ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងឱ្យដឹងថា ក្រសួង កំពុងជំរុញការងារការ កសាងសហគមន៍កសិកម្មទំនើប អាចប្រមូលផ្តុំប្រជាកសិករដាំដុះរួមគ្នា ដោយមានផែនការ ផលិតកម្មច្បាស់លាស់ ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ ។ លោករដ្ឋមន្ត្រី ឌិត ទីណា បានលើកឡើងបែបនេះនាឱកាសអនុញ្ញាតឱ្យឧកញ៉ា ច្រាយ...
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តកំពង់ចាមបានប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី ៤៦ នៅទិវាជាជំនះ៧មករា ១៩៧៩ – ២០២៥ ដែលមានប្រជាពលរដ្ឋចូលរួម សរុបប្រមាណជាង ៦ពាន់នាក់ ស្ថិតនៅបរិវេណក្បែរិមានឯករាជ្យ ក្នុងក្រុងកំពង់ចាម ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន...
កំពង់ធំ ៖ ដើម្បីជាការលើក ស្ទួយវិស័យព្រះពុទ្ធសាសនា នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងសហការី បាននាំយកគ្រឿងឧបភោគបរិភោគ និង ថវិកាមួយចំនួន សម្រាប់ទុកដាក់ចូលរួម ទំនុកបម្រុងផ្គត់ផ្គង់ដល់ព្រះសង្ឃ បេក្ខសមណសិស្ស-សិស្ស គណៈកម្មការមេប្រយោគ ដែលមានចំនួន ៥៣៣អង្គ/នាក់ សរុបទាំងព្រះសង្ឃគង់ក្នុងវត្តឥន្រ្ទីយ៍សំវរៈ(កំពង់ធំ)ផង...
ភ្នំពេញ ៖ លោកបណ្ឌិតគី សិរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច បានសម្លឹងឃើញថា ការប្រកាស របស់ថ្នាក់ដឹកនាំធនាគារជាតិ ចំពោះការផ្ទេរ អ្នកជាប់កម្ចីជាមួយម្ចាស់បុរីទៅគ្រឹះស្ថានធនាគារ នឹងជួយសម្របសម្រួលវិស័យ អចលនទ្រព្យឡើងវិញ ព្រមទាំងកាត់បន្ថយបន្ទុក របស់ប្រជាពលរដ្ឋ ជាអ្នកជាប់កម្ចីផងដែរ។ ការលើកឡើង របស់អ្នកសេដ្ឋកិច្ចនេះ បន្ទាប់ពីអគ្គទេសាភិបាល នៃធនាគារជាតិកម្ពុជា លោកស្រី ជា សិរី...
បរទេស៖ ទីភ្នាក់ងារប្រឆាំង អំពើពុករលួយ និងប៉ូលិសកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទបានពិភាក្សាគ្នា អំពីវិធានការដ៏ខ្លាំង ក្លាបន្ថែមទៀត ដើម្បីឃុំខ្លួនប្រធានាធិបតី ដែលត្រូវបានចោទប្រកាន់គឺលោក Yoon Suk Yeol បន្ទាប់ពីការប៉ុនប៉ងពីមុន របស់ពួកគេត្រូវបានរារាំង ដោយសេវាសន្តិសុខប្រធានាធិបតី កាលពីសប្តាហ៍មុន។ យោងតាមសារព័ត៌មាន AP ចេញផ្សាយ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥...
បរទេស៖ ផ្កាយរណប Starlink របស់លោក Elon Musk កំពុងត្រូវបានស៊ើបអង្កេត ដោយរដ្ឋាភិបាលឥណ្ឌាជុំវិញ ការប្រើប្រាស់ខុសច្បាប់ នៃបណ្តាញផ្កាយរណប ដោយអ្វី ដែលរដ្ឋាភិបាលទីក្រុង New Delhi ពិពណ៌នាថា ជា “ធាតុដែលមិនស្របច្បាប់” , នេះបើយោងតាមកាសែត Times of India...
