ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Andrey Rudenko ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃសុក្រនេះថា ប្រទេសរុស្ស៊ី មិនឃើញឱកាសនៃការបន្តការចរចា សន្ធិសញ្ញាសន្តិភាពជាមួយប្រទេសជប៉ុននោះទេ ដោយសារតែជំហរប្រឈមមុខ ដាក់គ្នារបស់ទីក្រុងតូក្យូ។ លោក Rudenko បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយ Izvestia ប្រចាំថ្ងៃរបស់រុស្សីថា “សកម្មភាពយោធាបង្កហេតុរួមគ្នាជាមួយសហរដ្ឋអាមេរិក និងប្រទេសសមាជិកណាតូផ្សេងទៀត កំពុងបង្ហាញឱ្យឃើញពីការកើនឡើង នៃឆ្នេរសមុទ្រភាគខាងកើតរបស់យើង។ “នៅក្នុងលក្ខខណ្ឌបែបនេះ...
យូអិន៖ ក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ (UNHRC) បានឲ្យដឹងថា គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អាណត្តិរបស់សហរដ្ឋអាមេរិកក្នុ ងនាមជាសមាជិក បានបញ្ចប់ ដែលធ្វើឱ្យប្រទេសនេះ មិនមានសិទ្ធិដកខ្លួនចេញពីស្ថាប័នអន្តររដ្ឋាភិបាល ដែលវាមិនមែន ជាផ្នែករបស់ខ្លួនបានទៀតនោះទេ។ លោក Pascal Sim អ្នកនាំពាក្យរបស់ UNHRC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សម្រាប់កំណត់ត្រា...
បរទេស៖ មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei បានព្រមានថា ក្រុងតេអេរ៉ង់នឹងឆ្លើយតបជាមួយនឹងវិធានការសងសឹក ចំពោះទង្វើអរិភាពណាមួយ របស់សហរដ្ឋអាមេរិក ។ លោកក៏បានច្រានចោលគំនិត នៃកិច្ចពិភាក្សាជាមួយ ទីក្រុងវ៉ាស៊ីនតោនផងដែរ ដោយនិយាយថា វានឹងមិនមាន «ទាំងប្រាជ្ញា ឆ្លាតវៃ ឬកិត្តិយស»។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥...
ភ្នំពេញ ៖ លោក សុខ សង្វារ រដ្ឋលេខាធិការ ក្រសួង មុខងារសាធារណៈ បានជំរុញឱ្យអគ្គនាយកដ្ឋាន គ្រប់គ្រងមុខងារ សាធារណៈ ពន្លឿនការរៀបចំកម្រងសេវា និងនីតិវិធីនៃការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការស៊ីវិល។ ការលើកឡើងរបស់ លោក សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ នាឱកាសអញ្ជើញជា តំណាង លោក...
ភ្នំពេញ៖ ក្រសួងបរិស្ថាន នាថ្ងៃទី៧ កុម្ភៈ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយវិទ្យាស្ថានអភិវឌ្ឈន៍បៃតងសកល (GGGI) និងក្រុមហ៊ុន VeryWords ស្តីពីការលើកកម្ពស់ការប្រើប្រាស់ ទោចក្រយាន្តយន្តអគ្គិសនី នៅកម្ពុជា ដើម្បី រួមចំណែកកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងការសាយភាយឧស្ម័នពុលក្នុងបរិយាកាស ។ ក្នុងឱកាសអញ្ជើញអធិបតីភាពក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តិក្រសួងបរិស្ថាន បានថ្លែងថា...
ភ្នំពេញ៖ នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាកម្ពុជាបានប្រារព្ធេ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា MOU ស្តីពី កិច្ចសហប្រតិបត្តិការពារធនធានធម្មជាតិ ក្នុងដែនឧទ្យានតេជោសែនឫស្សីត្រឹប ខេត្តព្រះវិហារ ដើម្បីសហការអនុវត្តលើការរៀបចំឧទ្យាន នៃរាជបណ្ឌិតសភាកម្ពុជាទៅជាឧទ្យាន អព្យាក្រឹតកាបូននាពេលឆាប់ៗខាងមុខនេះ ហើយក៏ជាការងារសាកល្បងរួមគ្នា ឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ អនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា។ លោកបណ្ឌិតសភាចារ្យ សុខ...
