ភ្នំពេញ៖ ជនជាតិប៉ាគីស្ថាន និងណេប៉ាល់ជិត៦០នាក់ ដែលបាននាំគ្នារត់ចេញពីកាស៊ីណូអូរស្មាន់រីសត ក្នុងខេត្តឧត្តរមានជ័យ កាលពីថ្ងៃ ៥ មករា ដោយផ្ទុះការតវ៉ាទៅនឹងមេកាជនជាតិចិនបង្ខំឲ្យ ធ្វើការគ្មានថ្ងៃឈប់សម្រាក ត្រូវបានលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃអះអាងថា អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវ តែបើក្នុងករណីរកឃើញថា ពួកគាត់មកធ្វើការនៅកម្ពុជាដោយខុសច្បាប់ នឹងត្រូវបណ្តេញចេញពីកម្ពុជា ។ លោក ទូច សុឃៈបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល...
តូក្យូ៖ ក្រុមហ៊ុន Nvidia Corp. បានឲ្យដឹងថា ខ្លួននឹងផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិកទំនើប (បន្ទះឈីប) របស់ខ្លួនដល់ក្រុមហ៊ុន Toyota Motor Corp. ដើម្បីជួយក្រុមហ៊ុនផលិតរថយន្តជប៉ុន អភិវឌ្ឍបច្ចេកវិទ្យាទាក់ទងនឹងយានយន្តស្វ័យប្រវត្តិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ័ត៌មានក្យូដូជប៉ុន។ ទន្ទឹមនឹងឧបករណ៍ដែលត្រូវបានរចនាឡើងជាពិសេស សម្រាប់ប្រើប្រាស់ក្នុងរថយន្តគ្មានអ្នកបើកបរ ក្រុមហ៊ុនបន្ទះឈីបយក្សដែលមានមូលដ្ឋាន នៅរដ្ឋកាលីហ្វ័រញ៉ាមួយនេះ បានឲ្យដឹងថា ខ្លួននឹងផ្តល់ជូនក្រុមហ៊ុនតូយ៉ូតាផងដែរនូវកម្មវិធីរបស់ខ្លួន ដែលអាចគ្រប់គ្រងយានជំនិះបែបនេះបាន។...
បរទេស៖ ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump នៅថ្ងៃអង្គារបាននិយាយថា លោកនឹងមិនច្រានចោលការប្រើប្រាស់ កម្លាំងយោធាដើម្បីដណ្តើមការគ្រប់គ្រងព្រែកជីក Panama និងតំបន់ស្វយ័ត Greenland នោះទេ ខណៈដែលលោកបានប្រកាសថា ការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកទាំងពីរ មានសារៈសំខាន់ចំពោះសន្តិសុខជាតិរបស់អាមេរិក។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មានតិចជាង ពីរសប្តាហ៍មុនពេលលោកចូលកាន់តំណែងនៅថ្ងៃទី...
បរទេស៖ នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បាននិយាយថា ប្រទេសកាណាដានឹងមិនក្លាយជាផ្នែកមួយ របស់សហរដ្ឋអាមេរិកឡើយ ដោយលោកបានច្រានចោល គំនិតរបស់ប្រធានាធិបតីជាប់ឆ្នោត Donald Trump ក្នុងការធ្វើឱ្យប្រទេសជិតខាងភាគខាងជើងរបស់អាមេរិក (កាណាដា) ក្លាយជារដ្ឋទី ៥១ របស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា...
ភ្នំពេញ៖ ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអំពាវនាវដល់សាធារណជនទាំងអស់ កុំជឿលើការផ្សព្វផ្សាយរបស់បុគ្គលឈ្មោះ ហេង សិទ្ធី ហើយសាធារណជន ត្រូវរួបរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយផងដែរ។ ការលើកឡើងរបស់ ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បន្ទាប់ពីថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយឈ្មោះ Sithy Heng បានបង្ហោះខ្លឹមសារភ្ជាប់រូបភាពជាបន្តបន្ទាប់ ដោយបំភ័ន្តព័ត៌មាន និងចោទប្រកាន់ផ្ទុយសច្ចធម៌មកលើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។...