ភ្នំពេញ ៖ អ្នកនាំពាក្យបណ្ឌិត្យសភា នគរបាលកម្ពុជា បានចេញសេចក្ដីបំភ្លឺចំពោះការចុះផ្សាយ ដែលធ្វើឱ្យមានការភាន់ច្រឡំ និងរើសអើង ចំពោះលោកឧត្តមសេនីយ៍ទោ ប៊ុន ភក្ដី នាយកវិទ្យាស្ថាន បណ្ដុះបណ្ដាលវិជ្ជាជីវៈ នគរបាល នៃបណ្ឌិត្យសភា នគរបាលកម្ពុជា ក្រសួងមហាផ្ទៃ ដោយចោទប្រកាន់ថា ជាជនជាតិវៀតណាម ៕
ព្រឹកថ្ងៃទី ៦ ខែមករា លោក Xi Jinping អគ្គលេខាធិការ នៃគណៈកមា្មធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានថ្លែងសុន្ទរកថា គន្លឹះក្នុងសន្និសីទ ពេញអង្គលើកទី៤ នៃគណៈកម្មាធិការ ត្រួតពិនិត្យវិន័យ មជ្ឈិមចិនអាណត្តិទី២០ ។ លោកបានគូសបញ្ជាក់ថា ចាប់ពីចូលយុគសម័យថ្មីមក ការគ្រប់គ្រងបក្សយ៉ាងតឹងរឹង ដោយគ្រប់ជ្រុងជ្រោយ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា បានស្នើស្ថាប័នមានសមត្ថកិច្ច យកចិត្តទុកដាក់ពង្រឹង ការអនុវត្តច្បាប់ ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ ឱ្យបានម៉ឺងម៉ាត់បំផុត ។ ក្នុងពិធីអបអរសាទរខួបលើកទី ៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីបារាំង លោក Emmanuel Macron បានព្រមានថា ការដោះស្រាយជម្លោះ រុស្ស៊ី-អ៊ុយក្រែន នឹងមិនអាចធ្វើបានលឿន ឬងាយស្រួលនោះទេ ហើយនឹងតម្រូវឱ្យទីក្រុងគៀវ ប្រឈមមុខនឹងបញ្ហាបាត់បង់ទឹកដីផង។ ថ្លែងទៅកាន់សន្និសីទ ប្រចាំឆ្នាំ របស់ក្រុមឯកអគ្គរដ្ឋទូត នៅវិមាន Elysee កាលពីថ្ងៃចន្ទ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិ នៃប្រទេសរុស្សីបានអះអាងថា កងកម្លាំងរុស្ស៊ី បានកម្ទេចការប៉ុនប៉ង ចុងក្រោយរបស់ទីក្រុងគៀវ ដើម្បីពង្រីកមូលដ្ឋានទ័ព របស់ខ្លួននៅក្នុងតំបន់ Kursk។ សេចក្តីថ្លែងការណ៍ របស់ក្រសួងបានបញ្ជាក់ថា កម្លាំងយោធារុស្សី បានបំផ្លាញ រថក្រោះអ៊ុយក្រែនចំនួន ១០ គ្រឿង រួមជាមួយនឹងរថពាសដែក ជាច្រើនគ្រឿងផ្សេងទៀត នៅក្នុងការវាយលុកមួយ...
បរទេស៖ ប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក Donald Trump បានផ្តល់យោបល់ថា ប្រទេសកាណាដា គួរតែក្លាយជារដ្ឋអាមេរិកទី៥១ ជាផ្លូវការ បន្ទាប់ពីនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានលាលែងពីតំណែង ជាអ្នកដឹកនាំគណបក្ស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥...
ភ្នំពេញ៖ ក្នុងនាមជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា ដែលបានដឹកនាំប្រទេសប្រមាណជាជិត ៤០ឆ្នាំ សម្តេតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងការកោតសរសើរ ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតដែលបានឡើងកាន់តំណែង ក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ ក្នុងការដឹកនាំប្រទេសសម្រេចសមិទ្ធផលធំៗ យ៉ាងច្រើនក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ។ ក្នុងពិធីមីទ្ទីញរំឭកខួបលើកទី៤៦នៃទិវាជ័យជម្នះ ៧ មករា...
ភ្នំពេញ៖ ក្នុងពិធីមីទ្ទីញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧.០១.១៩៧៩ – ៧.០១.២០២៥) នាថ្ងៃ៧ មករានេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងរំឭកការដឹងគុណជានិច្ច ចំពោះប្រទេសវៀតណាម ក្នុងការមកជួយរំដោះប្រទេសចេញពីរបបប៉ុលពត។ សម្តេចតេជោបានថ្លែងបន្តថា “នៅក្នុងឱកាសនេះដែរ ខ្ញុំសូមថ្លែងរំឭកជាថ្មីនូវការដឹងគុណ...
ភ្នំពេញ៖ ឆ្លងកាត់ពេលវេលាជាង៥០ឆ្នាំ នៃការបម្រើជាតិ និងប្រជាជន សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យរួមគ្នាពង្រឹងស្មារតីស្រឡាញ់សន្តិភាព និងការពារសន្តិភាព ដែលរកបានមកដោយលំបាកបំផុត និងបានសង្កត់ថា ដល់ពេលត្រូវកសាងច្បាប់ កំណត់ចំពោះជនណា ឬ ក្រុមណា ដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយថា លោកនឹងចុះចេញពីតំណែង ជាមេដឹកនាំបក្សផង និងជានាយករដ្ឋមន្ត្រីផង នៅពេលដែលគេអាចជ្រើស រើសបេក្ខភាពថ្មីជំនួសលោករួចរាល់ ។ លោកនាយករដ្ឋមន្ត្រី បានលើកឡើងពី ការប្រកួតប្រជែងផ្ទៃក្នុង នៅក្នុងគណបក្សសេរីនិយម ដែលកំពុងកាន់ អំណាចរបស់ប្រទេសកាណាដា ដែលបានធ្វើឱ្យគាត់ មិនអាចដឹកនាំវាទៅក្នុងការ បោះឆ្នោតបន្ទាប់...
ភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាលស្ដីពី “ការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន និងការប្រើប្រាស់កម្មវិធីគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ គ្រប់គ្រងទីតាំងការិយាល័យបោះឆ្នោត និងការិយាល័យចុះឈ្មោះបោះឆ្នោត” សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅរយៈពេលមួយថ្ងៃ នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវបានបិទបញ្ចប់ក្រោមអធិបតីភាពលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប។ គ.ជ.ប រៀបចំវគ្គបណ្តុះបណ្តាលនេះឡើង...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ព្រះរាជាណចក្រកម្ពុជា និងបន្តអភិវឌ្ឍក្នុងសន្តិភាព ហើយប្រជាជននឹងមិនត្រូវពួកឃាតកកាប់ស្លាប់រង្គាលនោះឡើយ និងបានប្តេជ្ញាទប់ស្កាត់ការដណ្តើមអំណាច ដោយរំលោភបំពានរដ្ឋធម្មនុញ្ញ ផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ ។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកម្មវិធី មីទ្ទិញអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា ( ០៧.០១.១៩៧៩...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា បានថ្លែងប្រកាសថា គ្មានអ្វីត្រូវស្រពេច ស្រពិលនោះទេ គឺគណបក្សប្រជាជនកម្ពុជា ជានិមិត្តរូប នៃការផ្លាស់ប្ដូរកម្ពុជា ដូច្នេះអ្នកទាំងឡាយ កុំចាំបាច់និយាយថា «ដូរ ឬមិនដូរ»។ ក្នុងពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២៥)...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្ស៊ី បានអះអាងថា អ៊ុយក្រែនប៉ុនប៉ង វាយប្រហារ រោងចក្រ ថាមពលនុយក្លេអ៊ែរ Zaporozhye ជាមួយនឹងយន្តហោះ គ្មានមនុស្សបើកចំនួន ៨ គ្រឿងកាលពីថ្ងៃអាទិត្យហើយ ក្រុមមន្ត្រីបានបន្ថែមថា យន្តហោះដ្រូន UAVs ដែលហោះចូលមកទាំងអស់ ត្រូវបានបាញ់ ទម្លាក់ដោយប្រព័ន្ធ ការពារដែនអាកាស...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកព្រឹទ្ធសភាlok Lindsey Graham បានព្រមានថា សហរដ្ឋ អាមេរិក ចាំបាច់ ត្រូវពង្រឹងព្រំដែនរបស់ខ្លួន ជាមួយម៉ិកស៊ិក ហើយចាប់ផ្តើមការនិរទេស ទ្រង់ទ្រាយធំឱ្យបាន ឆាប់តាមដែលអាច ធ្វើទៅបាន ក្នុងគោលដៅដើម្បីការពារសន្តិសុខជាតិ។ សមាជិកសភាដែលតំណាងមកពី គណបក្សសាធារណរដ្ឋនៃរដ្ឋ South Carolina...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសេចក្តីសម្រេចទទួលស្គាល់គណៈកម្មការសម្របសម្រួលការងារផ្នែកឯកជន សម្រាប់យន្តការវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន មានអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាប្រធាន។ សូមបញ្ជាក់ថា គណៈកម្មការសម្របសម្រួល ការងារផ្នែកឯកជន មានភារកិច្ចដូចជា ៖ ១- បំពេញតួនាទីជាតំណាង ឱ្យក្រុមការងារតាមវិស័យនៃផ្នែកឯកជន ដើម្បីសម្របសម្រួលជាមួយ គណៈកម្មាធិការ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធី មីទ្ទិញអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា ( ០៧.០១.១៩៧៩ –...
រកឃើញនាយទាហាន នៃកងរាជអាវុធហត្ថខេត្តតាកែវ ២រូប ពាក់ព័ន្ធអំពើស៊ីសំណូក ជាថ្នូរមិនបង្ក្រាបបទល្មើសគ្រឿងញៀន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បកស្រាយពាក្យបណ្តឹងរបស់ឈ្មោះ Sithy Heng លោក ទូច សុឃៈ ៖ នគរបាល ប៊ុន ភក្តី ពាក់ផ្កាយ២ គឺជាជនជាតិខ្មែរសុទ្ធសាធ មិនមែនវៀតណាម ៧មករា ជាសច្ចភាពប្រវត្តិសាស្ត្រកម្ពុជាពិត, បើមិនទទួលស្គាល់ស្មើនឹងប្រមាថជីវិត...
រ៉ងហ្គូន៖ សារព័ត៌មានរដ្ឋ Myanma Alinn បានរាយការណ៍ថា អាជ្ញាធរមីយ៉ាន់ម៉ា បានរឹបអូសថ្នាំញៀនប្រភេទហេរ៉ូអ៊ីនចំនួន ៩១គីឡូក្រាម នៅរដ្ឋ Shan ភាគខាងកើតនៃប្រទេសមីយ៉ាន់ម៉ា ។ សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ដោយអនុវត្តតាមការណែនាំ ប៉ូលិសប្រឆាំងគ្រឿងញៀនបានឆែកឆេររថយន្តចំនួន ១គ្រឿងនៅសង្កាត់ Kengtung ក្នុងរដ្ឋ Shan កាលពីថ្ងៃទី១ ខែមករា ហើយដកហូតបានសារធាតុញៀន...
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ ប្រាប់ឲ្យដឹងថា ដំណើរភាពយន្តចល័តកម្ពុជា-ចិន លើកទី៨ គឺជាជោគជ័យមួយទៀត លើការផ្លាស់ប្តូរវប្បធម៌ ឆ្លើយតបនឹងឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ ជាការបញ្ជាក់ ក្រោយពេលដែលដំណើរភាពយន្តចល័តកម្ពុជា-ចិន លើកទី៨ ទើបតែបានបញ្ចប់ការចាក់បញ្ចាំង នៅទីតាំងចុងក្រោយ នាពេលថ្មីៗនេះ។...
នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ទំនងជានឹងប្រកាសលាលែង ពីតំណែងនៅសប្តាហ៍នេះ ស្រ្តីអ្នកទេសចរជនជាតិអេស្ប៉ាញម្នាក់ ត្រូវសត្វដំរីវាយប្រហារបណ្តាលឱ្យស្លាប់ ពេលកំពុងងូតទឹកឱ្យសត្វដំរី ប្រទេសចិន មានផែនការទប់ទល់នឹងពន្ធរបស់លោក ត្រាំ និងស្វែងរកទំនាក់ទំនងកាន់តែប្រសើរ ជាមួយជប៉ុននៅឆ្នាំ២០២៥ លោក Blinken សារភាពថា អាមេរិកធ្លាប់បានបញ្ជូន យោធាទៅអ៊ុយក្រែន មែនទាំងពីមុនជម្លោះ រុស្សីអះអាងថា បានបាញ់ទំលាក់...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយកប្រជាពលរដ្ឋមួយរូប ដែលមានជំងឺ នៅក្រុងកោះរ៉ុង យកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រះសីហនុ ដោយសុវត្ថិភាព ។ ប្រជាពលរដ្ឋខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុដោយសុវត្ថិភាព...
យេរ៉ូសាឡឹម៖ ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសឲ្យដឹងកាលពីថ្ងៃអាទិត្យថា ក្រុមហាម៉ាស់ មិនបានផ្តល់បញ្ជីឈ្មោះចំណាប់ខ្មាំងអ៊ីស្រាអ៊ែលដែលត្រូវដោះលែងនោះទេ ។ ការិយាល័យរបស់លោក Netanyahu បានបញ្ជាក់ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយបដិសេធពី របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមុនៗដែលដកស្រង់សម្តីមន្ត្រីក្រុមហាម៉ាស់ថា ក្រុមនេះបានយល់ព្រមដោះលែងចំណាប់ខ្មាំងចំនួន៣៤នាក់ថា “ក្រុមហាម៉ាស់ មិនទាន់បានផ្ទេរបញ្ជីឈ្មោះចំណាប់ខ្មាំង (អ៊ីស្រាអ៊ែល) ទេរហូតមកដល់ពេលនេះ” ។ ទន្ទឹមនឹងនេះដែរ ទូរទស្សន៍ Kan...
ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ បានបញ្ជូនក្មេងទំនើង ចំនួន០៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា (ប្រើដាវ និងកាំបិត ដេញកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួស)។ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ០០និង៣០នាទី យប់ឈានចូល ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ មានករណីហិង្សា...