ក្នុងឱកាសនៃការបើកព្រឹត្តិការណ៍ កីឡាអាស៊ី រដូវរងាលើកទី ៩ នៅទីក្រុង Harbin លោក Bach ប្រធានគណៈកម្មាធិការ កីឡាអូឡាំពិកអន្តរជាតិ បានអញ្ជើញទៅទស្សនា មជ្ឈមណ្ឌលវិទ្យុអន្តរជាតិ នៃព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាក្រុង Harbin កាលពីថ្ងៃទី ៧ ខែកុម្ភៈ ព្រមទាំង រួមជាមួយលោក Shen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការ...
ក្នុងរដូវរងានេះ ទីក្រុង Harbin ប្រទេសចិន មានភាពពេញ និយមម្តងទៀត ដោយសារតែព្រឹត្តិការណ៍ កីឡារដូវរងាអាស៊ី លើកទី៩ ។ ការស្ទង់មតិដែលធ្វើឡើង ដោយបណ្តាញCGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ចំពោះអ្នកលេងអ៊ីនធឺណែត ជុំវិញពិភពលោក បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍រំពឹងថា នឹងឃើញប្រទេសចិនបើកចំហ និងរស់រវើកជាងមុន ហើយសម្គាល់ថា សេដ្ឋកិច្ចព្រិលទឹកកកបាន...
នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ លោកXi Jinping ប្រធានរដ្ឋចិន បានជួបពិភាក្សាការងារ ជាមួយព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ ព្រះមហាក្សត្រប្រទេស ប្រ៊ុយណេ ដែលយាងទៅបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិននៅវិមានសភា ប្រជាជននៅទីក្រុងប៉េកាំង ។ លោក Xi Jinping បានលើកឡើងថា មិត្តភាពជាប្រពៃណី...
ព្រឹកថ្ងៃទី៦ ខែកុម្ភៈ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារ ជាមួយលោកស្រី Paetongtarn នាយករដ្ឋមន្ត្រីថៃ ដែលកំពុងបំពេញទស្សនកិច្ច ជាផ្លូវការនៅវិមានសភា ប្រជាជនក្រុងប៉េកាំង ។ លោក Xi Jinping បានលើកឡើងថា ចំណងមិត្តភាពចិន-ថៃ ត្រូវបានបន្តវេនអស់រយៈពេលពាន់ឆ្នាំមកហើយ។ ឆ្នាំនេះ គឺជាខួប៥០ឆ្នាំ នៃការបង្កើតទំនាក់ទំនង...
បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ ជាបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន លើកដំបូង បន្ទាប់ពីត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី អារម្មណ៍ចាយលុយ របស់អ្នកផង ទាំងពួងបានបញ្ចេញយ៉ាងខ្លាំង ។ ចំនួនកុម្មង់ម្ហូបឈុត ជាក្រុមក្រោមប្រធានបទ “បេតិកភណ្ឌវប្បធម៌អរូបី” លើវេទិកាមួយចំនួនបានកើនឡើង១២ដង បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ម្ហូបយប់ដាច់ឆ្នាំចាស់តាមចន្ទគតិ នៃភោជនីយដ្ឋានមួយចំនួន គឺទទួលប្រិយភាព ដែលពិបាករកទិញបាន ។ អ្នកទេសចរដែលធ្វើដំណើរ ក្នុងស្រុកចិនមានចំនួន៥រយ១លាននាក់ និងបានចំណាយប្រាក់...