ភ្នំពេញ៖ អគ្គនាយកដ្ឋានចំណុះឲ្យក្រសួងមហាផ្ទៃ តាំងពីថ្ងៃ៧-៨ មករា បានរួមគ្នាចេញលិខិតបដិសេធ និងបំភ្លឺ ចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋាន និងបែបស្រមើស្រមៃរបស់បុគ្គលឈ្មោះ ហេង សិទ្ធី មកលើលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលថា បានគាបសង្កត់មកលើមន្រ្តីថ្នាក់ក្រោម គ្រប់អគ្គនាយកដ្ឋាន ដើម្បីរកលុយឲ្យខ្លួន ៕
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្រចាំកម្ពុជា បានស្វាគមន៍កិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនពាណិជ្ជកម្មអង្ករ និងជំរុញកិច្ចសហប្រតិបត្តិការ ក្នុងឧស្សាហកម្មអាហារហាឡាល់។ យោងតាមសេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេស។ ការលើកឡើងរបស់ភាគីទាំងពីរ ក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី៦ មករា នៅទីស្តីការក្រសួងការបរទេស ដោយក្នុងឱកាសនោះ...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូ សហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២៥៕
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ហេតុការណ៍គញ រោះរញ្ជួយដីដ៏ខ្លាំង មួយបានអង្រួន តំបន់ស្វយ័ត ទីបេរបស់ប្រទេសចិន នៅជិតភ្នំ Everest ដែលជាភ្នំខ្ពស់បំផុត របស់ពិភពលោក កាលពីព្រឹកថ្ងៃអង្គារ ដោយបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១២៦ នាក់ និងរបួស ១៨៨ នាក់។ ទីតាំងចំណុចកណ្តាលនៃការរញ្ជួយដីនេះមានទីតាំងនៅដាច់ស្រយាល...
ភ្នំពេញ ៖ អ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ បានចេញប្រកាសព័ត៌មាន ពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ចំនួន ៥៧នាក់ បាននាំគ្នារត់ចេញ ពីកាស៊ីណូអូរស្មាន់រីសត ក្រោយមេការជនជាតិចិន ឲ្យធ្វើការគ្មានថ្ងៃ ឈប់សម្រាក។ ជុំវិញករីណនេះដែរ អ្នកនាំពាក្យ បានឱ្យដឹងថា នៅថ្ងៃទី០៥...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាលោកប្រធានាធិបតី ជាប់ឆ្នោត Donald Trump បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា ការគ្រប់គ្រងដោយអសមត្ថភាព របស់លោកប្រធានាធិបតីអាមេរិក Joe Biden លើភាពតានតឹងរវាងរុស្ស៊ី អ៊ុយក្រែន និងអង្គការណាតូ បាននាំឱ្យមានជម្លោះ រវាងទីក្រុងមូស្គូ និងទីក្រុងគៀវ។ លោក Trump ជឿជាក់ថា ប្រសិនបើក្រុងវ៉ាស៊ីនតោន មិនបាន...
បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT រដ្ឋបាលរបស់ប្រធានាធិបតី Joe Biden បាននឹងកំពុងចរចាចាប់តាំង ពីយ៉ាងហោចណាស់ខែកក្កដាមកម្ល៉េះ ដើម្បីផ្លាស់ប្តូរជនជាតិអាមេរិក ដែលកំពុងជាប់ឃុំ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ការដោះដូរនេះនឹងធ្វើឡើង សម្រាប់អ្នកទោសម្នាក់មកពីខេត្ត Guantanamo Bayប្រទេសគុយបា ដែលត្រូវបាន ចោទប្រកាន់ថា មានទំនាក់ទំនងជាមួយ Osama bin Laden នេះបើយោង...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីហ្សកហ្ស៊ីGeorgia លោក Irakli Kobakhidze បាននិយាយថា ការអះអាងរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលរុស្ស៊ីបានជ្រៀតជ្រែក ក្នុងការបោះឆ្នោត នាពេលថ្មីៗនេះ របស់ប្រទេសនោះគឺជាការភូតភរកុហកបោកប្រាស់។ កាលពីថ្ងៃចន្ទ លោក Macron បានលើកឡើងថា រុស្ស៊ីបានបង្កើន...
អតីតសមាជិកសភាបក្សប្រឆាំងកម្ពុជា លោក លឹម គីមយ៉ា អាយុ ៧៣ឆ្នាំ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពី ត្រូវបាន ឃ្មាន់កាំភ្លើង ជិះម៉ូតូបាញ់សម្លាប់នៅក្បែរវត្ត Bowonniwet Vihara ក្នុងសង្កាត់ Phra Nakhon នៃទីក្រុងបាងកក កាលពីល្ងាចថ្ងៃអង្គារ នេះបើយោងតាម ការចុះផ្សាយ របស់កាសែតបាំងកកប៉ុស្តិ។ សមត្ថកិច្ចបានឲ្យដឹងថា...
សម្តេចតេជោ ៖ គួរប្តូរពាក្យក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ មក “ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍” អ្នកសេដ្ឋកិច្ច ៖ ផ្ទេរអ្នកជាប់កម្ចីជាមួយម្ចាស់បុរី ទៅធនាគារ នឹងជួយវិស័យអចលនទ្រព្យ និងកាត់បន្ថយបន្ទុកអ្នកជាប់កម្ចី អ្នកនាំពាក្យ បណ្ឌិត្យសភានគរបាល បំភ្លឺការចោទប្រកាន់ លោកឧត្តមសេនីយ៍ទោ ប៊ុន ភក្ដី ជាវៀតណាម សម្តេចតេជោ៖...
Update : អ្នកស្លាប់កើនដល់ជិត ១០០នាក់ និងរបួស ១៣០នាក់ ក្នុងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លានៅប្រទេសចិន ប្រទេសនៅអាស៊ីដែលមានប្រជាជនជាង ២៧០លាននាក់ ចូលរួមជាមួយ BRICS ជាផ្លូវការ វៀតណាម៖ បុរសម្នាក់ប្រើរថយន្តសង្គ្រោះបន្ទាន់ ដឹកអ្នកគាំទ្រទៅមើលបាល់ទាត់ ត្រូវប៉ូលីសពិន័យ ៦០លានដុង ទីភ្នាក់ងារប្រឆាំងអំពើពុករលួយ និងប៉ូលិសកូរ៉េខាងត្បូង ពិភាក្សាគ្នាអំពីវិធានការ ដ៏ខ្លាំងក្លាបន្ថែមទៀត ដើម្បីឃុំខ្លួន...
តាកែវ៖ គ្រាប់បែកមិនទាន់ផ្ទុះចំនួន២គ្រាប់ ត្រូវបានប្រទះឃើញ ក្នុងប្រឡាយស្ដារភូមិព្រៃស្នួល ដែលមានទីតាំងស្ថិតនៅភូមិព្រៃស្នួល និងភូមិក្រាំងធ្នង់ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ បើតាមអ្នកភូមិបានឱ្យដឹងថា គ្រាប់បែកទាំងពីរនេះ គឺបន្សល់ទុកកាលពីសម័យសង្គ្រាម នាឆ្នាំ១០៩៧០។ លោក សយ សុភាព បានស្នើដល់អង្គភាពកំចាត់មីនកម្ពុជា (CMAC) ឱ្យជួយរំដោះគ្រាប់បែកមិនទាន់ផ្ទុះខាងលើ ផងដែរ៕
បរទេស៖ ការរញ្ជួយដីដ៏ខ្លាំងមួយបានសម្លាប់មនុស្សកើនឡើងដល់ ៩៥នាក់នៅទីបេ នៅថ្ងៃអង្គារ និងបានធ្វើឱ្យមនុស្សជាច្រើននាក់ទៀតជាប់គាំង ខណៈដែលការរញ្ជួយដីជាច្រើនបានអង្រួនតំបន់ខ្ពង់រាបនៃភាគខាងលិចប្រទេសចិន និងឆ្លងកាត់ព្រំដែនក្នុងប្រទេសនេប៉ាល់។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងដោយផ្អែកតាមទូរទស្សន៍រដ្ឋ CCTV របស់ចិនថា មន្ត្រីក្នុងតំបន់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយថា មនុស្ស ១៣០ នាក់ផ្សេងទៀតបានរងរបួស។ វីដេអូនៅលើទូរទស្សន៍ CCTV បានបង្ហាញពីក្រុមអ្នកជួយសង្គ្រោះពាក់អាវពណ៌ទឹកក្រូច...
បរទេស៖ ប្រេស៊ីល ដែលបច្ចុប្បន្នកាន់តំណែងជាប្រធានប្តូរវេនរបស់ក្រុមនេះបានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា BRICS ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ដោយប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ដោយមានអាហ្រ្វិកខាងត្បូងចូលរួមពីរឆ្នាំក្រោយមក។ ទោះបីជាក្រុមនេះត្រូវបានគេមើលឃើញពីដំបូងថា...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា ដើម្បីជាតិមួយរីកចម្រើន បុគ្គលនីមួយៗ ត្រូវខិតខំអភិវឌ្ឍន៍ខ្លួនឯង ដោយធ្វើយ៉ាងណាឱ្យរីកចម្រើនផងដែរ។ លោកថា ដូចនេះ គ្រប់ពេលវេលាត្រូវតែមានការគិតស្វែងយល់ ស្រាវជ្រាវទុកជាមុន ក្នុងការពង្រឹងជំនាញរបស់ខ្លួនម្នាក់ៗ។ នេះជាប្រសាសន៍របស់លោក រដ្ឋមន្រ្តីនាឱកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែមករា នាថ្ងៃ៦ មករា។ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងការកោតសរសើរ...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃបានចេញលិខិតបដិសេធ ចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់ របស់បុគ្គលឈ្មោះ ហេង សិទ្ធី មកលើលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា បានគៀបសង្កត់មកមន្រ្តីថ្នាក់ក្រោម នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ដើម្បីរកលុយឲ្យខ្លួន ក្នុងពេលបំពេញការងារ ៕
បរទេស ៖ ការរញ្ជួយដីដ៏ខ្លាំងមួយបានបណ្តាលឱ្យមនុស្សស្លាប់ យ៉ាងហោចណាស់ ៥៣នាក់នៅទីបេ នៅថ្ងៃអង្គារនេះ និងបានធ្វើឱ្យមនុស្សជាច្រើននាក់ ផ្សេងទៀតជាប់គាំង ខណៈដែលការរញ្ជួយដី ជាច្រើនដងបានអង្រួនតំបន់ខ្ពង់រាប នៃភាគខាងលិចប្រទេសចិន និងឆ្លងកាត់ព្រំដែនក្នុងប្រទេសនេប៉ាល់ ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា វីដេអូនៅលើទូរទស្សន៍រដ្ឋ CCTV បានបង្ហាញពីក្រុមអ្នកជួយសង្គ្រោះ...
«កម្មវិធីពាន់ម៉ឺន» ជាពាក្យហៅកាត់ នៃកម្មវិធី «មួយពាន់ភូមិធ្វើជាគំរូ មួយម៉ឺនភូមិស្តារឡើងវិញ» ដែលជាកម្មវិធីនយោបាយដ៏សំខាន់មួយ ដែលគ្រោងផែនការ ចាត់ចែងការងារនិងជំរុញការអនុវត្តដោយផ្ទាល់ពីសំណាក់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនក្នុងអំឡុងពេល ដែលលោកបំពេញការងារ ជាលេខាធិការបក្សប្រចាំខេត្ត Zhejiang ។នៅខែមិថុនាឆ្នាំ ២០០៣ ខេត្ត Zhejiang ចាប់ផ្តើមអនុវត្តនូវ«កម្មវិធីពាន់ម៉ឺន» ដោយបានជ្រើសរើសភូមិចំនួនមួយម៉ឺន ក្នុងចំណោមភូមិចំនួនបួនម៉ឺននៅទូទាំងខេត្ត ដើម្បីធ្វើការងារស្តារឡើងវិញ...
ភ្នំពេញ៖ ក្រុមអ្នកស្រាវជ្រាវ ប្រវត្តិសាស្រ្តនៅកម្ពុជា បានលើកឡើងថា ការដើរនយោបាយខុសតាមរយៈការធ្វើរដ្ឋប្រហារ និងការធ្វើបដិវត្តន៍ពណ៌ ទម្លាក់រដ្ឋាភិបាលស្របច្បាប់ គឺផ្តល់ក្តីអន្តរាយដល់ប្រទេសជាតិ និងប្រជាជន ដូចរបបខ្មែរក្រហមដែលជាសង្គ្រាមស៊ីវិលរវាងខ្មែរ និងខ្មែរ កាប់សម្លាប់គ្នាឯង។ ការលើកឡើងបែបនេះ អំឡុងពេលដែលកម្ពុជាប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៦ឆ្នាំ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម ថ្ងៃទី៧ មករា ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ អ្នកស្រាវជ្រាវប្រវត្តិសាស្រ្តថា ខ្មែរត្រូវរួមគ្នាថែរក្សាសន្តិភាព ឯកភាពជាតិ...
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ឱ្យដំណើរការសេវាសាធារណៈចំនួន ៧ បន្ថែមទៀត នៅលើប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល ក្នុងគោលដៅបង្កើនភាពងាយស្រួល ប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់ និងការទទួលសេវាសាធារណៈរបស់ក្រសួង។ ការផ្លាស់ប្តូរពីការផ្តល់សេវាតាមបែបប្រពៃណី មកជាសេវាតាមប្រព័ន្ធអនឡាញនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការធ្វើទំនើបកម្មសេវាសាធារណៈ និងកាត់បន្ថយការលំបាកសម្រាប់ប្រជាពលរដ្ឋ និងធុរជន។ សេវាដែលទើបដាក់ឱ្យដំណើរការថ្មីលើប្រព័ន្ធឌីជីថលនេះ រួមមាន ៤...
បរទេស៖ បានប្រើប្រាស់រថយន្តសង្គ្រោះបន្ទាន់ ដឹកអ្នកគាំទ្រចូលរួមអបអរសាទរក្រុមបាល់ទាត់ ខណៈអ្នកបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង បាននាំឲ្យអ្នកបើកបរត្រូវបាន ផាកពិន័យសរុបចំនួន ៦០ លានដុង ហើយរថយន្តត្រូវបានឃាត់ទុកជាបណ្តោះអាសន្ន។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃទី៦ ខែមករា អ្នកបើកបរអាយុ៣៤ឆ្នាំ មកពីស្រុក Yen Dinh...
បរទេស៖ ប្រទេសកូរ៉េខាងជើងបានឱ្យដឹងនៅថ្ងៃអង្គារថា ការសាកល្បងអាវុធចុងក្រោយបំផុត របស់ខ្លួនគឺជាមីស៊ីលរយៈចម្ងាយមធ្យមលឿន ជាងសំឡេងថ្មីដែលត្រូវបានរចនាឡើង ដើម្បីវាយប្រហារគោលដៅ ដាច់ស្រយាលនៅប៉ាស៊ីហ្វិក ខណៈដែលមេដឹកនាំលោក គីមជុងអ៊ុន បានប្តេជ្ញាពង្រីកការប្រមូលផ្តុំ អាវុធនុយក្លេអ៊ែរបន្ថែមទៀត ដើម្បីទប់ទល់នឹងប្រទេសគូប្រជែង។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានកើតឡើងមួយថ្ងៃបន្ទាប់ពី យោធាកូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានរកឃើញកូរ៉េខាងជើងបានបាញ់...
ភ្នំពេញ ៖ សួនសុវត្ថិភាពចរាចរណ៍សប្បនិម្មិត ជាសួនដែលបង្កើត នៅតាមសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដោយមានការដាក់បញ្ចូល ហ្គារ៉ាស់សាំងសប្បនិម្មិត ផ្លូវ គន្លងចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ ឬស្លាកសញ្ញាចរាចរណ៍ ព្រមទាំងមានអ្វីៗផ្សេងទៀត ដែលពាក់ព័ន្ធនឹងការធ្វើដំណើរ ។ នេះបើតាម លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ។...
ភ្នំពេញ ៖ ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គួរតែប្តូរពាក្យពីក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវមកថា “ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍” វិញល្អជាង ព្រោះប្រវត្តិសាស្រ្តរបស់កម្ពុជា បានជួបប្រទះហើយ ដោយសារអ្នកដឹកនាំវ័យចាស់ៗ កាលពីអតីតនាំក្មេងៗ ឲ្យវង្វេងផ្លូវទម្រាំតែសុខ សន្តិភាពឃើញដូចសព្វថ្ងៃ។ ក្នុងឱកាសអបអរសាទរខួប៤៦ឆ្នាំ ថ្ងៃ៧មករា នាព្រឹកថ្ងៃ៧...
ស្វាយរៀង ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអំពាវនាវឱ្យប្រជាជនគ្រប់លំដាប់ថ្នាក់ បន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា។ ការអំពាវនាវរបស់ លោកទេសរដ្ឋមន្រ្តី លី ធុជ នាឱកាសអញ្ជើញ ដឹកនាំពិធីមីទ្ទីងរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា (១៩៧៩-២០២៥) នៅសាលាក្រុងបាវិត ខេត្តស្វាយរៀង...