបង្ហាញការត្រៀមខ្លួនដើម្បីចាប់ផ្តើមកិច្ចចរចាសន្តិភាព បានអះអាងថា សេចក្តីប្រាថ្នារបស់អង្គការណាតូរបស់អ៊ុយក្រែន ស្ថិតក្នុងចំណោមមូលហេតុឫសគល់នៃជម្លោះជាមួយក្រុងគៀវ ហើយបានបញ្ជាក់ថា...
ហាណូយ៖ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានប្តេជ្ញាបន្តពង្រឹងមូលដ្ឋានគ្រឹះសម្រាប់កសាងសហគមន៍វៀតណាម និងចិន នាពេលអនាគតរួមគ្នា ។ នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក He Wei នៅរដ្ឋធានីរបស់ប្រទេស វៀតណាម លោក Chinh បានចាត់ទុកថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសវៀតណាម និងចិន គឺជាពេលវេលាដ៏មានតម្លៃ...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានលើកឡើងពីអាកាសធាតុខ្យល់នៅទូទាំងប្រទេសថា នាព្រឹកថ្ងៃ២៧ មករានេះ ស្ទើរតែពេញផ្ទៃប្រទេស គឺស្ថានភាពខ្យល់មានគុណភាពល្អណាស់ មិនមានបញ្ហាអ្វីនោះទេ។ លោក ខ្វៃ អាទិត្យា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ២៧ មករា ថា ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី២៦ មករា ចាប់ពីម៉ោង៥ល្ងាច...
បរទេស៖ ប្រធានាធិបតីប្រទេសបេឡារុស្ស ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី លោក Alexander Lukashenko បានឈ្នះអាណត្តិទីប្រាំពីរដោយបន្តការគ្រប់គ្រងរយៈពេល ៣ ទស្សវត្សរ៍របស់អតីតសាធារណរដ្ឋសូវៀតសម្រាប់រយៈពេលប្រាំឆ្នាំទៀត ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Lukashenko បានឈ្នះ 86.82% នៃការបោះឆ្នោត, នេះបើតាមទូរទស្សន៍ជាតិ...
ភ្នំពេញ ៖ អង្គសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា បានប្ដេជ្ញាការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មិនឱ្យកម្លាំងអមិត្តណា ឬក្រុមជ្រុលនិយមណាមកបង្កកលិយុគបំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាជនកម្ពុជាបានឡើយ។ តាមរយៈសេចក្ដីជូនដំណឹង ស្ដីពីលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្ដាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្ស្រជាជនកម្ពុជា បានបញ្ជាក់ថា អង្គសន្និបាតបានពិនិត្យ និងពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាប្រឈមនានាទាំងកត្តាខាងក្នុង ទាំងកត្តាខាង ក្រៅ ក្នុងដំណើរការកសាង និងការពារមាតុភូមិ...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ស្ពានអាកាសភ្លោះ “សម្តេចមហាបវរធិបតី” សម្រេចបានប្រមាណ ៤៥%ហើយ គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ បានបញ្ជាក់ឱ្យដឹងថា គម្រោងសាងសង់ស្ពានអាកាសភ្លោះនេះ ស្ពានជាប្រភេទបេតុងអាមេ ( ធ្នឹមរាងអក្សរ I ) ដែលមានបណ្ដោយស្ពានសរុប...