រសៀលថ្ងៃទី៥ ខែកុម្ភៈ លោក Xi Jinping ប្រធានរដ្ឋចិន បានជួបពិភាក្សាការងារជាមួយ លោក Zardari ប្រធានាធិបតីប៉ាគីស្ថាន ដែលអញ្ចើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិននៅវិមានសភាប្រជាជនក្រុងប៉េកាំង។លោក Xi Jinping បានចង្អុលបង្ហាញថា ប្រទេសចិន និងប៉ាគីស្ថាន គឺជាដៃគូសហប្រតិបត្តិការ យុទ្ធសាស្ត្រទាំងស្រុង។ប្រទេសចិននឹងគាំទ្រ ប៉ាគីស្ថានយ៉ាងមុតមាំ ក្នុងការដើរលើមាគ៌ា អភិវឌ្ឍន៍...
សេអ៊ូល៖ ទិន្នន័យឧស្សាហកម្ម បានបង្ហាញនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការបញ្ជាទិញសាង សង់នាវាពិភពលោកថ្មី នៅក្នុងខែមករា ដោយវ៉ាដាច់គូប្រជែងរបស់ខ្លួន គឺប្រទេសចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ រោងចក្រសាងសង់នាវា របស់កូរ៉េខាងត្បូង បានទទួលយកការបញ្ជាទិញសរុបចំនួន ៩០ម៉ឺនតោនសរុប (CGTs) សម្រាប់នាវាចំនួន ១៣ គ្រឿង ដែលស្មើនឹង ៦២ ភាគរយ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា អ៊ីរ៉ង់ ប្រហែលជា អាចបង្កើតអាវុធ នុយក្លេអ៊ែរ បានតាំងតែពី១០ឆ្នាំមុន មកម្ល៉េះប្រសិនបើរដ្ឋជ្វីហ្វ របស់ខ្លួនមិនបានចាត់វិធាន ការទេនោះ។ ការអត្ថាធិប្បាយនេះ កើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីកាសែត New York...
ភ្នំពេញ៖ បញ្ហាការលែងលះមិនដាច់ស្រេច បានធ្វើឲ្យបុរសម្នាក់ហ៊ានលើកដៃបាញ់ប្រហារសម្លាប់ប្រពន្ធ ឪពុក-ម្តាយក្មេកនិងបាញ់ខ្លួនឯងតាមក្រោយ បណ្តាលឲ្យឪពុក-ម្តាយក្មេកស្លាប់ភ្លាម និងខ្លួនឯងស្លាប់ ខណៈ ប្រពន្ធរងរបួសធ្ងន់។ ហេតុការណ៍នេះ កើតឡើងនៅព្រលប់ថ្ងៃទី៧ កុម្ភៈ ២០២៥ ក្នុងភូមិអំពុក ឃុំក្រែក ស្រុកពញា ក្រែក ខេត្តត្បូងឃ្មុំ ៕
ភ្នំពេញ៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សម វិបុលមន្រ្តីគណបក្សកម្លាំងជាតិ គឺពាក់ព័ន្ធករណីញុះញង់បង្កឲ្យមានភាពវឹកវរប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងប្រមាថមន្ត្រីរាជការសាធារណៈ ដែលមានចេតនាញុះញង់នាំឲ្យមាន ការរើសអើងថ្នាក់ដឹកនាំ និងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ មិនជាប់ពាក់ព័ន្ធរឿងនយោបាយទេ។ បើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យស្នងការភ្នំពេញនៅថ្ងៃទី៧ ខែកុម្ភៈ លោកសម វិបុល អាយុ៥៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបេង ឃុំថ្មពួក ស្រុកកញ្ជៀត...
ភ្នំពេញ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានបញ្ជាក់ថា ថវិកាដែលផ្ដល់ដោយអាមរិក ក្នុងសកម្មភាពដោះមីននៅកម្ពុជា មិនមែនតាមរយៈ USAID ហើយក៏មិនបានផ្ដល់ផ្ទាល់ មករាជរដ្ឋាភិបាលកម្ពុជានោះទេ។ ការចេញមកបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសផ្អាកផ្ដល់ជំនួយទាំងឡាយ ក្នុងក្របខណ្ឌទូទាំងពិភពលោក រយៈពេល៩០ថ្ងៃ ដើម្បីពិនិត្យឡើងវិញ ពីប្រសិទ្ធភាពនៃជំនួយទាំងនោះ ហើយមានមតិសាធារណជនមួយចំនួន បានលើកឡើងពីផលប៉ះពាល់នៃជំនួយទាំងនោះ លើសកម្មភាពមីននៅកម្ពុជា។ តាមរយៈសេចក្តីប្រកាសព័ត៌មានអាជ្ញាធរមីន...
ចៅក្រមតុលាការអាមេរិក រារាំងបទបញ្ជារបស់លោក Trump ក្នុងការផ្ទេរអ្នកទោស ដែលកែភេទពីប្រុសទៅស្រី ទៅដាក់ឃុំក្នុងពន្ធនាគារបុរសវិញ យោធាមីយ៉ាន់ម៉ា លក់ឡៃឡុងផ្ទះរបស់លោកស្រី អ៊ុងសាន ស៊ូជី ជាលើកទី៣ ក្នុងតម្លៃ ១៤១លានដុល្លារ មេដឹកនាំចិន និងថៃ បង្កើនការប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មឆ្លងដែន កប៉ាល់ចារកម្មរបស់រុស្ស៊ីមួយគ្រឿង ត្រូវភ្លើងឆេះនៅឈូងសមុទ្រ របស់ស៊ីរី ចិន ប្រឆាំងនឹងការផ្លាស់ទីលំនៅ...
រដ្ឋមន្រ្តីអប់រំ៖ ការបោះពុម្ពសៀវភៅប្រវត្តិវិទ្យាថ្មី មិនបានកាឡៃប្រវត្តិសាស្ត្រ សម្ដេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះការរីកចម្រើន នៃទំនាក់ទំនងជាបងប្អូន រវាងប្រទេសកម្ពុជា-ឡាវ សម្តេចតេជោ នឹងអាចទម្លាយសារឆ្លើយឆ្លង ជាមួយលោក សេង សារី ជិត៣០០សារ ក្នុងជំនួបជាមួយប្រតិភូ EU ! លោក ស៊ុន ចាន់ថុល លើកឡើង...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងបើកផ្លូវថ្មើជើង ឬ Walk Street នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ជាជំហររបស់រដ្ឋបាលរាជធានីភ្នំពេញ គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិ ដោយពីមួយសប្តាហ៍ទៅមួយសប្តាហ៍ គឺបានគិតគូររកគន្លឹះនៃការទាក់ទាញ ។ ខាងលើនេះជាការបញ្ជាក់របស់លោក ឃួង...
បាត់ដំបង៖ លោក ឧបនាយករដ្ឋមន្រ្ដី ស សុខា រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចនានា និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ នៃខេត្តបាត់ដំបង បានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផល ក្នុងការធានាថែរក្សាសុខសន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ ការលើកឡើងរបស់ លោក ឧបនាយករដ្ឋមន្រ្ដី ស សុខា...
ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិក្រសួងមហាផ្ទៃ ចំនួន ២៣រូប ។ ក្នុងព្រះរាជក្រឹត្យ បានឱ្យដឹងថា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ដែលត្រូវដាក់ឲ្យចូលនិវត្តន៍នេះ មានឧត្តមសេនីយ៍ឯក ចំនួន៤រូប, ឧត្តមសេនីយ៍ទោ ចំនួន៥រូប...
ភ្នំពេញ ៖ កម្មករនិយោជិតប្តេជ្ញា ចូលរួមយុទ្ធនាការផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ជំងឺ មិនឆ្លងជូនដល់បងប្អូនកម្មករនិយោជិត នៅតាមសហគ្រាស គ្រឹះស្ថាន។ ទន្ទឹមនឹងនេះ កម្មករនិយោជិតអំពាវនាវ ឱ្យកម្មករនៅទូទាំងប្រទេសចូលរួមយុទ្ធនាការ ដ៏មានសារសំខាន់មួយនេះ ជាមួយរាជរដ្ឋាភិបាលដើម្បីសុខភាពខ្លួន គ្រួសារ និងសង្គមជាតិ ។ ការគាំទ្ររបស់កម្មករនេះ បន្ទាប់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល បានដាក់ចេញនូវយុទ្ធនាការ...
បរទេស ៖ ចៅក្រមអាមេរិក មួយរូបរបស់អាមេរិក បានរារាំងរដ្ឋបាលរបស់ប្រធានាធិបតី Donald Trump ពីការផ្ទេរអ្នកទោសប្តូរភេទ ទៅដាក់នៅពន្ធនាគារ បុរស និងកាត់ផ្តាច់លទ្ធភាព ទទួលបានការព្យាបាលទាក់ទង នឹងអ្វីដែលគេហៅថា ការផ្លាស់ប្តូរយេនឌ័រថែមទៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ការសម្រេចចិត្ត របស់ចៅក្រមអាមេរិកនេះ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានអញ្ជើញបិទ កិច្ចប្រជុំបូកស្រុកលទ្ធផល ការងារប្រចាំឆ្នាំ ២០២៤ និងទិសដៅការងារឆ្នាំ ២០២៥ របស់មន្ទីរសុខាភិបាល រដ្ឋបាលខេត្តកំពង់ចាម ។ ក្នុងឱកាសនោះ លោកអភិបាលខេត្ត...
ភ្នំពេញ៖ លោក Dhan Bahadur Oli ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មី ប្រចាំកម្ពុជា បានប្តេជ្ញា ចិត្ត ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាថា នឹងជំរុញទំនាក់ទំនង រវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាថែមទៀត នៅក្នុងអាណត្តិការទូតរបស់ខ្លួន ។ ក្នុងឱកាសសម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាត...
ភ្នំពេញ ៖ គោរពតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ សម្របសម្រួលការត្រៀម រៀបចំឆ្លើយតបការសង្គ្រោះ គ្រោះមហន្តរាយក្រសួងការពារជាតិ និងបទបញ្ជាផ្ទាល់របស់ ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុក្រសួងការពារជាតិ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ទោ...
ភ្នំពេញ ៖ រថយន្តដឹកក្រុមសិស្សនិស្សិតកសិកម្មទៅធ្វើកម្មសិក្សានៅមណ្ឌលគិរី បានជួបគ្រោះថ្នាក់នៅចំណោមផ្លូវកោងខ្លាំង ក៏រេទៅបុកជញ្ជាំងភ្នំ បណ្តាលឱ្យរបួសធ្ងន់៣នាក់ ស្រាល ១១នាក់ ក្នុងចំណោមនិស្សិត សរុប៤៦នាក់ នៅម៉ោងជាង៩ព្រឹកថ្ងៃទី៧ កុម្ភៈ នៅសង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ រថយន្តដឹកនិស្សិតនេះ បានចេញដំណើរពីរាជធានីភ្នំពេញទៅ លេងទឹកជ្រោះប៊ូស្រា ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើមាតុភូមិនិវត្តន៍ នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បន្ទាប់ពីបានអញ្ជើញ បំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ ទៅកាន់ឡាវ ប្រកបដោយលទ្ធផលជោគជ័យ ជាផ្លែផ្កាយ៉ាងត្រចះត្រចង់ ៕
បរទេស៖ ការប៉ុនប៉ងជាថ្មីដើម្បីលក់ឡៃឡុងផ្ទះគ្រួសារ របស់អតីតមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងជាប់ឃុំ គឺមិនបានជោគជ័យនោះទេកាលពីថ្ងៃពុធ ដោយគ្មានអ្នកទិញ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា វាជាការប៉ុនប៉ងលើកទី៣ ដើម្បីលក់អចលនទ្រព្យនៅមាត់បឹង ដែលលោកស្រី ស៊ូជី ត្រូវបានឃុំខ្លួនក្នុងផ្ទះអស់រយៈពេលជិត ១៥ ឆ្នាំ។ វាត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថា...