ភ្នំពេញ៖ ដោយមានការយកចិត្តទុក្ខដាក់គិតគូ និងជួយសម្រួលដល់ការលំបាកផង សម្រាប់ការធ្វើបុណ្យសព និងអ្នករងរបួសផងនោះជនរងគ្រោះដែលស្លាប់និងរបួស ក្នុងព្រឹត្តិការណ៍ប្រជ្រៀតគ្នាទទួលអំណោយ នៅមុខភូមិគ្រឹះអ្នកឧកញ៉ាសុខ គង់ ទទួលបានថវិកាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា សុខ គង់ ដោយក្នុងសពម្នាក់ ទទួលបានសរុបចំនួន១៥លានរៀល និងអ្នករងរបួសទទួលបានម្នាក់ចំនួន៤លានរៀល។ ថវិកាដែលជាអំណោយរបស់លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ត្រូវបានលោក...
ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថាមនុស្សស្រីទាំង ២ នាក់មានទំនាក់ទំនងស្នេហា ជាមួយគ្នាអស់រយៈពេលជាង ១៣ ឆ្នាំ ហើយថែមទាំងរៀបការនៅឆ្នាំ ២០១៩ ចាប់តាំងពីពេលនោះមកនាង Danaya Phonphayung និងនាង Sunma Piamboon ស្ត្រីទាំង២បានចាត់ទុកខ្លួនឯងថា ជាគូស្នេហ៍នឹងគ្នា ទោះបីជាអាពាហ៍ពិពាហ៍ភេទដូចគ្នា មិនត្រូវបានទទួលស្គាល់ស្របច្បាប់ក៏ដោយ។...
បទបញ្ជាប្រតិបតិ្តរបស់រដ្ឋាភិបាលអាមេរិក អាណត្តិថ្មីបានប្រកាសថា នឹងដកខ្លួនចេញពី «កិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពី បម្រែបម្រួលអាកាសធាតុ» និងអង្គការសុខភាពពិភពលោក ធ្វើឱ្យសាធារណមតិអន្តរជាតិ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ លទ្ធផលនៃការស្ទង់មតិរបស់បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបង្ហាញថា អ្នកផ្តល់សម្ភាសន៍ចំនួន ៨១,៤ភាគរយយល់ឃើញថា រដ្ឋាភិបាលអាមេរិកអាណត្តិថ្មី បានប្រកាសជាថ្មីម្តងទៀតថា នឹងដកខ្លួនចេញពីអង្គការអន្តរជាតិ ព្រមនឹងលុបចោលសិន្ធិសញ្ញាអន្តរជាតិ វាជាការមិនចង់រ៉ាប់រងទំនួលខុសរបស់ប្រទេសធំ ។អ្នកផ្តល់សម្ភាសន៍ចំនួន ៧៧,៥ភាគរយសម្គាល់ឃើញថា អាមេរិកដកខ្លួនចេញពីអង្គការអន្តរជាតិជាញឹកញាប់...
វ៉ាស៊ីនតោន៖ តម្លៃប្រេងមានការប្រែប្រួលតិចតួច ក្នុងការជួញដូរនៅថ្ងៃពុធនេះ ដោយសារទីផ្សារបានពិចារណា ពីការប្រកាសអាសន្នថាមពលជាតិ របស់លោកប្រធានាធិបតីអាមេរិក នៅថ្ងៃដំបូងរបស់គាត់នៅក្នុងមុខតំណែង និងឥទ្ធិពលរបស់ខ្លួនទៅលើការផ្គត់ផ្គង់ ។ អនាគតនៃតម្លៃប្រេងឆៅ ដែលបង្ហាញដោយក្រុមហ៊ុន Brent បានថយចុះ៣សេន មកនៅត្រឹមតម្លៃ ៧៩,២៦ដុល្លារក្នុង១បារ៉ែល ខណៈដែលតម្លៃប្រេងឆៅនាពេលអនាគត របស់អាមេរិកដែលបង្ហាញដោយក្រុមហ៊ុនសារជីវកម្ម West Texas Intermediate (WTI) សម្រាប់ការចែកចាយនៅខែមីនា...
បរទេស៖ រដ្ឋបាលរបស់ប្រធានាធិបតី Donald Trump បានដកឧត្តមនាវីទោ Linda Fagan ដែលជាស្ត្រីដំបូងគេដែលដឹកនាំសេវាកម្មយោធា របស់សហរដ្ឋអាមេរិក ក្នុងមុខតំណែងជាប្រធានឆ្មាំឆ្នេរសមុទ្រ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួងសន្តិសុខមាតុភូមិ (DHS) ដែលគ្រប់គ្រងឆ្មាំឆ្នេរសមុទ្រមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើមួយកាលពីថ្ងៃអង្គារ សម្រាប់ការធ្វើអត្ថាធិប្បាយលើការបណ្តេញលោកស្រី Fagan...
ហ្សាការតា៖ យោងតាមទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយ របស់ទីក្រុងហ្សាការតា បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ក្រុមអ្នកជួយសង្គ្រោះ បានទាញយកសាកសពជនរងគ្រោះម្នាក់ ដែលបានស្លាប់នៅក្នុង អំឡុងពេលមានភ្លើងឆេះផ្សារទំនើប នៅក្នុងទីក្រុង ហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់៩នាក់ ។ លោក Mohamad Yohan អ្នកនាំពាក្យមកពីទីភ្នាក់ងារកាត់បន្ថយ គ្រោះមហន្តរាយទីក្រុងហ្សាការតា បានឲ្យដឹងថា សពត្រូវបានគេប្រទះឃើញនៅវេលាម៉ោង២រសៀល ។ ...
ភ្នំពេញ ៖ រយៈពេលមួយខែធ្នូ ឆ្នាំ២០២៤កន្លងមកនេះ ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ បានផ្តល់សេវាសរុបចំនួន ៣៦២.៣២៣សេវាទៀត ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស និងទទួលបានចំណូលជាង ៨០០លានរៀល ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានសង្កេតឃើញថា ប្រជាពលរដ្ឋភាគច្រើន...
កំពង់ធំ: ស្របតាមសម័យកាលប្រទេសជាតិ មានភាពរីកចម្រើន កំណើនសម្ភារៈមធ្យោបាយ របស់បងប្អូនប្រជាពលរដ្ឋ កើនឡើងឥតឈប់ឈរ ខេត្តកំពង់ធំ ជាខេត្តមួយ ដែលស្ថិតនៅចំនុចកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់តភ្ជាប់ពីខេត្តមួយ ទៅខេត្តមួយទៀត ជាសរសៃឈាម គមនាគមន៍ និងសេដ្ឋកិច្ចជាតិ ចរន្ត អ្នកប្រើប្រាស់ផ្លូវមានភាពមមាញឹក ពីមួយថ្ងៃ ទៅមួយថ្ងៃ គួរឱ្យកត់សម្គាល់ ។...
ភ្នំពេញ ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈជូនដំណឹងដល់និយោជក កម្មករនិយោជិត អ្នកផ្តល់ការអប់រំបណ្ដុះបណ្តាល អ្នកស្វែងរកការងារ ទាំងក្នុងប្រទេស និងក្រៅប្រទេស សិស្ស និស្សិត និងសាធារណជន ជ្រាបថា ដោយទទួលបានការគាំទ្រដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្រសួងបានប្រកាស ដាក់ឱ្យដំណើរការ “បញ្ជរសេវាសាធារណៈ ចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ” តាមប្រព័ន្ធ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅ ការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ។ វិស័យសាធារណការ និងដឹកជញ្ជូន ត្រូវបានកំណត់នៅក្នុងបញ្ចកោណទី២ “ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង”...
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា ក្រុមប្រឆាំងជ្រុលនិយម នៅក្រៅប្រទេសមិន ដែលនាំគ្នាធ្វើសកម្មភាពអ្វី ដើម្បីបម្រើផលប្រយោជន៍ជាតិនោះទេ គឺមានតែអង្គុយ រកនឹកគ្រប់មធ្យោបាយធ្វើយ៉ាងណា ដើម្បីបំផ្លិចបំផ្លាញជាតិខ្លួនឯង។ កិច្ចសន្ទនាជាមួយអ្នកនាំពាក្យ ស្តីពី ភាពពិសពុលនៃចលនាបដិវត្តន៍ពណ៌ ដែលក្រុមជ្រុលនិយមអនុវត្តន៍ ដោយបរាជ័យនៅកម្ពុជា នាថ្ងៃ២២ មករា...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជូនដំណឹងដល់សាធារណជន ជាពិសេសពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ទាំងអស់ ឱ្យបានជ្រាបថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ក្រសួងសុខាភិបាលថៃ បានប្រកាសអំពីស្ថានភាព គុណភាពខ្យល់បានធ្លាក់ចុះ ជាពិសេសកំហាប់ភាគល្អិតនិចល PM 2.5 មានការកើនឡើង លើសកំណត់ស្តង់ដា ជាហានិយភ័យបង្កផលប៉ះពាល់ ចំពោះសុខភាពប្រជាពលរដ្ឋថៃ...
ភ្នំពេញ ៖ បន្ថែមពីការជួយរកទីផ្សារ និងរក្សាលំនឹងថ្លៃស្រូវ ជូនប្រជាកសិករ រាជរដ្ឋាភិបាល បានបន្តជួយអន្តរាគមន៍បូមទឹក ជួយសង្គ្រោះស្រូវប្រាំង ជូនប្រជាកសិករ ដើម្បីធានាថា នឹងមិនមានស្រូវប្រាំងប្រជាកសិករ ណារងការខូចខាត។ តាមរយៈបណ្ដាញសង្គម នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានឱ្យដឹងថា...
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ២៣ ខែមករាឆ្នាំ ២០២៥ នេះ ក្នុងពិធីបើកសន្និបាត បូកសរុបការងារ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ឆ្នាំសិក្សា ២០២៣-២០២៤ និងលើកទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ជំរុញឲ្យគណៈគ្រប់គ្រងសាលា យកចិត្តទុកដាក់ខ្ពស់លើសុខភាពរបស់សិស្ស...
ភ្នំពេញ ៖ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន រួមជាមួយលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤ ប្រចាំឆ្នាំ២០២៤ ហើយចាប់តាំងពីឆ្នាំ២០០៦ គម្រោងបានរំដោះផ្ទៃដី មានមីនចំនួន...
ខេត្តព្រះវិហារ ៖ ពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅក្នុងភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាប្រជាកសិករ បានត្អូញត្អែរ រៀបរាប់ឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ បន្ទាប់ពីរដូវធ្វើស្រែចំការ ត្រូវបានបញ្ចប់ ពួកគាត់ក៏បាននាំគ្នាដើរ រកអាឈើក្រាក់ដែលសេសសល់ ពីភ្លើងឆេះ ហើយដួលរលំនៅក្នុងព្រៃ ក៏ដូចជានៅតាមដីស្រែចម្ការ របស់គេ ដើម្បីយកមកលក់សម្រាប់ដោះស្រាយជីវភាពគ្រួសារ របស់ពួកគាត់នោះ គឺមានផលវិបាកខ្លាំងណាស់...
ភ្នំពេញ៖ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុន Vietjet កំពុងពង្រឹងបណ្តាញជើងហោះហើរអន្តរជាតិរបស់ខ្លួនបន្ថែមទៀត ជាមួយនឹងការបន្ថែមផ្លូវហោះហើរថ្មីចំនួន ២ ដែលតភ្ជាប់ទីក្រុងហូជីមិញ ដែលជាតំបន់សេដ្ឋកិច្ចដ៏ធំបំផុតរបស់ប្រទេសវៀតណាម ទៅកាន់ទីក្រុងធំៗចំនួន២ របស់ឥណ្ឌា គឺ ទីក្រុង Hyderabad និង Bangalore ។ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ១៨ និង ១៩ ខែមីនា តទៅ សេវាកម្មថ្មីទាំងនេះនឹងពង្រឹងជំហររបស់ក្រុមហ៊ុន Vietjet ក្នុងនាមជាស្ថាប័នដ៏សំខាន់ក្នុងទីផ្សារអាកាសចរណ៍វៀតណាម-ឥណ្ឌា ដែលកំពុងរីកចម្រើន ជំរុញការបង្កើនការតភ្ជាប់ និងលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចនៅទូទាំងអាស៊ី។ ឥឡូវនេះ អ្នកដំណើរអាចរកក់សំបុត្រទុកជាមុនសម្រាប់ជើងហោះហើរថ្មីបាន។ ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូននូវការផ្តល់ជូនការបញ្ចុះតម្លៃសំបុត្រពិសេស ដែលការផ្តល់ជូននេះមានការកំណត់ ជាមួយនឹងតម្លៃសំបុត្រចាប់ផ្តើមត្រឹមតែ USD 0 លើផ្លូវហោះហើរវៀតណាម-ឥណ្ឌាទាំងអស់។ ការផ្តល់ជូនពិសេសនេះ មានសុពលភាពរហូតដល់ថ្ងៃទី ៣០ខែមករា ឆ្នាំ ២០២៥ សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១០ ខែកុម្ភៈ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ ។ អ្នកធ្វើដំណើរ អាចជាវសំបុត្រដែលមានការបញ្ចុះតម្លៃពិសេសនេះ តាមរយៈគេហទំព័រផ្លូវការរបស់ Vietjetនៅ www.vietjetair.com ឬកម្មវិធីទូរស័ព្ទ Vietjet Air ។...
ភ្នំពេញ ៖លោកសំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា រហូតមកដល់រសៀលថ្ងៃ២៣ មករានេះ មានប្រជាពលរដ្ឋ ស្លាប់៤នាក់ និងរបួស៥នាក់ ដោយសារការប្រជ្រៀតគ្នា ចុះទៅទទួលអាំងប៉ាវពីផ្ទះអ្នកឧកញ៉ា សុខ គង់ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម នាព្រឹកថ្ងៃ២៣ មករា មុនពិធីបុណ្យចូលឆ្នាំចិន ។ លោក សំ វិច្ឆិកា...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើបង្កើនកិច្ចសហប្រតិបត្តិ ក្នុងការបណ្តុះបណ្តាលនិស្សិតខ្មែរ ជាពិសេសវគ្គបណ្តុះបណ្តាលថ្នាក់បណ្ឌិត (PHD) នៅសាកលវិទ្យាល័យណាហ្គោយ៉ា ប្រទេសជប៉ុន ។ ការស្នើរបស់លោករដ្ឋមន្រ្តី នាឱកាសទទួលជួបពិភាក្សាការងារ ជាមួយលោកស្រីសាស្រ្តាចារ្យ Yamamoto Eiko នៃសាកលវិទ្យាល័យណាហ្គោយ៉ា ប្រទេសជប៉ុន ទទួលបន្ទុកកម្មវិធី Young...
សាធារណជននៅកម្ពុជា បានចែករំលែកនិងស្វែងយល់ ពីអត្ថន័យនៃ ពិធី «ចាក់ទឹកតែ» នៅក្នុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន។ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន លោកបណ្ឌិត ជា មុនីឫទ្ធិ បានចែករំលែកថា ទំនៀមទម្លាប់ចាក់ទឹកតែ មានអត្ថន័យផ្សារភ្ជាប់ នឹងពិធីចូលឆ្នាំចិន ៣ យ៉ាង។ ថ្លែងប្រាប់ក្នុងពេលរៀបចំកម្មវិធីសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន នៅភូមិតានន ឃុំដូងស្រុកបាទី...
ភ្នំពេញ ៖ ឧបករណ៍ ភ្លេងបុរាណខ្មែរ ត្រូវបានសហគមន៍ចាប៉ីអមតៈ យកដាក់តាំងបង្ហាញក្នុងឱកាសអបអរសាទរ បុណ្យចូលឆ្នាំចិន ដើម្បីជាការផ្លាស់ប្ដូរ វប្បធម៌ ផ្សព្វផ្សាយកាន់តែទូលំទូលាយ ដល់ប្រជាពលរដ្ឋទូទៅ និងជនបរទេស ជាពិសេសប្រជាជនចិន ។ លោក ពេជ្រ សារ៉ាត ប្រធានក្រុមសហគមន៍ចាប៉ីអមតៈ បានបង្ហាញការសប្បាយរីករាយយ៉ាងខ្លាំង ជាមួយនឹងប្រជាពលរដ្ឋខ្មែរ ជាប់សែស្រឡាយចិន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា «ឡដុតសំណល់ឆ្លងរោគដែលជាជំនួយឥតសំណងរបស់ជប៉ុន នឹងចូលរួមជួយកាត់បន្ថយការចម្លងរោគសុវត្ថិភាពសុខភាពសាធារណៈ បរិស្ថាននៅកម្ពុជា ។ ការលើកឡើងរបស់លោករដ្ឋមន្រ្តីនេះ នាឱកាសអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីប្រគល់-ទទួល ឡដុតសំណល់ឆ្លងរោគ ចំនួន២៩ ក្រោមគម្រោងកែលម្អការគ្រប់គ្រងសំណល់ឆ្លងរោគនៅកម្ពុជា ជូនក្រសួងសុខាភិបាល ដែលជាអំណោយរបស់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ។ សាស្ត្រាចារ្យរដ្ឋមន្ត្រី...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី២៣ មករា នេះ នៅទីស្តីការក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកបណ្ឌិត សាន់តូ ដារម៉ូស៊ូម៉ារតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា បានឯកភាពគ្នា ក្នុងការបង្កើនកិច្ច សហប្រតិបត្តិការ ផ្លាស់ប្តូរព័ត៌មាន...
ភ្នំពេញ ថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅឆ្នាំ២០២៤ កន្លងមកនេះ បានរកចំណូលពី ការលក់ ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួន បានថវិកាប្រមាណ១៨,៥១ លានដុល្លារអាមេរិក ។ នេះបើតាមរបាយការណ៍ របស់ក្រសួង សាធារណការ និងដឹកជញ្ជូន។ យោងតាមរបាយការណ៍ របស់ក្រសួងសាធារណការ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា បានលើកឡើងថា វិស័យកសិកម្ម គឺជាវិស័យដ៏មានសារៈសំខាន់ មួយសម្រាប់ជាតិ និងប្រជាជនកម្ពុជា ដែលវិស័យនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលគិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុត។ ក្នុងនោះ ក៏បានកំណត់ ក្នុងគោលនយោបាយអាទិភាពទាំង ៦ចំណុចផងដែរ រួមមាន ការរក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំទូទាំងប្រទេស និងការកសាងសហគមន៍ កសិកម្មទំនើប។...
ភ្នំពេញ៖ លោកស្រី Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះភាពជោគជ័យ នៃលទ្ធផលសម្រេចបាន ក្នុងការអនុវត្តផែនការ យុទ្ធសាស្រ្តជាតិ សកម្មភាពមីន (NMAS) ២០១៨-២០២៥ និងបញ្ជាក់ពីការប្ដេជ្ញារបស់ UNDP ក្នុងការគាំទ្រដល់ វិស័យសកម្មភាពមីន នៅកម្ពុជា ។ ក្នុងជំនួបទ្វេភាគីជាមួយទេសរដ្ឋមន្រ្តី...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា អ្នកមូលដ្ឋាន បានដើរតួនាទីសំខាន់ អាចបង្ការការប្រើប្រាស់ ចែកចាយ និងដាំដុះគ្រឿងញៀន ជាពិសេសប្រើប្រាស់ App NoDrug រាយការណ៍យកបញ្ហាគ្រឿងញៀន ចេញពីសហគមន៍ ។ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងបែបនេះ...
ភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋម មានប្រជាពលរដ្ឋ ស្លាប់៣នាក់ និងរងរបួស៦នាក់ ដោយសារការប្រជ្រៀតគ្នា ចុះទៅទទួលអាំងប៉ាវ ពីផ្ទះលោកឧកញ៉ា១រូប នៅតាមបណ្តោយផ្លូវព្រះនរោត្តម នាព្រឹកថ្ងៃ២៣ មករា មុនពិធីបុណ្យចូលឆ្នាំចិន ។ ក្រោយមានហេតុការណ៍នេះកើតឡើង អាជ្ញាធរមូលដ្ឋានកំពុងអន្តរាគមន៍ ជួយសង្រ្គោះពលរដ្ឋស្លាប់ និងរងគ្រោះទាំងនោះហើយ៕
ថ្ងៃទី២២ ខែមករា «រាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២៥» ដែលរៀបចំដោយ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានបញ្ចប់ការហាត់សមលើកទីបួនដោយរលួន ។ កម្មវិធីចម្រៀង របាំ ល្ខោនហ៊ី និងកម្មវិធីជនជែកកម្សន្តជាដើមបានរៀបចំប្រកបដោយលក្ខណៈពិសេស និងមានភាពទាក់ទាញ ។ សិល្បៈករទាំងឡាយ មានភាពឧស្សាព្យាយាម និង ទឹកចិត្តសប្បាយរីករាយ ធ្វើឱ្យការហាត់សមនៃរាត្រី សមោសមានភាព...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៥ និងទី២៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០៧:០០នាទី គណៈអចិន្ត្រៃយ៍ នៃ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នឹងរៀបចំប្រារព្ធពិធីសន្និបាត គណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន...